រាជានិយមកម្ពុជា
ព្រះមហាក្សត្រនៃកម្ពុជា | |
---|---|
រាជាធិបតេយ្យ | |
![]() ព្រះរាជសិង្ហាកម្ពុជា | |
![]() | |
កំពុងសោយរាជ្យ: នរោត្តម សីហមុនី | |
| |
ទូលហៅ: | ព្រះករុណា |
ក្សត្រទីមួយ: | ស្វ័យកម្ពុជ និង ម្ចាស់ក្សត្រី ស្រីមេរ៉ា |
កំណើត: | ដើមសតវត្សទី១ គ.ស ៥២ |
|
ព្រះមហាក្សត្រកម្ពុជាគឺជា ព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ។ ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់ ។ របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង។ ព្រះមហាក្សត្រទ្រង់ឥតមានព្រះរាជអំណាចចាត់តាំងព្រះរជ្ជទាយាទ សម្រាប់គ្រងរាជ្យសម្បត្តិឡើយ។ ក្នុងករណីដែលព្រះមហាក្សត្រ ពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញ ជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង នាយករដ្ឋមន្ត្រី នោះប្រធានព្រឹទ្ធសភា បំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជា ព្រះរាជានុសិទ្ធិ។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួស ព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិ ពេលព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ប្រធានរដ្ឋសភាជាអ្នកបំពេញភារកិច្ចនេះ។ តំណែងជាប្រមុខរដ្ឋ ជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិនេះ អាចនឹងដូរឥស្សរជនផ្សេងទៀត ក្នុងករណីដូចដែលបានចែងក្នុងវាក្យខ័ណ្ឌខាងលើ តាមឋានានុក្រមដូចតទៅ:
- ក-អនុប្រធានទី ១ ព្រឹទ្ធសភា
- ខ-អនុប្រធានទី ១ រដ្ឋសភា
- គ-អនុប្រធានទី ២ ព្រឹទ្ធសភា
- ឃ-អនុប្រធានទី ២ រដ្ឋសភា
នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ក្នុងឋានៈជាព្រះរាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួស ព្រះមហាក្សត្រ ក្នុងពេលព្រះអង្គចូលទិវង្គត ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិ ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី ២ និង ទី ៣ នៃមាត្រា ១១ ថ្មី។ ក្នុងរយៈវេលា ៧ ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជ្យសម្បត្តិ។
សមាសភាពនៃក្រុមប្រឹក្សារាជ្យសម្បត្តិមាន:
- ប្រធានព្រឹទ្ធសភា
- ប្រធានរដ្ឋសភា
- នាយករដ្ឋមន្ត្រី
- សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ
- អនុប្រធានទី ១ និងអនុប្រធានទី ២ ព្រឹទ្ធសភា
- អនុប្រធានទី ១ និងអនុប្រធានទី ២ រដ្ឋសភា
ការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជ្យសម្បត្តិ នឹងមានកំណត់ក្នុងច្បាប់មួយ។ ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាសមាជិកនៃព្រះរាជវង្សានុវង្សខ្មែរ ដែលមានព្រះជន្មាយុយ៉ាងតិច ៣០ ព្រះវស្សាហើយដែលជាព្រះរាជបច្ឆាញាតិ នៃព្រះមហាក្សត្រ អង្គឌួង ឬ ព្រះមហាក្សត្រ នរោត្តម ឬ ក៏ព្រះមហាក្សត្រ ស៊ីសុវត្ថិ។ មុនចូលគ្រងរាជ្យសម្បត្តិ ព្រះមហាក្សត្រទ្រង់ថ្លែងសច្ចាប្រណិធាន ដូចមានចែងក្នុងឧបសម្ព័ន្ធទី ៤។ ព្រះជាយានៃព្រះមហាក្សត្រ មានព្រះរាជឋានៈជាព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ពុំមានព្រះរាជសិទ្ធិធ្វើនយោបាយទទួលតួនាទីជាអ្នកដឹកនាំរដ្ឋ ឬជាអ្នកដឹកនាំរាជរដ្ឋាភិបាល ឬទទួលតួនាទីរដ្ឋបាល ឬនយោបាយឡើយ។ ព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ទុកព្រះរាជកាយពលបំពេញព្រះរាជភារៈបំរើប្រយោជន៍សង្គម មនុស្សធម៌ សាសនា និង ជួយព្រះមហាក្សត្រក្នុងព្រះរាជកាតព្វកិច្ចផ្នែកពិធីការ និង ការទូត។ ប្រការដែលព្រះមហាក្សត្រ ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយដែលមានចែងក្នុងវាក្យខ័ណ្ឌទី ១ នៃមាត្រា ៧ នៃរដ្ឋធម្មនុញ្ញនេះ មិនអាចសុំកែប្រែបានជាដាច់ខាត។ ព្រះមហាក្សត្រព្រះអង្គទ្រង់ទាក់ទងជាមួយព្រឹទ្ធសភា និងរដ្ឋសភាដោយព្រះរាជសារ។ ព្រះរាជសារនេះ ព្រឹទ្ធសភា និង រដ្ឋសភា មិនអាចយកទៅជជែកពិភាក្សាឡើយ។ ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រី និង ទ្រង់តែងតាំងគណៈរដ្ឋមន្ត្រី តាមបែបបទដែលមានចែងក្នុងមាត្រា ១១៩ ថ្មី។ ព្រះមហាក្សត្រទ្រង់ទទួលសវនាការជាផ្លូវការពីរដងក្នុងមួយខែ ឱ្យនាយករដ្ឋមន្ត្រី និង គណៈរដ្ឋមន្ត្រីចូលគាល់រាយការណ៍ទូលថ្វាយទ្រង់ជ្រាបអំពីសភាពការណ៍ នៃប្រទេសជាតិ។ តាមសេចក្ដីស្នើរបស់គណៈរដ្ឋមន្ត្រី ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬ បញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិល និង យោធា ឯកអគ្គរាជទូត និង ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព។ តាមសេចក្ដីស្នើរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬ ដកចៅក្រមផ្នែកយុត្តាធិការ។ នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា។ ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូល នៃកងយោធពលខេមរភូមិន្ទ។ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងឡើងដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទនេះ។ ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតី នៃឧត្ដមក្រុមប្រឹក្សាការពារជាតិដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយ។ ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាម ក្រោយការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា។ ព្រះមហាក្សត្រទ្រង់ទទួលសារតាំងឯកអគ្គរដ្ឋទូត ឬ ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសក្រៅមកប្រចាំព្រះរាជាណាចក្រកម្ពុជា។
ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើសន្ធិសញ្ញា និង អនុសញ្ញាអន្តរជាតិ ហើយទ្រង់ប្រទានសច្ចាប័នលើសន្ធិសញ្ញា និង អនុសញ្ញាទាំងនេះក្រោយបានទទួលការអនុម័តយល់ព្រមពីរដ្ឋសភា និង ព្រឹទ្ធសភា។ ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និង លើកលែងទោស។ ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ ច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ និង ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតាមសេចក្ដីស្នើសុំពី គណៈរដ្ឋមន្ត្រី។ ក្នុងពេលដែលព្រះមហាក្សត្រប្រឈួន ហើយត្រូវព្យាបាលព្រះរោគនៅបរទេស ក្នុងពេលនោះព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំណាចឡាយព្រះហស្តលេខានៅ លើព្រះរាជក្រម ឬ ព្រះរាជក្រឹត្យខាងលើនេះ ទៅប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាជំនួសដោយព្រះរាជសារប្រគល់ សិទ្ធិ។ ព្រះមហាក្សត្រ ទ្រង់បង្កើត និង ប្រទានគ្រឿងឥស្សរិយយសជាតិ។ ព្រះមហាក្សត្រ ទ្រង់សម្រេចប្រទានឋានន្តរសក្ដិ ឋានៈយោធា និង ស៊ីវិលតាមច្បាប់កំណត់។ ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្ដមាន ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី។ ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួសព្រះ មហាក្សត្រ ពេលព្រះអង្គទ្រង់អវត្ដមាន ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី ២ និងទី ៣ នៃមាត្រា ១១ ថ្មី។ [១] [២]
អាណាចក្រ នគរភ្នំ | Funan Kingdom (គ.ស ៥២-៥៥០)
លេខរៀង | ព្រះនាមសម្រាប់រាជ្យ | ព្រះនាមផ្ទាល់ និង
កំណត់ត្រា |
រជ្ជកាលគ្រងរាជ |
---|---|---|---|
០១ | ស្វ័យកម្ពុជ និងនាងស្រី មេរ៉ា | មិនស្គាល់ | គ.ស ០១-៥២ |
០២ | នាងសោម៉ា | នាងនាគ - កំណត់ត្រាចិន នាងលុីវយុី | គ.ស ៥២-៦៨ |
សន្តិវង្ស ជ្វា កោណ្ឌិន្យ លើកទ័ពតាមសំពៅមកវាយ ស្ដេចស្រី នាងសោម៉ា | |||
០៣ | កោណ្ឌិន្យទី១ | ព្រះថោង - កំណត់ត្រាចិន ព្រះបាទ ហ៊ុនទៀន | គ.ស ៦៨-ស.វទី១ |
០៤ | ប្រហែល កៅណ្ឌិន្យទី២ | មិនមានកំណត់ត្រា | ប្រហែល គ.ស ១២៧-ស.វទី២ |
០៥ | ប្រហែល កៅណ្ឌិន្យទី៤ | កំណត់ត្រាចិន ព្រះបាទ ហ៊ុនប៉ានហួង | ប្រហែល គ.ស ១៧៧-១៨០ |
០៦ | ប្រហែល កៅណ្ឌិន្យទី៦ | កំណត់ត្រាចិន ព្រះបាទ ផានផាន | ប្រហែល គ.ស ១៨០-២០៥ |
០៧ | វ្នំ ជ័យវរ្ម័ន | កំណត់ត្រាចិន ព្រះបាទ ហ្វានចេម៉ាន់ | ប្រហែល គ.ស ២០៥-២១៧ |
០៨ | វ្នំ សូរ្យវរ្ម័ន | កំណត់ត្រាចិន ព្រះបាទ ហ្វានជីនសេង | ប្រហែល គ.ស ២១៧-២២៥ |
០៩ | វ្នំ ធរណិន្ទ្រ | កំណត់ត្រាចិន ព្រះបាទ ហ្វានឆាង | ប្រហែល គ.ស ២២៥-២៤០ |
១០ | វ្នំ ទិត្យវរ្ម័ន | កំណត់ត្រាចិន ព្រះបាទ ហ្វានសុីឈុន | ប្រហែល គ.ស ២៤០-២៨៧ |
១១ | មិនមានកំណត់ត្រា | មិនមានកំណត់ត្រា | មិនមានកំណត់ត្រា |
១២ | ចន្ទ្រា (កម្ពុជសូរីយា) | កំណត់ត្រាចិន ព្រះបាទ ទៀនឈូ ឆានតាន | គ.ស ៣៥៧ |
១៣ | មិនមានកំណត់ត្រា | មិនមានកំណត់ត្រា | មិនមានកំណត់ត្រា |
១៤ | កៅណ្ឌិន្យវរ្ម័ន | កំណត់ត្រាចិន ព្រះបាទ កៅឆេយុន | គ.ស ៤២០-៤៣៤ |
១៥ | ស្រីឥន្ទ្រវរ្ម័ន | គ.ស ៤៣៤-៤៧០ | |
១៦ | កៅណ្ឌិន្យជ័យវរ្ម័ន | គ.ស ៤៧០-៥១៤ | |
១៧ | រុទ្រវរ្ម័ន | គ.ស ៥១៤-៥៣៩ | |
សន្តិវង្ស នគរភ្នំ បែកបាក់ជា ជានគរ ចេនឡា |
អាណាចក្រ ចេនឡា | Chenla Kingdom (គ.ស ៥៥០-៨០២)
លេខរៀង | ព្រះនាមសម្រាប់រាជ្យ | ព្រះនាមផ្ទាល់ និង
កំណត់ត្រា |
រជ្ជកាលគ្រងរាជ |
---|---|---|---|
១៨ | ភរវរ្ម័នទី១ | (អាណាចក្រ ចេនឡា) | គ.ស ៥៥០-៦០០ |
នគរភ្នំ ធ្វើសង្គ្រាមជាមួយ នគរ ចេនឡា (គ.ស ៥៥០-៦២៧) | |||
១៩ | មហិន្ទ្រវរ្ម័នទី១ | (អាណាចក្រ ចេនឡា) | គ.ស ៦០០-៦១៥ |
២០ | ឥសានរវរ្ម័នទី១ | (អាណាចក្រ ចេនឡា) | គ.ស ៦១៥-៦៣៩ |
នគរភ្នំ ក្លាយជាចេនឡាដីគោក នគរ ចេនឡា ក្លាយជាចេនឡាទឹកឡិច (គ.ស ៦២៧) | |||
២១ | ភរវរ្ម័នទី២ | (អាណាចក្រ ចេនឡា) | គ.ស ៦៣៩-៦៥៥ |
២២ | ជ័យវរ្ម័នទី១ | (អាណាចក្រ ចេនឡា) | គ.ស ៦៥៥-៦៨១ |
២៣ | ក្សត្រី ជ័យទេវី | (អាណាចក្រ ចេនឡា) | គ.ស ៧១៣ (ទ្វារវតី) |
២៤ | ទេវៈទិត្យ | (អាណាចក្រ ចេនឡា) | គ.ស ៧១៣-៧៣០ |
២៥ | រាជឥន្ទ្រលោក | រាជធានី វ្យាធៈបុរៈ (ខេត្តតាកែវ) | គ.ស ៧៣០-៧៥៤ |
២៦ | បុស្កៈរាជ | រាជធានី គុម្ភពបុរៈ (ខេត្តក្រចេះ) | គ.ស ៧៥៤-៧៧០ |
ពួកជ្វានៃរាជវង្ស សៃលេន្ត្រៈ លើកទ័ពជើងទឹកវាយចូលរាជធានី គុម្ភពបុរៈ ខេត្តក្រចេះ ត្រួត្រារយៈពេល ២០ឆ្នាំ (៧៨០-៨០០ នៃគ.ស) | |||
២៧ | ជ័យវរ្ម័នទី២ | សន្តិវង្ស បុស្កៈរាជ | គ.ស ៨០២-៨៣៥ |
ចក្រភពខ្មែរ | Khmer Empire (គ.ស ៨០២-១៤៣១)
យោងតាមកំណត់ត្រារាជទូតចិន របស់រាជវង្សយ័ន្ត គឺលោក ចូវតាក្វាន់ (អង់គ្លេស: Zhou Daguan) ដែលមកដល់ចក្រភពខ្មែរ នាសម័យអង្គរ ឆ្នាំ១២៩៦ នៃគ.ស បានសរសេរក្នុងកំណត់ហេតុរបស់លោកថា "ចក្រភពអង្គរ" មានខេត្តចំនួនជាង៩០ ។ [៣] ចក្រភពខ្មែរ ឬ មហាអាណាចក្រខ្មែរ ដែលត្រួតត្រា អាស៊ីអាគ្នេយ៍ ដីគោកមួយភាគធំអស់រយៈពេលជាងប្រាំមួយរយឆ្នាំដែលគេស្គាល់ថាជាសម័យកាលដ៏មានឥទ្ធិពលនិងខ្លាំងពូកែរបស់ប្រជារាស្ត្រខ្មែនាសម័យកាល ចក្រភពអង្គរ (គ.ស ៨០២-១៤៣១) ដែលលាតសន្ធឹង លើប្រទេសឡាវ ប្រទេសថៃ ផ្នែកខ្លះនៃប្រទេសវៀតណាម និងប្រទេសភូមា។ [៤]
