Jump to content

ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន

ពីវិគីភីឌា
ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន
中华人民共和国主席
អ្នក​កាន់​តំណែងបច្ចុប្បន្ន
ស៊ី ជីនពីង

ចាប់​តាំងពី ១៤ មីនា ២០១៣
បែបបទលោកប្រធានាធិបតី (主席) (ក្រៅផ្លូវការ)
សមមិត្ត (同志) (ផ្លូវការ)
ឯកឧត្តម (阁下) (ការទូត)
ស្ថានភាពប្រមុខរដ្ឋ
និវេសនដ្ឋានចុងណានហៃ
អាសនៈអគារខាងលិច, ចុងណានហៃ, ប៉េកាំង (ផ្លូវការ)
អ្នកតែងតាំងគណៈប្រធានសភាជាតិប្រជាជន
អ្នកចាត់តាំងសភាជាតិប្រជាជន
រយៈពេលប្រាំឆ្នាំ, មិនកំណត់អាណត្តិ
Constituting instrumentរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន
អ្នក​កាន់​តំណែង​មុនម៉ៅសេទុង
អ្នកសម្ពោធតំណែងលី ស៊ីអាននាន
និម្មិតកម្ម២៧ កញ្ញា ១៩៥៤
១៨ មិថុនា ១៩៨៣
បាន​លុប​បំបាត់មករា ១៩៧៥ – សីហា ១៩៨២
ឈ្មោះ​ក្រៅ​ផ្លូវការប្រធានរដ្ឋ
អនុប្រធានអនុប្រធានាធិបតី
ប្រាក់ខែ¥១៥២,១២១ យ័ន
($២២,០០០ ដុល្លារអាមេរិក)[]
គេហទំព័រក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន

ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនគឺជាប្រមុខរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។ នៅក្រោមរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិនបច្ចុប្បន្ន ប្រធានាធិបតីគឺជាតំណែងការិយាល័យដ៏ខ្ពស់មួយដែលមានអំណាចកំណត់តិចតួច។ ប៉ុន្តែចាប់ពីឆ្នាំ១៩៩៣ មក អ្នកនយោបាយចិនកំពូលៗបានយល់ស្របគ្នាថាតំណែងប្រធានាធិបតីគួរតែកាន់កាប់ដោយអង្គលេខាធិការបក្សកុម្មុយនិស្តចិននៅក្នុងពេលដំណាលគ្នា។ តំណែងប្រធានាធិបតីត្រូវបានគេចាត់ទុកថាជាស្ថាប័នរបស់រដ្ឋច្រើនជាជាងតំណែងរដ្ឋបាល។ តាមទ្រឹស្តី ប្រធានាធិបតីគ្រាន់តែដើរតួជាមុខតំណែងនិមិត្តប៉ុណ្ណោះនៅក្នុងស្ថាប័ននីតិបញ្ញត្តិចិនគឺសភាជាតិប្រជាជនហើយមិនមានសិទ្ធិស្របច្បាប់ក្នុងការចាត់វិធានការប្រតិបត្តិតាមអំពើចិត្តរបស់ខ្លួនឡើយ។

តំណែងប្រធានាធិបតីត្រូវបានបង្កើតឡើងដំបូងនៅក្នុងរដ្ឋធម្មនុញ្ញចិនឆ្នាំ១៩៥៤ ហើយត្រូវបានកាន់កាប់ដោយម៉ៅសេទុងនិងលីវ សាវគី។ លីវបានបាត់បង់កេរ្តិ៍ឈ្មោះនិងមុខតំណែងនយោបាយនៅអំឡុងបដិវត្តន៍វប្បធម៌ចិនហើយតំណែងប្រធានាធិបតីក៏ត្រូវបានទុកនៅទំនេរអស់មួយរយៈ។ ផ្អែកលើរដ្ឋធម្មនុញ្ញឆ្នាំ១៩៧៥ តំណែងប្រធានាធិបតីត្រូវបានលុបបំបាត់ចោលហើយនៅក្នុងឆ្នាំ១៩៨២ រដ្ឋធម្មនុញ្ញថ្មីបានតាងតំណែងមួយនេះឡើងវិញគ្រាន់តែលើកនេះអំណាចប្រធានាធិបតីត្រូវបានគេកាត់បន្ថយច្រើនជាងមុន។

