Jump to content

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)

ពីវិគីភីឌា
សមាគមសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ
Fédération Internationale de Football Association
(FIFA)
ផែនទីសមាជិកហ្វីហ្វាបើគិតតាមសហព័ន្ធទ្វីបនីមួយៗ
អក្សរ​កាត់ហ្វីហ្វា – FIFA[]
ស្ថាបនា២១ ឧសភា ១៩០៤
ប្រភេទសហព័ន្ធកីឡា
ឋានៈ​តាម​ផ្លូវ​ច្បាប់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់
គោល​បំណងអង្គការកីឡា
ទី​ស្នាក់ការកណ្ដាលហ្ស៊ូរិច ប្រទេសស្វីស
កូអរដោនេ47°22′53″N 8°34′28″E / 47.38139°N 8.57444°E / 47.38139; 8.57444Coordinates: 47°22′53″N 8°34′28″E / 47.38139°N 8.57444°E / 47.38139; 8.57444
តំបន់ ​ដែល​ត្រូវ​បម្រើ
ជុំវិញពិភពលោក
សមាជិកភាព
២១១ ប្រទេស
ភាសា​ផ្លូវ​ការ
  • ភាសាបារាំង
  • ភាសាអង់គ្លេស
  • ភាសាអេស្ប៉ាញ
  • ភាសាអាល្លឺម៉ង់
ជី​យ៉ាន​នី អ៊ី​ន​ហ្វា​នទី​ណូ
អនុប្រធានជាន់ខ្ពស់
សាលម៉ាន ប៊ីន អ៊ីប្រាហ៊ីម អាល់ កាលីហ្វា (AFC)
អនុប្រធាន
អាឡេហានដ្រូ ដូមីនហ្កេស (CONMEBOL)
អាឡិចសាន់ដឺ កេហ៊្វេរីន (UEFA)
ប៉ាទ្រីស៍ មុតសេពេ (CAF)
ឡាំប៊ឺត ម៉ាល់តុក (OFC)
វិចទ័រ ម៉ុនតាគ្លីអានី (CONCACAF)
សានឌ័រ ស្យានយី[]
អង្គលេខាធិការ
ហ្វាត៍ម៉ា សាមូរ៉ា
អង្គការ​មេ
សន្និបាតហ្វីហ្វា
បុត្រសម្ព័ន្ធ
សាខាគណៈកម្មាធិការអូឡាំពិកអន្តរជាតិ
ក្រុមប្រឹក្សាសមាគមកីឡាបាល់ទាត់អន្តរជាតិ
បុគ្គលិក
៧៥០
គេហទំព័រfifa.com

ហ្វីហ្វា ឬមានឈ្មោះពេញថា សមាគមសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (អក្សរឡាតាំង៖ FIFA, ឈ្មោះពេញជាភាសាបារាំងFédération Internationale de Football Association និងជាភាសាអង់គ្លេសInternational Federation of Association Football) គឺជាអង្គការមិនរកប្រាក់ចំណូលដែលតែងតែសម្តៅលើខ្លួនឯងថាជាស្ថាប័នគ្រប់គ្រងសមាគមកីឡាបាល់ទាត់ ហ្វុតសល និងកីឡាបាល់ទាត់ឆ្នេរខ្សាច់អន្តរជាតិ។ វាគឺជាស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ខ្ពស់បំផុតលំដាប់ថ្នាក់អន្តរជាតិ។

ហ្វីហ្វាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩០៤ ដើម្បីដើរតួជាអង្គការត្រួតពិនិត្យការប្រកួតប្រជែងអន្តរជាតិក្នុងចំណោមសមាគមប្រទេសជាតិដូចជា៖ បែលស៊ិក ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ហុល្លង់ អេស្ប៉ាញ ស៊ុយអែត និងស្វីស។ ហ្វីហ្វាមានទីស្នាក់ការកណ្តាលនៅទីក្រុងហ្ស៊ូរិច ប្រទេសស្វីស ហើយបច្ចុប្បន្ននេះ វាមានសមាជិកភាពរហូតដល់ទៅ ២១១ ប្រទេស។ ដើម្បីក្លាយជាសមាជិកហ្វីហ្វា ប្រទេសទាំងនោះត្រូវមានសមាជិកភាពក្នុងសហព័ន្ធមួយនៅក្នុងចំណោមតំបន់ទាំង ៦ ដែលត្រូវបានបែងចែកលើពិភពលោកគឺ៖ អាហ្វ្រិក អាស៊ី អាមេរិកខាងជើង កណ្តាល និងការ៉ាអ៊ីប អឺរ៉ុប និងអូសេអានី

