ការពិភាក្សា:វត្តភ្នំដូនពេញ
ដំណឹកជញ្ជូន
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញគឺជាអាកាសយានដ្ឋានធំនិងមមាញឹកបំផុតនៅកម្ពុជា។ វាបានស្ថិតនៅ 7 kiloម៉ែត្រs (4.3 mi) ភាគខាងលិចពីភ្នំពេញកណ្ដាលមក។
ក្រុមហ៊ុនដឹកជញ្ជូនទង់ជាតិកម្ពុជា កម្ពុជាអង្គរអ៊ែរបានចាប់ផ្ដើមហោះហើរនៅឆ្នាំ២០០៩ ដែលមានទីតាំងធំនៅភ្នំពេញ និង មានមជ្ឈមណ្ឌលសំខាន់របស់ខ្លួននៅទីក្រុងនេះ ជាមួយមណ្ឌលបន្ថែមមួយទៀតនៅអាកាសយានដ្ឋានអន្តរជាតិអង្គរ។[១] ជើងហោះហើរធូរថ្លៃពី បាងកក និង កូឡាឡាំពួ ទៅ ភ្នំពេញ បានដំណើរការដោយអ៊ែរអាស៊ី ក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបប្រចាំតំបន់។ ក្រុមហ៊ុនដឹកជញ្ជូនធូរថ្លៃផ្សេងៗទៀតរួមមាន អ៊ែរវ៉េចេតស្តារអាស៊ី (បុត្រសម្ព័ន្ធនៃខ្វនតឹស) ជាមួយជើងហោះហើរប្រចាំថ្ងៃទៅសិង្ហបុរី។
នៅខែតុលា ២០១០ អ៊ែរផ្វ្រង់ បានប្រកាសថានឹងបម្រើសេវាភ្នំពេញពីប៉ារីស-សាលដឺហ៊្គោលដែលចាប់ផ្ដើមនៅថ្ងៃ ២៧ មីនា ២០១១ មក។[២]
ឡានឈ្នួល ឡានមួយបាំងកន្លះ និង ឡានក្រុងតូចចាកចេញពីទីក្រុងដើម្បីទៅកាន់គោលដៅទូទាំងប្រទេស ប៉ុន្តែការធ្វើដំណើរលើដីលឿនថោកជាងនិងមានផាសុខភាពគឺឡានក្រុង។ ភ្នំពេញក៏មានសេវាផ្លូវដែកដែរ។
មានក្រុមហ៊ុនឡានក្រុងមួយចំនួន រួមមាន ក្រុមហ៊ុនដឹកជញ្ជូនសាធារណៈភ្នំពេញ និង ក្រុមហ៊ុនដឹកជញ្ជូនជីអ៊ែសធី ដែលកំពុងដំណើរការសេវាទៅកាន់ទីរួមខេត្តជាច្រើន រួមមាន ព្រះសីហនុ កំពង់ឆ្នាំង ឧដុង្គ និង តាកែវ។ ក្រ.ដឹកជញ្ជូនភ្នំពេញសូរិយាផ្ដល់សេវាឡានក្រុងទៅកាន់គោលដៅខេត្តជាច្រើនតាមផ្លូវជាតិមួយចំនួន និង ទៅកាន់ទីក្រុងហូជីមិញ។
ទោះបីទីក្រុងនេះមានចម្ងាយ 290 kiloម៉ែត្រs (180 mi) ពីសមុទ្រក៏ដោយ ក៏ក្រុងនេះគឺជាទីកំពង់ផែទឹកសាបធំរបស់កម្ពុជាដែរ ផែសំខាន់មួយតាំងនៅលើទន្លេមេគង្គ និង ផែត្រូវបានភ្ជាប់ទៅកាន់សមុទ្រចិនខាងត្បូងឆ្លងកាត់ច្រកមួយនៃដីសណ្ដទន្លេមេគង្គនៅវៀតណាម។