យោងទៅតាមរដ្ឋធម្មនុញ្ញចិនបច្ចុប្បន្នដែលត្រូវបានអនុម័តក្នុងឆ្នាំ១៩៨២ តំណែងប្រធានាធិបតីត្រូវបានរចនាឡើងជាការិយាល័យនិមិត្តដោយមាននាយករដ្ឋមន្រ្តីបម្រើការជាប្រមុខរដ្ឋាភិបាល និងអគ្គលេខាធិការបក្សកុម្មុយនិស្តចិនបម្រើការជាមេដឹកនាំនយោបាយរបស់គណបក្ស។ តំណែងទាំងបីនេះត្រូវបានកាន់ដោយបុគ្គលខុសៗគ្នានៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ តាមការពិត អំណាចនយោបាយត្រូវបានប្រមូលផ្តុំដោយមេដឹកនាំកំពូលដែលជាអ្នកគ្រប់គ្រងគណបក្សនិងវិស័យយោធាពី"ក្រោយឆាក"ដោយមិនចាំបាច់កាន់តំណែងណាមួយក្នុងចំណោមមុខតំណែងទាំងបីខាងលើ។ ទោះយ៉ាងណាប្រធានាធិបតីលី ស៊ីអាននាន (១៩៨៣–១៩៨៨) និងលោកយ៉ាង សាងគុន (១៩៨៨–១៩៩៣) មិនមែនជាបុគ្គលសធម្មតាទេនៅក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតី តែអ្នកទាំងពីរគឺជាតួអង្គដ៏សំខាន់នៅក្នុងថ្នាក់ដឹកនាំកំពូលៗដោយអំណាចរបស់ពួកគេបានកើតចេញពីឋានៈជាសមាជិកនៃព្រឹទ្ធាចារ្យទាំងប្រាំបី (សមាជិកជើងចាស់នៃបក្សកុម្មុយនិស្តចិននៅចុងសតវត្សទី២០) ជាជាងការិយាល័យប្រធានាធិបតី។[]

ចាប់តាំងពីឆ្នាំ១៩៩៣ មេដឹកនាំកំពូលរបស់ចិនគឺសុទ្ធតែកាន់អំណាចជាប្រធានាធិបតីផងនិងជាមេដឹកនាំគណបក្សផង (ពោលគឺអគ្គលេខាធិការបក្ស) និងព្រមទាំងជាមេបញ្ជាការយោធាផងដែរ (ប្រធានគណៈកម្មការយោធាកណ្តាល)។ តាមទ្រឹស្តី បុគ្គលដែលកាន់តំណែងទាំងនេះមានភារកិច្ចផ្សេងៗគ្នា។ ឧទាហរណ៍ ប្រធានាធិបតីគឺជាអ្នកដែលជួបជាមួយឥស្សរជនបរទេសនិងទទួលឯកអគ្គរដ្ឋទូតផ្សេងៗ ប្រធានគណៈកម្មការយោធាកណ្តាលមានមុខងារចេញបញ្ជាយោធា និងចំណែកឯលេខាបក្សវិញគឺមានភារកិច្ចប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍របស់បក្ស។

ក្នុងសម័យម៉ៅសេទុង តំណែងប្រធានាធិបតីគឺមិនត្រូវបានកំណត់អាណត្តិឡើយ។ នៅចន្លោះឆ្នាំ១៩៨២ និងឆ្នាំ២០១៨ រដ្ឋធម្មនុញ្ញបានចែងថា ប្រធានាធិបតីមិនអាចកាន់តំណែងលើសពីពីរអាណត្តិជាប់ៗគ្នានោះទេ។ ដល់ឆ្នាំ២០១៨ រយៈកំណត់អាណត្តិត្រូវបានលុបបំបាត់ចោលប៉ុន្តែអំណាចនិងតួនាទីតំណែងនូវរក្សាដដែរ។

