Jump to content

អាហ្វហ្កានីស្ថាន

ពីវិគីភីឌា
អាហ្វកានីស្ថាន
افغانستان (ភាសាដារី)
افغانستان (ភាសាបាស្តូ)
ទង់ជាតិ អាហ្វកានីស្ថាន
បាវចនា
لا إله إلا الله، محمد رسول الله
"គ្មានព្រះអ្វីក្រៅពីព្រះអល់ឡោះនោះទេ, មហាម៉ាដគឺជាទេវទូតរបស់ព្រះអល់ឡោះ។" (សាហាដា)
ទីតាំងរបស់អាហ្វកានីស្ថាន
រដ្ឋធានី
និង ទីក្រុងធំបំផុត
កាប៊ុល
33°N 66°E / 33°N 66°E / 33; 66Coordinates: 33°N 66°E / 33°N 66°E / 33; 66
ភាសាផ្លូវការ
ក្រុមជនជាតិ
សាសនា
រដ្ឋាភិបាលកំពុងមានជម្លោះរវាងសាធារណរដ្ឋឥស្លាមអាហ្វកានីស្ថាន និង
អេមីរ៉ាតឥស្លាមអាហ្វកានីស្ថាន
ហ៊ីបាទូឡា អាឃុនហ្សាដា
អាប់ឌុល ហ្កានី បារ៉ាដារ
អាមរូឡា សាឡេ (ស្តីទី)
អាមរូឡា សាឡេ
និម្មិតកម្ម
១៧៤៧
១៨២៣
១៩ សីហា ១៩១៩
៩ មិថុនា ១៩២៦
១៧ កក្កដា ១៩៧៣
៧ កញ្ញា ១៩៩៦
២៦ មករា ២០០៤
១៥ សីហា ២០២១
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៦៥២,៨៦៤ គ.ម  
- ផ្ទៃទឹក (%)
គ្មានទិន្នន័យ
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២០)
៣១,៣៩០,២០០[] (ទី៤៤)
៤៨.០៨ នាក់/គ.ម   (ទី១៧៤)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០១៨)
- សរុប
$៧២.៩១១ ពាន់លាន[] (ទី៩៦)
- ក្នុងម្នាក់
$២,០២៤[] (ទី១៦៩)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០១៨)
- សរុប
$២១.៦៥៧& ពាន់លាន[] (ទី១១១)
- ក្នុងម្នាក់
$៤៩៣[] (ទី១៧៧)
ជីនី (២០០៨)positive decrease 27.8[]
ទាប · ទី១
HDI (២០១៩)increase 0.511[]
ទាប · ទី១៦៩
រូបិយវត្ថុអាហ្វកានី (افغانی) (AFN)
ល្វែងម៉ោងUTC+៤:៣០ ប្រតិទិនសុរិយគតិ (D†)
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+៩៣
ដែនកម្រិតខ្ពស់.af
افغانستان.


អាហ្វហ្កានីស្ថាន ​(ភាសាដារី/បាស្តូ៖ افغانستان) ជា​ប្រទេស​មួយដែល​មានទីតាំង​ស្ថិតនៅអនុតំបន់​អាស៊ីកណ្ដាល។ វាមានព្រំប្រទល់ជាប់នឹងប្រទេសប៉ាគីស្ថាននៅ​ភាគ​ខាងកើតនិងត្បូង អ៊ីរ៉ង់នៅភាគខាងលិច តួកមេនីស្ថាន អ៊ូសបេគីស្ថាន និង តាជីគីស្ថាននៅភាគខាងជើង និង ប្រទេសចិននៅភាគឦសាន។ អាហ្វហ្កានីស្ថានមានក្រឡាផ្ទៃសរុប ៦៥២,៨៦៤ គីឡូម៉ែត្រការ៉េដោយគ្រប​ដណ្តប់ទៅដោយតំបន់ភ្នំនិងវាលទំនាប​នៅភាគខាង​ជើងនិងនិរតី។ កាប៊ុលគឺជារដ្ឋធានីនិងទីក្រុងធំបំផុតដោយមានប្រជាជនរស់នៅប្រមាណ ៤.៦ លាននាក់ដែលភាគច្រើនជាជនជាតិប៉ាសទុន តាជិក ហាសារ៉ា និង អ៊ូសបេក

