Jump to content

កីឡាអូឡាំពិករដូវក្តៅ

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៥:៣៧ ថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១ ដោយ RandomPoopedBoi (ការពិភាក្សា | ការរួមចំណែក) (បានបង្កើតទំព័រដែលផ្ដើមដោយ {{Infobox | above = កីឡាអូឡាំពិករដូវក្តៅ | bodyclass = hlist nowraplinks | image1= 180px | headerstyle = border-top: 1px solid #aaa | header1 = ព្រឹត្តិការណ៍ | data2 = * ១៨៩៦ * កា...)

កីឡាអូឡាំពិករដូវក្តៅ (ភាសាអង់គ្លេស៖ Summer Olympic Games, ភាសាបារាំង៖ Jeux olympiques d'été) គឺជាព្រឹត្តិការណ៍ពហុកីឡាដ៏ធំមួយដែលតែងតែប្រារព្ធធ្វើឡើងរៀងរាល់ ៤ ឆ្នាំម្តង។ ការប្រកួតកីឡានេះគឺត្រូវបានរៀបចំឡើងជាលើកដំបូងនៅក្នុងឆ្នាំ១៨៩៦ នៅទីក្រុងអាតែន ប្រទេសក្រិកហើយបច្ចុប្បន្នត្រូវបានរៀបចំឡើងនៅក្នុងឆ្នាំ២០២១ នៅទីក្រុងតូក្យូ ប្រទេសជប៉ុនគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) គឺជាអ្នករៀបចំការប្រកួតនិងជ្រើសរើសទីក្រុងណាមួយនៅលើពិភពលោកសម្រាប់រៀបចំត្រៀមព្រឹត្តិការណ៍ប្រកួត។ នៅក្នុងព្រឹត្តិការណ៍អូឡាំពិកនីមួយៗ មេដាយមាសត្រូវបានផ្តល់ជូនសម្រាប់អ្នកជាប់ចំណាត់ថ្នាក់លេខមួយ មេដាយប្រាក់សម្រាប់អ្នកជាប់ចំណាត់ថ្នាក់លេខពីរ និងមេដាយសំរិទ្ធសម្រាប់អ្នកជាប់ចំណាត់ថ្នាក់លេខបី ទម្លាប់ប្រពៃណីនេះគឺបានចាប់ផ្តើមអនុវត្តចាប់តាំងពីព្រឹត្តិការណ៍ឆ្នាំ១៩០៤ មកម្លេះ។ ដោយសារភាពជោគជ័យនិងប្រជាប្រិយភាពនៃកីឡាអូឡាំពិករដូវក្តៅ គេក៏បានសម្រេចបង្កើតព្រឹត្តិការណ៍កីឡាអូឡាំពិកមួយប្រភេទទៀតគឺកីឡាអូឡាំពិករដូវរងា