Jump to content

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​

ពីវិគីភីឌា
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ឆ្នាំ ២០២២
ផ្នែកនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ស្ថានភាពយោធានៅលើទឹកដីអ៊ុយក្រែនបច្ចុប្បន្ន

     អ៊ុយក្រែន      រុស្ស៊ី និងក្រុមផ្តាច់ខ្លួននិយមរុស្ស៊ី
សម្រាប់ផែនទីបច្ចុប្បន្នភាព សូមមើល ផែនទីលម្អិតនៃសង្គ្រាមរុស្ស៊ី–អ៊ុយក្រែន (ជាភាសាអង់គ្លេស)

កាលបរិច្ឆេទ ២៤ កុម្ភៈ ២០២២ – បច្ចុប្បន្ន
ទីតាំង អ៊ុយក្រែន
Status កំពុងបន្ត
ភាគីសង្គ្រាម
មេបញ្ជាការ និង មេដឹកនាំ
វ៉្លាឌីមៀរ ពូទីន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី
កម្លាំង
 រុស្ស៊ី៖

ស.ប. ដូណេតស្ក៍៖

ស.ប. លូហានស្ក៍៖

 អ៊ុយក្រែន៖
  • ២០៩,០០០ (កម្លាំងប្រដាប់អាវុធ)
  • ១០២,០០០ (យោធាប្រតិព័ន្ធ)
  • ៩០០,០០០ (កម្លាំងបម្រុង)[១១]
  • ២០,០០០ (កម្លាំងស្ម័គ្រចិត្តបរទេស)[១២]
សហេតុភាព និង ការខាងបង់
  •  រុស្ស៊ី៖
  • យោងទៅតាមតួលេខរុស្ស៊ី (២៥ មីនា)៖
    ទាហានចំនួន ១,៣៥១ នាក់ត្រូវបានស្លាប់ និង ៣,៨២៥ នាក់ទៀតទទួលរងរបួស[១៣]
  • យោងទៅតាមតួលេខសហរដ្ឋអាមេរិក (២៥ មីនា)៖
    ទាហានប្រមាណ ១៥,០០០–២២,៥០០ នាក់ត្រូវបានស្លាប់[១៤][១៥]
  • ស.ប. ដូណេតស្ក៍៖
  • យោងទៅតាមតួលេខ ស.ប. ដូណេតស្ក៍ (១៧ មីនា)៖
    ទាហានចំនួន ៣៤៩ នាក់ត្រូវបានស្លាប់ និង ១,៩៣០ នាក់ទៀតបានទទួលរងរបួស[១៦]
  •  អ៊ុយក្រែន៖
  • យោងទៅតាមតួលេខអ៊ុយក្រែន (១២ មីនា)៖
    ទាហានប្រមាណ ១,៣០០ នាក់ត្រូវបានស្លាប់[១៧]
  • យោងទៅតាមតួលេខសហរដ្ឋអាមេរិក (៩ មីនា)៖
    ទាហានប្រមាណ ២,០០០–៤,០០០ នាក់បានស្លាប់[១៨]
  • យោងទៅតាមអ៊ុយក្រែន (តួលេខចំណែក, ត្រឹមថ្ងៃទី២៤ ខែមីនា)៖
    ជនស៊ីវិលប្រមាណ ៣,៨៩២–៤,២២៥+ ត្រូវបានស្លាប់[១៩]
  • យោងទៅតាមអង្គការសហប្រជាជាតិ (ត្រឹមថ្ងៃទី២៥ មីនា)៖
    ជនស៊ីវិលចំនួន ១,១០៤ នាក់បានបាត់បង់ជីវិត និង ១,៧៥៤ នាក់ទៀតទទួលរងរបួស (គេបានប៉ាន់ប្រមាណថាតួលេខ​ពិតអាចមានចំនួន​ច្រើន​ជាង​នេះ​)[២០]
  • យោងទៅតាមអង្គការសហប្រជាជាតិ (ត្រឹមថ្ងៃទី២១ ខែមីនា)៖
    ជនភៀសខ្លួនប្រមាណ ៣.៦ លាននាក់+ និងជនភៀសខ្លួនផ្ទៃក្នុងប្រមាណ ៦.៥ លាននាក់។[២១][២២]

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសរុស្ស៊ី​បាន​បើក​ការ​ឈ្លានពាន​ទ្រង់ទ្រាយ​ធំមកលើប្រទេសអ៊ុយក្រែន ដែលជាលទ្ធផលនៃកំណើនភាពតានតឹង​បន្តពីជម្លោះ​រុស្ស៊ី-អ៊ុយក្រែនដែល​បាន​ចាប់​ផ្តើម​តាំងពី​ឆ្នាំ២០១៤ មកម្លេះ។ ដោយត្រូវបានចាត់ទុកថាជាសង្រ្គាមឈ្លានពានដោយសហគមន៍អន្តរជាតិ[២៣][២៤] សកម្មភាពនេះគឺជាការឈ្លានពានដោយប្រើកម្លាំងយោធាដ៏ធំបំផុតមកលើរដ្ឋអឺរ៉ុបមួយចាប់តាំងពីសង្គ្រាមលោកលើកទី២ បានបញ្ចប់។[២៥] វាបានបង្កឱ្យមានវិបត្តិជនភៀសខ្លួនដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុបចាប់តាំងពីសង្រ្គាមលោក[២៦] ដោយប្រជាជនអ៊ុយក្រែនជាង ៣.៦ លាននាក់បានរត់ចេញពីប្រទេស[២៧] ហើយមនុស្សរាប់លាននាក់ទៀតបានភៀសខ្លួនចេញពីគេហដ្ឋានរបស់ពួកគេ។[២៨]

បន្ទាប់ពីបដិវត្តន៍កិត្តិយសរបស់អ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០១៤ រុស្ស៊ីបានសម្រេចកាត់ឧបទ្វីបគ្រីមៀបញ្ចូលជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយក្រុមបំបែកខ្លួននិយមដែលគាំទ្រដោយរុស្ស៊ីបាននាំគ្នាវាយដណ្តើមយកទឹកដីផ្នែកអាគ្នេយ៍នៃអ៊ុយក្រែនដែលជាហេតុនាំឱ្យកើតសង្គ្រាមក្នុងតំបន់ដុនបាស[២៩][៣០] នៅក្នុងឆ្នាំ២០២១ រុស្ស៊ីបានចាប់ផ្តើមប្រមូលផ្តុំកម្លាំងយោធាជាច្រើននៅតាមព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីនធ្លាប់មានទស្សនៈមិនសមរម្យ[៣១] ដោយបានចោទសួរអំពីសិទ្ធិក្នុងភាពជារដ្ឋរបស់អ៊ុយក្រែន[៣២] ហើយថែមទាំងបានចោទប្រកាន់អ៊ុយក្រែនទៀតថាកំពុងបានដឹកនាំដោយពួកណាស៊ីនិយមដែលធ្វើទុក្ខបុកម្នេញជនជាតិភាគតិចនិយាយភាសារុស្ស៊ី។[៣៣] ពូទីនបាននិយាយថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ ឬ អូតង់) បានគំរាមកំហែងផ្នែកសន្តិសុខរបស់រុស្ស៊ីដោយការពង្រីកឥទ្ធិពលពួកគេសម្រុកមកទិសខាងកើតចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក[៣៤] ហើយលោកបានទាមទាររារាំងមិនឱ្យអ៊ុយក្រែនចូលរួមក្នុងបក្សសម្ព័ន្ធណាតូជាដាច់ខាត។[៣៥] សហរដ្ឋ​អាមេរិក និងសម្ព័ន្ធមិត្តបាន​ចោទ​រុស្ស៊ី​ថា​មាន​ផែនការ​វាយប្រហារ ឬ​ឈ្លានពាន​អ៊ុយក្រែន ប៉ុន្តែ​មន្ត្រី​រុស្ស៊ីជាច្រើន​បាន​ចេញបដិសេធ​ម្តង​ហើយ​ម្តង​ទៀត​រហូត​ដល់​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ ឆ្នាំ២០២២។[៣៦][៣៧]

