ពិភពក្រុមតន្ត្រីតូច
Smallworld Smallband | |
---|---|
ឯកសារ:Smallworld Smallband.jpg Best Creative Artist
| |
ព័ត៌មានផ្ទៃខាងក្រោយ | |
ស្គាល់ផងដែរថាជា | ក្រុមតូច (SWSB) |
ដើមកំណើត | ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា |
ប្រភេទ |
|
ឆ្នាំសកម្ម | 2013–present |
ស្លាកតន្ត្រី | Pleng By Smart Music |
គេហទំព័រ | https://smallworldsmallband.com/about-us/ |
សមាជិក | |
សមាជិក |
|
ពិភពក្រុមតន្ត្រីតូច (English: SmallWorld SmallBand) (SWSB) គឺជាក្រុមចម្រៀង Original Artist ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ ២០១៣ បទចម្រៀងដែលធ្វើឲ្យក្រុមមួយនេះសាងកេរ្តិ៍ឈ្មោះមកដល់បច្ចុប្បន្ននេះគឺបទ ឱទង់ជាតិខ្មែរ ដែលជាប្រយោគស្នេហាជាតិដ៏សុីជម្រៅ។ រហូតមកដល់ឆ្នាំ 2017 ទើបពួកគេមកចូលរួមជាមួយផលិតកម្ម Pleng By Smart Music.
ប្រវត្តិ
ក្នុងឆ្នាំ ២០១៣ SmallWorld SmallBand (SWSB) បានបង្កើតឡើងនិងបានចេញនូវបទចម្រៀង Original ទី១ របស់ពួកគេនៅលើបណ្ដាញសង្គម Youtube និង Facebook គឺបទ ឱទង់ជាតិខ្មែរ ដែលមានភាពរណ្ដំ នឹងបង្កើតភាព នឹករលឹកទៅដល់ការស្រលាញ់សង្គមជាតិរបស់ខ្លួនផងដែរ។ រហូតមកដល់ឆ្នាំ ២០១៧ ក្រុម (SWSB) បានចេញនៅអាលប៊ុមទី១ អាលប៊ុម ២x៥ (English: Album 2x5) របស់ពួកគេដែលប្រាប់ពីរឿងបុគ្គលនិងជីវិតរបស់សមាជិកពួកគេម្នាក់នៅក្នុងក្រុមតន្រ្តីនេះ ដែលចេញផ្សាយដោយផលិតកម្ម Pleng By Smart Music [១] ពួកគេត្រូវបានគេស្គាល់តាមរយៈការបង្កើតនូវស្ទីលថ្មីនៃតន្ត្រីពេញនិយមនៅក្នុងប្រទេសកម្ពុជា ក្រុមនេះគេស្គាល់ជាទូទៅដោយសារពួកគេបានចូលរួមក្នុងកម្មពិធី បុណ្យភូមិ ប្រចាំឆ្នាំ នៃវិស្សមកាលតន្ត្រីជារៀងរាល់ឆ្នាំផងដែរ សម្រាប់ ពិធីបុណ្យចូលឆ្នាំខ្មែរ ។ [២]
សមាជិកក្រុមតន្រ្តី
សមាជិកបច្ចុប្បន្ន [៣]
- រៀម សុខភិរម្យ ជាអ្នកអ្នកតាក់តែងបទភ្លេង និងជាអ្នកលេងហ្គីតាសម្រាប់ SWSB ដែលគាត់គឺជាម្ចាស់ Studios Sdab និងជាមេក្រុមដឹកនាំ SWSB ផងដែរ ។
- រិទ្ធី លម្អរកេសរ ជាអ្នកច្នៃប្រឌិតវប្បធម៌វ័យក្មេងអ្នកនាំមុខខាងច្រៀង និងជាអ្នករចនាក្រាហ្វិច សម្រាប់ SWSB ផងដែរ ។
- រ៉ុង សុភីដាវីដ ជាអ្នកលេងភ្លេងសម្រាប់ SWSB ដែលគាត់គឺជាដៃស្គរ ឬ អ្នកវាយស្គរផងដែរ ។
- ម៉ម ពេជ្ជរិទ្ធ ជាអ្នកច្រៀង តាក់តែងនិពន្ធទំនុកច្រៀង និងជាអ្នកផលិតបទចម្រៀងសម្រាប់ SWSB ផងដែរ ។
ភាពជោគជ័យ និង សមិទ្ធិផល
ពានរង្វាន់ និងការទទួលស្គាល់
ឆ្នាំ | ប្រភេទពាន | ស្ថាប័នផ្សព្វផ្សាយ | លទ្ធផល | កំណត់ចំណាំ |
2019 | Best Music Band of The Year | NRG Music Award | Won | NRG 89FM Cambodia [៤] |
2019 | Best Creative Artist of The Year | NRG Music Award | Won | NRG 89FM Cambodia [៥] |
