Jump to content

វិគីភីឌា:សសរស្តម្ភទាំងប្រាំ

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១៤:៣៦ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយ Willuconquer (ការពិភាក្សា | ការរួមចំណែក) (ចំណាត់ថ្នាក់ក្រុម:វិគីភីឌា)

គោលការណ៍ជាមូលដ្ឋាននៃ វិគីភីឌា អាចត្រូវបានសង្ខេបជា " សសរស្តម្ភ " ចំនួនប្រាំ (គោលការណ៍):

វិគីភីឌាគឺជាសព្វវចនាធិប្បាយមួយ

វិគីភីឌា រួមបញ្ចូលគ្នានូវសព្វវចនាធិប្បាយដែលមានលក្ខណៈពិសេស ទូទៅ ឯកទេស ព្រមទាំងឯកសារយោងច្បាស់លាស់ជាច្រើន។ វិគីភីឌាមិនមែន ជាកន្លែងរញ៉េរញ៉ៃ វេទិកាផ្សាយពាណិជ្ជកម្ម សារព័ត៌មានឥតប្រយោជន៍ ការពិសោធអំពីអនាធិបតេយ្យប្រជាធិបតេយ្យ ការប្រមូលព័ត៌មានមិនរើសមុខ ឬគេហទំព័រទិនានុលេខន៍ទេ។ វាក៏មិនមែនជា វចនានុក្រម កាសែត ឬការប្រមូលប្រភពឯកសារ បើទោះបីជា គម្រោងមួយចំនួនរបស់ វិគីភីឌា ធ្វើដូច្នេះក៏ដោយ។

វិគីភីឌាត្រូវបានសរសេរតាមទស្សនៈអព្យាក្រឹត

យើងខិតខំស្វែងរកអត្ថបទដែលមិនលំអៀង ដែលចងក្រងជាឯកសារ និងពន្យល់អំពីទស្សនៈសំខាន់ៗជាច្រើន ដោយផ្តល់ ទម្ងន់ ទៅលើសារៈសំខាន់របស់វា។ យើងជៀសវាងការតស៊ូមតិ ហើយយើងកំណត់លក្ខណៈនៃព័ត៌មាន និងបញ្ហាជាជាងការជជែកវែកញែក។ នៅក្នុងផ្នែកខ្លះ ប្រហែលជាមានទស្សនៈមួយចំនួនដែលត្រូវបានទទួលស្គាល់យ៉ាងល្អ។ ប៉ុន្តែនៅក្នុងផ្នែកផ្សេងទៀត យើងពិពណ៌នាអំពីទស្សនៈជាច្រើន ដោយបង្ហាញយ៉ាងត្រឹមត្រូវតាមបរិបទ ជាជាងការបង្ហាញ "ការពិត" ឬ "ទិដ្ឋភាពដ៏ល្អបំផុត"។ អត្ថបទ ទាំងអស់ត្រូវសរសេរឱ្យបានត្រឹមត្រូវ​ ហ្មត់ចត់ដែលដកស្រង់ចេញពីប្រភពដែលអាចទុកចិត្តបាន និងទទួលការអនុញ្ញាត ជាពិសេសចំពោះប្រធានបទដែលមានភាពចម្រូងចម្រាស ឬនិយាយអំពីមនុស្សនៅមានជីវិត។ វិគីភីឌាមិនអនុញ្ញាតឱ្យអ្នកកែសម្រួលបង្ហាញអំពីបទពិសោធ ការបកស្រាយ ឬមតិផ្ទាល់ខ្លួនឡើយ។

