Jump to content

ព្រះរាជសង្ហារកម្ពុជា

ពីវិគីភីឌា

ព្រះរាជសិង្ហាកម្ពុជា
Royal Coat of Arms of Cambodia

និមិត្តសញ្ញាត្រាជាតិ ឆ្នាំ១៩៥៣
ម្ចាស់ត្រាបញ្ជារ នរោត្តម សីហមុនី
ប្រមុខកំពូល ពន្លឺឆព័ណ្ណរង្សី និង

ព្រះមកុដរាជ្យ

អជ្ញាសឹក សញ្ញាអូម ស្រដៀងលេខ ៩ និង

ព្រះខ័នរាជ្យ

ខែលការពារ គុជសីហ៍ និង រាជសីហ៍
ការជ្រោមជ្រែង បញ្ឈរឆ័ត្ររួតមាស៥ថ្នាក់ ១គូ
ទីតម្កល់ ជើងពានមាស និង និមិត្តសញ្ញាគួស្រូវ
ឈ្មោះនៃត្រាបញ្ជារ ព្រះចៅ ក្រុង កម្ពុជា
ឥស្សរយស និមិត្តសញ្ញា មេដាយ កិត្តិយស

ព្រះរាជសិង្ហាកម្ពុជា (អង់គ្លេស: Preah Reach Singha Kampuchea) (Royal Coat of Arms of Cambodia) គឺជានិមិត្តសញ្ញាត្រាជាតិនៃ ព្រះរាជាណាចក្រកម្ពុជា (អង់គ្លេស: Emblem of Cambodia) ដែលតំណាងឲ្យ រាជានិយមកម្ពុជា ដែលមានរចនាដើម នៅឆ្នាំ ១៨៦០ តាំងពីរជ្ជកាល ព្រះបាទ នរោត្តម [] ហើយមានឃើញបន្តមកឆ្នាំ ១៩៣៥ ដែលបានយកមកប្រែសម្រួលប្រើប្រាស ក្រោយពេលកម្ពុជាទទួលឯករាជពីប្រទេសបារាំង ឆ្នាំ ១៩៥៣ និងមិនបានប្រើប្រាសនៅពេលដែលកម្ពុជាជួបនិងវិបត្តិសង្គ្រាមផ្ទៃក្នុង ទស្សវតន៍ឆ្នាំ៧០ នោះទេ ។ "ព្រះរាជសិង្ហាកម្ពុជា" គឺជានិមិត្តសញ្ញាត្រាជាតិដែលមិនអាចខ្វះបាននៅក្នុងសង្គមពិភពលោកសព្វថ្ងៃវាចាំបាច់ត្រូវកំណត់សម្គាល់ និងកំណត់សម្គាល់ភាពមិនត្រឹមត្រូវនៃអត្តសញ្ញាណអ្វីមួយ មិនចំពោះតែនិមិត្តសញ្ញារបស់យើងប៉ុណ្ណោះទេ ប៉ុន្តែនិមិត្តសញ្ញាពីប្រទេសនិងទឹកដីដែលនៅឆ្ងាយពីផ្ទះក៏ដូចគ្នា។ និមិត្តសញ្ញាត្រាជាតិផ្តល់សិទ្ធិអំណាចដល់អ្នក ដើម្បីកំណត់អត្តសញ្ញាណនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ នៃកិច្ចការរដ្ឋបាលផ្សេងៗ នៅទូទាំងពិភពលោក ។ កូនសៀវភៅត្រាជាតិ ដែលយើងហៅថា លិខិតឆ្លងដែន ឬ ប៉ាសស្ព័រ (អង់គ្លេស: Passport) ដែលណែនាំពេញលេញសម្រាប់សម្គាល់និមិត្តសញ្ញាជាតិមានលក្ខណៈពិសេសនៃនិមិត្តសញ្ញាអន្តរជាតិនិង ជានិមិត្តសញ្ញាវប្បធម៌ដែលមិនធ្លាប់មានពីមុនមកដែលបានចងក្រងនៅក្នុងការងារសង្ខេបនិងងាយស្រួលប្រើប្រាសក្នុងការធ្វើដំណើរឆ្លងប្រទេសទៅណាមកណា វារួមបញ្ចូលទាំងរដ្ឋសមាជិក អង្គការសហប្រជាជាតិ ទាំងអស់និងប្រទេសដែលមិនទាន់ទទួលស្គាល់ពេញលេញជាផ្លូវការណ៍ផងដែរ ។ []