បច្ចុប្បន្ន ហ្វីហ្វាបានបង្ហាញពីគោលបំណងមួយចំនួននៅក្នុងលក្ខន្តិកៈរបស់អង្គការរួមមាន ការបង្កើនប្រជាប្រិយភាពនៃកីឡាបាល់ទាត់នៅជុំវិញសកលលោក ខិតខំប្រឹងប្រែងធានាថាមនុស្សគ្រប់រូបអាចទទួលព័ត៌មានផ្សេងៗពោលគឺដឹងឮពីកីឡាបាល់ទាត់ ការតស៊ូមតិដើម្បីសុចរិតភាពនិងការលេងដោយយុត្តិធម៌ (ហ្វែរផ្លេ)។[] ហ្វីហ្វាគឺជាអ្នកទទួលខុសត្រូវចំពោះការរៀបចំនិងការលើកកម្ពស់រាល់ការប្រកួតអន្តរជាតិធំៗជាពិសេសគឺការប្រកួតបាល់ទាត់ពិភពលោកដែលបានចាប់ផ្តើមដំបូងនៅឆ្នាំ១៩៣០ និងការប្រកួតបាល់ទាត់ពិភពលោកផ្នែកនារីដែលបានចាប់ផ្តើមនៅឆ្នាំ១៩៩១។ ក្រុមប្រឹក្សាសមាគមកីឡាបាល់ទាត់អន្តរជាតិដែលហ្វីហ្វាជាសមាជិកមួយគឺជាអ្នកកំណត់និងអនុវត្តច្បាប់នៅគ្រប់ការប្រកួតទាំងឡាយរបស់ហ្វីហ្វា។[] គ្រប់រាល់ការប្រកួតរបស់ហ្វីហ្វា ប្រាក់ចំណូលភាគច្រើនគឺបានមកពីការឧបត្ថម្ភដូចនៅឆ្នាំ២០១៨ ហ្វីហ្វាបានចំណូលជាង ៤.៦ លានដុល្លារអាមេរិកដែលបានបញ្ចប់វដ្តឆ្នាំ២០១៥–២០១៨ ជាមួយនឹងកម្រៃវិជ្ជមានណែតប្រមាណ ១.២ ពាន់លានដុល្លារនិងមានថវិកាទំនុកបម្រុងជាង ២.៧ ពាន់លានដុល្លារ។[]

របាយការណ៍ពីអ្នកសារព័ត៌មានស៊ើបអង្កេតបានភ្ជាប់ថ្នាក់ដឹកនាំហ្វីហ្វាជាមួយបទអំពើពុករលួយ ការសូកប៉ាន់ និងការលួចបន្លំសន្លឹកឆ្នោតទាក់ទងនឹងការបោះឆ្នោតជ្រើសរើសម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ពិភពលោកសម្រាប់ឆ្នាំ២០១៨ និងឆ្នាំ២០២២។ ការចោទប្រកាន់ទាំងនោះបាននាំឱ្យមានការធ្វើពិរុទ្ធកម្មលើមន្ត្រីជាន់ខ្ពស់របស់ហ្វីហ្វាចំនួន ៩ នាក់ដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកពីបទចោលប្រកាន់មួយចំនួនដូចជា អំពើទុច្ចរិត ការលួចបន្លំតាមរយៈគ្រឿងអេឡិចត្រូនិច និងការបន្លំបង្វែរប្រាក់ជាដើម។ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ មន្ត្រីហ្វីហ្វាមួយចំនួនត្រូវបានចាប់ខ្លួនដោយអាជ្ញាធរស្វីស។ មន្ត្រីទាំងនោះដែលត្រូវបានចោទប្រកាន់ដោយសហរដ្ឋអាមេរិកអាចនឹងត្រូវធ្វើបត្យាប័នដើម្បីប្រឈមមុខនឹងការចោទប្រកាន់នៅទីនោះផងដែរ។[][][] មន្ត្រីជាច្រើនរូបត្រូវបានបញ្ឈប់ពីការងារ (បណ្តោះអាសន្ន) ដោយហ្វីហ្វាមានដូចជាអតីតប្រធានលោកសែប ប្លាទ័រ[]និងលោកមីឆែល ប្លាទីនីជាដើម។[១០]

