Jump to content

ពិធីបុណ្យចូលឆ្នាំខ្មែរ

ពីវិគីភីឌា

មណ្ឌាទេវី

មណ្ឌាទេវី យាងចុះមកជម្ពូទ្វីប វេលាម៉ោង ៤ៈ០០ រំលងអាធ្រាត្រ​ ដោយផ្ទុំបិទព្រះនេត្រលើខ្នង (គៈទ្រភៈ गर्दभ សត្វលា) ជាយាន្តជំនិះ​ គ.សករាជ ឆ្នាំ ២០២១
ឈ្មោះ​ផ្លូវការណ៍ សង្ក្រាន្តខ្មែរ
សៀវភៅតម្រា

Astronomie Cambodgienne

សុរិយាត្រីឡើងស័ក្ត

Félix Gaspard Faraut (1910)

ប្រភេទបុណ្យ បុណ្យចូលឆ្នាំថ្មី
ប្រារព្ធដោយ ជនជាតិខ្មែរ
រយៈពេល ៣ ឬ ៤ ថ្ងៃ
ថ្ងៃចាប់ផ្ដើម ១៣ ឬ​ ១៤​ រៀងរាល់ខែមេសា
ថ្ងៃបញ្ចប់ ១៥ ឬ​ ១៦ រៀងរាល់ខែមេសា
ព្រេងនិទាន ចូលឆ្នាំខ្មែរ ភាពទាក់ទងនិង

ហិណ្ឌូសាសនា និង ពុទ្ធសាសនា

និពន្ធដោយ លោកឧកញ៉ា ហោរាធិបតី

(ញឹមប៉ែន) ព្រះរាជបណ្ណាល័យជាតិកម្ពុជា

ចុះកាលបរិច្ឆេទ: គ.សករាជ ឆ្នាំ ១៩៤៥

ចូលឆ្នាំខ្មែរ (អង់គ្លេស: Khmer New Year) គឺជាពិធីបុណ្យ​ចូលឆ្នាំថ្មីរបស់កម្ពុជា ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា (Buddhist calendar) តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ (Lunar calendar) នៅក្នុងវប្បធម៌របស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យ គិម្ហៈរដូវ "បុណ្យរដូវក្ដៅ" (The Hot Season) នៃវិស្សមកាលតូច (Small vacations) ដែលបានមកពីអរិយ្យធម៌ នៃវប្បធម៌ ប្រទេសឥណ្ឌា ដែលហៅថ្ងៃចូលឆ្នាំថ្មីថា "សង្ក្រាន្ត" (Sangkranta) ដែលពាក្យ សង្ក្រាន្ត ជាភាសាដើម នៃពាក្យ (សំស្ក្រឹត-Sanskrit) ដែលត្រូវបានប្រជាជនកម្ពុជា ឱ្យនិយមន័យថា (សង្ក្រាន្ត​ខ្មែរ​-Sangkrant Khmer) គឺជាថ្ងៃចូលឆ្នាំថ្មី ដែលប្រារព្ធ​ឡើងរៀងរាល់ ថ្ងៃទី១៣ ឬ ថ្ងៃទី១៤ ខែមេសា (April) ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប និងត្រូវបានឈប់សំរាកពីការងារដើម្បីចូលរួមអបអរថ្ងៃចូលឆ្នាំថ្មីរបស់ពួកគេ ដែលមានរយៈពេលពេញមួយសប្ដាហ៍ ។​[]

ទំនៀមមុនចូលឆ្នាំខ្មែរ

Traditions Before Khmer New Year

មុនថ្ងៃចំនូលឆ្នាំខ្មែរមកដល់ ប្រជាជនខ្មែរគ្រប់រូបនិងធ្វើដំណើរវិវត្តគ្រប់ទិសទីមកស្រុកកំណើតរបស់ពួកគេវិញ ដើម្បីជួបជុំក្រុមគ្រួសាររបស់ពួកគេ រៀងរាល់មួយឆ្នាំម្ដង បន្ទាប់មក ពួកគេនិងរៀបចំសំអាតផ្ទះសម្បែង និង មានតាំងដេគ័រ (Decoration) លម្អផ្ទះសម្បែងផងដែរ ជាមួយនិង ប្រពៃណីផ្ជួរគោមផ្កាយ (Star Lantern) ដែលពួកគេមានជំនឿថា ពន្លឺគោមផ្កាយ និងនាំមកនូវ សិរីសួស្ដី លាភសំណាង និង ភាពមានបានផងដែរ ក្រៅពីនេះទៀតមានលេងល្បែងកំសាន្តប្រជាប្រិយខ្មែរ នៅតាមភូមិស្រុករបស់ពួកគេផងដែរ ដូចជា៖ ចោលឈូង លាក់កន្សែង ទាញព្រ័ត បោះអង្គុញ ស្ដេចចង់ ពង្រាត់សង្សា ក្លែងឆាបកូនមាន់ ផ្សេងៗ ក្រៅពីល្បែងកំសាន្តទាំងនេះ ក៏មានល្បែងកំសាន្តមួយប្រភេទទៀតហៅថា ពិធីលេងជះទឹក តាមទីលំនៅនីមួយៗ តែងមានធុងទឹកនៅពីមុខផ្ទះរបស់ពួកគេ ដើម្បីជះទឹកទៅលើអ្នកដំណើរ ដែលពួកគេមានជំនឿថា ភាពមិនល្អដែលតោងទាមយើងគ្រប់គ្នាតាំងពីឆ្នាំចាស់ និងត្រូវលាងសំអាតជំរះចេញក្នុងឆ្នាំថ្មីនេះ ដែលជាទំនៀមមួយមិនអាចចោលបាននូវក្នុងវប្បធម៌ប្រពៃណីខ្មែរ ដែលទាក់ទងនិង កិច្ចពិធីស្រង់ព្រះពុទ្ធអង្គ និង ស្រង់ព្រះរស់ដែលជាឪពុកម្ដាយ យាយតា របស់យើងផងដែរ ។​[]

  • កំណត់ចំណាំ ៖ ពិធីលេងជះទឹក នៅកម្ពុជាមានប្រវត្តិមកយូលង់ណាស់មកហើយ តាំងពីសម័យសង្គមរាស្ត្រនានិយមមកម៉្លេះ ហើយត្រូវបានខូចរូបរាង្គដោយជនខិលខូចមួយចំនួន លេងដោយអសីលធម៌ ដោយការចងថង់ទឹកគប់ទៅលើអ្នកដំណើរ បង្ករជារបួសស្នាម ដួលគ្រោះថ្នាក់ពេលកំពុងធ្វើដំណើរថែមទៀតផង ដូចនេះហើយ បង្កើតបានការវែកញែកទៅដល់ពលរដ្ឋទូទៅ អំពីការហាមប្រាម និង ចង់លុបចោលនៅពិធីដ៏ល្អនេះ រហូតដល់ប្រទេសជិតខាង ដាក់ចូលជាពិធីលេងជះទឹកយ៉ាងធំក្នុងប្រទេសរបស់ពួកគេទៀតផង ដូចនេះសូមកុំបោះបង់ពិធីនេះអី ហើយសូមលេងដោយមានការគោរពទៅលើសីលធម៌ របស់អ្នកដ៍ទៃផងដែរ សូមអរគុណ ។

ព្រេងនិទាន គោមផ្កាយ

The Legend of Star Lantern

Cambodia The Legend of Star Lantern Kirtimukha swallow all of Star planet symbols of Black hole in the story of Skanda Purāna.

