Jump to content

សាធារណរដ្ឋឥស្លាមអាហ្វហ្កានីស្ថាន

ពីវិគីភីឌា
សាធារណរដ្ឋឥស្លាមអាហ្វកានីស្ថាន
២០០៤–២០២១
ទង់ជាតិ អាហ្វកានីស្ថាន
ទង់ជាតិ (២០១៣–២០១៤)
វរលញ្ឆករជាតិ (២០១៣–២០២១)អាហ្វកានីស្ថាន
វរលញ្ឆករជាតិ
(២០១៣–២០២១)
បាវចនា
لا إله إلا الله، محمد رسول الله
"គ្មានព្រះណាក្រៅពីអាឡោះទេ មហាម៉ាដគឺជាទេវទូតរបស់អាឡោះ" (សាហាដា)
ភ្លេងជាតិ

قلعه اسلام قلب اسیا
("បន្ទាយឥស្លាម បេះដូងនៃអាស៊ី")
(២០០៤–២០០៦)

سرود ملی
("ចម្រៀងជាតិ")
(២០០៦–២០២១)
ទីតាំងរបស់អាហ្វកានីស្ថាន
រដ្ឋធានី
និង ទីក្រុងធំបំផុត
កាប៊ុល
33°N 66°E / 33°N 66°E / 33; 66Coordinates: 33°N 66°E / 33°N 66°E / 33; 66
ភាសាទូទៅ
ក្រុមជនជាតិ
សាសនា
រដ្ឋាភិបាលរដ្ឋឯកភូត សាធារណរដ្ឋឥស្លាមប្រកាន់ប្រព័ន្ធពាក់កណ្តាលប្រធានាធិបតីនិយម
នីតិបញ្ញត្តិរដ្ឋសភា
សភាចាស់ទុំ
សភាតំណាងប្រជាជន
២៩ កុម្ភៈ ២០២០
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៦៥២,៨៦៤ គ.ម  
- ផ្ទៃទឹក (%)
គ្មានទិន្នន័យ
ប្រជាជន
- ប៉ាន់ស្មាន
៣១,៣៩០,២០០[]
៤៨.០៨ នាក់/គ.ម  
រូបិយវត្ថុអាហ្វកានី (افغانی) (AFN)
ល្វែងម៉ោងUTC+៤:៣០ ប្រតិទិនសុរិយគតិ (D†)
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+៩៣
ដែនកម្រិតខ្ពស់.af افغانستان.
Preceded by
Succeeded by
អន្តរកាលរដ្ឋឥស្លាមអាហ្វកានីស្ថាន
អេមីរ៉ាតឥស្លាមអាហ្វកានីស្ថាន
សព្វថ្ងៃជាផ្នែកនៃអាហ្វកានីស្ថាន

សាធារណរដ្ឋឥស្លាមអាហ្វកានីស្ថាន គឺជាសាធារណរដ្ឋឥស្លាមមួយដែលមានអត្ថិភាពពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០២១ នៅអំឡុងសង្គ្រាមអាហ្វកានីស្ថាន។ រដ្ឋនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៤ បន្ទាប់ពីសហរដ្ឋអាមេរិកបានឈ្លានពានចូលទឹកដីអាហ្វកានីស្ថាននៅក្នុងឆ្នាំ២០០១ ដើម្បីផ្តួលរំលំរបបអេមីរ៉ាតឥស្លាមអាហ្វកានីស្ថានរបស់តាលីបង់។ នៅអំឡុងខែសីហា ឆ្នាំ២០២១ រដ្ឋមួយនេះបានបាត់បង់ការគ្រប់គ្រងលើទឹកដីភាគច្រើនទៅក្រុមតាលីបង់ ហើយទីបំផុតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ តាលីបង់ក៏បានកាន់កាប់រដ្ឋធានីកាប៊ុល។

បន្ទាប់ពីណាតូបានប្រកាសដកទ័ពនៅឆ្នាំ២០២១ ចលនាតាលីបង់បានបើកប្រតិបត្តិការវាយប្រហារភ្លាមៗនៅអំឡុងខែឧសភា ឆ្នាំ២០២១ ហើយរយៈពេលបីខែកន្លះក្រោយ ក្រុមនេះក៏បានគ្រប់គ្រងប្រទេសអាហ្វកានីស្ថានស្ទើរទាំងអស់។ ស្ថាប័នសាធារណរដ្ឋមួយនេះបានដួលរលំនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅពេលដែលកងកម្លាំងតាលីបង់បានចូលកាន់កាប់ទីក្រុងកាប៊ុលនិងបន្ទាប់ពីប្រធានាធិបតីអាហ្វកានីស្ថានគឺលោកអាស្រាហ្វ ហ្កានីបានរត់ភៀសខ្លួនចេញពីប្រទេស។

