Jump to content

អគ្គលេខាធិការបក្សកុម្មុយនីស្តចិន

ពីវិគីភីឌា
អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

中国共产党中央委员会总书记
អ្នក​កាន់​តំណែងបច្ចុប្បន្ន
ស៊ី ជីនពីង

ចាប់​តាំងពី ១៥ វិច្ឆិកា ២០១២
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
បែបបទអគ្គលេខាធិការបក្ស (总书记)
(ក្រៅផ្លូវការ)
សមមិត្ត (同志)
(ផ្លូវការ)
ប្រភេទមេដឹកនាំកំពូល
សេចក្ដី​រាយការណ៍​ចំពោះសមាជជាតិនៃបក្សកុម្មុយនីស្តចិន
និវេសនដ្ឋានចុងណានហៃ
អាសនៈទីស្តីការស៊ីនចិង, ចុងណានហៃ, ប៉េកាំង[]
អ្នកតែងតាំងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
អ្នកចាត់តាំងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
រយៈពេលប្រាំឆ្នាំ អាចបន្តបសន
Constituting instrumentធម្មនុញ្ញនៃបក្សកុម្មុយនីស្តចិន
អ្នក​កាន់​តំណែង​មុនប្រធានគណបក្សកុម្មុយនីស្តចិន (១៩៤៣–១៩៧៦)
អ្នកសម្ពោធតំណែងឆិន ឌូស៊ីវ
និម្មិតកម្ម23 កក្កដា 1921; 103 ឆ្នាំកន្លងទៅ (1921-០៧-23)

អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (ភាសាចិន៖ 中国共产党中央委员会总书记) គឺជាមេដឹកនាំកំពូលនៃប្រទេសចិន។ អគ្គលេខាធិការគឺជាប្រមុខដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងជាមន្ត្រីនយោបាយខ្ពស់បំផុតនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន។ អគ្គលេខាធិការក៏ជាសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ និងជាប្រធានលេខាធិការដ្ឋានផងដែរ។

យោងតាមធម្មនុញ្ញនៃបក្សកុម្មុយនីស្តចិនបានបញ្ជាក់ថា អគ្គលេខាធិការបក្សមានតួនាទីជាមន្ត្រីសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ ដែលជាស្ថាប័នសម្រេចចិត្តកំពូលប្រចាំប្រទេសចិន។[] ចាប់តាំងពីឆ្នាំ១៩៨៩ មក អ្នកកាន់មុខតំណែងជាអគ្គលេខាធិការបក្សនេះ (លើកលែងតែសម័យអន្តរកាល) គឺសុទ្ធតែជាប់ជាប្រធាននៃគណៈកម្មាធិការយោធាកណ្តាលពោលគឺតំណែងជាមេបញ្ជាការយោធាកំពូលនៃកងទ័ពរំដោះប្រជាជន[lower-alpha ១] អគ្គលេខាធិការបក្សកុម្មុយនីស្តចិនគឺជាតំណែងអាជ្ញាធរខ្ពស់បំផុតដែលដឹកនាំសមាជជាតិប្រជាជនចិន ក្រុមប្រឹក្សារដ្ឋ សន្និសីទប្រឹក្សានយោបាយ តុលាការប្រជាជនកំពូល និងអយ្យការប្រជាជនកំពូលនៅក្នុងរដ្ឋបាលរបស់លោកស៊ី ជីនពីង

អគ្គលេខាធិការត្រូវបានជ្រើសរើសដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ នៅក្នុងការអនុវត្តជាក់ស្តែង វិធីសាស្ត្រជ្រើសរើសអគ្គលេខាធិការមានការប្រែប្រួលតាមពេលវេលា។ អគ្គលេខាធិការថ្មីបំផុតទាំងពីរគឺលោកហ៊ូ ជីនតាវ និងស៊ី ជីនពីងត្រូវបានតម្លើងឋានៈជាលេខាទីមួយនៃលេខាធិការដ្ឋានជាមុនដើម្បីកំណត់សមាជិកភាព និងតួនាទីរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយបក្សកុម្មុយនីស្ត។ នៅក្រោមដំណើរការក្រៅផ្លូវការនេះ លេខាទីមួយនឹងត្រូវបានជ្រើសរើសនៅអំឡុងពេលពិភាក្សារវាងសមាជិកការិយាល័យនយោបាយដែលកំពុងកាន់អំណាច និងរួមទាំងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយដែលចូលនិវត្តន៍ដើម្បីបន្តនាំទៅសមាជបក្ស។ លេខាទីមួយនឹងឡើងបន្តតំណែងជំនួសអគ្គលេខាធិការចូលនិវត្តន៍ដែលវាត្រូវជាផ្នែកមួយនៃការផ្លាស់ប្តូរជំនាន់ថ្នាក់ដឹកនាំនៅសមាជបក្សជាបន្តបន្ទាប់។

អគ្គលេខាធិការដែលកំពុងកាន់អំណាចគឺលោកស៊ី ជីនពីង ដែលបានចូលកាន់តំណែងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ ហើយត្រូវបានបោះឆ្នោតជ្រើសរើសម្តងទៀតនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មាធិការកណ្តាលបានអនុម័តសេចក្តីសម្រេចមួយដែលអនុញ្ញាតឱ្យលោកស៊ីបន្តដឹកនាំគណបក្ស និងប្រទេសបន្ទាប់ពីសមាជជាតិលើកទី២០ នៅក្នុងឆ្នាំ២០២២ ពោលគឺដករយៈពេលកំណត់ពីរអាណត្តិចោល។ បុគ្គលចុងក្រោយដែលបានដឹកនាំប្រទេសចិនលើសពីពីរអាណត្តិឡើងគឺលោកម៉ៅ សេទុង ដែលបានបម្រើការជាប្រធានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចាប់ពីឆ្នាំ១៩៤៥ រហូតដល់ពេលមរណភាពរបស់គាត់នៅឆ្នាំ១៩៧៦។

អំណាច និងមុខងារ

មើលផងដែរ

កំណត់សម្គាល់

  1. លោកស៊ី ជីនពីងត្រូវបានតែងតាំងជាអគ្គលេខាធិការបក្សកុម្មុយនីស្ត ហើយបានឡើងកាន់តំណែងជាប្រធានាធិបតីបន្តពីលោកហ៊ូ ជីនតាវនៅខែមីនា ឆ្នាំ២០១៣។[]

ឯកសារយោង

អាគតដ្ឋាន

  1. "文革后的中南海:中央办事效率最高的时期". LYWZC.com. Comsenz Inc. Archived from the original on 8 កុម្ភៈ 2018. Retrieved 28 មករា 2022..
  2. "Chapter III Central Organizations of the Party - Article 22". Archived from the original on 18 តុលា 2007. Retrieved 28 មករា 2022.
  3. "Who's Who in China's New Communist Party Leadership Lineup - Bloomberg". Bloomberg News. Archived from the original on 24 តុលា 2014. Retrieved 28 មករា 2022.