សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)
Fédération Internationale de Football Association (FIFA) | |
![]() | |
![]() ផែនទីសមាជិកហ្វីហ្វាបើគិតតាមសហព័ន្ធទ្វីបនីមួយៗ | |
អក្សរកាត់ | ហ្វីហ្វា – FIFA[១] |
---|---|
ស្ថាបនា | ២១ ឧសភា ១៩០៤ |
ប្រភេទ | សហព័ន្ធកីឡា |
ឋានៈតាមផ្លូវច្បាប់ | ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ |
គោលបំណង | អង្គការកីឡា |
ទីស្នាក់ការកណ្ដាល | ហ្ស៊ូរិច ប្រទេសស្វីស |
កូអរដោនេ | 47°22′53″N 8°34′28″E / 47.38139°N 8.57444°ECoordinates: 47°22′53″N 8°34′28″E / 47.38139°N 8.57444°E |
តំបន់ ដែលត្រូវបម្រើ | ជុំវិញពិភពលោក |
សមាជិកភាព | ២១១ ប្រទេស |
ភាសាផ្លូវការ |
|
ជីយ៉ាននី អ៊ីនហ្វានទីណូ | |
អនុប្រធានជាន់ខ្ពស់ | សាលម៉ាន ប៊ីន អ៊ីប្រាហ៊ីម អាល់ កាលីហ្វា (AFC) |
អនុប្រធាន | អាឡេហានដ្រូ ដូមីនហ្កេស (CONMEBOL) អាឡិចសាន់ដឺ កេហ៊្វេរីន (UEFA) ប៉ាទ្រីស៍ មុតសេពេ (CAF) ឡាំប៊ឺត ម៉ាល់តុក (OFC) វិចទ័រ ម៉ុនតាគ្លីអានី (CONCACAF) សានឌ័រ ស្យានយី[២] |
អង្គលេខាធិការ | ហ្វាត៍ម៉ា សាមូរ៉ា |
អង្គការមេ | សន្និបាតហ្វីហ្វា |
បុត្រសម្ព័ន្ធ | |
សាខា | គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ក្រុមប្រឹក្សាសមាគមកីឡាបាល់ទាត់អន្តរជាតិ |
បុគ្គលិក | ៧៥០ |
គេហទំព័រ | fifa.com |
ហ្វីហ្វា ឬមានឈ្មោះពេញថា សមាគមសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (អក្សរឡាតាំង៖ FIFA, ឈ្មោះពេញជាភាសាបារាំង៖ Fédération Internationale de Football Association និងជាភាសាអង់គ្លេស៖ International Federation of Association Football) គឺជាអង្គការមិនរកប្រាក់ចំណូលដែលតែងតែសម្តៅលើខ្លួនឯងថាជាស្ថាប័នគ្រប់គ្រងសមាគមកីឡាបាល់ទាត់ ហ្វុតសល និងកីឡាបាល់ទាត់ឆ្នេរខ្សាច់អន្តរជាតិ។ វាគឺជាស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ខ្ពស់បំផុតលំដាប់ថ្នាក់អន្តរជាតិ។
ហ្វីហ្វាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩០៤ ដើម្បីដើរតួជាអង្គការត្រួតពិនិត្យការប្រកួតប្រជែងអន្តរជាតិក្នុងចំណោមសមាគមប្រទេសជាតិដូចជា៖ បែលស៊ិក ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ហុល្លង់ អេស្ប៉ាញ ស៊ុយអែត និងស្វីស។ ហ្វីហ្វាមានទីស្នាក់ការកណ្តាលនៅទីក្រុងហ្ស៊ូរិច ប្រទេសស្វីស ហើយបច្ចុប្បន្ននេះ វាមានសមាជិកភាពរហូតដល់ទៅ ២១១ ប្រទេស។ ដើម្បីក្លាយជាសមាជិកហ្វីហ្វា ប្រទេសទាំងនោះត្រូវមានសមាជិកភាពក្នុងសហព័ន្ធមួយនៅក្នុងចំណោមតំបន់ទាំង ៦ ដែលត្រូវបានបែងចែកលើពិភពលោកគឺ៖ អាហ្វ្រិក អាស៊ី អាមេរិកខាងជើង កណ្តាល និងការ៉ាអ៊ីប អឺរ៉ុប និងអូសេអានី។
