Jump to content

បញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុប

ពីវិគីភីឌា

អត្ថបទនេះគឺស្តីអំពីបញ្ជីនៃប្រទេសនិងទឹកដីអនិស្សរភាពទាំងប៉ុន្មាននៅលើពិភពលោកដែលផ្អែកទៅលើចំណាត់ថ្នាក់តាមផ្ទៃក្រឡាសរុប។

រដ្ឋជាសមាជិកទាំង ១៩៣ របស់អង្គការសហប្រជាជាតិបូករួមទាំងរដ្ឋសង្កេតការណ៍ទាំងពីរត្រូវបានរាប់ក្នុងលេខរៀងនៅក្នុងបញ្ជីខាងក្រោម។ រដ្ឋដែលគ្មានការទទួលស្គាល់និងមិនមានស្តង់ដា ISO ៣១៦៦-១ ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីនេះទៅតាមលំដាប់លំដោយដែរ។ សម្រាប់ព័ត៌មានផ្សេងៗ សូមមើលជួរ"កំណត់សំគាល់"នៃប្រទេសនីមួយៗនៅក្នុងបញ្ជី។

តំបន់អង់តាកទិកនិងសហភាពអឺរ៉ុប[សម្គាល់ ១] គឺមិនរាប់បញ្ចូលនោះទេព្រោះអង្គភាពទាំងពីរមិនមែនជាប្រទេសអធិបតេយ្យឬទឹកដីអនិស្សរភាព។ ក្នុងករណីតំបន់អង់តាកទិកវិញ ភូមិភាគដែលស្ថិតនៅក្រោមប្រទេសឯករាជ្យណាមួយគឺមិនរាប់បញ្ចូលជាទឹកដីរបស់ប្រទេសនោះឡើយ។

បញ្ជីនេះបានរួមបញ្ចូលរង្វាស់ទំហំក្រឡាផ្ទៃចំនួនបីប្រភេទ៖

  • ក្រឡាផ្ទៃសរុប៖ ផលបូកនៃផ្ទៃដីនិងផ្ទៃទឹកក្នុងព្រំដែនអន្តរជាតិនិងឆ្នេរសមុទ្រ។
  • ផ្ទៃដី៖ ផ្ទៃដីសរុបទាំងអស់នៅក្នុងព្រំដែនអន្តរជាតិនិងឆ្នេរសមុទ្រលើកលែងតែផ្ទៃទឹក។
  • ផ្ទៃទឹក៖ ផលបូកនៃផ្ទៃក្រឡារបស់ផ្ទៃទឹកសាបទាំងអស់ (បឹង អាងស្តុកទឹក និងទន្លេ) នៅក្នុងព្រំដែនអន្តរជាតិនិងឆ្នេរសមុទ្រ។[] ទឹកខាងក្នុងឆ្នេរអាចត្រូវបានរាប់បញ្ចូល។ សមុទ្រមិនត្រូវបានរាប់បញ្ចូលទេលុះត្រាតែក្នុងករណីណាមួយនឹងត្រូវបានបញ្ជាក់ក្នុងជួរកំណត់សម្គាល់។ តំបន់ប្រសប់គ្នានិងតំបន់សេដ្ឋកិច្ចផ្តាច់មុខមិនត្រូវបានរាប់បញ្ចូលទេ។

ទិន្នន័យទាំងអស់ត្រូវបានដក់ស្រង់ចេញពីស្ថិតិរបស់អង្គការសហប្រជាជាតិ។ ទិន្នន័យខុសពីស្ថិតិ អសប នឹងត្រូវបញ្ជាក់នៅក្នុងជួរកំណត់សម្គាល់។[]

ផែនទី

ផែនទីពិភពលោកដែលមានពណ៌តំណាងតាមក្រឡាផ្ទៃនៃប្រទេសគិតជាគីឡូម៉ែត្រការ៉េ លើកលែងតែតំបន់អង់តាក់ទិក។