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសរុស្ស៊ីបានសម្រេចទទួលស្គាល់សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងសាធារណរដ្ឋប្រជាមានិតលូហ្កានស្ក៍ ដែលត្រូវជារដ្ឋបំបែកខ្លួននិយមគាំទ្ររុស្ស៊ីស្ថិតនៅភាគខាងកើតអ៊ុយក្រែន។[៣៨] នៅថ្ងៃបន្ទាប់ ក្រុមប្រឹក្សាសហព័ន្ធបានអនុញ្ញាតឱ្យអាជ្ញាធរប្រើប្រាស់កម្លាំងយោធានៅក្រៅដែនប្រទេស ហើយកងទ័ពរុស្ស៊ីក៏បានឆ្លងចូលទៅក្នុងទឹកដីរដ្ឋទាំងពីរ។[៣៩] នៅថ្ងៃទី២៤ ខែកុម្ភៈ នៅម៉ោងប្រហែល ៥:០០ (ម៉ោងនៅអឺរ៉ុបបូព៌ា)[៤០] លោកពូទីនបានប្រកាសអំពី"ប្រតិបត្តិការយោធាពិសេស"ក្នុងគោលបំណង"លុបបំបាត់យោធានិយម និងណាស៊ីនិយម"នៅអ៊ុយក្រែន។[៤១][៤២] ប៉ុន្មាននាទីក្រោយមក មីស៊ីល និងគ្រាប់ផ្លោងជាច្រើនបានហោះសម្រុកចូលទៅទូទាំងប្រទេសអ៊ុយក្រែន (រួមទាំងរដ្ឋធានីកៀវផងដែរ) និងព្រមទាំងការឈ្លានពានដីគោកដ៏ធំពីទិសដៅជាច្រើន។[៤៣][៤៤] ជាការឆ្លើយតប ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គីបានអនុម័តច្បាប់អាជ្ញាសឹក និងការចល័តទ័ពទូទៅ។[៤៥][៤៦]

ការ​វាយប្រហារពហុទិសត្រូវ​បាន​ចាប់​ផ្តើម​ចេញ​ពី​ប្រទេស​រុស្ស៊ី បេឡារុស និង​ដែនដី​ពីរ​របស់​អ៊ុយក្រែន (គ្រីមៀ និង​ដុនបាស)។ ឆាកសង្រ្គាមសំខាន់ៗចំនួនបួនត្រូវលេចឡើងនៅអំឡុងការឈ្លានពាននេះ៖ ការវាយប្រហារនៅកៀវ ការវាយប្រហារអ៊ុយក្រែនភាគឦសាន ការវាយប្រហារអ៊ុយក្រែនខាងកើត និងការវាយប្រហារអ៊ុយក្រែនខាងត្បូង។ កងកម្លាំងរុស្ស៊ីបានចូលឡោមព័ទ្ធទីកន្លែង និងទីក្រុងសំខាន់ៗរួមមាន ឈើនីហ៊ីវ ការកៀវ គែរសុន កៀវ ម៉ារីយូប៉ូល និង ស៊ូមី[៤៧] ក៏ប៉ុន្តែពួកគេត្រូវប្រឈមនឹងកម្លាំងតស៊ូការពារដ៏មោះមុតពីសំណាក់ភាគីអ៊ុយក្រែន និងរួមទាំងបញ្ហាមួយចំនួនបន្ថែមទៀតដូចជា ដំណឹកជញ្ជូនឧបករណ៍ និងកង្វះស្បៀងអាហារជាដើម។[៤៨][៤៩]

សកម្មភាពឈ្លានពាននេះត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយដោយសហគមន៍អន្តរជាតិ។ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចមួយដែលបានថ្កោលទោស និងទាមទារឱ្យមានការដកកម្លាំងយោធាទាំងស្រុងចេញពីទឹកដីអ៊ុយក្រែន។ តុលាការយុត្តិធម៌អន្តរជាតិបានបញ្ជាឱ្យរុស្ស៊ីផ្អាកប្រតិបត្តិការយោធា ហើយក្រុមប្រឹក្សាអឺរ៉ុបវិញបានបណ្តេញរុស្ស៊ីចេញពីសមាជិកភាពខ្លួន។ ប្រទេសជាច្រើនបានដាក់ទណ្ឌកម្មលើរុស្ស៊ីដែលជាហេតុនាំឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ី និងពិភពលោកទាំងមូល។[៥០] ក្រៅពីនេះ មានប្រទេសជាច្រើនបានផ្តល់ជំនួយមនុស្សធម៌ និងយោធាដល់អ៊ុយក្រែន។[៥១] បាតុកម្មប្រឆាំងនឹងការឈ្លានពានបានផ្ទុះឡើងនៅជុំវិញពិភពលោក រីឯបាតុករនៅរុស្ស៊ីត្រូវប្រឈមជាមួយនឹងការចាប់ខ្លួនទ្រង់ទ្រាយធំពីសមត្ថកិច្ច ហើយការរឹតបន្តឹងសេរីភាពសារព័ត៌មាន[៥២] និងការហាមឃាត់ប្រើប្រាស់ពាក្យថា "សង្រ្គាម" និង"ការឈ្លានពាន"។[៤៤] ក្រុមហ៊ុនអន្តរជាតិជាច្រើនបានដកផលិតផល និងសេវាកម្មរបស់ពួកគេចេញពីប្រទេសរុស្ស៊ី និងបេឡារុស។[៥៣]