និរុត្តសាស្ត្រ

អាហ្វហ្កានីស្ថាន រួមភាគ अश्वक (អស្វកៈ) និង स्थान (ស្ថាន) ជាភាសាសំស្ក្រឹត។ अश्वक (អស្វកៈ) ផ្លាស់ប្តូរជា आश्विन (អស្វិន ៖ អ្នក​ជិះ​សេះ)។ ជាភាសាខ្មែរ នាមនៃប្រទេស​នេះ​ជា «អស្វិនស្ថាន» ។

ប្រវត្តិសាស្ត្រ

ប្រវត្តិសាស្ត្រថ្មីៗរបស់ប្រទេសអាហ្វហ្កានីស្ថានកើតឡើងដោយសារសង្គ្រាម និង ការរំជើបរំជួលផ្ទៃក្នុង ។ សហភាពសូវៀត បានចូលមក ឈ្លានពាននៅ ឆ្នាំ១៩៧៩ ប៉ុន្តែ កម្លាំងដែលមកឈ្លានពានត្រូវដកចេញទៅវិញនៅរយៈពេល១០ឆ្នាំ។ ក្រោយមក ដោយសារ កម្លាំងតស៊ូប្រឆាំងនឹងរបបកុំមុយនីស្តរបស់អាហ្វហ្កានីស្ថាន របបកុំមុយនីស្តនៅក្នុងទីក្រុង​កាប៊ុលបានរលំរលាយទាំងស្រុងនៅឆ្នាំ១៩៩២។

ការតស៊ូប្រឆាំងបានផ្ទុះឡើងជាបន្តបន្ទាប់ក្នុងចំណោមចលនាតស៊ូរបស់អាហ្វហ្កានីស្ថាន​ផ្សេងៗគ្នាបានជួយដល់ពួកតាលីបង់ជាចលនាបណ្ដាញគាំទ្រប៉ាគីស្ថានមួយ ដែលបាន​តស៊ូដើម្បីបញ្ចប់ពួកជ្រុលនិយម និង សង្គ្រាមក្នុងស្រុក ដែលបានបង្រួបបង្រួមប្រទេស ជាយថាហេតុ។ ពួកតាលីបង់បានឈ្លានរឹបអូសយកទីក្រុងកាប៊ុលបាននៅឆ្នាំ១៩៩៦ និង​អាចចាប់យកចំណែក​ដី​នៃ​ប្រទេសជាច្រើន​ដែលនៅក្រៅការ​គ្រប់គ្រង​នៃ​ពួកសម្ព័ន្ធមិត្ត ខាងជើង​ នៅភាគឦសាន។ ក្រោយ​អំពើភេរវកម្មកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ទាហានសហរដ្ឋអាមេរិក និង ទាហានសម្ព័ន្ធមិត្ត រួមទាំង ទាហានសម្ព័ន្ធមិត្តខាងជើងបានផ្ដួលរំលំពួកតាលីបង់ដែលផ្ដល់ជម្រកដល់អូសាម៉ា ប៊ីនឡាដិន។ នៅចុងឆ្នាំ២០០១ មាន​កិច្ចប្រជុំមួយ​នៅទីក្រុងប៊ែន ប្រទេសអាល្លឺម៉ង់ ដើម្បី​បង្កើតនូវបែបបទមួយសម្រាប់​ការស្ថាបនា​នយោបាយ​ឡើងវិញ ដែលផ្ដល់ជា​ចុងក្រោយនៅក្នុងការស្ថាបនារដ្ឋធម្មនុញ្ញ និង​ ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតីនៅឆ្នាំ២០០៤។ នៅថ្ងៃទី០៩ខែតុលាឆ្នាំ២០០៤ ហាមីដ កាហ្សៃ បានក្លាយ​ជាប្រធានាធិបតីដែលឆ្លងកាត់ការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យដំបូងបំផុតក្នុងប្រទេសអាហ្វហ្កានីស្ថាន។

ឯកសារយោង

  1. ការិយាល័យស្ថិតិកណ្តាលអាហ្វកានីស្ថានឆ្នាំ២០២០
  2. ២,០ ២,១ ២,២ ២,៣ "អាហ្វកានីស្ថាន". មូលនិធិរូបិយវត្ថុពិភពលោក. Retrieved 17 សីហា 2021.
  3. "Gini Index". World Bank. Archived from the original on 11 ឧសភា 2014. Retrieved 17 សីហា 2021.
  4. Human Development Report 2020 The Next Frontier: Human Development and the Anthropocene. United Nations Development Programme. 15 ធ្នូ 2020. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 17 សីហា 2021.