Jump to content

ព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៨:៤៨ ថ្ងៃច័ន្ទ ទី១៩ ខែឧសភា ឆ្នាំ២០០៨ ដោយ Teav Henglay (ការពិភាក្សា | ការរួមចំណែក) (ទំព័រថ្មី៖ ព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ មានទីតាំងនៅប៉ែកខាងក...)

ព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ មានទីតាំងនៅប៉ែកខាងកើតចំងាយ១៨គីឡូម៉ែត្រពីក្រុងព្រះសីហនុ គឺជាព្រលានយន្តហោះអន្តរជាតិទី៣នៅប្រទេសកម្ពុជាយើង។ ព្រលានយន្តហោះនេះត្រូវបានគេដឹងថាជាព្រលានយន្តហោះកងកេង។ក្រុងព្រះសីហនុកាលពីមុនត្រូវបានគេហៅថាកំពង់សោម។

ព្រលានយន្តហោះនេះត្រូវបានបង្កើតឡើងយ៉ាងពិតប្រាកដនៅសតវត្សទី១៩៦០ដោយមានការជួយពីសហភាពសូវៀត។ នៅក្នុងកំឡុងពេល និងក្រោយពេលរបបខ្មែរក្រហមពុំមាននរណាម្នាក់ប្រើព្រលានយន្តហោះនេះទេ ព្រលានយន្តហោះនេះបានបើកសារជាថ្មីនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៧។ ផ្លូវនៃព្រលានយន្តហោះនេះត្រូវបានគេពង្រីកអោយមានប្រវែង២២០០ម៉ែត្រ ដែលត្រូវបានអនុញ្ញាតអោយយន្តហោះ ទំហំធំដូចជាយន្តហោះប្រភេទប៉ូអ៊ីញ៧៣៧ចុះចតបាន។