Jump to content

មហាសង្ក្រាន្តខ្មែរ

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១៨:៤៤ ថ្ងៃច័ន្ទ ទី១១ ខែមករា ឆ្នាំ២០២១ ដោយ WikiBayer (ការពិភាក្សា | ការរួមចំណែក) (បានត្រឡប់កំណែប្រែដោយKhmerloy9 (Talk) ទៅកំណែប្រែចុងក្រោយដោយ Lim sothun)
ចូលឆ្នាំខ្មែរ
ឈ្មោះផ្លូវការមហាសង្ក្រាន្តខ្មែរ ឆ្នាំជូត ២០២០
ប្រារព្ធដោយCambodia
ប្រភេទCambodian holiday

ប្រទេសកម្ពុជាជាប្រទេសមួយដែលមានខឿនអរីយធម៌ដ៏ចំណាស់នៅភូមិភាគអាសុីអាគ្នេយ៍ហើយប្រជាជាតិនេះក៏មាននៅថ្ងៃចូលឆ្នាំរបស់ខ្លួនផងដែរ ដែលភាគច្រើនប្រជាជាតិប្រទេសនេះហៅខ្លួនឯងថា "ជនជាតិខែ្មរ" ។ ប្រវតិ្តពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសកម្ពុជាមានតាំងពីបុរាណកាលនិងយូរយាណាស់មកហើយហើយមួយភាគធំគឺផ្សារភ្ជាប់និងសាសនាហិណ្ឌូ នាប្រទេស ឥណ្ឌា និង ប្រទេស ស្រីលង្កា ។ "ចូលឆ្នាំខ្មែរ" គឺជាឈ្មោះថ្ងៃបុណ្យខ្មែរដែលប្រារព្ធពិធីចូលឆ្នាំថ្មីតាមចន្ទគតិបុរាណ ឬ ហៅថា ថ្ងៃមហាសង្ក្រាន្ត ។ ជាការពិតណាស់ថ្ងៃចូលឆ្នាំពីបុរាណកាលប្រារព្ធនៅខែ មករា តាមកំណត់ហេតុលោក ជីវ តាក្វាន់ []​ ដែលមកដល់អាណាចក្រខ្មែរ ក្នុងឆ្នាំ ១២៩៦ ​នៃគ.ស នាសត្សវត៍ទី១៣ ក្រោយមកគេបានផ្លាស់ប្ដូរមកខែមេសាវិញ​យកតាម សុរិយគតិ ហើយវាត្រូវនិងខែនៃដូវប្រមូលផលផងដែរ ។ ថ្ងៃឈប់សម្រាកមានរយៈពេលបីថ្ងៃដែលចាប់ផ្តើមនៅថ្ងៃចូលឆ្នាំថ្មីដែលជាធម្មតាវានៅថ្ងៃទី ១៣ ឬថ្ងៃទី ១៤ ខែមេសាដែលជាដំណាច់រដូវប្រមូលផលនៅពេលដែលកសិកររីករាយនឹងផលដំណាំរបស់ពួកគេមុនពេលរដូវវស្សាចាប់ផ្តើម។ ចូលឆ្នាំខ្មែរស្របគ្នាជាមួយឆ្នាំថ្មីនៃពន្លឺព្រះអាទិត្យនៅក្នុងផ្នែកមួយចំនួននៃប្រទេសឥណ្ឌា ប្រទេសនេប៉ាល់ ប្រទេសស្រីលង្កា ប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវនិង ប្រទេសថៃ ។ បុណ្យចូលឆ្នាំខ្មែរ ក៏មានរឿងព្រេងនិទានទាក់ទងផងដែរដែលជាការនិពន្ធពីជនជាតិខ្មែរផ្ទាល់ក្នុងការផ្សារភ្ជាប់ទៅនិងពុទ្ធសាសនា ដែលនិពន្ធនៅឆ្នាំ ១៩៥៨ ដោយលោកឧកញ៉ា ទេពពិទូរ ឈឹម ក្រសេម ដែលនិយាយពីការភ្នាល់ប្រស្នា ៣ខ រវាងអទិទេព ព្រហ្ម (មុខបួន) ជាមួយ អាវតា ព្រះវិស្ណុះ ដែលចាប់កំណើតជាក្មេងប្រុសម្នាក់ឈ្មោះ ធម្មបាលកុមារ ដែលចេះទាំងភាសាសត្វ និង បានរៀនចប់នៅគម្ពីរវេទផ្សេងៗជាច្រើន ហើយងាកមកគោរពនៅ ព្រះពុទ្ធសាសនាវិញ ការនិពន្ធរបស់លោកបានល្បីដល់ប្រទេស ថៃ និង ឡាវ ដែលមានវប្បធម៌ស្រដៀងកម្ពុជាបានសុំចម្លងនៅរឿងព្រេងនិទាននេះ ។

ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ=

ពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវបានប្រារព្ធក្នុងរយៈពេល ថ្ងៃ។ ថ្ងៃទី ១ ត្រូវបានហៅថាជា ថ្ងៃមហាសង្រ្កាន្ត ថ្ងៃទី ២ ជាថ្ងៃ វារៈវ័នបត និងថ្ងៃទី ៣ ជាថ្ងៃ វារៈឡើងស័ក

មហាសង្រ្កាន្ត ជាពាក្យ កម្ចីពីឥណ្ឌា សំស្ក្រឹត (Sankranti)​ [] Hence, there are 12 Sankranti in a year.[] ដែលប្រែថា តំណើរចាកចេញរបស់ព្រះអាទិត្យពីមេនរាសី មកគោចរណ៍ តាមទិសខ្សែរតែមួយក្នុងរយៈពេល ១២ខែ ហើយជាពេលវេលាដែលទេពធីតាទាំង៧ ដែលលតំណាងឲ្យភពទាំង៧ក្នុងប្រព័ន្ធព្រះអាទិត្យ យាងមកដល់ផែនដី ក៏ដូចជាការតំណាងឲ្យថ្ងៃនៃសប្ដាហ៍ផងដែរ ។ ថ្ងៃទីមួយប្រជាពលរដ្ឋ ត្រូវរៀបចំសំណែនសែនព្រេន និងគ្រឿងសក្ការៈបូជា ដូចជា បាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥, ទឹកអប់ ១គូ, ផ្កាភ្ញី, លាជ, ទឹក ១ ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ និង ភាក្សាហារទៅតាមទេពធីតានីមួយៗ ដើម្បីកាត់ឆុងនៅឧបពមង្គល និង សុំពរជ័យសេរីសួស្ដី ឬ បួងសួងបំណងប្រាថ្នា ផងដែរ ។

វារៈវ័នបត ជាដំណើរនៃការដង្ហែរក្បាល ព្រះព្រហ្ម ប្រទក្សិណ ព័ទ្ធជុំវិញភ្នំកៃឡាស​ (Mount Kailash) [] ចំនួន ៦០នាទី រួចយកក្បាលព្រះព្រហ្មនោះត្រឡប់ទៅទុកក្នុងគុហា គន្ធម៉ាលី នាភ្នំព្រះសុម៉ែ​ (Mount_Meru) [] នាឯឋានសួគ៌វិញ ។ ថ្ងៃទីពីរនេះដែរ គេយកចង្ហាន់ទៅប្រគេនភិក្ខុទាំងឡាយនៅតាមវត្តអារាម អ្នកខ្លះគេចែកទានដល់អ្នកក្រខ្សត់ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារ ឬ នៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈ ដល់ភិក្ខុទាំងឡាយ និមន្តភិក្ខុសូត្រចម្រើនព្រះបរិត្ត និង សំដែងធម្មទេសនាទាក់ទងអំពីប្រវត្តិព្រេងនិទាននៃពីធីបុណ្យចូលឆ្នាំខ្មែរ។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ ហើយនិមន្តភិក្ខុទាំងឡាយ បង្សុកូលចេតិយ បញ្ជូនមគ្គផល ដល់វិញ្ញាណក្ខន្ធបងប្អូន ដែលបានស្លាប់ទៅ ។

វារៈឡើងស័ក ការផ្លាសប្ដូរសករាជថ្មីនៃឆ្នាំសត្វទាំង១២ គេធ្វើការឡើងស័ក្ដផ្លាសប្ដូរ ចុល្លសករាជ ទៅបានដោយគណនា ហារគុណ របស់ឆ្នាំថ្មី ដោយចែក និង ៧ នៃចំនួនប្រចាំសប្ដាហ៍ សំណល់ទទួលបានជាឈ្មោះថ្ងៃដែលត្រូវឡើងស័ក្ដ Ha = 7Q2 + Dw;0 < Dw < 6 បើ Dw​ = 0 នោះថ្ងៃឡើងស័ក្ដជាថ្ងៃសៅរ៍ 1ជាថ្ងៃអទិត្យ 2ថ្ងៃជាច័ន្ទ.... ដោយក្បួនគណនា ថ្ងៃចូលឆ្នាំ និង ថ្ងៃឡើងស័ក្ដកម្ពុជា ចងក្រងដោយលោក Félix Gaspard Faraut ក្នុងឆ្នាំ 1910 ដោយសៀវភៅនោះមានឈ្មោះថា (Astronomie Cambodgienne)[] លោកបានរៀនក្បួនតម្រាតារាសាស្ត្រខ្មែរនេះ ពីលោកឧកញ៉ាធិបតី ចាងហ្វាងដួង ។