ភ្នំពេញថ្មីៗនេះមិនមានដំណឹកជញ្ជូនសាធារណៈច្រើនទេ ទោះបីជារដ្ឋាភិបាលជប៉ុនបានប៉ុនប៉ងអភិវឌ្ឍសេវាឡានក្រុងទៅវិញទៅមកនៅភ្នំពេញនៅឆ្នាំ២០០១ក៏ដោយ។ នៅក្នុងការបន្ទាន់សម័យផែនការមេដំណឹកជញ្ជូននៃទីក្រុងរបស់ចៃកាសម្រាប់ភ្នំពេញគឺបញ្ចប់បង្ហើយនៅឆ្នាំ២០១៤ ប៉ុន្តែប្រហែលជាមិនត្រូវបានរួចរាល់ទេរហូតដល់ឆ្នាំ២០៣៥។[៣] មធ្យោបាយដឹកជញ្ជូនសាធារណៈក្នុងស្រុកក្នុងទីក្រុងនេះរួមមាន ស៊ីក្លូ ទោចក្រយានយន្តឈ្នួលដែលគេស្គាល់ថា ម៉ូតូឌុប ត្រីចក្រយានយន្ត ដែលគេស្គាល់ថាជា ធុកធុក រឺ កង់បី រថសណ្ដោងដែលភ្ជាប់ទៅនឹងម៉ូតូឌុប ខ្មែរហៅថា រ៉ឺម៉ក និង ឡានឈ្នួលដែលមានមាត្រដ្ឋាន ខ្មែរហៅថា តាក់ស៊ី។[៤] ទម្រង់ដំណឹកជញ្ជូនឯកជនរួមមាន កង់ ម៉ូតូ និង ឡាន។
ផ្លូវធំ
ដោយជារាជធានីនៃកម្ពុជា ផ្លូវធំជាតិមួយចំនួនភ្ជាប់ទីក្រុងនេះទៅនឹងប៉ែកផ្សេងៗនៃប្រទេសនេះ:
ផ្លូវជាតិ | ក្រម | ប្រវែង | ដើម | ចុង | |
---|---|---|---|---|---|
ផ្លូវជាតិលេខ១ | ១០០០១ | 167.10 km | 103.83 mi | ភ្នំពេញ | ព្រំដែនវៀតណាម |
ផ្លូវជាតិលេខ២ | ១០០០២ | 120.60 km | 74.94 mi | ភ្នំពេញ | ព្រំដែនវៀតណាម |
ផ្លូវជាតិលេខ៣ | ១០០០៣ | 202.00 km | 125.52 mi | ភ្នំពេញ | វាលរេញ |
ផ្លូវជាតិលេខ៤ | ១០០០៤ | 226.00 km | 140.43 mi | ភ្នំពេញ | ព្រះសីហនុ |
ផ្លូវជាតិលេខ៥ | ១០០០៥ | 407.45 km | 253.18 mi | ភ្នំពេញ | ព្រំដែនថៃ |
ផ្លូវជាតិលេខ៦ | ១០០០៦ | 416.00 km | 258.49 mi | ភ្នំពេញ | បន្ទាយមានជ័យ |
ផ្លូវជាតិលេខ៧ | ១០០០៧ | 509.17 km | 316.38 mi | ស្គន់ (ស្រុកជើងព្រៃ) | ព្រំដែនលាវ |
ការផ្គត់ផ្គង់ទឹកស្អាត
ការផ្គត់ផ្គង់ទឹកនៅភ្នំពេញបានកើនឡើងយ៉ាងខ្លាំងក្នុងលក្ខណ្ឌការមានសិទ្ធិប្រើប្រាស់ គុណភាពសេវា ប្រសិទ្ធិភាព ការទារថ្លៃ និង អភិបាលកិច្ចរវាងឆ្នាំ១៩៩៣ និង ២០០៦។ ចំនួនអតិថិជនបានកើនឡើងប្រាំបួនដង គុណភាពសេវាបានកើនឡើងពីការផ្គត់ផ្គង់មានចន្លោះទៅឥតដាច់ ការខ្វះខាតទឹកត្រូវបានកាត់បន្ថយយ៉ាងខ្លាំង និង តម្លៃប្រើប្រាស់ទឹករបស់ទីក្រុងនេះបានដើរចាប់ពីការក្ស័យធនរហូតដល់ការរកប្រាក់ចំណេញសមរម្យ។[៥] សមិទ្ធិផលទាំងនេះត្រូវបានទទួលស្គាល់តាមរយៈរង្វាន់មួយចំនួនដូចជា រង្វាន់រ៉ាម៉ុនម៉ាក់សេសេ២០០៦ និង រង្វាន់ទឹកឧស្សាហកម្មស្តុកខុល២០១០។[៦] សេវាទឹករបស់ទីក្រុងនេះគឺជារបស់រដ្ឋាករទឹកភ្នំពេញ (រ.ទ.ស.ភ.)។ ធនធានទឹកសំខាន់របស់ខ្លួនគឺទន្លេមេគង្គ បឹងទន្លេសាប និង ទឹកក្រោមដី។
