Jump to content

ជំនឿការអុជធូប

ពីវិគីភីឌា

ជំនឿការដុតទៀនធូប

ការផ្ដើមអុចធូប ប្រហែល ស.វទី២
រជ្ជកាល ​ ក្សត្រីយ៍​សោម៉ា (ព្រះម៉ែនាគ)
សម័យកាល ​ អាណាចក្នគរភ្នំ

(Funan Kingdom)

លទ្ធិជំនឿ ជំនឿលើបារមី
តាមលំអាន គម្ពីរវេទ
សាសនាប្រតិបត្តិ ពុទ្ធសាសនា ព្រហ្មញ្ញសាសនា

ជំនឿការដុតទៀនធូប (អង់គ្លេស: Belief in burning incense) គឺជាគ្រឿងផ្សែងក្រអូបត្រូវបានគេជឿថាបង្កើតបរិយាកាសវេទមន្តដែលសមរម្យសម្រាប់ការអញ្ជើញ ហៅ ឬ ពាំនាំពាក្យពេចន៍ទៅកាន់បារមី នៃអាទិទេព និងវិញ្ញាណដែលតែងតែមានវត្តមាននៅជុំវិញអាសនៈ​នៃការបួងសួងនេះ កិច្ចពិធីនៃការអុចទៀនធូប ត្រូវបានគេជឿថា បញ្ចេញថាមពលដ៏ច្រើន ដែលផ្ទុកនៅក្នុងធម្មជាតិ ដើម្បីឱ្យវាអាចប្រើប្រាស់ សម្រាប់គោលបំណងវេទមន្ត នៃការបញ្ជូនសារទៅឱ្យចំពោះនរណាម្នាក់ មិនថាជា ទេវតា អរ័ក្សអ្នកតា ដួងវិញ្ញាណ នៃពួកខ្មោចព្រាយបិសាច ។