ពិធីបុណ្យភ្ជុំបិណ្ឌ
ភ្ជុំបិណ្ឌ | ||||
ឯកសារ:Pchum Ben Day.jpg | ||||
People get up at 3 am to prepare for Bay Ben to dedicate the festival to Preta. | ||||
ឆ្នាំបង្កើត | ប្រហែល ស.វទី៩ | |||
រជ្ជកាល | យសោវរ្ម័នទី១ | |||
លទ្ធិជំនឿ | ជំនឿសែនដូនតា | |||
ការបើកទ្វារឋាននរក | ១៥ ថ្ងៃ | |||
សាសនាប្រតិបត្តិ | ពុទ្ធសាសនា ព្រហ្មញ្ញសាសនា |
ពិធីបុណ្យភ្ជំុបិណ្ឌ (អង់គ្លេស: Pchum Ben Day) "Meaning: Ancestor beliefs" ឬ មានន័យថា ជំនឿសែនដូនតា របស់ជនជាតិកម្ពុជា ដែលមានប្រវត្តិតាំងពី សម័យមុនអង្គរមកម៉្លេស ដែលជួបប្រទះនៅសិលាចរឹក K.279c ចារិកនៅស.វទី៩ ដែលបានរៀបរាប់ខ្លះៗអំពីការចាប់បាយបិណ្ឌ ដែលពូនជាដុំ ហើយបានផ្ដាំឱ្យព្រះកឹង មានន័យថា ព្រះភូមិ ឬ យមទូត ឱ្យចាប់ឆ្កែចង សុំផ្លូវទៅផង ទៅជូនដូនតា ។[១]
កិច្ចនៃពិធីបុណ្យ ភ្ជុំបិណ្ឌ
Pchum Ben Ceremony
ភ្ជុំបិណ្ឌមានន័យថា ការប្រមូលផ្ដុំដុំបាយឱ្យមកជួបជុំគ្នា ក្នុងពិធីឧទ្ទិសបាយម្ហូបអាហារ ជូនដល់ដូនតាដែលបានចែកឋានទៅ ដែលជាសាច់ញាតិទាំង ៧សណ្ដាន ដែលមានទំនាក់ទំនងពីមុនមកនិងសមីខ្លួនដែលនៅរស់ ដើម្បីបានអាហារទាំងនោះទៅព្រលឹងខ្មោចដូនតារបស់ពួកគេ ពួកគេត្រូវរៀបចំបាយម្ហូបយកទៅប្រគេនព្រះសង្ឃ ដើម្បីសូត្រធម៌ជាកិច្ចចម្លងម្ហូបអាហារទាំងនោះទៅកាន់សាច់ញាតិរបស់ពួកគេ ។ ពិធីបុណ្យភ្ជំុបិណ្ឌ តែងប្រារព្ធឡើងនៅរៀងរាល់ខែភទ្របទ នៅថ្ងៃ១ រោច រហូតដល់វេលា ១៥ រោច ដែលគុណគូ ទៅតាមប្រតិទិន នៃចន្ទគតិ តាមជំនឿពីបុរាណ គេនិយមយកបាយបិណ្ឌ ដែលពូតជាដុំៗ គ្របដោយសារជី ឬ ស្លឹកចេ មានអុចទៀនធូប និង ដោតទង់ព្រលឹង យកទៅក្បែរព្រះវិហារដើម្បីត្រៀម ដាក់បាយបិណ្ឌនោះដល់ពពួកប្រេត នៅវេលាម៉ោង ៣ ទៅម៉ោង ៤ ទៀបភ្លឺ កុំឱ្យផុតម៉ោង ៥:០០ នាទីព្រឹក ដែលជាម៉ោង ត្រូវបិទទ្វារវិញនៃឋាននរក ព្រោះគេកំណត់យកតាមសម្លេងនៃមាន់រងាវ ។[២]
ពិធីកាន់បិណ្ឌ
Kan Ben Ceremony

ពិធីកាន់បិណ្ឌ គឺជាពិធីបុណ្យរបស់ ពិធីបុណ្យភ្ជំុបិណ្ឌ ដែលគេចែករយៈពេលកាន់បិណ្ឌចំនួន ១៥ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃ ១រោច រហូតដល់ ១៥រោច ខែភទ្របទ ឬ (កន្លះខែ) រីឯ ព្រះរាជពិធីកាន់បិណ្ឌរបស់ព្រះមហាក្សត្រ មានរយៈពេលតែ ៥ថ្ងៃ ប៉ុនណោះ ដែលរាប់ពីថ្ងៃ ១១រោច រហូតដល់ថ្ងៃកំណត់ ១៥រោច ភ្ជុំបិណ្ឌ ។ ដើម្បីផ្ដើមពីធីកាន់បិណ្ឌទៅបាន ពុទ្ធបរិស័ទ ត្រូវមានផ្កាបិណ្ឌ ផ្កាបិណ្ឌ មានកម្ពស់ ៦០ សង់ទីម៉ែត្រ ធ្វើអំពីឈើ សំណុំផ្កាខាងក្រោមធំ តូចខាងលើ មានបង្គោលមូល១ ទំហំគល់ប៉ុនមេដៃ ទំហំចុងប៉ុនកូនដៃ ដាក់ចំកណ្ដាល សម្រាប់ដាក់កង់ធ្វើថ្នាក់ ផ្កាបិណ្ឌមានថ្នាក់៥ ថ្នាក់និមួយៗ មានកម្រាសប៉ុនម្រាមដៃ ថ្នាក់ក្រោមទំហំ ៥ធ្នាប់ ស្មើ ១០ សង់ទីម៉ែត្រ មូលដូចកង់ ចោះចំកណ្ដាលកង់សិតភ្ជាប់និងបង្គោល គេរចនាដោយស្ពាន់ និងបិទដោយពណ៌ផ្សេងៗ តាមចំណង់ចំនូលចិត្ត បិទភ្ជាប់ជុំវិញកង់ទាំង៥ថ្នាក់ មានដោតផ្កាញ័រ ធ្វើពីស្ព័នផងដែរ ហើយថ្នាក់ខាងក្រោមបង្អស់ គេដោតទង់ក្រពើចំនួន ៥ ដែលធ្វើពីឬស្សី គេមានបន្ថែមរូបនាគបួន មានក្ទុយរួមនិងគល់ផ្កាបិណ្ឌ ក្នុងមាត់នាគ មានរូបស្លឹកពោធ៍សំយុងចុះ ដែលបង្ហាញពីនាគទ្រផ្កាបិណ្ឌ មានឈើបួន ជ្រុងដូចប្រអប់ កម្រាស់ ៨ធ្នាប់ដៃ ឬ ១៥ សង់ទីម៉ែត្រ ធំខាងក្រោមតូចលើ បន្ថែមជាជើងទម្រផ្កាបិណ្ឌ មានផ្កាបិណ្ឌយ៉ាងប្រណិតហើយ ទើបសមប្រកបក្នុងពិធីកាន់បិណ្ឌ ដែលជាពីធីធ្វើចង្ហាន់បិណ្ឌបាត្រ ប្រគេនចំពោះព្រះសង្ឃ ដែលខុសប្លែក ពីចង្ហាន់បិណ្ឌបាត្រធម្មតា ត្រង់អត្ថន័យសំខាន់ នៃផ្កាបិណ្ឌនេះ ។[៣]
ប្រវត្តិប្រេត
Preta History
រៀងរាល់ខែ (ភទ្របទ) ដែលស្ថិតនៅក្រោមផ្ទៃមេឃពោរពេញ ទៅដោយពពកច្រើន បណ្តាលភាព ស្រអាប់ ក្នុងរាត្រីគ្មានពន្លឺព្រះចន្ទ័ ដែលពោពេញដោយភ្លៀងរធ្លាក់ជោគជាំ ជាប្រចាំនេះ គេមានជំនឿថា ស្តេចយមរាជ (Yamaraj) និងបើកទ្វាឋាននរក ចំនួន ១៥ថ្ងៃ ដើម្បីដោះលែងពពួកប្រេត ឱ្យមកស្វែងរកអាហារសុីផង និង ជាក្ដីនឹករលឹកសាច់ញាតិរបស់ពួកគេដែលនៅរស់ផងដែរ ហើយវាជាការជួបញាតមិត្ត និង កូនចៅ របស់ពួកគេ ក្នុងរៀងរាល់១ឆ្នាំម្ដង ដើម្បីទទួលបាននូវកុសលផលបុណ្យ ដែលកូនចៅពួកគេបានធ្វើទានឧទ្ទិសបញ្ចូនមក តែបើកាលណាពួកប្រេតទាំងនោះខំស្វែងរកកុសលផលបុណ្យ របស់កូនចៅពួកគេទាំង ៧វត្ត (Seven Pagoda) នៅតែមិនឃើញ ប្រេតដែលជាញាតិទាំងនោះនិង ដាក់បណ្ដាសារ សាច់ញាតិពួកគេ មិនឱ្យរកទទួលទានអ្វីបាន ដូចខ្លួនដែលជាប្រេតកំពុងរងទុកក្នុងការឃុំឃាំង នៅឋាននរកដូចគ្នា ។[៤]
រឿងព្រេង នៃពពួកប្រេត
The Legend of Preta