ព្រេងនិទាន គោមផ្កាយ ដែលដកស្រង់ចេញពីគម្ពីរ Skanda Purāna ដ៏ធំរបស់ សាសនាហិណ្ឌូ ដែលនិទានពី ការកកើតនៅ សភាវៈសុីមិនចេះឆ្អែត "កាឡា" (Kala) ដែលជានិមិត្តសញ្ញានៃ ប្រហោងខ្មៅ (Black Hole) នៅក្នុងចក្រវាឡ (In the universe) ដែលត្រូវបានប្រសិទ្ធនាមថា "កិត្តិមុខ" (Kirtimukha) ដែលមានឆ្លាក់ជាប់នៅតាមផ្ដែរនៃប្រាសាទមួយចំនួនរបស់កម្ពុជា ។[]

នាថ្ងៃមួយដែល "ព្រះឥន្ទ្រ" (Indra) និង ព្រះហស្បាទី (Brihaspati) ដែលជាតារានិករ នៃ ភពព្រហស្បតិ៍ បានធ្វើដំណើរទៅភ្នំកៃឡាសដើម្បីទៅជួបព្រះនាងគង្គា ដោយល្បីថាទ្រង់មានសម្រស់ស្អាតដាច់គេនាជម្ពូទ្វីប និងចង់ទៅប្រឡោមស្នេហ៍មកធ្វើជាប្រពន្ធរបស់ខ្លួន ធ្វើដំនើរបានពាក់កណ្តាលផ្លូវ ព្រះឥសូរ បានក្រឡាខ្លួនជាឥសីម្នាក់មករារាំងផ្លូវដើម្បីសាកល្បងជាមួយព្រះឥន្ទ និង ព្រះហស្បាទី ។ ព្រះឥន្ទបានឱ្យ ឥសីនោះចេញពីផ្លូវ តែឥសីពុំព្រមចេញ ព្រះឥន្ទក៏គំរាមឥសីដោយអាវុធ វិជ្រៈ ដែលជាសិល៍កាំរន្ទះរបស់ខ្លួន និងបានចោលវាត្រូវដៃរបស់ព្រះឥសូរ ដោយសេចក្ដីគ្រោធខឹង ឥសីនោះក៏បើកភ្នែកទីបីអគ្គីនេត្រ បាញ់ប្រហារទៅ ព្រះឥន្ទ្រ ឯព្រះហស្បាទី ឃើញដូចនេះបានហក់ទៅជួយ ព្រះឥន្ទ្រ គេចចេញពីថាមពលភ្នែកទី៣ របស់ឥសីនោះ ថាមពលភ្នែកទីបីរបស់ឥសីនោះ បានរត់ទៅប៉ះនិងស្រទាប់ចក្រវាឡ បង្កើតបានជា សភាវៈសុីមិនចេះឆ្អែត "កាឡា" ។ កាឡា បានលេបយកដួងតារានិករទាំងអស់នៅក្នុងចក្រវាឡ ព្រះហស្បាទី ឃើញដូចនេះក៏ពោលថា បើសភាវៈនេះលេបយក ដួងផ្កាយទាំងអស់ នោះចក្រវាឡ ទាំងមូល និងប្រែជាខ្មៅងងឹតអន្ធកាល រីឯឥសីនោះ បានក្រឡាខ្លួនជា ព្រះឥសូរវិញ ព្រះឥន្ទ្រ និង ព្រហស្បាទី ក៏ស្គាល់ថា នេះគឺជាមហាទេវៈ ក៏លត់ជង្គង់សូមឱ្យព្រះឥសូរអភ័យទោស និង សូមឱ្យបញ្ឈប់សភាវៈកាឡា ព្រះឥសូរក៏យល់ព្រម និងបានហាម "កាឡា" មិនឱ្យលេបដួងផ្កាយបន្តទៀត តែកាឡាបានពោលទៅវិញថា ខ្ញុំសុីមិនឆ្អែតសោះ តើធ្វើដូចម្ដេចទើបខ្ញុំឈប់ឃ្លានបាន ? ព្រះឥសូរ ក៏មានបន្ទូលថា ចូលឯងសុីកន្ទុយខ្លួនឯងចុះ ឯងនិងឆ្អែត "កាឡា" បានសុីកន្ទុយរបស់ខ្លួនព័ទ្ធមួយជុំដល់មុខរបស់ខ្លួនវិញ ក៏រលត់សង្ខារស្លាប់ទៅ ដោយ "កាឡា" ជាសភាវៈដ៏ស្មោះត្រង់ ព្រះឥសូរ បានប្រសិទ្ធនាមវាថា "កិត្តិមុខ" មុខដ៏មានកិត្តិនាម ។ ព្រេងនិទាន ដ៏មានអត្ថន័យនេះ ដែលជាការប្រែសម្រួលរបស់កម្ពុជា បានផ្សារភ្ជាប់និងទំនៀមទម្លាប់ ប្រពៃណីវប្បធម៌ នៃការផ្ជួរគោមផ្កាយ ក្នុងរដូវកាលបុណ្យចូលឆ្នាំខ្មែរមកដល់បច្ចុប្បន្ននេះ ចំណែកឯការនិពន្ធបន្ថែមប្រែសម្រួលផ្សេងទៀតមានទៅតាមបែបផែនផ្សេងគ្នារបស់អ្នកពិន្ធផ្សេងៗផងដែរ ។

ការសម្ដែងរបាំត្រុដិ

Trod Dance Performance

យោង​តាម​សៀវភៅ ​(​របាំ​ប្រជាប្រិយ​ខ្មែរ​) នៃ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ លើក​ឡើង​ថា របាំ​ត្រុដិ​ជារបាំប្រជាប្រិយ​មួយ​បែប ​ដែលគេសម្ដែងលេង​ដើម្បី​ប្រសិទ្ធពរ​ជ័យ សិរី​សួស្តី​ជូន​ដល់​អ្នកស្រុក​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ប្រពៃណីជាតិខ្មែរ ។ ឈ្មោះ​ថា «​ត្រុដិ​» ជា​ពាក្យ​ដើម​មក​ពី​ភាសាសំស្ក្រឹត​ប្រែ​ថា «​ផ្តាច់ ឬ កាត់​ផ្តាច់​» គឺ​សំដៅ​ដល់​ការ​ផ្តាច់​ឆ្នាំ ឬ​ការ​កាត់​ផ្តាច់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី ហើយ​ដែល​នៅ​មាន​ជាប់​នាម​ព្រះរាជ​ពិធី​មួយ​ហៅ​ថា «​ត្រស្តិ​សង្ក្រាន្ត​» មកដល់សព្វថ្ងៃ ។ ដូចនេះ​ឃើញ​ថា ឈ្មោះ​របាំ​ត្រុដិ​បញ្ជាក់​ថា សម្រាប់​ប្រកប​ឡើង​នៅ​ពេល​ដំណាច់ឆ្នាំ នីមួយ​ៗ ។ "ប្រដាប់ប្រដារ​និង​របៀប​លេង" តាម​ធម្មតា​វង់​របាំ​ត្រុដិ​មាន​ក្រុម​តូច ក្រុម​ធំ​យោង​ទៅ​តាម​ការ​និយម​របស់​អ្នកស្រុក និង​និយម​តាម​ចំនួន​មនុស្ស​ដែល​ស្ម័គ្រចិត្ត​ចូល​លេង ។ ឯ​ប្រដាប់ប្រដារ​សោត​ក៏​និយម​ទៅ​តាម​នោះ​ដែរ ប៉ុន្តែ​យើង​អាច​រក​មើល​ទាំងអស់​ឲ្យ​ឃើញ​ថា តើ​វង់​ត្រុដិ​ពេញលេញ​នោះ​ប្រដាប់​មានឈ្មោះ​អ្វីខ្លះ គឺ​មាន គ្រឿង​ភ្លេង ៖

  • «​ក​ញ្ចា​រ​» ដង​ធ្វើ​ពី​ពីងពង់​ប្រវែង​២ ម៉ែត្រ មាន​បន្ទះ​រនាប​តូចឆ្មារ​ភ្ជាប់​នៅ​ចុង ហើយ​ខ្វែងគ្នា​ពត់​ង​ទន្ទាំ​មាន​សណ្ឋាន​ដូច​ស្នែង​៤ ។ នៅ​ចុង​បន្ទះ​រនាប​មាន​ចងខ្សែ​ខ្វែង​ពី​ចុង​មួយ​ទៅ​ចុង​មួយ ហើយ​ត្រង់​កណ្តាល​ខ្សែ​ខ្វែង​នេះ​មាន​បណ្តោយ​ផ្លែ​អង្គញ់​ដែល​ចោះ​យក​គ្រាប់​ចេញ​អស់ ហើយ​ដាក់​គ្រាប់​ក្រួស ឬ​កម្ទេច​ដែក​ទៅ​ក្នុង​នោះ​ប្រយោជន៍​ឲ្យ​ឮ​សូរ កាលណា​គេ​បុក​ដង​វា​នឹង​ដី​តាម​ចង្វាក់​ស្គរ ។
  • «​ចង្ក្រង់​ដំបែ​» ៖ ចង្ក្រង់​ចង​បន្តោង​នឹង​ខ្សែទាម​គោ ហើយ​ចង​ភ្ជាប់​នឹង​ដង​ឫស្សី​ដែរ ។ កាលណា​គេ​បុក​នឹង​ដី​ក៏​មាន​សូរ ប្រាវ​ៗ តាម​ចង្វាក់ ។
  • «​ចង្ក្រង់​រ៉ូង​» ៖ ចង្ក្រង់​នេះ​ចង​ព្យួរ​នឹង ចង្កេះ​មនុស្ស​តែ​ម្តង ដោយ​ចង​គួប​គ្នា​ជា ចង្កោម​ៗ ។
  • «​ស្គរ​» ៖ ស្គរអារក្ស គឺ​ស្គរ​ដែល​ធ្វើ​ពី​ដី​ដុត​ពាស​ស្បែក​ថ្លាន់ ។
  • «​ប៉ីពក​» ៖ មាន​តែ​១​ប៉ុណ្ណោះ​។
  • «​ទ្រអ៊ូ ឬ​ទ្រសោ​» ៖ ត្រូវ​មាន​ទាំង​ពីរ ។
  • «​សន្ទូច​» ៖ ដង​ពីងពង់​វែង​មាន​សណ្ឋាន ដូច​សន្ទូច​ចង​ចុង​ដូច​ចន្ទោល​រទេះ ដោយ​មាន ព្យួរ​ថង់​មួយ​នៅ​ចុង​សម្រាប់​ទទួល​វត្ថុ​ជា​ទាន ។