ផ្ទៃរឿង

បរិបទក្រោយសម័យសូវៀត និងបដិវត្តន៍ពណ៌ទឹកក្រូច

បន្ទាប់ពីការដួលរលំនៃសហភាពសូវៀតនៅក្នុងឆ្នាំ១៩៩១ ប្រទេសអ៊ុយក្រែន និងរុស្ស៊ីបានបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងគ្នា។ នៅក្នុងឆ្នាំ១៩៩៤ អ៊ុយក្រែនបានយល់ព្រមចុះលើសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ ហើយក៏បានក្លាយជារដ្ឋគ្មានអាវុធនុយក្លេអ៊ែរ។ អតីត​អាវុធ​នុយក្លេអ៊ែរ​របស់​សហភាព​សូវៀត​នៅ​អ៊ុយក្រែនទាំងប៉ុន្មាន​ត្រូវ​បាន​គេ​ប្រមូលយក​ទៅ​រុស្ស៊ីវិញ រួច​កម្ទេចចោល។[៥៤] ជាការតបស្នងវិញ រុស្ស៊ី សហរាជាណាចក្រ និងសហរដ្ឋអាមេរិកបានយល់ព្រមគោរពនូវបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់អ៊ុយក្រែន តាមរយៈអនុស្សរណៈនៃការធានាសន្តិសុខនៅឯទីក្រុងប៊ុយដាប៉ែស[៥៥][៥៦] នៅក្នុងឆ្នាំ១៩៩៩ រុស្ស៊ីបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសហត្ថលេខីទាំងប៉ុន្មាននៃធម្មនុញ្ញដើម្បីសន្តិសុខអឺរ៉ុប ដោយបាន"បញ្ជាក់ឡើងវិញនូវសិទ្ធិរបស់រដ្ឋចូលរួមនីមួយៗ និងសេរីភាពក្នុងការជ្រើសរើស ឬផ្លាស់ប្តូរការរៀបចំសន្តិសុខរបស់ខ្លួន រួមទាំងសន្ធិសញ្ញាសម្ព័ន្ធភាព ដូចដែលពួកគេបន្តវិវត្តន៍"។[៥៧] ក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីការដួលរលំនៃសហភាពសូវៀត អតីតប្រទេសប្លុកបូព៌ាជាច្រើនបានចូលរួមជាមួយអង្គការណាតូ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខក្នុងតំបន់ដែលមានប្រទេសរុស្ស៊ីជាប់ពាក់ព័ន្ធដូចជា វិបត្តិរដ្ឋធម្មនុញ្ញរុស្ស៊ីឆ្នាំ១៩៩៣ សង្រ្គាមនៅអាប់កាស៊ី (១៩៩២–១៩៩៣) និងសង្រ្គាមឆេឆិនលើកទី១ (១៩៩៤–១៩៩៦)។ ក្នុងរយៈពេលប៉ុន្មានឆ្នាំរហូតមកដល់ព្រឹត្តិការណ៍ឈ្លានពាននេះ មេដឹកនាំរុស្ស៊ីជាច្រើនបានសម្តៅលើការពង្រីកសមាជិកភាពនេះថាជាការរំលោភបំពានលើសេចក្តីធានាក្រៅផ្លូវការរបស់មហាអំណាចលោកខាងលិចដែលថា ណាតូនឹងមិនពង្រីកឥទ្ធិពលទៅទិសខាងកើតនោះឡើយ។[៣៥][៥៨]

បដិវត្តពណ៌ទឹកក្រូចជារឿយៗត្រូវបានដាក់ក្នុងក្រុមរួមគ្នាជាមួយចលនាតវ៉ាផ្សេងទៀតនៅដើមសតវត្សទី២១ ជាពិសេសនៅក្នុងអតីតរដ្ឋសូវៀត ហើយគេបានសម្តៅលើចលនាទាំងនោះថា"បដិវត្តន៍ពណ៌"។ យោងតាមលោកអាន់តូនី កូដស្មាន់បានឱ្យដឹងថា មន្ត្រីយោធារុស្ស៊ីបានចាត់ទុកបដិវត្តន៍ពណ៌បែបនេះថាជាគោលបំណងរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបដទៃដើម្បីធ្វើឱ្យកើតមានអស្ថិរភាពនៅក្នុងប្រទេសជិតខាង និងសន្តិសុខជាតិរុស្ស៊ីផ្ទាល់។[៥៩] ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីនបានចោទប្រកាន់អ្នករៀបចំចលនាតវ៉ានៅរុស្ស៊ីរវាងឆ្នាំ២០១១–២០១៣ ថាជាអតីតទីប្រឹក្សារបស់លោកយូសឆេនកូ ហើយបានសម្តៅលើសកម្មភាពតវ៉ានេះថាជាការប៉ុនប៉ងផ្ទេរបដិវត្តពណ៌ទឹកក្រូចមកប្រទេសរុស្ស៊ី។[៦០] ការប្រមូលផ្តុំគ្នាដើម្បីគាំទ្រលោកពូទីនក្នុងអំឡុងពេលនោះត្រូវបានគេហៅថា "បាតុកម្មប្រឆាំងបដិវត្តន៍ពណ៌ទឹកក្រូច"។[៦១]

នៅឯកិច្ចប្រជុំកំពូលទីក្រុងប៊ុយការែសឆ្នាំ២០០៨ ប្រទេសអ៊ុយក្រែន និងចចជីបានស្នើសុំចូលរួមជាសមាជិកណាតូ។ ការឆ្លើយតបវិញពីចំណោមសមាជិកផ្លូវការណាតូគឺមានលក្ខណៈចម្រុះដោយបណ្តាប្រទេសនៅអឺរ៉ុបខាងលិចបានជំទាស់នឹងការផ្តល់ជូនផែនការសកម្មភាពសមាជិកភាព (MAP) ដើម្បីជៀសវាងការបង្កជម្លោះជាមួយរុស្ស៊ី ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកចច ដាប់ប៊ែលយូ ប៊ូសបានជំរុញឱ្យប្រទេសទាំងពីរចូលជាសមាជិករបស់ពួកគេ។[៦២] ទីបំផុត ណាតូបានបដិសេធមិនផ្តល់ជូនអ៊ុយក្រែន និងចចជីនូវផែនការសកម្មភាពសមាជិកភាព ប៉ុន្តែពួកគេបានចេញសេចក្តីថ្លែងការណ៍មួយដោយយល់ព្រមថា"ប្រទេសទាំងនេះគង់តែក្លាយជាសមាជិករបស់ណាតូ"។ លោកពូទីនបានសម្តែងការប្រឆាំងយ៉ាងពេញទំហឹងចំពោះចចជី និងការដេញថ្លៃសមាជិកណាតូរបស់អ៊ុយក្រែន។[៦៣] កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិអ៊ុយក្រែនបានបោះឆ្នោតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបញ្ជាក់ពីមហិច្ឆតារយៈពេលវែងរបស់ខ្លួនក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប និងអង្គការណាតូ។[៦៤] តែទោះជាយ៉ាងណាក្តី នៅប៉ុន្មានខែមុនការឈ្លានពានរបស់រុស្ស៊ីក្នុងឆ្នាំ២០២២ លទ្ធភាពនៃអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូគឺនៅស្ថិតឆ្ងាយដាច់ស្រយាលនៅឡើយ។[៦៥]

អឺរ៉ូម៉ីដាន បដិវត្តន៍នៃកិត្តិយស និងសង្គ្រាមនៅដុនបាស

បាតុកម្មអឺរ៉ូម៉ីដាននៅក្នុងរដ្ឋធានីកៀវ, ធ្នូ ២០១៣

នៅក្នុងឆ្នាំ២០០៩ លោកយ៉ានូកូវិចបានប្រកាសពីបំណងក្នុងការឈរឈ្មោះជាប្រធានាធិបតីម្តងទៀតនៅក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែនឆ្នាំ២០១០[៦៦] ហើយជាលទ្ធផល លោកក៏បានជាប់ឈ្មោះក្លាយជាប្រធានាធិបតីដូចអ្វីដែលបានគ្រោងទុក។[៦៧] នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៣ រលកនៃការតវ៉ានិងបាតុកម្មគាំទ្របស្ចឹមលោកដ៏ធំបានផ្ទុះឡើង បន្ទាប់ពីលោកយ៉ានូកូវិចបានសម្រេចចិត្តភ្លាមៗថាមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមាគមសហភាពអឺរ៉ុប–អ៊ុយក្រែន ព្រោះលោកចង់បង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសរុស្ស៊ី និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី។ ក្រុមប្រឹក្សាជាតិអ៊ុយក្រែនបានគាំទ្រយ៉ាងពេញទំហឹងលើការចុះកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប។[៦៨] រីឯរុស្ស៊ីវិញបានដាក់សម្ពាធលើអ៊ុយក្រែនឱ្យបដិសេធ។[៦៩]

