ពិភពក្រុមតន្ត្រីតូច
ពិភពក្រុមតន្រ្តីតូច (SWSB) Smallworld Smallband
Smallworld Smallband | |
---|---|
ឯកសារ:Smallworld Smallband.jpg Best Music Band | |
ព័ត៌មានផ្ទៃខាងក្រោយ | |
ស្គាល់ផងដែរថាជា | ក្រុមតូច (SWSB) |
ដើមកំណើត | ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា |
ប្រភេទ |
|
ឆ្នាំសកម្ម | 2013–បច្ចុប្បន្ន |
ស្លាកតន្ត្រី | ផលិតកម្ម ភ្លើងគប់ |
គេហទំព័រ | Smallworld Smallband (SWSB) |
សមាជិក | |
សមាជិក |
|
ពិភពក្រុមតន្ត្រីតូច (English: Smallworld Smallband) (SWSB) គឺជាក្រុមចម្រៀង Original Artist ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ ២០១៣ បទចម្រៀងដែលធ្វើឲ្យក្រុមមួយនេះសាងកេរ្តិ៍ឈ្មោះមកដល់បច្ចុប្បន្ននេះគឺបទ ឱទង់ជាតិខ្មែរ ដែលជាប្រយោគស្នេហាជាតិដ៏សុីជម្រៅ។ រហូតមកដល់ឆ្នាំ 2017 ទើបពួកគេមកចូលរួមជាមួយផលិតកម្មភ្លើងគប់ (អង់គ្លេស:Plerng Kob Media Production).[១]
ប្រវត្តិ
ក្នុងឆ្នាំ ២០១៣ SmallWorld SmallBand (SWSB) បានបង្កើតឡើងនិងបានចេញនូវបទចម្រៀង Original ទី១ របស់ពួកគេនៅលើបណ្ដាញសង្គម Youtube និង Facebook គឺបទ ឱទង់ជាតិខ្មែរ ដែលមានភាពរណ្ដំ នឹងបង្កើតភាព នឹករលឹកទៅដល់ការស្រលាញ់សង្គមជាតិរបស់ខ្លួនផងដែរ។ រហូតមកដល់ឆ្នាំ ២០១៧ ក្រុម (SWSB) បានចេញនៅអាលប៊ុមទី១ អាលប៊ុម ២x៥ (អង់គ្លេស: Album 2x5) របស់ពួកគេដែលប្រាប់ពីរឿងបុគ្គលនិងជីវិតរបស់សមាជិកពួកគេម្នាក់នៅក្នុងក្រុមតន្រ្តីនេះ ដែលចេញផ្សាយដោយផលិតកម្ម Plerng Kob ដែលសហការ ផ្សព្វផ្សាយ ដោយ Pleng By Smart Music [២] ពួកគេត្រូវបានគេស្គាល់តាមរយៈការបង្កើតនូវស្ទីលថ្មីនៃតន្ត្រីពេញនិយមនៅក្នុងប្រទេសកម្ពុជា ក្រុមនេះគេស្គាល់ជាទូទៅដោយសារពួកគេបានចូលរួមក្នុងកម្មពិធី បុណ្យភូមិ ប្រចាំឆ្នាំ នៃវិស្សមកាលតន្ត្រីជារៀងរាល់ឆ្នាំផងដែរ សម្រាប់ ពិធីបុណ្យចូលឆ្នាំខ្មែរ ។ [៣]
សមាជិកក្រុមតន្រ្តី
សមាជិកបច្ចុប្បន្ន [៤]
- រៀម សុខភិរម្យ ជាអ្នកអ្នកតាក់តែងបទភ្លេង និងជាអ្នកលេងហ្គីតាសម្រាប់ SWSB ដែលគាត់គឺជាម្ចាស់ Studios Sdab និងជាមេក្រុមដឹកនាំ SWSB ផងដែរ ។
- រិទ្ធី លម្អរកេសរ ជាអ្នកច្នៃប្រឌិតវប្បធម៌វ័យក្មេងអ្នកនាំមុខខាងច្រៀង និងជាអ្នករចនាក្រាហ្វិច សម្រាប់ SWSB ផងដែរ ។
- រ៉ុង សុភីដាវីដ ជាអ្នកលេងភ្លេងសម្រាប់ SWSB ដែលគាត់គឺជាដៃស្គរ ឬ អ្នកវាយស្គរផងដែរ ។
- ម៉ម ពេជ្ជរិទ្ធ ជាអ្នកច្រៀង តាក់តែងនិពន្ធទំនុកច្រៀង និងជាអ្នកផលិតបទចម្រៀងសម្រាប់ SWSB ផងដែរ ។
ភាពជោគជ័យ និង សមិទ្ធិផល
ពានរង្វាន់ និងការទទួលស្គាល់
ឆ្នាំ | ប្រភេទពាន | ស្ថាប័នផ្សព្វផ្សាយ | លទ្ធផល | កំណត់ចំណាំ |
2019 | Best Music Band of The Year | NRG Music Award | Won | NRG 89FM Cambodia [៥] |
2019 | Best Creative Artist of The Year | NRG Music Award | Won | NRG 89FM Cambodia [៦] |