ប្រធានាធិបតីបច្ចុប្បន្នគឺលោកស៊ី ជីនពីងដោយលោកបានចូលកាន់តំណែងនេះកាលពីខែមីនា ឆ្នាំ២០១៣ បន្តពីលោកហ៊ូ ជីនតាវ។ គាត់បានជាប់ឆ្នោតម្តងទៀតនៅខែមីនា ឆ្នាំ២០១៨។

លក្ខណៈសម្បត្តិ និងការបោះឆ្នោត

យោងទៅតាមរដ្ឋធម្មនុញ្ញចិនបច្ចុប្បន្ន ប្រធានាធិបតីគឺត្រូវមានសញ្ជាតិជាជនជាតិចិនដែលមានសិទ្ធិបោះឆ្នោតពេញលេញ និងមានអាយុលើសពី ៤៥ ឆ្នាំឡើងទៅ។

ប្រធានាធិបតីត្រូវបានជ្រើសតាំងដោយសភាជាតិប្រជាជន ដែលជាស្ថាប័នរដ្ឋខ្ពស់បំផុតនៃប្រទេសចិន។ សភាជាតិប្រជាជនមានសិទ្ធិអំណាចអាចដកប្រធានាធិបតីនិងមន្រ្តីរដ្ឋដទៃទៀតចេញពីតំណែងនៅក្នុងជួររដ្ឋាភិបាល។ ការបោះឆ្នោតនិងការដកចេញគឺត្រូវសម្រេចដោយការបោះឆ្នោតសម្លេងភាគច្រើន។[]

យោងទៅតាមច្បាប់ចាត់តាំងរបស់សភាជាតិប្រជាជន ប្រធានាធិបតីគឺត្រូវបានតែងតាំងដោយគណៈប្រធានសភាជាតិប្រជាជនដែលជាស្ថាប័នអង្គការប្រតិបត្តិរបស់សភា។[]

ចំពោះការអនុវត្តជាក់ស្តែង បក្សកុម្មុយនិស្តចិនដែលកំពុងកាន់អំណាចបានបម្រុងទុកតំណែងប្រធានាធិបតីសម្រាប់អគ្គលេខាធិការបក្សបច្ចុប្បន្ន។ ដូចមន្រ្តីរដ្ឋទាំងអស់ដែលត្រូវបានជ្រើសរើសដោយសភាអញ្ចឹង ប្រធានាធិបតីត្រូវបានជ្រើសរើសចេញពីសន្លឹកឆ្នោតតែមួយ។

នៅចន្លោះឆ្នាំ១៩៨២ រហូតដល់ខែមីនា ឆ្នាំ២០១៨ ប្រធានាធិបតីនិងអនុប្រធានាធិបតីត្រូវបានកំណត់ឱ្យកាន់អំណាចត្រឹមតែពីរអាណត្តិជាប់ៗគ្នាប៉ុណ្ណោះ។[] ក៏ប៉ុន្តែនៅក្នុងសម័យប្រជុំសភាជាតិប្រជាជននៅក្នុងឆ្នាំ២០១៨ គេបានសម្រេចលុបបំបាត់ច្បាប់កំណាត់អាណត្តិរបស់ប្រធានាធិបតីចោល។[][]