ហើយថ្ងៃទីបីនេះជាថ្ងៃផ្សារភ្ជាប់ទៅនិងពិធីស្រង់ព្រះ ដែលពុទ្ធបរិសថ្ថត្រូវយកទឹកស្រង់ព្រះ ហើយទឹកដែលហូរចេញពីព្រះគេយកទៅលប់លាងមុខដើម្បីបណ្ដេញនៅឧពទ្រុព្ទចង្រៃ ហើយពិធីស្រង់ព្រះនេះទាក់ទងនិងប្រវត្តិព្រះកែវមរកត​ សាងដោយ ព្រះបាទបុទុមសុរិយាវង្ស ឬ ព្រះបាទសូរយវរ្ម័នទី១ [] ផងដែរ ។ហើយកូនៗទាំងអស់ត្រូវស្រង់ព្រះរស់នៅក្នុងផ្ទះដើម្បីជាការលាងបាប ហើយជាការដឹងគុណឪពុកម្ដាយក្នុងការផ្ដល់កំណើតមកផងដែរ ចំនែកឯភិក្ខុសង្ឃត្រូវចេញមកស្រោចទឹកដល់ឧបាសក់ដើម្បីជំរះភាពឧបទ្រុព្ទចង្រៃនៃឆ្នាំចាស់ហើយលើករាសីនៅឆ្នាំថ្មីនាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំ។

ប្រវត្តិរឿងចូលឆ្នាំខ្មែរ

ប្រវត្តិរឿងចូលឆ្នាំខ្មែរ ដែលទាក់ទងនិងតំណាលទេវៈកថាដូចតទៅ ៖ មានតំណាលថា នៅដើមនៃភទ្ទកប្បនាសម័យមានព្រះពុទ្ធសាសនាដែលលាយឡំទៅនិងហិណ្ឌូសាសនាមានសេដ្ឋីម្នាក់ដែលគោរពនៅព្រះពុទ្ធសាសនា លោកមានកូនប្រុសម្នាក់ឈ្មោះថា "ធម្មបាលកុមារ" ដែលមាននូវចំណេះវិជ្ជាដ៏វិសេស ចេះភាសាសត្វ និងបានរៀនចេះចប់គម្ពីរត្រៃវេទតាំងពីអាយុបាន ៩ឆ្នាំ ។ សេដ្ឋីបិតាបានសាង អាស្រមមួយឲធម្មបាលកុមារដើម្បីជាការធ្វើសម្មាធិ "ធម្មបាលកុមារ"បានក្លាយជាអាចារ្យក្មេងសមែ្តងមង្គលទេសនាផេ្សងៗដល់មនុស្សទាំងពួងផងក្នុងលិទ្ធិពុទ្ធសាសនា ។ គ្រានោះការសាបព្រោះព្រះពុទ្ធសាសនារបស់ធម្មបាលកុមារបានល្បីរន្ទឺដល់កបិលមហាព្រហ្ម "ទេវៈមុខ៤" ដែលជាអ្នកសមែ្តងមង្គលដល់មនុស្សទាំងពួងក្នុងលទ្ធិព្រហ្មញសាសនា។ ពេលនោះកបិលមហាព្រហ្ម បានប្រមើរមើលហើយឆ្ងល់ថាហេតុអ្វីបានជាអវតាព្រះវិស្ណុះទៅចាប់កំណើតជាធម្មបាលកុមារហើយប៊ែរជាទៅគោរពព្រះពុទ្ធសាសនាវិញ!ដើម្បីចង់ផ្ចាញ់ព្រះវិស្ណុះដែលចាប់កំណើតជាធម្មបាលកុមារ កបិលមហាព្រហ្មក៏ក្រឡាខ្លួនជាសមនៈព្រហ្ម (ពួកព្រាហ្មណ៍) យាងចុះមកសួរនៅចំនោទប្រស្នា "៣ប្រការ" ដល់ធម្មបាលកុមារ ដោយសន្យាទុកថា បើដោះប្រស្នាបានអត្មាដែលជាសមនៈព្រហ្មនេះនិងកាត់ក្បាលបូជា ចំពោះធម្មបាលកុមារ តែបើធម្មបាលកុមារដោះប្រស្នានេះមិនរួចទេ អត្មានិងកាត់ក្បាលធម្មបាលកុមារវិញ។ ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ថៃ្ងសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ ៦ថៃ្ងហើយក៏នៅតែគិតមិនឃើញដឹងខ្លួនថាព្រឹកនេះនឹង ត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្មជាប្រាកដហើយដូចេ្នះ គួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មាឲ្យឆ្ងាយប្រសើរជាង។ ការគេចវេសរបស់ធម្មបាលកុមារបានទៅសំរាកនៅដើមត្នោតមួយដែលជាសំបុកសត្វឥន្រី្ទញីឈ្មោលមួយគូ ដែលសត្វឥន្ទ្រីនោះជាការក្រឡាខ្លួនរបស់ស្ដេចគ្រុឌដែលជាយាន្តជំនិះរបស់ព្រះវិស្ណុះដែលចាំជួយដល់ទ្រង់ដែលចាប់កំណើតជាអវតាមនុស្ស ។

