សាធារណរដ្ឋឥស្លាមអាហ្វហ្កានីស្ថាន
| |||||||||
---|---|---|---|---|---|---|---|---|---|
២០០៤–២០២១ | |||||||||
ទង់ជាតិ (២០១៣–២០១៤)
| |||||||||
ភ្លេងជាតិ قلعه اسلام قلب اسیا ("បន្ទាយឥស្លាម បេះដូងនៃអាស៊ី") (២០០៤–២០០៦) سرود ملی ("ចម្រៀងជាតិ") (២០០៦–២០២១) | |||||||||
![]() | |||||||||
រដ្ឋធានី និង ទីក្រុងធំបំផុត | កាប៊ុល 33°N 66°E / 33°N 66°ECoordinates: 33°N 66°E / 33°N 66°E | ||||||||
ភាសាទូទៅ | |||||||||
ក្រុមជនជាតិ |
| ||||||||
សាសនា |
| ||||||||
រដ្ឋាភិបាល | រដ្ឋឯកភូត សាធារណរដ្ឋឥស្លាមប្រកាន់ប្រព័ន្ធពាក់កណ្តាលប្រធានាធិបតីនិយម | ||||||||
នីតិបញ្ញត្តិ | រដ្ឋសភា | ||||||||
សភាចាស់ទុំ | |||||||||
សភាតំណាងប្រជាជន | |||||||||
២៩ កុម្ភៈ ២០២០ | |||||||||
ក្រឡាផ្ទៃ | |||||||||
- ផ្ទៃសរុប | ៦៥២,៨៦៤ គ.ម២ | ||||||||
- ផ្ទៃទឹក (%) | គ្មានទិន្នន័យ | ||||||||
ប្រជាជន | |||||||||
- ប៉ាន់ស្មាន | ៣១,៣៩០,២០០[២] | ||||||||
- ដង់ស៊ីតេ | ៤៨.០៨ នាក់/គ.ម២ | ||||||||
រូបិយវត្ថុ | អាហ្វកានី (افغانی) (AFN) | ||||||||
ល្វែងម៉ោង | UTC+៤:៣០ ប្រតិទិនសុរិយគតិ (D†) | ||||||||
ទិសបើកបរ | ស្តាំ | ||||||||
កូដហៅទូរស័ព្ទ | +៩៣ | ||||||||
ដែនកម្រិតខ្ពស់ | .af افغانستان. | ||||||||
| |||||||||
សព្វថ្ងៃជាផ្នែកនៃ | អាហ្វកានីស្ថាន |
សាធារណរដ្ឋឥស្លាមអាហ្វកានីស្ថាន គឺជាសាធារណរដ្ឋឥស្លាមមួយដែលមានអត្ថិភាពពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០២១ នៅអំឡុងសង្គ្រាមអាហ្វកានីស្ថាន។ រដ្ឋនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៤ បន្ទាប់ពីសហរដ្ឋអាមេរិកបានឈ្លានពានចូលទឹកដីអាហ្វកានីស្ថាននៅក្នុងឆ្នាំ២០០១ ដើម្បីផ្តួលរំលំរបបអេមីរ៉ាតឥស្លាមអាហ្វកានីស្ថានរបស់តាលីបង់។ នៅអំឡុងខែសីហា ឆ្នាំ២០២១ រដ្ឋមួយនេះបានបាត់បង់ការគ្រប់គ្រងលើទឹកដីភាគច្រើនទៅក្រុមតាលីបង់ ហើយទីបំផុតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ តាលីបង់ក៏បានកាន់កាប់រដ្ឋធានីកាប៊ុល។
បន្ទាប់ពីណាតូបានប្រកាសដកទ័ពនៅឆ្នាំ២០២១ ចលនាតាលីបង់បានបើកប្រតិបត្តិការវាយប្រហារភ្លាមៗនៅអំឡុងខែឧសភា ឆ្នាំ២០២១ ហើយរយៈពេលបីខែកន្លះក្រោយ ក្រុមនេះក៏បានគ្រប់គ្រងប្រទេសអាហ្វកានីស្ថានស្ទើរទាំងអស់។ ស្ថាប័នសាធារណរដ្ឋមួយនេះបានដួលរលំនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅពេលដែលកងកម្លាំងតាលីបង់បានចូលកាន់កាប់ទីក្រុងកាប៊ុលនិងបន្ទាប់ពីប្រធានាធិបតីអាហ្វកានីស្ថានគឺលោកអាស្រាហ្វ ហ្កានីបានរត់ភៀសខ្លួនចេញពីប្រទេស។