ប្រវត្តិ

គំនិតក្នុងការបង្កើតស្ថាប័នមួយដើម្បីត្រួតពិនិត្យការប្រកួតកីឡាបាល់ទាត់ត្រូវបានផុសឡើងនៅដើមសតវត្សទី២០ ស្របពេលដែលប្រជាប្រិយភាពនៃកីឡាបាល់ទាត់កំពុងកើនឡើង។ ដូច្នេះ Fédération Internationale de Football Association (ឬ FIFA) ក៏ត្រូវបានបង្កើតនៅក្រោយទីស្នាក់ការសហភាពសហព័ន្ធកីឡាអត្តពលកម្មសង្គមបារាំង (Union des Sociétés Françaises de Sports Athlétiques – USFSA) នៅផ្លូវ Saint Honoré 229 នៃទីក្រុងប៉ារីសក្នុងថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩០៤។[១១] សមាជិកស្ថាបនិកមានដូចជា៖ បែលស៊ិក ដាណឺម៉ាក បារាំង ហុល្លង់ អេស្ប៉ាញ (តំណាងដោយក្លឹបបាល់ទាត់ទីក្រុងម៉ាឌ្រីដព្រោះថារាជសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញមិនទាន់បង្កើតនៅឡើយ) ស៊ុយអែត និងស្វីស។ នៅថ្ងៃដដែរនោះ សមាគមកីឡាបាល់ទាត់អាល្លឺម៉ង់ (DFB) បានប្រកាសពីគម្រោងចូលរួមតាមរយៈទូរលេខ។[]

ក្រៅពីនៅទ្វីបអឺរ៉ុប មានប្រទេសនៅតាមទ្វីបផ្សេងៗជាច្រើនបានក្លាយជាសមាជិកថ្មីនៃហ្វីហ្វាមានដូចជា៖ អាហ្វ្រិកខាងត្បូងនៅក្នុងឆ្នាំ១៩០៩ អាហ្សង់ទីនក្នុងឆ្នាំ១៩១២ កាណាដាហើយឈីលីនៅឆ្នាំ១៩១៣ និងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ១៩១៤។[១២]

នៅអំឡុងសង្គ្រាមលោកលើកទី១ កីឡាករអឺរ៉ុបជាច្រើនត្រូវបានប្រទេសរបស់ពួកគេកេណ្ឌយកទៅធ្វើសង្គ្រាមហើយការធ្វើដំណើរទៅប្រកួតតាមប្រតិទិនដែលបានកំណត់គឺត្រូវបានផ្អាកឬលុបចោលតែម្តង។ ពេលសង្គ្រាមបានបញ្ចប់ អង្គការមួយនេះត្រូវបានដឹកនាំដោយធនាគារិកាជនជាតិហុល្លង់ម្នាក់ឈ្មោះសាល ហឺត្សច៍ម៉ាន។ ដោយសារវិបត្តិនិងផលអវិជ្ជមាននៅក្រោយសង្គ្រាម អង្គការហ្វីហ្វាគឺស្ទើរតែក្ស័យធនទៅហើយប៉ុន្តែសម្ពាធវិបត្តិហិរញ្ញវត្ថុបានបាត់ទៅវិញបន្ទាប់ពី"ក្រុមប្រទេសម្ចាស់ផ្ទះ" (ប្រទេសសមាជិកនៃសហរាជាណាចក្រ) បានសម្រេចដកខ្លួនចេញដោយប្រកាសថាខ្លួននឹងមិនប្រកួតជាមួយអតីតសត្រូវសង្គ្រាមលោកទៀតឡើយ។ ទោះជាយ៉ាងណានៅក្នុងឆ្នាំ១៩២៤ ក្រុមប្រទេសទាំងនោះក៏បានសម្រេចចិត្តចូលជាសមាជិកហ្វីហ្វាវិញម្តងទៀត។

សារមន្ទីរប្រវត្តិសាស្ត្រដែលទាក់ទងនឹងហ្វីហ្វាដំបូងបង្អស់បានបើកដំណើរការឡើងនៅឆ្នាំ២០០១ នៅទីក្រុងមែនឈេសទ័រ ប្រទេសអង់គ្លេស។[១៣] ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកដំបូងត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ១៩៣០ នៅទីក្រុងម៉ុងតេវីដេអូ ប្រទេសអ៊ូរុយគ្វេ[១៣]

