ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឆ្នាំ ២០២២ | |||||||
---|---|---|---|---|---|---|---|
ផ្នែកនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន | |||||||
![]() ស្ថានភាពយោធានៅលើទឹកដីអ៊ុយក្រែនបច្ចុប្បន្ន អ៊ុយក្រែន រុស្ស៊ី និងក្រុមផ្តាច់ខ្លួននិយមរុស្ស៊ី | |||||||
| |||||||
ភាគីសង្គ្រាម | |||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||
![]() |
![]() | ||||||
កម្លាំង | |||||||
|
|||||||
សហេតុភាព និង ការខាងបង់ | |||||||
|
|||||||
|
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំមកលើប្រទេសអ៊ុយក្រែន ដែលជាលទ្ធផលនៃកំណើនភាពតានតឹងបន្តពីជម្លោះរុស្ស៊ី-អ៊ុយក្រែនដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៤ មកម្លេះ។ ដោយត្រូវបានចាត់ទុកថាជាសង្រ្គាមឈ្លានពានដោយសហគមន៍អន្តរជាតិ[២៣][២៤] សកម្មភាពនេះគឺជាការឈ្លានពានដោយប្រើកម្លាំងយោធាដ៏ធំបំផុតមកលើរដ្ឋអឺរ៉ុបមួយចាប់តាំងពីសង្គ្រាមលោកលើកទី២ បានបញ្ចប់។[២៥] វាបានបង្កឱ្យមានវិបត្តិជនភៀសខ្លួនដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុបចាប់តាំងពីសង្រ្គាមលោក[២៦] ដោយប្រជាជនអ៊ុយក្រែនជាង ៣.៦ លាននាក់បានរត់ចេញពីប្រទេស[២៧] ហើយមនុស្សរាប់លាននាក់ទៀតបានភៀសខ្លួនចេញពីគេហដ្ឋានរបស់ពួកគេ។[២៨]
បន្ទាប់ពីបដិវត្តន៍កិត្តិយសរបស់អ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០១៤ រុស្ស៊ីបានសម្រេចកាត់ឧបទ្វីបគ្រីមៀបញ្ចូលជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយក្រុមបំបែកខ្លួននិយមដែលគាំទ្រដោយរុស្ស៊ីបាននាំគ្នាវាយដណ្តើមយកទឹកដីផ្នែកអាគ្នេយ៍នៃអ៊ុយក្រែនដែលជាហេតុនាំឱ្យកើតសង្គ្រាមក្នុងតំបន់ដុនបាស។[២៩][៣០] នៅក្នុងឆ្នាំ២០២១ រុស្ស៊ីបានចាប់ផ្តើមប្រមូលផ្តុំកម្លាំងយោធាជាច្រើននៅតាមព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីនធ្លាប់មានទស្សនៈមិនសមរម្យ[៣១] ដោយបានចោទសួរអំពីសិទ្ធិក្នុងភាពជារដ្ឋរបស់អ៊ុយក្រែន[៣២] ហើយថែមទាំងបានចោទប្រកាន់អ៊ុយក្រែនទៀតថាកំពុងបានដឹកនាំដោយពួកណាស៊ីនិយមដែលធ្វើទុក្ខបុកម្នេញជនជាតិភាគតិចនិយាយភាសារុស្ស៊ី។[៣៣] ពូទីនបាននិយាយថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ ឬ អូតង់) បានគំរាមកំហែងផ្នែកសន្តិសុខរបស់រុស្ស៊ីដោយការពង្រីកឥទ្ធិពលពួកគេសម្រុកមកទិសខាងកើតចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក[៣៤] ហើយលោកបានទាមទាររារាំងមិនឱ្យអ៊ុយក្រែនចូលរួមក្នុងបក្សសម្ព័ន្ធណាតូជាដាច់ខាត។[៣៥] សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានចោទរុស្ស៊ីថាមានផែនការវាយប្រហារ ឬឈ្លានពានអ៊ុយក្រែន ប៉ុន្តែមន្ត្រីរុស្ស៊ីជាច្រើនបានចេញបដិសេធម្តងហើយម្តងទៀតរហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។[៣៦][៣៧]
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសរុស្ស៊ីបានសម្រេចទទួលស្គាល់សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងសាធារណរដ្ឋប្រជាមានិតលូហ្កានស្ក៍ ដែលត្រូវជារដ្ឋបំបែកខ្លួននិយមគាំទ្ររុស្ស៊ីស្ថិតនៅភាគខាងកើតអ៊ុយក្រែន។[៣៨] នៅថ្ងៃបន្ទាប់ ក្រុមប្រឹក្សាសហព័ន្ធបានអនុញ្ញាតឱ្យអាជ្ញាធរប្រើប្រាស់កម្លាំងយោធានៅក្រៅដែនប្រទេស ហើយកងទ័ពរុស្ស៊ីក៏បានឆ្លងចូលទៅក្នុងទឹកដីរដ្ឋទាំងពីរ។[៣៩] នៅថ្ងៃទី២៤ ខែកុម្ភៈ នៅម៉ោងប្រហែល ៥:០០ (ម៉ោងនៅអឺរ៉ុបបូព៌ា)[៤០] លោកពូទីនបានប្រកាសអំពី"ប្រតិបត្តិការយោធាពិសេស"ក្នុងគោលបំណង"លុបបំបាត់យោធានិយម និងណាស៊ីនិយម"នៅអ៊ុយក្រែន។[៤១][៤២] ប៉ុន្មាននាទីក្រោយមក មីស៊ីល និងគ្រាប់ផ្លោងជាច្រើនបានហោះសម្រុកចូលទៅទូទាំងប្រទេសអ៊ុយក្រែន (រួមទាំងរដ្ឋធានីកៀវផងដែរ) និងព្រមទាំងការឈ្លានពានដីគោកដ៏ធំពីទិសដៅជាច្រើន។[៤៣][៤៤] ជាការឆ្លើយតប ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គីបានអនុម័តច្បាប់អាជ្ញាសឹក និងការចល័តទ័ពទូទៅ។[៤៥][៤៦]
ការវាយប្រហារពហុទិសត្រូវបានចាប់ផ្តើមចេញពីប្រទេសរុស្ស៊ី បេឡារុស និងដែនដីពីររបស់អ៊ុយក្រែន (គ្រីមៀ និងដុនបាស)។ ឆាកសង្រ្គាមសំខាន់ៗចំនួនបួនត្រូវលេចឡើងនៅអំឡុងការឈ្លានពាននេះ៖ ការវាយប្រហារនៅកៀវ ការវាយប្រហារអ៊ុយក្រែនភាគឦសាន ការវាយប្រហារអ៊ុយក្រែនខាងកើត និងការវាយប្រហារអ៊ុយក្រែនខាងត្បូង។ កងកម្លាំងរុស្ស៊ីបានចូលឡោមព័ទ្ធទីកន្លែង និងទីក្រុងសំខាន់ៗរួមមាន ឈើនីហ៊ីវ ការកៀវ គែរសុន កៀវ ម៉ារីយូប៉ូល និង ស៊ូមី[៤៧] ក៏ប៉ុន្តែពួកគេត្រូវប្រឈមនឹងកម្លាំងតស៊ូការពារដ៏មោះមុតពីសំណាក់ភាគីអ៊ុយក្រែន និងរួមទាំងបញ្ហាមួយចំនួនបន្ថែមទៀតដូចជា ដំណឹកជញ្ជូនឧបករណ៍ និងកង្វះស្បៀងអាហារជាដើម។[៤៨][៤៩]
សកម្មភាពឈ្លានពាននេះត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយដោយសហគមន៍អន្តរជាតិ។ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចមួយដែលបានថ្កោលទោស និងទាមទារឱ្យមានការដកកម្លាំងយោធាទាំងស្រុងចេញពីទឹកដីអ៊ុយក្រែន។ តុលាការយុត្តិធម៌អន្តរជាតិបានបញ្ជាឱ្យរុស្ស៊ីផ្អាកប្រតិបត្តិការយោធា ហើយក្រុមប្រឹក្សាអឺរ៉ុបវិញបានបណ្តេញរុស្ស៊ីចេញពីសមាជិកភាពខ្លួន។ ប្រទេសជាច្រើនបានដាក់ទណ្ឌកម្មលើរុស្ស៊ីដែលជាហេតុនាំឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ី និងពិភពលោកទាំងមូល។[៥០] ក្រៅពីនេះ មានប្រទេសជាច្រើនបានផ្តល់ជំនួយមនុស្សធម៌ និងយោធាដល់អ៊ុយក្រែន។[៥១] បាតុកម្មប្រឆាំងនឹងការឈ្លានពានបានផ្ទុះឡើងនៅជុំវិញពិភពលោក រីឯបាតុករនៅរុស្ស៊ីត្រូវប្រឈមជាមួយនឹងការចាប់ខ្លួនទ្រង់ទ្រាយធំពីសមត្ថកិច្ច ហើយការរឹតបន្តឹងសេរីភាពសារព័ត៌មាន[៥២] និងការហាមឃាត់ប្រើប្រាស់ពាក្យថា "សង្រ្គាម" និង"ការឈ្លានពាន"។[៤៤] ក្រុមហ៊ុនអន្តរជាតិជាច្រើនបានដកផលិតផល និងសេវាកម្មរបស់ពួកគេចេញពីប្រទេសរុស្ស៊ី និងបេឡារុស។[៥៣]
ផ្ទៃរឿង
បរិបទក្រោយសម័យសូវៀត និងបដិវត្តន៍ពណ៌ទឹកក្រូច
បន្ទាប់ពីការដួលរលំនៃសហភាពសូវៀតនៅក្នុងឆ្នាំ១៩៩១ ប្រទេសអ៊ុយក្រែន និងរុស្ស៊ីបានបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងគ្នា។ នៅក្នុងឆ្នាំ១៩៩៤ អ៊ុយក្រែនបានយល់ព្រមចុះលើសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ ហើយក៏បានក្លាយជារដ្ឋគ្មានអាវុធនុយក្លេអ៊ែរ។ អតីតអាវុធនុយក្លេអ៊ែររបស់សហភាពសូវៀតនៅអ៊ុយក្រែនទាំងប៉ុន្មានត្រូវបានគេប្រមូលយកទៅរុស្ស៊ីវិញ រួចកម្ទេចចោល។[៥៤] ជាការតបស្នងវិញ រុស្ស៊ី សហរាជាណាចក្រ និងសហរដ្ឋអាមេរិកបានយល់ព្រមគោរពនូវបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់អ៊ុយក្រែន តាមរយៈអនុស្សរណៈនៃការធានាសន្តិសុខនៅឯទីក្រុងប៊ុយដាប៉ែស។[៥៥][៥៦] នៅក្នុងឆ្នាំ១៩៩៩ រុស្ស៊ីបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសហត្ថលេខីទាំងប៉ុន្មាននៃធម្មនុញ្ញដើម្បីសន្តិសុខអឺរ៉ុប