Jump to content

ការពិភាក្សា:វត្តភ្នំដូនពេញ

Page contents not supported in other languages.
ពីវិគីភីឌា

វិស័យអប់រំ

សូមមើលផងដែរ គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា

នៅក្នុងប្រទេសកម្ពុជាមានសាលារៀន វិទ្យាស្ថាន និង សាកលវិទ្យាល័យ ជាច្រើនសម្រាប់បំពេញ​តម្រូវការដល់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់សិក្សា​នៅថ្នាក់​ទុតិយភូមិ រឺ មធ្យមសិក្សា ហើយពួកគេអាចបន្តចូលរៀននៅថ្នាក់ឧត្តមសិក្សាបានដូចជានៅ សកលវិទ្យាល័យរដ្ឋ និង ឯកជន។ សកលវិទ្យាល័យទាំងនោះ​មាន​មុខវិជ្ជាជាច្រើនដូចជា: អក្សរសាស្ដ្រអង់គ្លេស ព័ត៌មានវិទ្យា គ្រប់គ្រង គណនេយ្យ វិស្វករសំណង់ គ្រប់គ្រងសណ្ឋាគារ មគ្គុទេសន៍ អស្យាណូវិទ្យា។ល។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៦០ មកម៉្លេះ។ សព្វថ្ងៃមានសិស្ស៥ពាន់នាក់ និង មានសាស្ត្រាចារ្យ ២០០នាក់​។ នេះជាមោទនភាពមួយរបស់ ប្រទេសកម្ពុជា ដែលមានសាកលវិទ្យាល័យធំបែបនេះ ហើយការអប់រំប្រកបដោយភាពស្វាហាប់និងម៉ត់ចត់ ធ្វើអោយ និសិ្សតបន្ទាប់ពីបាន បញ្ចប់ថ្នាក់មានសម្ថតភាព ក្នុងការស្វែងរកការងារធ្វើ និងប្រកួតប្រជែងដើម្បីមាន អនាគតល្អក្នុងសង្គមជាតិ និង ជួយដល់ប្រទេសជាតិ។ អគារសាងសង់ឡើងនៅសម័យអាណានិគមបារាំងនៅក្នុងទីក្រុងភ្នំពេញ។

វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

វប្បធម៌

រូបសំណាកដូនពេញ

ភ្នំពេញក៏មានគ្រាមភាសាខ្មែរផ្ទាល់ខ្លួនដែរ។ ពួកអ្នកនិយាយគ្រាមភាសាភ្នំពេញជារឿយកាត់សំឡេងព្យាង្គមួយចំនួន ដែលទទួលបានកេរ្តិ៍ឈ្មោះដោយសារការខ្ជិលនិយាយ។ ភ្នំពេញត្រូវបានគេស្គាល់ដោយសារតែឥទ្ធិពលរបស់ខ្លួនលើស្ថាបត្យកម្មខ្មែរថ្មី។ ភ្នំពេញគួរឱ្យកត់សំគាល់ដោយសារគុយទាវភ្នំពេញ ការប្រែប្រួលរបស់វាទៅតាមសម្លគុយទាវ។ ទីក្រុងនេះគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និង វប្បធម៌នៃកម្ពុជា។

សារមន្ទីរដែលមានការទស្សនាច្រើនបំផុតពីរនៅទីក្រុងនេះគឺសារមន្ទីរជាតិ ដែលគឺជាសារមន្ទីរប្រវត្តិសាស្ត្រនិងបុរាណវត្ថុឈានមុខគេរបស់ប្រទេសនេះ និង សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង អតីតគុកមួយរបស់ខ្មែរក្រហម។

ចូលឆ្នាំថ្មី ខែមេសា ១៣–១៥

នៅក្នុងពេលនេះ ភ្នំពេញប្រារព្ធចូលឆ្នាំខ្មែរ ជាឱកាសមួយពេញនិយមកើនឡើងជាមួយពួកទេសចរ។ កំឡុងពេលក្ដៅហែងបំផុតប្រចាំឆ្នាំជាធម្មតា ទឹកត្រូវបានគេជះជុំវិញដែលបន្ថែមទៅក្នុងបរិយាកាសពិធីបុណ្យ រួមជាមួយការរាំរែកនិងតន្ត្រី។ កាលបរិច្ឆេទជាក់លាក់ប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែការឈប់សម្រាកបន្តយ៉ាងហោចណាស់ក៏បីថ្ងៃដែរ។ ពិធីបុណ្យនេះកត់សំគាល់ការបើកឆ្នាំផ្អែកលើប្រតិទិនខ្មែរបុរាណ និង ក៏កត់សំគាល់ការបញ្ចប់នៃការប្រមូលផលនៅឆ្នាំចាស់។