គ្រឿង​តែង ៖

  • មុខ​ត្លុក ៖ ធ្វើ​ពី​ឆ្អឹង​ឫស្សី​ពាស​ក្រដាស ឬ​ស្មាច់ ឬ​ខ្មុក ។
  • មកុដ ៖ គេ​ធ្វើ​ពី​ក្រដាស​លាប​កាវ និង​បិទ ឲ្យ​ក្រាស់​តម្រួត​គ្នា​ទៅ​ជា​រឹង គឺ​ស្មាច់ ឬ​ខ្មុក ហើយ​ផាត់​ពណ៌ ។
  • ​ស្នែង​ប្រើស ៖ គេ​យក​ផ្តៅ​មក​ព័ទ្ធ​ធ្វើ​ឆ្អឹង ហើយ​យក​ក្រដាស​បិទ​ពី​ក្រៅ​ឲ្យ​ក្រាស់​ព័ទ្ធ​ឲ្យ​មាន​រាង​ដូច​ស្នែង ឬ​ជួនកាល​គេ​យក​ស្នែង​ប្រើស​មែនទែន​មក​ស៊ក​ភ្ជាប់​នឹង​ផ្តៅ​ពាក់​ឲ្យ​ជាប់​នឹង​ក្បាលមនុស្ស​ក៏​មាន ។
  • ​ស្នែងទន្សោង​៖ ស្នែងទន្សោង​គេ​ធ្វើ​ប្រហែល​គ្នា​នឹង​ស្នែង​ប្រើស​ដែរ គឺ​ជួន​គេ​យក​ស្នែង​មែនទែន​មក​ធ្វើ ជួន​គេ​ស្មាច់​ក្រដាស​ឲ្យ​ក្រាស់ ។
  • កន្ទុយក្ងោក ៖ យក​កន្ទុយក្ងោក​មែនទែន​មក​កាន់ ហើយ​កាច់​កែ​ឲ្យ​មាន​សណ្ឋាន​ដូច​សត្វ​ក្ងោក​មែនទែន ។
  • ​ក្រចក ៖ យក​ផ្តៅ​ប្រវែង​០,២០​ម៉ែត្រ ទៅ​បិត​ចុង​ឲ្យ​ស្រួច រោល​ភ្លើង​ពត់​ឲ្យ​ង ហើយ​យក​អំបោះ​ចង​គល់​ភ្ជាប់​នឹង​ម្រាម​៤ ឯ​មេដៃ​មិន​ពាក់​ទេ ។[]

ព្រះរាជពិធី ត្រស្តិសង្ក្រាន្ត

Royal cut off the old year ceremony

ព្រះរាជពិធី ត្រស្តិសង្ក្រាន្ត (អ.ថ.ត្រស់តិ សង់ក្រានតៈ) គឺជាពិធី ព័ទ្ធ​ខ្សែសីម៉ា សូត្របាលីគាថា ភាណៈយក្ស ហៅអន្ទងស្ដេចយក្ស សម្ដេចព្រះវេស្សវ័ន្ត ស្ដេចនៃពួកអាសុរា ឱ្យមកបណ្ដេញ​ខ្មោចព្រាយបីសាច ឱ្យចេញពី ព្រះបរមរាជវាំង ដែលប្រព្រឹត្តទៅវេលា ចំនួន ៤ថ្ងៃ ដែលគិតចាប់ពីថ្ងៃ ១២រោច ១៣រោច ១៤រោច និង ១៥រោច ខែផល្គុន ជារៀងរាល់ឆ្នាំ ។ ព្រះរាជពិធី​នេះ តែងធ្វើឡើងក្នុងព្រះទីនាំង ទេវានិច្ឆ័យ នៅក្នុងរោងមណ្ឌលទាំង៥ ដែលនៅខាងក្រៅកំពែងព្រះបរមរាជវាំង មានអំបោះឆៅ ពណ៌ស ព័ទ្ធជុំវិញ​កំពែងរាជវាំង និងព័ទ្ធគ្រប់រោងមណ្ឌលទាំង៥ រហូតដល់ក្នុង ព្រះទីនាំង ទេវានិច្ឆ័យ ដែលយកទៅព័ទ្ធដល់គ្រែសូត្ររបស់ ព្រះសង្ឃ និង ចេញព័ទ្ធដល់រាជវង្សានុវង្សរបស់ អង្គព្រះមហាក្សត្រ ក្រៅពីនេះមានបន្ថែមនៅអំបោះ ភ្លុកចំនួន២បែប បែបទី១ ដាក់ព័ទ្ធជារង្វង់មូលជុំវិញអង្គព្រះមហាក្សត្រ ដើម្បីជាកិច្ចការពារ និង ដាក់ព័ទ្ធ ជុំវិញសិរសា របស់ពួកនាហ្មឺនសព្វមុខមន្ត្រី បែបទី២ ហៅថា ខ្សែរអភិសមរៈ សម្រាប់ព្រះរាជាទ្រង់ពាក់ឈៀងអង្សាម្ខាង និង ពួកនាហ្មឺនសព្វមុខមន្ត្រីពាក់ឈៀង ស្មាម្ខាង គេមានដាក់ដង្វាយ "ដំបងពេជ្រ" ជាតំណាងឱ្សសម្ដេចព្រះវេស្សវ័ន្តផងដែរ ដើម្បីបង្ការ ពួកខ្មោចព្រាយបិសាច បច្ចុប្បន្ន​គេអាចធ្វើពិធីកាត់ៗ សង្ខេបមកត្រឹម១ថ្ងៃ ត្រូវនិងថ្ងៃ១៥រោច ខែផល្គុន ។ នៅថ្ងៃ១៥រោច ខែផល្គុន ព្រះរាជា ឬ ប្រមុខរាជរដ្ឋាភិបាល ត្រូវរៀបចំពិធី និមន្ត​ព្រះ​ភិក្ខុ​សង្ឃ​រាជ ទាំង៣ គណៈនិកាយ សូត្រ​បាលី​អាដានាដិយ: ​សូត្រ តាំង​ពី​បើកកិច្ចពិធីបញ្ជាន់ឆ្នាំថ្មី រហូតដល់បញ្ចប់ពិធី (សូត្រ​ផ្លាស់​គ្នា) មាន​បាញ់​កាំភ្លើង​ធំ​ៗ​​គ្រប់​ទិស​ធំ​ទាំង ៤ គ្រប់ខេត្តក្រុងស្រុកត្រូវទូងស្គរជ័យ អុចធូប​សំបូងរូង ២១សសៃ តំណាងឱ្យការប្រកាសប្រាប់អស់ទេវតា ទាំង ២១ ច្រក ឲ្យដឹងលឺពីការកាត់ផ្ដាច់ឆ្នាំចាស់នេះ ។[]

ចូល​ឆ្នាំ​​ខ្មែរមាន ៣ថ្ងៃ ៖

ថ្ងៃទី១ ជាថ្ងៃ មហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វារៈវ័នបត, ថ្ងៃទី៣ ជាថ្ងៃ វារៈឡើងស័ក ។ រីឯការកំណត់ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេវតាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេវតាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួន ហោរាសាស្ត្រខ្មែរ (អង់គ្លេស: Zodiac Khmer) បុរាណ គឺក្បួនមហាសសង្ក្រាន្ត តាមរយៈក្រុមព្រា្មណ៍ បាគូ ប្រចាំនៅក្នុង ព្រះបរមរាជវាំង

