Jump to content

ការពិភាក្សា:វត្តភ្នំដូនពេញ

Page contents not supported in other languages.
ពីវិគីភីឌា

វិស័យកីឡា

សូមមើលផងដែរ កីឡានៅកម្ពុជា


កម្ពុជា មានការលេងកីឡាជាង៣០ឆ្នាំមកហើយ ឥឡូវនេះកម្ពុជាកំពុងតែរឹតបន្តឹងនិងបង្កើនវិស័យកីឡាបន្ថែមទៀត។ កីឡាដែលមានការពេញនិយមមាន កីឡាបាល់ទាត់ ហើយនិង កីឡាសិល្បៈប្រយុទ្ឋដូចជា ល្បុក្កតោ ប្រដាល់សេរី (ក្បាច់គុណប្រដាល់សព្វថ្ងៃ)ហើយនិង កីឡាចំបាប់តាមបែបប្រពៃណី។ ប្រជាជនខ្មែរហាត់ក្បាច់ប្រយុទ្ឋទាំងនេះទុកជាគ្រឿងការពារខ្លួន និងដើម្បីសុខភាព។

ទីកន្លែងជួបជុំដែលសំខាន់ជាងគេគឺនៅក្នុងទីក្រុងភ្នំពេញ ពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលមានចំណុះប្រជាជនអាចចូលទស្សនាបាន៥ម៉ឺននាក់ ទោះបីជាប្រទេសនេះមិនដែលបានធ្វើជាម្ចាស់ផ្ទះល្បែងអូឡាំពិកក៏ដោយ។ ពហុកីឡាដ្ឋាននេះ បានកសាងឡើងនៅឆ្នាំ១៩៦៤។ វាក៏ជាកន្លែងហ្វឹកហាត់សម្រាប់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាផងដែរ និងជាទីប្រកួតជម្រើសជើងឯក (Cambodian Premier League)។

នៅពេលបញ្ចប់ការសាងសង់ កីឡាដ្ឋាននេះធ្លាប់ជាកីឡាដ្ឋានមួយក្នុងចំណោមកីឡាដ្ឋានធំបំផុតនៅអាស៊ី។ សព្វថ្ងៃនេះវាគឺជាកីឡាដ្ឋានធំបំផុតទី៦នៅអាស៊ីអាគ្នេយ៍។ ល្បែងបាល់ទះ បាល់បោះ និង តៃក្វាន់ដូជាញឹកញាប់បានទទួលជាម្ចាស់ផ្ទះនៅកីឡាដ្ឋាននេះ។

មជ្ឈមណ្ឌលកីឡាជាតិកម្ពុជាល្បីល្បាញដោយសារការធ្វើជាម្ចាស់ផ្ទះលើការប្រកួតហែលទឹក ប្រដាល់ និង បាល់ទះ។ ក្លិបបាល់ទាត់ក្នុងស្រុកគួរឱ្យកត់សំគាល់រួមមាន ភ្នំពេញអិមផាយ ខេមរៈកីឡាអ៊ែផ្វស៊ី និង នគរបាលយោធា

វិស័យសុខាភិបាល

រដ្ឋ

មន្ទីរពិសោធន៍

មន្ទីរពេទ្យ

មណ្ឌលសុខភាព

ឯកជន

មន្ទីរពិសោធន៍

មន្ទីរពេទ្យ

មន្ទីរពហុព្យាបាល

មន្ទីរព្យាបាល

មជ្ឈមណ្ឌល

បន្ទប់ពិគ្រោះ និង ព្យាបាលជំងឺ

ឱសថស្ថាន

ដំណឹកជញ្ជូន

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញគឺជាអាកាសយានដ្ឋានធំនិងមមាញឹកបំផុតនៅកម្ពុជា។ វាបានស្ថិតនៅ 7 kiloម៉ែត្រs (4.3 mi) ភាគខាងលិចពីភ្នំពេញកណ្ដាលមក។