ព្រះវិហារព្រះកែវមរកតតម្កល់​ព្រះពុទ្ធធ្វើពីថ្មកែវ

បុណ្យអុំទូក ខែវិច្ឆិកា

បុណ្យប្រចាំឆ្នាំធំបំផុតនៅភ្នំពេញ ការប្រមូលផ្ដុំយ៉ាងរស់រវើកនេះប្រារព្ធដោយការហូរបញ្ច្រាសនៃទន្លេសាប។ ថ្ងៃឈប់សម្រាកដំណើរការរយៈពេលបីថ្ងៃ ពេលនោះមនុស្សម្នាជន់ជោរទៅក្នុងទីក្រុងដើម្បីចូលរួមសប្បាយនឹងកាំជ្រួច ការប្រណាំងទូកចម្រុះពណ៌ ការប្រគំតន្ត្រីផ្ទាល់ ញ៉ាំអី និង ចូលរួមពិធីបុណ្យ។ ការប្រណាំងទូកនេះកំណត់កាលត្រឡប់ទៅសម័យបុរាណដែលកត់សំគាល់អំពីកម្លាំងកងទ័ពជើងទឹកខ្មែរនាសម័យអាណាចក្រខ្មែរ

នៅថ្ងៃ ២២ វិច្ឆិកា ២០១០ យ៉ាងហោចណាស់ប្រជាជន៣៤៨នាក់ត្រូវបានសង្កត់ជាន់គ្នាស្លាប់នៅក្នុងការរត់ជាន់គ្នាលើស្ពាននៅក្នុងពិធីបុណ្យនេះ។[]

ភ្ជុំបិណ្ឌ ១១–១៥ តុលា (២០១២)

ភ្ជុំបិណ្ឌគឺជាទិដ្ឋភាពសំខាន់ណាស់នៃវប្បធម៌ខ្មែរ។ វាមានន័យថា ការជួបជុំគ្នា រឺ តាមន័យបាលីថា ការប្រជុំដុំបាយ ដើម្បីធ្វើចង្ហាន់ និង ក៏ជាពេលវេលានៃការជួបជុំគ្នាឡើងវិញ ការរំលឹក បង្ហាញនូវក្ដីស្រលាញ់អាឡោះអាល័យ និង ការដឹងគុណដល់ដូនតារបស់ខ្លួន។ ដោយប្រគេនចង្ហាន់ និងបញ្ជូន អំពើល្អទៅកាន់ដូនតាដែលទំនងជាជាប់នៅស្ថានប្រែត ញាតិសណ្ដានដែលកំពុងរស់ជួយរំដោះទុកវេទនាពួកលោក និង នាំផ្លូវដូនតាទៅវិលចាប់ជាតិសាជាថ្មី។

វិសាខបូជា ខែឧសភា

វិសាខបូជាគឺជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំដែលបានកាន់តាមប្រពៃណីដោយពួកពុទ្ធសាសនិកនៅកម្ពុជា។ ជួនកាលហៅក្រៅផ្លូវការថា ថ្ងៃប្រសូត្ររបស់ព្រះពុទ្ធ វាជាក់ស្ដែងរួមមាន ថ្ងៃប្រសូត្រ ថ្ងៃត្រាស់ដឹង និង ថ្ងៃបរិនិព្វានរបស់ព្រះពុទ្ធគោត្តម។

សភាពទីក្រុង និង ស្ថាបត្យកម្ម

ព្រះទីនាំងច័ន្ទឆាយា

កន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៍នៅទីក្រុងភ្នំពេញរួមមាន ព្រះបរមរាជវាំង ផ្សារធំថ្មី ព្រះវិហារព្រះកែវមរកត សារមន្ទីរជាតិ វិមានឯករាជ្យ វិមានមិត្តភាពកម្ពុជា-វៀតណាម សារមន្ទីរទួលស្លែង វត្តភ្នំ និង វាលពិឃាតជើងឯកនៅជាយក្រុងភ្នំពេញ។

ព្រះបរមរាជវាំងគឺជាអគារមួយក្នុងចំណោមអគារជាច្រើនដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រះបរមរាជវាំងចតុមុខ ត្រូវបានសាងសង់ឡើងដោយ ព្រះចៅក្រុងកម្ពុជា នៅក្នុងឆ្នាំ១៨៦៦។ ព្រះបរមរាជវាំងត្រូវបានរុះរើសាងសង់សាជាថ្មីដោយព្រះបាទនរោត្តម