ប្រទេសនិងទឹកដីអនិស្សរភាពតាមក្រឡាផ្ទៃ

ល.រ ប្រទេស / ទឹកដីអនិស្សរភាព ក្រឡាផ្ទៃសរុបក្នុងមួយ គម ផ្ទៃដីក្នុងមួយ គម ផ្ទៃទឹកក្នុងមួយ គម % ផ្ទៃទឹក កំណត់សម្គាល់
5000000000000000000 ពិភពលោក ៥១០,០៧២,០០០ ១៤៨,៩៤០,០០០ ៣៦១,១៣២,០០០ ៧០.៨
 រុស្ស៊ី ១៧,០៩៨,២៤៦ ១៦,៣៧៧,៧៤២ ៧២០,៥០០ ៤.២១ ប្រទេសធំបំផុតនៅលើពិភពលោក (១០.៩៩៥% នៃទំហំផ្ទៃដីពិភពលោក) ទឹកដីប៉ែកអឺរ៉ុបគឺមានទំហំប្រហែល ៤,០០០,០០០ គម ដែលស្មើនឹង ៤០% នៃផ្ទៃដីសរុបនៃទ្វីបអឺរ៉ុប ដូច្នេះ រុស្ស៊ីគឺជាប្រទេសធំជាងគេបង្អស់នៅអឺរ៉ុប។ ហើយនៅប៉ែកអាស៊ីវិញ ទឹកដីប្រទេសនេះបានគ្របដណ្តប់លើអនុតំបន់អាស៊ីខាងជើងទាំងស្រុងដោយមានទំហំប្រហែល ១៣,១០០,០០០ គម ដែលធ្វើឱ្យប្រទេសរុស្ស៊ីក៏ក្លាយជាប្រទេសធំជាងគេនៅទ្វីបអាស៊ីផងដែរ។
អង់តាកទិក ១៤,០០០,០០០ ១៤,០០០,០០០ ១៣,៧០០,២០០ គម (ស្មើនឹង ៩៨%) បានគ្របដណ្តប់ដោយទឹកកកនិងព្រិល។ ទោះជាវាមិនមែនជាប្រទេសអធិបតេយ្យមែនប៉ុន្តែទឹកដីរបស់វាត្រូវបានទាមទារដោយរដ្ឋមួយចំនួន។[សម្គាល់ ២]
 កាណាដា[សម្គាល់ ៣] ៩,៩៨៤,៦៧០ ៩,០៩៣,៥០៧ ៨៩១,១៦៣ ៨.៩៣ ជាប្រទេសដែលមានចំនួនអ្នកនិយាយភាសាអង់គ្លេសនិងភាសាបារាំងច្រើនជាងគេ, ជាប្រទេសធំបំផុតនៅអឌ្ឍគោលខាងជើងបើគិតជាផ្ទៃក្រឡាសរុប (ធំជាងគេទីពីរបើគិតជាផ្ទៃដី) បូករួមជាមួយផ្ទៃទឹកដ៏ធំសម្បើម។ តួលេខផ្ទៃដីនិងផ្ទៃទឹកសរុបគឺរាប់បញ្ចូលទាំងផ្ទៃដីដែលគ្របដណ្តប់ដោយទឹកសាបតែប៉ុណ្ណោះហើយមិនរាប់បញ្ចូលទឹកផ្ទៃខាងក្នុង (ដែលមិនមែនទឹកសាប) ប្រហែល ១,៦០០,០០០ គម និងទឹកដែនដី ២០០,០០០ គម នោះទេ។[][]
៣ ឬ ៤  ចិន ៩,៥៩៦,៩៦១ ៩,៣២៦,៤១០ ២៧០,៥៥០ ២.៨២ ប្រទេសធំជាងគេនៅទ្វីបអាស៊ី (ទាំងស្រុង) និងជាប្រទេសធំទីពីរនៅលើពិភពលោកបើគិតតាមទំហំផ្ទៃដី។ ទិន្នន័យនេះមិនរាប់បញ្ចូលកោះតៃវ៉ាន់ ទឹកដីជម្លោះជាមួយឥណ្ឌា និងកោះជម្លោះនៅសមុទ្រចិនខាងត្បូងនោះទេ។ ទាំងឆ្នេរសមុទ្រនិងដែនទឹកទាំងអស់ក្នុងប្រទេសក៏មិនរាប់បញ្ចូលជាតួលេខនៃផ្ទៃដីសរុបនិងផ្ទៃទឹកដែរ។
 សហរដ្ឋអាមេរិក ៩,៥២៥,០៦៧ –
៩,៨៣៣,៥១៧[]
៩,១៤៧,៥៩៣ –
៩,១៤៧,៦៤៣[]
៣៧៧,៤២៤ –
៦៨៥,៩២៤[]
៣.៩៦–៦.៩៧ បើគិតជាផ្ទៃដី វាគឺជាប្រទេសដែលមានចំនួនអ្នកនិយាយភាសាអង់គ្លេសច្រើនបំផុត និងជាប្រទេសធំជាងគេនៅអឌ្ឍគោលខាងលិច (ធំបំផុតទីពីរ បើគិតជាក្រឡាផ្ទៃសរុប)។ តួលេខទីពីរសម្រាប់ក្រឡាផ្ទៃនិងផ្ទៃទឹកសរុបមានវត្តមានក៏ព្រោះតែការរាប់បញ្ចូលដែនឆ្នេរសមុទ្រនិងដែនទឹកទាំងអស់។
 ប្រេស៊ីល ៨,៥១៥,៧៦៧ ៨,៤៦០,៤១៥ ៥៥,៣៥២ ០.៦៥ ប្រទេសដែលមានចំនួនប្រជាជននិយាយភាសាព័រទុយហ្គាល់ច្រើនជាងគេ និងជាប្រទេសធំបំផុតនៅទ្វីបអាមេរិកខាងត្បូងដែលមួយផ្នែកធំនៃប្រទេសនេះស្ថិតនៅអឌ្ឍគោលខាងត្បូង[]
 អូស្ត្រាលី ៧,៦៩២,០២៤ ៧,៦៣៣,៥៦៥ ៥៨,៤៥៩ ០.៧៦ ជាប្រទេសដែលមានចំនួនអ្នកនិយាយភាសាអង់គ្លេសច្រើនជាងគេទីបី និងជាប្រទេសធំបំផុតប្រចាំទ្វីបអូសេអានី និងក៏ជាប្រទេសធំជាងគេនៅអឌ្ឍគោលខាងត្បូង