លេខរៀង | ព្រះនាមសម្រាប់រាជ្យ | ព្រះនាមផ្ទាល់ និង
កំណត់ត្រា |
រជ្ជកាលគ្រងរាជ |
---|---|---|---|
២៧ | ជ័យវរ្ម័នទី២ | បង្កើត ចក្រភពខ្មែរ គ.ស ៨០២ | គ.ស ៨០២-៨៣៥ |
២៨ | ជ័យវរ្ម័នទី៣ | ចក្រភពខ្មែរ | គ.ស ៨៣៥-៨៧៧ |
២៩ | ឥន្ទ្រវរ្ម័នទី១ | ចក្រភពខ្មែរ | គ.ស ៨៧៧-៨៨៩ |
៣០ | យសោវរ្ម័នទី១ | ស្ដេចគម្លង់
ផ្ដើមរាជធានីថ្មី យសោធរៈបុរៈ |
គ.ស ៨៨៩-៩១០ |
៣១ | ហស៌វរ្ម័នទី១ | ប្រាសាទបក្សីចាំក្រុង | គ.ស ៩១០-៩២២ |
៣២ | ឥសានវរ្ម័នទី២ | ចក្រភពខ្មែរ | គ.ស ៩២៣-៩២៨ |
៣៣ | ជ័យវរ្ម័នទី៤ | រាជធានីកោះកេរ្តិ៍ | គ.ស ៩២៨-៩៤២ |
៣៤ | ហស៌វរ្ម័នទី២ | រាជធានីកោះកេរ្តិ៍ | គ.ស ៩៤២-៩៤៤ |
កងទ័ព អាចក្រចូឡា វាយចូលរាជធានីកោះកេរ្តិ៍ ចាប់យក ហស៌វរ្ម័នទី២ ទៅកាត់ក្បាលនៅក្រុង "ស្រីវិជ័យ" (Srivijaya) នាឧបទ្វីប ម៉ាឡេ ៩៤៤នៃគ.សករាជ | |||
៣៥ | រាជឥន្ទ្រវរ្ម័ន | រាជធានី កោះកេរ្តិ៍ | គ.ស ៩៤៤-៩៦៨ |
៣៦ | ជ័យវរ្ម័នទី៥ | លើកទ័ពទៅវាយយក "លួងព្រះបាង" ពីជនជាតិតៃ ក្នុងឆ្នាំ ៩៧៧ នៃ គ.ស | គ.ស ៩៦៨-១០០១ |
៣៧ | ឧទ័យទិត្យវរ្ម័នទី១ | សោយទីវង្គតក្នុងសង្គ្រាមដណ្ដើមរាជ យៈសោធៈបុរៈ | គ.ស ១០០១-១០០២ |
៣៨ | ជ័យវីរៈវរ្ម័ន | រាជធានី យៈសោធៈបុរៈ | គ.ស ១០០២-១០១០ |
៣៩ | សូរ្យវរ្ម័នទី១ | វាយ យករាជធានី យៈសោធៈបុរៈ | គ.ស ១០១១-១០៥០ |
៤០ | ឧទ័យទិត្យវរ្ម័នទី២ | កសាង ប្រាសាទស្ដុកកក់ធំ និង បារាយណ៍ខាងលិច | គ.ស ១០៥០-១០៦៦ |
៤១ | ហៈស្វារៈវរ្ម័នទី៣ | នាម (សេនកៈរាជ) ទឹកជំនន់ធំលិចក្រុងអង្គរ ចម្ប៉ាលើកទ័ពជើងទឹកមកឈ្លានពាន ទ្រង់ភៀសប្រកាយតាំងជំរុំ លើកំពូលភ្នំដងរែក | គ.ស ១០៦៦-១០៨០ |
៤២ | ជ័យវរ្ម័នទី៦ | លើកទ័ពរុញច្រានទ័ពពួកចាម្ប៉ា ឲ្យដកត្រឡប់ទៅវិញក្នុងឆ្នាំ ១០៨២ នៃ គ.ស | គ.ស ១០៨០-១១០៧ |
៤៣ | ធរណីន្រ្ទវរ្ម័ន | ជ្រែករាជ្យ និងបានដេញសម្លាប់ព្រះបាទ ជ័យវរ្ម័នទី៦ ទៅដល់ទន្លេមូន នៅតំបន់ភីម៉ៃ ទឹកដី (ថៃ) សព្វថ្ងៃ | គ.ស ១១០៧-១១១៣ |
៤៤ | សូរ្យវរ្ម័នទី២ | សូរ្យវង្សទី២ កសាងអច្ឆៈរិយៈវត្ថុពិភពលោក គឺ ប្រាសាទអង្គរវត្ត | គ.ស ១១១៣-១១៥០ |
៤៥ | យៈសោវរ្ម័នទី២ | ត្រូវមន្ទ្រីឈ្មោះ ត្រីភូវនាទិត្យ ធ្វើឃាត ហើយមិនមានឯកសារណាមួយកត់ត្រាអំពីរាជវង្សរបស់ទ្រង់ឡើយ ។ | គ.ស ១១៦០-១១៦៥ |
៤៦ | ត្រីភូវនាទិត្យវរ្ម័ន | ត្រូវទ័ពស្ដេចចាម មកពីនគរចម្ប៉ាព្រះនាម ឥន្ត្រវរ្ម័នទី៤ បរសំពៅបញ្ច្រាសទន្លេវាយចូលក្នុងក្រុងអង្គរ ហើយធ្វើឃាតក្នុងឆ្នាំ ១១៧៧ នៃគ.ស | គ.ស ១១៦៥-១១៧៧ |
