គ្រិស្តសាសនា
ព្រះវិហារយេស៊ូគ្រិស្គពិត (ជាភាសាអង់គ្លេសTrue Jesus Church និង ជាភាសាចិន: 真耶穌教會) ជាព្រះវិហារឯករាជ្យមួយ ដែលត្រូវបានបង្កើតឡើង នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងឆ្នាំ១៩១៧ ។ បច្ចុប្បន្ននេះ មានសមាជិកប្រមាណ ១,៥លាននាក់ ក្នុងប្រទេសចំនួន៤៥ ។ ព្រះវិហារនេះ ស្ថិតនៅក្នុងសាសនាគ្រិស្ត និកាយ ប្រូតេសស្តង់ ដែលបានលេចរូបរាងឡើង ក្នុងអំឡុងដើមសតវត្សទី២០ ។ ចាប់តាំងពីដើមឆ្នាំ១៩៩០ ព្រះវិហារនេះ ត្រូវបានបង្កើតឡើង នៅប្រទេសកម្ពុជា ។ បុណ្យ គ្រិស្តមើស៍ ឬ បុណ្យណូអែល និង រដូវត្រណម មិនត្រូវបានប្រារព្វ ដោយព្រះវិហារនេះ ទេ ។ ពួកគេមានគោលបំណង ផ្សព្វផ្សាយព្រះបន្ទូល របស់ព្រះជីចឺស (Jesus) ជាម្ចាស់ ទៅដល់ គ្រប់ជាតិសាសន៏ទាំងអស់ មុននឹងការមកដល់ជាលើកទី២ របស់ព្រះអង្គ៕
វាជាព្រះវិហារមួយ ក្នុងចំណោមព្រះវិហារក្នុងស្រុកទាំង៣ របស់ចិន ដែលបានកកើតឡើង មុនការចូលកាន់កាប់របបកុម្មុយនិស្តចិន នាឆ្នាំ១៩៤៩ ។
ពាក្យបងៀ្រន
គេទុកចិត្តលើ១១ពាក្យបងៀ្រន:
- ព្រះវិញ្ញាណបរិសុទ្ធ។
- ការលាងបាប តាមគណៈ កាតូលិក។: "ពិធីលាងបាបដោយទឹកអម្រិត ជាពិធីប្រសិទ្ធី ដើម្បីដោះបាបកម្ម ដែលមនុស្សលោកបានធ្វើកន្លងមក ហើយក៏ ផ្តល់នូវទឹកចិត្តថ្មីបរិសុទ្ធ ចំពោះមនុស្សទាំងនោះ។ ពិធីលាងបាប ច្រើនធ្វើនៅ ទីទឹកធម្មជាតិ ដូចជា នៅទន្លេ នៅស្ទឹង នៅសមុទ្រ ឬ ទឹកចេញពីក្នុងដី។ អ្នកបួសសាសនាគ្រិស្ត ជាអ្នករៀបចំពិធីលាងបាប ក្នុងនាម ព្រះជីស្សឺសគ្រិស្ត(Jesus Christ) ជាម្ចាស់ ។ អ្នកបួសសាសនាគ្រិស្ត ជាអ្នកដែលធ្លាប់បាន ទទួលការលាងបាប ដោយទឹកអម្រិត និង មន្តអារម្មណ៍ រួចហើយ។ អ្នកដែលទទួលការលាងបាប ត្រូវតែជ្រមុជខ្លួនទាំងស្រុង ទៅក្នុងទឹក ដោយបង្អោនក្បាល និង មុខមកក្រោម។"
- បុណ្យជ្រមុជទឹក
- ការលាងបាតជើង។: "ការប្រសិទ្ធី ដោយការលាងជើងទាំងពីរ អាចអោយគេចូលរួម ជាមួយព្រះជីស្សឺស(Jesus) ជាម្ចាស់។ នោះក៏ជា ការដាស់តឿន ដ៏ទៀងទាត់មួយ ដល់មនុស្សលោក អោយមាន សេចក្តីស្រឡាញ់, ភាពស្ងប់អារម្មណ៍, ភាពលំអោនកាយ, ភាពអត់អោន និង ភាពចេះជួយគ្នា។ មនុស្សរាល់គ្នា ដែលបានទទួលការលាងបាប ដោយទឹកអម្រិតរួចហើយ ត្រូវតែមានជើងទាំងពីរ លាងស្អាតជានិច្ច ក្នុងនាមនៃព្រះជីស្សឺសគ្រិស្ត(Jesus Christ) ជាម្ចាស់។ ការត្រដុសជើងទាំងពីរ ជាទំលាប់គ្រប់ពេល ដើម្បីបង្ហាញភាពគួរសម។"