 ឥណ្ឌា ៣,២៨៧,២៦៣ ២,៩៧៣,១៩០ ៣១៤,០៧៣ ៩.៥៥ ជាប្រទេសធំបំផុតទីពីរនៅទ្វីបអាស៊ី និងជាប្រទេសធំបំផុតនៅតំបន់អាស៊ីខាងត្បូង។ ឥណ្ឌាក៏ជាប្រទេសដែលមានចំនួនប្រជាជននិយាយភាសាហិណ្ឌូច្រើនជាងគេ និងជាប្រទេសដែលមានអ្នកកាន់សាសនាហិណ្ឌូច្រើនបំផុតផងដែរ។
 អាហ្សង់ទីន ២,៧៨០,៤០០ ២,៧៣៦,៦៩០ ៤៣,៧១០ ១.៥៧ ប្រទេសដែលមានចំនួនអ្នកនិយាយភាសាអេស្ប៉ាញច្រើនជាងគេ និងក៏ជាប្រទេសធំបំផុតទីពីរនៅអាមេរិកខាងត្បូងផង។[សម្គាល់ ៤]
 កាសាក់ស្ថាន ២,៧២៤,៩០០ ២,៦៩៩,៧០០ ២៥,២០០ ០.៩២ ប្រទេសដែលគ្មានដែនជាប់នឹងសមុទ្រធំជាងគេ។[] ជាប្រទេសដែលមានចំនួនអ្នកនិយាយភាសារុស្ស៊ីច្រើនបំផុតទីពីរបន្ទាប់ពីប្រទេសរុស្ស៊ី និងជាប្រទេសដែលមានទំហំធំជាងគេនៅតំបន់អាស៊ីកណ្តាល។ ជាប្រទេសឆ្លងទ្វីបរវាងអាស៊ីនិងអឺរ៉ុប។
១០  អាល់ហ្សេរី ២,៣៨១,៧៤១ ២,៣៨១,៧៤១ ប្រទេសធំបំផុតនៅទ្វីបអាហ្វ្រិកនិងក៏ជាប្រទេសធំបំផុតនៅពិភពអារ៉ាប់ផងដែរ។[សម្គាល់ ៥]
១១  សាធារណរដ្ឋប្រជាធិបតេយ្យកុងគោ ២,៣៤៤,៨៥៨ ២,២៦៧,០៤៨ ៧៧,៨១០ ៣.៣២ ប្រទេសដែលមានចំនួនអ្នកនិយាយភាសាបារាំងច្រើនជាងគេទីពីរ។ តាមភូមិសាស្ត្រតំបន់ ពោលគឺតំបន់អាហ្វ្រិកកណ្តាល និងអនុតំបន់សាហារ៉ា ស.ប. កុងគោគឺជាប្រទេសដែលមានទំហំធំបំផុត។ វាក៏ជាប្រទេសធំបំផុតទីពីរនៅទ្វីបអាហ្វ្រិកផងដែរ។
ដាណឺម៉ាក រាជាណាចក្រដាណឺម៉ាក ២,២២០,០៩៣ ២,២២០,០៧២ ២១ តួលេខ អសប គឺមិនបានរាប់បញ្ចូលក្រឡាផ្ទៃទាំងអស់របស់ប្រទេសនេះទេ។
ក្រូអិនឡង់ (ដាណឺម៉ាក) ២,១៦៦,០៨៦ ២,១៦៦,០៨៦[សម្គាល់ ៦] កោះដែលមានប្រវែងវែងបំផុតនៅលើពិភពលោក។ ទឹកដីធំបង្អស់នៅក្នុងរាជាណាចក្រដាណឺម៉ាក
១២ ទំព័រគំរូ:ទិន្នន័យប្រទេស អារ៉ាប៊ីសាអូ៊ឌីត ២,១៤៩,៦៩០ ២,១៤៩,៦៩០ ប្រទេសធំបំផុតនៅតំបន់អាស៊ីខាងលិច និងជាប្រទេសធំបំផុតទីពីរនៅក្នុងពិភពអារ៉ាប់បន្ទាប់ពីប្រទេសអាល់ហ្សេរី
១៣  ម៉ិកស៊ិក ១,៩៦៤,៣៧៥ ១,៩៤៣,៩៤៥ ២០,៤៣០ ១.០៤ ប្រទេសដែលមានចំនួនអ្នកនិយាយភាសាអេស្ប៉ាញច្រើនជាងគេទីពីរបន្ទាប់ពីអាហ្សង់ទីន
១៤  ឥណ្ឌូនេស៊ី ១,៩១០,៩៣១ ១,៨១១,៥៦៩ ៩៣,០០០ ៤.៨៧ ប្រទេសឆ្លងទ្វីបរវាងអាស៊ីនិងអូសេអានី។ ប្រទេសដែលមានទំហំធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ឥណ្ឌូនេស៊ីក៏ជាប្រទេសកោះ និងជារដ្ឋប្រជុំកោះធំបំផុតផងដែរបើគិតតាមទំហំក្រឡាផ្ទៃនិងចំនួនប្រជាជនសរុប។[១១]
១៥  ស៊ូដង់ ១,៨៦១,៤៨៤ ១,៧៣១,៦៧១ ១២៩,៨១៣ ៦.៩៧ [សម្គាល់ ៧] ប្រទេសធំបំផុតទីបីនៅទ្វីបអាហ្វ្រិក និងជាមួយគ្នានៅក្នុងពិភពអារ៉ាប់[][១២]
១៦  លីប៊ី ១,៧៥៩,៥៤០ ១,៧៥៩,៥៤០
១៧  អ៊ីរ៉ង់ ១,៦៤៨,១៩៥ ១,៥៣១,៥៩៥ ១១៦,៦០០ ៧.០៧ ប្រទេសដែលមានចំនួនអ្នកនិយាយភាសាពែក្សច្រើនជាងគេ។ ប្រទេសធំបំផុតទីពីរនៅតំបន់អាស៊ីខាងលិច និងប្រទេសធំបំផុតទីបួននៅក្នុងទ្វីបអាស៊ីបន្ទាប់ពីប្រទេសចិន ឥណ្ឌា និង អារ៉ាប៊ីសាអ៊ូឌីត[សម្គាល់ ៨]
១៨  ម៉ុងកូល ១,៥៦៤,១១០ ១,៥៥៣,៥៥៦ ១០,៥៦០ ០.៦៨ ប្រទេសដែលគ្មានព្រំដែនជាប់សមុទ្រធំបំផុតទីពីរ។
១៩  ប៉េរូ ១,២៨៥,២១៦ ១,២៧៩,៩៩៦ ៥,២២០ ០.៤១ ប្រទេសដែលមានចំនួនអ្នកនិយាយភាសាអេស្ប៉ាញច្រើនជាងគេទីបី និងជាប្រទេសដែលមានទំហំធំបំផុតទីបីនៅទ្វីបអាមេរិកខាងត្បូង