រចនាសម្ព័ន្ធ

សហព័ន្ធចំនួនប្រាំមួយ និងប្រទេសសមាជិកចំនួន ២១១

ក្រៅពីស្ថាប័នអន្តរជាតិផ្សេងៗ ហ្វីហ្វាបានទទួលស្គាល់សហព័ន្ធចំនួន ៦ ដែលមានតួនាទីត្រួតពិនិត្យនិងរៀបចំការប្រកួតនៅតាមទ្វីបនិងតំបន់ផ្សេងៗទៀតនៅលើពិភពលោក។ ច្បាប់និងវិន័យនៃសហព័ន្ធទ្វីបត្រូវបានចែងនៅក្នុងលក្ខន្តិកៈរបស់ហ្វីហ្វា ហើយការចូលជាសមាជិកសហព័ន្ធគឺជាតម្រូវការមូលដ្ឋានមុននឹងចូលជាសមាជិកផ្លូវការរបស់ហ្វីហ្វា។

     សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC, ៤៧ សមាជិក)[lower-alpha ១]

     សហព័ន្ធកីឡាបាល់ទាត់អាហ្វ្រិក (CAF, ៥៦ សមាជិក)

     សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងជើង អាមេរិកកណ្តាល និងការ៉ាអ៊ីប (CONCACAF, ៤១ សមាជិក)[lower-alpha ២]

     សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL, ១០ សមាជិក)

     សហព័ន្ធកីឡាបាល់ទាត់អូសេអានី (OFC, ១៣ សមាជិក)[lower-alpha ១]

     សមាគមសហភាពកីឡាបាល់ទាត់អឺរ៉ុប (UEFA, ៥៥ សមាជិក)[lower-alpha ៣]

ហ្វីហ្វាបានទទួលស្គាល់ប្រទេសសមាជិកចំនួន ២១១ សរុបនិងក្រុមជម្រើសជាតិនារីរបស់ប្រទេសទាំងនោះចំនួន ១២៩ ក្រុម; សម្រាប់ព័ត៌មានបន្ថែម សូមមើលបញ្ជីរាយក្រុមជម្រើសជាតិបាល់ទាត់។ ចំនួនសមាជិករបស់ហ្វីហ្វាគឺមានអត្រាខ្ពស់ជាងចំនួនរដ្ឋសមាជិក អសប ដោយហ្វីហ្វាបានទទួលស្គាល់ថាខ្លួនមានសមាជិកចំនួន ២៣ មកពីរដ្ឋដែលគ្មានអធិបតេយ្យភាពដូចជាក្រុមម្ចាស់ផ្ទះទាំងបួននៃសហរាជាណាចក្រ ឬក៏ទឹកដីជម្លោះនយោបាយដូចជារដ្ឋប៉ាឡេស្ទីនជាដើម។[១៤]

គណៈកម្មាធិការការងារនៃប្រជាជាតិតូចៗរបស់ហ្វីហ្វាបានចាត់ចំណាត់ថ្នាក់រដ្ឋដែលមានសក្តានុភាពចូលជាសមាជិកជាបីក្រុម៖

១. រដ្ឋឯករាជ្យដែលមិនទាន់ជាសមាជិកហ្វីហ្វា (មាន គីរីបាទី កោះម៉ាសាល់ មីក្រូនេស៊ី ម៉ូណាកូ ប៉ាឡូ ទូវ៉ាលូ និងទីក្រុងវ៉ាទីកង់)

២. រដ្ឋ/ទឹកដីគ្មានអធិបតេយ្យភាព (កោះអ័រឡែន ហ្គោដឺឡូប ក្រូអិនឡង់ ហ្គឺនស៊ី កោះមែន ជឺស៊ី ម៉ាទីនីក កោះម៉ារីណាខាងជើង រេអុយញ៉ុង ស៊ីងម៉ាទីន សង់ស៊ីបារ)

៣. តំបន់ជម្លោះនយោបាយ (អាប់កាស៊ី គ្រីមៀ ស៊ីបខាងជើង និងអូសេទីខាងជើង)។[១៥][១៦]