ក្រុមហ៊ុនដឹកជញ្ជូនទង់ជាតិកម្ពុជា កម្ពុជាអង្គរអ៊ែរបានចាប់ផ្ដើមហោះហើរនៅឆ្នាំ២០០៩ ដែលមានទីតាំងធំនៅភ្នំពេញ និង មានមជ្ឈមណ្ឌលសំខាន់របស់ខ្លួននៅទីក្រុងនេះ ជាមួយមណ្ឌលបន្ថែមមួយទៀតនៅអាកាសយានដ្ឋានអន្តរជាតិអង្គរ។[] ជើងហោះហើរធូរថ្លៃពី បាងកក និង កូឡាឡាំពួ ទៅ ភ្នំពេញ បានដំណើរការដោយអ៊ែរអាស៊ី ក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបប្រចាំតំបន់។ ក្រុមហ៊ុនដឹកជញ្ជូនធូរថ្លៃផ្សេងៗទៀតរួមមាន អ៊ែរវ៉េចេតស្តារអាស៊ី (បុត្រសម្ព័ន្ធនៃខ្វនតឹស) ជាមួយជើងហោះហើរប្រចាំថ្ងៃទៅសិង្ហបុរី

នៅខែតុលា ២០១០ អ៊ែរផ្វ្រង់ បានប្រកាសថានឹងបម្រើសេវាភ្នំពេញពីប៉ារីស-សាលដឺហ៊្គោលដែលចាប់ផ្ដើមនៅថ្ងៃ ២៧ មីនា ២០១១ មក។[]

ឡានឈ្នួល ឡានមួយបាំងកន្លះ និង ឡានក្រុងតូចចាកចេញពីទីក្រុងដើម្បីទៅកាន់គោលដៅទូទាំងប្រទេស ប៉ុន្តែការធ្វើដំណើរលើដីលឿនថោកជាងនិងមានផាសុខភាពគឺឡានក្រុង។ ភ្នំពេញក៏មានសេវាផ្លូវដែកដែរ។

មានក្រុមហ៊ុនឡានក្រុងមួយចំនួន រួមមាន ក្រុមហ៊ុនដឹកជញ្ជូនសាធារណៈភ្នំពេញ និង ក្រុមហ៊ុនដឹកជញ្ជូនជីអ៊ែសធី ដែលកំពុងដំណើរការសេវាទៅកាន់ទីរួមខេត្តជាច្រើន រួមមាន ព្រះសីហនុ កំពង់ឆ្នាំង ឧដុង្គ និង តាកែវ។ ក្រ.ដឹកជញ្ជូនភ្នំពេញសូរិយាផ្ដល់សេវាឡានក្រុងទៅកាន់គោលដៅខេត្តជាច្រើនតាមផ្លូវជាតិមួយចំនួន និង ទៅកាន់ទីក្រុងហូជីមិញ

ទោះបីទីក្រុងនេះមានចម្ងាយ 290 kiloម៉ែត្រs (180 mi) ពីសមុទ្រក៏ដោយ ក៏ក្រុងនេះគឺជាទីកំពង់ផែទឹកសាបធំរបស់កម្ពុជាដែរ ផែសំខាន់មួយតាំងនៅលើទន្លេមេគង្គ និង ផែត្រូវបានភ្ជាប់ទៅកាន់សមុទ្រចិនខាងត្បូងឆ្លងកាត់ច្រកមួយនៃដីសណ្ដទន្លេមេគង្គនៅវៀតណាម។