៤៧ | ជ័យវរ្ម័នទី៧ | ព្រះអង្គជាស្តេចខ្លាំងពូកែវាយចាមរំដោះក្រុងអង្គរ ឆ្នាំ ១១៨១ និងវាយត្រួតត្រាប្រទេសចាម្ប៉ាទាំងស្រុងឆ្នាំ ១២០៣។ | គ.ស ១១៨១-១២១៥ |
៤៨ | ឥន្ទ្រវរ្ម័នទី២ | ការបាត់បង់ទឹកដីបួនចំណែកធំ (ចម្ប៉ាប្រកាសឯករាជឆ្នាំ ១២២៣) (ស្យាមសៀម រួមគ្នាប្រកាសឯករាជ សុខោទ័យ ឆ្នាំ ១២៣៨) (ជនជាតិតៃ ប្រកាសកាត់យក លួងព្រះបាង ឆ្នាំ ១២៣៨) (ជនជាតិមន ប្រកាសរដ្ឋឯករាជ ដាវ៉ូ លប់បុរី ឆ្នាំ ១២៣៩) | គ.ស ១២១៩-១២៤៣ |
៤៩ | ជ័យវរ្ម័នទី៨ | ឆ្នាំដែលព្រះអង្គគ្រប់គ្រងបានកើតនូវសង្គ្រាមសាសនា ហិណ្ឌូ និង ពុទ្ធសាសនា (សៀមលើកទ័ពឈ្លានពានឆ្នាំ ១២៥៧) (ម៉ុងហ្គោល លើកទ័ពវៀតទីមកទល់និងចម្ប៉ាសាក់ ឆ្នាំ ១២៨៣) | គ.ស ១២៤៣-១២៩៥ |
៥០ | ឥន្ទ្រវរ្ម័នទី៣ | បុត្រីទ្រង់នាម ត្រីឥន្ទ្រភូកេតត្រៈចិន្តា បានលួចព្រះខ័នមាសទៅឲស្វាមីខ្លួនហើយប្រកាសរាជសារក្លែងបន្លំឲប្ដីរបស់ខ្លួន គ្រងរាជក្នុងឆ្នាំ ១២៩៦ ក្នុងកំណត់ត្រាលោក ចូវតាក្វាន់ (Zhou Daguan) | គ.ស ១២៩៦-១៣០៨ |
៥១ | ឥន្ទ្រជ័យវរ្ម័ន | គ.ស ១៣០៨-១៣២៧ | |
៥២ | ជ័យវរ្ម័នទី៩ | គ.ស ១៣២៧-១៣៣៦ | |
៥៣ | និពា្វនបទ | គ.ស ១៣៣៧-១៣៤៦ | |
៥៤ | លំពែងរាជា | (នាម ពញ្ញាជ័យ) មិនមាន រតនៈបល្ល័ង្កទាំងប្រាំសោយរាជ្យ និងបានធ្វើ រតនៈបល្ល័ង្កទាំងប្រាំថ្មី និងប្រកាសសោយរាជឆ្នាំ ១៣៤៨ | គ.ស ១៣៤៦-១៣៥២ |
៥៥ | ស្រីសូរិយាវង្ស | ស្រីសូរិយាវង្ស" បានលើកទ័ពដោយមានជំនួយពីកងទ័ពនគរ "ឡានឆាង" បានបណ្តេញកងទ័ពសៀមនៅឆ្នាំ ១៣៥៧ ។ | គ.ស ១៣៥២-១៣៦៦ |
៥៦ | បរមរាមាធិរាជ | គ.ស ១៣៦៦-១៣៧២ | |
៥៧ | ធម្មារាជាទី១ | (នាម ធម្មាសោករាជ) សមរភូមិអង្គរដែល ស្តេចសៀមមានឈ្មោះថា "បរមរាមាធិបតី" បានលើកកងទ័ពសៀម ១០,០០០០ ជាមួយនិងកាំភ្លើងធំវាយប្រហារ ក្រុងអង្គរ មានរយៈពេល (៧ ឆ្នាំ) ក៏បំបែកទីក្រុងអង្គរបាន ហើយសំលាប់រាជវង្សស្តេចខ្មែរទាំងអស់ហើយយក ព្រះកែវមរកត ទៅកាន់ក្រុង "ទេពបុរីមហានគរ" (លពបុរី) | គ.ស ១៣៧៣-១៣៨០ |
ស្ដេចសៀម នាម "បរមរាមាធិបតី" ប្ដូរឈ្មោះជា "ព្រះឥន្ទ្ររាជា" ហើយបានរស់នៅអង្គរ ២ ឆ្នាំ បន្ទាប់ពីស្តេចខ្មែរតែមួយគត់ដែលមានឈ្មោះថា "ពញាយ៉ាត" បានសម្លាប់ស្ដេចសៀមនោះ និងបណ្ដេញកងទ័ពសៀមឲ្យចេញពីអង្គរឆ្នាំ ១៣៨២ ។ | |||
៥៨ | បរមរាជាទី១ | (នាម ពញ្ញាយ៉ាត) បណ្ដេញទ័ពសៀមឲ្យចេញពីតំបន់អង្គរ ឆ្នាំ ១៣៨២ និងបានផ្លាសរាជធានីពីតំបន់អង្គរនៅឆ្នាំ ១៣៨៧ ទៅ "ទួលបាសាន" នៅ ខេត្តកំពង់ចាម និងបន្តជាមួយតំបន់ "ចតុមខ" (ក្រុងភ្នំពេញ បច្ចុប្បន្ននេះ) និងបានប្រកាសប្ដូររាជសម័យចក្រភពខ្មែរ មករាជសម័យចតុមុខ ឆ្នាំ១៤៣១ ទៅជា"រាជាណាចក្រខ្មែរវិញ" ។ | គ.ស ១៣៨២-១៤៣៣ |