ព្រះសូរិយា នាំព្រះទិត្យរបស់ខ្លួនមកផ្លាសប្ដូរស័ករាជថ្មីនាជម្ពូទ្វីប

ថ្ងៃទី១ ហៅថា "ថ្ងៃមហាសង្រ្កាន្ត" ជាពាក្យ កម្ចីពីឥណ្ឌា សំស្ក្រឹត (Sankranti)​ [] Hence, there are 12 Sankranti in a year.[] ដែលប្រែថា តំណើរចាកចេញរបស់ព្រះអាទិត្យពីមេនរាសី មកគោចរណ៍ តាមទិសខ្សែរកោងតែមួយក្នុងរយៈពេល ១២ខែ ហើយជាពេលវេលាដែលទេវតា (អង់គ្លេស: Devata) ទាំង៧ ដែលលតំណាងឲ្យ ក្រុមផ្កាយ នព្វគ្រោះ នៃភពទាំង៧ក្នុងប្រព័ន្ធព្រះអាទិត្យ ដែលយាងមកដល់ផែនដី ក៏ដូចជាការតំណាងឲ្យថ្ងៃនៃសប្ដាហ៍ផងដែរ ។ ថ្ងៃទីមួយប្រជាពលរដ្ឋ ត្រូវរៀបចំសំណែនសែនព្រេន និងគ្រឿងសក្ការៈបូជា ដូចជា បាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥, ទឹកអប់ ១គូ, ផ្កាភ្ញី, លាជ, ទឹក ១ ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ និង ភាក្សាហារទៅតាមទេពធីតានីមួយៗ ដើម្បីកាត់ឆុងនៅឧបពមង្គល និង សុំពរជ័យសេរីសួស្ដី ឬ បួងសួងបំណងប្រាថ្នា ផងដែរ ។[]

ថ្ងៃទី២ ហៅថា "ថ្ងៃវារៈវ័នបត" ជាដំណើរនៃការដង្ហែរព្រះកេស (ក្បាល) កុបិលមហាព្រហ្ម ប្រទក្សិណ ស្របទិសទ្រនិចនាឡិកា ព័ទ្ធជុំវិញភ្នំព្រះសុម៉ែរុ (អង់គ្លេស: Mount_Meru) [] ចំនួន៣ជុំ ចក្រក្រវាឡ ស្មើនិង ៦០នាទី ទើបយាងព្រះកេសបីតា ទៅ​ប្រតិ​ស្ថាន​រក្សាទុក្ខក្នុងរូងភ្នំទឹកកក នាភ្នំកៃឡាស (អង់គ្លេស: Mount Kailash) [១០] រួចបូជានូវគ្រឿងទិព្វផ្សេងៗ ចំណែកបុត្រីទាំង៧ របស់កុបិលមហាព្រហ្ម ក៏នាំអស់ទេវតាទាំងមួយសែនកោដិ ទៅស្រង់ទឹកមន្តក្នុងគុហា គន្ធៈមាលី ដែលហូរចេញពីបំពង់កែវនៃមាត់ព្រះគោឧសភារាជ ដើម្បីបន្តកិច្ចនៃពិធីស្រង់ព្រះពុទ្ធអង្គ នាថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ។

Zodiac Khmer 1910 From Félix Gaspard Faraut

ថ្ងៃទី៣ ហៅថា "វារៈឡើងស័ក" គឺជាការផ្លាសប្ដូរសករាជថ្មីនៃថ្ងៃ.ខែ.ឆ្នាំ ដែលប្ដូរទាំង ចុល្លសករាជ និង មហាសករាជ ដោយក្បួនគណនា ថ្ងៃចូលឆ្នាំថ្មី និង ថ្ងៃឡើងស័កកម្ពុជាចងក្រងដោយលោក Félix Gaspard Faraut ក្នុងឆ្នាំ 1910 ដោយសៀវភៅនោះមានឈ្មោះថា (Astronomie Cambodgienne) [១១] លោកបានរៀនក្បួនតម្រាតារាសាស្ត្រខ្មែរនេះ ពីលោកឧកញ៉ាធិបតី ចាងហ្វាងដួង ។

ល.រ ចំនួនស័ក ១០
ឈ្មោះនៃស័ក ឯក​ស័ក ទោស័ក ត្រី​ស័ក ចត្វាស័ក បញ្ចស័ក ឆស័ក សប្តស័ក អដ្ឋស័ក នព្វស័ក សំរឹទ្ធិស័ក

ដើម្បីរាប់ស័ក ថ្ងៃចូលឆ្នាំខ្មែរដឹង គេត្រូវកំណត់យកលេខផលបូក ១ នៃចុល្លសករាជ និង មហាសករាជ ដោយស្មើនិងចំនួនផលបូក ២ ទៅបូកនិងឆ្នាំគ្រឹស្តសករាជ នៃលេខខាងចុង ឧទាហរណ៍ ឆ្នាំ ២០២១ ត្រូវយកលេខខាងចុងគឺ លេខ ១ ទៅបូក និងផលបូក ២ ស្មើលេខ៣ ដោយរាប់ថាត្រីស័ក ដែលជាប្រមាណវិធីងាយបំផុត ក្នុងការរកស័កនៃឆ្នាំខ្មែរ ។

ព្រេងនិទាន ចូលឆ្នាំខ្មែរ

Khmer New Year Legends

Maha Brahma cut his head worshiping to Dhammabal Kumar and keep his head in cave of Mount Kailas.

ដកស្រង់ចេញពីសៀវភៅ "ប្រតិទិនកម្ពុជា" (Prakratidin kambujā) (ឆ្នាំកុរ) ឆ្នាំ 1945 និពន្ធដោយលោក ហោរាធិបតី "ញឹមប៉ែន" ដម្កល់នៅបណ្ណាល័យ WorldCat អន្តរជាតិធំបំផុតរបស់ពិភពលោក ដែលប្រមូលទៅដោយ​បណ្ណាល័យ​ចំនួន 15,637 នៅ​ក្នុង 107 ប្រទេស ។

ចូលឆ្នាំខ្មែរ ដែលទាក់ទងនិងតំណាលទេវៈកថាដូចតទៅ ៖ មានតំណាលថា នៅដើមនៃភទ្ទកប្បនាសម័យដែលមានព្រះពុទ្ធសាសនាដែលលាយឡំទៅនិងហិណ្ឌូសាសនាមានសេដ្ឋីម្នាក់ដែលជ្រះថ្លា ធ្វើទានគោរពប្រតិបត្តិ នៅព្រះពុទ្ធសាសនា លោកមិនមានកូននោះទេ លោកបានបួងសួងសុំកូនពីទេវតា។ ក្រោយមកលោកមានកូនប្រុសម្នាក់ឈ្មោះថា "ធម្មបាលកុមារ" ដែលមាននូវចំណេះវិជ្ជាដ៏វិសេស ចេះភាសាសត្វ ​និងបានរៀនចេះចប់គម្ពីរត្រៃវេទតាំងពីអាយុបាន ៧ឆ្នាំ ។ សេដ្ឋីបិតាបានសាងប្រាសាទមួយ នាឆ្នេរទន្លេជាប់ដើមជ្រៃធំមួយ ដែលជាទីលំនៅរបស់បក្សីទាំងពួង ដើម្បីធ្វើការសម្មាធិ និងហាត់រៀន "ធម្មបាលកុមារ"បានក្លាយជាអាចារ្យក្មេងសមែ្តងមង្គលទេសនាផេ្សងៗដល់មនុស្សទាំងពួងផងក្នុងលិទ្ធិវេទ ពុទ្ធសាសនា មហាយាន ។ គ្រានោះការសាបព្រោះព្រះពុទ្ធសាសនារបស់ធម្មបាលកុមារបានល្បីរន្ទឺដល់ "កុបិលមហាព្រហ្ម" (Kobil Maha Brahma) (អង់គ្លេស: Brahma) ជាទេពនៃ "ទេវៈមុខ៤" ដែលជាអ្នកសមែ្តងមង្គលដល់មនុស្សទាំងពួងក្នុងលទ្ធិ ព្រហ្មញ្ញសាសនា ។ ពេលនោះកុបិលមហាព្រហ្ម បានប្រមើរមើលហើយឆ្ងល់ថាហេតុអ្វីបានជាព្រះឥន្ទ្រ (អង់គ្លេស:Indra) ទៅចាប់កំណើតជាធម្មបាលកុមារហើយប៊ែរជានាំយកលទ្ធិវេទ(អង់គ្លេស: Vedic) ទៅគោរពព្រះពុទ្ធសាសនាវិញ!ដើម្បីចង់ផ្ចាញ់ព្រះឥន្ទ្រដែលចាប់កំណើតជាធម្មបាលកុមារ កុបិលមហាព្រហ្មក៏ក្រឡាខ្លួនជា (សមនៈព្រាហ្មណ៍) យាងចុះមកសួរនៅចំនោទប្រស្នា "៣ប្រការ" ដល់ធម្មបាលកុមារ ដោយសន្យាទុកថា បើដោះប្រស្នាបានអត្មាដែលជាសមនៈព្រាហ្មណ៍ នេះបាន អត្មាអញនិងកាត់ក្បាលបូជា ចំពោះធម្មបាលកុមារ តែបើធម្មបាលកុមារដោះប្រស្នានេះមិនរួចទេ អត្មាអញនិងកាត់ក្បាលធម្មបាលកុមារ ដើម្បីបូជាចំពោះព្រហ្មញ្ញសាសនាវិញ។ ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ថៃ្ងសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ ៦ថៃ្ងហើយក៏នៅតែគិតមិនឃើញដឹងខ្លួនថាព្រឹកនេះនឹង ត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្មជាប្រាកដហើយដូចេ្នះ គួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មាឲ្យឆ្ងាយប្រសើរជាង។ ការគេចវេសរបស់ធម្មបាលកុមារបានទៅសំរាកនៅដើមត្នោតមួយដែលជាសំបុកសត្វឥន្រី្ទញីឈ្មោលមួយគូ។