ឯកសារ:Brahma head.jpg
Brahma Lose His Head to Tammabal Komar
    • ឥន្ទ្រីទាំងនោះធ្វើជាជជែកគ្នាថា៖
    • ឥន្ទ្រីញីសួរថា :តើព្រឹកនេះយើងបានអាហារអ្វីស៊ី?
    • ឥន្រី្ទឈ្មោលឆ្លើយថា : យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។
    • ឥន្រី្ទញីសួរថា ប្រស្នានោះដូចមេ្តច ?
    • ឥន្រី្ទឈ្មោលឆ្លើយថា : តើវេលាព្រឹកសិរីសួសី្តស្ថិតនៅត្រង់ណានៃមនុស្ស ?

"ប្រស្នាទី១ ត្រូវឆ្លើយថា នៅមុខ"ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ដើម្បីជាមង្គលពេលព្រឹក។

    • ឥន្ទ្រីឈ្មោលបន្ត តើថៃ្ងត្រង់សិរីសួស្ដីស្ថិតនៅត្រង់ណា នៃមនុស្ស? "ប្រស្នាទី២ ត្រូវឆ្លើយថា នៅដើមទ្រូង" ដែលហេតុនោះពេលថ្ងៃត្រង់ក្ដៅខ្លាំងទើបមនុស្សត្រូវយកទឹកលាងទ្រូងដើម្បីជាមង្គលពេលថ្ងៃ។
    • ឥន្ទ្រីឈ្មោលបន្តទៀត តើវេលាព្រលប់ចូលដេកសិរីសួស្ដីស្ថិតនៅត្រង់ណា នៃមនុស្ស? "ប្រស្នាទី៣ ត្រូវឆ្លើយថា នៅជើងហេតុនេះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើងមុននិងចូលដេកដើម្បីជាមង្គលពេលយប់ព្រលប់។

ធម្មបាលកុមារបានលឺដូចេ្នះមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ក៏ត្រឡប់ទៅអាស្រមវិញដើម្បីដោះប្រស្នានៅថៃ្ងទី៧ជាថ្ងៃចុងក្រោយដែលជាថ្ងៃអាទិត្យ។ ក្រោយមកធម្មបាលកុមារបានឆ្លើយដោះស្រាយប្រស្នានោះរួចពីសមនៈព្រហ្មនោះ សមនៈព្រហ្មនោះ ក៏សុខចិត្តចាញ់និងកាត់ក្បាលដើម្បីបូជា ។ សមនៈព្រហ្មនោះមុននិងកាត់ក្បាលបានក្រឡាខ្លួនជាកបិលមហាព្រហ្មវិញ រួចហៅទេពធីតាទាំង ៧អង្គដែលជាបុត្រីខ្លួន មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ក្បាលបូជាចំពោះធម្មបាលកុមារ ដែលចាញ់ភ្នាល់ប្រស្នានោះ តែបើដាក់ក្បាលបិតានៅលើផែនដី ក៏នឹងកើតជាភ្លើងឆេះទាំងលោកធាតុ ហើយបើបោះទៅលើអាកាសនិងគ្មានភ្លៀងរាំងស្ងួត បើចោលក្នុងមហាសមុទ្រទឹកនិងរីងស្ងួតហួតអស់ ចូរបុត្រីយកទៅតម្កល់នៅ (ភ្នំព្រះសុម៉ែ) ដូចេ្នះសូមបុត្រីទាំង៧ យកពានមកទទួលក្បាលរបស់បិតា បណ្ដាំចប់ហើយ កបិលមហាព្រហ្មក៏កាត់ក្បាលហុច ទៅឲ្យ នាងទុង្សៈទេវីដែលជាកូនច្បង ។ នាង ទុង្សាទេវី ក៏យកពានទៅទទួលក្បាលបិតា ហើយហោះហើរហែរប្រទក្សិណភំ្នកៃឡាសចំនួន ៦០នាទីហើយក៏យកជើងពានដែលទ្រក្បាលបិតានោះទៅប្រតិស្ឋានទុក ក្នុងមណ្ឌលនៅក្នុងគុហាគន្ធមាលី នៃភំ្នព្រះសុម៉ែរុ នៅឯឋានសួគ៌ រួចបូជានៅគឿ្រងទិព្វផេ្សងៗ។ ក្រោយមកទេពធីតាទាំង៧អង្អ ក៏ប្រសិដ្ឋនាម ធម្មបាលកុមារថា (ព្រះពិស្ណុការ) ។ ជាចុងក្រោយ លុះដល់គម្រប់ ១ឆ្នាំជា សង្រ្កាន្តនាងទេពធីតាទាំង៧ក៏ផ្លាស់វេនគ្នា មកអញ្ជើញ ក្បាលកបិលមហាព្រហ្មដែលជាបិតាខ្លួន ចេញមកហែរប្រទក្សិណ ភំ្នកៃឡាស រាល់ៗឆ្នាំហើយហើយត្រឡប់យកក្បាលព្រះព្រហ្មទៅទុកក្នុងគុហាគន្ធមាលី នាភ្នំព្រះសុម៉ែ នាឋានទេវលោកវិញ ។