ទំហំនៃការបាតុកម្មនោះក៏បានរីកដុះដាលកាន់តែធំឡើងៗ ដោយក្រុមបាតុករនីមួយៗបានប្តេជ្ញាប្រឆាំងដាច់ខាតនឹងអំពើពុករលួយក្នុងជួររដ្ឋាភិបាល ភាពឃោរឃៅរបស់កម្លាំងនគរបាល និងច្បាប់ប្រឆាំងអំពើបាតុកម្ម។ល។[៧០] ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៤ ការប៉ះទង្គិចគ្នានៅទីក្រុងកៀវរវាងក្រុមបាតុករ និងកម្លាំងនគរបាលពិសេសបានបណ្តាលឱ្យអ្នកតវ៉ាប្រមាណ ១០០ នាក់បាត់បង់ជីវិត និងរួមជាមួយប៉ូលីសចំនួន ១៣ នាក់ថែមទៀត។[៧១] នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤ លោកយ៉ានូកូវិច និងមេដឹកនាំគណបក្សប្រឆាំងក្នុងសភាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដោយអំពាវនាវឱ្យបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន និងការបោះឆ្នោតមុនកាលកំណត់។ នៅថ្ងៃបន្ទាប់ លោកយ៉ានូកូវិចបានភៀសខ្លួនចេញពីទីក្រុងកៀវ ហើយក្រោយមកក៏ចេញពីទឹកដីអ៊ុយក្រែនតែម្តង[៧២] រួចបន្ទាប់មកសភាអ៊ុយក្រែនក៏បានបោះឆ្នោតដកលោកចេញពីតំណែង។[៧៣] ថ្នាក់ដឹកនាំនៅឯទឹកដីភាគខាងកើតប្រទេសអ៊ុយក្រែនដែលនិយមនិយាយភាសារុស្ស៊ីបានប្រកាសបន្តភក្ដីភាពចំពោះយ៉ានូកូវិច[៧៤] ហើយចលនាគាំទ្ររុស្ស៊ីក៏បានផ្ទុះឡើងនៅទីនោះ។[៧៥] ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានចោទរដ្ឋាភិបាលអ៊ុយក្រែនថ្មីថាជាអ្នកបង្កភាពចលាចល និងវិបត្តិទាំងឡាយដែលបានកើតមាន និងបានសម្តៅលើក្រុមតំណាងអឺរ៉ូម៉ីដានថាជា ពួក"ជ្រុលនិយម" "ហ្វាស៊ីស"[៧៦] "ណាស៊ីនិយម"[៧៧] និងក្រុម"ប្រឆាំងនឹងសាសន៍យូដា"។[៧៨]

ស្ថានភាពនៅតំបន់ខាងកើតអ៊ុយក្រែនបានធ្លាក់ចូលជាក្នុងភាពតានតឹងបន្ថែមបន្ទាប់ពីរុស្ស៊ីបានកាត់យកឧបទ្វីបគ្រីមៀធ្វើជាទឹកដីរបស់ខ្លួននៅអំឡុងខែមីនា ឆ្នាំ២០១៤ ហើយមួយខែក្រោយ សង្រ្គាមនៅតំបន់ដុនបាសក៏បានផ្ទុះឡើងដោយមានរដ្ឋផ្តាច់ខ្លួននិយមចំនួនពីរលេចឡើងគឺ៖ សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងសាធារណរដ្ឋប្រជាមានិតលូហ្កានស្ក៍[៧៩][៨០] កិច្ចព្រមព្រៀងទីក្រុងមីនស្ក៍ត្រូវបានចុះនៅក្នុងខែកញ្ញា ឆ្នាំ២០១៤ និងម្តងទៀតនៅខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងគោលបំណងបញ្ឈប់ការប្រយុទ្ធបង្ហូរឈាមគ្នា តែទោះជាយ៉ាងណា បទឈប់បាញ់មិនដែលឈានចូលដល់កិច្ចសន្យាអ្វីមួយនោះឡើយ។[៨១] នៅក្នុងឆ្នាំ២០២១ លោកពូទីនបានបដិសេធធ្វើកិច្ចពិភាក្សាកំពូលជាមួយប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី ហើយរដ្ឋាភិបាលរុស្ស៊ីបានប្រកាន់ខ្ជាប់នូវអត្ថបទមួយរបស់អតីតប្រធានាធិបតីលោកឌីមីទ្រី ម៉េដវេដេវ ដែលប្រកែកថា វាគ្មានន័យអ្វីនោះទេក្នុងការរកដោះស្រាយជាមួយអ៊ុយក្រែន ខណៈដែលប្រទេសនេះនៅតែបន្តមុខងារជា"រដ្ឋចំណុះ"របស់សហរដ្ឋអាមេរិក។[៨២]

វិបត្តិមុនការឈ្លានពាន

ការឈ្លានពាន និងចលនាតស៊ូ

ការវិវត្តនៃសង្គ្រាមឈ្លានពានក្នុងទឹកដីអ៊ុយក្រែន (២៤ កុម្ភៈ ដល់ ២៤ មីនា)

ការឈ្លានពានបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ បន្ទាប់ពីលោកពូទីនបានប្រកាសអំពីបំណងធ្វើអន្តរាគមន៍យោធា។[៨៣] ការឈ្លានពានពេញលេញត្រូវបានអនុវត្តឡើងដោយមានកងពលថ្មើរជើងដែលមានការគាំទ្រពីរថក្រោះ និងការគាំទ្រផ្លូវអាកាសនៅភាគខាងកើតអ៊ុយក្រែន រួមជាមួយនឹងការបាញ់មីស៊ីលនិងគ្រាប់ផ្លោងរាប់សិបគ្រាប់ចូលទៅទូទាំងប្រទេសអ៊ុយក្រែន។[៨៤][៨៥] ជាក់ស្តែង កងពលថ្មើរជើង និងកងកម្លាំងរថក្រោះបានផ្តើមការវាយលុកពីបួនទិសរួមមាន៖ ទិសខាងជើង (សម្រុកទៅទីក្រុងកៀវ) ទិសខាងត្បូង (ចេញពីឧបទ្វីបគ្រីមៀ) ទិសអាគ្នេយ៍ (ចេញពីដែនដីលូហ្កានស្ក៍ និងដុនបាស) និងទិសខាងកើត។[៨៦][៨៧] យុទ្ធនាការ​ទម្លាក់​គ្រាប់​មីស៊ីល​ដ៏ធំ​ត្រូវ​បានប្រព្រឹត្តិទៅដោយរុស្ស៊ីបានបាញ់​មីស៊ីល​រាប់​សិប​គ្រាប់ចូល​ទូទាំង​ប្រទេស​អ៊ុយក្រែន​រហូត​ដល់​ភាគ​ខាងលិចក្នុង​ទីក្រុងល្វីវទៀតផង។[៨៨][៨៩]

ជួរប្រយុទ្ធខាងជើង

ការគ្រប់គ្រងយោធានៅជុំវិញទីក្រុងកៀវ គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដណ្តើមកាន់កាប់រដ្ឋធានីកៀវ រុស្ស៊ីបានលើកទ័ពឈ្លានពានចេញពីប្រទេសបេឡារុសតាមច្រាំងខាងលិចនៃទន្លេឌីណេព័រ ដោយមានគោលដៅជាក់ស្តែងគឺឡោមព័ទ្ធរដ្ឋធានីរបស់អ៊ុយក្រែនពីទិសខាងលិច។ កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានគាំទ្រដោយកម្លាំងវាយប្រហារចំនួនពីរនៅតាមបណ្តោយច្រាំងខាងកើតនៃទន្លេឌីណេព័រ៖ ខាងលិចនៅទីក្រុងឈើហ៊ីនីវ និងភាគខាងកើតនៅក្រុងស៊ូមី។ កម្លាំងវាយប្រហារភាគខាងកើតអាចទំនងតម្រង់ក្បាលចូលមកឡោមព័ទ្ធទីក្រុងកៀវពីភាគឦសាន និងខាងកើត។[៨៥][៨៤]

