Jump to content

បញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុប

ពីវិគីភីឌា

អត្ថបទនេះគឺស្តីអំពីបញ្ជីនៃប្រទេសនិងទឹកដីអនិស្សរភាពទាំងប៉ុន្មាននៅលើពិភពលោកដែលផ្អែកទៅលើចំណាត់ថ្នាក់តាមផ្ទៃក្រឡាសរុប។

រដ្ឋជាសមាជិកទាំង ១៩៣ របស់អង្គការសហប្រជាជាតិបូករួមទាំងរដ្ឋសង្កេតការណ៍ទាំងពីរត្រូវបានរាប់ក្នុងលេខរៀងនៅក្នុងបញ្ជីខាងក្រោម។ រដ្ឋដែលគ្មានការទទួលស្គាល់និងមិនមានស្តង់ដា ISO ៣១៦៦-១ ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីនេះទៅតាមលំដាប់លំដោយដែរ។ សម្រាប់ព័ត៌មានផ្សេងៗ សូមមើលជួរ"កំណត់សំគាល់"នៃប្រទេសនីមួយៗនៅក្នុងបញ្ជី។

តំបន់អង់តាកទិកនិងសហភាពអឺរ៉ុប[សម្គាល់ ១] គឺមិនរាប់បញ្ចូលនោះទេព្រោះអង្គភាពទាំងពីរមិនមែនជាប្រទេសអធិបតេយ្យឬទឹកដីអនិស្សរភាព។ ក្នុងករណីតំបន់អង់តាកទិកវិញ ភូមិភាគដែលស្ថិតនៅក្រោមប្រទេសឯករាជ្យណាមួយគឺមិនរាប់បញ្ចូលជាទឹកដីរបស់ប្រទេសនោះឡើយ។

បញ្ជីនេះបានរួមបញ្ចូលរង្វាស់ទំហំក្រឡាផ្ទៃចំនួនបីប្រភេទ៖

  • ក្រឡាផ្ទៃសរុប៖ ផលបូកនៃផ្ទៃដីនិងផ្ទៃទឹកក្នុងព្រំដែនអន្តរជាតិនិងឆ្នេរសមុទ្រ។
  • ផ្ទៃដី៖ ផ្ទៃដីសរុបទាំងអស់នៅក្នុងព្រំដែនអន្តរជាតិនិងឆ្នេរសមុទ្រលើកលែងតែផ្ទៃទឹក។
  • ផ្ទៃទឹក៖ ផលបូកនៃផ្ទៃក្រឡារបស់ផ្ទៃទឹកសាបទាំងអស់ (បឹង អាងស្តុកទឹក និងទន្លេ) នៅក្នុងព្រំដែនអន្តរជាតិនិងឆ្នេរសមុទ្រ។[] ទឹកខាងក្នុងឆ្នេរអាចត្រូវបានរាប់បញ្ចូល។ សមុទ្រមិនត្រូវបានរាប់បញ្ចូលទេលុះត្រាតែក្នុងករណីណាមួយនឹងត្រូវបានបញ្ជាក់ក្នុងជួរកំណត់សម្គាល់។ តំបន់ប្រសប់គ្នានិងតំបន់សេដ្ឋកិច្ចផ្តាច់មុខមិនត្រូវបានរាប់បញ្ចូលទេ។

ទិន្នន័យទាំងអស់ត្រូវបានដក់ស្រង់ចេញពីស្ថិតិរបស់អង្គការសហប្រជាជាតិ។ ទិន្នន័យខុសពីស្ថិតិ អសប នឹងត្រូវបញ្ជាក់នៅក្នុងជួរកំណត់សម្គាល់។[]

ផែនទី

ផែនទីពិភពលោកដែលមានពណ៌តំណាងតាមក្រឡាផ្ទៃនៃប្រទេសគិតជាគីឡូម៉ែត្រការ៉េ លើកលែងតែតំបន់អង់តាក់ទិក។

