Jump to content

អំបូរភាសាអូស្ត្រូអាស៊ី

ពីវិគីភីឌា

អូស្ត្រូអាស៊ី
មន-ខ្មែរ
ការចែកចាយភូមិសាស្ត្រអាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង និងអាស៊ីខាងកើត
ចំណាត់ថ្នាក់ភាសាវិទ្យាDefault
  • អូស្ត្រូអាស៊ី
ផ្នែករង
ISO 639-5aav
Glottologaust1305
ភាសាអំបូរអូស្ត្រូអាស៊ី

អំបូរភាសាអូស្ត្រូអាស៊ី(ពីមុនហៅថាអំបូរភាសាមន-ខ្មែរ)គឺជាអំបូរភាសាមួយដ៏ធំនៃអាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូង។ គេនិយមនិយាយភាសានៅក្នុងអំបូរនេះនៅតាមតំបន់ផ្សេងៗនៃប្រទេសចិនខាងត្បូង ប្រទេសថៃ ប្រទេសនេប៉ាល់ ប្រទេសបង់ក្លាដែស ប្រទេសភូមា ប្រទេសម៉ាឡេស៊ីប្រទេសឡាវ និងប្រទេសឥណ្ឌា ព្រមទាំងទូទាំងប្រទេសកម្ពុជានិងប្រទេសវៀតណាម។​ សរុបមក ភាសានៅក្នុងអំបូរនេះត្រូវបាននិយាយដោយប្រមាណ ១១៧,០០០,០០០ នាក់​។​ នៃភាសាទាំងនេះ មាន​តែភាសាខ្មែរ ភាសាមន និងភាសាវៀតណាមដែលមានប្រវត្តិសាស្ត្រដែលបានកត់ត្រាពីយូរលង់ណាស់មកហើយ។ បច្ចុប្បន្នកាល មានតែភាសាខ្មែរនិងភាសាវៀតណាមដែលគេប្រើជាភាសាផ្លូវការថ្នាក់ជាតិ។ នៅប្រទេសភូមានិងប្រទេសថៃ ភាសាមនត្រូវបានគេទទួលស្គាល់ជាផ្លូវការថាជាភាសាជនជាតិដើមភាគតិច។ នៅប្រទេសភូមា ភាសាវ៉ាត្រូវជាភាសាផ្លូវការរបស់រដ្ឋវ៉ា។ នៅប្រទេសឥណ្ឌា ភាសាសាន់ថាលីត្រូវបានគេទទួលស្គាល់ថាជាភាសាកំណត់ (scheduled language) ដែលអាចប្រើបានជាផ្លូវការ។ ក្រៅពីនេះ​ ភាសានៅក្នុងអំបូរអូស្ត្រូអាស៊ីសុទ្ធតែជាភាសាដែលត្រូវបាននិយាយដោយជនជាតិដើមភាគតិចនិងមិនមានឋានៈផ្លូវការទេ។

Ethnologue បានកំណត់ថាមាន១៦៨ភាសានៅក្នុងអំបូរអូស្ត្រូអាស៊ី ដែលត្រូវបានបែងចែកជា១៣អំបូរ។ ភាសាវិទូគិតថាអំបូរភាសានេះជាអំបូរភាសាដើមរបស់អាស៊ីអាគ្នេយ៍ដីគោក រីឯអំបូរភាសាផ្សេងៗទៀតបានចូលមកក្នុងតំបន់នេះនៅពេលក្រោយ។