មុនពេលទីក្រុងកាប៊ុលត្រូវដួលរលំ កងកម្លាំងតាលីបង់បានគ្រប់គ្រងលើតំបន់ផ្សេងៗនៃប្រទេសអាហ្វកានីស្ថានខណៈដែលសង្គ្រាមស៊ីវិលកំពុងបន្តឆាបឆេះ។ មូលហេតុសង្គ្រាមនេះហើយដែលនាំឱ្យកំណត់ត្រាសិទ្ធិមនុស្សនិងសិទ្ធិស្ត្រីនៅអាហ្វកានីស្ថានមានវិបត្តិធ្ងន់ធ្ងរដោយមានទង្វើរំលោភបំពានជាច្រើនដែលប្រព្រឹត្តដោយភាគីទាំងសងខាងដូចជា ការសម្លាប់ជនស៊ីវិល ការចាប់ជំរិត និងការធ្វើទារុណកម្មជាដើម។ អ្នកខ្លះបានចាត់ទុករដ្ឋនេះជារដ្ឋរណបរបស់អាមេរិកព្រោះដោយសារតែរដ្ឋាភិបាលអាហ្វកានីស្ថានបានពឹងផ្អែកលើជំនួយយោធានិងសេដ្ឋកិច្ចអាមេរិកច្រើនហួសហេតុ ហើយវាក៏បាត់បង់ការគ្រប់គ្រងបន្តិចម្តងៗនៅតាមតំបន់ជនបទបន្ទាប់ពីអាមេរិកបានបញ្ចប់ប្រតិបត្តិការទ្រាំទ្រសេរីភាពរបស់ពួកគេ។[៣]
នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោកគូលប៊ូដង់ ហេកម៉ាត្យ៉ា មេដឹកនាំនៃគណបក្សឥស្លាមគូលប៊ូដង់បានទៅជួបប្រជុំជាមួយលោកហាមីដ កាហ្សៃដែលជាអតីតប្រធានាធិបតីអាហ្វកានីស្ថាននិងលោកអាប់ឌុលឡាអាប់ឌុលឡា ជាប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ដើម្បីសម្រុះសម្រួលជាតិនិងជាអតីតនាយកប្រតិបត្តិនៅឯទីក្រុងដូហាដោយពួកគេចង់បង្កើតរដ្ឋាភិបាលមួយ (ទោះបីជាវាមិនសូវច្បាស់ថាតើកាហ្សៃឬអាប់ឌុលឡានឹងជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយរដ្ឋាភិបាលដែលគ្រោងនឹងបង្កើតក៏ដោយ)។[៤][៥] ប្រធានាធិបតីហ្កានីដែលកំពង់ជ្រកកោននៅអេមីរ៉ាតអារ៉ាប់រួមបាននិយាយថាលោកគឺគាំទ្រកិច្ចចរចានេះ។[៦][៧] នៅថ្ងៃដដែរ អនុប្រធានាធិបតីទីមួយគឺលោកអាមរូឡា សាឡេ – ដោយដកស្រង់បទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញអាហ្វកានីស្ថាន – បានប្រកាសខ្លួនឯងថាជាប្រធានាធិបតីស្តីទីនៃប្រទេសអាហ្វកានីស្ថានហើយបន្តអះអាងថាខ្លួនជាតំណាងរដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់អាហ្វកានីស្ថានពីមូលដ្ឋានចលនាតស៊ូប្រតិបត្តិការរបស់ខ្លួននៅជ្រលងភ្នំបង់ស៊ារដោយបានប្តេជ្ញាបន្តប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមតាលីបង់។[៨][៩][១០]
ប្រវត្តិសាស្ត្រ
នៅខែធ្នូ ឆ្នាំ២០០១ ក្រោយពីរដ្ឋាភិបាលតាលីបង់ត្រូវបានផ្តួលរំលំរួច រដ្ឋបាលបណ្តោះអាសន្នអាហ្វកានីស្ថានក្រោមការដឹកនាំរបស់លោកហាមីដ កាហ្សៃក៏ត្រូវបានបង្កើតឡើង។ កងកម្លាំងជំនួយសន្តិសុខអន្តរជាតិ (ISAF) ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីជួយដល់រដ្ឋបាលកាហ្សៃនិងផ្តល់នូវសន្តិសុខជាមូលដ្ឋាន។[១១][១២] បន្ទាប់ពីឆ្លងកាត់ភ្លើងសង្គ្រាមអស់រយៈពេលជាងពីរទសវត្សរ៍និងព្រមទាំងមានគ្រោះទុរ្ភិក្សកើតឡើងនាអំឡុងពេលនោះទៀត ប្រជាជាតិអាហ្វកានីស្ថានទាំងមូលមានកំណត់ត្រានៃអត្រាមរណភាពទារកនិងកុមារខ្ពស់បំផុតនៅលើពិភពលោក និងប្រជាជនទូទៅមានអាយុសង្ឃឹមទាបបំផុតដែរ ហើយពួកគេភាគច្រើនគឺកំពុងតែស្ថិតក្នុងស្ថានភាពស្រេកឃ្លាន[១៣][១៤][១៥]រីឯហេដ្ឋារចនាសម្ព័ន្ធជាតិត្រូវបានបំផ្លិចបំផ្លាញជាទម្ងន់។[១៦] ម្ចាស់ជំនួយបរទេសជាច្រើនបានចាប់ផ្តើមផ្តល់ជំនួយដើម្បីស្តារប្រទេសអាហ្វកានីស្ថានដែលត្រូវបានហែកហួរដោយសារសង្គ្រាម។[១៧][១៨]