២០  ឆាដ ១,២៨៤,០០០ ១,២៥៩,២០០ ២៤,៨០០ ១.៩៣ ប្រទេសដែលគ្មានព្រំដែនជាប់សមុទ្រធំបំផុតទីបីនិងធំបំផុតនៅក្រៅទ្វីបអាស៊ី ហើយក៏ជាប្រទេសដែលមានទំហំធំជាងគេទីប្រាំនៅទ្វីបអាហ្វ្រិកផងដែរ។
២១  នីហ្សេ ១,១៦៧,០០០ ១,២៦៦,៧០០ ៣០០ ០.០២ ប្រទេសធំបំផុតនៅតំបន់អាហ្វ្រិកខាងលិច
២២  អង់កូឡា ១,២៤៦,៧០០ ១,២៤៦,៧០០
២៣  ម៉ាលី ១,២៤០,១៩២ ១,២២០,១៩០ ២០,០០២ ១.៦១
២៤  អាហ្វ្រិកខាងត្បូង ១,២២១,០៣៧ ១,២១៤,៤៧០ ៤,៦២០ ០.៣៨ ប្រទេសធំបំផុតនៅតំបន់អាហ្វ្រិកភាគខាងត្បូង
២៥  កូឡុំប៊ី ១,១៤១,៧៤៨ ១,០៣៨,៧០០ ១០០,២១០ ៨.៨
២៦  អេត្យូពី ១,១០៤,៣០០ ១,០០០,០០០ ១០៤,៣០០ ០.៧ ប្រទេសធំបំផុតនៅតំបន់អាហ្វ្រិកខាងកើត[សម្គាល់ ៩]
២៧  បូលីវី ១,០៩៨,៥៨១ ១,០៨៣,៣០១ ១៥,២៨០ ១.៣៩
២៨  ម៉ូរីតានី ១,០៣០,៧០០ ១,០២៥,៥២០ ៤,៤៨០ ០.៤៤
២៩  អេស៊ីប ១,០០២,៤៥០ ៩៩៥,៤៥០ ៦,០០០ ០.៦ ប្រទេសឆ្លងទ្វីបរវាងទ្វីបអាស៊ីនិងអាហ្វ្រិក
៣០  តង់សានី ៩៤៥,០៨៧ ៨៨៥,៨០០ ៦១,៥០០ ៦.៤៩
៣១  នីហ្សេរីយ៉ា ៩២៣,៧៦៨ ៩១០,៧៦៨ ១៣,០០០ ១.៤១
៣២  វេណេស៊ុយអេឡា ៩១៦,៤៤៥ ៨៨២,០៥០ ៣០,០០០ ៣.២៩ [សម្គាល់ ១០]
៣៣  ប៉ាគីស្ថាន ៩០៧,៨៤៣ ៨៨២,៦២៣ ២៥,២២០ ២.៨៦ [សម្គាល់ ១១]
៣៤  ណាមីប៊ី ៨២៥,៦១៥ ៨២៣,២៩០ ២,៤២៥ ០.១២
៣៥  ម៉ូសំប៊ិក ៨០១,៥៩០ ៧៨៦,៣៨០ ១៣,០០០ ១.៦៣
៣៦  តួកគី ៧៨៣,៥៦២ ៧៦៩,៦៣២ ១៣,៩៣០ ១.៧៨ ប្រទេសឆ្លងទ្វីបរវាងអាស៊ីនិងអឺរ៉ុប
៣៧  ឈីលី ៧៥៦,១០២ ៧៤៣,៨១២ ១២,២៩០ ១.៦៣ [សម្គាល់ ១២]
៣៨  សំប៊ី ៧៥២,៦១២ ៧៤៣,៣៩៨ ៩,២២០ ១.២៣
៣៩  មីយ៉ាន់ម៉ា ៦៧៦,៥៧៨ ៦៥៣,៥០៨ ២៣,០៧០ ៣.៤១
៤០  អាហ្វកានីស្ថាន ៦៥២,៨៦៤ ៦៥២,៨៦៤
៤១ ទំព័រគំរូ:ទិន្នន័យប្រទេស ស៊ូដង់​ខាងត្បូង ៦៤៤,៣២៩ ៦៤៤,៣២៩
[សម្គាល់ ៧]
[សម្គាល់ ១៣][១៥]
៤២  បារាំង ៦៤០,៦៧៩ ៦៤០,៤២៧ ៣,៣៧៤ ០.៥២ តួលេខរួមបញ្ចូលបារាំងដីគោក (នៅអឺរ៉ុប) បូករួមជាមួយទឹកដីក្រៅស្រុកចំនួនប្រាំទៀត។[សម្គាល់ ១៤] ប្រទេសធំបំផុតទីបីប្រចាំទ្វីបអឺរ៉ុបបន្ទាប់ពីរុស្ស៊ីនិងអ៊ុយក្រែន និងជាប្រទេសធំបំផុតក្នុងសហភាពអឺរ៉ុប
៤៣  សូម៉ាលី ៦៣៧,៦៥៧ ៦២៧,៣៣៧ ១០,៣២០ ១.៦២ តួលេខនេះគឺរួមបញ្ចូលទាំងសាធារណរដ្ឋសូម៉ាលីឡង់
៤៤  អាហ្វ្រិកកណ្ដាល ៦២២,៩៨៤ ៦២២,៩៨៤
៤៥  អ៊ុយក្រែន ៦០៣,៥០០ ៥៧៩,៣០០ ២៤,២០០ ៤.០១ ប្រទេសធំបំផុតទីពីរនៅអឺរ៉ុបបន្ទាប់ពីរុស្ស៊ី
៤៦ ទំព័រគំរូ:ទិន្នន័យប្រទេស ម៉ាដាកាស្ការ ៥៨៧,០៤១ ៥៨១,៥៤០ ៥,៥០១ ០.៩៤ ប្រទេសកោះធំជាងគេបង្អស់នៅទ្វីបអាហ្វ្រិក និងជាប្រទេសកោះធំបំផុតទីពីរនៅលើពិភពលោក។
៤៧  បុតស្វាណា ៥៨១,៧៣០ ៥៦៦,៧៣០ ១៥,០០០ ២.៥៨ [សម្គាល់ ១៥]
៤៨  កេនយ៉ា ៥៨០,៣៦៧ ៥៦៩,១៤០ ១១,២២៧ ១.៩៣
៤៩  យេម៉ែន ៥៥៥,០០០ ៥៥៥,០០០ ប្រទេសធំបំផុតទីពីរនៅឧបទ្វីបអារ៉ាប់[សម្គាល់ ១៦]
 បារាំង (អឺរ៉ុប) ៥៤៣,៩៤០ បារាំងដីគោក (ទឹកដីប្រទេសបារាំងទាំងអស់ដែលស្ថិតនៅក្នុងទ្វីបអឺរ៉ុប)
៥០  ថៃ ៥១៣,១២០ ៥១០,៨៩០ ២,២៣០} ០.៤៣
៥១  អេស្ប៉ាញ ៥០៥,៩៩២ ៤៩៨,៩៨០ ៦,៣៩០ ១.២៦