រាជាណាចក្រខ្មែរ (សម័យកាល ចតុមុខទី១) | Khmer Kingdom (Chaktomok I Period) (គ.ស ១៤៣១-១៥២៨)
លេខរៀង | ព្រះនាមសម្រាប់រាជ្យ | ព្រះនាមផ្ទាល់ និង
កំណត់ត្រា |
រជ្ជកាលគ្រងរាជ |
---|---|---|---|
៥៨ | បរមរាជាទី១ | (នាម ពញ្ញាយ៉ាត) ប្រកាសសម័យកាលចតុមុខទី១ ឆ្នាំ១៤៣១ | គ.ស ១៣៨២-១៤៣៣ |
៥៩ | នរាយ៍រាជារាមាធិបតី | (នាម នរាយ៍រាជា) | គ.ស ១៤៣៤-១៤៦៦ |
៦០ | ស្រីរាជារាមាធិបតី | (នាម ស្រីរាជា) | គ.ស ១៤៦៦-១៤៧១ |
៦១ | ស្រីសុរិយ៉ោទ័យ | (នាម ស្រីសុរិយ៉ោទ័យ) | គ.ស ១៤៧១-១៤៨៥ |
៦២ | ធម្មរាជាទី២ | (នាម ស្រីធម្មរាជា) | គ.ស ១៤៨៦-១៥០៤ |
៦៣ | ស្រីសុគន្ធបទ | ទឹកជំនន់ធំលិចក្រុងចតុមុខ ផ្លាសរាជធានីទៅ ស្រីសឈរ ខេត្តកំពង់ចាម ១៥០៨ | គ.ស ១៥០៤-១៥១៦ |
៦៤ | ស្រីជ័យជេដ្ឋា | (នាម ហ្លួងព្រះស្ដេចកន) ចងសម្ព័នជាមួយ អណ្ណាម កាត់យកភាគកើតឆ្នាំ ១៥១២
មានរាជធានីឈ្មោះ (ស្រឡប់ដូនតីពិជ័យព្រៃនគរ) ប្រកាសរាជឆ្នាំ ១៥១៦ ក្រោយដណ្ដើមបានពី "ព្រះស្រីសុគន្ធបទ ។ |
គ.ស ១៥១៦-១៥២៥ |
អង្គចន្ទ មករួមគ្នា និងទ័ពចៅហ្វាយស្រុកឃ្លាំងមឿងនៅបន្ទាយ
ខេត្តពោធិ៍សាត់ ប្រកាសសង្គ្រាមនិងស្ដេចកន ឆ្នាំ១៥២០ ។ អង្គចន្ទ លើកទ័ពជើងទឹកទៅវាយ មេទ័ពរបស់ស្ដេចកន នាមពញ្ញាកៅ ឲ្យថយចេញពីកំពង់ឆ្នាំង ឆ្នាំ ១៥២៣ ។ អង្គចន្ទលើកទ័ពវាយបន្ទាយ ស្រឡប់ពិជ័យ និងបានធ្វើឃាតស្ដេចកន ឆ្នាំ១៥២៥ ។ | |||
៦៥ | បរមចន្ទរាជា | (នាម អង្គចន្ទ) ក្រោយទទួលជ័យជំនះលើស្ដេចកន ឆ្នាំ ១៥២៥ ស្ដេចដាយវៀត
(នាម ម៉ាកដាងដុង) លើកទ័ពមកវាតទី កម្ពុជាក្រោម ត្រង់ខេត្ត ព្រះត្រពាំង ឆ្នាំ១៥២៨ ។ ឆ្នាំ១៥២៩ ទើបទ្រង់ប្រកាសរាជ និងប្ដូររាជសម័យមក អាណាចក្រកម្ពុជា នៃ សម័យកាលលង្វែក ។ |
គ.ស ១៥២៩-១៥៦៦ |
អាណាចក្រកម្ពុជា (សម័យកាលលង្វែក) | Kingdom of Kompuchea (Longvek Period) (គ.ស ១៥២៩-១៥៩៣)
លេខរៀង | ព្រះនាមសម្រាប់រាជ្យ | ព្រះនាមផ្ទាល់ និង
កំណត់ត្រា |
រជ្ជកាលគ្រងរាជ |
---|---|---|---|
៦៥ | បរមចន្ទរាជា | (នាម អង្គចន្ទ) ប្រកាសសម័យកាលលង្វែក ឆ្នាំ១៥២៩ | គ.ស ១៥២៩-១៥៦៦ |
៦៦ | បរមរាជាទី២ | (នាម បរមិន្ទរាជា) | គ.ស ១៥៦៦-១៥៧៦ |
៦៦ | បរមរាជាទី៣ | (នាម សត្ថាទី១) | គ.ស ១៥៧៧-១៥៨៦ |
៦៧ | ជ័យជេដ្ឋារាមាធិបតី | (នាម ជ័យជេដ្ឋា) | គ.ស ១៥៨៦-១៥៩៣ |
ស្ដេចសៀម នរាសួន លើកទ័ព ២សែននាក់ វាយបែករាជធានីលង្វែក ១៥៩៣ | |||
៦៨ | បរមរាមាជើងព្រៃ | (នាម ព្រះរាមជើងព្រៃ) | គ.ស ១៥៩៤-១៥៩៦ |
ស្ដេចរាមាជើងព្រៃ ត្រូវទាហ៊ានពួកអេស្ប៉ាញ (អង់គ្លេស Spain) លួចធ្វើឃាតដោយគ្រាប់កាំភ្លើង ឆ្នាំ ១៥៩៦ | |||
