Jump to content

តន្រ្ដីធម្មជាតិនាឋានរមនា

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១៣:៥១ ថ្ងៃច័ន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយ Tiamichaelnuksu1994 (ការពិភាក្សា | ការរួមចំណែក)
(ប្រៀបធៀប) ← កំណែ​ចាស់ជាង | កំណែថ្មីបំផុត (ប្រៀបធៀប) | កំណែថ្មីជាង → (ប្រៀបធៀប)

កំណាព្យប្រស្នា តន្រ្ដីធម្មជាតិនាឋានរមនា (បទ ពាក្យ៨)

កំណាព្យប្រស្នា តន្រ្ដីធម្មជាតិនាឋានរមនា (បទ ពាក្យ៨)

សូរិយារះលិចធ្មេចដួងនេត្រា វាលវដ្ដសង្សារចារមកមិនទៀង

ឆ្លងព្យុះជីវិតពិតឥតមានល្អៀង ជួនរាំងជួនភ្លៀងវៀងរកញាតិមិត្ត។
 

វាយោផាយផាត់កាត់ព្រៃបន្លា ផែនផ្ទាំងថ្មដាចាររឿងក្នុងចិត្ត

ទឹកហូរពីភ្នំសូមជួយអាណិត បក្សីរួមរិតគិតរកគ្នីគ្នា។

 
និស្ស័យផ្សាភ្ជាប់ភព្វគាប់ចិន្ដា ចាបស្រែកខ្ញៀវខ្ញាស្ដារឋានរមនា

សូរសៀងទឹកជ្រោះគោះផែនពសុធា វាយោទាមទារសៀរស្លឹករុក្ខជាតិ។
 

និពន្ធដោយ សុខគឹមហេង ២៩ មេសា ២០១១