ដោយបាន"បញ្ជាក់ឡើងវិញនូវសិទ្ធិរបស់រដ្ឋចូលរួមនីមួយៗ និងសេរីភាពក្នុងការជ្រើសរើស ឬផ្លាស់ប្តូរការរៀបចំសន្តិសុខរបស់ខ្លួន រួមទាំងសន្ធិសញ្ញាសម្ព័ន្ធភាព ដូចដែលពួកគេបន្តវិវត្តន៍"។[៥៧] ក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីការដួលរលំនៃសហភាពសូវៀត អតីតប្រទេសប្លុកបូព៌ាជាច្រើនបានចូលរួមជាមួយអង្គការណាតូ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខក្នុងតំបន់ដែលមានប្រទេសរុស្ស៊ីជាប់ពាក់ព័ន្ធដូចជា វិបត្តិរដ្ឋធម្មនុញ្ញរុស្ស៊ីឆ្នាំ១៩៩៣ សង្រ្គាមនៅអាប់កាស៊ី (១៩៩២–១៩៩៣) និងសង្រ្គាមឆេឆិនលើកទី១ (១៩៩៤–១៩៩៦)។ ក្នុងរយៈពេលប៉ុន្មានឆ្នាំរហូតមកដល់ព្រឹត្តិការណ៍ឈ្លានពាននេះ មេដឹកនាំរុស្ស៊ីជាច្រើនបានសម្តៅលើការពង្រីកសមាជិកភាពនេះថាជាការរំលោភបំពានលើសេចក្តីធានាក្រៅផ្លូវការរបស់មហាអំណាចលោកខាងលិចដែលថា ណាតូនឹងមិនពង្រីកឥទ្ធិពលទៅទិសខាងកើតនោះឡើយ។[៣៥][៥៨]
បដិវត្តពណ៌ទឹកក្រូចជារឿយៗត្រូវបានដាក់ក្នុងក្រុមរួមគ្នាជាមួយចលនាតវ៉ាផ្សេងទៀតនៅដើមសតវត្សទី២១ ជាពិសេសនៅក្នុងអតីតរដ្ឋសូវៀត ហើយគេបានសម្តៅលើចលនាទាំងនោះថា"បដិវត្តន៍ពណ៌"។ យោងតាមលោកអាន់តូនី កូដស្មាន់បានឱ្យដឹងថា មន្ត្រីយោធារុស្ស៊ីបានចាត់ទុកបដិវត្តន៍ពណ៌បែបនេះថាជាគោលបំណងរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបដទៃដើម្បីធ្វើឱ្យកើតមានអស្ថិរភាពនៅក្នុងប្រទេសជិតខាង និងសន្តិសុខជាតិរុស្ស៊ីផ្ទាល់។[៥៩] ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីនបានចោទប្រកាន់អ្នករៀបចំចលនាតវ៉ានៅរុស្ស៊ីរវាងឆ្នាំ២០១១–២០១៣ ថាជាអតីតទីប្រឹក្សារបស់លោកយូសឆេនកូ ហើយបានសម្តៅលើសកម្មភាពតវ៉ានេះថាជាការប៉ុនប៉ងផ្ទេរបដិវត្តពណ៌ទឹកក្រូចមកប្រទេសរុស្ស៊ី។[៦០] ការប្រមូលផ្តុំគ្នាដើម្បីគាំទ្រលោកពូទីនក្នុងអំឡុងពេលនោះត្រូវបានគេហៅថា "បាតុកម្មប្រឆាំងបដិវត្តន៍ពណ៌ទឹកក្រូច"។[៦១]
នៅឯកិច្ចប្រជុំកំពូលទីក្រុងប៊ុយការែសឆ្នាំ២០០៨ ប្រទេសអ៊ុយក្រែន និងចចជីបានស្នើសុំចូលរួមជាសមាជិកណាតូ។ ការឆ្លើយតបវិញពីចំណោមសមាជិកផ្លូវការណាតូគឺមានលក្ខណៈចម្រុះដោយបណ្តាប្រទេសនៅអឺរ៉ុបខាងលិចបានជំទាស់នឹងការផ្តល់ជូនផែនការសកម្មភាពសមាជិកភាព (MAP) ដើម្បីជៀសវាងការបង្កជម្លោះជាមួយរុស្ស៊ី ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកចច ដាប់ប៊ែលយូ ប៊ូសបានជំរុញឱ្យប្រទេសទាំងពីរចូលជាសមាជិករបស់ពួកគេ។[៦២] ទីបំផុត ណាតូបានបដិសេធមិនផ្តល់ជូនអ៊ុយក្រែន និងចចជីនូវផែនការសកម្មភាពសមាជិកភាព ប៉ុន្តែពួកគេបានចេញសេចក្តីថ្លែងការណ៍មួយដោយយល់ព្រមថា"ប្រទេសទាំងនេះគង់តែក្លាយជាសមាជិករបស់ណាតូ"។ លោកពូទីនបានសម្តែងការប្រឆាំងយ៉ាងពេញទំហឹងចំពោះចចជី និងការដេញថ្លៃសមាជិកណាតូរបស់អ៊ុយក្រែន។[៦៣] កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិអ៊ុយក្រែនបានបោះឆ្នោតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបញ្ជាក់ពីមហិច្ឆតារយៈពេលវែងរបស់ខ្លួនក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប និងអង្គការណាតូ។[៦៤] តែទោះជាយ៉ាងណាក្តី នៅប៉ុន្មានខែមុនការឈ្លានពានរបស់រុស្ស៊ីក្នុងឆ្នាំ២០២២ លទ្ធភាពនៃអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូគឺនៅស្ថិតឆ្ងាយដាច់ស្រយាលនៅឡើយ។[៦៥]
អឺរ៉ូម៉ីដាន បដិវត្តន៍នៃកិត្តិយស និងសង្គ្រាមនៅដុនបាស