វត្តភ្នំគឺជាវត្តប្រវត្តិសាស្ដ្រមួយដ៏មានសារៈសំខាន់ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ។ កសាងនៅក្នុងឆ្នាំ១៣៧៣ មានកំពស់២៧ម៉ែត្រជាវត្តខ្ពស់ ជាងគេក្នុងចំណោមវត្តទាំងប៉ុន្មាននៅក្នុងទីក្រុងភ្នំពេញ។ វាបានសាងសង់ឡើងដោយកម្លាំងសាមគ្គីដែលដឹកនាំដោយស្ដ្រីមេម៉ាយដែលមានទ្រព្យស្តុកស្តមម្នាក់ គឺ ដូនជីពេញ ដើម្បីតម្កល់ព្រះពុទ្ធរូប៥អង្គ ដែលត្រូវបានទឹកជំនន់ហូរនាំមកតាម​ដើមគគីរធំមួយ មកទើរនៅត្រង់តំបន់ចតុមុខនេះឯង។

ឯកសារ:Techo Yort and Techo Meas.JPG
រូបសំណាកតេជោយ៉ត និង តេជោមាសនៅភ្នំពេញ។

សំណង់ចាស់បំផុតគឺវត្តភ្នំចាប់ពីថ្ងៃស្ថាបនាក្រុងនេះ ដែលបានសាងសង់នៅឆ្នាំ១៣៧៣។ ការទាក់ទាញទេសចរណ៍សំខាន់បំផុតគឺព្រះបរមរាជវាំងដែលមានព្រះវិហារព្រះកែវ និងសារមន្ទីរជាតិ បានសាងសង់នៅកំឡុងសម័យអាណានិគមបារាំងនៅចុងសតវត្សទី១៩ក្នុងរចនាបថខ្មែរបុរាណ ហើយទទួលនូវការប្រមូលផ្ដុំវត្ថុបុរាណខ្មែរជាច្រើន។ វិមានឯករាជ្យ ទោះបីចាប់ពីទសវត្សឆ្នាំ១៩៥០ក៏ដោយ ក៏វាត្រូវបានសាងសង់ឡើងក្នុងរចនាបថខ្មែរបុរាណដដែល។

វាលមេរុ

ពួកបារាំង ដែលជាម្ចាស់អាណានិគមចាប់ពីសតវត្សទី១៩ ដល់ ទសវត្សឆ្នាំ១៩៤០ ក៏បានបន្សល់ទុកទីសំគាល់ខ្លួនរបស់ពួកគេ ជាមួយភូមិគ្រឹះអាណានិគមផ្សេងៗ ព្រះវិហារបារាំង មហាវិថី និង ផ្សារសិល្បៈតែង ផ្សារធំថ្មី។ ទីសំគាល់ដែននៃសម័យអាណានិគមគឺសណ្ឋាគារឡឺរ៉ូយ៉ាល់

ចាប់ផ្ដើមជាមួយឯករាជ្យពីពួកបារាំងនៅទសវត្សឆ្នាំ១៩៥០ និង បន្តរហូតដល់សម័យខ្មែរក្រហមនៅទសវត្សឆ្នាំ១៩៧០ ភ្នំពេញបានរងនូវការលូតលាស់យ៉ាងសម្បើមជាទីក្រុងធានីនៃប្រទេសឯករាជ្យថ្មីមួយ។ ព្រះបាទសីហនុបានយកចិត្តទុកដាក់ដើម្បីបង្ហាញរចនាបថថ្មីនៃស្ថាបត្យកម្មនិងដោយហេតុធ្វើឱ្យរឹងមាំនូវដំណើរការកសាងជាតិ។ យុគមាសនៃស្ថាបត្យកម្មថ្មីបានបញ្ចប់ រួមជាមួយនិងគម្រោងផ្សេងៗនិងស្ថាបត្យករខ្មែរវ័យក្មេង ជារឿយៗបានរៀនសូត្រនៅបារាំង ដែលមានឱកាសដើម្បីរចនានិងសាងសង់។ ចលនាថ្មីនេះត្រូវបានគេហៅថា ស្ថាបត្យកម្មខ្មែរថ្មី និង ជារឿយៗត្រូវបានធ្វើឱ្យមានចរិកលក្ខណៈដោយសារការរំលាយចូលគ្នានៃប៉ោហូស ស្ថាបត្យកម្មក្រោយសម័យទំនើបអឺរ៉ុប និង ធាតុបុរាណពីសម័យអង្គរ។ ស្ថាបត្យករដែលលេចធ្លោបំផុតគឺលោកវណ្ណ-ម៉ូលីវណ្ណ ដែលត្រូវបានតែងតាំងជាប្រធាស្ថាបត្យករជាតិដោយព្រះមហាក្សត្រផ្ទាល់នៅឆ្នាំ១៩៥៦។ លោកម៉ូលីវណ្ណបានបង្កើតអគារទីសំគាល់ដែនដូចជារោងមហោស្រពជាតិព្រះសុរាម្រិត និង អគារគណៈរដ្ឋមន្ត្រី។ ស្ថាបត្យករដទៃៗទៀតបានជួយសាងសង់សាកលវិទ្យាល័យភូមិន្ទដែលស្ថាបនាថ្មី វិទ្យាស្ថានភាសាបរទេស និង មជ្ឈមណ្ឌលកីឡាជាតិ។ រួមជាមួយកំណើននៃថ្នាក់លើនិងកណ្ដាលរបស់សហគ្រិន ជាយក្រុងថ្មីៗត្រូវបានសាងសង់នៅទសវត្សឆ្នាំ១៩៥០ និង ៦០។