ចរាចរណ៍ម៉ូតូជាទូទៅនៅភ្នំពេញ

ភ្នំពេញថ្មីៗនេះមិនមានដំណឹកជញ្ជូនសាធារណៈច្រើនទេ ទោះបីជារដ្ឋាភិបាលជប៉ុនបានប៉ុនប៉ងអភិវឌ្ឍសេវាឡានក្រុងទៅវិញទៅមកនៅភ្នំពេញនៅឆ្នាំ២០០១ក៏ដោយ។ នៅក្នុងការបន្ទាន់សម័យផែនការមេដំណឹកជញ្ជូននៃទីក្រុងរបស់ចៃកាសម្រាប់ភ្នំពេញគឺបញ្ចប់បង្ហើយនៅឆ្នាំ២០១៤ ប៉ុន្តែប្រហែលជាមិនត្រូវបានរួចរាល់ទេរហូតដល់ឆ្នាំ២០៣៥។[] មធ្យោបាយដឹកជញ្ជូនសាធារណៈក្នុងស្រុកក្នុងទីក្រុងនេះរួមមាន ស៊ីក្លូ ទោចក្រយានយន្តឈ្នួលដែលគេស្គាល់ថា ម៉ូតូឌុប ត្រីចក្រយានយន្ត ដែលគេស្គាល់ថាជា ធុកធុក រឺ កង់បី រថសណ្ដោងដែលភ្ជាប់ទៅនឹងម៉ូតូឌុប ខ្មែរហៅថា រ៉ឺម៉ក និង ឡានឈ្នួលដែលមានមាត្រដ្ឋាន ខ្មែរហៅថា តាក់ស៊ី[] ទម្រង់ដំណឹកជញ្ជូនឯកជនរួមមាន កង់ ម៉ូតូ និង ឡាន។

ផ្លូវធំ

ដោយជារាជធានីនៃកម្ពុជា ផ្លូវធំជាតិមួយចំនួនភ្ជាប់ទីក្រុងនេះទៅនឹងប៉ែកផ្សេងៗនៃប្រទេសនេះ:

ផ្លូវជាតិ ក្រម ប្រវែង ដើម ចុង
ផ្លូវជាតិលេខ១ ១០០០១ 167.10 km 103.83 mi ភ្នំពេញ ព្រំដែនវៀតណាម
ផ្លូវជាតិលេខ២ ១០០០២ 120.60 km 74.94 mi ភ្នំពេញ ព្រំដែនវៀតណាម
ផ្លូវជាតិលេខ៣ ១០០០៣ 202.00 km 125.52 mi ភ្នំពេញ វាលរេញ
ផ្លូវជាតិលេខ៤ ១០០០៤ 226.00 km 140.43 mi ភ្នំពេញ ព្រះសីហនុ
ផ្លូវជាតិលេខ៥ ១០០០៥ 407.45 km 253.18 mi ភ្នំពេញ ព្រំដែនថៃ
ផ្លូវជាតិលេខ៦ ១០០០៦ 416.00 km 258.49 mi ភ្នំពេញ បន្ទាយមានជ័យ
ផ្លូវជាតិលេខ៧ ១០០០៧ 509.17 km 316.38 mi ស្គន់ (ស្រុកជើងព្រៃ) ព្រំដែនលាវ

ការផ្គត់ផ្គង់ទឹកស្អាត

ការផ្គត់ផ្គង់ទឹកនៅភ្នំពេញបានកើនឡើងយ៉ាងខ្លាំងក្នុងលក្ខណ្ឌការមានសិទ្ធិប្រើប្រាស់ គុណភាពសេវា ប្រសិទ្ធិភាព ការទារថ្លៃ និង អភិបាលកិច្ចរវាងឆ្នាំ១៩៩៣ និង ២០០៦។ ចំនួនអតិថិជនបានកើនឡើងប្រាំបួនដង គុណភាពសេវាបានកើនឡើងពីការផ្គត់ផ្គង់មានចន្លោះទៅឥតដាច់ ការខ្វះខាតទឹកត្រូវបានកាត់បន្ថយយ៉ាងខ្លាំង និង តម្លៃប្រើប្រាស់ទឹករបស់ទីក្រុងនេះបានដើរចាប់ពីការក្ស័យធនរហូតដល់ការរកប្រាក់ចំណេញសមរម្យ។[] សមិទ្ធិផលទាំងនេះត្រូវបានទទួលស្គាល់តាមរយៈរង្វាន់មួយចំនួនដូចជា រង្វាន់រ៉ាម៉ុនម៉ាក់សេសេ២០០៦ និង រង្វាន់ទឹកឧស្សាហកម្មស្តុកខុល២០១០។[] សេវាទឹករបស់ទីក្រុងនេះគឺជារបស់រដ្ឋាករទឹកភ្នំពេញ (រ.ទ.ស.ភ.)។ ធនធានទឹកសំខាន់របស់ខ្លួនគឺទន្លេមេគង្គ បឹងទន្លេសាប និង ទឹកក្រោមដី។