ក្នុងពេលដំណើរគ្នានេះ កងកម្លាំងតាលីបង់បានជួបប្រជុំគ្នាម្តងទៀតនៅលើទឹកដីប្រទេសប៉ាគីស្ថានខណៈដែលកងទាហានសម្ព័ន្ធមិត្តបន្ថែមបានបញ្ជូនមកអាហ្វកានីស្ថានដើម្បីស្តារសន្តិសុខនិងសន្តិភាពក្នុងប្រទេស។[១៩][២០] មិនយូរប៉ុន្មាន ក្រុមតាលីបង់ក៏ចាប់ផ្តើមប្រកាសធ្វើកុបកម្មដើម្បីដណ្តើមគ្រប់គ្រងប្រទេសអាហ្វកានីស្ថានឡើងវិញ។ ជាងមួយទស្សវត្តរ៍ក្រោយ កងកម្លាំង IS និងកងទ័ពអាហ្វកានីស្ថានបានបើកប្រតិបត្តិការយោធាជាច្រើនប្រឆាំងនឹងក្រុមតាលីបង់ប៉ុន្តែមិនបានកំទេចក្រុមនេះបានសម្រេចសោះ។ ទោះជាយ៉ាងណា អាហ្វកានីស្ថាននូវតែមានឈ្មោះនៅក្នុងចំណោមប្រទេសក្រីក្របំផុតនៅលើពិភពលោកដោយសារតែកង្វះវិនិយោគពីបរទេស អំពើពុករលួយនៅក្នុងជួររដ្ឋាភិបាល និងកុបកម្មរបស់ក្រុមតាលីបង់។[២១][២២] បន្ទាប់ពីបានឡើងកាន់អំណាច លោកកាហ្សៃមានគោលដៅចង់បង្រួបបង្រួមប្រជាជនអាហ្វកានីស្ថានទាំងអស់[២៣]ហើយរដ្ឋាភិបាលលោកបានស្តាររចនាសម្ព័ន្ធប្រជាធិបតេយ្យខ្លះៗដោយបានអនុម័តរដ្ឋធម្មនុញ្ញនៅក្នុងឆ្នាំ២០០៤ និងដាក់ឈ្មោះផ្លូវការនៃប្រទេសនេះថា "សាធារណរដ្ឋឥស្លាមអាហ្វកានីស្ថាន"។ កិច្ចខិតខំប្រឹងប្រែងជាច្រើនត្រូវបានធ្វើឡើងដោយមានការគាំទ្រពីប្រទេសម្ចាស់ជំនួយបរទេសដើម្បីអភិវឌ្ឍវិស័យសេដ្ឋកិច្ច សុខាភិបាល វិស័យអប់រំ ដំណឹកជញ្ជូន និងវិស័យកសិកម្មនៅអាហ្វកានីស្ថាន។ កងកម្លាំង IS ក៏បានចាប់ផ្តើមហ្វឹកហាត់បណ្តុះបណ្តាលកងកម្លាំងសន្តិសុខជាតិអាហ្វកានីស្ថាននាអំឡុងពេលនេះផងដែរ។ នៅក្រោយឆ្នាំ២០០២ ជនជាតិអាហ្វកានីស្ថានជិតប្រាំលាននាក់បាននាំគ្នាធ្វើមាតុភូមិនិវត្តន៍ចូលស្រុកវិញ។[២៤] ចំនួនកងកម្លាំងណាតូដែលមានវត្តមាននៅអាហ្វកានីស្ថានបានកើនដល់ ១៤០,០០០ នាក់ក្នុងឆ្នាំ២០១១ ដែលជាកម្រិតខ្ពស់បំផុត[២៥]ប៉ុន្តែបានធ្លាក់ចុះមកប្រហែល ១៦,០០០ នាក់វិញនៅក្នុងឆ្នាំ២០១៨។[២៦]
នៅអំឡុងខែកញ្ញា ឆ្នាំ២០១៤ លោកអាស្រាហ្វ ហ្កានីបានជាប់ឆ្នោតជាប្រធានាធិបតីអាហ្វកានីស្ថាន នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រអាហ្វកានីស្ថានដែលអំណាចត្រូវបានផ្ទេរតាមបែបប្រជាធិបតេយ្យ។[២៧][២៨][២៩][៣០][៣១] នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ អង្គការណាតូបានប្រកាសបញ្ចប់ប្រតិបត្តិការរបស់ ISAF នៅអាហ្វកានីស្ថានជាផ្លូវការហើយបានផ្ទេរការទទួលខុសត្រូវផ្នែកសន្តិសុខពេញលេញទៅឱ្យរដ្ឋាភិបាលអាហ្វកានីស្ថាន។ ប្រតិបត្តិការគាំទ្រសេចក្តីសម្រេចដែលដឹកនាំដោយណាតូត្រូវបានបង្កើតឡើងនៅថ្ងៃដដែរដើម្បីជំនួសឱ្យ ISAF។[៣២][៣៣] កងកម្លាំងណាតូរាប់ពាន់នាក់នូវតែធ្វើការឈរជើងនៅក្នុងប្រទេសដើម្បីហ្វឹកហ្វឺននិងណែនាំកងកម្លាំងរដ្ឋាភិបាលអាហ្វកានីស្ថាន[៣៤] និងដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមតាលីបង់។[៣៥] នៅក្នុងឆ្នាំ២០១៥ គេបានធ្វើការប៉ាន់ស្មានឃើញថា"មនុស្សប្រហែល ១៤៧,០០០ នាក់បានបាត់បង់ជីវិតនៅអាហ្វកានីស្ថានដោយសារសង្គ្រាមតាំងពីឆ្នាំ២០០១ មកហើយនៅក្នុងការប្រមាណនោះមានមនុស្សជាង ៣៨,០០០ នាក់គឺជាជនស៊ីវិល"។[៣៦] យោងទៅតាមរបាយការណ៍របស់ "Body Count" បានឱ្យដឹងថា ជនស៊ីវិលប្រមាណពី ១០៦,០០០ ទៅ ១៧០,០០០ នាក់ត្រូវបានស្លាប់ដោយសារជម្លោះទាំងអស់នៅអាហ្វកានីស្ថានក្នុងកណ្តាប់ដៃរបស់ភាគីទាំងសងខាង។[៣៧][៣៨][៣៩]
ការដួលរលំ
ដំណើរផុសឡើងវិញរបស់តាលីបង់ (២០២១)
នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ អគ្គលេខាធិការអង្គការណាតូលោកជិនស៍ ស្តូលថិនប៊ឺកបាននិយាយថា ក្រុមសម្ព័ន្ធភាព បានសម្រេចយល់ព្រមផ្តើមការដកកងទ័ពរបស់ខ្លួនចេញពីអាហ្វកានីស្ថានពីថ្ងៃទី១ ខែឧសភា។[៤០] ខណៈដែលយុទ្ធនាការដកទ័ពសម្ព័ន្ធមិត្តកំពុងដំណើរការ ចលនាតាលីបង់បានបើកការវាយប្រហារទ្រង់ទ្រាយធំមកលើរដ្ឋាភិបាលអាហ្វកានីស្ថាន។[៤១][៤២] នៅខែមិថុនា ឆ្នាំ២០២១ ទីភ្ញាក់ងារស៊ើបការណ៍អាមេរិកបានថ្លែងថារដ្ឋាភិបាលអាហ្វកានីស្ថានអាចនឹងត្រូវផ្តួលរំលំក្នុងរយៈពេលប្រាំមួយខែបន្ទាប់ពីណាតូបានដកទ័ពអស់។[៤៣] របាយការណ៍នេះបានបង្ហាញពីសុទិដ្ឋិនិយមជ្រុលព្រោះថានៅសប្តាហ៍ទីពីរនៃខែសីហា រដ្ឋធានីខេត្តអាហ្វកានីស្ថានភាគច្រើនបានធ្លាក់ក្នុងកណ្តាប់ដៃរបស់តាលីបង់ហើយកងទ័ពជាតិអាហ្វកានីស្ថានបានព្រាត់ប្រាសគ្នាទាំងស្រុងដោយបាត់បង់មូលដ្ឋានទ័ពនៅគ្រប់ផ្នែកនៃប្រទេស។ ការដួលរលំនៃទីក្រុងម៉ាហ្សា-អ៊ី-សារីហ្វនិងចាឡាឡាបាដនៅថ្ងៃទី១៤ និងទី១៥ ខែសីហាបានដកចេញនូវលទ្ធភាពទាំងឡាយរបស់រដ្ឋាភិបាលអាហ្វកានីស្ថានក្នុងការបញ្ឈប់យុទ្ធនាការរបស់តាលីបង់។[៤៤]
ការដួលរលំនៃទីក្រុងកាប៊ុល
នៅថ្ងៃទី១៥ ខែសីហា កងកម្លាំងតាលីបង់បានសម្រុកចូលក្នុងរដ្ឋធានីកាប៊ុលដោយរងការប៉ះទង្គិចតិចតួចបំផុតជាមួយកងកម្លាំងប្រឆាំង។[៤៥] នៅពេលរសៀលនៃថ្ងៃដដែរនោះ គេបានរាយការណ៍ថាប្រធានាធិបតីអាហ្វកានីស្ថានលោកអាស្រាហ្វ ហ្កានីបានរត់ភៀសខ្លួនពីប្រទេសដោយសម្តៅទៅប្រទេសតាជីគីស្ថានឬអ៊ូសបេគីស្ថាន។ ប្រធានសភាតំណាងប្រជាជនលោករ៉ាម៉ាន់ រ៉ាម៉ានីក៏ត្រូវបានគេរាយការណ៍ថាបានភៀសខ្លួនទៅប្រទេសប៉ាគីស្ថានដែរ។[៤៦] ក្រោយពីហ្កានីបានរត់គេចផុត កងកម្លាំងស្មោះស្ម័គ្រនឹងលោកដែលនៅសល់ទាំងប៉ុន្មានបានរត់ចោលមូលដ្ឋានទ័ពរបស់ពួកគេហើយអត្ថិភាពនៃកងកម្លាំងប្រដាប់អាវុធអាហ្វកានីស្ថានក៏ឈានចូលដល់ទីបញ្ចប់។[៤៧]
នៅវេលាល្ងាចនៃថ្ងៃទី១៥ ខែសីហា ក្រុមតាលីបង់បានចូលកាន់កាប់វិមានប្រធានាធិបតីហើយបានពង្រូតទង់ជាតិនៃសាធារណរដ្ឋអាហ្វកានីស្ថានចុះនិងតម្លើងទង់ជាតិរបស់ពួកគេឡើងនៅលើកំពូលវិមាន។ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ពួកតាលីបង់បានប្រកាសពីការស្តាររបបអេមីរ៉ាតឥស្លាមអាហ្វកានីស្ថានឡើងវិញ។[៤៨]