ចំណាត់ថ្នាក់ហ្វីហ្វាពិភពលោកគឺត្រូវបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ខែដោយផ្អែកលើលទ្ធផលរបស់ក្រុមជម្រើសជាតិនីមួយៗនៅក្នុងកម្មវិធីប្រកួតអន្តរជាតិនានា ការប្រកួតវគ្គជម្រុះ និងការប្រកួតមិត្តភាពជាដើម។ ចំណាត់ថ្នាក់ពិភពលោកសម្រាប់កីឡាបាល់ទាត់នារីក៏មានវត្តមានផងដែរដោយត្រូវធ្វើបច្ចុប្បន្នភាពចំនួន ៤ ដងក្នុងមួយឆ្នាំ។

ច្បាប់ និងស្ថាប័ន

កម្មវិធីប្រកួតរបស់ហ្វីហ្វា

ជម្រើសជាតិ

ផ្នែកបុរស

ផ្នែកនារី

ក្លិប

ផ្នែកបុរស

ផ្នែកនារី

កីឡាអេឡិចត្រូនិក

ក្រុម

អតីតកម្មវិធីប្រកួត

ផែនទីម្ចាស់ផ្ទះកម្មវិធីប្រកួតពានរង្វាន់បាល់ទាត់ពិភពលោករាប់បញ្ចូលទាំងការប្រកួតរបស់បុរសនិងនារី, គិតត្រឹមឆ្នាំ២០១៤