ទោះបីជាសំណង់អគារទាំងនោះបាននៅសេសសល់នៅសម័យខ្មែរក្រហម និង សម័យ សង្គ្រាមរដ្ឋប្បវេណីក៏ដោយ ក៏បច្ចុប្បន្ននេះ អគារទាំងនោះស្ថិតនៅក្រោមការគំរាមកំហែងដោយសារតែការអភិវឌ្ឍខាងសេដ្ឋកិច្ចនិងបរិកប្បហិរញ្ញវត្ថុដដែល។ [ត្រូវការអំណះអំណាង] ភូមិគ្រឹះ និង សួនច្បារពីសម័យនោះកំពុងត្រូវបានបំផ្លាញ និង អភិវឌ្ឍឡើងវិញដើម្បីបង្កើតកន្លែងសម្រាប់សំណង់ធំៗ។ ទីសំគាល់ដែន មហោស្រពជាតិដោយលោកម៉ូលីវណ្ណត្រូវបានវាយរំលំនៅឆ្នាំ២០០៨។[] ចលនាមួយកំពុងងើបឡើងនៅកម្ពុជាដើម្បីថែរក្សាឱ្យគង់វង្សនូវកេរដំណែលសម័យនិយមនេះ។ ភូមិគ្រឹះចាស់ៗជួនកាលកំពុងត្រូវបានគេប្រែទៅជាសណ្ឋាគារហាង ដូចជា ខ្នើយបាំងឆ័ត្រ

វិមាន និង ទីរំលឹកដល់ការប្រល័យពូជសាសន៍កំឡុងសម័យខ្មែរក្រហមនៅទសវត្សឆ្នាំ១៩៧០ គឺសារមន្ទីរប្រល័យពូជាសាសន៍ទួលស្លែង (អតីតវិទ្យាល័យមួយបានប្រើជាជំរុំប្រមូលផ្ដុំ) និង នៅជាយក្រុងនៃទីក្រុងនេះ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកវិមានមិត្តភាពកម្ពុជា-វៀតណាមត្រូវបានប្រគល់ឱ្យដោយពួកកុម្មុយនិស្តវៀតណាម ជានិមិត្តរូបនៃមិត្តភាពខ្មែរ-យួនកំឡុងទសវត្សឆ្នាំ១៩៧០ ដែលបន្តបន្ទាប់ពីការរំដោះកម្ពុជាពីរបបខ្មែរក្រហម។

ទិដ្ឋភាពនៃសារមន្ទីរជាតិ បានសាងឡើងនៅដើមទសវត្សឆ្នាំ១៩២០ដោយលោកហ្សក-ហ្គ្រុសលីយែរ។ ទិដ្ឋភាពសាលរាជបល្ល័ង្ក បានកសាងឡើងនៅទសវត្សឆ្នាំ១៨៦០ ក្រោមរជ្ជកាលព្រះបាទនរោត្តម ពីមុខនៃសណ្ឋាគារឡឺរ៉ូយ៉ាល់ ដំបូងបានបង្កើតឡើងនៅឆ្នាំ១៩២៩ ក្រោមរជ្ជកាលព្រះបាទស៊ីសុវត្ថិ-មុនីវង្ស ទិដ្ឋភាពនៃភូមិគ្រឹះអាណានិគមនៅភ្នំពេញ

សារព័ត៌មាន និង ទស្សនាវដ្ដី

ទិដ្ឋភាពពីលើអាកាសនៃទីក្រុងនេះ
ឯកសារ:Peace Building - side angle.JPG
វិមានសន្តិភាព
អគារទីស្ដីការគណៈរដ្ឋមន្ត្រី។

ប្រចាំថ្ងៃ

ខ្មែរ

អង់គ្លេស

  • ភ្នំពេញប៉ុស្ត៍ សារព័ត៌មានភាសាអង់គ្លេសនិងខ្មែរប្រចាំថ្ងៃបានបោះពុម្ពផ្សាយនៅភ្នំពេញ។
  • ដឹខាំបូឌាដេលី សារព័ត៌មានប្រចាំថ្ងៃភាសាអង់គ្លេសនិងខ្មែរ។

ចិន

  • 柬華日報》(ជៀនហួដេលី) សារព័ត៌មានភាសាចិនប្រចាំថ្ងៃបានបោះពុម្ពនៅភ្នំពេញ។ .
  • 星洲日報(សិនឈីវដេលី) សារព័ត៌មានប្រចាំថ្ងៃភាសាចិន។
  • 華商日報(ហ៊័រឝាងដេលី) សារព័ត៌មានប្រចាំថ្ងៃភាសាចិន។