មុនពេលទីក្រុងកាប៊ុលត្រូវដួលរលំ កងកម្លាំងតាលីបង់បានគ្រប់គ្រងលើតំបន់ផ្សេងៗនៃប្រទេសអាហ្វកានីស្ថានខណៈដែលសង្គ្រាមស៊ីវិលកំពុងបន្តឆាបឆេះ។ មូលហេតុសង្គ្រាមនេះហើយដែលនាំឱ្យកំណត់ត្រាសិទ្ធិមនុស្សនិងសិទ្ធិស្ត្រីនៅអាហ្វកានីស្ថានមានវិបត្តិធ្ងន់ធ្ងរដោយមានទង្វើរំលោភបំពានជាច្រើនដែលប្រព្រឹត្តដោយភាគីទាំងសងខាងដូចជា ការសម្លាប់ជនស៊ីវិល ការចាប់ជំរិត និងការធ្វើទារុណកម្មជាដើម។ អ្នកខ្លះបានចាត់ទុករដ្ឋនេះជារដ្ឋរណបរបស់អាមេរិកព្រោះដោយសារតែរដ្ឋាភិបាលអាហ្វកានីស្ថានបានពឹងផ្អែកលើជំនួយយោធានិងសេដ្ឋកិច្ចអាមេរិកច្រើនហួសហេតុ ហើយវាក៏បាត់បង់ការគ្រប់គ្រងបន្តិចម្តងៗនៅតាមតំបន់ជនបទបន្ទាប់ពីអាមេរិកបានបញ្ចប់ប្រតិបត្តិការទ្រាំទ្រសេរីភាពរបស់ពួកគេ។[]

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោកគូលប៊ូដង់ ហេកម៉ាត្យ៉ា មេដឹកនាំនៃគណបក្សឥស្លាមគូលប៊ូដង់បានទៅជួបប្រជុំជាមួយលោកហាមីដ កាហ្សៃដែលជាអតីតប្រធានាធិបតីអាហ្វកានីស្ថាននិងលោកអាប់ឌុលឡាអាប់ឌុលឡា ជាប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ដើម្បីសម្រុះសម្រួលជាតិនិងជាអតីតនាយកប្រតិបត្តិនៅឯទីក្រុងដូហាដោយពួកគេចង់បង្កើតរដ្ឋាភិបាលមួយ (ទោះបីជាវាមិនសូវច្បាស់ថាតើកាហ្សៃឬអាប់ឌុលឡានឹងជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយរដ្ឋាភិបាលដែលគ្រោងនឹងបង្កើតក៏ដោយ)។[][] ប្រធានាធិបតីហ្កានីដែលកំពង់ជ្រកកោននៅអេមីរ៉ាតអារ៉ាប់រួមបាននិយាយថាលោកគឺគាំទ្រកិច្ចចរចានេះ។[][] នៅថ្ងៃដដែរ អនុប្រធានាធិបតីទីមួយគឺលោកអាមរូឡា សាឡេ – ដោយដកស្រង់បទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញអាហ្វកានីស្ថាន – បានប្រកាសខ្លួនឯងថាជាប្រធានាធិបតីស្តីទីនៃប្រទេសអាហ្វកានីស្ថានហើយបន្តអះអាងថាខ្លួនជាតំណាងរដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់អាហ្វកានីស្ថានពីមូលដ្ឋានចលនាតស៊ូប្រតិបត្តិការរបស់ខ្លួននៅជ្រលងភ្នំបង់ស៊ារដោយបានប្តេជ្ញាបន្តប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមតាលីបង់។[][][១០]

ប្រវត្តិសាស្ត្រ

នៅខែធ្នូ ឆ្នាំ២០០១ ក្រោយពីរដ្ឋាភិបាលតាលីបង់ត្រូវបានផ្តួលរំលំរួច រដ្ឋបាលបណ្តោះអាសន្នអាហ្វកានីស្ថានក្រោមការដឹកនាំរបស់លោកហាមីដ កាហ្សៃក៏ត្រូវបានបង្កើតឡើង។ កងកម្លាំងជំនួយសន្តិសុខអន្តរជាតិ (ISAF) ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីជួយដល់រដ្ឋបាលកាហ្សៃនិងផ្តល់នូវសន្តិសុខជាមូលដ្ឋាន។[១១][១២] បន្ទាប់ពីឆ្លងកាត់ភ្លើងសង្គ្រាមអស់រយៈពេលជាងពីរទសវត្សរ៍និងព្រមទាំងមានគ្រោះទុរ្ភិក្សកើតឡើងនាអំឡុងពេលនោះទៀត ប្រជាជាតិអាហ្វកានីស្ថានទាំងមូលមានកំណត់ត្រានៃអត្រាមរណភាពទារកនិងកុមារខ្ពស់បំផុតនៅលើពិភពលោក និងប្រជាជនទូទៅមានអាយុសង្ឃឹមទាបបំផុតដែរ ហើយពួកគេភាគច្រើនគឺកំពុងតែស្ថិតក្នុងស្ថានភាពស្រេកឃ្លាន[១៣][១៤][១៥]រីឯហេដ្ឋារចនាសម្ព័ន្ធជាតិត្រូវបានបំផ្លិចបំផ្លាញជាទម្ងន់។[១៦] ម្ចាស់ជំនួយបរទេសជាច្រើនបានចាប់ផ្តើមផ្តល់ជំនួយដើម្បីស្តារប្រទេសអាហ្វកានីស្ថានដែលត្រូវបានហែកហួរដោយសារសង្គ្រាម។[១៧][១៨]