    • ឥន្ទ្រីទាំងនោះធ្វើជាជជែកគ្នាថា៖
    • ឥន្ទ្រីញីសួរថា :តើព្រឹកនេះយើងបានអាហារអ្វីស៊ី?
    • ឥន្រី្ទឈ្មោលឆ្លើយថា : យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវកុបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។
    • ឥន្រី្ទញីសួរថា ប្រស្នានោះដូចមេ្តច ?
    • ឥន្រី្ទឈ្មោលឆ្លើយថា : តើវេលាព្រឹកសិរីសួសី្តស្ថិតនៅត្រង់ណានៃមនុស្ស ?

"ប្រស្នាទី១ ត្រូវឆ្លើយថា នៅមុខ"ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ដើម្បីជាមង្គលពេលព្រឹក។​

    • ឥន្ទ្រីឈ្មោលបន្ត តើថៃ្ងត្រង់សិរីសួស្ដីស្ថិតនៅត្រង់ណា នៃមនុស្ស? "ប្រស្នាទី២ ត្រូវឆ្លើយថា នៅដើមទ្រូង" ដែលហេតុនោះពេលថ្ងៃត្រង់ក្ដៅខ្លាំងទើបមនុស្សត្រូវយកទឹកលាងទ្រូងដើម្បីជាមង្គលពេលថ្ងៃ។
    • ឥន្ទ្រីឈ្មោលបន្តទៀត តើវេលាព្រលប់ចូលដេកសិរីសួស្ដីស្ថិតនៅត្រង់ណា នៃមនុស្ស? "ប្រស្នាទី៣ ត្រូវឆ្លើយថា នៅជើងហេតុនេះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើងមុននិងចូលដេកដើម្បីជាមង្គលពេលយប់ព្រលប់។

ធម្មបាលកុមារបានលឺដូចេ្នះមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ក៏ត្រឡប់ទៅអាស្រមវិញដើម្បីដោះប្រស្នានៅថៃ្ងទី៧ជាថ្ងៃចុងក្រោយដែលជាថ្ងៃអាទិត្យ។ ក្រោយមកធម្មបាលកុមារបានឆ្លើយដោះស្រាយប្រស្នានោះរួចពីសមនៈព្រាហ្មណ៍មនោះ ព្រាហ្មណ៍នោះក៏សុខចិត្តចាញ់និងកាត់ក្បាលដើម្បីបូជា ។ ព្រាហ្មណ៍នោះមុននិងកាត់ក្បាល បានក្រឡាខ្លួនជា កុបិលមហាព្រហ្មវិញ រួចហៅបុត្រីខ្លួនទាំង៧អង្គ មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ក្បាលបូជាចំពោះធម្មបាលកុមារ ដែលចាញ់ភ្នាល់ប្រស្នានោះ តែបើដាក់ក្បាលបិតានៅលើផែនដី ក៏នឹងកើតជាភ្លើងឆេះទាំងលោកធាតុ ហើយបើបោះទៅលើអាកាសនិងគ្មានភ្លៀងរាំងស្ងួត បើចោលក្នុងមហាសមុទ្រទឹកនិងរីងស្ងួតហួតអស់ ចូលបុត្រីយកក្បាលបិតាទៅតម្កល់នារូងភ្នំកៃឡា (អង់គ្លេស: Mount Kailas) ដូចេ្នះសូមបុត្រីទាំង៧ យកពានមកទទួលក្បាលរបស់បិតា បណ្ដាំចប់ហើយ កុបិលមហាព្រហ្មក៏កាត់ក្បាលហុច ទៅយឱ្យនាង "ទុង្សាទេវី" ដែលជាកូនច្បង ។ នាង ទុង្សាទេវី ក៏យកពានមាសទៅទទួលក្បាលបិតា ហើយហោះ ហែរប្រទក្សិណភ្នំព្រះសុម៉ែរុរាជ ជុំចក្រវាឡ តាមផ្លូវព្រះអាទិត្យចរណ៍ គំរប់ចំនួន ៦០នាទី ហើយក៏ដង្ហែរព្រះសិរសាបិតា ទៅប្រតិស្ឋានទុក ក្នុងមណ្ឌលនៅក្នុងគុហាគន្ធៈមាលី នាភ្នំនៃភំ្នកៃឡាស រួចបូជានៅគឿ្រងទិព្វផេ្សងៗ រួចក៏ជុំនំអស់ទេវតា និងទេពនិករ (Teravada) នៃលទ្ធិវេទ (អង់គ្លេស: Ved) ទាំងមួយសែនកោដិទៅស្រង់ទឹក អនន់តៈ មហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ នៃមាត់ ព្រះគោឧសភារាជ ដែលជាយាន្តជំនិះរបស់ "ព្រះឥសូរ" ដើម្បីនាំយកទឹកនោះទៅស្រង់ព្រះពុទ្ធអង្គ ដោយសារតែការភ្នាល់ប្រស្នារបស់ព្រះបិតា ដាក់ជាកាគោរពបូជា ពុទ្ធសាសនា ។ ព្រះពិស្ណុការ ដែលជាបុត្រ កុបិលមហាព្រហ្ម ដែលជាព្រះវិស្វៈកម្មទេវបុត្រ ជាជាងវិស្វករ នៃឋានសួគ៌ ក៏​និមិត្ត​រោង​ទិព្វធ្វើពី​កែវ ៧ ​ប្រការ ឈ្មោះ​ថា "ភៈគៈវតីសភា" ឱ្យជា​ទីប្រជុំ​នៃពួក​ទេវតា ដើម្បីធ្វើពិធីស្រង់ព្រះពុទ្ធអង្គ ។ លុះ​ដល់​គម្រប់ ១ឆ្នាំជា សង្ក្រាន្ត ​នាង​ទេវតា​ទាំង ៧ អង្គ ​ក៏​ផ្លាស់​វេនគ្នា មក​អញ្ជើញ ព្រះសិរ​សាកុបិល​មហា​ព្រហ្ម ដែលរក្សាទុកក្នុងរូងភ្នំទឹកកកនាភ្នំកៃឡាស ខេត្តហេមពាន នាំចេញមកដំកល់លើពានមាសហោះហើរប្រទក្សិណ ភ្នំព្រះសុម៉ែរុ (អង់គ្លេស: Mount Meru) ចំនួន ៦០នាទី ទើបយាងត្រឡប់ទៅដំកល់ទុក ព្រះសិរសា បិតា នៅកន្លែងដើមវិញ រួចទើប​​ត្រឡប់ទៅស្ថានទេវលោកវិញ ។ [១២]