នៅក្នុងឆ្នាំ២០០៩ លោកយ៉ានូកូវិចបានប្រកាសពីបំណងក្នុងការឈរឈ្មោះជាប្រធានាធិបតីម្តងទៀតនៅក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែនឆ្នាំ២០១០[៦៦] ហើយជាលទ្ធផល លោកក៏បានជាប់ឈ្មោះក្លាយជាប្រធានាធិបតីដូចអ្វីដែលបានគ្រោងទុក។[៦៧] នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៣ រលកនៃការតវ៉ានិងបាតុកម្មគាំទ្របស្ចឹមលោកដ៏ធំបានផ្ទុះឡើង បន្ទាប់ពីលោកយ៉ានូកូវិចបានសម្រេចចិត្តភ្លាមៗថាមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមាគមសហភាពអឺរ៉ុប–អ៊ុយក្រែន ព្រោះលោកចង់បង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសរុស្ស៊ី និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី។ ក្រុមប្រឹក្សាជាតិអ៊ុយក្រែនបានគាំទ្រយ៉ាងពេញទំហឹងលើការចុះកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប។[៦៨] រីឯរុស្ស៊ីវិញបានដាក់សម្ពាធលើអ៊ុយក្រែនឱ្យបដិសេធ។[៦៩]
ទំហំនៃការបាតុកម្មនោះក៏បានរីកដុះដាលកាន់តែធំឡើងៗ ដោយក្រុមបាតុករនីមួយៗបានប្តេជ្ញាប្រឆាំងដាច់ខាតនឹងអំពើពុករលួយក្នុងជួររដ្ឋាភិបាល ភាពឃោរឃៅរបស់កម្លាំងនគរបាល និងច្បាប់ប្រឆាំងអំពើបាតុកម្ម។ល។[៧០] ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៤ ការប៉ះទង្គិចគ្នានៅទីក្រុងកៀវរវាងក្រុមបាតុករ និងកម្លាំងនគរបាលពិសេសបានបណ្តាលឱ្យអ្នកតវ៉ាប្រមាណ ១០០ នាក់បាត់បង់ជីវិត និងរួមជាមួយប៉ូលីសចំនួន ១៣ នាក់ថែមទៀត។[៧១] នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤ លោកយ៉ានូកូវិច និងមេដឹកនាំគណបក្សប្រឆាំងក្នុងសភាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដោយអំពាវនាវឱ្យបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន និងការបោះឆ្នោតមុនកាលកំណត់។ នៅថ្ងៃបន្ទាប់ លោកយ៉ានូកូវិចបានភៀសខ្លួនចេញពីទីក្រុងកៀវ ហើយក្រោយមកក៏ចេញពីទឹកដីអ៊ុយក្រែនតែម្តង[៧២] រួចបន្ទាប់មកសភាអ៊ុយក្រែនក៏បានបោះឆ្នោតដកលោកចេញពីតំណែង។[៧៣] ថ្នាក់ដឹកនាំនៅឯទឹកដីភាគខាងកើតប្រទេសអ៊ុយក្រែនដែលនិយមនិយាយភាសារុស្ស៊ីបានប្រកាសបន្តភក្ដីភាពចំពោះយ៉ានូកូវិច[៧៤] ហើយចលនាគាំទ្ររុស្ស៊ីក៏បានផ្ទុះឡើងនៅទីនោះ។[៧៥] ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានចោទរដ្ឋាភិបាលអ៊ុយក្រែនថ្មីថាជាអ្នកបង្កភាពចលាចល និងវិបត្តិទាំងឡាយដែលបានកើតមាន និងបានសម្តៅលើក្រុមតំណាងអឺរ៉ូម៉ីដានថាជា ពួក"ជ្រុលនិយម" "ហ្វាស៊ីស"[៧៦] "ណាស៊ីនិយម"[៧៧] និងក្រុម"ប្រឆាំងនឹងសាសន៍យូដា"។[៧៨]
ស្ថានភាពនៅតំបន់ខាងកើតអ៊ុយក្រែនបានធ្លាក់ចូលជាក្នុងភាពតានតឹងបន្ថែមបន្ទាប់ពីរុស្ស៊ីបានកាត់យកឧបទ្វីបគ្រីមៀធ្វើជាទឹកដីរបស់ខ្លួននៅអំឡុងខែមីនា ឆ្នាំ២០១៤ ហើយមួយខែក្រោយ សង្រ្គាមនៅតំបន់ដុនបាសក៏បានផ្ទុះឡើងដោយមានរដ្ឋផ្តាច់ខ្លួននិយមចំនួនពីរលេចឡើងគឺ៖ សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងសាធារណរដ្ឋប្រជាមានិតលូហ្កានស្ក៍។[៧៩][៨០] កិច្ចព្រមព្រៀងទីក្រុងមីនស្ក៍ត្រូវបានចុះនៅក្នុងខែកញ្ញា ឆ្នាំ២០១៤ និងម្តងទៀតនៅខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងគោលបំណងបញ្ឈប់ការប្រយុទ្ធបង្ហូរឈាមគ្នា តែទោះជាយ៉ាងណា បទឈប់បាញ់មិនដែលឈានចូលដល់កិច្ចសន្យាអ្វីមួយនោះឡើយ។[៨១] នៅក្នុងឆ្នាំ២០២១ លោកពូទីនបានបដិសេធធ្វើកិច្ចពិភាក្សាកំពូលជាមួយប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី ហើយរដ្ឋាភិបាលរុស្ស៊ីបានប្រកាន់ខ្ជាប់នូវអត្ថបទមួយរបស់អតីតប្រធានាធិបតីលោកឌីមីទ្រី ម៉េដវេដេវ ដែលប្រកែកថា វាគ្មានន័យអ្វីនោះទេក្នុងការរកដោះស្រាយជាមួយអ៊ុយក្រែន ខណៈដែលប្រទេសនេះនៅតែបន្តមុខងារជា"រដ្ឋចំណុះ"របស់សហរដ្ឋអាមេរិក។[៨២]