ចលនាប្រឆាំងនៅខេត្តបង់ស៊ារ
នៅថ្ងៃទី១៧ ខែសីហា អតីតអនុប្រធានាធិបតីទីមួយនៃសាធារណរដ្ឋឥស្លាមអាហ្វកានីស្ថានគឺលោកអាមរូឡា សាឡេបានបង្ហោះតាមបណ្តាញសង្គមធ្វិតថឺរថា លោកគឺកំពុងស្ថិតនៅក្នុងប្រទេសនូវឡើយនិងបានទទួលតួនាទីជាប្រធានាធិបតីស្តីទីក្នុងករណីអវត្តមានលោកហ្កានីដោយជាការលើកឡើងតាមរដ្ឋធម្មនុញ្ញអាហ្វកានីស្ថាន។[៤៩] រដ្ឋាភិបាលរបស់លោកសាឡេមានមូលដ្ឋាននៅជ្រលងភ្នំបង់ស៊ារដោយចាត់ទីក្រុងបាហ្សារ៉ាក់ជារដ្ឋធានីបណ្តោះអាសន្នហើយវាគឺជាតំបន់មួយក្នុងចំណោមតំបន់មួយចំនួនទៀតដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់សាធារណរដ្ឋឥស្លាម។ ចលនានេះបានរួមបញ្ចូលលោកប៊ីស្មីឡាខាន់ មហាម៉ាឌីជារដ្ឋមន្ត្រីការពារជាតិ និងលោកអាម៉េដ ម៉ាស៊ូដជាមេបញ្ជាការយោធា។[៥០][៥១]
រដ្ឋាភិបាល
សាធារណរដ្ឋឥស្លាមអាហ្វកានីស្ថានគឺជាសាធារណរដ្ឋឥស្លាមដែលមានអំណាចរដ្ឋាភិបាលចំនួនបីគឺ៖ អំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញត្តិ និងអំណាចតុលាការ។ ប្រធានាធិបតីគឺជាប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលផង។ រដ្ឋសភាគឺជាស្ថាប័ននីតិប្បញ្ញត្តិដែលមានស្ថាប័នពីរពោលគឺសភាពីរមាន សភាតំណាងប្រជាជន និងសភាព្រឹទ្ធាចារ្យ។ តុលាការកំពូលត្រូវបានដឹកនាំដោយប្រធានយុត្តិធម៌គឺលោកយូសូហ្វ ហាឡឹមហើយក៏ត្រូវជាអតីតអនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ទទួលបន្ទុកកិច្ចការច្បាប់ដែរ។[៥២][៥៣]

យោងទៅតាម Transparency International បានឱ្យដឹងថា អាហ្វកានីស្ថានគឺជាប្រទេសដែលមានអំពើពុករលួយរាតត្បាតច្រើនជាងគេនៅលើពិភពលោក។[៥៤] របាយការណ៍ខែមករា ឆ្នាំ២០១០ ដែលបានចុះផ្សាយដោយការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀននិងឧក្រិដ្ឋកម្មបានបង្ហាញថាករណីសូកប៉ាន់ផ្សេងៗគឺមានចំនួនស្មើនឹង ២៣% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។[៥៥] អំពើពុករលួយមានជាទូទៅស្ទើរគ្រប់ទីកន្លែងសូម្បីតែនៅក្នុងថ្នាក់លើនៃអភិបាលកិច្ចក៏មានដែរ ឧទាហរណ៍៖ នៅខែសីហា ឆ្នាំ២០១០ វាត្រូវបានគេបង្ហាញថាថ្នាក់ដឹកនាំរបស់ធនាគារកាប៊ុលថ្មីនិងឥស្សរជននយោបាយមួយចំនួនតូចរួមទាំងរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីផងបានកិបកេងលុយជិត ១ ពាន់លានដុល្លារតាមរយៈគម្រោងប្រាក់កម្ចីក្លែងបន្លំ។[៥៦][៥៧]