អត្ថន័យ នៃព្រះរាជសិង្ហាកម្ពុជា

ព្រះរាជសិង្ហាកម្ពុជា ចែកចេញជា ៩ នៃនិមត្តសញ្ញាអត្ថន័យ ៖

  • ១. ពន្លឺឆព័ណ្ណរង្សី ៖ គឺជាពន្លឺចែងចាំងដែលនៅចុងកំពូលនៃនិមិត្តសញ្ញាត្រាជាតិ ដែលតំណាំងឲ្យភាពត្រចៈត្រចង់ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រៀបបានដូចទៅនិងពន្លឺព្រះសូរិយាដែលបានចែងចាំងស្រោចស្របមកលើ ព្រះមហាក្សត្រនៃកម្ពុជា និងប្រជានុរាស្ត្រ ប្រកបដោយសេចក្ដីសុខ ភាពរីកលូតលាស់ និងភាពរីកចម្រើនរុងរឿង ។[]
  • ២.ព្រះមកុដរាជ្យ ៖ គឺជាព្រះមាលា (មួក) ដែលមានរាង្គជារាងកោណធ្វើពីមាស និងមានដាំគ្រាប់ពេជ្រ និងត្បូងមានតម្លៃ ដែលសន្មត់ថាជាមួកដ៏អស្ចារ្យបង្ហាញពីភាពជាម្ចាស់ដែនដី ដែលតំណាងឲ្យភ្នំព្រះសុម៉ែរ (Mount Meru) ដែលជាភ្នំដ៏ពិសិដ្ឋនៃលំនៅឋាន របស់ពួកទេវៈ ឬពួកទេព្ដា និង ត្រូវបានផ្ទេរពីស្តេចមួយទៅស្តេចមួយតាមចំណារតាំងពី សម័យអង្គរ តរៀងមក ។ []
  • ៣.សញ្ញាអូម ដែលមានរាង្គស្រដៀងនិង លេខ៩ ខ្មែរ ៖ គឺជា និមិត្តរូបនិទានកថា តំណាងឱ្យរាងកាយមនុស្សជារូបវ័ន្ត ដែលបង្កើតបានជាព្យាង្ដដពិសដ្ឋ នៃឬសគល់ អក្សរសិល្ប៍មន្តអាគមន៍ខ្មែរ ដូចជា សាក់យ័ន្ត ដែលមានប្រភពមកតាំងពីសម័យចក្រភពខ្មែរ មកម្ល៉េះ ។ []
  • ៤.ព្រះខ័នរាជ្យ ៖ គឺជាដាវដ៏ពិសិដ្ឋ រាប់ជា​គ្រឿង​រាជ្យកុធភ័ណ្ឌ របស់ ព្រះមហាក្សត្រនៃកម្ពុជា សម្រាប់យកមប្រហារជីវិតមន្ត្រីជាន់ខ្ពស់ ក្នុងស្ថាប័ននិតិរដ្ឋ ក្រោមការគ្រប់គ្រង់របស់អង្គព្រះមហាក្សត្រ មិនត្រឹមតែប៉ុនណោះ ព្រះខ័នរាជ្យ ជានិមិត្តរូបតំណាង ឲ្យ ព្រះមហាក្សត្រកម្ពុជា ជាច្បាប់អជ្ញាសឹក នៃតុលាកំពូលដែលមានសិទ្ធ សម្រេចកាត់ទោសជាមុន ទើបវិនិច្ឆ័យជាក្រោយ ។ []

"ដោយសារតែច្បាប់រដ្ឌធម្មនុញ្ញឆ្នាំ១៩៩៣ បានរឹបអូសអំណាចព្រះរាជា ដូចនេះ ព្រះខ័នរាជ្យ ត្រូវចាត់ទុកជានិមិត្តរូបតំណាងឲ្យសុខសន្តិភាព ស្ថេរភាព និង ភាពយុត្តិធម៌" ។