ប្រទេសធំបំផុតនៅតំបន់អឺរ៉ុបខាងត្បូង និងជារដ្ឋសមាជិកធំបំផុតទីពីរក្នុងសហភាពអឺរ៉ុប

៥២  តួកមេនីស្ថាន ៤៨៨,១០០ ៤៦៩,៩៣០ ១៨,១៧០ ៣.៧២
៥៣  កាមេរូន ៤៧៥,៤៤២ ៤៧២,៧១០ ២,៧៣០ ០.៥៧
៥៤  ប៉ាពួនូវែលគីនេ ៤៦២,៨៤០ ៤៥២,៨៦០ ៩,៩៨០ ២.១៦ ប្រទេសកោះធំជាងគេទីបី។
៥៥  ស៊ុយអែត ៤៥០,២៩៥ ៤១០,៣៣៥ ៣៩,៩៦០ ៨.៨៧ ប្រទេសធំបំផុតនៅតំបន់អឺរ៉ុបខាងជើង។ រដ្ឋសមាជិកសហភាពអឺរ៉ុបធំបំផុតទីបី។
៥៦  អ៊ូសបេគីស្ថាន ៤៤៧,៤០០ ៤២៥,៤០០ ២២,០០០ ៤.៩២
៥៧  ម៉ារ៉ុក ៤៤៦,៥៥០ ៤៤៦,៣០០ ២៥០ ០.០៦ មិនរាប់បញ្ចូលតំបន់ជម្លោះនៅសាហារ៉ាខាងលិចទេដោយតំបន់នេះនឹងត្រូវបង្ហាញដាច់ដោយឡែកពីប្រទេសម៉ារ៉ុក។
៥៨  អ៊ីរ៉ាក់ ៤៣៨,៣១៧ ៤៣៧,៣៦៧ ៩៥០ ០.២២ [សម្គាល់ ១៧]
៥៩  ប៉ារ៉ាគ្វេ ៤០៦,៧៥២ ៣៩៧,៣០២ ៩,៤៥០ ២.៣២
៦០  ស៊ីមបាវេ ៣៩០,៧៥៧ ៣៨៦,៨៤៧ ៣,៩១០
៦១  ន័រវែស ៣៨៥,២០៧ ៣៦៥,៩៥៧ ១៩,៥២០ ៥.០០ ទឹកដីនៃរាជាណាចក្រន័រវែសគឺរាប់បញ្ចូលទាំងតំបន់ស្វាល់បាដ និងហានម៉ាយិន លើកលែងតែកោះប៊ូវិត និងតំបន់ទាមទារអង់តាកទិក។
៦២  ជប៉ុន ៣៧៧,៩៧៦ ៣៦៤,៥៤៦ ១៣,៤៣០ ៣.៥៥ ប្រទេសកោះធំបំផុតនៅតំបន់អាស៊ីខាងកើត និងជាប្រទេសកោះធំបំផុតទីបួននៅលើពិភពលោក។[សម្គាល់ ១៨]
៦៣  អាល្លឺម៉ង់ ៣៥៧,១៤៤ ៣៤៨,៦៧២ ៨,៣៥០ ២.៣៤ ប្រទេសធំបំផុតនៅតំបន់អឺរ៉ុបកណ្តាល
៦៤  សាធារណរដ្ឋកុងគោ ៣៤២,០០០ ៣៤១,៥០០ ៥០០ ០.១៥
៦៥  ហ្វាំងឡង់ ៣៣៨,៤២៥ ៣០៣,៨១៦ ៣៤,៣៣០ ១០.១៥ [សម្គាល់ ១៩]
៦៦  វៀតណាម ៣៣១,២១២ ៣១០,០៧០ ២១,១៤០ ៦.៣៨
៦៧  ម៉ាឡេស៊ី ៣៣០,៨០៣ ៣២៩,៦១៣ ១,១៩០ ០.៣៥
 ន័រវែស (ដីគោក) ៣២៣,៨០២ ៣០៤,២៨២ ១៩,៥២០ ៦.០៣ ទិន្នន័យសម្រាប់ន័រវែសដីគោកដោយដកស្វាល់បាដ ហានម៉ាយិន និងទឹកដីអនិស្សរភាពដទៃៗទៀត។
៦៨  កូតឌីវ័រ ៣២២,៤៦៣ ៣១៨,០០៣ ៤,៤៦០ ១.៣៨
៦៩  ប៉ូឡូញ ៣១២,៦៩៦ ៣១១,៨៨៨ ៧៩១ ៣.០៧
៧០  អូម៉ង់ ៣០៩,៥០០ ៣០៩,៥០០
៧១  អ៊ីតាលី ៣០១,៣៣៩ ២៩៤,១៤០ ៧,២០០ ២.៣៩
៧២  ហ្វីលីពីន ៣០០,០០០ ២៩៨,១៧០ ១,៨៣០ ០.៦១
៧៣  អេក្វាទ័រ ២៧៦,៨៤១ ២៥៦,៣៦៩ ៦,៧២០ ២.៣៧ [សម្គាល់ ២០]
៧៤  បួគីណាហ្វាសូ ២៧៤,២២២ ២៧៦,៦០២ ៦២០ ០.២៣ [សម្គាល់ ២១]
៧៥  នូវែលសេឡង់ ២៧០,៤៦៧ ២៦២,៤៤៣ ៤,៣៩៥ ១.៦៥ [សម្គាល់ ២២]
៧៦  កាបុង ២៦៧,៦៦៨ ២៥៧,៦៦៧ ១០,០០០ ៣.៧៤
 សាធារណរដ្ឋប្រជាធិបតេយ្យអារ៉ាប់សារ៉ាវី ២៦៦,០០០ ២៦៦,០០០ ជាទឹកដីជម្លោះជាមួយប្រទេសម៉ារ៉ុក
៧៧  គីនេ ២៤៥,៨៥៧ ២៤៥,៧១៧ ១៤០ ០.០៦
៧៨  សហរាជាណាចក្រ ២៤២,៤៩៥ ២៤១,៩៣០ ១,៦៨០ ០.៦៩