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ប្រធានាធិបតីអាហ្វកានីស្ថានបានឈានដល់កិច្ចព្រមព្រៀងបែងចែកអំណាចជាមួយគូប្រជែងរបស់លោកពីការបោះឆ្នោតដោយមានលោកអាប់ឌុលឡា អាប់ឌុលឡាជាអ្នកសម្រេចចិត្តថាអ្នកណានឹងដឹកនាំក្រសួងសំខាន់ៗរបស់ប្រទេស។ កិច្ចព្រមព្រៀងនេះបានបញ្ចប់ភាពជាប់គាំងនយោបាយរយៈពេលជាច្រើនខែនៅក្នុងប្រទេស។ វាត្រូវបានគេយល់ស្របថាខណៈដែលលោកហ្កានីនឹងដឹកនាំប្រទេសអាហ្វកានីស្ថានក្នុងនាមជាប្រធានាធិបតី លោកអាប់ឌុលឡានឹងត្រួតពិនិត្យដំណើរការសន្តិភាពជាមួយក្រុមតាលីបង់។[៥៨][៥៩]
ការបោះឆ្នោត និងគណបក្សនយោបាយ
កំណត់សម្គាល់
ឯកសារយោង
- ↑ "Country Profile: Afghanistan" (PDF). Library of Congress Country Studies on Afghanistan. August 2008. Archived from the original (PDF) on 8 មេសា 2014. Retrieved 5 កញ្ញា 2021.
- ↑ ការិយាល័យស្ថិតិកណ្តាលអាហ្វកានីស្ថានឆ្នាំ២០២០។
- ↑ Ladwig, Walter C. (2017). The Forgotten Front: Patron-Client Relationships in Counter Insurgency. Cambridge University Press. p. 302. ល.ស.ប.អ. 9781107170773. https://books.google.com/books?id=GdAoDwAAQBAJ។ បានយកមក 2018-05-15.
- ↑ "(ភាសាអង់គ្លេស) Afghanistan's Hekmatyar says heading for Doha with Karzai, Abdullah Abdullah to meet Taliban - Al Jazeera". Reuters. 2021-08-16. Retrieved 2021-09-05.
- ↑ AFP (2021-08-18). "(ភាសាអង់គ្លេស) Taliban met ex-Afghan leader Karzai, Abdullah Abdullah". Brecorder. Retrieved 2021-09-05.
- ↑ Macias, Natasha Turak,Amanda (2021-08-18). "(ភាសាអង់គ្លេស) Ousted Afghan President Ashraf Ghani resurfaces in UAE after fleeing Kabul, Emirati government says". CNBC. Retrieved 2021-09-05.
- ↑ "(ភាសាអង់គ្លេស) Ghani says he backs talks as Taliban meet with Karzai, Abdullah". New Age. Retrieved 2021-09-05.
- ↑ "Panjshir flies flag of resistance again; Amrullah says he is President of Afghanistan". Tribune India. August 17, 2021. https://www.tribuneindia.com/news/world/panjshir-flies-flag-of-resistance-again-amrullah-says-he-is-president-of-afghanistan-298553.
- ↑ "(ភាសាអង់គ្លេស) Afghan vice president says he is "caretaker" president". Reuters. 2021-08-17. Retrieved 2021-09-05.
- ↑ "(ភាសាអង់គ្លេស) Exiled Taliban leaders return to take charge of Afghanistan". BBC News. Retrieved 2021-09-05.
- ↑ Security Councilសហប្រជាជាតិ Resolution 1386 S-RES-1386(2001) នៅថ្ងៃ 31 May 2001 – (UNSCR 1386)
- ↑ "United States Mission to Afghanistan". Nato.usmission.gov. Archived from the original on 21 តុលា 2010. Retrieved 6 កញ្ញា 2021.
- ↑ "Afghanistan's Refugee Crisis". MERIP. 24 September 2001.