ជើងឯកនៃកម្មវិធីប្រកួតរបស់ហ្វីហ្វានាពេលបច្ចុប្បន្ន

កម្មវិធីប្រកួត ឆ្នាំ ម្ចាស់ផ្ទះ ជើងឯក ពាន ក្រុមផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍បន្ទាប់ ម្ចាស់ផ្ទះ
ជម្រើសជាតិ (បុរស)
ពានរង្វាន់បាល់ទាត់ពិភពលោក ២០១៨ រុស្ស៊ី  បារាំង លើកទី២  ក្រូអាស៊ី ២០២២ កាតា
ការប្រកួតកីឡាបាល់ទាត់អូឡាំពិក ២០២១ ជប៉ុន  ប្រេស៊ីល លើកទី២ អេស្ប៉ាញ អេស្ប៉ាញ ២០២៤ បារាំង
ការប្រកួតកីឡាបាល់ទាត់សាកលវិទ្យាល័យ ២០១៩ អ៊ីតាលី  ជប៉ុន លើកទី៧  ប្រេស៊ីល ២០២២ ចិន
ពានរង្វាន់បាល់ទាត់ពិភពលោកអាយុក្រោម ២០ ឆ្នាំ ២០១៩ ប៉ូឡូញ អ៊ុយក្រែន អ៊ុយក្រែន លើកទី១  កូរ៉េខាងត្បូង ២០២៣ ឥណ្ឌូនេស៊ី
ពានរង្វាន់បាល់ទាត់ពិភពលោកអាយុក្រោម ១៧ ឆ្នាំ ២០១៩ ប្រេស៊ីល  ប្រេស៊ីល លើកទី៤  ម៉ិកស៊ិក ២០២៣ ប៉េរូ
ពានរង្វាន់បាល់ទាត់ក្នុងសាលពិភពលោក ២០១៦ កូឡុំប៊ី អាហ្សង់ទីន អាហ្សង់ទីន លើកទី១ រុស្ស៊ី រុស្ស៊ី ២០២១ លីទុយអានី
ការប្រកួតកីឡាបាល់ទាត់ក្នុងសាលយុវជនអូឡាំពិក ២០១៨ អាហ្សង់ទីន ប្រេស៊ីល ប្រេស៊ីល លើកទី១ រុស្ស៊ី រុស្ស៊ី ២០២៦ សេនេកាល់
ពានរង្វាន់បាល់ទាត់ឆ្នេរខ្សាច់ពិភពលោក ២០១៩ ប៉ារ៉ាគ្វេ ព័រទុយកាល់ ព័រទុយកាល់ លើកទី២ អ៊ីតាលី អ៊ីតាលី ២០២១ រុស្ស៊ី
ពានរង្វាន់កីឡាអេឡិចត្រូនិកប្រជាជាតិ ២០១៩ បារាំង បារាំង លើកទី១ អាហ្សង់ទីន អាហ្សង់ទីន ២០២១
ជម្រើសជាតិ (នារី)
ពានរង្វាន់បាល់ទាត់នារីពិភពលោក ២០១៩ បារាំង  សហរដ្ឋអាមេរិក លើកទី៤  ហុល្លង់ ២០២៣ អូស្ត្រាលី
នូវែលសេឡង់
ការប្រកួតកីឡាបាល់ទាត់នារីអូឡាំពិក ២០២១ ជប៉ុន  កាណាដា លើកទី១  ស៊ុយអែត ២០២៤ បារាំង
ការប្រកួតកីឡាបាល់ទាត់នារីសាកលវិទ្យាល័យ ២០១៩ អ៊ីតាលី កូរ៉េខាងជើង កូរ៉េខាងជើង លើកទី៣  ជប៉ុន ២០២២ ចិន
ពានរង្វាន់បាល់ទាត់នារីពិភពលោកអាយុក្រោម ២០ ឆ្នាំ ២០១៨ បារាំង ជប៉ុន ជប៉ុន លើកទី១ ទំព័រគំរូ:Fbwu ២០២២ កូស្តារីកា
ពានរង្វាន់បាល់ទាត់នារីពិភពលោកអាយុក្រោម ១៧ ឆ្នាំ ២០១៨ អ៊ូរុយគ្វេ អេស្ប៉ាញ អេស្ប៉ាញ លើកទី១ ម៉ិកស៊ិក ម៉ិកស៊ិក ២០២២ ឥណ្ឌា
ការប្រកួតកីឡាបាល់ទាត់ក្នុងសាលនៅក្នុងកីឡាយុវជនអូឡាំពិក ២០១៨ អាហ្សង់ទីន ព័រទុយកាល់ ព័រទុយកាល់ លើកទី១ ជប៉ុន ជប៉ុន ២០២៦ សេនេកាល់
ក្រុមក្លិប (បុរស)
ពានរង្វាន់ក្លិបបាល់ទាត់ពិភពលោក ២០២០ កាតា អាល្លឺម៉ង់ បៃយឺន មុយនិច លើកទី២ ម៉ិកស៊ិក ទីក្រេស ២០២១ ជប៉ុន
ការប្រកួតបាល់ទាត់យុវជន ២០១៩ ស្វីស អាហ្សង់ទីន បុកាជូញ័រស៍ លើកទី៣ ព័រទុយកាល់ បិនហ្វីកា ២០២១
ពានរង្វាន់ក្លិបបាល់ទាត់អេឡិចត្រូនិកពិភពលោក ២០២០ សហរដ្ឋអាមេរិក Complexity Gaming លើកទី១ វេលស៍ Ellevens ២០២១
ក្រុមក្លិប (នារី)
ពានរង្វាន់ក្លិបបាល់ទាត់នារីពិភពលោក (សំណើ)[១៧] TBD TBD TBD TBD
ពានរង្វាន់តារាខៀវ/យុវនារី ២០១៩ ស្វីស អាល្លឺម៉ង់ វូហ្វស៍ប៊ឺក លើកទី១ ស្វីស យ៉ាង់ប៊យ ២០២១
បុគ្គលភាព
កម្មវិធីប្រកួត កីឡាករ
ពានរង្វាន់បាល់ទាត់អេឡិចត្រូនិកពិភពលោក ២០១៩ អាល្លឺម៉ង់ Mohammed Harkous លើកទី១ អារ៉ាប៊ីសាអ៊ូឌីត Mosaad Aldossary ២០២១

ចំណាត់ថ្នាក់ពិភពលោករបស់ហ្វីហ្វា

បុរស

តារាងខាងក្រោមនេះគឺជាក្រុមជម្រើសជាតិបុរសទាំង ២០ ល្អបំផុតនៅលើពិភពលោក។[១៨]

