Jump to content

ពិភពក្រុមតន្ត្រីតូច

ពីវិគីភីឌា
ពិភពក្រុមតន្រ្តីតូច (SWSB)
Smallworld Smallband
ឯកសារ:Smallworld Smallband.jpg
ព័ត៌មានផ្ទៃខាងក្រោយ
ស្គាល់ផងដែរថាជាក្រុមតូច (SWSB)
ដើមកំណើតភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
ប្រភេទ
  • R&B, Pop Rock, And Pop dance
ឆ្នាំសកម្ម2013–present
ស្លាកតន្ត្រីPleng By Smart Music
គេហទំព័រhttps://smallworldsmallband.com/about-us/
សមាជិក
សមាជិក
  • រៀម សុខភិរម្យ
  • រិទ្ធី លម្អរកេសរ
  • ម៉ម ពេជ្ជរិទ្ធ
  • រ៉ុង សុភីដាវីដ

ពិភពក្រុមតន្ត្រីតូច (English: Smallworld Smallband) (SWSB) គឺជាក្រុមចម្រៀង Original Artist ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ ២០១៣ បទចម្រៀងដែលធ្វើឲ្យក្រុមមួយនេះសាងកេរ្តិ៍ឈ្មោះមកដល់បច្ចុប្បន្ននេះគឺបទ ឱទង់ជាតិខ្មែរ ដែលជាប្រយោគស្នេហាជាតិដ៏សុីជម្រៅ។ រហូតមកដល់ឆ្នាំ 2017 ទើបពួកគេមកចូលរួមជាមួយផលិតកម្ម Pleng By Smart Music.

ប្រវត្តិ

ក្នុងឆ្នាំ ២០១៣ Smallworld Smallband (SWSB) បានបង្កើតឡើងនិងបានចេញនូវបទចម្រៀង Original ទី១ របស់ពួកគេនៅលើបណ្ដាញសង្គម Youtube និង Facebook គឺបទ ឱទង់ជាតិខ្មែរ ដែលមានភាពរណ្ដំ នឹងបង្កើតភាព នឹករលឹកទៅដល់ការស្រលាញ់សង្គមជាតិរបស់ខ្លួនផងដែរ។ រហូតមកដល់ឆ្នាំ ២០១៧ ក្រុម (SWSB) បានចេញនៅអាលប៊ុមទី១ អាលប៊ុម ២x៥ (English: Album 2x5) របស់ពួកគេដែលប្រាប់ពីរឿងបុគ្គលនិងជីវិតរបស់សមាជិកពួកគេម្នាក់នៅក្នុងក្រុមតន្រ្តីនេះ ដែលចេញផ្សាយដោយផលិតកម្ម Pleng By Smart Music [] ពួកគេត្រូវបានគេស្គាល់តាមរយៈការបង្កើតនូវស្ទីលថ្មីនៃតន្ត្រីពេញនិយមនៅក្នុងប្រទេសកម្ពុជា ក្រុមនេះគេស្គាល់ជាទូទៅដោយសារពួកគេបានចូលរួមក្នុងកម្មពិធី បុណ្យភូមិ ប្រចាំឆ្នាំ នៃវិស្សមកាលតន្ត្រីជារៀងរាល់ឆ្នាំផងដែរ សម្រាប់ ពិធីបុណ្យចូលឆ្នាំខ្មែរ[]

សមាជិកក្រុមតន្រ្តី

សមាជិកបច្ចុប្បន្ន []

  • រៀម សុខភិរម្យ ជាអ្នកអ្នកតាក់តែងបទភ្លេង និងជាអ្នកលេងហ្គីតាសម្រាប់ SWSB ដែលគាត់គឺជាម្ចាស់ Studios Sdab និងជាមេក្រុមដឹកនាំ SWSB ផងដែរ ។
  • រិទ្ធី លម្អរកេសរ ជាអ្នកច្នៃប្រឌិតវប្បធម៌វ័យក្មេងអ្នកនាំមុខខាងច្រៀង និងជាអ្នករចនាក្រាហ្វិច សម្រាប់ SWSB ផងដែរ ។
  • រ៉ុង សុភីដាវីដ ជាអ្នកលេងភ្លេងសម្រាប់ SWSB ដែលគាត់គឺជាដៃស្គរ ឬ អ្នកវាយស្គរផងដែរ ។
  • ម៉ម ពេជ្ជរិទ្ធ ជាអ្នកច្រៀង តាក់តែងនិពន្ធទំនុកច្រៀង និងជាអ្នកផលិតបទចម្រៀងសម្រាប់ SWSB ផងដែរ ។

កាត់ឡុកតន្ត្រី

ឈ្មោះ អាលប៊ុម រូបគ្រប​អាលប៊ុម សិល្បៈ បានចេញផ្សាយ ​ ផលិតកម្ម
ឱទង់ជាតិខ្មែរ ឯកសារ:Album Oh Khmer Flag.jpg ក្រុមតូច ២០១៣ Own Studios
អាលប៊ុម ២x៥ ឯកសារ:Album 2x5.jpg ក្រុមតូច ២០១៧ Pleng By Smart

ពានរង្វាន់ និងការទទួលស្គាល់

ឆ្នាំ ប្រភេទពាន ស្ថាប័នផ្សព្វផ្សាយ លទ្ធផល កំណត់ចំណាំ
​​ 2019 Best Music Band of The Year NRG Music Award Won      NRG 89FM Cambodia []
​​ 2019 Best Creative Artist of The Year NRG Music Award Won      NRG 89FM Cambodia []
​​ 2019 Best Music Album of The Year NRG Music Award Won      NRG 89FM Cambodia []

ឯកសារយោង

  1. small-world-small-bands-debut-album Asialife Magazine (9 June 2017)
  2. SWSD Debut album release concert tonight at the Black Box Theatre.By Phnom Penh Post (19 May 2019)
  3. "Bonn Phum: Celebration of culture & tradition". The Khmer Times. 11 April 2019. https://www.khmertimeskh.com/50595593/bonn-phum-celebration-of-culture-tradition/។ បានយកមក 19 May 2019. 
  4. NRG Music Award, Best Music Band By Worldbridgemedia.com 2017
  5. NRG Music Award, Best Creative Artist By Worldbridgemedia.com 2017
  6. NRG Music Award, Best Music Album By Worldbridgemedia.com 2017