សាធារណរដ្ឋឥស្លាមអាហ្វហ្កានីស្ថាន
| |||||||||
---|---|---|---|---|---|---|---|---|---|
២០០៤–២០២១ | |||||||||
ទង់ជាតិ (២០១៣–២០១៤)
| |||||||||
ភ្លេងជាតិ قلعه اسلام قلب اسیا ("បន្ទាយឥស្លាម បេះដូងនៃអាស៊ី") (២០០៤–២០០៦) سرود ملی ("ចម្រៀងជាតិ") (២០០៦–២០២១) | |||||||||
![]() | |||||||||
រដ្ឋធានី និង ទីក្រុងធំបំផុត | កាប៊ុល 33°N 66°E / 33°N 66°ECoordinates: 33°N 66°E / 33°N 66°E | ||||||||
ភាសាទូទៅ | |||||||||
ក្រុមជនជាតិ |
| ||||||||
សាសនា |
| ||||||||
រដ្ឋាភិបាល | រដ្ឋឯកភូត សាធារណរដ្ឋឥស្លាមប្រកាន់ប្រព័ន្ធពាក់កណ្តាលប្រធានាធិបតីនិយម | ||||||||
នីតិបញ្ញត្តិ | រដ្ឋសភា | ||||||||
សភាចាស់ទុំ | |||||||||
សភាតំណាងប្រជាជន | |||||||||
២៩ កុម្ភៈ ២០២០ | |||||||||
ក្រឡាផ្ទៃ | |||||||||
- ផ្ទៃសរុប | ៦៥២,៨៦៤ គ.ម២ | ||||||||
- ផ្ទៃទឹក (%) | គ្មានទិន្នន័យ | ||||||||
ប្រជាជន | |||||||||
- ប៉ាន់ស្មាន | ៣១,៣៩០,២០០[២] | ||||||||
- ដង់ស៊ីតេ | ៤៨.០៨ នាក់/គ.ម២ | ||||||||
រូបិយវត្ថុ | អាហ្វកានី (افغانی) (AFN) | ||||||||
ល្វែងម៉ោង | UTC+៤:៣០ ប្រតិទិនសុរិយគតិ (D†) | ||||||||
ទិសបើកបរ | ស្តាំ | ||||||||
កូដហៅទូរស័ព្ទ | +៩៣ | ||||||||
ដែនកម្រិតខ្ពស់ | .af افغانستان. | ||||||||
| |||||||||
សព្វថ្ងៃជាផ្នែកនៃ | អាហ្វកានីស្ថាន |
សាធារណរដ្ឋឥស្លាមអាហ្វកានីស្ថាន គឺជាសាធារណរដ្ឋឥស្លាមមួយដែលមានអត្ថិភាពពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០២១ នៅអំឡុងសង្គ្រាមអាហ្វកានីស្ថាន។ រដ្ឋនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៤ បន្ទាប់ពីសហរដ្ឋអាមេរិកបានឈ្លានពានចូលទឹកដីអាហ្វកានីស្ថាននៅក្នុងឆ្នាំ២០០១ ដើម្បីផ្តួលរំលំរបបអេមីរ៉ាតឥស្លាមអាហ្វកានីស្ថានរបស់តាលីបង់។ នៅអំឡុងខែសីហា ឆ្នាំ២០២១ រដ្ឋមួយនេះបានបាត់បង់ការគ្រប់គ្រងលើទឹកដីភាគច្រើនទៅក្រុមតាលីបង់ ហើយទីបំផុតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ តាលីបង់ក៏បានកាន់កាប់រដ្ឋធានីកាប៊ុល។
បន្ទាប់ពីណាតូបានប្រកាសដកទ័ពនៅឆ្នាំ២០២១ ចលនាតាលីបង់បានបើកប្រតិបត្តិការវាយប្រហារភ្លាមៗនៅអំឡុងខែឧសភា ឆ្នាំ២០២១ ហើយរយៈពេលបីខែកន្លះក្រោយ ក្រុមនេះក៏បានគ្រប់គ្រងប្រទេសអាហ្វកានីស្ថានស្ទើរទាំងអស់។ ស្ថាប័នសាធារណរដ្ឋមួយនេះបានដួលរលំនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅពេលដែលកងកម្លាំងតាលីបង់បានចូលកាន់កាប់ទីក្រុងកាប៊ុលនិងបន្ទាប់ពីប្រធានាធិបតីអាហ្វកានីស្ថានគឺលោកអាស្រាហ្វ ហ្កានីបានរត់ភៀសខ្លួនចេញពីប្រទេស។
មុនពេលទីក្រុងកាប៊ុលត្រូវដួលរលំ កងកម្លាំងតាលីបង់បានគ្រប់គ្រងលើតំបន់ផ្សេងៗនៃប្រទេសអាហ្វកានីស្ថានខណៈដែលសង្គ្រាមស៊ីវិលកំពុងបន្តឆាបឆេះ។ មូលហេតុសង្គ្រាមនេះហើយដែលនាំឱ្យកំណត់ត្រាសិទ្ធិមនុស្សនិងសិទ្ធិស្ត្រីនៅអាហ្វកានីស្ថានមានវិបត្តិធ្ងន់ធ្ងរដោយមានទង្វើរំលោភបំពានជាច្រើនដែលប្រព្រឹត្តដោយភាគីទាំងសងខាងដូចជា ការសម្លាប់ជនស៊ីវិល ការចាប់ជំរិត និងការធ្វើទារុណកម្មជាដើម។ អ្នកខ្លះបានចាត់ទុករដ្ឋនេះជារដ្ឋរណបរបស់អាមេរិកព្រោះដោយសារតែរដ្ឋាភិបាលអាហ្វកានីស្ថានបានពឹងផ្អែកលើជំនួយយោធានិងសេដ្ឋកិច្ចអាមេរិកច្រើនហួសហេតុ ហើយវាក៏បាត់បង់ការគ្រប់គ្រងបន្តិចម្តងៗនៅតាមតំបន់ជនបទបន្ទាប់ពីអាមេរិកបានបញ្ចប់ប្រតិបត្តិការទ្រាំទ្រសេរីភាពរបស់ពួកគេ។[៣]
នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោកគូលប៊ូដង់ ហេកម៉ាត្យ៉ា មេដឹកនាំនៃគណបក្សឥស្លាមគូលប៊ូដង់បានទៅជួបប្រជុំជាមួយលោកហាមីដ កាហ្សៃដែលជាអតីតប្រធានាធិបតីអាហ្វកានីស្ថាននិងលោកអាប់ឌុលឡាអាប់ឌុលឡា ជាប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ដើម្បីសម្រុះសម្រួលជាតិនិងជាអតីតនាយកប្រតិបត្តិនៅឯទីក្រុងដូហាដោយពួកគេចង់បង្កើតរដ្ឋាភិបាលមួយ (ទោះបីជាវាមិនសូវច្បាស់ថាតើកាហ្សៃឬអាប់ឌុលឡានឹងជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយរដ្ឋាភិបាលដែលគ្រោងនឹងបង្កើតក៏ដោយ)។[៤][៥] ប្រធានាធិបតីហ្កានីដែលកំពង់ជ្រកកោននៅអេមីរ៉ាតអារ៉ាប់រួមបាននិយាយថាលោកគឺគាំទ្រកិច្ចចរចានេះ។[៦][៧] នៅថ្ងៃដដែរ អនុប្រធានាធិបតីទីមួយគឺលោកអាមរូឡា សាឡេ – ដោយដកស្រង់បទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញអាហ្វកានីស្ថាន – បានប្រកាសខ្លួនឯងថាជាប្រធានាធិបតីស្តីទីនៃប្រទេសអាហ្វកានីស្ថានហើយបន្តអះអាងថាខ្លួនជាតំណាងរដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់អាហ្វកានីស្ថានពីមូលដ្ឋានចលនាតស៊ូប្រតិបត្តិការរបស់ខ្លួននៅជ្រលងភ្នំបង់ស៊ារដោយបានប្តេជ្ញាបន្តប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមតាលីបង់។[៨][៩][១០]
ប្រវត្តិសាស្ត្រ
កំណត់សម្គាល់
ឯកសារយោង
- ↑ "Country Profile: Afghanistan" (PDF). Library of Congress Country Studies on Afghanistan. August 2008. Archived from the original (PDF) on 8 មេសា 2014. Retrieved 5 កញ្ញា 2021.
- ↑ ការិយាល័យស្ថិតិកណ្តាលអាហ្វកានីស្ថានឆ្នាំ២០២០។
- ↑ Ladwig, Walter C. (2017). The Forgotten Front: Patron-Client Relationships in Counter Insurgency. Cambridge University Press. p. 302. ល.ស.ប.អ. 9781107170773. https://books.google.com/books?id=GdAoDwAAQBAJ។ បានយកមក 2018-05-15.
- ↑ "(ភាសាអង់គ្លេស) Afghanistan's Hekmatyar says heading for Doha with Karzai, Abdullah Abdullah to meet Taliban - Al Jazeera". Reuters. 2021-08-16. Retrieved 2021-09-05.
- ↑ AFP (2021-08-18). "(ភាសាអង់គ្លេស) Taliban met ex-Afghan leader Karzai, Abdullah Abdullah". Brecorder. Retrieved 2021-09-05.
- ↑ Macias, Natasha Turak,Amanda (2021-08-18). "(ភាសាអង់គ្លេស) Ousted Afghan President Ashraf Ghani resurfaces in UAE after fleeing Kabul, Emirati government says". CNBC. Retrieved 2021-09-05.
- ↑ "(ភាសាអង់គ្លេស) Ghani says he backs talks as Taliban meet with Karzai, Abdullah". New Age. Retrieved 2021-09-05.
- ↑ "Panjshir flies flag of resistance again; Amrullah says he is President of Afghanistan". Tribune India. August 17, 2021. https://www.tribuneindia.com/news/world/panjshir-flies-flag-of-resistance-again-amrullah-says-he-is-president-of-afghanistan-298553.
- ↑ "(ភាសាអង់គ្លេស) Afghan vice president says he is "caretaker" president". Reuters. 2021-08-17. Retrieved 2021-09-05.
- ↑ "(ភាសាអង់គ្លេស) Exiled Taliban leaders return to take charge of Afghanistan". BBC News. Retrieved 2021-09-05.
- Pages using duplicate arguments in template calls
- Pages containing cite templates with deprecated parameters
- Coordinates on Wikidata
- Articles with hatnote templates targeting a nonexistent page
- សាធារណរដ្ឋឥស្លាមអាហ្វកានីស្ថាន
- អតីតប្រទេសនៅអាស៊ីកណ្តាល
- អតីតប្រទេសនៅអាស៊ីខាងត្បូង
- អតីតសាធារណរដ្ឋ
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