អំណាច និងតួនាទី

យោងតាមរដ្ឋធម្មនុញ្ញបច្ចុប្បន្នដែលបានអនុម័តឡើងកាលពីឆ្នាំ១៩៨២ ដោយមានការកែប្រែបន្តិចបន្តួចនៅឆ្នាំបន្ទាប់ៗបានចែងថា ប្រធានាធិបតីមានអំណាចក្នុងការប្រកាសអនុវត្តច្បាប់ ជ្រើសរើសនិងបណ្តេញនាយករដ្ឋមន្ត្រីណាមួយនិងព្រមទាំងរដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋផងដែរ ផ្តល់ការលើកលែងទោស ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ចេញបទបញ្ជាចលនាមហាជន និងចេញសេចក្តីគោរពកិត្តិយលរបស់រដ្ឋ។ លើសពីនេះ ប្រធានាធិបតីអាចចុះឈ្មោះនិងបញ្ជូនឯកអគ្គរដ្ឋទូតខ្លួនទៅកាន់បរទេសដើម្បីចុះឬលុបចោលសន្ធិសញ្ញាជាមួយអង្គភាពបរទេសណាមួយ។ ប៉ុន្តែបើយោងតាមរដ្ឋធម្មនុញ្ញ អំណាចទាំងអស់នេះគឺតម្រូវឱ្យមានសេចក្តីយល់ព្រមឬការបញ្ជាក់ពីសភាជាតិប្រជាជន។ ប្រធានាធិបតីគឺជាអ្នកដឹកនាំដំណើរទស្សនកិច្ចផ្លូវរដ្ឋក្នុងនាមជាអ្នកតំណាងសាធារណរដ្ឋប្រជាមានិតរបស់ខ្លួន។ នៅក្រោមរដ្ឋធម្មនុញ្ញ ឃ្លា"ដំណើរទស្សនកិច្ចផ្លូវរដ្ឋ"គឺជាអំណាចរបស់ប្រធានាធិបតីតែមួយគត់ដែលមិនកំណត់ទម្រង់ណាមួយនៃការត្រួតពិនិត្យពីសភាជាតិប្រជាជន។ ដោយសារអំណាចប្រធានាធិបតីភាគច្រើនពឹងផ្អែកលើការផ្តល់សច្ចាប័នពីសភា ប្រធានាធិបតីត្រូវបានចាត់ទុកជាតំណែងនិមិត្តរូបដោយគ្មានសិទ្ធិផ្ទាល់ខ្លួននៅក្នុងអភិបាលកិច្ចរដ្ឋនោះឡើយ។ ដូច្នេះហើយ តំណែងនេះត្រូវបានបង្កើតឡើងដើម្បីបំពេញមុខងារជាស្ថាប័ននិមិត្តរូបរបស់រដ្ឋជាជាងការិយាល័យដែលមានអំណាចប្រតិបត្តិពិតប្រាកដ។[][][]

តាមទ្រឹស្តី ប្រធានាធិបតីមានឆន្ទានុសិទ្ធិលើការជ្រើសរើសនាយករដ្ឋមន្រ្តីផ្ទាល់ខ្លួន ប៉ុន្តែតាមការអនុវត្តជាក់ស្តែង នាយករដ្ឋមន្ត្រីត្រូវបានជ្រើសរើសជារឿយៗតាមរយៈការពិភាក្សាថ្នាក់កំពូលរបស់បក្សកុម្មុយនិស្តចិន។ នៅពេលតែងតាំងនាយករដ្ឋមន្រ្តី សភាត្រូវកោះប្រជុំដើម្បីបញ្ជាក់ពីការតែងតាំងនេះប៉ុន្តែដោយសារមានឈ្មោះបេក្ខជនតែមួយនៅលើសន្លឹកឆ្នោតទើបពួកគេមានតែជម្រើសតែពីរប៉ុណ្ណោះគឺអាចអនុម័តទទួលយក ឬអាចបដិសេធ។ រហូតមកដល់បច្ចុប្បន្ន សភាចិនគឺមិនដែលបដិសេធការតែងតាំងបុគ្គលណាមួយជានាយករដ្ឋមន្ត្រីទេ។[១០]

ដោយសារតែនាយករដ្ឋមន្រ្តីជាប្រមុខរដ្ឋាភិបាលនៅក្នុងប្រទេសចិនដូច្នេះវាគឺជាតំណែងនយោបាយដ៏សំខាន់បំផុតនៅក្នុងជួររដ្ឋាភិបាលចិន។ អំណាចតែងតាំងក្នុងកាលៈទេសៈខ្លះអាចផ្តល់ឱ្យប្រធានាធិបតីនូវឥទ្ធិពលនយោបាយពិតប្រាកដ។[១១]