ប្រទេសកោះធំបំផុតនៅទ្វីបអឺរ៉ុប និងនៅអឌ្ឍគោលខាងលិច[សម្គាល់ ២៣]

៧៩  អ៊ូកង់ដា ២៤១,៥៥០ ១៩៧,១០០ ៤៣,៩៣៨ ១៨.២៣
៨០  កាណា ២៣៨,៥៣៣ ២២៧,៥៣៣ ១១,០០០ ៤.៦១
៨១  រ៉ូម៉ានី ២៣៨,៣៩៧ ២៣១,២៩១ ៧,១០០ ២.៩៧
៨២  ឡាវ ២៣៦,៨០០ ២៣០,៨០០ ៦,០០០ ២.៥៣ ប្រទេសដែលគ្មានដែនជាប់សមុទ្រតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍
៨៣  គុយយ៉ាន ២១៤,៩៦៩ ១៩៦,៨៤៩ ១៨,១២០ ៨.៤៣
៨៤  បេឡារុស ២០៧,៦០០ ២០២,៩០០ ៤,៧០០ ២.២៦ ប្រទេសដែលគ្មានដែនជាប់សមុទ្រធំជាងគេនៅទ្វីបអឺរ៉ុប។
៨៥  កៀគីស្ថាន ១៩៩,៩៥១ ១៩១,៨០១ ៨,១៥០ ៤.០៨
៨៦  សេនេកាល់ ១៩៦,៧២២ ១៩៥,៥៣០ ៤,១៩២ ២.១៣
៨៧  ស៊ីរី ១៨៥,១៨០ ១៨៣,៦៣០ ១,៥៥០ ០.៨៤
៨៨  កម្ពុជា ១៨១,០៣៥ ១៧៦,៥១៥ ៤,៥២០ ២.៥
៨៩  អ៊ូរុយគ្វេ ១៧៦,២១៥ ១៧៥,០១៥ ១,២០០ ០.៦៨
 សូម៉ាលីឡង់ ១៧៦,១២០ [សម្គាល់ ២៤]
៩០  ស៊ូរីណាម ១៦៣,៨២០ ១៥៦,០០០ ៧,៨២០ ៤.៧៧ ប្រទេសតូចបំផុតនៅក្នុងទ្វីបអាមេរិកខាងត្បូង។