  • ៥.គុជសីហ៍ និង រាជសីហ៍ គឺជាសត្វក្នុងព្រេងនិទាន ទេវកថា របស់ព្រហ្មញ្ញសាសនា ដែលជាសត្វមានអំណាច ប្រកបទៅដោយរាជានុភាព ខ្លាំងខ្លា ក្នុងចម្បាំងទេវកថា នៃចម្បាំងពួកទេវតា ឬ ពួកទេវៈ ដែលត្រូវបាន ព្រះមហាក្សត្រនៃកម្ពុជា ជ្រើសរើសពិសេសជា និមិត្តសញ្ញានៃកិច្ចការពារ ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ ១៩៥៣ ដោយព្រះបាទ នរោត្តម សីហនុ[]
  • ៦.បញ្ឈរឆ័ត្ររួតមាស៥ថ្នាក់ ៖ គឺជាឆត្រតំណាងឲ្យស្ថានសួគ៌ាជាន់ទី ៥ និមន្តរតន៍ (Nirmāṇarati) (निर्माणरति) កិច្ចជាទីតម្កល់ តំណាងអោយទិសដៅមួយនៃទិសដៅទាំងប្រាំពីរនៃការចាប់កំណើតឡើងវិញ របស់ឪពុកម្ដាយ ដែលសម្ដៅលើ ជីដូន ឬ ជីតា ផងដែរ និមិត្តសញ្ញាបញ្ឈរឆត្ររួតមាស៥ថ្នាក់ ជាកានឹករលឹកដឹងគុណព្រះវរៈរាជមាតាបិតា របស់ព្រះមហាក្សត្រ ដែលឈរជាម្លប់ជួយជ្រោមជ្រែងគាំទ្រដល់ អង្គព្រះមហាក្សត្រនៃកម្ពុជា ។ []
  • ៧.ជើងពានមាស និង និមិត្តសញ្ញា គួស្រូវ ៖
  • «ជើងពានមាស» តំណាងឲ្យព្រះរាជបល្ល័ងព្រះមហាក្សត្រនៃកម្ពុជាក្នុងការសោយរាជ្យសម្បត្តិ និងត្រួតត្រារតនៈសម្បត្តិជាតិ ទាំងអស់ក្នុងដែនដីព្រះរាជាណាចក្រកម្ពុជាទាំងមូល ដូចជា ភ្នំ សមុទ្រ និង រ៉ែធម្មជាតិផ្សេង ។
  • «និមិត្តសញ្ញា គួស្រូវ» ដែលមានរាង្គក្រងជារង្វង់ស្នែងក្របី តំណាងឲ្យ ខឿនសេដ្ឋកិច្ចជាតិ ដែលគាំទ្រដល់អង្គព្រះមហាក្សត្រ ដែលជួយជាគ្រឹះនៃវិស័យកសិកម្ម នៃព្រះរាជាណាចក្រកម្ពុជា ។
  • ៨.ព្រះចៅក្រុងកម្ពុជា ៖ ដែលជាពាក្យស្លាកស្ថិតនៅខាងក្រោមនៃត្រារាជ្យ ពាក្យ «ព្រះចៅ» មានន័យស្មើ និងពាក្យ "អធិរាជ" ។ ពាក្យ «ក្រុង» មានន័យស្មើ និងពាក្យ "នគរ" ។ ពាក្យ កម្ពុជា មានន័យថា ប្រទេស «កម្ពុជា» ដូចនេះពាក្យ ព្រះចៅ ក្រុង កម្ពុជា មានន័យថា (ម្ចាស់អធិរាជនៃនគរកម្ពុជា) ដែលតំណាងឲ្យ អធិបតេយ្យភាពជាតិ ។
  • ៩.និមិត្តសញ្ញា មេដាយ កិត្តយស ៖ គឺជានិមិត្តសញ្ញានៃការបំពាក់ឋារន្តនរៈស័ក្ដិ ទទួលស្គាល់តួនាទី ឬ មុខតំំណែង ផ្ដល់ជាកិត្តយស ដល់អង្គព្រះមាក្សត្រនៃកម្ពុជា ក្នុងសេរីភាព និង សេចក្ដីថ្លៃថ្នូរ ដែលទទួលបានពីស្ថាប័នអន្តរជាតិផ្សេងៗ ។

អត្ថន័យនៃឈ្មោះ ព្រះរាជសិង្ហាកម្ពុជា

ត្រារាជ្យនៃកម្ពុជា ដែលមានឈ្មោះថា "ព្រះរាជសិង្ហា" ផ្សារភ្ជាប់ទៅនិងរឿងទេវៈកថា របស់ សាសនាហិណ្ឌូ គឺរឿង "នរៈសិង្ហា" ដែលពណ៌នាអំពី អាវតា ព្រះវិស្ណុ ក្រឡាខ្លួនជា នរ:សិង្ហា ដែលមានក្បាលជា សត្វតោ ដងខ្លួនជាមនុស្សដៃបួន ដែលប្រយុទគ្នាជាមួយនិង អាសុរា នាម "ហិរណ្ណាយក្សសិបុ" ដោយភាពស្មោះត្រង់និងការគោរពដល់សាសនា ព្រះសិវៈ "ហិរណ្ណាយក្សសិបុ" ត្រូវបានប្រទានពរ ពីទេព ព្រះសិវៈ ផ្ទាល់ ដែលទទួលបានពរទាំង១០ប្រការ ដូចជា ៖