ក្នុងគម្ពីរ តិរោកុឌ្ឌសូត្រ (Khuddaka Nikaya) បានបរិយាយថា ព្រះបាទពិម្ពិសារ (Bimbisara) ដែលកើតនៅឆ្នាំ 558 BC មុនគ.សករាជ ព្រះអង្គមានពួកញាតិមួយក្រុមបានបំពេញទានមិនបរិសុទ្ធ គឺបរិភោគអាហារ មុនព្រះសង្ឃ លុះពេលខាងមុខក៏បានលាចាកលោក ដោយសេចក្ដីប្រមាថទៅលើសាវៈ របស់ព្រះពុទ្ធបរមគ្រូ ក៏បានកើតទៅជាប្រេត ជាប់ឃុំឃាំងនៅឋាននរក ដោយមិនមានអាហារបរិភោគ ។ ពពួកប្រេតទាំងនោះតែងចូលតាមសុបិនទៅពន្យល់សប្តិសុំអាហារបរិភោគ ពីព្រះបាទពិម្ពិសារ ដោយការភិតភ័យក្នុងសុបិន ព្រះអង្គបានសុំឱ្យ អង្គតថាគត នៃព្រះពុទ្ធបរមគ្រូ ឱ្យជួយដោះស្រាយចម្ងល់នេះ ។ ព្រះពុទ្ធបរមគ្រូ បានសម្មាធិដកដួងវិញាណ ទៅកាន់ឋាននរក ក៏បានជួបពពួកប្រេតទាំងនោះកំពុងយំសោក ស្រេកឃ្លានអាហារជាពន់ពេក ព្រះអង្គក៏បានសួរអំពីហេតុការណ៍នេះ ហើយព្រះអង្គទ្រង់សម្ដែងថា "ចាំមើលព្រះបាទពិម្ពិសារជាញាតិ របស់ម្នាលប្រេតទាំងឡាយទ្រង់ឱ្យទានអាហារដល់សាវៈ របស់ តថាគត នោះសាវៈរបស់អត្មាតថាគត និងសូត្រធម៌ចម្លងអាហារទាំងនេះ នឹងញាំងឱ្យសំរេចដល់ម្នាលប្រេតទាំងឡាយ" ទុកជាកុសលផលបុណ្យដែលពួកគេបានឧទ្ទិសមក ។ ពេលនោះហើយទើបកើតមានការវេរចង្ហាន់ប្រគេនព្រះសង្ឃដើម្បីញាំងឱ្យអាហារទាំងអស់នោះបានដល់ ក្រុមញាត្តិការ របស់ពួកគេ ដែលផ្លាំងភ្លាត់ឧបប្រឌិតកើតជាកំណើតបាបកម្មទាំងអស់នេះ ហើយទំនៀមមួយនេះបានប្រតិបត្តិក្នុងសាសនាព្រះពុទ្ធដែលផ្សារផ្ជាប់ទៅនិងល្ធិជំនឿសែនដូនតា របស់ពលរដ្ឋកម្ពុជា មកដល់សព្វថ្ងៃនេះ ។[៥]
ពិធីបោះបាយបិណ្ឌ
Bay Ben Throwing Ceremony
ពិធីបោះបាយបិណ្ឌ ជាពិធីមួយដែលត្រូវបានប្រារព្ធនៅចន្លោះម៉ោង ៣ និង ម៉ោង ៤ ទាបភ្លឺ ដែលមនុស្សម្នា ត្រូវយកបាយបិណ្ឌនោះទៅបោះឱ្យពពួកប្រេត នៅក្បែរជុំវិញព្រះវិហារ ដើម្បីជាការរំដោះកម្មពៀរពពួកប្រេតទាំងនោះផង និង បានឧទ្ទិសជាអាហារ ឱ្យពពួកប្រេតទាំងនោះផង ។ នៅក្នុងគម្ពី បេតវត្ថុ (Patavatthu) មានការបរិយាយជាច្រើនអំពីពពួកប្រេត ដែលធ្លាប់កើតជាមនុស្ស ហើយមានបាបកម្មច្រើនពេលនៅរស់ ត្រូវបានធ្លាក់ខ្លួនជាប្រេត ដែលត្រូវបានឃុំឃាងនៅឋាននរក នៅពេលដែលបុណ្យកុសលរបស់ពួកគេតិច ពួកគេមិនអាចទៅចាប់ជាតិ និង មិនអាចនៅតែតោល នៅឋានមនុស្សដូចព្រលឹងវិញាណដ៏ទៃទៀតបានឡើយ សូម្បីតែសាច់ញាតិដែលបានឧទ្ទិសអាហារដោយចំឈ្មោះទៅកាន់ពពួកប្រេតទាំងនោះក្ដី ក៏ពួកគេមិនអាចទទួលបាននូវការឧទ្ទិសកុសលនោះឡើយ ពពួកប្រេតទាំងនោះមានការយំសោកបោកខ្លួនជាខ្លាំង ភាពរំជើបរំជួលបានដឹងដល់ សាវៈរបស់ព្រះពុទ្ធបរមគ្រូ នោះព្រះពុទ្ធស្រី អាវលោកគតិស្វារៈ ឬ ព្រះម៉ែគង់អុីម (Guanyin) បានយាងចុះដោយផ្ទាល់ទៅឋាននរក និង បាននិមិតដុំបាយ បោះឱ្យពពួគប្រេតទាំងនោះ "ម្នាប្រេតទាំងឡាយ មុននិងបរិភោគដុំបាយទាំងនេះ ចូលក្ដាប់ដុំបាយទាំងនោះបង្ហាញទៅស្ដេច