ទេពធីតាមហាសសង្ក្រាន្ត សម្ដែងកិរិយា

  • បេីចេញហែរនៅវេលាព្រឹកព្រលឹម ដល់ថ្ងៃត្រង់ (ទ្រង់ឈរ) មិនកាន់ខ្សែរបង្ហៀរ ៦ : ០០ ព្រឹក > ១២ : ០០ ថ្ងៃត្រង់
  • បេីចេញហែរវេលាថ្ងៃត្រង់ ទល់នឹងព្រលប់ (ទ្រង់អង្គុយពាក់ឆៀង) ១២ : ០០ ថ្ងៃត្រង់ > ៦ : ០០ ល្ងាច
  • បើចេញហែរនៅវេលាព្រលប់ ទៅទល់អធ្រាត្រ (ទ្រង់ផ្ទំបេីកព្រះនេត្រ) ៦ : ០០ ល្ងាច > ១២ : ០០ អាធ្រាត
  • បេីចេញហែរនៅវេលាអធ្រាត្រ ទៅទល់ភ្លឺ (ទ្រង់ផ្ទំបិទព្រះនេត្រ) ១២ : ០០ រំលងអាធ្រាត > ៦ : ០០ ព្រឹក

ឈ្មោះទេពធីតាមហាសសង្ក្រាន្តទាំង ៧ និង គ្រឿងអាភរណៈ

ដកស្រង់ពីសៀវភៅព្រះរាជពិធីទ្វាទសមាស ឆ្នាំ ១៩៦០ []

ថ្ងៃតំណាង និង អម្ពរពស្ត្រា ពណ៌ ព្រះនាម ផ្ការសៀតត្រចៀក គ្រឿងភារណៈអលង្ការត្បូង ភក្សាហារ សោយអាហារ គ្រឿងសាស្ត្រាវុធក្នុង ព្រះហ័ស្តស្ដាំ ព្រះហ័ស្តឆ្វេង យាន្តជំនិះ ជាសំស្ក្រឹត
     ថ្ងៃអាទិត្យ

ពណ៌ក្រហម

ទុង្សាទេវី សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ

(ត្បូងទទឹម- Ruby)

សោយផ្លែឧទុម្ពរ

(ផ្លែល្វា)

ស្តាំកងចក្រ ឆ្វេងខ្យងស័ង្ខ ពាហនៈ ឥន្ទ្រីនុ गरुड़ (គ្រុឌ)
     ថ្ងៃច័ន្ទ

ពណ៌លឿងទុំ

គោរាគៈទេវី សៀតផ្កាអង្គាបុស្ប គ្រឿងប្រដាប់មុក្ដា

(គជ់ខ្យង - Pearl)

សោយតេលំ तैल

(ប្រេងឆៅ ឬ ប្រេងកាត)

ស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈ វ្យាគ្រៈ व्याघ्र (ខ្លាធំ)
     ថ្ងៃអង្គារ

ពណ៌ស្វាយ

រាក្យៈសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរា

(ត្បូងសមុទ្រ​ - Coral)

សោយលោហិត (ឈាម) ស្តាំត្រីសូល៍ ឆ្វេងធ្នូ ពាហនៈ អស្សតរ अश्व (សេះ)
     ថ្ងៃពុធ

ពណ៌សុីលាប

មណ្ឌាទេវី សៀតផ្កាចម្ប៉ា

(ចំប៉ា)

គ្រឿងប្រដាប់ពិទូរ្យ

(ត្បូងភ្នែកឆ្មា - Cat'S Eye Gem)

សោយទឹកដោះសប្បិ

(ទឹកដោះថ្លា)

ស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈ គទ្រភៈ गर्दभ (សត្វលា)
     ថ្ងៃព្រហស្បតិ៍

ពណ៌បៃតង

កិរិណីទេវី សៀតផ្ការមណ្ឌា

(ផ្កាចំបុី)

គ្រឿងប្រដាប់មរកត

(ត្បូងពណ៌បៃតង - Emerald)

សោយសណ្ដែក ល្ង ស្តាំកង្វេរដំរី ឆ្វេងកាំភ្លើង ឬ វិជ្រៈ ពាហនៈ គុជ្សា​ कुञ्चर (ដំរី)
     ថ្ងៃសុក្រ

ពណ៌ខៀវ

កិមិរ៉ាទេវី សៀតផ្កាចង្កុលណី

(ផ្ការំចង់)

គ្រឿងប្រដាប់បុស្បរាគ័ម புஷ்பராகம்

(ត្បូងពណ៌លឿង - Topaz)