ទំនាក់ទំនងអន្តរជាតិ

ទីប្រជុំជនភ្លោះ និង ទីក្រុងបងប្អូន

ភ្នំពេញជាគូជាមួយ:[]

អភិបាលរាជធានីភ្នំពេញ

ខេមរជន​គួរអោយកត់សំគាល់

កំណត់

  1. Cite error: Invalid <ref> tag; no text was provided for refs named caa
  2. សាជីវកម្មអ៊ែរផ្វ្រង់. "ភ្នំពេញ គោលដៅថ្មី". អ៊ែរផ្វ្រង់. Retrieved ១៩ ធ្នូ ២០១០. {{cite web}}: Check date values in: |accessdate= (help)
  3. ភ្នំពេញប៉ុស្ត៍:ស្ទះផ្លូវមិនអាចទៅណាលឿន ២៨ កុម្ភៈ ២០១២ បានយកមកនៅថ្ងៃ ២៧ មីនា ២០១២
  4. Gnarfgnarf:Cyclos, motos, remorques, tuk tuks and other taxis in Phnom Penh, 12 March 2012, retrieved on March 27, 2012
  5. ធនាគារអភិវឌ្ឍន៍អាស៊ី:សកម្មភាពទឹកប្រទេស:រដ្ឋាករទឹកស្វយ័ត​ភ្នំពេញ កម្ពុជា: សេវាទឹកគំរូមួយនៅអាស៊ី សីហា ២០០៧ បានយកមកនៅថ្ងៃ ១០ មេសា ២០១១
  6. វិទ្យាសា្ថនទឹកអន្តរជាតិស្តុកខុល:រដ្ឋាករទឹកស្វយ័តភ្នំពេញឈ្នះ​រង្វាន់ទឹកឧស្សាហកម្មស្តុកខុល២០១០ បានយកមកនៅថ្ងៃ ៩ មេសា ២០១១
  7. "ទីក្រុងបងប្អូន". Phnompenh.gov.kh. Retrieved ២០១២-១០-៣១. {{cite web}}: Check date values in: |accessdate= (help)
  8. ៨,០ ៨,១ Xinhuall. "Cambodia's Phnom Penh, Thailand's Bangkok become "sister cities"". Global Times. Cite error: Invalid <ref> tag; name "10/10/2012" defined multiple times with different content

សូមមើលផងដែរ

វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង:

គន្ថនិទ្ទេស

  • Groslier, B.P. (2006). Angkor And Cambodia In the Sixteenth Century. Bangkok: Orchid Press. 
  • អ៊ិហ៊្គូត, មីឆិល; ឌូប៊ូស្សុន, សឺច (១៩៩៣). ភ្នំពេញអនាគតនិងបច្ចុប្បន្ន. បាងកក: ផ្កាឈូកស. ល.ស.ប.អ. 978-974-8495-84-2. ម.ប.គ.ល. 29795478. 
  • ឡឺបូទីលឡ្យឺ, គ្រីស; អារីផ្វ, ឝាហ៊ីដា (2004). ដំណើរឆ្លងកាត់ភ្នំពេញ: មគ្គុទេសន៍រូបភាពទៅកាន់គ្រឿងមាសពេជ្រកម្ពុជា. សិង្ហបុរី: ការរៀបរៀបពេល. ល.ស.ប.អ. 978-981-232-596-9. ម.ប.គ.ល. 55501046. 
  • ឡឺរ៉យ, ចូកគីម; ហុស្គីន, ចន (២០០៥). សុបិន្តកម្ពុជារបស់អាហ៊្សូ។ ភ្នំពេញ. ហុងកុង: អាហ៊្សូអ៊ីឌីឝឹន Ltd. ល.ស.ប.អ. 978-988-98140-2-1. ម.ប.គ.ល. 62328690. 
  • In Robert Ludlum's Jason Bourne novel series, David Webb is a young officer posted in Phnom Penh with his wife and his two children.

តំណភ្ជាប់ខាងក្រៅ