ចំណាត់ថ្នាក់ បម្លាស់ប្តូរ ក្រុម ពិន្ទុសរុប
Steady បែលហ្ស៊ិក បែលស៊ិក ១៨២២
increase ប្រេស៊ីល ប្រេស៊ីល ១៧៩៨
decrease បារាំង បារាំង ១៧៦២
Steady អង់គ្លេស អង់គ្លេស ១៧៥៣
increase អ៊ីតាលី អ៊ីតាលី ១៧៤៥
increase អាហ្សង់ទីន អាហ្សង់ទីន ១៧១៤
decrease អេស្ប៉ាញ អេស្ប៉ាញ ១៦៨០
decrease ព័រទុយកាល់ ព័រទុយកាល់ ១៦៦២
increase ម៉ិកស៊ិក ម៉ិកស៊ិក ១៦៥៨
១០ increase១០ សហរដ្ឋអាមេរិក សហរដ្ឋអាមេរិក ១៦៤៨
១១ decrease ដាណឺម៉ាក ដាណឺម៉ាក ១៦៤២
១២ increase ហុល្លង់ ហុល្លង់ ១៦៣៧
១៣ decrease អ៊ូរុយគ្វេ អ៊ូរុយគ្វេ ១៦៣៥
១៤ decrease ស្វីស ស្វីស ១៦២១
១៥ Steady កូឡុំប៊ី កូឡុំប៊ី ១៦១៨
១៦ decrease អាល្លឺម៉ង់ អាល្លឺម៉ង់ ១៦១៣
១៧ increase ស៊ុយអែត ស៊ុយអែត ១៦០៧
១៨ decrease ក្រូអាស៊ី ក្រូអាត ១៥៩៤
១៩ decrease វេលស៍ កាល់ (វ៉ែល) ១៥៦៧
២០ decrease ឈីលី ឈីលី ១៥៥៨
គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១

នារី

តារាងខាងក្រោមនេះគឺជាក្រុមជម្រើសជាតិនារីទាំង ២០ ល្អបំផុតនៅលើពិភពលោក។[១៩]

ចំណាត់ថ្នាក់ បម្លាស់ប្តូរ ក្រុម ពិន្ទុសរុប
Steady សហរដ្ឋអាមេរិក សហរដ្ឋអាមេរិក ២១១០
increase ស៊ុយអែត ស៊ុយអែត ២០៨៨.៧២
decrease អាល្លឺម៉ង់ អាល្លឺម៉ង់ ២០៧៣
Steady ហុល្លង់ ហុល្លង់ ២០៤៧
decrease បារាំង បារាំង ២០៣៩
increase កាណាដា កាណាដា ២០២១
Steady ប្រេស៊ីល ប្រេស៊ីល ១៩៧៩
decrease អង់គ្លេស អង់គ្លេស ១៩៧៤
increase កូរ៉េខាងជើង កូរ៉េខាងជើង ១៩៤០
១០ increase អេស្ប៉ាញ អេស្ប៉ាញ ១៩៣៦
១១ decrease អូស្ត្រាលី អូស្ត្រាលី ១៩៣៥
១២ increase ន័រវែស ន័រវែស ១៩៣១
១៣ decrease ជប៉ុន ជប៉ុន ១៩១៥
១៤ Steady អ៊ីតាលី អ៊ីតាលី ១៨៨៦
១៥ increase ដាណឺម៉ាក ដាណឺម៉ាក ១៨៦៩
១៦ increase អ៊ីស្លង់ អ៊ីស្លង់ ១៨៣០
១៧ decrease ចិន ចិន ១៨១៤
១៨ Steady កូរ៉េខាងត្បូង កូរ៉េខាងត្បូង ១៨១១
១៩ Steady បែលហ្ស៊ិក បែលស៊ិក ១៨១០
២០ Steady ស្វីស ស្វីស ១៨០០
គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១

អ្នកឧបត្ថម

មើលផងដែរ

កំណត់សម្គាល់

  1. ១,០ ១,១ អូស្ត្រាលីត្រូវបានទទួលស្គាល់ជាសមាជិក AFC តាំងពីឆ្នាំ២០០៦ មកម្លេះ។
  2. គុយយ៉ានបារាំង គុយយ៉ាន និងស៊ូរីណាមគឺជាសមាជិក CONCACAF ទោះបីជារដ្ឋទាំងបីនេះមានទីតាំងភូមិសាស្ត្រនៅអាមេរិកខាងត្បូងក៏ដោយ។ ក្រុមបារាំងគុយយ៉ានគឺជាសមាជិក CONCACAF ប៉ុន្តែមិនមែនជាសមាជិកហ្វីហ្វានោះទេ។
  3. ក្រុមតំណាងប្រទេសដូចជា៖ អាមេនី អាស៊ែបៃសង់ ស៊ីប ចចជី អ៊ីស្រាអែល កាសាក់ស្ថាន រុស្ស៊ី និងតួកគី គឺជាសមាជិក UEFA ទោះជាប្រទេសទាំងអស់នេះមានទឹកដីមួយភាគធំឬទាំងស្រុងស្ថិតនៅក្រៅទ្វីបអឺរ៉ុបក្តី។ ម៉ូណាកូមិនមែនជាសមាជិក UEFA ឬហ្វីហ្វានោះឡើយ។