《高棉日报》(ខ្មែរដេលី) សារព័ត៌មានប្រចាំថ្ងៃភាសាចិន។

  • 《新柬埔寨》(កម្ពុជាថ្មី) សារព័ត៌មានប្រចាំថ្ងៃភាសាចិន។

ទស្សនាវដ្ដី

  • អាស៊ីឡាយផ្វ៍ហ្គាយដ៍ភ្នំពេញ ទស្សនាវដ្ដីបែបជីវិតជាភាសាអង់គ្លេសប្រចាំខែចេញផ្សាយនៅភ្នំពេញ។
  • ផខ់ឃិតហ្គាយដ៍ខាំបូឌា បោះពុម្ពបួនមគ្គុទេសន៍ដោយឡែកមានបំណងសម្រាប់ពួកអ្នករស់នៅអចិន្ត្រៃយ៍ និង អ្នកទេសចរនិយាយភាសាអង់គ្លេស។ ចំណងជើងរួមមានការផឹកភេសជ្ជៈ និង ការញ៉ាំអាហារល្ងាច ខាងក្រៅ និងអំពី បន្ទាប់ពីយប់ ទ្វារទល់ទ្វារដូចគ្នាដែរ មគ្គុទេសន៍ភាសាខ្មែរមួយហៅថា សប្បាយ សប្បាយ ដែលកំណត់គោលដៅការផុសឡើងនៅទីផ្សារបែបវិជ្ជាជីវៈវ័យក្មេង
  • ទស្សនាវដ្ដីឡេឌី ទស្សនាវដ្ដីទាន់សម័យ និង បែបជីវិត ចាប់តាំងពីឆ្នាំ២០០៦។
  • ទស្សនាវដ្ដីអ៊ែផ្វ ទស្សនាវដ្ដីភាពទាន់សម័យទៅមុខដំបូងនៅកម្ពុជា។ ពីរភាសា ដែលបានសរសេរជាភាសាអង់គ្លេស និង ខ្មែរ។
  • ទស្សនាវដ្ដីសុវ្រិន គឺជាទស្សនាវដ្ដីទាន់សម័យល្អជាងគេនៅកម្ពុជាដែលសរសេរជាភាសាខ្មែរ។

វិស័យកីឡា

សូមមើលផងដែរ កីឡានៅកម្ពុជា


កម្ពុជា មានការលេងកីឡាជាង៣០ឆ្នាំមកហើយ ឥឡូវនេះកម្ពុជាកំពុងតែរឹតបន្តឹងនិងបង្កើនវិស័យកីឡាបន្ថែមទៀត។ កីឡាដែលមានការពេញនិយមមាន កីឡាបាល់ទាត់ ហើយនិង កីឡាសិល្បៈប្រយុទ្ឋដូចជា ល្បុក្កតោ ប្រដាល់សេរី (ក្បាច់គុណប្រដាល់សព្វថ្ងៃ)ហើយនិង កីឡាចំបាប់តាមបែបប្រពៃណី។ ប្រជាជនខ្មែរហាត់ក្បាច់ប្រយុទ្ឋទាំងនេះទុកជាគ្រឿងការពារខ្លួន និងដើម្បីសុខភាព។

ទីកន្លែងជួបជុំដែលសំខាន់ជាងគេគឺនៅក្នុងទីក្រុងភ្នំពេញ ពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលមានចំណុះប្រជាជនអាចចូលទស្សនាបាន៥ម៉ឺននាក់ ទោះបីជាប្រទេសនេះមិនដែលបានធ្វើជាម្ចាស់ផ្ទះល្បែងអូឡាំពិកក៏ដោយ។ ពហុកីឡាដ្ឋាននេះ បានកសាងឡើងនៅឆ្នាំ១៩៦៤។ វាក៏ជាកន្លែងហ្វឹកហាត់សម្រាប់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាផងដែរ និងជាទីប្រកួតជម្រើសជើងឯក (Cambodian Premier League)។

នៅពេលបញ្ចប់ការសាងសង់ កីឡាដ្ឋាននេះធ្លាប់ជាកីឡាដ្ឋានមួយក្នុងចំណោមកីឡាដ្ឋានធំបំផុតនៅអាស៊ី។ សព្វថ្ងៃនេះវាគឺជាកីឡាដ្ឋានធំបំផុតទី៦នៅអាស៊ីអាគ្នេយ៍។ ល្បែងបាល់ទះ បាល់បោះ និង តៃក្វាន់ដូជាញឹកញាប់បានទទួលជាម្ចាស់ផ្ទះនៅកីឡាដ្ឋាននេះ។