ទេវតាសង្ក្រាន្តទាំង៧

The 7 Devata Sangkran

ទេវតាសង្ក្រាន្តទាំង៧ សម្ដែងកិរិយា អំពីការចេញហែរ សិរសា កុបិលមហាព្រហ្ម ដោយកំណត់ទៅតាមពេលវេលាច្បាស់លាស់ ជាមួយនិង ឈ្មោះទេវតាសង្ក្រាន្តទាំង ៧ និង គ្រឿងអាភរណៈ នៃដំណើរមកដល់ដែលបានចងក្រងដោយក្រុម កិច្ចការនៃ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ពុទ្ធសនបណ្ឌិត្យកម្ពុជាក្នុងឆ្នាំ ១៩៦០ ។ [១៣]

  • បេីចេញហែរនៅវេលាព្រឹកព្រលឹម ដល់ថ្ងៃត្រង់ (ទ្រង់ឈរ) មិនកាន់ខ្សែរបង្ហៀរ ៦ : ០០ ព្រឹក > ១២ : ០០ ថ្ងៃត្រង់
  • បេីចេញហែរវេលាថ្ងៃត្រង់ ទល់នឹងព្រលប់ (ទ្រង់អង្គុយពាក់ឆៀង) ១២ : ០០ ថ្ងៃត្រង់ > ៦ : ០០ ល្ងាច
  • បើចេញហែរនៅវេលាព្រលប់ ទៅទល់អធ្រាត្រ (ទ្រង់ផ្ទំបេីកព្រះនេត្រ) ៦ : ០០ ល្ងាច > ១២ : ០០ អាធ្រាត
  • បេីចេញហែរនៅវេលាអធ្រាត្រ ទៅទល់ភ្លឺ (ទ្រង់ផ្ទំបិទព្រះនេត្រ) ១២ : ០០ រំលងអាធ្រាត > ៦ : ០០ ព្រឹក
ពណ៌អម្ពរពស្ត្រា តំណាងថ្ងៃ ព្រះនាម លម្អរព្រះកាណ៌ គ្រឿងអាភរណៈ អលង្ការត្បូង ភក្សាហារ គ្រឿងសាស្ត្រាវុធ ក្នុងព្រះហត្ថ យាន្តជំនិះ ជាសំស្ក្រឹត
ថ្ងៃអាទិត្យ ទុង្សាទេវី សៀត ផ្កាទទឹម បទុមរាគ ត្បូងទទឹម (Ruby) សោយផ្លែឧទុម្ពរ

(ផ្លែល្វា)

ឆ្វេង-ខ្យងស័ង្ខ | ស្តាំ-កងចក្រ ឥន្ទ្រីនុ गरुड़ (គ្រុឌ)
ថ្ងៃច័ន្ទ គោរាគៈទេវី សៀត ផ្កាអង្គាបុស្ប កែវមុក្តា

(គជ់ខ្យង - Pearl)

សោយតេលំ तैल

(ប្រេងល្ង ឬ ប្រេងសណ្ដែក)

ឆ្វេង-ឈើច្រត់ | ស្តាំ-ព្រះខ័ន វ្យាគ្រៈ व्याघ्र (ខ្លាធំ)
ថ្ងៃអង្គារ រាក្យៈសាទេវី សៀត ផ្កាឈូក កែវមោរ៉ា

(ត្បូងសមុទ្រ​ - Coral)

សោយលោហិត (ឈាម) ឆ្វេង-ធ្នូ |ស្តាំ- ត្រីសូល៍ អស្សតរ अश्व (សេះ)
ថ្ងៃពុធ មណ្ឌាទេវី សៀត ផ្កាចម្ប៉ា កែវពិទូរ្យ (ត្បូងភ្នែកឆ្មា) (Cat'S Eye Gem) សោយទឹកដោះសប្បិ (ទឹកដោះគោច្អិន) ឆ្វេង-ឈើច្រត់ | ស្តាំ-ម្ជុល គទ្រភៈ गर्दभ (លា)
ថ្ងៃព្រហស្បតិ៍ កិរិណីទេវី សៀត ផ្កាមណ្ឌា (ផ្កាមន្ទារ) មរកត

(ត្បូងពណ៌បៃតង - Emerald)

សោយសណ្ដែក ល្ង ឆ្វេង-កាំភ្លើង (វិជ្រៈ) | ស្តាំ-កង្វេរដំរី គុជ្សា​ कुञ्चर (ដំរី)
ថ្ងៃសុក្រ កិមិរាទេវី សៀត ផ្កាចង្កុលណី (ផ្ការំចង់) ផុស្សរាគ புஷ்பராகம்

(ត្បូងពណ៌លឿង - Topaz)

សោយចេកណាំវ៉ា ឆ្វេង-ពិណ | ស្តាំ-ព្រះខ័ន មហឹសា महिष (ក្របី)
ថ្ងៃសៅរ៍ មហោទរាទេវី សៀត ផ្កាត្រកៀត

(ផ្កាកំប្លោក)

និលរ័តន៍

(ត្បូងពណ៌ខៀវ ឬ ត្បូងកណ្ដៀង - Sapphire)

សោយសាច់ទ្រាយ ពពួក ក្ដាន់ ឈ្លូស ឆ្វេង-ត្រីសូល៍ | ស្តាំ-កងចក្រ មយូរ៉ា मयूर (ក្ងោក)

អត្ថន័យនៃពណ៌មង្គលប្រចាំថ្ងៃទាំង៧

The meaning of 7 color glory of daily happiness

អត្ថន័យនៃសំលៀកបំពាក់ ពណ៌មង្គលប្រចាំថ្ងៃ នៃសប្ដាហ៍របស់កម្ពុជា ដែលបានដកស្រង់ចេញពីពណ៌មង្គលរបស់ទេវតាសង្ក្រាន្តទាំង៧ ដែលជាពណ៌តំណាងឱ្យថ្ងៃកំណើតរបស់ពួកគេ បុរាណខ្មែរលោកមានជំនឿយ៉ាងមុតមាំថា ប្រសិនបើពួកគេអនុវត្តដោយស្លៀកពាក់ តាមពណ៌នៃថ្ងៃកំណើតរបស់ពួកគេ នោះពួកគេនិង ជួបនូវភាពជោគជ័យ សុភមង្គល ភាពសុខដុមរមនា សុខភាពល្អ និងសំណាងល្អ, ពណ៌តំណាងថ្ងៃនិមួយៗមានអត្ថន័យដូចតទៅ៖ [១៤]

  • ថ្ងៃអាទិត្យ      (Red) ពណ៌ក្រហម តំណាងអោយថ្ងៃវីរៈភាព ភាពអង់អាចក្លាហាន ។

ថ្ងៃអាទិត្យ ជាក្រុមមនុស្សដែលមិនចេះអែបអបអ្នកដ៏ទៃ បើមានចិត្តពិរោធ (ខឹង) និងកើតជាភ្លើងខ្លាំង ដូចនេះរមែងធ្វើឱ្យកិច្ចការរបស់ខ្លួនតែង ខូចខាតអាសាបង់ឥតការ និង ស្ដាយក្រោយជានិច្ច បុរាណចារ្យ លោកឱ្យប្រើពណ៌ក្រហមដើម្បីជាមង្គល ចេះគ្រប់គ្រងអារម្មណ៍ ដែលធ្វើឱ្យខ្លួនគេយល់ថា ខ្លួនរបស់គេនិងធ្វើតែកាងារចាំបាច់ សម្រាប់រូបគេផ្ទាល់ប៉ុនណោះ ។

  • ថ្ងៃច័ន្ទ      (Bright yellow) ពណ៌លឿងទុំ តំណាងអោយថ្ងៃសមនោស ភាពរីករាយ ។

ថ្ងៃច័ន្ទ ជាក្រុមមនុស្ស ដែលសេពគប់មិត្តភ័ក្ត បានល្អតែដំបូងប៉ុនណោះ លុះយូរទៅច្រើនព្រងើយៗដាក់គ្នា ហើយក៏បាត់បង់ទំនាក់ទំនងដែលអាចបង្កើតជាឱ្យកាស និង ប្រយោជន៍ដល់រូបគេ បុរាណចារ្យ លោកឱ្យប្រើពណ៌លឿងទុំដើម្បីជាមង្គល ចេះធ្វើសេចក្ដីសមនោស ចេះរក្សាទំនាក់ទំនង ការប្រាស្រ័យទាក់ទង ដើម្បីបានជាប្រយោជន៍តទៅមុខទៀត ។

  • ថ្ងៃអង្គារ      (Royal Purple) ពណ៌ស្វាយ តំណាងអោយថ្ងៃអាថ៍កំបាំង ភាពជឿជាក់លើខ្លួនឯង ។

