Jump to content

ព្រះរាជសង្ហារកម្ពុជា

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១៩:៥១ ថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១ ដោយ 117.20.116.250 (ការពិភាក្សា)

ព្រះរាជសិង្ហាកម្ពុជា
Royal Arms of Cambodia

និមិត្តសញ្ញា ព្រះរាជសិង្ហាកម្ពុជា ដាក់ឲ្យប្រើប្រាសជាផ្លូវការណ៍ ឆ្នាំ១៩៥៣
ម្ចាស់ត្រាបញ្ជារ នរោត្តម សីហមុនី

ព្រះមហាក្សត្រនៃកម្ពុជា

ប្រមុខរដ្ឋ ពន្លឺឆព័ណ្ណរង្សី និង

ព្រះមកុដរាជ្យ

អជ្ញាសឹក សញ្ញាអូម ស្រដៀងលេខ ៩ និង

ព្រះខ័នរាជ្យ

ខែលការពារ គុជសីហ៍ និង រាជសីហ៍
ការជ្រោមជ្រែង បញ្ឈរឆ័ត្ររួតមាស ១គូ
ទីតម្កល់ ជើងពានមាស និង និមិត្តសញ្ញាគួស្រូវ
ឈ្មោះនៃត្រាបញ្ជារ ព្រះចៅ ក្រុង កម្ពុជា
ឥស្សរយស និមិត្តសញ្ញា មេដាយ កិត្តិយស

ព្រះរាជសិង្ហាកម្ពុជា គឺជានិមិត្តសញ្ញាត្រារាជនៃ ព្រះរាជាណាចក្រកម្ពុជា ដែលតំណាងឲ្យ រាជានិយមកម្ពុជា ដែលមានរចនាដើម នៅឆ្នាំ ១៨៦០ តាងពីរាជកាល ព្រះបាទ នរោត្តម [] ហើយមានឃើញបន្តមកឆ្នាំ ១៩៣៥ ដែលបានយកមកប្រែសម្រួលប្រើប្រាស ក្រោយពេលកម្ពុជាទទួលឯករាជពីប្រទេសបារាំង ឆ្នាំ ១៩៥៣ និងមិនបានប្រើប្រាសនៅពេលដែលកម្ពុជាជួបនិងវិបត្តិសង្គ្រាមផ្ទៃក្នុង ទស្សវតន៍ឆ្នាំ៧០ នោះទេ ។ "ព្រះរាជសិង្ហាកម្ពុជា" គឺជានិមិត្តសញ្ញាត្រាជាតិដែលមិនអាចខ្វះបាននៅក្នុងសង្គមពិភពលោកសព្វថ្ងៃវាចាំបាច់ត្រូវកំណត់សម្គាល់ និងកំណត់សម្គាល់ភាពមិនត្រឹមត្រូវនៃអត្តសញ្ញាណអ្វីមួយ មិនចំពោះតែនិមិត្តសញ្ញារបស់យើងប៉ុណ្ណោះទេ ប៉ុន្តែនិមិត្តសញ្ញាពីប្រទេសនិងទឹកដីដែលនៅឆ្ងាយពីផ្ទះក៏ដូចគ្នា។ និមិត្តសញ្ញាត្រាជាតិផ្តល់សិទ្ធិអំណាចដល់អ្នក ដើម្បីកំណត់អត្តសញ្ញាណនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ នៃកិច្ចការរដ្ឋបាលផ្សេងៗ នៅទូទាំងពិភពលោក ។ កូនសៀវភៅត្រាជាតិ ដែលយើងហៅថា លិខិតឆ្លងដែន ឬ ប៉ាសស្ព័រ (អង់គ្លេស: Passport) ដែលណែនាំពេញលេញសម្រាប់សម្គាល់និមិត្តសញ្ញាជាតិមានលក្ខណៈពិសេសនៃនិមិត្តសញ្ញាអន្តរជាតិនិង ជានិមិត្តសញ្ញាវប្បធម៌ដែលមិនធ្លាប់មានពីមុនមកដែលបានចងក្រងនៅក្នុងការងារសង្ខេបនិងងាយស្រួលប្រើប្រាសក្នុងការធ្វើដំណើរឆ្លងប្រទេសទៅណាមកណា វារួមបញ្ចូលទាំងរដ្ឋសមាជិក អង្គការសហប្រជាជាតិ ទាំងអស់និងប្រទេសដែលមិនទាន់ទទួលស្គាល់ពេញលេញជាផ្លូវការណ៍ផងដែរ ។ []