ដូច្នេះក្នុងករណីនេះ តំណែងប្រធានាធិបតីចិនគឺមិនមានលក្ខណៈដូចនៅក្នុងសហរដ្ឋអាមេរិក ឬរដ្ឋប្រកាន់ប្រព័ន្ធប្រធានាធិបតីដទៃទៀតឡើយប៉ុន្តែជាការប្រៀបផ្ទឹមនឹងលក្ខខណ្ឌអំណាចរបស់វាបើប្រៀបធៀបជាមួយប្រព័ន្ធសភា

នៅក្នុងឆ្នាំ២០១៩ របាយការណ៍មួយរបស់គណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ចនិងសន្តិសុខអាមេរិក–ចិនបានថ្លែងថា មនុស្សគ្រប់រូបគួរឈប់ហៅមេដឹកនាំចិនលោកស៊ី ជីនពីងថាជា"ប្រធានាធិបតី"ទៅហើយគួរតែហៅលោកថា"អគ្គលេខាធិការ"វិញព្រោះចិនសព្វថ្ងៃកំពុងស្ថិតនៅក្រោមការដឹកនាំរបស់គណបក្សតែមួយ។[១២]

ចំណាត់ថ្នាក់នយោបាយ

មើលផងដែរ

ឯកសារយោង

  1. "Public employees get salary increase - China - Chinadaily.com.cn". www.chinadaily.com.cn. Archived from the original on 5 មិថុនា 2019. Retrieved 10 កញ្ញា 2021.
  2. MacFarquhar, Roderick. "Foreword" in Zhao Ziyang (2009). Prisoner of the State: The Secret Journal of Zhao Ziyang. New York, NY: Simon and Schuster. ISBN 1-4391-4938-0
  3. (អង់គ្លេស) រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន Archived 12 August 2010 at the វេយប៊ែខ ម៉ាស៊ីន., មាត្រា ៦២ និង ៦៣។
  4. "Organic Law of the National People's Congress of the PRC". Archived from the original on 15 កក្កដា 2015. Retrieved 11 កញ្ញា 2021., មាត្រា ១៣។
  5. ៥,០ ៥,១ Krishna Kanta Handique State Open University Archived 2 May 2014 at the វេយប៊ែខ ម៉ាស៊ីន., EXECUTIVE: THE PRESIDENT OF THE CHINESE REPUBLIC.
  6. "CPC proposes change on Chinese president's term in Constitution - Xinhua - English.news.cn". Xinhua. 25 កុម្ភៈ 2018. http://www.xinhuanet.com/english/2018-02/25/c_136998770.htm. 
  7. "China approves 'president for life' change". BBC News. 11 March 2018. https://www.bbc.co.uk/news/world-asia-china-43361276. 
  8. Cite error: Invalid <ref> tag; no text was provided for refs named figurehead
  9. Constitution of the People's Republic of China Archived 12 August 2010 at the វេយប៊ែខ ម៉ាស៊ីន., មាត្រា ៦២ នៃជំពូក ៥។
  10. Yew, Chiew Ping; Gang Chen (13 មីនា 2011). "China's National People's Congress 2010: Addressing Challenges With No Breakthrough in Legislative Assertiveness". Background Brief. Singapore: East Asian Institute. http://www.eai.nus.edu.sg/BB513.pdf។ បានយកមក 11 កញ្ញា 2021. 
  11. Weng, Byron (September 1982). "Some Key Aspects of the 1982 Draft Constitution of the People's Republic of China". The China Quarterly 91 (91): 492–506. DOI:10.1017/S0305741000000692.
  12. Kate O’Keeffe and Katy Stech Ferek (14 November 2019). "Stop Calling China's Xi Jinping 'President,' U.S. Panel Says". The Wall Street Journal. https://www.wsj.com/articles/stop-calling-chinas-xi-jinping-president-u-s-panel-says-11573740000. .

តំណភ្ជាប់ក្រៅ