ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន
ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន 中华人民共和国主席 | |
---|---|
![]() | |
![]() | |
បែបបទ | លោកប្រធានាធិបតី (主席) (ក្រៅផ្លូវការ) សមមិត្ត (同志) (ផ្លូវការ) ឯកឧត្តម (阁下) (ការទូត) |
ស្ថានភាព | ប្រមុខរដ្ឋ |
និវេសនដ្ឋាន | ចុងណានហៃ |
អាសនៈ | អគារខាងលិច, ចុងណានហៃ, ប៉េកាំង (ផ្លូវការ) |
អ្នកតែងតាំង | គណៈប្រធានសភាជាតិប្រជាជន |
អ្នកចាត់តាំង | សភាជាតិប្រជាជន |
រយៈពេល | ប្រាំឆ្នាំ, មិនកំណត់អាណត្តិ |
Constituting instrument | រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន |
អ្នកកាន់តំណែងមុន | ម៉ៅសេទុង |
អ្នកសម្ពោធតំណែង | លី ស៊ីអាននាន |
និម្មិតកម្ម | ២៧ កញ្ញា ១៩៥៤ ១៨ មិថុនា ១៩៨៣ |
បានលុបបំបាត់ | មករា ១៩៧៥ – សីហា ១៩៨២ |
ឈ្មោះក្រៅផ្លូវការ | ប្រធានរដ្ឋ |
អនុប្រធាន | អនុប្រធានាធិបតី |
ប្រាក់ខែ | ¥១៥២,១២១ យ័ន ($២២,០០០ ដុល្លារអាមេរិក)[១] |
គេហទំព័រ | ក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន |
ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនគឺជាប្រមុខរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។ នៅក្រោមរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិនបច្ចុប្បន្ន ប្រធានាធិបតីគឺជាតំណែងការិយាល័យដ៏ខ្ពស់មួយដែលមានអំណាចកំណត់តិចតួច។ ប៉ុន្តែចាប់ពីឆ្នាំ១៩៩៣ មក អ្នកនយោបាយចិនកំពូលៗបានយល់ស្របគ្នាថាតំណែងប្រធានាធិបតីគួរតែកាន់កាប់ដោយអង្គលេខាធិការបក្សកុម្មុយនិស្តចិននៅក្នុងពេលដំណាលគ្នា។ តំណែងប្រធានាធិបតីត្រូវបានគេចាត់ទុកថាជាស្ថាប័នរបស់រដ្ឋច្រើនជាជាងតំណែងរដ្ឋបាល។ តាមទ្រឹស្តី ប្រធានាធិបតីគ្រាន់តែដើរតួជាមុខតំណែងនិមិត្តប៉ុណ្ណោះនៅក្នុងស្ថាប័ននីតិបញ្ញត្តិចិនគឺសភាជាតិប្រជាជនហើយមិនមានសិទ្ធិស្របច្បាប់ក្នុងការចាត់វិធានការប្រតិបត្តិតាមអំពើចិត្តរបស់ខ្លួនឡើយ។
តំណែងប្រធានាធិបតីត្រូវបានបង្កើតឡើងដំបូងនៅក្នុងរដ្ឋធម្មនុញ្ញចិនឆ្នាំ១៩៥៤ ហើយត្រូវបានកាន់កាប់ដោយម៉ៅសេទុងនិងលីវ សាវគី។ លីវបានបាត់បង់កេរ្តិ៍ឈ្មោះនិងមុខតំណែងនយោបាយនៅអំឡុងបដិវត្តន៍វប្បធម៌ចិនហើយតំណែងប្រធានាធិបតីក៏ត្រូវបានទុកនៅទំនេរមួយរយៈ។ ផ្អែកលើរដ្ឋធម្មនុញ្ញឆ្នាំ១៩៧៥ តំណែងប្រធានាធិបតីត្រូវបានលុបបំបាត់ចោលហើយនៅក្នុងឆ្នាំ១៩៨២ រដ្ឋធម្មនុញ្ញថ្មីបានតាងតំណែងមួយនេះឡើងវិញគ្រាន់តែលើកនេះអំណាចប្រធានាធិបតីត្រូវបានគេកាត់បន្ថយច្រើន។
មើលផងដែរ
- បញ្ជីរាយនាមមេដឹកនាំចិន
- បញ្ជីរាយនាមមេដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិន
- អង្គលេខាធិការបក្សកុម្មុយនិស្តចិន
- នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន
- អនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន
ឯកសារយោង
- ↑ "Public employees get salary increase - China - Chinadaily.com.cn". www.chinadaily.com.cn. Archived from the original on 5 មិថុនា 2019. Retrieved 10 កញ្ញា 2021.
តំណភ្ជាប់ក្រៅ
- គេហទំព័រប្រធានាធិបតីផ្លូវការ (ភាសាអង់គ្លេស)