វិបត្តិមុនការឈ្លានពាន
ការឈ្លានពាន និងចលនាតស៊ូ
កំណត់សម្គាល់
- ↑ សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ គឺជារដ្ឋផ្តាច់ខ្លួនដែលបានប្រកាសឯករាជ្យនៅអំឡុងខែឧសភា ឆ្នាំ២០១៤ ដោយទទួលបានការទទួលស្គាល់ពីរដ្ឋអូសេទីខាងត្បូង (រដ្ឋគ្នីគ្នាដែលមានការទទួលស្គាល់តិចតួច) និងប្រទេសរុស្ស៊ី (ឆ្នាំ២០២២)។[១]
- ↑ សាធារណរដ្ឋប្រជាមានិតលូហ្កានស្ក៍ គឺជារដ្ឋផ្តាច់ខ្លួនដែលបានប្រកាសឯករាជ្យនៅអំឡុងខែឧសភា ឆ្នាំ២០១៤ ដោយទទួលបានការទទួលស្គាល់ពីរដ្ឋអូសេទីខាងត្បូង (រដ្ឋគ្នីគ្នាដែលមានការទទួលស្គាល់តិចតួច) និងប្រទេសរុស្ស៊ី (ឆ្នាំ២០២២)។[២][៣]
- ↑ កងកម្លាំងរុស្ស៊ីត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការឈ្លានពានរបស់គេចេញពីទឹកដីប្រទេសបេឡារុស។[៤][៥] ប្រធានាធិបតីបេឡារុស លោកអាឡិចសាន់ដឺ លូកាឆេនកូក៏បានបញ្ជាក់ផងដែរថា កងទ័ពបេឡារុសអាចនឹងចូលរួមក្នុងយុទ្ធនាការឈ្លានពានមួយនេះ ប្រសិនបើមានការចាំបាច់[៦] ហើយមីស៊ីលរបស់រុស្ស៊ីជាច្រើនគ្រាប់ត្រូវបានគេប្រទះឃើញបាញ់ចេញពីដែនដីបេឡារុស។[៧] មន្ត្រីអ៊ុយក្រែនជាច្រើនបានអះអាងថា ទាហានបេឡារុសបានហោះជំហានឆ្លងចូលដែនដីអ៊ុយក្រែនរួចទៅហើយ។[៨]
ឯកសារយោង
- ↑ "South Ossetia recognises independence of Donetsk People's Republic". Information Telegraph Agency of Russia. 27 June 2014. http://tass.ru/en/world/738110.
- ↑ Alec, Luhn (6 November 2014). "Ukraine's rebel 'people's republics' begin work of building new states". The Guardian. Donetsk. Retrieved 31 January 2022.
- ↑ "Общая информация" [(ភាសារុស្ស៊ី) ព័ត៌មានទូទៅ]. Official site of the head of the Lugansk People's Republic. Archived from the original on 12 មីនា 2018. Retrieved 11 March 2018.
- ↑ Lister, Tim; Kesa, Julia (24 February 2022). "Ukraine says it was attacked through Russian, Belarus and Crimea borders". CNN. Kyiv. https://www.cnn.com/europe/live-news/ukraine-russia-news-02-23-22/h_82bf44af2f01ad57f81c0760c6cb697c.
- ↑ Murphy, Palu (24 February 2022). "Troops and military vehicles have entered Ukraine from Belarus". CNN. https://edition.cnn.com/europe/live-news/ukraine-russia-news-02-23-22/h_d115a65e9b6348752422ad427fa83b95.
- ↑ Rodionov, Maxim; Balmforth, Tom (25 February 2022). "Belarusian troops could be used in operation against Ukraine if needed, Lukashenko says". Reuters. Archived from the original on 25 កុម្ភៈ 2022. Retrieved 23 មីនា 2022.
- ↑ "Missiles launched into Ukraine from Belarus". BBC News. 27 February 2022. https://www.bbc.co.uk/news/live/world-europe-60542877?pinned_post_locator=urn:asset:4b1fae66-d68a-4ba0-9cb3-bf962c5a10d2.
- ↑ "Ukrainian Official Says Belarus Has Joined the War, as Russia Pummels Kharkiv". Time. 1 March 2022. Archived from the original on 2 មីនា 2022. Retrieved 22 មីនា 2022.