ថ្ងៃអង្គារ ជាក្រុមមនុស្ស ដែលពោពេញទៅដោយហេតុផលច្រើន គេច្រើនមានសេចក្ដីភ័យព្រួយច្រើនទៅលើរឿងកាងារអ្វីមួយ ជាមនុស្សខ្លាចមុខខ្លាចក្រោយ ធ្វើកិច្ចការអ្វីមួយច្រើនអែអង់ និងពឹងពាក់ទៅលើអ្នកដទៃ បុរាណចារ្យ លោកឱ្យប្រើពណ៌ស្វាយ ដើម្បីជាមង្គល បង្កើនសេចក្ដីក្លាហាន និងភាពជឿជាក់លើខ្លួនឯង នោះកិច្ចការអ្វីៗក៏បានសម្រេចផងដែរ ។

​​* ថ្ងៃពុធ      (Olive drab ) ​ពណ៌សុីលៀប តំណាងអោយថ្ងៃសុទិដ្ឋិនិយម ភាពជាអ្នកដឹកនាំ ។ ថ្ងៃពុធ ជាក្រុមមនុស្ស ដែលច្រើនតែមើលងាយការងារ និង ស្ថានកាល ហើយចូលចិត្តនិយាយអួតអាងទៅអ្នកដ៏ទៃ និងមិនចេះខ្លាចអ្នកណាឡើយ ដូចនេះហើយរូបគេផ្ទាល់ច្រើនសម្បូរគេស្អប់ បុរាណចារ្យ លោកឱ្យប្រើពណ៌សុីលៀប ជាមង្គលដើម្បីឱ្យមានគំនិតសុទិដ្ឋិនិយម ការយល់ល្អគិតល្អចំពោះអ្នកដទៃ ទើបអាចដឹកនាំខ្លួនឯងបានល្អគេចចេញពីការស្អប់ខ្ពើមផងដែរ ។

ថ្ងៃព្រហស្បតិ៍ ជាក្រុមមនុស្ស ដែលមិនចូលចិត្តការនិយាយស្ដីច្រើន ហើយការងាររបស់គេច្រើនមានប្រសិទ្ធភាព ព្រោះគេជាមនុស្សម៉ត់ចត់ចំពោះការងារផងដែរ តែគេច្រើនមានសេចក្ដីថ្នាំងថ្នាក់ចំពោះអ្នកជុំវិញខ្លួន ដោយការគិតអវិជ្ជមានទៅលើអ្នកដ៏ទៃ និងការចាប់កំហុសរបស់អ្នកដ៏ទៃ បុរាណចារ្យ លោកឱ្យប្រើពណ៌បៃតង ជាមង្គលដើម្បីឱ្យរូបគេចេះវិនិច្ឆ័យ ថ្លឹងថ្លែង ព្រោះការចាប់កំហុសអ្នកដ៏ទៃ បង្កើតបានតែការមិនចុះសំរុងគ្នា និងមិនធ្វើឱ្យរូបគេមានភាពរីកចម្រើនរុងរឿងនោះទេ ។

  • ថ្ងៃសុក្រ      (Blue) ពណ៌ខៀវ តំណាងអោយថ្ងៃប្ដេជ្ញាចិត្ត ភាពអំណត់ព្យយាម ។

ថ្ងៃសុក្រ ជាក្រុមមនុស្ស ដែលមិនទុកចិត្តអ្នកដ៏ទៃជាងរូបគេផ្ទាល់នោះទេ ទោះក្នុងសភាពណា ការណ៍ណាក៏ដោយ រូបគេចូលចិត្តសួរដេញដោល បញ្ជាក់សំដីគ្នាណាស់ បុរាណចារ្យ លោកឱ្យប្រើពណ៌ខៀវ ជាមង្គល ព្រោះភាពអំណត់ព្យាយាម និងការប្ដេជ្ញាចិត្តរបស់អ្នក សុទ្ធតែកើតមានបានដោយសារថ្វីដៃរបស់ខ្លួនផ្ទាល់ ។

  • ថ្ងៃសៅរ៍      (Dark Purple) ពណ៌ព្រីងទុំ តំណាងអោយថ្ងៃរាក់ទាក់ ​ភាពប្រាកដនិយម ។ ថ្ងៃសៅរ៍ ជាក្រុមមនុស្ស ដែលចូលចិត្តជួយអ្នកដទៃ ច្រើនជាទីទុកចិត្តដល់អ្នកដ៏ទៃ ដោយបែបនេះហើយ ទើបរូបគេទទួលបានអំណោយជារឿយៗ ពីអ្នកដ៏ទៃ ហើយជាអ្នកពូកែរៀបពាក្យពេចន៍ច្រើនចាក់បណ្ដោយ ហើយចេះប្រើពាក្យផ្អែមគ្រប់កាលៈទេសៈ បុរាណចារ្យ លោកឱ្យប្រើពណ៌ព្រីងទុំ ឬ ស្វាយក្រម៉ៅ ជាមង្គល ព្រោះភាពរាក់ទាក់របស់អ្នក និងបង្កើនភាពប្រាកដនិយមទៅលើផ្នត់គំនិតរបស់អ្នកដ៏ទៃ ដែលមានគំនិតមិនល្អទៅលើរូបអ្នក ។

ទំនៀមចូលឆ្នាំខ្មែរ

យោងតាមកំណត់ត្រារាជទូតចិន របស់រាជវង្សយ័ន្ត គឺលោក ចូវតាក្វាន់ (អង់គ្លេស:Zhou Daguan) ដែលមកដល់ចក្រភពខ្មែរ នាសម័យអង្គរ ឆ្នាំ១២៩៦ នៃគ.ស បានសរសេរក្នុងកំណត់ហេតុរបស់លោកថា ចូលឆ្នាំនៃប្រជាជនខ្មែរ ក្នុងតំបន់អង្គរ មានការអុចកាំជ្រួច អបអរសាទរ មានភាពអ៊ូរអរសប្បាយរីករាយណាស់ និងមានភ្ជួរចង្កៀងគោមជាច្រើន ដើម្បីបំភ្លឺតាមដងផ្លូវផងដែរ ក្នុងសៀវភៅ "The Customs of Cambodia".[១៥] ចាប់ពីសម័យក្រុងអង្គរមក ប្រទេសខ្មែរប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួនចន្ទគតិ (ដំណើរនៃព្រះចន្ទ) ទើបខ្មែរកំណត់យកខែ មិគសិរ ជាខែចូលឆ្នាំ ដែលត្រូវជាខែទី១ ដែលយោងតាមកំណត់ហេតុរបស់ "ចូវតាក្វាន់" ដែលត្រូវជាខែមករានៃប្រតិទិនរបស់ ចិន ។ សម័យក្រោយមក ប្រទេសកម្ពុជាបានប្តូរទៅប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួន សុរិយាគតិ វិញ (ដំណើរនៃព្រះអាទិត្យ) ដោយសារកម្ពុជាទទួលរងនៅឥទ្ធិពលលោកខាងលិច ដែលប្រទេស បារាំង បានមកដាក់អណានិគមន៍ក្នុងប្រទេសកម្ពុជា ដែលយកតាមប្រតិទិនរបស់អុឺរ៉ុបឈ្មោះ (Gregorian calendar) [១៦] ដោយសារកម្ពុជា មានរដូវតែពីរគឺ ៖ រដូវប្រាំង និង រដូវវស្សា ពេលនោះហើយដែលកម្ពុជាកំណត់ចូលឆ្នាំក្នុងខែចេត្រ (ខែទី ៤) ព្រោះក្នុងខែនេះ ព្រះអាទិត្យធ្វើដំណើរចេញពី មីនរាសី ចូលទៅកាន់ មេសរាសី អាកាសធាតុក្ដៅជាងខែផ្សេងៗ ដែលជាសញ្ញានៃការបញ្ចប់រដូវប្រាំងក្នុងខែនេះផង ហើយក៏ជាខែប្រមូលទិន្នផលកសិកម្មផងដែរ ។ ថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី ១៤ នៃខែ មេសា (ខែចែត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែបើសិនឆ្នាំថ្មីមានថ្ងៃជាន់គ្នានឹងឆ្នាំចាស់ (ឧ: ថ្ងៃអាទិត្យក្នុងថ្ងៃ ១៤ នៃឆ្នាំចាស់ដូចគ្នា នាឆ្នាំបន្ទាប់) គេត្រូវលើកថ្ងៃចូលឆ្នាំមួយថ្ងៃទៅ (ថ្ងៃទី១៣ វិញ) ប្រការមួយទៀត បើសិនជាថ្ងៃចូលឆ្នាំចំថ្ងៃកាច ឬ ថ្ងៃមិនល្អនៃឆ្នាំថ្មី គេត្រូវបន្ថែមថ្ងៃចូលឆ្នាំមកខាងមុខមួយថ្ងៃទៀត ដែលធ្វើឲ្យចំនួនចូលឆ្នាំឡើងដល់ បួនថ្ងៃ ដែលថ្ងៃវីរៈវ័នប័តមានដល់ទៅ២ ថ្ងៃ ដែលគេសម្គាល់មួយជាថ្ងៃខ្វាក់ ហើយថ្ងៃចូលឆ្នាំ ជាអតិបរមាមិនអោយហួសពីថ្ងៃទី១៦ ។ មហាសសង្ក្រាន្ត ប្រើរបៀបគន់គូរតាម សុរិយាគតិ មានឈ្មោះថា "សាមញ្ញសង្ក្រាន្ត" (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជា សង្ក្រាន្ត)។ មហាសង្ក្រាន្ត ដែលប្រើរបៀបគន់គូរតាមចន្ទគតិ ហៅថា "អាយន្តសង្ក្រាន្ត" (វេលាដែលព្រះអាទិត្យដើរបញ្ឈៀង មិនត្រង់ពីលើ) តម្រាចូលឆ្នាំប្រពៃណីខ្មែរ តែងតែចូលក្រោយប្រទេសថៃមួយថ្ងៃ (ឧទាហរណ៍: សង្ក្រាន្តថៃចូលឆ្នាំថ្ងៃទី១៣ សង្ក្រាន្តខ្មែរ ត្រូវចូលឆ្នាំថ្ងៃទី១៤ ករណីដែលចូលឆ្នាំខ្មែរមានបួនថ្ងៃ ដូចរៀបរាប់ខាងលើ ។[១៧]