មជ្ឈមណ្ឌលកីឡាជាតិកម្ពុជាល្បីល្បាញដោយសារការធ្វើជាម្ចាស់ផ្ទះលើការប្រកួតហែលទឹក ប្រដាល់ និង បាល់ទះ។ ក្លិបបាល់ទាត់ក្នុងស្រុកគួរឱ្យកត់សំគាល់រួមមាន ភ្នំពេញអិមផាយ ខេមរៈកីឡាអ៊ែផ្វស៊ី និង នគរបាលយោធា

វិស័យសុខាភិបាល

រដ្ឋ

មន្ទីរពិសោធន៍

មន្ទីរពេទ្យ

មណ្ឌលសុខភាព

ឯកជន

មន្ទីរពិសោធន៍

មន្ទីរពេទ្យ

មន្ទីរពហុព្យាបាល

មន្ទីរព្យាបាល

មជ្ឈមណ្ឌល

បន្ទប់ពិគ្រោះ និង ព្យាបាលជំងឺ

ឱសថស្ថាន

ដំណឹកជញ្ជូន

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញគឺជាអាកាសយានដ្ឋានធំនិងមមាញឹកបំផុតនៅកម្ពុជា។ វាបានស្ថិតនៅ 7 kiloម៉ែត្រs (4.3 mi) ភាគខាងលិចពីភ្នំពេញកណ្ដាលមក។

ក្រុមហ៊ុនដឹកជញ្ជូនទង់ជាតិកម្ពុជា កម្ពុជាអង្គរអ៊ែរបានចាប់ផ្ដើមហោះហើរនៅឆ្នាំ២០០៩ ដែលមានទីតាំងធំនៅភ្នំពេញ និង មានមជ្ឈមណ្ឌលសំខាន់របស់ខ្លួននៅទីក្រុងនេះ ជាមួយមណ្ឌលបន្ថែមមួយទៀតនៅអាកាសយានដ្ឋានអន្តរជាតិអង្គរ។[] ជើងហោះហើរធូរថ្លៃពី បាងកក និង កូឡាឡាំពួ ទៅ ភ្នំពេញ បានដំណើរការដោយអ៊ែរអាស៊ី ក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបប្រចាំតំបន់។ ក្រុមហ៊ុនដឹកជញ្ជូនធូរថ្លៃផ្សេងៗទៀតរួមមាន អ៊ែរវ៉េចេតស្តារអាស៊ី (បុត្រសម្ព័ន្ធនៃខ្វនតឹស) ជាមួយជើងហោះហើរប្រចាំថ្ងៃទៅសិង្ហបុរី

នៅខែតុលា ២០១០ អ៊ែរផ្វ្រង់ បានប្រកាសថានឹងបម្រើសេវាភ្នំពេញពីប៉ារីស-សាលដឺហ៊្គោលដែលចាប់ផ្ដើមនៅថ្ងៃ ២៧ មីនា ២០១១ មក។[]

ឡានឈ្នួល ឡានមួយបាំងកន្លះ និង ឡានក្រុងតូចចាកចេញពីទីក្រុងដើម្បីទៅកាន់គោលដៅទូទាំងប្រទេស ប៉ុន្តែការធ្វើដំណើរលើដីលឿនថោកជាងនិងមានផាសុខភាពគឺឡានក្រុង។ ភ្នំពេញក៏មានសេវាផ្លូវដែកដែរ។

មានក្រុមហ៊ុនឡានក្រុងមួយចំនួន រួមមាន ក្រុមហ៊ុនដឹកជញ្ជូនសាធារណៈភ្នំពេញ និង ក្រុមហ៊ុនដឹកជញ្ជូនជីអ៊ែសធី ដែលកំពុងដំណើរការសេវាទៅកាន់ទីរួមខេត្តជាច្រើន រួមមាន ព្រះសីហនុ កំពង់ឆ្នាំង ឧដុង្គ និង តាកែវ។ ក្រ.ដឹកជញ្ជូនភ្នំពេញសូរិយាផ្ដល់សេវាឡានក្រុងទៅកាន់គោលដៅខេត្តជាច្រើនតាមផ្លូវជាតិមួយចំនួន និង ទៅកាន់ទីក្រុងហូជីមិញ

ទោះបីទីក្រុងនេះមានចម្ងាយ 290 kiloម៉ែត្រs (180 mi) ពីសមុទ្រក៏ដោយ ក៏ក្រុងនេះគឺជាទីកំពង់ផែទឹកសាបធំរបស់កម្ពុជាដែរ ផែសំខាន់មួយតាំងនៅលើទន្លេមេគង្គ និង ផែត្រូវបានភ្ជាប់ទៅកាន់សមុទ្រចិនខាងត្បូងឆ្លងកាត់ច្រកមួយនៃដីសណ្ដទន្លេមេគង្គនៅវៀតណាម។