- ↑ Barnes, Julian E.; Crowley, Michael; Schmitt, Eric (10 January 2022). "Russia Positioning Helicopters, in Possible Sign of Ukraine Plans". https://www.nytimes.com/2022/01/10/us/politics/russia-ukraine-helicopters.html.
- ↑ Bengali, Shashank (18 February 2022). "The U.S. says Russia's troop buildup could be as high as 190,000 in and near Ukraine.". The New York Times. https://www.nytimes.com/live/2022/02/18/world/ukraine-russia-news.
- ↑ ១១,០ ១១,១ ១១,២ The military balance 2021. Abingdon, Oxon: International Institute for Strategic Studies. 2021. ល.ស.ប.អ. 978-1032012278.
- ↑ "20,000 foreign volunteers in Ukraine 'to join fight against Russia'". South China Morning Post. 7 March 2022. Archived from the original on 9 មីនា 2022.
- ↑ "Russian army says 1,351 soldiers killed in Ukraine". Al Arabiya. 25 March 2022. https://english.alarabiya.net/News/world/2022/03/25/Russian-army-says-1-351-soldiers-killed-in-Ukraine.
- ↑ US sees Russia focusing on eastern Ukraine, senior US defense official says
- ↑ "Russia’s combat force has shrunk, a Pentagon official says, reflecting casualties and other struggles.". The New York Times. 22 March 2022. https://www.nytimes.com/2022/03/22/world/europe/russia-ukraine-pentagon.html.
- ↑ The DPR stated 362 of its servicemen were killed and 1,980 wounded between 1 Jan. and 17 March 2022,[១] of which 13 died and 50 were wounded between 1 Jan. and 25 Feb. 2022,[២] leaving a total of 349 killed and 1,930 wounded in the period of the Russian invasion.
- ↑ "Around 1,300 Ukrainian troops killed since start of Russian invasion". The Jerusalem Post. 12 March 2022. https://www.jpost.com/international/article-701069.
- ↑ "Up to 6,000 Russians may have been killed in Ukraine so far, U.S. official estimates". CBS News. 9 March 2022. https://www.cbsnews.com/news/ukraine-russia-death-toll-invasion/.
- ↑ មើលតារាងនេះ សម្រាប់ការវិភាគលម្អិតនៃចំនួនមរណភាពជនស៊ីវិលនៅតាមទីក្រុង ឬបណ្ដាខេត្ត យោងតាមអាជ្ញាធរអ៊ុយក្រែន។
- ↑ "Ukraine: Civilian casualties as of 24.00 20 March 2022 [EN/RU/UK] - Ukraine". ReliefWeb. Retrieved 23 មីនា 2022.
- ↑ "Situation Ukraine Refugee Situation". United Nations High Commissioner for Refugees. Retrieved 23 មីនា 2022.
- ↑ "Almost 6.5 Million People Internally Displaced in Ukraine: IOM". International Organization for Migration. 21 March 2022. https://news.un.org/en/story/2022/03/1114342.
- ↑ Scheffer, David J. (17 March 2022). "Can Russia Be Held Accountable for War Crimes in Ukraine?". Council on Foreign Relations. Retrieved 23 មីនា 2022.
- ↑ Hirsch, Francine (28 February 2022). "Putin's Memory Laws Set the Stage for His War in Ukraine". Lawfare. Retrieved 23 មីនា 2022.
- ↑ Herb, Jeremy; Starr, Barbara; Kaufman, Ellie (24 February 2022). "US orders 7,000 more troops to Europe following Russia's invasion of Ukraine". CNN. https://www.cnn.com/2022/02/24/politics/us-military-ukraine-russia/index.html.
- ↑ "Ukrainian exodus could be Europe's biggest refugee crisis since World War II". El Pais. 3 March 2022. https://english.elpais.com/international/2022-03-03/ukrainian-exodus-could-be-europes-biggest-refugee-crisis-since-world-war-ii.html.
- ↑ "Situation Ukraine Refugee Situation". data2.unhcr.org. Retrieved 23 មីនា 2022.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs named:0
- ↑ Kirby, Jen (28 February 2022). "Putin's invasion of Ukraine, explained". Vox. Retrieved 23 មីនា 2022.
- ↑ "Conflict in Ukraine". Global Conflict Tracker. Council on Foreign Relations. 28 February 2022. Retrieved 23 មីនា 2022.
- ↑ "Russia's invasion of Ukraine". The Economist. 26 February 2022. ល.ត.ម.អ. 0013-0613. https://www.economist.com/briefing/2022/02/26/russias-invasion-of-ukraine.
- ↑ Perrigo, Billy (22 February 2022). "How Putin's Denial of Ukraine's Statehood Rewrites History". Time. Retrieved 23 មីនា 2022.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedAbbruzzese 2022
- ↑ "NATO-Russia relations: the facts". NATO. 27 January 2022. Retrieved 23 មីនា 2022.