បច្ចុប្បន្ន ហ្វីហ្វាបានបង្ហាញពីគោលបំណងមួយចំនួននៅក្នុងលក្ខន្តិកៈរបស់អង្គការរួមមាន ការបង្កើនប្រជាប្រិយភាពនៃកីឡាបាល់ទាត់នៅជុំវិញសកលលោក ខិតខំប្រឹងប្រែងធានាថាមនុស្សគ្រប់រូបអាចទទួលព័ត៌មានផ្សេងៗពោលគឺដឹងឮពីកីឡាបាល់ទាត់ ការតស៊ូមតិដើម្បីសុចរិតភាពនិងការលេងដោយយុត្តិធម៌ (ហ្វែរផ្លេ)។[៣] ហ្វីហ្វាគឺជាអ្នកទទួលខុសត្រូវចំពោះការរៀបចំនិងការលើកកម្ពស់រាល់ការប្រកួតអន្តរជាតិធំៗជាពិសេសគឺការប្រកួតបាល់ទាត់ពិភពលោកដែលបានចាប់ផ្តើមដំបូងនៅឆ្នាំ១៩៣០ និងការប្រកួតបាល់ទាត់ពិភពលោកផ្នែកនារីដែលបានចាប់ផ្តើមនៅឆ្នាំ១៩៩១។ ក្រុមប្រឹក្សាសមាគមកីឡាបាល់ទាត់អន្តរជាតិដែលហ្វីហ្វាជាសមាជិកមួយគឺជាអ្នកកំណត់និងអនុវត្តច្បាប់នៅគ្រប់ការប្រកួតទាំងឡាយរបស់ហ្វីហ្វា។[៤] គ្រប់រាល់ការប្រកួតរបស់ហ្វីហ្វា ប្រាក់ចំណូលភាគច្រើនគឺបានមកពីការឧបត្ថម្ភដូចនៅឆ្នាំ២០១៨ ហ្វីហ្វាបានចំណូលជាង ៤.៦ លានដុល្លារអាមេរិកដែលបានបញ្ចប់វដ្តឆ្នាំ២០១៥–២០១៨ ជាមួយនឹងកម្រៃវិជ្ជមានណែតប្រមាណ ១.២ ពាន់លានដុល្លារនិងមានថវិកាទំនុកបម្រុងជាង ២.៧ ពាន់លានដុល្លារ។[៥]
របាយការណ៍ពីអ្នកសារព័ត៌មានស៊ើបអង្កេតបានភ្ជាប់ថ្នាក់ដឹកនាំហ្វីហ្វាជាមួយបទអំពើពុករលួយ ការសូកប៉ាន់ និងការលួចបន្លំសន្លឹកឆ្នោតទាក់ទងនឹងការបោះឆ្នោតជ្រើសរើសម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ពិភពលោកសម្រាប់ឆ្នាំ២០១៨ និងឆ្នាំ២០២២។ ការចោទប្រកាន់ទាំងនោះបាននាំឱ្យមានការធ្វើពិរុទ្ធកម្មលើមន្ត្រីជាន់ខ្ពស់របស់ហ្វីហ្វាចំនួន ៩ នាក់ដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកពីបទចោលប្រកាន់មួយចំនួនដូចជា អំពើទុច្ចរិត ការលួចបន្លំតាមរយៈគ្រឿងអេឡិចត្រូនិច និងការបន្លំបង្វែរប្រាក់ជាដើម។ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ មន្ត្រីហ្វីហ្វាមួយចំនួនត្រូវបានចាប់ខ្លួនដោយអាជ្ញាធរស្វីស។ មន្ត្រីទាំងនោះដែលត្រូវបានចោទប្រកាន់ដោយសហរដ្ឋអាមេរិកអាចនឹងត្រូវធ្វើបត្យាប័នដើម្បីប្រឈមមុខនឹងការចោទប្រកាន់នៅទីនោះផងដែរ។[៦][៧][៨] មន្ត្រីជាច្រើនរូបត្រូវបានបញ្ឈប់ពីការងារ (បណ្តោះអាសន្ន) ដោយហ្វីហ្វាមានដូចជាអតីតប្រធានលោកសែប ប្លាទ័រ[៩]និងលោកមីឆែល ប្លាទីនីជាដើម។[១០]
ប្រវត្តិ