ចរាចរណ៍ម៉ូតូជាទូទៅនៅភ្នំពេញ

ភ្នំពេញថ្មីៗនេះមិនមានដំណឹកជញ្ជូនសាធារណៈច្រើនទេ ទោះបីជារដ្ឋាភិបាលជប៉ុនបានប៉ុនប៉ងអភិវឌ្ឍសេវាឡានក្រុងទៅវិញទៅមកនៅភ្នំពេញនៅឆ្នាំ២០០១ក៏ដោយ។ នៅក្នុងការបន្ទាន់សម័យផែនការមេដំណឹកជញ្ជូននៃទីក្រុងរបស់ចៃកាសម្រាប់ភ្នំពេញគឺបញ្ចប់បង្ហើយនៅឆ្នាំ២០១៤ ប៉ុន្តែប្រហែលជាមិនត្រូវបានរួចរាល់ទេរហូតដល់ឆ្នាំ២០៣៥។[] មធ្យោបាយដឹកជញ្ជូនសាធារណៈក្នុងស្រុកក្នុងទីក្រុងនេះរួមមាន ស៊ីក្លូ ទោចក្រយានយន្តឈ្នួលដែលគេស្គាល់ថា ម៉ូតូឌុប ត្រីចក្រយានយន្ត ដែលគេស្គាល់ថាជា ធុកធុក រឺ កង់បី រថសណ្ដោងដែលភ្ជាប់ទៅនឹងម៉ូតូឌុប ខ្មែរហៅថា រ៉ឺម៉ក និង ឡានឈ្នួលដែលមានមាត្រដ្ឋាន ខ្មែរហៅថា តាក់ស៊ី[] ទម្រង់ដំណឹកជញ្ជូនឯកជនរួមមាន កង់ ម៉ូតូ និង ឡាន។

ផ្លូវធំ

ដោយជារាជធានីនៃកម្ពុជា ផ្លូវធំជាតិមួយចំនួនភ្ជាប់ទីក្រុងនេះទៅនឹងប៉ែកផ្សេងៗនៃប្រទេសនេះ:

ផ្លូវជាតិ ក្រម ប្រវែង ដើម ចុង
ផ្លូវជាតិលេខ១ ១០០០១ 167.10 km 103.83 mi ភ្នំពេញ ព្រំដែនវៀតណាម
ផ្លូវជាតិលេខ២ ១០០០២ 120.60 km 74.94 mi ភ្នំពេញ ព្រំដែនវៀតណាម
ផ្លូវជាតិលេខ៣ ១០០០៣ 202.00 km 125.52 mi ភ្នំពេញ វាលរេញ
ផ្លូវជាតិលេខ៤ ១០០០៤ 226.00 km 140.43 mi ភ្នំពេញ ព្រះសីហនុ
ផ្លូវជាតិលេខ៥ ១០០០៥ 407.45 km 253.18 mi ភ្នំពេញ ព្រំដែនថៃ
ផ្លូវជាតិលេខ៦ ១០០០៦ 416.00 km 258.49 mi ភ្នំពេញ បន្ទាយមានជ័យ
ផ្លូវជាតិលេខ៧ ១០០០៧ 509.17 km 316.38 mi ស្គន់ (ស្រុកជើងព្រៃ) ព្រំដែនលាវ

ការផ្គត់ផ្គង់ទឹកស្អាត

ការផ្គត់ផ្គង់ទឹកនៅភ្នំពេញបានកើនឡើងយ៉ាងខ្លាំងក្នុងលក្ខណ្ឌការមានសិទ្ធិប្រើប្រាស់ គុណភាពសេវា ប្រសិទ្ធិភាព ការទារថ្លៃ និង អភិបាលកិច្ចរវាងឆ្នាំ១៩៩៣ និង ២០០៦។ ចំនួនអតិថិជនបានកើនឡើងប្រាំបួនដង គុណភាពសេវាបានកើនឡើងពីការផ្គត់ផ្គង់មានចន្លោះទៅឥតដាច់ ការខ្វះខាតទឹកត្រូវបានកាត់បន្ថយយ៉ាងខ្លាំង និង តម្លៃប្រើប្រាស់ទឹករបស់ទីក្រុងនេះបានដើរចាប់ពីការក្ស័យធនរហូតដល់ការរកប្រាក់ចំណេញសមរម្យ។[] សមិទ្ធិផលទាំងនេះត្រូវបានទទួលស្គាល់តាមរយៈរង្វាន់មួយចំនួនដូចជា រង្វាន់រ៉ាម៉ុនម៉ាក់សេសេ២០០៦ និង រង្វាន់ទឹកឧស្សាហកម្មស្តុកខុល២០១០។[] សេវាទឹករបស់ទីក្រុងនេះគឺជារបស់រដ្ឋាករទឹកភ្នំពេញ (រ.ទ.ស.ភ.)។ ធនធានទឹកសំខាន់របស់ខ្លួនគឺទន្លេមេគង្គ បឹងទន្លេសាប និង ទឹកក្រោមដី។