សោយចេកណាំវ៉ា ស្តាំព្រះខ័ន ឆ្វេង ពិណ ពាហនៈ មហឹសា महिष (ក្របី)
     ថ្ងៃសៅរ៍

ពណ៌ព្រីងទុំ

មហោទរាទេវី សៀតផ្កាត្រកៀត

(ផ្កាកំប្លោក)

គ្រឿងប្រដាប់នីលវត័ន៍

(ត្បូងកណ្ដៀង - Sapphire)

សោយសាច់ទ្រាយ ពពួក ក្ដាន់ ឈ្លូស ស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈ មយូរ៉ា मयूर (ក្ងោក)

បកស្រាយ អំពីប្រភពដែលកើតមានទេពធីតាសង្ក្រាន្តទាំង៧

Brahma. Cambodge, province de Battambang, Vat Baset, style de Koh Ker, milieu du 10ème siècle, grès.

ព្រះព្រហ្ម ជាអាទិទេពចំបងបំផុតនៃព្រាហ្មណ៍សាសនា ព្រោះព្រះព្រហ្មជាអ្នកបង្កើតលោក ភាវៈ ធម្មជាតិ ទាំងអស់នឹងគម្ពីរវេទពោលគឺជាអ្នកសាងលោក។

លក្ខណៈពិសេសសំគាល់ព្រះព្រហ្ម ៖

  • មុខបួន
  • ដៃបួនកាន់គម្ពីរវេទ ឬ ផ្កាឈូក
  • កាយសម្បុរក្រហម
  • កេតនភណ្ឌ ថូផ្កា ថាស ស្លាបព្រា
  • ពាហនៈ សត្វហង្សជាយានជំនិះ
  • មហេសីទី1 នាងកាយ៉ាទ្រី មន្ទ្រា (Gayatri Mantra) [] នាងមិនមានកូននោះទេ ទើបព្រះព្រហ្មឲនាងផឹកអង្កាំប្រាំពីរគ្រាប់ ដែលនៅក្នុងកេតនភណ្ឌ ថូផ្កា របស់ព្រះព្រហ្ម ហើយបង្កើតបានបុត្រីទាំង៧ តំណាងអោយ ថ្ងៃទាំង៧នៅលើផែនដីមាន នាងសង្ក្រាន្ត (ទុង្សាទេវី) (គោរាគៈទេវី) (រាក្យៈសាទេវី) (មណ្ឌាទេវី) (កិរិណីទេវី) (កិមិរ៉ាទេវី) (មហោទរាទេវី) ។
  • មហេសីទី2 នាងសារ៉ាវត្តី នាងមានបុត្របីអង្គ (ទក្សៈ) (ភុគ៌ៈ) (សន្ធិយា) ។

បកស្រាយអំពីការផ្លាសប្ដូរថ្ងៃសង្ក្រាន្ត

ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃ មហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វនបត, ថ្ងៃទី៣ ជាថ្ងៃ ឡើងស័ក។ រីឯការកំណត់ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសសង្ក្រាន្ត តាមរយៈក្រុមព្រា្មណ៍ បាគូ ប្រចាំនៅក្នុង ព្រះបរមរាជវាំង