ទំនាក់ទំនងអន្តរជាតិ
ទីប្រជុំជនភ្លោះ និង ទីក្រុងបងប្អូន
ភ្នំពេញជាគូជាមួយ:[៧]
សៀងហៃ ចិន
ធាំនជិន ចិន
ឃុនមិង អ៊ិនណាន ចិន
ឆាងឝា ហ៊ូណាន ចិន
ឡងប៊ិច ខាឡឹផ្វញាំរ សហរដ្ឋ
ប្រិសស្តុល សហរាជាណាចក្រ
សួគ៌ខេត្ត លាវ
វាំងចន្ទន៍ លាវ
មណ្ឌាល័យ មីយ៉ាន់ម៉ា
ទីក្រុងអ៊ីឡូអ៊ីឡូ ហ៊្វីលីពីន
ពុសាន់ កូរ៉េខាងត្បូង
អ៊ិនឆឹន កូរ៉េខាងត្បូង
បាងកក ថៃ[៨]
ឡូវែល ម៉ាសាឈូសេត សហរដ្ឋ
ប៉្រវ៉ឹដឹន្ស៍ រ្ហូដអាយលែន្ត៍ សហរដ្ឋ
ឃ្លីវ្លឹន្ដ៍ ថិនណឹស៊ី សហរដ្ឋ[៨]
ទីក្រុងហូជីមិញ វៀតណាម
ហាណូយ វៀតណាម
កាន់ថូ វៀតណាម
ឡាំដុង វៀតណាម
អភិបាលរាជធានីភ្នំពេញ
- ១៩៧៩ - ១៩៨០: លោកខាង-សារិន
- ១៩៨០ - ១៩៨២: លោកចាន់-វ៉ែន
- ១៩៨២ - ១៩៨៥: លោកកែវ-ចាន់ដា
- ១៩៨៥ - ១៩៩០: លោកថោង-ខុន
- ១៩៩០ - ១៩៩២: លោកហុក-ឡង់ឌី
- ១៩៩២ - ១៩៩៣: លោកស៊ីម-កា
- ១៩៩៣ - ១៩៩៨: លោកឈឹម-សៀកលេង
- ១៩៩៩ - ២០០៣: លោកជា-សុផារ៉ា
- ២០០៣- ខែមេសា ២០១៣: លោកកែប-ជុតិម៉ា
- បច្ចុប្បន្ន៖ លោកប៉ា-សុជាតិវង្ស
ខេមរជនគួរអោយកត់សំគាល់
- វណ្ណ-ម៉ូលីវណ្ណ -ស្ថាបត្យករ
- ញឹក-ឌឹម - វិចិត្រករ
- វ៉ាន់-ណាត - វិចិត្រករ
- ណារ៉ាត-តាន់ - វិចិត្រករ
- សាំង-សារុន - តួឯកប្រុស ល្ខោនបាសាក់
- ចេក-ម៉ាច - តួឯកស្រី ល្ខោនបាសាក់
- ស៊ិន-ស៊ីសាមុត - តារាចម្រៀងដែលស្ថិតក្នុងក្រឳបេះដូងប្រជាពលរដ្ឋខ្មែរ
- ស៊ន-សំណាង - បណ្ឌិតខាងប្រវត្តិសាស្រ្ត
កំណត់
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedcaa
- ↑ សាជីវកម្មអ៊ែរផ្វ្រង់. "ភ្នំពេញ គោលដៅថ្មី". អ៊ែរផ្វ្រង់. Retrieved ១៩ ធ្នូ ២០១០.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ ភ្នំពេញប៉ុស្ត៍:ស្ទះផ្លូវមិនអាចទៅណាលឿន ២៨ កុម្ភៈ ២០១២ បានយកមកនៅថ្ងៃ ២៧ មីនា ២០១២
- ↑ Gnarfgnarf:Cyclos, motos, remorques, tuk tuks and other taxis in Phnom Penh, 12 March 2012, retrieved on March 27, 2012
- ↑ ធនាគារអភិវឌ្ឍន៍អាស៊ី:សកម្មភាពទឹកប្រទេស:រដ្ឋាករទឹកស្វយ័តភ្នំពេញ កម្ពុជា: សេវាទឹកគំរូមួយនៅអាស៊ី សីហា ២០០៧ បានយកមកនៅថ្ងៃ ១០ មេសា ២០១១