- ↑ "Afghanistan: Civilians at Risk". Doctors Without Borders – USA.
- ↑ Makhmalbaf, Mohsen (1 November 2001). "Limbs of No Body: The World's Indifference to the Afghan Tragedy". Monthly Review.
- ↑ "Rebuilding Afghanistan". Return to Hope.
- ↑ "Japan aid offer to 'broke' Afghanistan". CNN. 15 January 2002.
- ↑ "Rebuilding Afghanistan: The U.S. Role". Stanford University.
- ↑ Fossler, Julie. "USAID Afghanistan". Afghanistan.usaid.gov. Archived from the original on 17 តុលា 2010. Retrieved 6 កញ្ញា 2021.
- ↑ "Canada's Engagement in Afghanistan: Backgrounder". Afghanistan.gc.ca. 9 July 2010. Archived from the original on 15 ធ្នូ 2010. Retrieved 6 កញ្ញា 2021.
- ↑ "Pakistan Accused of Helping Taliban". ABC News. 31 July 2008. https://abcnews.go.com/Video/video?id=5484891&tab=9482931§ion=8865284&page=1.
- ↑ Crilly, Rob; Spillius, Alex (26 July 2010). "Wikileaks: Pakistan accused of helping Taliban in Afghanistan attacks". The Telegraph (London). https://www.telegraph.co.uk/news/worldnews/asia/afghanistan/7910687/Wikileaks-Pakistan-accused-of-helping-Taliban-in-Afghanistan-attacks.html.
- ↑ "Afghan President Karzai Receives Philadelphia Liberty Medal". Philanthropy News Digest (PND).
- ↑ Howard Adelman (15 April 2016). Protracted Displacement in Asia: No Place to Call Home. Taylor & Francis. p. 167. ល.ស.ប.អ. 978-1-317-07407-6. https://books.google.com/books?id=oLYFDAAAQBAJ&pg=PT167.
- ↑ "The foreign troops left in Afghanistan". BBC News. 15 October 2015. https://www.bbc.com/news/world-south-asia-11371138.
- ↑ "How Many Troops Are Currently in Afghanistan?". Forces Network.
- ↑ "Huge security as Afghan presidential election looms". BBC. 4 April 2014. https://www.bbc.com/news/world-asia-26880022.
- ↑ "Afghanistan votes in historic presidential election". BBC. 5 April 2014. https://www.bbc.com/news/world-asia-26893972.
- ↑ Shalizi and Harooni, Hamid and Mirwais (4 April 2014). "Landmark Afghanistan Presidential Election Held Under Shadow of Violence". HuffPost. https://www.huffingtonpost.com/2014/04/04/landmark-afghan-election-_n_5095143.html.
- ↑ "Afghanistan's Future: Who's Who in Pivotal Presidential Election". NBC News. https://www.nbcnews.com/news/world/afghanistans-future-whos-who-pivotal-presidential-election-n24756.
- ↑ "Afghan president Ashraf Ghani inaugurated after bitter campaign". The Guardian. https://www.theguardian.com/world/2014/sep/29/afghan-president-ashraf-ghani-inaugurated.
- ↑ "U.S. formally ends the war in Afghanistan". Associated Press. CBA News. 28 December 2014. https://www.cbsnews.com/news/america-formally-ends-the-war-in-afghanistan/.
- ↑ Sune Engel Rasmussen in Kabul (28 December 2014). "Nato ends combat operations in Afghanistan". The Guardian (Kabul). https://www.theguardian.com/world/2014/dec/28/nato-ends-afghanistan-combat-operations-after-13-years.
- ↑ "U.S. formally ends the war in Afghanistan". CBS News. Archived from the original on 28 ធ្នូ 2014. Retrieved 6 កញ្ញា 2021.
- ↑ "TSG IntelBrief: Afghanistan 16.0". The Soufan Group. Archived from the original on 9 សីហា 2018. Retrieved 6 កញ្ញា 2021.
- ↑ "Afghan Civilians". Brown University. 2015. Archived from the original on 6 កញ្ញា 2015. Retrieved 6 កញ្ញា 2021.
- ↑ "Body Count – Casualty Figures after 10 Years of the 'War on Terror' – Iraq Afghanistan Pakistan" (PDF). IPPNW, PGS and PSR, First international edition (March 2015). Archived from the original (PDF) on 30 មេសា 2015.
- ↑ Gabriela Motroc (7 April 2015). "U.S. War on Terror has reportedly killed 1.3 million people in a decade". Australian National Review. http://www.australiannationalreview.com/war-terror-reportedly-killed-13-million-people-decade/.
- ↑ "220,000 killed in US war in Afghanistan 80,000 in Pakistan: report". Daily Times. 30 March 2015. http://www.dailytimes.com.pk/national/30-Mar-2015/220-000-killed-in-us-war-in-afghanistan-80-000-in-pakistan-report.