ចាប់ពីសម័យក្រុងអង្គរមក ប្រទេសខ្មែរប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួនចន្ទគតិ (ដំណើរនៃព្រះចន្ទ) ទើបខ្មែរកំណត់យកខែ មិគសិរ ជាខែចូលឆ្នាំ ដែលត្រូវជាខែទី១ ដែលយោងតាមកំណត់ហេតុរបស់ ជីវ តាក្វាន់ ដែលត្រូវជាខែមករានៃប្រតិទិនរបស់ចិន ។ សម័យក្រោយមក ប្រទេសកម្ពុជាបានប្តូរទៅប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួន សុរិយគតិ វិញ (ដំណើរនៃព្រះអាទិត្យ) ដោយសារកម្ពុជាទទួលរងនៅឥទ្ធិពលលោកខាងលិច ដែលប្រទេស បារាំង បានមកដាក់អណានិគមន៍ក្នុងប្រទេសកម្ពុជា ដែលយកតាមប្រតិទិនរបស់អុឺរ៉ុបឈ្មោះ (Gregorian calendar) [១០] ។ ដោយសារកម្ពុជា មានរដូវតែពីរគឺ ៖ រដូវប្រាំង និង រដូវវស្សា ពេលនោះហើយដែលកម្ពុជាកំណត់ចូលឆ្នាំក្នុងខែចេត្រ (ខែទី ៤) ព្រោះក្នុងខែនេះ ព្រះអាទិត្យធ្វើដំណើរចេញពី មីនរាសី ចូលទៅកាន់ មេសរាសី អាកាសធាតុក្ដៅជាងខែផ្សេង ដែលជាសញ្ញានៃការបញ្ចប់រដូវប្រាំងក្នុងខែនេះផង ហើយក៏ជាខែប្រមូលទិន្នផលកសិកម្មផងដែរ ។ ថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី ១៣ ឬ ទីថ្ងៃទី ១៤ នៃខែ មេសា (ចេត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែបើសិនឆ្នាំថ្មីមានថ្ងៃជាន់គ្នានឹងឆ្នាំចាស់ (ឧ: ថ្ងៃអាទិត្យក្នុងថ្ងៃ ១៣ នៃឆ្នាំចាស់ដូចនាឆ្នាំបន្ទាប់) គេត្រូវលើកថ្ងៃចូលឆ្នាំមួយថ្ងៃទៅ (ថ្ងៃទី ១៤) ប្រការមួយទៀត បើសិនជាថ្ងៃចូលឆ្នាំចំថ្ងៃកាច ឬ ថ្ងៃមិនល្អនៃឆ្នាំថ្មី គេត្រូវលើថ្ងៃចូលឆ្នាំមកខាងមុខមួយថ្ងៃទៀត ដែលធ្វើឲ្យចំនួនចូលឆ្នាំឡើងដល់ បួនថ្ងៃ ដែលថ្ងៃវីរៈវ័នប័តមានដល់ទៅ២ ថ្ងៃ ដែលគេសម្គាល់មួយជាថ្ងៃខ្វាក់ ហើយថ្ងៃចូលឆ្នាំ ជាអតិបរមាមិនអោយហួសពីថ្ងៃទី១៦ ។ មហាសសង្ក្រាន្ត ប្រើរបៀបគន់គូរតាម សុរិយគតិ មានឈ្មោះថា "សាមញ្ញសង្ក្រាន្ត" (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជា សង្ក្រាន្ត)។ មហាសង្ក្រាន្ត ដែលប្រើរបៀបគន់គូរតាមចន្ទគតិ ហៅថា "អាយន្តសង្ក្រាន្ត" (វេលាដែលព្រះអាទិត្យដើរបញ្ឈៀង មិនត្រង់ពីលើ) តម្រាចូលឆ្នាំប្រពៃណីខ្មែរ តែងចូលក្រោយប្រទេសថៃមួយថ្ងៃ ។

ទំនៀមចូលឆ្នាំខ្មែរ

ទំនៀមផ្សេងៗ ដែលប្រជាជនខ្មែររៀបចំតាមប្រពៃណី មានដូចតទៅ ៖

  • ពេលមុនចូលឆ្នាំ គេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារ សំអាតផ្ទះសម្បែង រែកទឹកដាក់ពាង រកអុសទុក និង កាត់សំលៀកបំពាក់ថ្មីៗ និងតុបតែងផ្ទះជាដើមដែលមានចងនូវ ចង្កៀងគោមរូបផ្កាយ ជានិមិត្តសញ្ញានៃក្ដីសង្ឃឹមថ្មី អ្នកខ្លះក៏មានអញ្ជើញក្រុម របាំត្រុដិ ដើម្បីមកសម្ដែងដេញឧបទ្រុព្ទចង្រៃផងដែរ ។
  • ថ្ងៃចូលឆ្នាំមកដល់ គេរៀបគ្រឿងសក្ការៈបូជា សំរាប់ទទួលទេវតាថ្មី ចំណែកផ្ទះសម្បែង គេតុបតែងរំលេចដោយអំពូល អគ្គិសនី ខ្សែតូចៗ ចម្រុះពណ៌ ឬចង្កៀងគោម គ្រប់ពណ៌ សំរាប់ទទួលទេព្តាថ្មី។ លុះដល់វេលាកំណត់ ទេព្តាថ្មីយាងមក គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀន ធូបបាញ់ទឹកអប់ បន់ស្រន់ សុំសេចក្តីសុខចម្រើន គ្រប់ប្រការ ពីទេព្តាថ្មី។ ចំពោះគ្រឿងសក្ការៈ និង ក្រយាស្ងើយ ដាក់ថ្វាយទេព្តោនាះ គេនិយមតម្រូវតាមចិត្តទេវតាដែលនឹងចុះក្នុងឆ្នាំនីមួយៗ។ រីឯពិធី ៣ ថ្ងៃ នៃថ្ងៃចូលឆ្នាំនោះគឺ ៖
  • ថ្ងៃទី ១ ៖ គេត្រូវជួបជុំគ្រួសារ ត្រៀមអុចធូបបន់ស្រន់ទទួលទេវតាឆ្នាំថ្មីដែលចុះមកដើម្បីសុំនូវសេចក្ដីសុខ ហើយនិងការបន់ស្រន់សុំសំរេចនូវបំណងប្រាថ្នាអ្វីមួយពីទេវតាឆ្នាំថ្មី បន្ទាប់មកកូនចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតា ជាដើម ជួនកាលគេធ្វើទាន ដល់មនុស្សបម្រើ ឬអ្នកក្រីក្រទៀតផង ។
  • ថ្ងៃទី ២ ៖ គេយកចង្ហាន់ទៅប្រគេនភិក្ខុទាំងឡាយនៅតាមវត្តអារាម ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈ ដល់ភិក្ខុទាំងឡាយ និមន្តភិក្ខុសូត្រចម្រើនព្រះបរិត្ត និង សំដែងធម្មទេសនា។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ ហើយនិមន្តភិក្ខុទាំងឡាយ បង្សុកូលចេតិយ បញ្ជូនមគ្គផល ដល់វិញ្ញាណក្ខន្ធបងប្អូន ដែលបានស្លាប់ទៅ។
  • ថ្ងៃទី ៣ ៖ ពេលព្រឹកគេនិមន្តព្រះរស់នៅក្នុងផ្ទះដែលយើងហៅថាឪពុកកម្ដាយដើម្បីស្រង់ទឹកលាងបាប និង ជាការដឹងគុណផង ពេលថ្ងៃគេទៅស្រង់ព្រះពុទ្ធបដិមាដើម្បីយកទឹកមកលប់លាងមុខដើម្បីជំរះនៅឧបទ្រុព្ទចង្រៃផ្សេងៗ រួចគេនិមន្តភិក្ខុទាំងឡាយសូត្រឆ្លងភ្នំខ្សាច់ ពេលល្ងាចភិក្ខុសង្ឃត្រូវចេញទៅស្រង់ទឹកជូនឧបាសក់នៅតាមភូមិស្រុកវិញដើម្បីជំរះនៅឧបទ្រុបចង្រៃក្នុងឆ្នាំចាស់ ដើម្បីបញ្ជាក់អត្ថន័យថា ការធ្វើអំពើល្អទៅ អំពើល្អនិងត្រលប់សងមកវិញ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីទាំងបីថ្ងៃនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយជាច្រើន ដូចជាល្បែង ទាញព្រ័ត្រ ស្ដេចចង់ បោះអង្គញ់ ចោលឈូង លាក់កន្សែង ខ្លែងឆាបកូនមាន់ ជាដើម និង មានរបាំត្រុដិ (ច្រើនមាននៅបាត់ដំបង និង សៀមរាប) ជាពិសេសទៀតគឺរាំតាមចង្វាក់ភ្លេងសម័យ តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ។ អ្នកខ្លះនិយមនាំគ្នាដើរកំសាន្ដបន្ត អ្នកខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម

ឯកសារយោង

  • សៀវភៅទ្វារទសមាស អំពីចូលឆ្នាំខ្មែរ ដោយលោកឧកញ៉ា ទេពពិទូរ ឈឹម ក្រសេម ឆ្នាំ ១៩៥៨
  • Pitur Krassem golden book culture 1958
  • សិលាចរិក​ប្រាសាទទេពប្រាណម K.195
  • សិលាចរឹកប្រាសាទភ្នំសណ្ដក K.392
  • សិលាចរឹកប្រាសាទបេង K.185
  1. កំណត់ហេតុរបស់ ជីវ តាក្វាន់​ អំពីចូលឆ្នាំខ្មែរ ដែលលោកមកដល់អណាចក្រខ្មែរក្នុងឆ្នាំ 1296 នៃ គ.ស
  2. "Festivals, Annual Festival - Makar Sankranti (Uttarayan)". swaminarayan.org. 2004. Retrieved 25 December 2012. Sankranti means the entry of the sun from one zodiac to another.
  3. "Makar Sankranti". hinduism.co.za. 2010. Retrieved 25 December 2012. There are 12 signs of the zodiac. There are 12 Sakrantis as well.
  4. Monier-Williams Sanskrit Dictionary, page 311 column 3
  5. Gopal, Madan (1990). K.S. Gautam. រៀ. India through the ages. Publication Division, Ministry of Information and Broadcasting, Government of India. p. 78. 
  6. ​ From France Bibliography Mr.Félix Faraut 1910
  7. https://km.wikibooks.org/wiki/ឯកសារមហាបុរសខ្មែរ/ផែនដីព្រះឥន្ទរាជា បោះពុម្ពឆ្នាំ ១៩៦៩
  8. http://ckslibrary.khmerstudies.org:8080/From=Library​ =ព្រះរាជពិធីទ្វាទសមាស/ កិច្ចការនៃក្រុមជំនុំទំនៀមទម្លាប់. ភាគ១, ភាគ២ និងភាគ៣ បោះពុម្ព ឆ្នាំ ១៩៦០
  9. Staal, Frits (June 1986). "The sound of religion". Numen 33 (Fasc. 1): 33–64. DOI:10.1163/156852786X00084.
  10. Dershowitz & Reingold 2008, p. 45. "The calendar in use today in most of the world is the Gregorian or new-style calendar designed by a commission assembled by Pope Gregory XIII in the sixteenth century."