2019 | Best Music Album of The Year | NRG Music Award | Won | NRG 89FM Cambodia [៦] |
2020 | Best Music Video of The Year | Cambodian Music Awards | Won | WORLDBRIGDE Media [៧] |
2020 | Best Music Band of The Year | Cambodian Music Awards | Nominated | WORLDBRIGDE Media [៨] |
2020 | Best Music Performance of The Year | Cambodian Music Awards | Nominated | WORLDBRIGDE Media [៩] |
ក្រុមចម្រៀង Smallworld Smallband ក្រុមតូច តំណាងអោយកម្ពុជា ត្រូវបានអញ្ចេីញចូលរួមសម្តែង ការប្រគុំតន្រ្តី 2020 Round Music Festival របស់ប្រទេសកូរ៉េខាងត្បូង ការប្រគុំតន្រ្តីនេះជាការផ្សារភ្ចាប់ទំនាក់ទំនងរវាងសមាគមន៍ ASIAN និង ប្រទេសកូរ៉េខាងត្បូង ជាពិសេសក៏មានក្រុមជាច្រេីនមកបណ្តាប្រទេសនាៗ ចូលរួមផងដែរ Concert នេះជាប្រភេទ Online Concert ដែលចាប់ផ្ដើមកន្លងទៅនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២០ [១០]
កាត់ឡុកតន្ត្រី
ឈ្មោះ អាលប៊ុម | រូបគ្របអាលប៊ុម | សិល្បៈ | បានចេញផ្សាយ | ផលិតកម្ម |
---|---|---|---|---|
ឱទង់ជាតិខ្មែរ | ឯកសារ:Oh Khmer Flag SWSB 2013.jpg | ក្រុមតូច | ២០១៣ | Own Studios |
អាលប៊ុម ២x៥ | ឯកសារ:Smallworld Smallband អាលប៊ុម ២x៥.jpg | ក្រុមតូច | ២០១៧ | Plerng Kob |
អាលប៊ុម ជិត | ឯកសារ:SmallWorld SmallBand (Album Near) 2019.jpg | ក្រុមតូច | ២០១៩ | Plerng Kob |
ស្នាមថើបដំបូង | ឯកសារ:SmallWorld SmallBand (Album First Kiss) 2020.jpg | ក្រុមតូច | ២០២០ | Plerng Kob |
External Links
ឯកសារយោង
- ↑ small-world-small-bands-debut-album Asialife Magazine (9 June 2017)
- ↑ SWSD Debut album release concert tonight at the Black Box Theatre.By Phnom Penh Post (19 May 2019)
- ↑ "Bonn Phum: Celebration of culture & tradition". The Khmer Times. 11 April 2019. https://www.khmertimeskh.com/50595593/bonn-phum-celebration-of-culture-tradition/។ បានយកមក 19 May 2019.
- ↑ NRG Music Awards Best Music Band By NRG 89FM.com 2017
- ↑ NRG Music Awards Best Creative Artist By NRG 89FM.com 2017
- ↑ NRG Music Awards Best Music Album By NRG 89FM.com 2017
- ↑ Best Music Video of The Year By WORLDBRIGDE Media.com 2020
- ↑ Best Music Band of The Year By WORLDBRIGDE Media.com 2020
- ↑ Best Music Performance of The Year By WORLDBRIGDE Media.com 2020
- ↑ "Round 2020 Music Festival". South Korea. https://asean.org/asean-korea-launch-round-2020-music-festival/.