Jump to content

អូឡាំព្យាដគណិតវិទ្យាអន្តរជាតិ

ពីវិគីភីឌា

អូឡាំព្យាដគណិតវិទ្យាអន្តរជាតិ ( អង់គ្លេស: International Mathematical OlympiadIMO ) គឺជាការប្រកួតគណិតវិទ្យាអន្តរជាតិសម្រាប់សិស្សវិទ្យាល័យ។ ការប្រកួតនេះធ្វើឡើងជារៀងរាល់ឆ្នាំនៅប្រទេសផ្សេងៗគ្នា។

ប្រវត្តិ

អូឡាំព្យាដគណិតវិទ្យាអន្តរជាតិលើកទី១ ប្រព្រឹត្តទៅនៅឆ្នាំ ១៩៥៩ នៅប្រទេសរ៉ូម៉ានី ដោយមានការចូលរួមពីប្រទេសចំនួន ៧ មកពីអឺរ៉ុបខាងកើត (ប៊ុលការី, ហុងគ្រី, ប៉ូឡូញ, សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់, រ៉ូម៉ានី, ឆេកូស្លូវ៉ាគី, សហភាពសូវៀត, និងយូហ្គោស្លាវី)។ ចាប់ពីពេលនោះមក ព្រឹត្តិការណ៍នេះប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំ លើកលែងតែនៅឆ្នាំ ១៩៨០ ដោយសារបញ្ហាផ្ទៃក្នុងមួយចំនួន[]

បច្ចុប្បន្នមានជាង១០០ ប្រទេសមកពីទ្វីបចំនួនប្រាំបានចូលរួមព្រឹត្តិការណ៍នេះ។ ប្រទេសនីមួយៗអាចបញ្ជូនបេក្ខជនទៅចូលរួមយ៉ាងច្រើនបំផុត៦នាក់។ បេក្ខជនត្រូវមានអាយុក្រោម២០ឆ្នាំ ហើយមិនទាន់បានសិក្សាថ្នាក់ឧត្តមសិក្សានៅឡើយ ប៉ុន្តែគ្មានការកំណត់ចំនួនដងដែលមនុស្សម្នាក់ៗអាចចូលរួមការប្រកួតទេ។ ការប្រកួតនេះមានលក្ខណៈឯកត្ត តែមានការបែងចែកក្រុម (មិនផ្លូវការ)។

ឯកសារយោង

  1. Nura D. Turner, « A Historical Sketch of Olympiads: U.S.A. and International », The College Mathematics Journal, Vol. 16, No. 5 (Nov., 1985), p. 330-335.