ក្នុងពេលដំណើរគ្នានេះ កងកម្លាំងតាលីបង់បានជួបប្រជុំគ្នាម្តងទៀតនៅលើទឹកដីប្រទេសប៉ាគីស្ថានខណៈដែលកងទាហានសម្ព័ន្ធមិត្តបន្ថែមបានបញ្ជូនមកអាហ្វកានីស្ថានដើម្បីស្តារសន្តិសុខនិងសន្តិភាពក្នុងប្រទេស។[១៩][២០] មិនយូរប៉ុន្មាន ក្រុមតាលីបង់ក៏ចាប់ផ្តើមប្រកាសធ្វើកុបកម្មដើម្បីដណ្តើមគ្រប់គ្រងប្រទេសអាហ្វកានីស្ថានឡើងវិញ។ ជាងមួយទស្សវត្តរ៍ក្រោយ កងកម្លាំង IS និងកងទ័ពអាហ្វកានីស្ថានបានបើកប្រតិបត្តិការយោធាជាច្រើនប្រឆាំងនឹងក្រុមតាលីបង់ប៉ុន្តែមិនបានកំទេចក្រុមនេះបានសម្រេចសោះ។ ទោះជាយ៉ាងណា អាហ្វកានីស្ថាននូវតែមានឈ្មោះនៅក្នុងចំណោមប្រទេសក្រីក្របំផុតនៅលើពិភពលោកដោយសារតែកង្វះវិនិយោគពីបរទេស អំពើពុករលួយនៅក្នុងជួររដ្ឋាភិបាល និងកុបកម្មរបស់ក្រុមតាលីបង់។[២១][២២] បន្ទាប់ពីបានឡើងកាន់អំណាច លោកកាហ្សៃមានគោលដៅចង់បង្រួបបង្រួមប្រជាជនអាហ្វកានីស្ថានទាំងអស់[២៣]ហើយរដ្ឋាភិបាលលោកបានស្តាររចនាសម្ព័ន្ធប្រជាធិបតេយ្យខ្លះៗដោយបានអនុម័តរដ្ឋធម្មនុញ្ញនៅក្នុងឆ្នាំ២០០៤ និងដាក់ឈ្មោះផ្លូវការនៃប្រទេសនេះថា "សាធារណរដ្ឋឥស្លាមអាហ្វកានីស្ថាន"។ កិច្ចខិតខំប្រឹងប្រែងជាច្រើនត្រូវបានធ្វើឡើងដោយមានការគាំទ្រពីប្រទេសម្ចាស់ជំនួយបរទេសដើម្បីអភិវឌ្ឍវិស័យសេដ្ឋកិច្ច សុខាភិបាល វិស័យអប់រំ ដំណឹកជញ្ជូន និងវិស័យកសិកម្មនៅអាហ្វកានីស្ថាន។ កងកម្លាំង IS ក៏បានចាប់ផ្តើមហ្វឹកហាត់បណ្តុះបណ្តាលកងកម្លាំងសន្តិសុខជាតិអាហ្វកានីស្ថាននាអំឡុងពេលនេះផងដែរ។ នៅក្រោយឆ្នាំ២០០២ ជនជាតិអាហ្វកានីស្ថានជិតប្រាំលាននាក់បាននាំគ្នាធ្វើមាតុភូមិនិវត្តន៍ចូលស្រុកវិញ។[២៤] ចំនួនកងកម្លាំងណាតូដែលមានវត្តមាននៅអាហ្វកានីស្ថានបានកើនដល់ ១៤០,០០០ នាក់ក្នុងឆ្នាំ២០១១ ដែលជាកម្រិតខ្ពស់បំផុត[២៥]ប៉ុន្តែបានធ្លាក់ចុះមកប្រហែល ១៦,០០០ នាក់វិញនៅក្នុងឆ្នាំ២០១៨។[២៦]

