Jump to content

ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន

ពីវិគីភីឌា
ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន
中华人民共和国主席
អ្នក​កាន់​តំណែងបច្ចុប្បន្ន
ស៊ី ជីនពីង

ចាប់​តាំងពី ១៤ មីនា ២០១៣
បែបបទលោកប្រធានាធិបតី (主席) (ក្រៅផ្លូវការ)
សមមិត្ត (同志) (ផ្លូវការ)
ឯកឧត្តម (阁下) (ការទូត)
ស្ថានភាពប្រមុខរដ្ឋ
និវេសនដ្ឋានចុងណានហៃ
អាសនៈអគារខាងលិច, ចុងណានហៃ, ប៉េកាំង (ផ្លូវការ)
អ្នកតែងតាំងគណៈប្រធានសភាជាតិប្រជាជន
អ្នកចាត់តាំងសភាជាតិប្រជាជន
រយៈពេលប្រាំឆ្នាំ, មិនកំណត់អាណត្តិ
Constituting instrumentរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន
អ្នក​កាន់​តំណែង​មុនម៉ៅសេទុង
អ្នកសម្ពោធតំណែងលី ស៊ីអាននាន
និម្មិតកម្ម២៧ កញ្ញា ១៩៥៤
១៨ មិថុនា ១៩៨៣
បាន​លុប​បំបាត់មករា ១៩៧៥ – សីហា ១៩៨២
ឈ្មោះ​ក្រៅ​ផ្លូវការប្រធានរដ្ឋ
អនុប្រធានអនុប្រធានាធិបតី
ប្រាក់ខែ¥១៥២,១២១ យ័ន
($២២,០០០ ដុល្លារអាមេរិក)[]
គេហទំព័រក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន

ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនគឺជាប្រមុខរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។ នៅក្រោមរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិនបច្ចុប្បន្ន ប្រធានាធិបតីគឺជាតំណែងការិយាល័យដ៏ខ្ពស់មួយដែលមានអំណាចកំណត់តិចតួច។ ប៉ុន្តែចាប់ពីឆ្នាំ១៩៩៣ មក អ្នកនយោបាយចិនកំពូលៗបានយល់ស្របគ្នាថាតំណែងប្រធានាធិបតីគួរតែកាន់កាប់ដោយអង្គលេខាធិការបក្សកុម្មុយនិស្តចិននៅក្នុងពេលដំណាលគ្នា។ តំណែងប្រធានាធិបតីត្រូវបានគេចាត់ទុកថាជាស្ថាប័នរបស់រដ្ឋច្រើនជាជាងតំណែងរដ្ឋបាល។ តាមទ្រឹស្តី ប្រធានាធិបតីគ្រាន់តែដើរតួជាមុខតំណែងនិមិត្តប៉ុណ្ណោះនៅក្នុងស្ថាប័ននីតិបញ្ញត្តិចិនគឺសភាជាតិប្រជាជនហើយមិនមានសិទ្ធិស្របច្បាប់ក្នុងការចាត់វិធានការប្រតិបត្តិតាមអំពើចិត្តរបស់ខ្លួនឡើយ។

តំណែងប្រធានាធិបតីត្រូវបានបង្កើតឡើងដំបូងនៅក្នុងរដ្ឋធម្មនុញ្ញចិនឆ្នាំ១៩៥៤ ហើយត្រូវបានកាន់កាប់ដោយម៉ៅសេទុងនិងលីវ សាវគី។ លីវបានបាត់បង់កេរ្តិ៍ឈ្មោះនិងមុខតំណែងនយោបាយនៅអំឡុងបដិវត្តន៍វប្បធម៌ចិនហើយតំណែងប្រធានាធិបតីក៏ត្រូវបានទុកនៅទំនេរអស់មួយរយៈ។ ផ្អែកលើរដ្ឋធម្មនុញ្ញឆ្នាំ១៩៧៥ តំណែងប្រធានាធិបតីត្រូវបានលុបបំបាត់ចោលហើយនៅក្នុងឆ្នាំ១៩៨២ រដ្ឋធម្មនុញ្ញថ្មីបានតាងតំណែងមួយនេះឡើងវិញគ្រាន់តែលើកនេះអំណាចប្រធានាធិបតីត្រូវបានគេកាត់បន្ថយច្រើនជាងមុន។

យោងទៅតាមរដ្ឋធម្មនុញ្ញចិនបច្ចុប្បន្នដែលត្រូវបានអនុម័តក្នុងឆ្នាំ១៩៨២ តំណែងប្រធានាធិបតីត្រូវបានរចនាឡើងជាការិយាល័យនិមិត្តដោយមាននាយករដ្ឋមន្រ្តីបម្រើការជាប្រមុខរដ្ឋាភិបាល និងអគ្គលេខាធិការបក្សកុម្មុយនិស្តចិនបម្រើការជាមេដឹកនាំនយោបាយរបស់គណបក្ស។ តំណែងទាំងបីនេះត្រូវបានកាន់ដោយបុគ្គលខុសៗគ្នានៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ តាមការពិត អំណាចនយោបាយត្រូវបានប្រមូលផ្តុំដោយមេដឹកនាំកំពូលដែលជាអ្នកគ្រប់គ្រងគណបក្សនិងវិស័យយោធាពី"ក្រោយឆាក"ដោយមិនចាំបាច់កាន់តំណែងណាមួយក្នុងចំណោមមុខតំណែងទាំងបីខាងលើ។ ទោះយ៉ាងណាប្រធានាធិបតីលី ស៊ីអាននាន (១៩៨៣–១៩៨៨) និងលោកយ៉ាង សាងគុន (១៩៨៨–១៩៩៣) មិនមែនជាបុគ្គលសធម្មតាទេនៅក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតី តែអ្នកទាំងពីរគឺជាតួអង្គដ៏សំខាន់នៅក្នុងថ្នាក់ដឹកនាំកំពូលៗដោយអំណាចរបស់ពួកគេបានកើតចេញពីឋានៈជាសមាជិកនៃព្រឹទ្ធាចារ្យទាំងប្រាំបី (សមាជិកជើងចាស់នៃបក្សកុម្មុយនិស្តចិននៅចុងសតវត្សទី២០) ជាជាងការិយាល័យប្រធានាធិបតី។[]

ចាប់តាំងពីឆ្នាំ១៩៩៣ មេដឹកនាំកំពូលរបស់ចិនគឺសុទ្ធតែកាន់អំណាចជាប្រធានាធិបតីផងនិងជាមេដឹកនាំគណបក្សផង (ពោលគឺអគ្គលេខាធិការបក្ស) និងព្រមទាំងជាមេបញ្ជាការយោធាផងដែរ (ប្រធានគណៈកម្មការយោធាកណ្តាល)។ តាមទ្រឹស្តី បុគ្គលដែលកាន់តំណែងទាំងនេះមានភារកិច្ចផ្សេងៗគ្នា។ ឧទាហរណ៍ ប្រធានាធិបតីគឺជាអ្នកដែលជួបជាមួយឥស្សរជនបរទេសនិងទទួលឯកអគ្គរដ្ឋទូតផ្សេងៗ ប្រធានគណៈកម្មការយោធាកណ្តាលមានមុខងារចេញបញ្ជាយោធា និងចំណែកឯលេខាបក្សវិញគឺមានភារកិច្ចប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍របស់បក្ស។

ក្នុងសម័យម៉ៅសេទុង តំណែងប្រធានាធិបតីគឺមិនត្រូវបានកំណត់អាណត្តិឡើយ។ នៅចន្លោះឆ្នាំ១៩៨២ និងឆ្នាំ២០១៨ រដ្ឋធម្មនុញ្ញបានចែងថា ប្រធានាធិបតីមិនអាចកាន់តំណែងលើសពីពីរអាណត្តិជាប់ៗគ្នានោះទេ។ ដល់ឆ្នាំ២០១៨ រយៈកំណត់អាណត្តិត្រូវបានលុបបំបាត់ចោលប៉ុន្តែអំណាចនិងតួនាទីតំណែងនូវរក្សាដដែរ។

ប្រធានាធិបតីបច្ចុប្បន្នគឺលោកស៊ី ជីនពីងដោយលោកបានចូលកាន់តំណែងនេះកាលពីខែមីនា ឆ្នាំ២០១៣ បន្តពីលោកហ៊ូ ជីនតាវ។ គាត់បានជាប់ឆ្នោតម្តងទៀតនៅខែមីនា ឆ្នាំ២០១៨។

លក្ខណៈសម្បត្តិ និងការបោះឆ្នោត

មើលផងដែរ

ឯកសារយោង

  1. "Public employees get salary increase - China - Chinadaily.com.cn". www.chinadaily.com.cn. Archived from the original on 5 មិថុនា 2019. Retrieved 10 កញ្ញា 2021.
  2. MacFarquhar, Roderick. "Foreword" in Zhao Ziyang (2009). Prisoner of the State: The Secret Journal of Zhao Ziyang. New York, NY: Simon and Schuster. ISBN 1-4391-4938-0

តំណភ្ជាប់ក្រៅ