នៅថ្ងៃដំបូងនៃយុទ្ធនាការឈ្លានពាន កងកម្លាំងរុស្ស៊ីបានដង្ហែរក្បួនឆ្ពោះទៅកាន់ទីក្រុងកៀវពីប្រទេសបេឡារុសហើយក្នុងដំណើរនេះ ពួកគេបានចូលកាន់កាប់ទីក្រុងខ្មោចដូចជា ឈើណូប៊ីល និងព្រីបយ៉ាត់[៩០][៩១] បន្ទាប់ពីទទួលបានជ័យជម្នះនៅទីក្រុងឈើណូប៊ីល កងកម្លាំងរុស្ស៊ីត្រូវជាប់ដៃប្រយុទ្ធនៅឯភូមិអ៊ីវ៉ានគីវ ភាគខាងជើងនៃជាយក្រុងកៀវ។ កងកម្លាំងអាកាសរុស្ស៊ីបានព្យាយាមដណ្តើមយកអាកាសយានដ្ឋានសំខាន់ៗចំនួនពីរនៅជុំវិញទីក្រុងកៀវ ដោយក្នុងនោះ អាកាសយានដ្ឋានអង់តូនូវត្រូវបានធ្លាក់ក្រោមការកាន់កាប់របស់រុស្ស៊ី[៩២] ចំណែកឯមូលដ្ឋានទ័ពអាកាសវ៉ាស៊ីលគីវវិញត្រូវបានបំផ្លិចបំផ្លិញយ៉ាងខ្ទិចខ្ទាំ។[៩៣]

ក្នុងអំឡុងពេលនៃការវាយប្រហារដំបូងមកលើទីក្រុងកៀវ មានរបាយការណ៍មួយបានបង្ហាញថារុស្ស៊ីបានប៉ុនប៉ងធ្វើឃាតលោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គីដោយប្រើទាហានស៊ីឈ្នួល និងកងកម្លាំងជនជាតិឆេឆិន។ រដ្ឋាភិបាលអ៊ុយក្រែនបាននិយាយថា កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានរារាំងដោយមន្ត្រីប្រឆាំងសង្គ្រាមមួយចំនួននៅក្នុងសេវាសន្តិសុខសហព័ន្ធរបស់ប្រទេសរុស្ស៊ី ដោយមន្ត្រីនោះបានចែកនូវព័ត៌មានសម្ងាត់អំពីផែនការធ្វើឃាតលោកហ្សេឡេនស្គីមុនពេលផែនការត្រូវបានអនុវត្ត។[៩៤]

ឯកសារ:Russian military weapons destroyed and seized by the Armed Forces of Ukraine.jpg
សំណល់រថយន្តយោធារុស្ស៊ីដែលត្រូវបានកម្ទេចនៅទីក្រុងប៊ុតឆា ក្បែររដ្ឋធានីកៀវ, ១ មីនា

គិតត្រឹមថ្ងៃទី៥ ខែមីនា ក្បួនរថយន្តយោធារុស្ស៊ីដ៏ធំមួយដែលត្រូវបានគេរាយការណ៍ថាមានប្រវែង ៦៤ គីឡូម៉ែត្រ ត្រូវបានជាប់គាំងខណៈពេលធ្វើដំណើរការឆ្ពោះទៅកាន់ទីក្រុងកៀវ។[៩៥] កម្លាំងរុស្ស៊ីដែលមានគោលដៅដណ្តើមទីក្រុងឈើនីហ៊ីវក៏ត្រូវជាប់គាំងផងដែរ ដែលជាហេតុធ្វើឱ្យពួកគេសម្រេចចិត្តយាមឡោមព័ទ្ធជុំវិញទីក្រុងនោះ។ នៅឯភាគពាយព្យ កងកម្លាំងរុស្ស៊ីបានបន្តរុលទៅមុខដោយបានកាន់កាប់ក្រុងប៊ុតឆា ហូស្តូមែល និងវ័រហ្សែលក្នុងដំណើរឆ្ពោះទៅរករដ្ឋធានីកៀវ បើគិតត្រឹមថ្ងៃទី៥ ខែមីនា។[៩៦][៩៧]

ជួរប្រយុទ្ធឦសាន

កងកម្លាំងរុស្ស៊ីបានចូកទៅដល់អូប្លាសឈើនីហ៊ីវនៅថ្ងៃទី២៤ ខែកុម្ភៈ ហើយបានឡោមព័ទ្ធទីក្រុងរដ្ឋបាលនៃអូប្លាសនោះ។ នៅថ្ងៃបន្ទាប់ ទីក្រុងធំបំផុតទីពីរនៅក្នុងតំបន់គឺ កូណូតុប ដែលមានចម្ងាយ ៩០ គីឡូម៉ែត្រពីព្រំដែនរុស្ស៊ីត្រូវបានរងការវាយប្រហារ និងទីបំផុតកាន់កាប់ដោយកងកម្លាំងរុស្ស៊ី។[៩៨][៩៩] នៅថ្ងៃដដែរ កងកម្លាំងថ្មីមួយទៀតបានបោះគោលដៅឆ្ពោះទៅកាន់អូប្លាសស៊ូមីដែលមានមជ្ឈមណ្ឌលរដ្ឋបាលឈ្មោះថាស៊ូមីដែលមានចម្ងាយត្រឹមតែ ៣៥ គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនរុស្ស៊ី-អ៊ុយក្រែន ហើយដូចនៅឈើនីហ៊ីវអញ្ចឹង ទីក្រុងស៊ូមីត្រូវបានរងការវាយប្រហារដោយអង្គភាពរុស្ស៊ី ប៉ុន្តែមិនបានធ្លាក់ក្នុងដៃពួកគេទេ។[១០០]

ជួរប្រយុទ្ធខាងកើត

លទ្ធផលពីការទម្លាក់គ្រាប់បែកដោយរុស្ស៊ីនៅជាយក្រុងការគីវ, ១ មីនា

កំណត់សម្គាល់

  1. សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ គឺជារដ្ឋផ្តាច់ខ្លួនដែលបានប្រកាសឯករាជ្យនៅអំឡុងខែឧសភា ឆ្នាំ២០១៤ ដោយទទួលបានការទទួលស្គាល់ពីរដ្ឋអូសេទីខាងត្បូង (រដ្ឋគ្នីគ្នាដែលមានការទទួលស្គាល់តិចតួច) និងប្រទេសរុស្ស៊ី (ឆ្នាំ២០២២)។[]
  2. សាធារណរដ្ឋប្រជាមានិតលូហ្កានស្ក៍ គឺជារដ្ឋផ្តាច់ខ្លួនដែលបានប្រកាសឯករាជ្យនៅអំឡុងខែឧសភា ឆ្នាំ២០១៤ ដោយទទួលបានការទទួលស្គាល់ពីរដ្ឋអូសេទីខាងត្បូង (រដ្ឋគ្នីគ្នាដែលមានការទទួលស្គាល់តិចតួច) និងប្រទេសរុស្ស៊ី (ឆ្នាំ២០២២)។[][]
  3. កងកម្លាំងរុស្ស៊ីត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការឈ្លានពានរបស់គេចេញពីទឹកដីប្រទេសបេឡារុស។[][] ប្រធានាធិបតីបេឡារុស លោកអាឡិចសាន់ដឺ លូកាឆេនកូក៏បានបញ្ជាក់ផងដែរថា កងទ័ពបេឡារុសអាចនឹងចូលរួមក្នុងយុទ្ធនាការឈ្លានពានមួយនេះ ប្រសិនបើមានការចាំបាច់[] ហើយមីស៊ីលរបស់រុស្ស៊ីជាច្រើនគ្រាប់ត្រូវបានគេប្រទះឃើញបាញ់ចេញពីដែនដីបេឡារុស។[] មន្ត្រីអ៊ុយក្រែនជាច្រើនបានអះអាងថា ទាហានបេឡារុសបានហោះជំហានឆ្លងចូលដែនដីអ៊ុយក្រែនរួចទៅហើយ។[]