- ការអធិដ្ឋាន។
- ថៃ្ងសប្បាត់: "ថ្ងៃធម្មទេសនា(Sabbath day) ជាថ្ងៃ ស្ងប់អារម្មណ៍ ដែលព្រះជាម្ចាស់ បានប្រសិទ្ធិពរ និង បានធ្វើអោយ មនុស្សទាំងអស់ រួចផុតបាបគ្រោះទាំងឡាយ។ គេប្រារព្វ ថ្ងៃធម្មទេសនា នៅថ្ងៃទី ៧ នៃសប្តាហ៍ គឺនៅ ថ្ងៃសៅរ៍។ នោះជាការបង្ហាញ នូវភាពអនុគ្រោះ របស់ព្រះជាម្ចាស់ ដែលឧទ្ទិសដល់ កំណើត និង ការស្រោចស្រង់ ព្រមទាំងសេចក្តីសង្ឃឹម នៃភាពស្ងប់អារម្មណ៍ ជាអមតះ នៃជីវិត នៅចំពោះមុខ។"
- ព្រះយេស៊ូ គ្រីស្ទ(Jesus Christ): ព្រះយេស៊ូ គ្រិស្ទទ្រង់យាងមកផែនដីនេះ ដើម្បីសង្រ្គោះមនុស្សទាំងអស់ឲ្យរួចពីអំពើបាប ទ្រង់មានអំណាចនិងអាចសង្រ្គោះមនុស្ស ទាំងអស់បាន ដោយទ្រង់មានព្រះចេស្តាលើសេចក្តីស្លាប់។ ព្រះយេស៊ូវទ្រង់មានព្រះជន់គង់នៅស្តានសួគ៌ ទ្រង់បានយាងចុះមក យកនិស័យជាមនុស្យ ទ្រង់បានបង្រៀនមនុស្សអំពីនរគរស្ថានសួគ៌ ហើយបានសំដែកការអស្ចារ្យជាច្រើន ដូចជាប្រោសមនុស្សមានជំងឺឲ្យបានជា មនុស្សស្លាប់ឲ្យមានជីវិតរស់ឡើងវិញ។ ក្រោយមកមានមនុស្សខ្លះចង់ធ្វើគត់ព្រះអង្គ់ ហើយនៅថ្ងៃមួយទ្រង់ក៏ត្រូវគេចាប់ ហើយបានបញ្ជូនទៅដើម្បីធ្វើគត់ទ្រង់នៅលើឈើឆ្កាង ទ្រង់ក៏ត្រូវគេបញ្ចុះនៅក្នុងផ្នូរ ហើយបី(៣)ថ្ងៃក្រោយមក ទ្រង់ក៏មានព្រះជនរស់ឡើងវិញ។ ហើយ ៤០ ថ្ងៃក្រោយពេលទ្រង់មានព្រះជន់រស់ឡើងវិញ ទ្រង់ក៏បានយាងឡើងទៅកាន់ឋានសួគ៌វិញ ហើយមានមនុស្សជាច្រើនបានឃើញទ្រង់ដែរ។ ទ្រង់ជាព្រះតែមួយអង្គគត់ ដែលជួយសង្រ្គោះមនុស្សជាតិ ជាអ្នកបង្កើតឋានសួគ៌និងភពផែនដី (ព្រះអតិករ)។ ទ្រង់ជាព្រះជាម្ចាស់ដ៏ពិតតែមួយ។
- ព្រះគម្ពីរ។: គម្ពីរគ្រិស្តសាសនាដ៏ពិសិដ្ឋ រួមទាំងមរតកព្រះគម្ពីរថ្មីចាស់ គឺត្រូវបានសរសេរដោយព្រះជាម្ចាស់ ដែលជាការពិតតាមព្រះគម្ពីរសាសនា ហើយក៏ជាស្តង់ដារនៃព្រះគម្ពីរ សំរាប់ការរស់នៅរបស់ គ្រីស្ទសាសនិកជនផងដែរ។
- សេចក្តីសង្គ្រោះ។
- ព្រះវិហារ។
- សុភនិច័្ជចុងបំផុត