2019 | Best Music Album of The Year | NRG Music Award | Won | NRG 89FM Cambodia [៧] |
2020 | Best Music Video of The Year | Cambodian Music Awards | Won | WORLDBRIGDE Media [៨] |
2020 | Best Music Band of The Year | Cambodian Music Awards | Nominated | WORLDBRIGDE Media [៩] |
2020 | Best Music Performance of The Year | Cambodian Music Awards | Nominated | WORLDBRIGDE Media [១០] |
ក្រុមចម្រៀង Smallworld Smallband ក្រុមតូច តំណាងអោយកម្ពុជា ត្រូវបានអញ្ចេីញចូលរួមសម្តែង ការប្រគុំតន្រ្តី 2020 Round Music Festival របស់ប្រទេសកូរ៉េខាងត្បូង ការប្រគុំតន្រ្តីនេះជាការផ្សារភ្ចាប់ទំនាក់ទំនងរវាងសមាគមន៍ ASIAN និង ប្រទេសកូរ៉េខាងត្បូង ជាពិសេសក៏មានក្រុមជាច្រេីនមកបណ្តាប្រទេសនាៗ ចូលរួមផងដែរ Concert នេះជាប្រភេទ Online Concert ដែលចាប់ផ្ដើមកន្លងទៅនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២០ [១១]
កាត់ឡុកតន្ត្រី
ឈ្មោះ អាលប៊ុម | រូបគ្របអាលប៊ុម | សិល្បៈ | បានចេញផ្សាយ | ផលិតកម្ម |
---|---|---|---|---|
ឱទង់ជាតិខ្មែរ | ឯកសារ:Oh Khmer Flag SWSB 2013.jpg | ក្រុមតូច | ២០១៣ | Own Studios |
អាលប៊ុម ២x៥ | ឯកសារ:Smallworld Smallband អាលប៊ុម ២x៥.jpg | ក្រុមតូច | ២០១៧ | Plerng Kob |
អាលប៊ុម ជិត | ឯកសារ:SmallWorld SmallBand (Album Near) 2019.jpg | ក្រុមតូច | ២០១៩ | Plerng Kob |
ស្នាមថើបដំបូង | ឯកសារ:SmallWorld SmallBand (Album First Kiss) 2020.jpg | ក្រុមតូច | ២០២០ | Plerng Kob |
External Links
ឯកសារយោង
- ↑ "Plerng Kob". Linkedin.com. Plerng Kob (Campfire) Media Production. 2014.
- ↑ "Smallworld Smallband Debut Album". Asialife Magazine.com. Pleng By Smart Music. Retrieved 9 June 2017.
- ↑ "SWSD Debut album release concert tonight at the Black Box Theatre". Phnom Penh Post.com. Retrieved 19 May 2019.
- ↑ "Bonn Phum: Celebration of culture & tradition". The Khmer Times. 11 April 2019. https://www.khmertimeskh.com/50595593/bonn-phum-celebration-of-culture-tradition/។ បានយកមក 19 May 2019.
- ↑ NRG Music Awards Best Music Band By NRG 89FM.com 2017
- ↑ NRG Music Awards Best Creative Artist 2017
- ↑ NRG Music Awards Best Music Album 2017
- ↑ Cambodian Music Awards Best Music Video of The Year 2020 By WORLDBRIGDE Media.com
- ↑ Cambodian Music Awards Best Music Band of The Year 2020
- ↑ Cambodian Music Awards Best Music Performance of The Year 2020
- ↑ "South Korea Round 2020 Music Festival". https://asean.org/asean-korea-launch-round-2020-music-festival/.