- ↑ "NATO to Cut Forces in Afghanistan, Match US Withdrawal". VOA News. 14 April 2021. https://www.voanews.com/usa/nato-cut-forces-afghanistan-match-us-withdrawal.
- ↑ Robertson, Nic (24 June 2021). "Afghanistan is disintegrating fast as Biden's troop withdrawal continues". CNN. https://edition.cnn.com/2021/06/24/asia/afghanistan-taliban-offensive-intl-cmd/index.html.
- ↑ "Afghanistan stunned by scale and speed of security forces' collapse". The Guardian. 13 July 2021. https://www.theguardian.com/world/2021/jul/13/afghanistan-stunned-by-scale-and-speed-of-security-forces-collapse.
- ↑ "(ភាសាអង់គ្លេស) Afghan government could fall within six months of U.S. military withdrawal, new intelligence assessment says". The Washington Post. 24 June 2021. ល.ត.ម.អ. 0190-8286. https://www.washingtonpost.com/national-security/afghan-government-could-fall-within-six-months-of-us-military-withdrawal-new-intelligence-assessment-says/2021/06/24/42375b14-d52c-11eb-baed-4abcfa380a17_story.html.
- ↑ Archive, View Author; feed, Get author RSS (2021-08-14). "(ភាសាអង់គ្លេស) Inside an Afghan city as it falls to the Taliban". New York Post. Retrieved 2021-08-16.
{{cite web}}
:|first=
has generic name (help) - ↑ "(ភាសាអង់គ្លេស) Afghanistan: Heavy fighting ongoing on the outskirts of Kabul as of early Aug. 15; a total blackout reported in the city". GardaWorld. Retrieved 6 កញ្ញា 2021.
- ↑ "(ភាសាអង់គ្លេស) Afghan President leaves country, Taliban directed to enter Kabul". The Khaama Press News Agency. 2021-08-15. Retrieved 6 កញ្ញា 2021.
- ↑ Sanger, David E.; Cooper, Helene (2021-08-14). "(ភាសាអង់គ្លេស) Taliban Sweep in Afghanistan Follows Years of U.S. Miscalculations". The New York Times. ល.ត.ម.អ. 0362-4331. https://www.nytimes.com/2021/08/14/us/afghanistan-biden.html.
- ↑ Latifi, Ali M. "(ភាសាអង់គ្លេស) Kabul near standstill on day one of the Taliban's Emirate". Al Jazeera. Retrieved 6 កញ្ញា 2021.
- ↑ "(ភាសាអង់គ្លេស) Afghan vice president says he is "caretaker" president". Reuters. 2021-08-17. Retrieved 6 កញ្ញា 2021.
- ↑ "Leadership". Northern Alliance: Fighting for a Free Afghanistan. Friends of the Northern Alliance. Retrieved 6 កញ្ញា 2021.
- ↑ "Panjshir flies flag of resistance". Tribune India.
- ↑ "The Supreme Court Chief Justice Biography". supremecourt.gov.af. Archived from the original on 3 តុលា 2015.
- ↑ "Afghan Biographies". afghan-bios.info. Archived from the original on 2 តុលា 2015. Retrieved 7 កញ្ញា 2021.
- ↑ "Corruption Perceptions Index 2016 Results". Transparency International. Archived from the original on 25 មករា 2017. Retrieved 7 កញ្ញា 2021.
- ↑ "Corruption widespread in Afghanistan, UNODC survey says". UNODC.org. 19 January 2010. Archived from the original on 16 មេសា 2014. Retrieved 7 កញ្ញា 2021.
- ↑ George, Brian. "The Kabul to Dubai Pipeline: Lessons Learned From the Kabul Bank Scandal". Carnegie Endowment. Retrieved 6 កញ្ញា 2021.
- ↑ Danish, Jamil. "Afghanistan's corruption epidemic is wasting billions in aid". Guardian. https://www.theguardian.com/global-development-professionals-network/2016/nov/03/afghanistans-corruption-epidemic-is-wasting-billions-in-aid.
- ↑ "Afghanistan president Ashraf Ghani and rival Abdullah Abdullah reach power-sharing deal". Deutsche Welle. Retrieved 7 កញ្ញា 2021.
- ↑ "Afghan president and rival strike power-sharing deal after feuding for months". Reuters. Retrieved 7 កញ្ញា 2021..
- Pages using duplicate arguments in template calls
- Pages containing cite templates with deprecated parameters
- CS1 errors: generic name
- Coordinates on Wikidata
- Articles with hatnote templates targeting a nonexistent page
- សាធារណរដ្ឋឥស្លាមអាហ្វកានីស្ថាន
- អតីតប្រទេសនៅអាស៊ីកណ្តាល
- អតីតប្រទេសនៅអាស៊ីខាងត្បូង
- អតីតសាធារណរដ្ឋ
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