- ↑ ៣៥,០ ៣៥,១ Wiegrefe, Klaus (15 February 2022). "NATO's Eastward Expansion: Is Vladimir Putin Right?". Der Spiegel. ល.ត.ម.អ. 2195-1349. https://www.spiegel.de/international/world/nato-s-eastward-expansion-is-vladimir-putin-right-a-bf318d2c-7aeb-4b59-8d5f-1d8c94e1964d.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedDeny
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs nameddenials
- ↑ Hernandez, Joe (23 February 2022) [22 February 2022]. "Why Luhansk and Donetsk are key to understanding the latest escalation in Ukraine". NPR. Photograph by Aleksey Filippov (Agence-France Presse) via Getty Images. Retrieved 24 មីនា 2022.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedHodge 2022
- ↑ Nikolskaya, Polina; Osborn, Andrew (24 February 2022). "Russia's Putin authorises 'special military operation' against Ukraine". Reuters. https://www.reuters.com/world/europe/russias-putin-authorises-military-operations-donbass-domestic-media-2022-02-24/.
- ↑ Grunau, Andrea; von Hein, Matthias; Theise, Eugen; Weber, Joscha (25 February 2022). "Fact check: Do Vladimir Putin's justifications for going to war against Ukraine add up?". Deutsche Welle. https://www.dw.com/en/fact-check-do-vladimir-putins-justifications-for-going-to-war-against-ukraine-add-up/a-60917168.
- ↑ Waxman, Olivia B. (3 March 2022). "Historians on What Putin Gets Wrong About 'Denazification' in Ukraine". Time. Retrieved 24 មីនា 2022.
- ↑ "Russia attacks Ukraine". CNN. 24 February 2022. Archived from the original on 24 កុម្ភៈ 2022. Retrieved 24 មីនា 2022.
- ↑ ៤៤,០ ៤៤,១ Kirby, Paul (9 March 2022). "Why is Russia invading Ukraine and what does Putin want?". BBC News. https://www.bbc.com/news/world-europe-56720589.
- ↑ "Ukrainian president signs decree on general mobilisation of population -Interfax". Reuters. 24 February 2022. https://www.reuters.com/world/europe/ukrainian-president-signs-decree-general-mobilisation-population-interfax-2022-02-24/.
- ↑ "Zelensky signs decree declaring general mobilization". Interfax-Ukraine. 25 February 2022. Archived from the original on 25 កុម្ភៈ 2022. Retrieved 24 មីនា 2022.
- ↑ Beaumont, Peter (8 March 2022). "Focus on Kyiv deadlock obscures Russia's success in south Ukraine". The Guardian. https://www.theguardian.com/world/2022/mar/08/kyiv-deadlock-contrasts-russia-worrying-south-ukraine-war-progress.
- ↑ Sabbagh, Dan (8 March 2022). "Russia 'solving logistics problems' and could attack Kyiv within days – experts". The Guardian. https://www.theguardian.com/world/2022/mar/08/russia-solving-logistics-problems-and-could-attack-kyiv-within-days-experts.
- ↑ Jones, Sam; Rathbone, John Paul; Sevastopulo, Demetri (12 March 2022). "'A serious failure': scale of Russia's military blunders becomes clear". Financial Times. https://www.ft.com/content/90421972-2f1e-4871-a4c6-0a9e9257e9b0.
- ↑ Chernova, Anna; Cotovio, Vasco; Thompson, Mark (28 February 2022). "Sanctions slams Russian economy". CNN. https://edition.cnn.com/2022/02/28/business/russia-ruble-banks-sanctions/index.html.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedAl-Jazeera-2022-02-28
- ↑ Stewart, Briar; Seminoff, Corinne; Kozlov, Dmitry (24 February 2022). "More than 1,700 people detained in widespread Russian protests against Ukraine invasion". Associated Press. CBC. https://www.cbc.ca/news/world/russia-protest-arrests-1.6362938.
- ↑ Corder, Mike (3 March 2022). "ICC prosecutor launches Ukraine war crimes investigation". Associated Press. https://apnews.com/article/russia-ukraine-genocides-crime-war-crimes-europe-499d7b6a9e955f659284b2edc6f1c508.
- ↑ Budjeryn, Mariana. "Issue Brief #3: The Breach: Ukraine's Territorial Integrity and the Budapest Memorandum" (PDF). Woodrow Wilson International Center for Scholars. Retrieved 25 មីនា 2022.
- ↑ Vasylenko, Volodymyr (15 December 2009). "On assurances without guarantees in a 'shelved document'". The Day. https://www.day.kiev.ua/en/article/close/assurances-without-guarantees-shelved-document.
- ↑ Harahan, Joseph P. "With Courage and Persistence: Eliminating and Securing Weapons of Mass Destruction with the Nunn-Luger Cooperative Threat Reduction Programs" (PDF). DTRA History Series. Defense Threat Reduction Agency. ASIN B01LYEJ56H. Archived from the original (PDF) on 28 កុម្ភៈ 2022. Retrieved 25 មីនា 2022.
- ↑ "Istanbul Document 1999". Organization for Security and Co-operation in Europe. 19 November 1999. Archived from the original on 1 មិថុនា 2014. Retrieved 25 មីនា 2022.
- ↑ Hall, Gavin E. L. (14 February 2022). "Ukraine: the history behind Russia's claim that Nato promised not to expand to the east". The Conversation. Retrieved 25 មីនា 2022.
- ↑ Cordesman, Anthony H. (28 May 2014). "Russia and the 'Color Revolution'". Center for Strategic and International Studies. Retrieved 26 មីនា 2022.
- ↑ "Putin calls 'color revolutions' an instrument of destabilization – Dec. 15, 2011". Kyiv Post. Interfax Ukraine. 15 December 2011. https://www.kyivpost.com/article/content/eastern-europe/putin-calls-color-revolutions-an-instrument-of-des-118993.html.