អត្ថន័យ នៃព្រះរាជសិង្ហាកម្ពុជា

ព្រះរាជសិង្ហាកម្ពុជា ចែកចេញជា ៩ នៃនិមត្តសញ្ញាអត្ថន័យ ៖

  • ១. ពន្លឺឆព័ណ្ណរង្សី ៖ គឺជាពន្លឺចែងចាំងដែលនៅចុងកំពូលនៃនិមិត្តសញ្ញាត្រាជាតិ ដែលតំណាំងឲ្យភាពត្រចៈត្រចង់ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រៀបបានដូចទៅនិងពន្លឺព្រះសូរិយាដែលបានចែងចាំងស្រោចស្របមកលើ ព្រះមហាក្សត្រនៃកម្ពុជា និងប្រជានុរាស្ត្រ ប្រកបដោយសេចក្ដីសុខ ភាពរីកលូតលាស់ និងភាពរីកចម្រើនរុងរឿង ។[]
  • ២.ព្រះមកុដរាជ្យ ៖ គឺជាមួកដែលមានរាង្គជារាងកោណធ្វើពីមាស និងមានដាំគ្រាប់ពេជ្រ និងត្បូងមានតម្លៃ ដែលសន្មត់ថាជាមួកដ៏អស្ចារ្យបង្ហាញពីភាពជាម្ចាស់ដែនដី ដែលតំណាងឲ្យភ្នំព្រះសុម៉ែរ (Mount Meru) ដែលជាភ្នំដ៏ពិសិដ្ឋនៃលំនៅឋាន របស់ពួកទេវៈ ឬពួកទេព្ដា និង ត្រូវបានផ្ទេរពីស្តេចមួយទៅស្តេចមួយតាមចំណារតាំងពី សម័យអង្គរ តរៀងមក ។ []
  • ៣.សញ្ញាអូម ដែលមានរាង្គស្រដៀងនិង លេខ៩ ខ្មែរ ៖

គឺជា និមិត្តរូបនិទានកថា តំណាងឱ្យរាងកាយមនុស្សជារូបវ័ន្ត ដែលបង្កើតបានជាព្យាង្ដដពិសដ្ឋ នៃឬសគល់ អក្សរសិល្ប៍មន្តអាគមន៍ខ្មែរ ដូចជា សាក់យ័ន្ត ដែលមានប្រភពមកតាំងពីសម័យចក្រភពខ្មែរ មកម្ល៉េះ ។ []

  • ៤.ព្រះខ័នរាជ្យ ៖ គឺជាដាវដ៏ពិសិដ្ឋ រាប់ជា​គ្រឿង​រាជ្យកុធភ័ណ្ឌ របស់ ព្រះមហាក្សត្រនៃកម្ពុជា សម្រាប់យកមប្រហារជីវិតមន្ត្រីជាន់ខ្ពស់ ក្នុងស្ថាប័ននិតិរដ្ឋ ក្រោមការគ្រប់គ្រង់របស់អង្គព្រះមហាក្សត្រ មិនត្រឹមតែប៉ុនណោះ ព្រះខ័នរាជ្យ ជានិមិត្តរូបតំណាង ឲ្យ ព្រះមហាក្សត្រកម្ពុជា ជាច្បាប់អជ្ញាសឹក នៃតុលាកំពូលដែលមានសិទ្ធ សម្រេចកាត់ទោសជាមុន ទើបវិនិច្ឆ័យជាក្រោយ ។ []
  • ៥.គុជសីហ៍ និង រាជសីហ៍ គឺជាសត្វក្នុងព្រេងនិទាន ទេវកថា របស់ព្រហ្មញ្ញសាសនា ដែលជាសត្វមានអំណាច ប្រកបទៅដោយរាជានុភាព ខ្លាំងខ្លា ក្នុងចម្បាំងទេវកថា នៃចម្បាំងពួកទេវតា ឬ ពួកទេវៈ ដែលត្រូវបាន ព្រះមហាក្សត្រនៃកម្ពុជា ជ្រើសរើសពិសេសជា និមិត្តសញ្ញានៃកិច្ចការពារ ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ ១៩៥៣ ដោយព្រះបាទ នរោត្តម សីហនុ[]
  • បញ្ឈរឆ័ត្ររួតមាស ៖
  • ជើងពានមាស និង និមិត្តសញ្ញា គួស្រូវ ៖
  • ព្រះចៅក្រុងកម្ពុជា ៖
  • និមិត្តសញ្ញា មេដាយ កិត្តយស ៖

ឯកសារយោង

  1. Hubert de Vries (2012-03-02). "Cambodia Royal Arms". Hubert Herald.nl. Retrieved 2013-08-18.
  2. The Complete Guide to National Symbols and Emblems [V.2]. Santa Barbara, Calif. : Greenwood Press. 2010. p. 977. ល.ស.ប.អ. 0313344981. https://www.worldcat.org/title/complete-guide-to-national-symbols-and-emblems-v-2/oclc/1002080269. 
  3. Cambodian Glory: The Mystery of the Deserted Khmer Cities and Their Vanished Splendour; and a Description of Life in Cambodia Today. T.Butterworth, Limited, 1938 the University of Michigan. p. 383. https://www.worldcat.org/title/cambodian-glory-the-mystery-of-the-deserted-khmer-cities-and-their-vanished-splendour-and-a-description-of-life-in-cambodia-today/oclc/. 
  4. The Royal House of Cambodia. Phnom Penh Monument Books c 2003. p. 102. https://www.worldcat.org/title/royal-house-of-cambodia/oclc/1075106932.  ISBN 1075106932
  5. Cambodian Buddhism : history and practice. Honolulu : University of Hawai'i Press, ©2005. 2002. p. 352. https://www.worldcat.org/title/cambodian-buddhism-history-and-practice/oclc/1018084135.  ISBN 9789749575963
  6. Bidhi pracam tap bir khae. Bhnam Ben : Buddhasasana Pandity, 1966. p. 107. https://www.worldcat.org/title/bidhi-pracam-tap-bir-khae/oclc/1012856319.  ISBN 1012856319
  7. Rẏaṅ Ratanāvaṅs Volume 7. Bhnaṃ beñ : Paṇṇāgār Gim Seṅ, .B.E 2493 (1950), the University of Michigan. 1952. https://books.google.com.kh/books?id=.