មើលផងដែរ

កំណត់សម្គាល់

  1. សហភាពអឺរ៉ុបគឺជាសហភាពកំពូលប្រទេសដ៏ពិសេសមួយ។ វាបានគ្របដណ្តប់លើផ្ទៃដីសរុប ៤,៤៧៩,៩៦៨ គីឡូម៉ែត្រការ៉េ[] ហើយនឹងជាប់ចំណាត់ថ្នាក់ទី ៧ ប្រសិនបើវាត្រូវបានរាប់បញ្ចូល (៣.០% នៃផ្ទៃដីសរុបនៅលើពិភពលោក)។
  2. ប្រទេសខាងក្រោមបានអះអាងថាខ្លួនមានការគ្រប់គ្រងនៅលើទឹកដីផ្នែកខ្លះនៃតំបន់អង់តាកទិក៖ អាហ្សង់ទីន (៩៦៩,០០០ គម), អូស្ត្រាលី (៥,៨៩៦,៥០០ គម), ឈីលី (១,២៥០,០០០ គម), បារាំង (៤៣២,០០០ គម), នូវែលសេឡង់ (៤៥០,០០០ គម), ន័រវែស (២,៥០០,០០០ គម) និងសហរាជាណាចក្រ (១,៣៩៥,០០០ គម), ទឹកដីទាមទារខ្លះត្រូវបានជាន់គ្នាជាមួយទឹកដីផ្សេងទៀត។ ផ្ទាំងមួយផ្នែកនៃតំបន់នេះ (ស្មើនឹង ២,១០០,០០០ គម) គឺមិនមានការអះអាងគ្រប់គ្រងដោយប្រទេសណាឡើយ។ តំបន់នេះជាធម្មតាមិនមែនមនុស្សរស់នៅទេលើកលែងតែក្រុមអ្នកវិទ្យាសាស្ត្រ។
  3. បើគិតជាផ្ទៃដី កាណាដាគឺមានទំហំតូចជាងប្រទេសចិននិងសហរដ្ឋអាមេរិក
  4. ដកទឹកដីអង់តាកទិកដែលខ្លួនប្រកាសទាមទារ (៩៦៩,០០០គម), កោះម៉ាល់វីណាស ១២,១៧៣គម) និងកោះចចខាងត្បូងនិងសាំងវិចខាងត្បូង (៣,៩០៣គម).
  5. ផ្ទៃទឹកខាងក្នុងត្រូវបានគេរាយការណ៍ជាផ្លូវការថាស្មើ ០[] ទោះបីជាមានវត្តមានបឹងតាមរដូវនិងអាងស្តុកទឹកអចិន្ត្រៃយ៍នៅក្នុងប្រទេសក៏ដោយ។
  6. ដែនដីប្រមាណ ១,៧៥៥,៦៣៦ គម (៨១%) គឺគ្របដណ្តប់ទៅដោយទឹកកក; តំបន់គ្មានទឹកកកគឺមានទំហំស្មើនឹង ៤១០,៤៥០ គម[១០]
  7. ៧,០ ៧,១ ភាគរយនៃផ្ទៃទឹករបស់ប្រទេសស៊ូដង់មុនពេលការផ្តាច់ខ្លួនរបស់រដ្ឋស៊ូដង់ខាងត្បូងគឺស្មើនឹង ៥.១៨ ។
  8. ទិន្នន័យគឺដក់ស្រង់ចេញនៅឆ្នាំ២០១៧ និងពីក្នុងសៀវភៅពិតពិភពលោកសេអ៊ីអា។[][១៣] សៀវភៅភូមិសាស្ត្រ អសប បានកំណត់តែទំហំផ្ទៃដីប៉ុណ្ណោះទេដោយស្មើនឹង ១,៦២៨,៧៥០ គម
  9. លើកលែងតែតំបន់ត្រីកោណអ៊ីលឡេមី (១៤,០០០ គម).
  10. លើកលែងតែតំបន់ទាមរទារគីនេអ៊ីសេកេបា (១៦០,០០០ គម)
  11. ជាកំហុស ស្ថិតិនិងប្រភពអន្តរជាតិដែលចុះផ្សាយបានរាប់បញ្ចូលទិន្នន័យនៃតំបន់ជម្លោះកាស្មៀរ (ក្រោមរដ្ឋបាលប៉ាគីស្ថាន) រួមមាន៖ អាសាដកាស្មៀរ (១៣,២៩៧ គម) និងជិលជីត-ប៉ាល់ទីស្តង់ (៧២,៩៧១ គម)។[១៤] មិនតែប៉ុណ្ណោះ ប្រភពខ្លះថែមទាំងរាប់បញ្ចូលតំបន់ដែលស្ថិតនៅក្រោមរដ្ឋបាលឥណ្ឌាផងដែរមាន ចាំមូនិងកាស្មៀរ (៤២,២៤១ គម) និងឡាដក្តិ (៥៩,១៤៦ គម) ហើយទឹកដីទាំងអស់នេះរួមគ្នាមានទំហំផ្ទៃដីប្រមាណ ៩៨៤,០១០ គម និងក្រឡាផ្ទៃសរុប ១,១០៩,២៣០ គម
  12. លើកលែងតែតំបន់ទាមទារនៅអង់តាកទិក
  13. តួលេខដែលបង្ហាញសម្រាប់ប្រទេសនេះគឺបានដក់ស្រង់ចេញមកពីសេអ៊ីអា (CIA)។[]
  14. ប្រភពបានប្រាប់ថាទឹកដីបារាំងដីគោកគឺស្មើនឹង ៥៥១,៥០០ ហើយបានរាយតំបន់ក្រៅស្រុកដាច់ដោយឡែកពីគ្នាដែលរួមគ្នាមានទំហំសរុប ៨៩,១៧៩ គម ។ ទិន្នន័យដែលបានបង្ហាញនៅក្នុងបញ្ជីទីនេះគឺជាការបូកបញ្ចូលគ្នារវាងបារាំងដីគោកនិងទឹកដីក្រៅស្រុករបស់សាធារណេរដ្ឋមួយនេះ។ សេអ៊ីអា (CIA) បានរាយការណ៍ថាទំហំទឹកដីសរុបគឺស្មើនឹង ៦៤៣,៨០១ គម[] ប្រភពមួយទៀតពីប្រទេសបារាំងគឺ Institut national de la statistique et des études économiques បានឱ្យតួលេខស្មើ ៦៣២,៧៥៩ គម[១៦]
  15. តួលេខទាំងអស់ត្រូវបានបញ្ជាក់ដោយអង្គការស្បៀងអាហារនិងកសិកម្ម[១៧]
  16. តួលេខទាំងអស់ត្រូវបានបញ្ជាក់ដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ[១៨]
  17. តួលេខដែលបានបង្ហាញនេះគឺបានដក់ស្រង់ចេញពីទិន្នន័យឆ្នាំ២០០៧ និងសៀវភៅពិភពលោករបស់សេអ៊ីអា។[][១៣] តួលេខរបស់ អសប គឺ ៤៣៥,២២៤ គម ដោយដកខេត្តស្វយ័តអ៊ីរ៉ាកឃឺឌីស្ថានចំនួនបីចេញ។
  18. តួលេខនេះគឺដក់ស្រង់ចេញពី 2020 (Reiwa 2) Geospatial Information Authority of Japan[១៩][២០]
  19. រាប់បញ្ចូលទាំងកោះ អ័រឡង់ (១,៥៥២ គម).
  20. ប្រភពមួយចំនួនអាចនឹងរាប់ឬមិនរាប់បញ្ចូលកោះកាឡាប៉ាហ្កូស (៧,៨៨០ គម)។ ទិន្នន័យឆ្នាំ២០០៧[១៣] បានរាប់បញ្ចូលកោះកាឡាប៉ាហ្កូសហើយតួលេខក្រឡាផ្ទៃសរុបនៃប្រទេសនេះបានកើនទៅដល់ ២៨៣,៥៦៧ គម[]
  21. តួលេខផ្ទៃក្រឡាសរុបនេះត្រូវបានរាយការណ៍ដោយវិទ្យាស្ថានជាតិស្ថិតិនិងប្រជាសាស្ត្របួគីណាហ្វាសូ។[២១] ចំណែកឯតួលេខនៃផ្ទៃទឹកត្រូវបានរាយការណ៍ដោយអង្គការស្បៀងអាហារនិងកសិកម្ម[២២]
  22. រដ្ឋាភិបាលបានផ្តល់តួលេខស្មើ ២៦៦,៨៣៨ គម[២៣] សៀវភៅពិភពលោកសេអ៊ីអាបានប៉ាន់ប្រមាណទំហំផ្ទៃក្រឡានិងផ្ទែដីដោយឃើញមាន ២៦៧,៧១០ គម។ តួលេខទាំងអស់មិនបានរាប់បញ្ចូលកោះនីយូអេ កោះខូក និងតូកូឡាវនោះទេ និងបូករួមទាំងតំបន់ទាមទារនៅអង់តាកទិកដែរ។
  23. មិនរាប់បញ្ចូលទឹកដីអនិស្សរភាពចំនួនបី (សរុប ៧៦៨ គម) ឬទឹកដីក្រៅស្រុកចំនួន ១៤ (១,៧៤២,៨៥៧ គម)។
  24. ទឹកដីសូម៉ាលីឡង់ទាំងមូលត្រូវបានទាមទារដោយប្រទេសសូម៉ាលី

