អូឡាំព្យាដគណិតវិទ្យាអន្តរជាតិ
Appearance
អូឡាំព្យាដគណិតវិទ្យាអន្តរជាតិ ( អង់គ្លេស: International Mathematical Olympiad ឬ IMO ) គឺជាការប្រកួតគណិតវិទ្យាអន្តរជាតិសម្រាប់សិស្សវិទ្យាល័យ។ ការប្រកួតនេះធ្វើឡើងជារៀងរាល់ឆ្នាំនៅប្រទេសផ្សេងៗគ្នា។
ប្រវត្តិ
អូឡាំព្យាដគណិតវិទ្យាអន្តរជាតិលើកទី១ ប្រព្រឹត្តទៅនៅឆ្នាំ ១៩៥៩ នៅប្រទេសរ៉ូម៉ានី ដោយមានការចូលរួមពីប្រទេសចំនួន ៧ មកពីអឺរ៉ុបខាងកើត (ប៊ុលការី, ហុងគ្រី, ប៉ូឡូញ, សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់, រ៉ូម៉ានី, ឆេកូស្លូវ៉ាគី, សហភាពសូវៀត, និងយូហ្គោស្លាវី)។ ចាប់ពីពេលនោះមក ព្រឹត្តិការណ៍នេះប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំ លើកលែងតែនៅឆ្នាំ ១៩៨០ ដោយសារបញ្ហាផ្ទៃក្នុងមួយចំនួន។