- ↑ "(ភាសារុស្ស៊ី) Антиоранжевый митинг проходит на Поклонной горе". RIA Novosti. 4 February 2012. https://ria.ru/20120204/556495673.html.
- ↑ Brown, Colin (3 April 2008). "EU allies unite against Bush over Nato membership for Georgia and Ukraine". The Independent: p. 24.
- ↑ Evans, Michael (5 April 2008). "President tells summit he wants security and friendship". The Times: p. 46.
- ↑ "Ukraine's parliament backs changes to Constitution confirming Ukraine's path toward EU, NATO". unian.info. Ukrainian Independent Information Agency. Retrieved 26 មីនា 2022.
- ↑ Wong, Edward; Jakes, Lara (13 January 2022). "NATO Won't Let Ukraine Join Soon. Here's Why.". The New York Times. https://www.nytimes.com/2022/01/13/us/politics/nato-ukraine.html.
- ↑ "Yanukovych tops list of presidential candidates in Ukraine – poll". Ukrainian Independent Information Agency. 2 June 2009. https://www.unian.net/eng/news/news-318868.html.
- ↑ Harding, Luke (8 February 2010). "Yanukovych set to become president as observers say Ukraine election was fair". The Guardian. Kyiv. ISSN 1756-3224. OCLC 60623878. Archived from the original on 27 កុម្ភៈ 2022.
- ↑ "Parliament passes statement on Ukraine's aspirations for European integration". Kyiv Post. 22 February 2013. https://www.kyivpost.com/article/content/ukraine-politics/parliament-passes-statement-on-ukraines-aspirations-for-european-integration-320792.html.
- ↑ The European Union in Crisis. pp. 3, 274.
- ↑ Ukraine's Euromaidan: Analyses of a Civil Revolution. Ibidem Press. 2015. pp. 9–14.
- ↑ "Accountability for killings in Ukraine from January 2014 to May 2016" (PDF). Office of the United Nations High Commissioner for Human Rights. pp. 9, 21–25.
- ↑ "Источники РБК: Виктор Янукович находится в Подмосковье". RosBusinessConsulting. 26 February 2014. https://top.rbc.ru/politics/26/02/2014/907430.shtml.
- ↑ "Rada removes Yanukovych from office, schedules new elections for May 25". Interfax-Ukraine. 24 February 2014. https://en.interfax.com.ua/news/general/192030.html.
- ↑ Polityuk, Pavel; Robinson, Matt; Baczynska, Gabriela; Goettig, Marcin; Graff, Peter; Elgood, Giles (22 February 2014). "Ukraine parliament removes Yanukovich, who flees Kiev in 'coup'". Reuters. Kyiv. https://in.reuters.com/article/ukraine-crisis-parliament-idINDEEA1L04L20140222.
- ↑ Fisher, Max (3 September 2014). "Everything you need to know about the Ukraine crisis". Vox. Archived from the original on 22 មករា 2022. Retrieved 26 មីនា 2022.
- ↑ "Ukraine's revolution and the far right". BBC News. 7 March 2014. https://www.bbc.com/news/world-europe-26468720.
- ↑ Flintoff, Corey (15 April 2014). "Russian Media Accused Of Using Propaganda In Ukraine Reporting". NPR. https://www.npr.org/2014/04/15/303172312/russian-media-accused-of-feeding-propaganda-on-ukraine-crisis?t=1646733862272.
- ↑ Kozlowska, Hanna (2 June 2014). "The Fascists Are Coming, the Fascists Are Coming!". Foreign Policy. https://foreignpolicy.com/2014/06/02/the-fascists-are-coming-the-fascists-are-coming/.
- ↑ Grytsenko, Oksana; Vlasova, Anastasia (12 April 2014). "Armed pro-Russian insurgents in Luhansk say they are ready for police raid". Kyiv Post (Luhansk: Businessgroup LLC). https://www.kyivpost.com/content/ukraine/armed-pro-russian-insurgents-in-luhansk-say-they-are-ready-for-police-raid-343167.html.
- ↑ Ragozin, Leonid (16 March 2019). "Annexation of Crimea: A masterclass in political manipulation". Riga: Al Jazeera. Archived from the original on 8 ឧសភា 2020. Retrieved 26 មីនា 2022.
- ↑ "Ukraine ceasefire violated more than 100 times within days: OSCE". Al Jazeera. 29 July 2020. https://www.aljazeera.com/news/2020/7/29/ukraine-ceasefire-violated-more-than-100-times-within-days-osce.
- ↑ "Russia Shouldn't Negotiate With 'Vassal' Ukraine, Ex-President Medvedev Says". The Moscow Times. 11 October 2021. Retrieved 26 មីនា 2022.
- Pages with reference errors
- Pages containing cite templates with deprecated parameters
- Articles with hatnote templates targeting a nonexistent page
- ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឆ្នាំ ២០២២
- វិបត្តិរុស្ស៊ី-អ៊ុយក្រែនឆ្នាំ២០២១–២០២២
- ជម្លោះក្នុងឆ្នាំ២០២២
- ការឈ្លានពានអ៊ុយក្រែន
- ការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែនឆ្នាំ ២០២២
- ទំនាក់ទំនងណាតូ–រុស្ស៊ី
- ទំនាក់ទំនងយោធារុស្ស៊ី–អ៊ុយក្រែន
- ទំនាក់ទំនងណាតូ–អ៊ុយក្រែន
- ទំនាក់ទំនងអន្តរជាតិនៅក្នុងឆ្នាំ២០២២