៦៩ | បរមរាជាទី៤ | (នាម ពញ្ញាអន) | គ.ស ១៥៩៦-១៥៩៩ |
៧០ | បរមរាជាទី៥ | (នាម ពញ្ញាញោម) | គ.ស ១៦០០-១៦០២ |
៧១ | បរមរាជាទី៦ | (នាម ស្រីសូរិយ៉ាពណ៌) | គ.ស ១៦០២-១៦២០ |
ព្រះចៅក្រុងកម្ពុជាធិបតី (សម័យកាលឧដុង្គ) | Royal Arm of Kompuchea Thebpadey (Oudong Period) (គ.ស ១៦២០-១៨៦៣)
លេខរៀង | ព្រះនាមសម្រាប់រាជ្យ | ព្រះនាមផ្ទាល់ និង
កំណត់ត្រា |
រជ្ជកាលគ្រងរាជ |
---|---|---|---|
៧២ | ជ័យជេដ្ឋាធិរាជ | (នាម ជ័យជេស្ដា) | គ.ស ១៦២០-១៦២៧ |
៧៣ | ឧទ័យរាជា | (នាម ពញ្ញានូរ) | គ.ស ១៦២៨-១៦២៩ |
៧៤ | បរមរាជសម្ភារ | (នាម ពញ្ញាតូ) | គ.ស ១៦២៩-១៦៣៤ |
ទាហ៊ាន ព័រទុយហ្កាល់ (អង់គ្លេស: Portugal បាញ់និងគ្រាប់កាំភ្លើង សោយទីវង្គត់លើចុងដើមត្នោត ឆ្នាំ១៦៣៤ នៃគ.ស ។ | |||
៧៥ | អង្គទងរាជាធិរាជ | (នាម ពញ្ញាសូរ) | គ.ស ១៦៣៤-១៦៣៩ |
ព្រះចៅក្រុងកម្ពុជា (កម្ពុជាក្រោមអណាព្យាបាលបារាំង) | Royal Arm of Cambodia (Cambodge under French protectorate) (គ.ស ១៨៦៣-១៩៤១)
កម្ពុជាក្រោមអណានិគមជប៉ុន | Cambodge under Japanese colonization (គ.ស ១៩៤១-១៩៤៥)
កម្ពុជាក្រោមអណានិគមបារាំង | Cambodge under French colonization (គ.ស ១៩៤៦-១៩៥២)
ព្រះរាជាណាចក្រកម្ពុជា | Kingdom of Cambodia (គ.ស ១៩៥៣-១៩៧០)
កម្ពុជានៃសង្គ្រាមផ្ទៃក្នុង | Cambodia of Civil War (គ.ស ១៩៧០-១៩៩២)
កម្ពុជាក្រោមកិច្ចការពារ ដោយអង្គការសហប្រជាជាតិ |Cambodia under the protection of the United Nations (១៩៩២-១៩៩៣)
ព្រះរាជាណាចក្រកម្ពុជា រាជាណាចក្រអច្ឆរិយ: | Cambodia Kingdom of Wonder (គ.ស ១៩៩៣-បច្ចុប្បន្ន)
បាវចនាព្រះមហាក្សត្រ ព្រះចៅក្រុងកម្ពុជា
-
ទង់ព្រះមហាក្សត្រកម្ពុជា
-
ព្រះរាជសិង្ហាកម្ពុជា
ឯកសារយោង
- ↑ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា-(Constitutional)
- ↑ ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា Constitutional Council of Cambodia CCC.gov.kh
- ↑ Buddhasāsnapaṇḍity Kambuja suriyā: dassanāvattī phsāy qaksarsāstr niṅ qaksarsāstr dūdau, Volume 50, Issue 2. University of California, Berkeley. 1996. https://books.google.com.kh/books?id=AEYvRguRPBUC&q.
- ↑ Buddhasāsnapaṇḍity Kambuja suriyā: dassanāvattī phsāy qaksarsāstr niṅ qaksarsāstr dūdau, Volume 52. the University of Wisconsin - Madison. 1998. https://books.google.com.kh/books?id=Vc3wik82cQsC&q.