ប្រទេសនិងទឹកដីអនិស្សរភាពតាមក្រឡាផ្ទៃ

ល.រ ប្រទេស / ទឹកដីអនិស្សរភាព ក្រឡាផ្ទៃសរុបក្នុងមួយ គម ផ្ទៃដីក្នុងមួយ គម ផ្ទៃទឹកក្នុងមួយ គម % ផ្ទៃទឹក កំណត់សម្គាល់
5000000000000000000 ពិភពលោក ៥១០,០៧២,០០០ ១៤៨,៩៤០,០០០ ៣៦១,១៣២,០០០ ៧០.៨
 រុស្ស៊ី ១៧,០៩៨,២៤៦ ១៦,៣៧៧,៧៤២ ៧២០,៥០០ ៤.២១ ប្រទេសធំបំផុតនៅលើពិភពលោក (១០.៩៩៥% នៃទំហំផ្ទៃដីពិភពលោក) ទឹកដីប៉ែកអឺរ៉ុបគឺមានទំហំប្រហែល ៤,០០០,០០០ គម ដែលស្មើនឹង ៤០% នៃផ្ទៃដីសរុបនៃទ្វីបអឺរ៉ុប ដូច្នេះ រុស្ស៊ីគឺជាប្រទេសធំជាងគេបង្អស់នៅអឺរ៉ុប។ ហើយនៅប៉ែកអាស៊ីវិញ ទឹកដីប្រទេសនេះបានគ្របដណ្តប់លើអនុតំបន់អាស៊ីខាងជើងទាំងស្រុងដោយមានទំហំប្រហែល ១៣,១០០,០០០ គម ដែលធ្វើឱ្យប្រទេសរុស្ស៊ីក៏ក្លាយជាប្រទេសធំជាងគេនៅទ្វីបអាស៊ីផងដែរ។
អង់តាកទិក ១៤,០០០,០០០ ១៤,០០០,០០០ ១៣,៧០០,២០០ គម (ស្មើនឹង ៩៨%) បានគ្របដណ្តប់ដោយទឹកកកនិងព្រិល។ ទោះជាវាមិនមែនជាប្រទេសអធិបតេយ្យមែនប៉ុន្តែទឹកដីរបស់វាត្រូវបានទាមទារដោយរដ្ឋមួយចំនួន។[សម្គាល់ ២]
 កាណាដា[សម្គាល់ ៣] ៩,៩៨៤,៦៧០ ៩,០៩៣,៥០៧ ៨៩១,១៦៣ ៨.៩៣ ជាប្រទេសដែលមានចំនួនអ្នកនិយាយភាសាអង់គ្លេសនិងភាសាបារាំងច្រើនជាងគេ, ជាប្រទេសធំបំផុតនៅអឌ្ឍគោលខាងជើងបើគិតជាផ្ទៃក្រឡាសរុប (ធំជាងគេទីពីរបើគិតជាផ្ទៃដី) បូករួមជាមួយផ្ទៃទឹកដ៏ធំសម្បើម។ តួលេខផ្ទៃដីនិងផ្ទៃទឹកសរុបគឺរាប់បញ្ចូលទាំងផ្ទៃដីដែលគ្របដណ្តប់ដោយទឹកសាបតែប៉ុណ្ណោះហើយមិនរាប់បញ្ចូលទឹកផ្ទៃខាងក្នុង (ដែលមិនមែនទឹកសាប) ប្រហែល ១,៦០០,០០០ គម និងទឹកដែនដី ២០០,០០០ គម នោះទេ។[][]
៣ ឬ ៤  ចិន ៩,៥៩៦,៩៦១ ៩,៣២៦,៤១០ ២៧០,៥៥០ ២.៨២ ប្រទេសធំជាងគេនៅទ្វីបអាស៊ី (ទាំងស្រុង) និងជាប្រទេសធំទីពីរនៅលើពិភពលោកបើគិតតាមទំហំផ្ទៃដី។ ទិន្នន័យនេះមិនរាប់បញ្ចូលកោះតៃវ៉ាន់ ទឹកដីជម្លោះជាមួយឥណ្ឌា និងកោះជម្លោះនៅសមុទ្រចិនខាងត្បូងនោះទេ។ ទាំងឆ្នេរសមុទ្រនិងដែនទឹកទាំងអស់ក្នុងប្រទេសក៏មិនរាប់បញ្ចូលជាតួលេខនៃផ្ទៃដីសរុបនិងផ្ទៃទឹកដែរ។
 សហរដ្ឋអាមេរិក ៩,៥២៥,០៦៧ –
៩,៨៣៣,៥១៧[]
៩,១៤៧,៥៩៣ –
៩,១៤៧,៦៤៣[]
៣៧៧,៤២៤ –
៦៨៥,៩២៤[]
៣.៩៦–៦.៩៧ បើគិតជាផ្ទៃដី វាគឺជាប្រទេសដែលមានចំនួនអ្នកនិយាយភាសាអង់គ្លេសច្រើនបំផុត និងជាប្រទេសធំជាងគេនៅអឌ្ឍគោលខាងលិច (ធំបំផុតទីពីរ បើគិតជាក្រឡាផ្ទៃសរុប)។ តួលេខទីពីរសម្រាប់ក្រឡាផ្ទៃនិងផ្ទៃទឹកសរុបមានវត្តមានក៏ព្រោះតែការរាប់បញ្ចូលដែនឆ្នេរសមុទ្រនិងដែនទឹកទាំងអស់។

