Jump to content

ក្រុមការងារយុវជនគណៈបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ពីវិគីភីឌា
ក្រុមការងារយុវជនគណៈបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អក្សរ​កាត់ក.យ.ក. នៃ កសហវ
អ្នក​ដឹក​នាំឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន
គេហទំព័រhttps://www.youth-cppmef.org/kh

ការងារយុវជនគណបក្ស នៅគណៈកម្មាធិការគណបក្ស សក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) បានចាប់ផ្ដើមអនុវត្តចាប់តាំងពីខែមេសា ឆ្នាំ២០១២ ដែលកាលនោះមានឈ្មោះថា “សកម្មជនយុវជនគណបក្ស”។ នៅក្នុងនីតិកាលទី៥ កន្លងមកឯកឧត្តមអគ្គបណ្ឌិតសភាចារ្យប្រធានគណៈកម្មាធិការគណបក្ស កសហវ បានណែនាំឱ្យរៀបចំធ្វើបច្ចុប្បន្នភាពយន្តការការងារយុវជនគណបក្សប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រងនិងការទទួលខុសត្រូវកាន់តែច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងយុវជននិងគាំទ្រយុវជនគណបក្សផងដែរ។

ក្នុងន័យនេះ ជារចនាសម្ព័ន្ធ គណៈកម្មាធិការគណបក្សប្រចាំ កសហវ មានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា មួយជាសេនាធិការ ដែលមានឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន ជាប្រធាន និងមានសមាជិកជាប្រធានក្រុមការងារយុវជននៅតាមសាខាបក្សនៃអង្គភាពទាំង ២១ ក្រោមឱវាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយដែលអង្គភាព ទាំង ២១ នេះ សុទ្ធតែមាននូវក្រុមការងារយុវជនដោយឡែករៀងៗខ្លួន។

ចក្ខុវិស័យ

យុវជនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្លាយទៅជាកម្លាំងចលករ សាមគ្គី ស្មោះស្ម័គ្រភក្ដី ថ្លៃថ្នូរ រឹងមាំ និងរស់រវើក ក្នុងការដឹកនាំនិងជំរុញផលិតភាពនិងពិពិធភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជាឧត្តមប្រយោជន៍និងសុខុមាលភាពរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋ។

បេសកកម្ម

ផ្ដល់កាលានុវត្តភាពជូនយុវជនក្នុងការអភិវឌ្ឍសមត្ថភាព និងសម្រេចសក្ដានុពលរបស់ខ្លួន ជាប្រយោជន៍ដល់ការអនុវត្តគោលនយោបាយរបស់គណបក្សនិងរាជរដ្ឋាភិបាល ក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

គោលបំណង

  • បណ្តុះបណ្តាលស្មារតីសាមគ្គីភាពនិងកម្លាំងគាំទ្រមាគ៌ានយោបាយរបស់គណបក្ស
  • ផ្សព្វផ្សាយនិងអប់រំកម្មវិធីនយោបាយបក្ស, កម្មវិធីកែទម្រង់ និងសមិទ្ធផលរបស់គណបក្ស ទាំងកម្រិតគោលនយោបាយជាតិ ទាំងកម្រិតវិស័យសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ
  • គាំទ្រនិងសម្របសម្រួលជាមួយកិច្ចដំណើរការរបស់ កយក នៅក្នុងផ្ទៃក្នុងក្រសួង ព្រមទាំង ជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀតប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព

ទំនាក់ទំនង

អាស័យដ្ឋាន៖

សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា

លេខទូរសព័្ទ ៖

093 99 55 05

092 55 45 44

ឯកសារយោង

ខិតប័ណ្ណសង្ខេបរបាយការណ៍២០១៨ និង​ផែនការសកម្មភាព២០១៩

ផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