ឯកសារយោង

  1. "South Ossetia recognises independence of Donetsk People's Republic". Information Telegraph Agency of Russia. 27 June 2014. http://tass.ru/en/world/738110. 
  2. Alec, Luhn (6 November 2014). "Ukraine's rebel 'people's republics' begin work of building new states". The Guardian. Donetsk. Retrieved 31 January 2022.
  3. "Общая информация" [(ភាសារុស្ស៊ី) ព័ត៌មានទូទៅ]. Official site of the head of the Lugansk People's Republic. Archived from the original on 12 មីនា 2018. Retrieved 11 March 2018.
  4. Lister, Tim; Kesa, Julia (24 February 2022). "Ukraine says it was attacked through Russian, Belarus and Crimea borders". CNN. Kyiv. https://www.cnn.com/europe/live-news/ukraine-russia-news-02-23-22/h_82bf44af2f01ad57f81c0760c6cb697c. 
  5. Murphy, Palu (24 February 2022). "Troops and military vehicles have entered Ukraine from Belarus". CNN. https://edition.cnn.com/europe/live-news/ukraine-russia-news-02-23-22/h_d115a65e9b6348752422ad427fa83b95. 
  6. Rodionov, Maxim; Balmforth, Tom (25 February 2022). "Belarusian troops could be used in operation against Ukraine if needed, Lukashenko says". Reuters. Archived from the original on 25 កុម្ភៈ 2022. Retrieved 23 មីនា 2022.
  7. "Missiles launched into Ukraine from Belarus". BBC News. 27 February 2022. https://www.bbc.co.uk/news/live/world-europe-60542877?pinned_post_locator=urn:asset:4b1fae66-d68a-4ba0-9cb3-bf962c5a10d2. 
  8. "Ukrainian Official Says Belarus Has Joined the War, as Russia Pummels Kharkiv". Time. 1 March 2022. Archived from the original on 2 មីនា 2022. Retrieved 22 មីនា 2022.
  9. Barnes, Julian E.; Crowley, Michael; Schmitt, Eric (10 January 2022). "Russia Positioning Helicopters, in Possible Sign of Ukraine Plans". https://www.nytimes.com/2022/01/10/us/politics/russia-ukraine-helicopters.html. 
  10. Bengali, Shashank (18 February 2022). "The U.S. says Russia's troop buildup could be as high as 190,000 in and near Ukraine.". The New York Times. https://www.nytimes.com/live/2022/02/18/world/ukraine-russia-news. 
  11. ១១,០ ១១,១ ១១,២ The military balance 2021. Abingdon, Oxon: International Institute for Strategic Studies. 2021. ល.ស.ប.អ. 978-1032012278. 
  12. "20,000 foreign volunteers in Ukraine 'to join fight against Russia'". South China Morning Post. 7 March 2022. Archived from the original on 9 មីនា 2022.
  13. "Russian army says 1,351 soldiers killed in Ukraine". Al Arabiya. 25 March 2022. https://english.alarabiya.net/News/world/2022/03/25/Russian-army-says-1-351-soldiers-killed-in-Ukraine. 
  14. US sees Russia focusing on eastern Ukraine, senior US defense official says
  15. "Russia’s combat force has shrunk, a Pentagon official says, reflecting casualties and other struggles.". The New York Times. 22 March 2022. https://www.nytimes.com/2022/03/22/world/europe/russia-ukraine-pentagon.html. 
  16. The DPR stated 362 of its servicemen were killed and 1,980 wounded between 1 Jan. and 17 March 2022,[១] of which 13 died and 50 were wounded between 1 Jan. and 25 Feb. 2022,[២] leaving a total of 349 killed and 1,930 wounded in the period of the Russian invasion.
  17. "Around 1,300 Ukrainian troops killed since start of Russian invasion". The Jerusalem Post. 12 March 2022. https://www.jpost.com/international/article-701069. 
  18. "Up to 6,000 Russians may have been killed in Ukraine so far, U.S. official estimates". CBS News. 9 March 2022. https://www.cbsnews.com/news/ukraine-russia-death-toll-invasion/. 
  19. មើលតារាងនេះ សម្រាប់ការវិភាគលម្អិតនៃចំនួនមរណភាពជនស៊ីវិលនៅតាមទីក្រុង ឬបណ្ដាខេត្ត យោងតាមអាជ្ញាធរអ៊ុយក្រែន។
  20. "Ukraine: Civilian casualties as of 24.00 20 March 2022 [EN/RU/UK] - Ukraine". ReliefWeb. Retrieved 23 មីនា 2022.
  21. "Situation Ukraine Refugee Situation". United Nations High Commissioner for Refugees. Retrieved 23 មីនា 2022.
  22. "Almost 6.5 Million People Internally Displaced in Ukraine: IOM". International Organization for Migration. 21 March 2022. https://news.un.org/en/story/2022/03/1114342. 
  23. Scheffer, David J. (17 March 2022). "Can Russia Be Held Accountable for War Crimes in Ukraine?". Council on Foreign Relations. Retrieved 23 មីនា 2022.
  24. Hirsch, Francine (28 February 2022). "Putin's Memory Laws Set the Stage for His War in Ukraine". Lawfare. Retrieved 23 មីនា 2022.
  25. Herb, Jeremy; Starr, Barbara; Kaufman, Ellie (24 February 2022). "US orders 7,000 more troops to Europe following Russia's invasion of Ukraine". CNN. https://www.cnn.com/2022/02/24/politics/us-military-ukraine-russia/index.html. 
  26. "Ukrainian exodus could be Europe's biggest refugee crisis since World War II". El Pais. 3 March 2022. https://english.elpais.com/international/2022-03-03/ukrainian-exodus-could-be-europes-biggest-refugee-crisis-since-world-war-ii.html. 
  27. "Situation Ukraine Refugee Situation". data2.unhcr.org. Retrieved 23 មីនា 2022.
  28. Cite error: Invalid <ref> tag; no text was provided for refs named :0
  29. Kirby, Jen (28 February 2022). "Putin's invasion of Ukraine, explained". Vox. Retrieved 23 មីនា 2022.
  30. "Conflict in Ukraine". Global Conflict Tracker. Council on Foreign Relations. 28 February 2022. Retrieved 23 មីនា 2022.
  31. "Russia's invasion of Ukraine". The Economist. 26 February 2022. ល.ត.ម.អ. 0013-0613. https://www.economist.com/briefing/2022/02/26/russias-invasion-of-ukraine. 
  32. Perrigo, Billy (22 February 2022). "How Putin's Denial of Ukraine's Statehood Rewrites History". Time. Retrieved 23 មីនា 2022.
  33. Cite error: Invalid <ref> tag; no text was provided for refs named Abbruzzese 2022
  34. "NATO-Russia relations: the facts". NATO. 27 January 2022. Retrieved 23 មីនា 2022.
  35. ៣៥,០ ៣៥,១ Wiegrefe, Klaus (15 February 2022). "NATO's Eastward Expansion: Is Vladimir Putin Right?". Der Spiegel. ល.ត.ម.អ. 2195-1349. https://www.spiegel.de/international/world/nato-s-eastward-expansion-is-vladimir-putin-right-a-bf318d2c-7aeb-4b59-8d5f-1d8c94e1964d. 
  36. Cite error: Invalid <ref> tag; no text was provided for refs named Deny
  37. Cite error: Invalid <ref> tag; no text was provided for refs named denials