  • ១.មិនអាចសម្លាប់នៅទីណាណាទាំងអស់ ។
  • ២.មិនអាចសម្លាប់នៅពេលព្រឹក
  • ៣.មិនអាចសម្លាប់នៅពេលថ្ងៃ
  • ៤.មិនអាចសម្លាប់នៅពេលពេលយប់
  • ៥.មិនអាចសម្លាប់នៅក្រោមដី
  • ៦.មិនអាចសម្លាប់នៅក្នុងទឹក
  • ៧.មិនអាចសម្លាប់នៅលំហអាកាស
  • ៨.មិនអាចសម្លាប់ដោយភ្លើង
  • ៩.មិនអាចសម្លាប់ នៅក្នុងនិងក្រៅ កន្លែងស្នាក់នៅណាទាំងអស់
  • ១០.មិនអាសម្លាប់ដោយអវុធណាទាំងអស់នៅក្នុងចក្រវាឡ ។

ប៉ុន្តែក្រោយមក "ហិរណ្ណាយក្សសិបុ" នៅតែអាចស្លាប់ ដោយអវតា ព្រះវិស្ណុះ នាម "នរៈសិង្ហា" ដែលមានពាក់កណ្ដាលជាសត្វ និងពាក់កណ្ដាលជាមនុស្ស សម្លាប់ដោយប្រើ ក្រចកមុតស្រួត ត្រង់ពាក់កណ្ដាលមាត់ទ្វារ ចំពេលព្រះអាទិត្យលិចបាត់អស់ពាក់កណ្ដាល ភាពអស្ចារ្យនៃសាច់រឿងនេះត្រូវបានដាក់បញ្ជូលជាឈ្មោះត្រាជាតិរបស់កម្ពុជា គឺ ព្រះរាជសិង្ហា ដែលយកតាមលំនាំសាច់រឿងនេះ ។[]

បាវចនាព្រះមហាក្សត្រ ព្រះចៅក្រុងកម្ពុជា

ឯកសារយោង

  1. Hubert de Vries (2012-03-02). "Cambodia Royal Arms". Hubert Herald.nl. Retrieved 2013-08-18.
  2. The Complete Guide to National Symbols and Emblems [V.2]. Santa Barbara, Calif. : Greenwood Press. 2010. p. 977. https://www.worldcat.org/title/complete-guide-to-national-symbols-and-emblems-v-2/oclc/1002080269.  ISBN 0313344981
  3. Cambodian Glory: The Mystery of the Deserted Khmer Cities and Their Vanished Splendour; and a Description of Life in Cambodia Today. T.Butterworth, Limited, 1938 the University of Michigan. p. 383. https://www.worldcat.org/title/cambodian-glory-the-mystery-of-the-deserted-khmer-cities-and-their-vanished-splendour-and-a-description-of-life-in-cambodia-today/oclc/. 
  4. The Royal House of Cambodia. Phnom Penh Monument Books c 2003. p. 102. https://www.worldcat.org/title/royal-house-of-cambodia/oclc/1075106932.  ISBN 1075106932
  5. Cambodian Buddhism : history and practice. Honolulu : University of Hawai'i Press, ©2005. 2002. p. 352. https://www.worldcat.org/title/cambodian-buddhism-history-and-practice/oclc/1018084135.  ISBN 9789749575963
  6. Bidhi pracam tap bir khae. Bhnam Ben : Buddhasasana Pandity, 1966. p. 107. https://www.worldcat.org/title/bidhi-pracam-tap-bir-khae/oclc/1012856319.  ISBN 1012856319
  7. Rẏaṅ Ratanāvaṅs Volume 7. Bhnaṃ beñ : Paṇṇāgār Gim Seṅ, .B.E 2493 (1950), the University of Michigan. 1952. https://books.google.com.kh/books?id=. 
  8. Kambujasuriyā: dassanāvattī phsāy qaksarsāstr niṅ qaksarsāstr dūdau Volume 52. Buddhasāsnapandity, 1998 the University of Wisconsin-Madison. 2017. https://www.worldcat.org/title/kambuja-suriya-dassanavatti-phsay-qaksarsastr-nin-qaksarsastr-dudau/oclc/. 
  9. Magguddesk ̊nagar, Volume 1. Roṅ Bumb Braḥ Rāja Draby, 1941 the University of Michigan. https://www.worldcat.org/title/magguddesk-nagar/oclc/23578724.