អគ្គលេខាធិការបក្សកុម្មុយនីស្តកម្ពុជា
Appearance
អង្គលេខាធិការនៃបក្សកុម្មុយនិស្តកម្ពុជា | |
---|---|
![]() ទង់បក្សកុម្មុយនិស្តកម្ពុជា | |
![]() សញ្ញាបក្សកុម្មុយនិស្តកម្ពុជា | |
គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តកម្ពុជា | |
បែបបទ | សមមិត្ត លោកបងទី១ |
ស្ថានភាព | មេដឹកនាំគណបក្ស |
អាសនៈ | ទីក្រុងភ្នំពេញ |
និម្មិតកម្ម | ២១ កញ្ញា ១៩៥១ |
អ្នកកាន់តំណែងដំបូង | ទូ សាមុត (២១ កញ្ញា ១៩៥១ – កក្កដា ១៩៦២) |
អ្នកកាន់តំណែងចុងក្រោយ | ប៉ុល-ពត |
បានលុបបំបាត់ | ៦ ធ្នូ ១៩៨១ |
អនុប្រធាន | អង្គលេខាធិការរងនៃបក្សកុម្មុយនិស្តកម្ពុជា |
អង្គលេខាធិការបក្សកុម្មុយនិស្តកម្ពុជា ឫ ហៅឱ្យខ្លីថា លេខាបក្សកុម្មុយនិស្តកម្ពុជា គឺជាតំណែងខ្ពស់បំផុតនៃបក្សកុម្មុយនិស្តកម្ពុជា។[១] អង្គលេខាធិការបក្សត្រូវបានបោះឆ្នោតជ្រើសរើសនៅក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈឹមបក្ស ហើយនឹងត្រូវតាងជាប្រធានលេខាធិការដ្ឋាននិងការិយាល័យនយោបាយ។ តំណែងនេះត្រូវបានលុបចោលនៅពេលដែលបក្សកុម្មុយនិស្តកម្ពុជាត្រូវបានរំលាយនៅឆ្នាំ១៩៨១, ពីរឆ្នាំបន្ទាប់ពីកងកម្លាំងវៀតណាមបានវាយចូលប្រទេសកម្ពុជារួចដកហូតអំណាចពីខ្មែរក្រហម។
បញ្ជី
តាមប្រវត្តិសាស្រ្ត អង្គលេខាធិការបក្សកុម្មុយនិស្តកម្ពុជា (ប.ក.ក) សរុបមាន ២ នាក់គឺ៖
រូបភាព | ឈ្មោះ | រយៈពេលកាន់តំណែង | សម្គាល់ |
---|---|---|---|
ទូ សាមុត | ២១ កញ្ញា ១៩៥១ – កក្កដា ១៩៦២ | អ្នកកាន់តំណែងដំបូង; ត្រូវបានបាត់ខ្លួនក្នុងខែកក្កដា ឆ្នាំ១៩៦២, មនុស្សមួយចំនួនបានសន្មតថាលោកត្រូវបានគេសម្លាប់។ | |
![]() |
សាឡុត ស (ប៉ុល-ពត) | ២២ កុម្ភៈ ១៩៦៣ – ៦ ធ្នូ ១៩៨១ | ត្រូវបានបោះឆ្នោតជ្រើសរើសជាអង្គលេខាធិការបក្សថ្មីក្នុងខែកុម្ភៈ ឆ្នាំ១៩៦៣ ហើយបានរក្សាតំណែងនេះរហូតដល់បក្សត្រូវរំលាយនៅឆ្នាំ១៩៨១។ ក្រោមការដឹកនាំរបស់លោក, ចលនាកុម្មុយនិស្តខ្មែរក្រហមបានផ្តួលរលំរបបសាធារណរដ្ឋរបស់លោកលន់ នល់នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រួចហើយបង្កើតចេញជារដ្ឋកម្ពុជាប្រជាធិបតេយ្យ, ដែលជារបបផ្តាច់ការបែបសង្គមនិយមកសិកម្ម។ |
មើលផងដែរ
ឯកសារយោង
- ↑ "Archived copy". Archived from the original on 2010-08-13. Retrieved 2011-01-25.
{{cite web}}
: CS1 maint: archived copy as title (link)