គំនិតក្នុងការបង្កើតស្ថាប័នមួយដើម្បីត្រួតពិនិត្យការប្រកួតកីឡាបាល់ទាត់ត្រូវបានផុសឡើងនៅដើមសតវត្សទី២០ ស្របពេលដែលប្រជាប្រិយភាពនៃកីឡាបាល់ទាត់កំពុងកើនឡើង។ ដូច្នេះ Fédération Internationale de Football Association (ឬ FIFA) ក៏ត្រូវបានបង្កើតនៅក្រោយទីស្នាក់ការសហភាពសហព័ន្ធកីឡាអត្តពលកម្មសង្គមបារាំង (Union des Sociétés Françaises de Sports Athlétiques – USFSA) នៅផ្លូវ Saint Honoré 229 នៃទីក្រុងប៉ារីសក្នុងថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩០៤។[១១] សមាជិកស្ថាបនិកមានដូចជា៖ បែលស៊ិក ដាណឺម៉ាក បារាំង ហុល្លង់ អេស្ប៉ាញ (តំណាងដោយក្លឹបបាល់ទាត់ទីក្រុងម៉ាឌ្រីដព្រោះថារាជសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញមិនទាន់បង្កើតនៅឡើយ) ស៊ុយអែត និងស្វីស។ នៅថ្ងៃដដែរនោះ សមាគមកីឡាបាល់ទាត់អាល្លឺម៉ង់ (DFB) បានប្រកាសពីគម្រោងចូលរួមតាមរយៈទូរលេខ។[១]
ក្រៅពីនៅទ្វីបអឺរ៉ុប មានប្រទេសនៅតាមទ្វីបផ្សេងៗជាច្រើនបានក្លាយជាសមាជិកថ្មីនៃហ្វីហ្វាមានដូចជា៖ អាហ្វ្រិកខាងត្បូងនៅក្នុងឆ្នាំ១៩០៩ អាហ្សង់ទីនក្នុងឆ្នាំ១៩១២ កាណាដាហើយឈីលីនៅឆ្នាំ១៩១៣ និងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ១៩១៤។[១២]
នៅអំឡុងសង្គ្រាមលោកលើកទី១ កីឡាករអឺរ៉ុបជាច្រើនត្រូវបានប្រទេសរបស់ពួកគេកេណ្ឌយកទៅធ្វើសង្គ្រាមហើយការធ្វើដំណើរទៅប្រកួតតាមប្រតិទិនដែលបានកំណត់គឺត្រូវបានផ្អាកឬលុបចោលតែម្តង។ ពេលសង្គ្រាមបានបញ្ចប់ អង្គការមួយនេះត្រូវបានដឹកនាំដោយធនាគារិកាជនជាតិហុល្លង់ម្នាក់ឈ្មោះសាល ហឺត្សច៍ម៉ាន។ ដោយសារវិបត្តិនិងផលអវិជ្ជមាននៅក្រោយសង្គ្រាម អង្គការហ្វីហ្វាគឺស្ទើរតែក្ស័យធនទៅហើយប៉ុន្តែសម្ពាធវិបត្តិហិរញ្ញវត្ថុបានបាត់ទៅវិញបន្ទាប់ពី"ក្រុមប្រទេសម្ចាស់ផ្ទះ" (ប្រទេសសមាជិកនៃសហរាជាណាចក្រ) បានសម្រេចដកខ្លួនចេញដោយប្រកាសថាខ្លួននឹងមិនប្រកួតជាមួយអតីតសត្រូវសង្គ្រាមលោកទៀតឡើយ។ ទោះជាយ៉ាងណានៅក្នុងឆ្នាំ១៩២៤ ក្រុមប្រទេសទាំងនោះក៏បានសម្រេចចិត្តចូលជាសមាជិកហ្វីហ្វាវិញម្តងទៀត។
សារមន្ទីរប្រវត្តិសាស្ត្រដែលទាក់ទងនឹងហ្វីហ្វាដំបូងបង្អស់បានបើកដំណើរការឡើងនៅឆ្នាំ២០០១ នៅទីក្រុងមែនឈេសទ័រ ប្រទេសអង់គ្លេស។[១៣] ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកដំបូងត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ១៩៣០ នៅទីក្រុងម៉ុងតេវីដេអូ ប្រទេសអ៊ូរុយគ្វេ។[១៣]
រចនាសម្ព័ន្ធ
ឯកសារយោង
- ↑ ១,០ ១,១ "Fédération Internationale de Football Association". Filmcircle.com. 11 មិថុនា 2014. http://filmcircle.com/federation-internationale-de-football-association/.