ល.រ រូបវេទ ឈ្មោះជា.វេទ ឈ្មោះជា.ខ្មែរ ឈ្មោះជា.អង់គ្លេស រូបភព
សូរិយា
Soriya
អាទិត្យ Sun
ចន្ទ្រា
Chantrea
ច័ន្ទ Moon
អង្គារកាឡា
Ang Keakala
អង្គារ Mars
ពុធ្ធា
Puthea
ពុធ Mercury
ព្រហសស្បាទី
Brahors Spati
ព្រហស្បតិ៍ Jupiter
សុក្រា
Sokra
សុក្រ Venus
សានី
Sani
សៅរ៍ Saturn
រាហូ
Reahu
សូរ្យគ្រាស Sun Eclipse
កេទុ
Ketu
ច័ន្ទគ្រាស Moon Eclipse

កំណត់ត្រា ពាក្យ សង្ក្រាន្ត

Songkrant in Khmer inscription

ឯកសារយោង

  1. Vappadharm Khmaer (1981) Khmer Family Culture, Publisher: Rungsin Kānphim, Original from the University of Michigan, OCLC Number: 54221527
  2. Robert Headley, Rath Chim (1998) Cambodian Advanced Reader, Publisher: Dunwoody Press, Original from the University of Michigan p.309 ISBN: 188126565X
  3. Ananthacharya Indological Research Institute series (1982) Proceedings of the Seminar on "Symbolism In Temple Art and Architecture", Held in February 1981, Editor: K. K. A. Venkatachari, Publisher: Ananthacharya Indological Research Institute, Original from the University of Michigan p.94
  4. Khmer Tradition Church Customs (1964) Khmer folk dance, Publisher: Cambodia Buddhist Academy Original from the University of Michigan p.155
  5. Chab Pin (1969) The 12-Month Royal Ceremony-Volume 3 Khmer Tradition Church of the Buddhist Academy of Cambodia p.157
  6. "Festivals, Annual Festival - Makar Sankranti (Uttarayan)". swaminarayan.org. 2004. Retrieved 235 December 2012. Sankranti means the entry of the sun from one zodiac to another. {{cite web}}: Check date values in: |accessdate= (help)
  7. "Makar Sankranti". hinduism.co.za. 2010. Retrieved 25 December 2012. There are 12 signs of the zodiac. There are 12 Sakrantis as well.
  8. ជួន ណាត វចនានុក្រមខ្មែរ (1993) Version 2.0 p.1237
  9. India Through the Ages. Orient BlackSwan. 1993. p. 116. https://books.google.com.kh/books?id=Nq1K_47I2e4C&dq=India+through+the+ages&hl=en&sa=X&ved=2ahUKEwi33tWVkJHuAhUSSX0KHYl9AYMQ6wEwBXoECAUQBA.  ISBN 8125015760
  10. Monier-Williams, Sanskrit Dictionary, page 311 column 3
  11. Astronomie cambodgienne. Imprimerie F.-H. Schneider. 1910. p. 283. https://www.worldcat.org/title/astronomie-cambodgienne/oclc/1123570023.  ISBN 1123570023
  12. Astrologer Nhim Pen (1947) Cambodia Calendar, Contributor: William J. Gedney, Publisher: Association Sutharot, Original from the University of Michigan p.118
  13. ទេពពិទូរ ឈឹម ក្រសេម, ចាប ពិន (1960) ព្រះរាជពិធីទ្វាទសមាស ភាគ១, ភាគ២ និងភាគ៣, Publisher: កិច្ចការនៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ពុទ្ធសនបណ្ឌិត្យកម្ពុជា ព.ស.២៥១២ Original From: The CKS Library is free to visit, Website: library.khmerstudies.org
  14. Michael Freeman, Gillian Green (2003) Traditional Textiles of Cambodia: Cultural Threads and Material Heritage River Books guides, Publisher: River Books, Original from the University of Michigan p.320 ISBN: 9748225399
  15. A Record of Cambodia: The Land and Its People. Translated by Peter Harris Silkworm Books, 2007. p. 184. https://books.google.com.kh/books?id=rs4IBAAAQBAJ&dq=zhou%20daguan%20khmer%20new%20year&source=gbs_similarbooks.  ISBN 1628401729
  16. Asia; Asian quarterly of culture and synthesis, Volume 2. National Library Board Singapore. 1952. https://books.google.com.kh/books?id=Qn9OAQAAIAAJ&q=Cambodia+Gregorian+Calendars&dq=Cambodia+Gregorian+Calendars&hl=en&sa=X&ved=2ahUKEwju3N3g2aDvAhUQqpQKHZq2DkIQ6AEwB3oECAcQAw. 
  17. Sūryayātra ḷoeṅ săk-prakratidin. Buddhasāsana Paṇḍity, Original from the University of Michigan. 1970. p. 138. https://books.google.com.kh/books?id=YODKrbHKG-EC&q=subject:%22Calendar,+Khmer%22&dq=subject:%22Calendar,+Khmer%22&hl=en&sa=X&ved=2ahUKEwjGrqPR4qDvAhXY7WEKHbQ-BSwQ6AEwAnoECAEQAw. 
  18. Vibrancy in Stone: Masterpieces of the Danang Museum of Cham Sculpture. River Books, 2018. p. 287. https://books.google.com.kh/books?id=_0N5tAEACAAJ&dq=Tep+Pranam+temple+stone+inscription+K.290&hl=en&sa=X&ved=2ahUKEwju_fKmyJXuAhVigtgFHXymBx0Q6AEwAXoECAIQAg.  ISBN 6167339996
  19. Phimeanakas temple stone inscription K.291 Speaking of offerings in the new year in (Saka 832 = A.D. 910) The Hindu Temples in Southeast Asia: Their Role in Social, Economic and Political Formations. Indian Institute of Advanced Study, 2012 University of Minnesota. p. 368. https://books.google.com.kh/books?id=rgaVIEbNQVQC&q=Phimeanakas+temple+stone+inscription+K.291&dq=Phimeanakas+temple+stone+inscription+K.291&hl=en&sa=X&ved=2ahUKEwiyqJTdypXuAhXOAnIKHXn-BI8Q6AEwAHoECAMQAg.  ISBN 8173054282
  20. Beng Mealea temple stone inscription K.989 Talk about the New Year's Eve offering​ to Astrologer​ of the rules. The University of Minnesota
  21. Phnom Sondok in Preah Vihear Province stone inscription K.195 Talk about one should keep the offering to God in the day of Songkran Khmer: History and Treasures of an Ancient Civilization the University of California