Jump to content

នរោត្តម សុរាម្រិត

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១៣:១៥ ថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ ដោយ Wikireahu (ការពិភាក្សា | ការរួមចំណែក) (Infobox monarch)
នរោត្តម សុរាម្រិត
Norodom Soramrit
ឯកសារ:Norodom Soramrit.jpg
រជ្ជកាល១៩៥៦ – ១៩៦០ (ប្រទេសកម្ពុជា)
បុត្រនរោត្តម សីហនុ
ព្រះនាមពេញ
ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សុរាម្រិត
សន្តតិវង្សនរោត្តម
បិតានរោត្តម សុទ្ធារត្នន៍
មាតានរោត្តម ផាង៉ាម
ប្រសូត(1896-03-06)6 មីនា 1896
សុគត3 មេសា 1960(1960-04-03)
ភ្នំពេញ
សាសនាពុទ្ធសាសនាថេរវាទ

នរោត្តម សុរាម្រិត (ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​ នរោត្តម សុរាម្រិត) (០៦ មីនា ១៨៩៦– ០៣ មេសា ១៩៦០) ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជាពី​ឆ្នាំ​១៩៥៥​ដល់​ទ្រង់សោយព្រះទិវង្គត។ ព្រះអង្គ​ជា​ព្រះរាជបិតា​នៃ​សម្តេចព្រះនរោត្តម សីហនុ និង​ជា​ព្រះ​អយ្យកោ​នៃ​ព្រះមហាក្សត្រ​សព្វថ្ងៃ​គឺ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី។ សម្តេច​ព្រះ​នរោត្តម​សុរាម្រិត​ ទ្រង់​ព្រះសម្ភព​នៅ​រាជធានីភ្នំពេញ។ ព្រះអង្គ​គឺ​ជា​ព្រះរាជ​បុត្រា​នៃព្រះអង្គម្ចាស់នរោត្តម សុទ្ធារត្នន៍ និង​ជា​ព្រះរាជនត្តា​នៃ​សម្តេចព្រះ នរោត្តម

Norodom Sihanouk was both Suramarit's predecessor and successor as the head of the state. Suramarit was a nephew of King Sisowath Monivong. Surmarit became Monivong's son-in-law when he married Monivong's daughter. បន្ទាប់​ពី​ការ​សោយទិវង្គត​នៃ​ព្រះបាទ​មុនីវង្សនៅ​ឆ្នាំ​១៩៤១​ ព្រះអង្គម្ចាស់ នរោត្តម សីហនុ ត្រូវ​ជា​ព្រះរាជ​បុត្រា​ព្រះអង្គម្ចាស់​នរោត្តម សុរាម្រិត និង​ជា​ព្រះរាជនត្តា​សម្តេច​ព្រះមុនីវង្ស ត្រូវ​បាន​ជ្រើសតាំង​ជា​ព្រះមហាក្សត្រ​ថ្មី។ នៅ​ឆ្នាំ​១៩៥៥ សម្តេច​ព្រះនរោត្តម សីហនុថ្វាយ​ព្រះបិតា។ បន្ទាប់​ពី​ការ​សោយទិវង្គត​នៃ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សុរាម្រិតក្នុង​ឆ្នាំ​១៩៦០ សម្តេច​ព្រះ​ នរោត្តម​ សីហនុ ត្រូវ​បាន​ថ្វាយ​តំណែង​ជា​ព្រះ​ប្រមុខ​រដ្ឋ ប៉ុន្តែ​​មិន​ត្រូវ​បាន​ឡើង​រាជ្យ​ជា​ព្រះមហាក្សត្រនោះ​ទេ​រហូត​ដល់​ឆ្នាំ​១៩៩៣។ កាល​នោះ​ព្រះមហាក្សត្រីយានី​កុសុមៈ​​ដែល​ជា​ព្រះអគ្គមហេសី​សម្តេច​ព្រះបាទ​នរោត្តម​សុរាម្រិតត្រូវ​បាន​ថ្វាយ​ព្រះតំណែង​ជា​និមិត្ត​រូប​នៃ​ព្រះរាជបល្ល័ង្គប៉ុណ្ណោះ។ ព្រះបរមបច្ឆាមរណនាម​នៃ​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សុរាម្រិត​គឺ ព្រះ​ករុណា​ព្រះនរោត្តម​សុម្រិត ព្រះមហាកាញ្ចនកោដ្ឋ

ហ្លួង​នរោត្តម សុរាម្រិត​បាន​រៀបអភិសេក​ជាមួយ​សម្តេច​ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ​ដែល​ជា​ព្រះរាជបុត្រីនៃ​ព្រះបាទ​ ស៊ីសុវត្ថិ មុនីវង្ស និង​មាន​ព្រះរាជបុត្រ​មួយ​អង្គ​គឺ​សម្តេច​ព្រះនរោត្តម សីហនុ។ ព្រះអង្គ​ក៏​មាន​ព្រះជាយា​មួយ​អង្គ​ទៀត​គឺ ឃុន​ទេពនារី យ៉េប គឹម​អាន និង​មាន​ព្រះរាជបុត្រាបុត្រី​៣អង្គគឺសម្តេច​ក្រុមឃុននរោត្តម សិរីវុឌ្ឍ សម្តេចនរោត្តម វេជ្ជរ៉ា និង​...