- ↑ FIFA.com. "គណៈកម្មាធិការហ្វីហ្វា - ក្រុមប្រឹក្សាហ្វីហ្វា - FIFA.com". Retrieved 18 សីហា 2021.
- ↑ FIFA.com. "(ជាភាសាអង់គ្លេស) FIFA Statutes". FIFA.com. Retrieved 19 សីហា 2021.
- ↑ FIFA.com. "(ជាភាសាអង់គ្លេស) About FIFA: Organisation". FIFA.com. Retrieved 19 សីហា 2021.
- ↑ FIFA Financial Report 2018 (Report). 31 ធ្នូ 2018. https://resources.fifa.com/image/upload/xzshsoe2ayttyquuxhq0.pdf.
- ↑ "FIFA officials arrested on corruption charges; Sepp Blatter isn't among them". 27 ឧសភា 2015. https://www.nytimes.com/2015/05/28/sports/soccer/fifa-officials-arrested-on-corruption-charges-blatter-isnt-among-them.html.
- ↑ "Nine FIFA Officials and Five Corporate Executives Indicted for Racketeering Conspiracy and Corruption". U.S. DOJ Office of Public Affairs. 27 ឧសភា 2015. Retrieved 19 សីហា 2021.
- ↑ Collett, Mike; Homewood, Brian (27 ឧសភា 2015). "World soccer rocked as top officials held in U.S., Swiss graft cases". Reuters. https://www.reuters.com/article/us-soccer-fifa-arrests-idUSKBN0OC0B020150527.
- ↑ "Sepp Blatter and Michel Platini banned for eight years by Fifa (អង់គ្លេស)". The Daily Telegraph. https://www.telegraph.co.uk/sport/football/fifa/12061288/Sepp-Blatter-and-Michel-Platini-banned-for-eight-years-by-Fifa-live.html.
- ↑ "Rise and fall of Michel Platini – the self-proclaimed 'football man' who forgot the meaning of integrity (អង់គ្លេស)". The Daily Telegraph. https://www.telegraph.co.uk/sport/football/sepp-blatter/12062418/Rise-and-fall-of-Michel-Platini-the-self-proclaimed-football-man-who-forgot-the-meaning-of-integrity.html.
- ↑ Classic Football History of FIFA – Foundation, https://www.fifa.com/classicfootball/history/fifa/foundation.html
- ↑ FIFA (10 កញ្ញា 2009). "FIFA's 208 Member Associations" (PDF). Retrieved 19 សីហា 2021.
- ↑ ១៣,០ ១៣,១ Council, Manchester City. "About the National Football Museum | The National Football Museum at Urbis | Manchester City Council". www.manchester.gov.uk. Archived from the original on 1 ធ្នូ 2017. Retrieved 19 សីហា 2021.