  38. Hernandez, Joe (23 February 2022) [22 February 2022]. "Why Luhansk and Donetsk are key to understanding the latest escalation in Ukraine". NPR. Photograph by Aleksey Filippov (Agence-France Presse) via Getty Images. Retrieved 24 មីនា 2022.
  39. Cite error: Invalid <ref> tag; no text was provided for refs named Hodge 2022
  40. Nikolskaya, Polina; Osborn, Andrew (24 February 2022). "Russia's Putin authorises 'special military operation' against Ukraine". Reuters. https://www.reuters.com/world/europe/russias-putin-authorises-military-operations-donbass-domestic-media-2022-02-24/. 
  41. Grunau, Andrea; von Hein, Matthias; Theise, Eugen; Weber, Joscha (25 February 2022). "Fact check: Do Vladimir Putin's justifications for going to war against Ukraine add up?". Deutsche Welle. https://www.dw.com/en/fact-check-do-vladimir-putins-justifications-for-going-to-war-against-ukraine-add-up/a-60917168. 
  42. Waxman, Olivia B. (3 March 2022). "Historians on What Putin Gets Wrong About 'Denazification' in Ukraine". Time. Retrieved 24 មីនា 2022.
  43. "Russia attacks Ukraine". CNN. 24 February 2022. Archived from the original on 24 កុម្ភៈ 2022. Retrieved 24 មីនា 2022.
  44. ៤៤,០ ៤៤,១ Kirby, Paul (9 March 2022). "Why is Russia invading Ukraine and what does Putin want?". BBC News. https://www.bbc.com/news/world-europe-56720589. 
  45. "Ukrainian president signs decree on general mobilisation of population -Interfax". Reuters. 24 February 2022. https://www.reuters.com/world/europe/ukrainian-president-signs-decree-general-mobilisation-population-interfax-2022-02-24/. 
  46. "Zelensky signs decree declaring general mobilization". Interfax-Ukraine. 25 February 2022. Archived from the original on 25 កុម្ភៈ 2022. Retrieved 24 មីនា 2022.
  47. Beaumont, Peter (8 March 2022). "Focus on Kyiv deadlock obscures Russia's success in south Ukraine". The Guardian. https://www.theguardian.com/world/2022/mar/08/kyiv-deadlock-contrasts-russia-worrying-south-ukraine-war-progress. 
  48. Sabbagh, Dan (8 March 2022). "Russia 'solving logistics problems' and could attack Kyiv within days – experts". The Guardian. https://www.theguardian.com/world/2022/mar/08/russia-solving-logistics-problems-and-could-attack-kyiv-within-days-experts. 
  49. Jones, Sam; Rathbone, John Paul; Sevastopulo, Demetri (12 March 2022). "'A serious failure': scale of Russia's military blunders becomes clear". Financial Times. https://www.ft.com/content/90421972-2f1e-4871-a4c6-0a9e9257e9b0. 
  50. Chernova, Anna; Cotovio, Vasco; Thompson, Mark (28 February 2022). "Sanctions slams Russian economy". CNN. https://edition.cnn.com/2022/02/28/business/russia-ruble-banks-sanctions/index.html. 
  51. Cite error: Invalid <ref> tag; no text was provided for refs named Al-Jazeera-2022-02-28
  52. Stewart, Briar; Seminoff, Corinne; Kozlov, Dmitry (24 February 2022). "More than 1,700 people detained in widespread Russian protests against Ukraine invasion". Associated Press. CBC. https://www.cbc.ca/news/world/russia-protest-arrests-1.6362938. 
  53. Corder, Mike (3 March 2022). "ICC prosecutor launches Ukraine war crimes investigation". Associated Press. https://apnews.com/article/russia-ukraine-genocides-crime-war-crimes-europe-499d7b6a9e955f659284b2edc6f1c508. 
  54. Budjeryn, Mariana. "Issue Brief #3: The Breach: Ukraine's Territorial Integrity and the Budapest Memorandum" (PDF). Woodrow Wilson International Center for Scholars. Retrieved 25 មីនា 2022.
  55. Vasylenko, Volodymyr (15 December 2009). "On assurances without guarantees in a 'shelved document'". The Day. https://www.day.kiev.ua/en/article/close/assurances-without-guarantees-shelved-document. 
  56. Harahan, Joseph P. "With Courage and Persistence: Eliminating and Securing Weapons of Mass Destruction with the Nunn-Luger Cooperative Threat Reduction Programs" (PDF). DTRA History Series. Defense Threat Reduction Agency. ASIN B01LYEJ56H. Archived from the original (PDF) on 28 កុម្ភៈ 2022. Retrieved 25 មីនា 2022.
  57. "Istanbul Document 1999". Organization for Security and Co-operation in Europe. 19 November 1999. Archived from the original on 1 មិថុនា 2014. Retrieved 25 មីនា 2022.
  58. Hall, Gavin E. L. (14 February 2022). "Ukraine: the history behind Russia's claim that Nato promised not to expand to the east". The Conversation. Retrieved 25 មីនា 2022.
  59. Cordesman, Anthony H. (28 May 2014). "Russia and the 'Color Revolution'". Center for Strategic and International Studies. Retrieved 26 មីនា 2022.
  60. "Putin calls 'color revolutions' an instrument of destabilization – Dec. 15, 2011". Kyiv Post. Interfax Ukraine. 15 December 2011. https://www.kyivpost.com/article/content/eastern-europe/putin-calls-color-revolutions-an-instrument-of-des-118993.html. 
  61. "(ភាសារុស្ស៊ី) Антиоранжевый митинг проходит на Поклонной горе". RIA Novosti. 4 February 2012. https://ria.ru/20120204/556495673.html. 
  62. Brown, Colin (3 April 2008). "EU allies unite against Bush over Nato membership for Georgia and Ukraine". The Independent: p. 24. 
  63. Evans, Michael (5 April 2008). "President tells summit he wants security and friendship". The Times: p. 46. 
  64. "Ukraine's parliament backs changes to Constitution confirming Ukraine's path toward EU, NATO". unian.info. Ukrainian Independent Information Agency. Retrieved 26 មីនា 2022.
  65. Wong, Edward; Jakes, Lara (13 January 2022). "NATO Won't Let Ukraine Join Soon. Here's Why.". The New York Times. https://www.nytimes.com/2022/01/13/us/politics/nato-ukraine.html. 
  66. "Yanukovych tops list of presidential candidates in Ukraine – poll". Ukrainian Independent Information Agency. 2 June 2009. https://www.unian.net/eng/news/news-318868.html. 
  67. Harding, Luke (8 February 2010). "Yanukovych set to become president as observers say Ukraine election was fair". The Guardian. Kyiv. ISSN 1756-3224. OCLC 60623878. Archived from the original on 27 កុម្ភៈ 2022.
  68. "Parliament passes statement on Ukraine's aspirations for European integration". Kyiv Post. 22 February 2013. https://www.kyivpost.com/article/content/ukraine-politics/parliament-passes-statement-on-ukraines-aspirations-for-european-integration-320792.html. 
  69. The European Union in Crisis. pp. 3, 274. 
  70. Ukraine's Euromaidan: Analyses of a Civil Revolution. Ibidem Press. 2015. pp. 9–14. 