ឯកសារយោង

  1. ១,០ ១,១ "Fédération Internationale de Football Association". Filmcircle.com. 11 មិថុនា 2014. http://filmcircle.com/federation-internationale-de-football-association/. 
  2. FIFA.com. "គណៈកម្មាធិការហ្វីហ្វា - ក្រុមប្រឹក្សាហ្វីហ្វា - FIFA.com". Retrieved 18 សីហា 2021.
  3. FIFA.com. "(ជាភាសាអង់គ្លេស) FIFA Statutes". FIFA.com. Retrieved 19 សីហា 2021.
  4. FIFA.com. "(ជាភាសាអង់គ្លេស) About FIFA: Organisation". FIFA.com. Retrieved 19 សីហា 2021.
  5. FIFA Financial Report 2018 (Report). 31 ធ្នូ 2018. https://resources.fifa.com/image/upload/xzshsoe2ayttyquuxhq0.pdf. 
  6. "FIFA officials arrested on corruption charges; Sepp Blatter isn't among them". 27 ឧសភា 2015. https://www.nytimes.com/2015/05/28/sports/soccer/fifa-officials-arrested-on-corruption-charges-blatter-isnt-among-them.html. 
  7. "Nine FIFA Officials and Five Corporate Executives Indicted for Racketeering Conspiracy and Corruption". U.S. DOJ Office of Public Affairs. 27 ឧសភា 2015. Retrieved 19 សីហា 2021.
  8. Collett, Mike; Homewood, Brian (27 ឧសភា 2015). "World soccer rocked as top officials held in U.S., Swiss graft cases". Reuters. https://www.reuters.com/article/us-soccer-fifa-arrests-idUSKBN0OC0B020150527. 
  9. "Sepp Blatter and Michel Platini banned for eight years by Fifa (អង់គ្លេស)". The Daily Telegraph. https://www.telegraph.co.uk/sport/football/fifa/12061288/Sepp-Blatter-and-Michel-Platini-banned-for-eight-years-by-Fifa-live.html. 
  10. "Rise and fall of Michel Platini – the self-proclaimed 'football man' who forgot the meaning of integrity (អង់គ្លេស)". The Daily Telegraph. https://www.telegraph.co.uk/sport/football/sepp-blatter/12062418/Rise-and-fall-of-Michel-Platini-the-self-proclaimed-football-man-who-forgot-the-meaning-of-integrity.html. 
  11. Classic Football History of FIFA – Foundation, https://www.fifa.com/classicfootball/history/fifa/foundation.html
  12. FIFA (10 កញ្ញា 2009). "FIFA's 208 Member Associations" (PDF). Retrieved 19 សីហា 2021.
  13. ១៣,០ ១៣,១ Council, Manchester City. "About the National Football Museum | The National Football Museum at Urbis | Manchester City Council". www.manchester.gov.uk. Archived from the original on 1 ធ្នូ 2017. Retrieved 19 សីហា 2021.
  14. "Palestine Football: Escape to Victory?". Bruisedearth.org. 27 តុលា 2008. Archived from the original on 27 មេសា 2011. Retrieved 20 សីហា 2021.
  15. "PlayTheGame". Retrieved 20 សីហា 2021.
  16. [១]
  17. "(អង់គ្លេស) FIFA President Infantino hails France 2019, outlines proposals for future of women's game". 5 កក្កដា 2019. https://www.fifa.com/womensworldcup/news/fifa-president-infantino-hails-france-2019-outlines-proposals-for-future-of-wome. 
  18. "FIFA Rankings – Men's football". Fédération Internationale de Football Association. Retrieved 21 សីហា 2021.
  19. "FIFA Rankings – Women's football". Fédération Internationale de Football Association. Retrieved 22 សីហា 2021.
  20. "adidas". FIFA.com. Retrieved 22 សីហា 2021.
  21. "COCA-COLA". FIFA.com. Retrieved 22 សីហា 2021.
  22. "Hyundai / Kia Motors". FIFA.com. Retrieved 22 សីហា 2021.
  23. "VISA". FIFA.com. Retrieved 22 សីហា 2021.
  24. "Wanda Group becomes Fifa partner". SportsProMedia.
  25. "Qatar Airways announced as Official Partner and Official Airline of FIFA until 2022". FIFA Website.

តំណភ្ជាប់ក្រៅ

ផ្សេងៗ