យមរាជ ដើម្បីជាការរំដោះកម្ម សម្រាលទោស មា្នលប្រេតទាំងឡាយឱ្យរួចចាកផុតទុក្ខ ទៅកើតក្នុងភពដ៏ល្អប្រសើរ" ។ ដូចនិទានអំពីរឿងហេតុរបស់ពពួកប្រេតទាំងនេះទើបកើតមានពិធីបោះបាយបិណ្ឌ នេះកើតឡើង ការដែលយកបាយបិណ្ឌទៅដាក់នៅទីដ៏ទីសមគួរ គឺមិនអាចបានទៅដល់ពពួកប្រេតដែលជាញាតិដែលមានកម្មក្រាសឡើយ រមែងដោយការបោះបាយបិណ្ឌនេះឯង ការបោះបាយបិណ្ឌត្រូវដើរជុំវិញព្រះវិហារ និង បោះវាចេញមកក្រៅរបងព្រះវិហារ ពីព្រោះ ព្រះវិហារនីមួយៗ បានបញ្ចុះនៅខ្សែរសីមា ដែលមានអាថ័នការពារដ៏សាកសិដ្ឋ ដែលព្រលឹង និង វិញាណខ្មោចព្រាយបិសាចទាំងអស់មិនអាចទៅរំលោភបំពាន របងព្រំរបស់ព្រះវិហារវត្តបានឡើយ ដូចនេះពលរដ្ឋគ្រប់រូប គួរធ្វើទក្ខណាទានដល់ពពួកប្រេតទាំងឡាយ ដើម្បីជាការរំងាប់ភាពសោកសៅ របស់ពួកគេផង និង ការរំងាប់ការចងកំហឹងរបស់ពួកគេផង ដើម្បីជាបានជាសេចក្ដីស្ងប់សុខដល់យើងទាំងអស់គ្នា ។[៦] [៧]
ឯកសារយោង
- ↑ Ang Chulan and Zion Sophearith (2017) Khmer Cultural Media Network No.15 Yosothor institution promoting research on Cambodian culture, p.125
- ↑ Robert Headley, Rath Chim (1998) Cambodian Advanced Reader Dunwoody Press, Original from the University of Michigan, p.309 ISBN: 188126565X
- ↑ Chab Pin (1969) The 12-Month Royal Ceremony-Volume 3 Khmer Tradition Church of the Buddhist Academy of Cambodia p.157
- ↑ Lim Hak Kheang, Madeline Elizabeth Ehrman, Kem Sos (1974) Contemporary Cambodian: The Social Institutions Foreign Service Institute basic course series Foreign Service Institute, Original from the University of Michigan p.379
- ↑ Centre de documentation et de recherche sur la civilisation khmère (1981) Culture khmère, Issue 1 CEDORECK, Original from the University of Michigan.
- ↑ Sirīmedhī (Srī Q́ū) (Ghun.) (1950) Chappakaraṇābhidhamma Roṅ Bumb Khmaer, Original from the University of Michigan p.35
- ↑ United States. State Department (1974) Contemporary Cambodian, the Social Institutions, a Joint Project of the Foreign Service Institute and the Defense Language Institute Original from University of Minnesota p.379