  71. "Accountability for killings in Ukraine from January 2014 to May 2016" (PDF). Office of the United Nations High Commissioner for Human Rights. pp. 9, 21–25.
  72. "Источники РБК: Виктор Янукович находится в Подмосковье". RosBusinessConsulting. 26 February 2014. https://top.rbc.ru/politics/26/02/2014/907430.shtml. 
  73. "Rada removes Yanukovych from office, schedules new elections for May 25". Interfax-Ukraine. 24 February 2014. https://en.interfax.com.ua/news/general/192030.html. 
  74. Polityuk, Pavel; Robinson, Matt; Baczynska, Gabriela; Goettig, Marcin; Graff, Peter; Elgood, Giles (22 February 2014). "Ukraine parliament removes Yanukovich, who flees Kiev in 'coup'". Reuters. Kyiv. https://in.reuters.com/article/ukraine-crisis-parliament-idINDEEA1L04L20140222. 
  75. Fisher, Max (3 September 2014). "Everything you need to know about the Ukraine crisis". Vox. Archived from the original on 22 មករា 2022. Retrieved 26 មីនា 2022.
  76. "Ukraine's revolution and the far right". BBC News. 7 March 2014. https://www.bbc.com/news/world-europe-26468720. 
  77. Flintoff, Corey (15 April 2014). "Russian Media Accused Of Using Propaganda In Ukraine Reporting". NPR. https://www.npr.org/2014/04/15/303172312/russian-media-accused-of-feeding-propaganda-on-ukraine-crisis?t=1646733862272. 
  78. Kozlowska, Hanna (2 June 2014). "The Fascists Are Coming, the Fascists Are Coming!". Foreign Policy. https://foreignpolicy.com/2014/06/02/the-fascists-are-coming-the-fascists-are-coming/. 
  79. Grytsenko, Oksana; Vlasova, Anastasia (12 April 2014). "Armed pro-Russian insurgents in Luhansk say they are ready for police raid". Kyiv Post (Luhansk: Businessgroup LLC). https://www.kyivpost.com/content/ukraine/armed-pro-russian-insurgents-in-luhansk-say-they-are-ready-for-police-raid-343167.html. 
  80. Ragozin, Leonid (16 March 2019). "Annexation of Crimea: A masterclass in political manipulation". Riga: Al Jazeera. Archived from the original on 8 ឧសភា 2020. Retrieved 26 មីនា 2022.
  81. "Ukraine ceasefire violated more than 100 times within days: OSCE". Al Jazeera. 29 July 2020. https://www.aljazeera.com/news/2020/7/29/ukraine-ceasefire-violated-more-than-100-times-within-days-osce. 
  82. "Russia Shouldn't Negotiate With 'Vassal' Ukraine, Ex-President Medvedev Says". The Moscow Times. 11 October 2021. Retrieved 26 មីនា 2022.
  83. Cite error: Invalid <ref> tag; no text was provided for refs named Meduza_Putin_announces_invasion
  84. ៨៤,០ ៨៤,១ Kagan, Frederick; Barros, George; Stepanenko, Kateryna (5 March 2022). "Russian Offensive Campaign Assessment, March 4". CriticalThreats. https://www.criticalthreats.org/analysis/russian-offensive-campaign-assessment-march-4. 
  85. ៨៥,០ ៨៥,១ Kagan, Frederick; Barros, George; Stepanenko, Kateryna (4 March 2022). "Russian Offensive Campaign Assessment, March 4". Institute for the Study of War. Retrieved 27 មីនា 2022.
  86. "Ukraine rejects Russian demand to surrender port city of Mariupol in exchange for safe passage". CBS News. 20 March 2022. https://www.cbsnews.com/news/ukraine-mariupol-russia-surrender-reject/. 
  87. "Ukraine refuses to surrender Mariupol as scope of human toll remains unclear". Canadian Broadcasting Corporation. 21 March 2022. https://www.cbc.ca/news/world/ukraine-russia-war-march21-1.6391709. 
  88. Dutton, Jack (25 February 2022). "Russian Military Base Blown Up as Ukraine Fights Back". Newsweek. https://www.newsweek.com/russian-military-base-blown-ukraine-fights-back-1682558. 
  89. "Ukrainian Armed Forces attacked Millerovo with Tochka-U". Rostov Gazeta. 25 February 2022. https://rostovgazeta.ru/news/politics/25-02-2022/vooruzhennye-sily-ukrainy-atakovali-millerovo-tochkoy-u. 
  90. "Ukraine loses control of Chernobyl nuclear site, amid battles in Kyiv outskirts". The Times of Israel. 24 February 2022. https://www.timesofisrael.com/ukraine-troops-battle-invading-russian-army-in-kyiv-outskirts/. 
  91. "(ភាសាអ៊ុយក្រែន) Українські військові під Києвом зупинили колону російських танків". Gazeta. 25 February 2022. Archived from the original on 25 កុម្ភៈ 2022. Retrieved 27 មីនា 2022.
  92. "Эксперт объяснил значение киевского аэродрома Гостомель для спецоперации". MKRU. 25 February 2022. https://www.mk.ru/politics/2022/02/25/ekspert-obyasnil-znachenie-kievskogo-aerodroma-gostomel-dlya-specoperacii.html. 
  93. "Airport completely destroyed due to missile attacks by invader in Vasylkiv, Kyiv region – mayor". Interfax-Ukraine. 12 March 2022. https://en.interfax.com.ua/news/general/811960.html។ បានយកមក 27 មីនា 2022. 
  94. Rana, Manveen (3 March 2022). "Volodymyr Zelensky survives three assassination attempts in days". The Times. https://www.thetimes.co.uk/article/zelensky-survives-three-assassination-attempts-in-days-xnstdfdfc. 
  95. Stern, David L. (5 March 2022). "After temporary cease-fires break down, Putin threatens Ukraine's government". The Washington Post. ល.ត.ម.អ. 0190-8286. https://www.washingtonpost.com/world/2022/03/05/ukraine-military-battlefield-kyiv-mariupol/. 
  96. Lister, Tim; Pennington, Josh; McGee, Luke; Gigova, Radina (7 March 2022). "'A family died... in front of my eyes': Civilians killed as Russian military strike hits evacuation route in Kyiv suburb". CNN. https://edition.cnn.com/2022/03/06/europe/ukraine-russia-invasion-sunday-intl-hnk/index.html. 
  97. "Bucha, Vorzel, Hostomel under enemy's control, situation remains critical". Ukrinform. 7 March 2022. https://www.ukrinform.net/rubric-ato/3422872-bucha-vorzel-hostomel-under-enemys-control-situation-remains-critical.html. 
  98. Ward, Alexander (25 February 2022). "'Almost not possible' for Ukraine to win without West's help, Ukraine official says". Politico. https://politi.co/3LWSyC5. 
  99. "Ukraine war news from February 25: Kyiv suburbs breached, Russian forces face resistance, Zelensky warns Russia will 'storm' capital". Financial Times. 26 February 2022. https://www.ft.com/content/93554a7e-f974-49fc-85ba-c111d253b002. 
  100. "Бои под Сумами: артиллерия и "Байрактары" уничтожили 100 танков и 20 "Градов" оккупантов". Archived from the original on 28 កុម្ភៈ 2022. Retrieved 28 មីនា 2022.