ទំនាក់ទំនងអន្តរជាតិ

ទីប្រជុំជនភ្លោះ និង ទីក្រុងបងប្អូន

ភ្នំពេញជាគូជាមួយ:[]

អភិបាលរាជធានីភ្នំពេញ

ខេមរជន​គួរអោយកត់សំគាល់

កំណត់

  1. Se, Suy (November 23, 2010). "Cambodia festival stampede leaves almost 350 dead". The Age (Melbourne). http://news.theage.com.au/breaking-news-world/cambodia-festival-stampede-leaves-almost-350-dead-20101123-184ew.html. 
  2. "ការដើរមើលស្ថាបត្យកម្មខ្មែរ". Ka-tours.org. ៣០ ឧសភា ២០១០. Retrieved ២៧ មិថុនា ២០១០. {{cite web}}: Check date values in: |accessdate= and |date= (help)
  3. Cite error: Invalid <ref> tag; no text was provided for refs named caa
  4. សាជីវកម្មអ៊ែរផ្វ្រង់. "ភ្នំពេញ គោលដៅថ្មី". អ៊ែរផ្វ្រង់. Retrieved ១៩ ធ្នូ ២០១០. {{cite web}}: Check date values in: |accessdate= (help)
  5. ភ្នំពេញប៉ុស្ត៍:ស្ទះផ្លូវមិនអាចទៅណាលឿន ២៨ កុម្ភៈ ២០១២ បានយកមកនៅថ្ងៃ ២៧ មីនា ២០១២
  6. Gnarfgnarf:Cyclos, motos, remorques, tuk tuks and other taxis in Phnom Penh, 12 March 2012, retrieved on March 27, 2012
  7. ធនាគារអភិវឌ្ឍន៍អាស៊ី:សកម្មភាពទឹកប្រទេស:រដ្ឋាករទឹកស្វយ័ត​ភ្នំពេញ កម្ពុជា: សេវាទឹកគំរូមួយនៅអាស៊ី សីហា ២០០៧ បានយកមកនៅថ្ងៃ ១០ មេសា ២០១១
  8. វិទ្យាសា្ថនទឹកអន្តរជាតិស្តុកខុល:រដ្ឋាករទឹកស្វយ័តភ្នំពេញឈ្នះ​រង្វាន់ទឹកឧស្សាហកម្មស្តុកខុល២០១០ បានយកមកនៅថ្ងៃ ៩ មេសា ២០១១
  9. "ទីក្រុងបងប្អូន". Phnompenh.gov.kh. Retrieved ២០១២-១០-៣១. {{cite web}}: Check date values in: |accessdate= (help)
  10. ១០,០ ១០,១ Xinhuall. "Cambodia's Phnom Penh, Thailand's Bangkok become "sister cities"". Global Times. Cite error: Invalid <ref> tag; name "10/10/2012" defined multiple times with different content

សូមមើលផងដែរ

វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង:

គន្ថនិទ្ទេស

  • Groslier, B.P. (2006). Angkor And Cambodia In the Sixteenth Century. Bangkok: Orchid Press. 
  • អ៊ិហ៊្គូត, មីឆិល; ឌូប៊ូស្សុន, សឺច (១៩៩៣). ភ្នំពេញអនាគតនិងបច្ចុប្បន្ន. បាងកក: ផ្កាឈូកស. ល.ស.ប.អ. 978-974-8495-84-2. ម.ប.គ.ល. 29795478. 
  • ឡឺបូទីលឡ្យឺ, គ្រីស; អារីផ្វ, ឝាហ៊ីដា (2004). ដំណើរឆ្លងកាត់ភ្នំពេញ: មគ្គុទេសន៍រូបភាពទៅកាន់គ្រឿងមាសពេជ្រកម្ពុជា. សិង្ហបុរី: ការរៀបរៀបពេល. ល.ស.ប.អ. 978-981-232-596-9. ម.ប.គ.ល. 55501046. 
  • ឡឺរ៉យ, ចូកគីម; ហុស្គីន, ចន (២០០៥). សុបិន្តកម្ពុជារបស់អាហ៊្សូ។ ភ្នំពេញ. ហុងកុង: អាហ៊្សូអ៊ីឌីឝឹន Ltd. ល.ស.ប.អ. 978-988-98140-2-1. ម.ប.គ.ល. 62328690. 
  • In Robert Ludlum's Jason Bourne novel series, David Webb is a young officer posted in Phnom Penh with his wife and his two children.

តំណភ្ជាប់ខាងក្រៅ