កំណត់សម្គាល់

ឯកសារយោង

  1. "Country Profile: Afghanistan" (PDF). Library of Congress Country Studies on Afghanistan. August 2008. Archived from the original (PDF) on 8 មេសា 2014. Retrieved 5 កញ្ញា 2021.
  2. ការិយាល័យស្ថិតិកណ្តាលអាហ្វកានីស្ថានឆ្នាំ២០២០។
  3. Ladwig, Walter C. (2017). The Forgotten Front: Patron-Client Relationships in Counter Insurgency. Cambridge University Press. p. 302. ល.ស.ប.អ. 9781107170773. https://books.google.com/books?id=GdAoDwAAQBAJ។ បានយកមក 2018-05-15. 
  4. "(ភាសាអង់គ្លេស) Afghanistan's Hekmatyar says heading for Doha with Karzai, Abdullah Abdullah to meet Taliban - Al Jazeera". Reuters. 2021-08-16. Retrieved 2021-09-05.
  5. AFP (2021-08-18). "(ភាសាអង់គ្លេស) Taliban met ex-Afghan leader Karzai, Abdullah Abdullah". Brecorder. Retrieved 2021-09-05.
  6. Macias, Natasha Turak,Amanda (2021-08-18). "(ភាសាអង់គ្លេស) Ousted Afghan President Ashraf Ghani resurfaces in UAE after fleeing Kabul, Emirati government says". CNBC. Retrieved 2021-09-05.
  7. "(ភាសាអង់គ្លេស) Ghani says he backs talks as Taliban meet with Karzai, Abdullah". New Age. Retrieved 2021-09-05.
  8. "Panjshir flies flag of resistance again; Amrullah says he is President of Afghanistan". Tribune India. August 17, 2021. https://www.tribuneindia.com/news/world/panjshir-flies-flag-of-resistance-again-amrullah-says-he-is-president-of-afghanistan-298553. 
  9. "(ភាសាអង់គ្លេស) Afghan vice president says he is "caretaker" president". Reuters. 2021-08-17. Retrieved 2021-09-05.
  10. "(ភាសាអង់គ្លេស) Exiled Taliban leaders return to take charge of Afghanistan". BBC News. Retrieved 2021-09-05.
  11. Security Councilសហប្រជាជាតិ Resolution 1386 S-RES-1386(2001) នៅថ្ងៃ 31 May 2001 – (UNSCR 1386)
  12. "United States Mission to Afghanistan". Nato.usmission.gov. Archived from the original on 21 តុលា 2010. Retrieved 6 កញ្ញា 2021.
  13. "Afghanistan's Refugee Crisis". MERIP. 24 September 2001.
  14. "Afghanistan: Civilians at Risk". Doctors Without Borders – USA.
  15. Makhmalbaf, Mohsen (1 November 2001). "Limbs of No Body: The World's Indifference to the Afghan Tragedy". Monthly Review.
  16. "Rebuilding Afghanistan". Return to Hope.
  17. "Japan aid offer to 'broke' Afghanistan". CNN. 15 January 2002.
  18. "Rebuilding Afghanistan: The U.S. Role". Stanford University.
  19. Fossler, Julie. "USAID Afghanistan". Afghanistan.usaid.gov. Archived from the original on 17 តុលា 2010. Retrieved 6 កញ្ញា 2021.
  20. "Canada's Engagement in Afghanistan: Backgrounder". Afghanistan.gc.ca. 9 July 2010. Archived from the original on 15 ធ្នូ 2010. Retrieved 6 កញ្ញា 2021.
  21. "Pakistan Accused of Helping Taliban". ABC News. 31 July 2008. https://abcnews.go.com/Video/video?id=5484891&tab=9482931&section=8865284&page=1. 
  22. Crilly, Rob; Spillius, Alex (26 July 2010). "Wikileaks: Pakistan accused of helping Taliban in Afghanistan attacks". The Telegraph (London). https://www.telegraph.co.uk/news/worldnews/asia/afghanistan/7910687/Wikileaks-Pakistan-accused-of-helping-Taliban-in-Afghanistan-attacks.html. 
  23. "Afghan President Karzai Receives Philadelphia Liberty Medal". Philanthropy News Digest (PND).
  24. Howard Adelman (15 April 2016). Protracted Displacement in Asia: No Place to Call Home. Taylor & Francis. p. 167. ល.ស.ប.អ. 978-1-317-07407-6. https://books.google.com/books?id=oLYFDAAAQBAJ&pg=PT167. 
  25. "The foreign troops left in Afghanistan". BBC News. 15 October 2015. https://www.bbc.com/news/world-south-asia-11371138. 
  26. "How Many Troops Are Currently in Afghanistan?". Forces Network.