ឯកសារយោង

  1. ១,០ ១,១ ១,២ ១,៣ ១,៤ ១,៥ ១,៦ Cite error: Invalid <ref> tag; no text was provided for refs named ciastats
  2. Central Intelligence Agency. "Definitions and notes: Location". The World Factbook. Government of the United States. Retrieved 25 កញ្ញា 2021.
  3. Cite error: Invalid <ref> tag; no text was provided for refs named unstats08
  4. Canada, Government of Canada, Statistics. "Land and freshwater area, by province and territory". www.statcan.gc.ca. Retrieved 24 កញ្ញា 2021.
  5. Branch, Government of Canada, Fisheries and Oceans Canada, Communications. "Oceans". www.dfo-mpo.gc.ca. Retrieved 25 កញ្ញា 2021.
  6. ៦,០ ៦,១ ៦,២ "United States". Encyclopædia Britannica. Retrieved 25 កញ្ញា 2021.
  7. "IBGE :: Instituto Brasileiro de Geografia e Estatística". ww2.ibge.gov.br.
  8. Agency of Statistics of the Republic of Kazakhstan (ASRK). 2005. Main Demographic Indicators. Available at Stat.gov.kz
  9. (ជាភាសាបារាំង) ការប៉ាន់ប្រមាណធនធានព្រៃឈើសកលឆ្នាំ២០១៥៖ របាយការណ៍ប្រទេសអាល់ហ្សេរី (Report). FAO. p. 12. http://www.fao.org/3/a-az147f.pdf។ បានយកមក 26 កញ្ញា 2021. 
  10. Cite error: Invalid <ref> tag; no text was provided for refs named wbstats
  11. "Indonesia". The World Factbook. CIA. Retrieved 26 កញ្ញា 2021.
  12. "Africa :: Sudan". CIA Factbook. Retrieved 26 កញ្ញា 2021.
  13. ១៣,០ ១៣,១ ១៣,២ Cite error: Invalid <ref> tag; no text was provided for refs named unstats07
  14. "GeoHive – Pakistan population statistics". Archived from the original on 6 មេសា 2013.
  15. "SOUTH SUDAN" (PDF). CIA World Factbook. Retrieved 26 កញ្ញា 2021.
  16. Subdivisions, surface area and population of the French Republic, National Institute for Statistics and Economic Studies, ដក់ស្រង់នៅថ្ងៃ 26 កញ្ញា 2021។
  17. Global Forest Resources Assessment 2015: Country Report Botswana (Report). FAO. p. 14. http://www.fao.org/3/a-az171e.pdf។ បានយកមក 26 កញ្ញា 2021. 
  18. IAEA’s support to animal health services in Yemen: Background (Report). IAEA. http://www-naweb.iaea.org/nafa/aph/stories/2009-iaea-yemen.html។ បានយកមក 26 កញ្ញា 2021. 
  19. . 国土地理院. 25 ធ្នូ 2020 https://web.archive.org/web/20210101044323/https://www.gsi.go.jp/KOKUJYOHO/MENCHO-title.htm. Archived from the original on 1 មករា 2021. Retrieved 27 កញ្ញា 2021. {{cite web}}: Missing or empty |title= (help); Unknown parameter |(ភាសាជប៉ុន) title= ignored (help)
  20. "Island Countries Of The World". WorldAtlas.com. Archived from the original on 7 ធ្នូ 2017. Retrieved 27 កញ្ញា 2021.
  21. (ភាសាបារាំង) Annuaire statistique 2013 (Report). INSD. December 2014. p. 413. http://www.insd.bf/n/contenu/pub_periodiques/annuaires_stat/Annuaires_stat_nationaux_BF/Annuaire_stat_2013.pdf។ បានយកមក 27 កញ្ញា 2021. 
  22. (ភាសាបារាំង) Global Forest Resources Assessment 2015: Country Report Burkina Faso (Report). FAO. p. 28. http://www.fao.org/3/a-az176f.pdf។ បានយកមក 27 កញ្ញា 2021. 
  23. The New Zealand Land Cover Database, New Zealand Ministry for the Environment. Updated 1 July 2009.