វិគីភីឌាគឺជាមាតិកាសេរីដែលនរណាម្នាក់ក៏អាចប្រើកែសម្រួល និងចែកចាយបាន

ដោយសារតែអ្នកកែសម្រួលទាំងអស់ អាចចូលរួមធ្វើការងាររបស់ពួកគេដោយសេរី ដូច្នេះគ្មានអ្នកកែសម្រួលណាម្នាក់ ជាម្ចាស់នៃអត្ថបទណាមួយឡើយ ហើយរាល់អត្ថបទដែលបានចូលរួមណាមួយក៏ដោយ ក៏អាចត្រូវបានកែសម្រួល និង ចែកចាយឡើងវិញដោយសេរីដែរ។ ត្រូវគោរពច្បាប់កម្មសិទ្ធិបញ្ញា ហើយមិនត្រូវលួចចម្លងពីប្រភពណាមួយឡើយ។ ការប្រើប្រាស់ប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយមិនសេរី ជួនកាលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយសមរម្យតាមការគួរ ប៉ុន្តែសូមព្យាយាមស្វែងរកប្រភពព័ត៌មានចេញពីប្រព័ន្ធផ្សព្វផ្សាយសេរី។

អ្នកកែសម្រួលវិគីភីឌាគួរតែគោរពចំពោះគ្នាទៅវិញទៅមកដោយសុជីវធម៌

ត្រូវគោរពអ្នកកែសម្រួលវិគីភីឌាដទៃទៀត ទោះបីជានៅពេលអ្នកមិនយល់ស្របគ្នាក៏ដោយ។ ត្រូវអនុវត្តក្រមសីលធម៌វិគីភីឌា ហើយមិនត្រូវបញ្ចូលការវាយប្រហារផ្ទាល់ខ្លួន។ សូមស្វែងរក ឯកភាព និងជៀសវាងជម្លោះនៃការកែសម្រួល ហើយសូមកុំប្រើវិគីភីឌាជាសមរភូមិប្រយុទ្ធ។ ត្រូវអនុវត្តដោយ​សេចក្តី​ស្មោះត្រង់ ហើយជឿជាក់លើ​សេចក្តី​ស្មោះត្រង់របស់​អ្នក​ដទៃ។ ចូរបើកចិត្តឱ្យទូលាយ និងស្វាគមន៍ចំពោះអ្នកកែសម្រួលថ្មី។ ប្រសិនបើជម្លោះកើតមានឡើង សូមពិភាក្សាដោយស្ងប់ស្ងាត់នៅលើទំព័រពិភាក្សាដែលសមស្រប និងអនុវត្តតាមនីតិវិធីដោះស្រាយវិវាទ ហើយពិចារណាថាមានអត្ថបទជាភាសាខ្មែររាប់ពាន់ ផ្សេងទៀតនៅលើវិគីភីឌាដែលត្រូវកែលម្អ និងពិភាក្សា។

វិគីភីឌាគ្មានបទបញ្ញត្តិច្បាស់លាស់ទេ

វិគីភីឌាមានបទបញ្ញត្តិ និងការណែនាំ ប៉ុន្តែមិនបានចងក្រងច្បាស់លាស់ទេ។ ខ្លឹមសារ និងការបកស្រាយនៃបទបញ្ញត្តិ និងការណែនាំទាំងនោះអាចប្រែប្រួលតាមពេលវេលា។ គោលការណ៍ និង​ស្មារតី​មាន​សារៈសំខាន់​ជាង​ពាក្យ​ពេចន៍ ហើយ​ជួនកាល​ការ​កែលម្អ​លើវិគីភីឌា​ក៏ត្រូវ​មាន​ការ​លើក​លែងដែរ។ ចូរមានភាពក្លាហាន ប៉ុន្តែមិនធ្វេសប្រហែសក្នុងការធ្វើបច្ចុប្បន្នភាពលើអត្ថបទ។ សូមកុំធុញថប់នឹងការធ្វើខុស៖ (ស្ទើរតែ) រាល់កំណែអត្ថបទមុនៗ នៃទំព័រនីមួយៗត្រូវបានរក្សាទុក ដូច្នេះកំហុសអាចកែតម្រូវឡើងវិញយ៉ាងងាយស្រួល។