- ↑ វិទ្យាសា្ថនទឹកអន្តរជាតិស្តុកខុល:រដ្ឋាករទឹកស្វយ័តភ្នំពេញឈ្នះរង្វាន់ទឹកឧស្សាហកម្មស្តុកខុល២០១០ បានយកមកនៅថ្ងៃ ៩ មេសា ២០១១
- ↑ "ទីក្រុងបងប្អូន". Phnompenh.gov.kh. Retrieved ២០១២-១០-៣១.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ ៨,០ ៨,១ Xinhuall. "Cambodia's Phnom Penh, Thailand's Bangkok become "sister cities"". Global Times. Cite error: Invalid
<ref>
tag; name "10/10/2012" defined multiple times with different content
សូមមើលផងដែរ
- ប្រវត្តិសាស្ត្រខ្មែរ
- ព្រះបរមរាជវាំង
- អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
- អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
- បញ្ជីផ្សារនៅភ្នំពេញ
គន្ថនិទ្ទេស
- Groslier, B.P. (2006). Angkor And Cambodia In the Sixteenth Century. Bangkok: Orchid Press.
- អ៊ិហ៊្គូត, មីឆិល; ឌូប៊ូស្សុន, សឺច (១៩៩៣). ភ្នំពេញអនាគតនិងបច្ចុប្បន្ន. បាងកក: ផ្កាឈូកស. ល.ស.ប.អ. 978-974-8495-84-2. ម.ប.គ.ល. 29795478.
- ឡឺបូទីលឡ្យឺ, គ្រីស; អារីផ្វ, ឝាហ៊ីដា (2004). ដំណើរឆ្លងកាត់ភ្នំពេញ: មគ្គុទេសន៍រូបភាពទៅកាន់គ្រឿងមាសពេជ្រកម្ពុជា. សិង្ហបុរី: ការរៀបរៀបពេល. ល.ស.ប.អ. 978-981-232-596-9. ម.ប.គ.ល. 55501046.
- ឡឺរ៉យ, ចូកគីម; ហុស្គីន, ចន (២០០៥). សុបិន្តកម្ពុជារបស់អាហ៊្សូ។ ភ្នំពេញ. ហុងកុង: អាហ៊្សូអ៊ីឌីឝឹន Ltd. ល.ស.ប.អ. 978-988-98140-2-1. ម.ប.គ.ល. 62328690.
- In Robert Ludlum's Jason Bourne novel series, David Webb is a young officer posted in Phnom Penh with his wife and his two children.
តំណភ្ជាប់ខាងក្រៅ
![]() |
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: វត្តភ្នំដូនពេញ |
![]() |
ពញាឮ, កណ្ដាល | មុខកំពូល, កណ្ដាល | ខ្សាច់កណ្ដាល, កណ្ដាល | ![]() |
អង្គស្នួល, កណ្ដាល | ![]() |
ល្វាឯម, កណ្ដាល | ||
![]() ![]() | ||||
![]() | ||||
អង្គស្នួល, កណ្ដាល | កណ្ដាលស្ទឹង, កណ្ដាល | តាខ្មៅ, កណ្ដាល |
|
|