មើលផងដែរ

កំណត់សម្គាល់

  1. សហភាពអឺរ៉ុបគឺជាសហភាពកំពូលប្រទេសដ៏ពិសេសមួយ។ វាបានគ្របដណ្តប់លើផ្ទៃដីសរុប ៤,៤៧៩,៩៦៨ គីឡូម៉ែត្រការ៉េ[] ហើយនឹងជាប់ចំណាត់ថ្នាក់ទី ៧ ប្រសិនបើវាត្រូវបានរាប់បញ្ចូល (៣.០% នៃផ្ទៃដីសរុបនៅលើពិភពលោក)។
  2. ប្រទេសខាងក្រោមបានអះអាងថាខ្លួនមានការគ្រប់គ្រងនៅលើទឹកដីផ្នែកខ្លះនៃតំបន់អង់តាកទិក៖ អាហ្សង់ទីន (៩៦៩,០០០ គម), អូស្ត្រាលី (៥,៨៩៦,៥០០ គម), ឈីលី (១,២៥០,០០០ គម), បារាំង (៤៣២,០០០ គម), នូវែលសេឡង់ (៤៥០,០០០ គម), ន័រវែស (២,៥០០,០០០ គម) និងសហរាជាណាចក្រ (១,៣៩៥,០០០ គម), ទឹកដីទាមទារខ្លះត្រូវបានជាន់គ្នាជាមួយទឹកដីផ្សេងទៀត។ ផ្ទាំងមួយផ្នែកនៃតំបន់នេះ (ស្មើនឹង ២,១០០,០០០ គម) គឺមិនមានការអះអាងគ្រប់គ្រងដោយប្រទេសណាឡើយ។ តំបន់នេះជាធម្មតាមិនមែនមនុស្សរស់នៅទេលើកលែងតែក្រុមអ្នកវិទ្យាសាស្ត្រ។
  3. បើគិតជាផ្ទៃដី កាណាដាគឺមានទំហំតូចជាងប្រទេសចិននិងសហរដ្ឋអាមេរិក

ឯកសារយោង

  1. Cite error: Invalid <ref> tag; no text was provided for refs named ciastats
  2. Central Intelligence Agency. "Definitions and notes: Location". The World Factbook. Government of the United States. Retrieved 25 កញ្ញា 2021.
  3. Cite error: Invalid <ref> tag; no text was provided for refs named unstats08
  4. Canada, Government of Canada, Statistics. "Land and freshwater area, by province and territory". www.statcan.gc.ca. Retrieved 24 កញ្ញា 2021.
  5. Branch, Government of Canada, Fisheries and Oceans Canada, Communications. "Oceans". www.dfo-mpo.gc.ca. Retrieved 25 កញ្ញា 2021.
  6. ៦,០ ៦,១ ៦,២ "United States". Encyclopædia Britannica. Retrieved 25 កញ្ញា 2021.