Jump to content

អក្សរសាស្រ្ត

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៩:៣០ ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ដោយ សៀកហ៊ (ការពិភាក្សា | ការរួមចំណែក) (បានបង្កើតទំព័រដែលផ្ដើមដោយ == សម័យអង្គរ == លិខិតធម្មតា និងអត្តបទទាំងអស់ដ...)
(ប្រៀបធៀប) ← កំណែ​ចាស់ជាង | កំណែថ្មីបំផុត (ប្រៀបធៀប) | កំណែថ្មីជាង → (ប្រៀបធៀប)

សម័យអង្គរ

[កែប្រែ]

លិខិតធម្មតា និងអត្តបទទាំងអស់ដូចជាឯកសារផ្លូវការជាដើមសុទ្ធតែសរសេរនៅលើស្បែកសត្វប្រើស ស្បែករមាំង និងស្បែកផ្សេងទៀត ដែលយកមកហាលឱ្យស្ងួតលាបពណ៌ខ្មៅ។ គេកាត់ស្បែកសត្វនោះឱ្យមានទំំហំតូច ឬធំទៅតាមសេចក្តីត្រូវការ និងយកម្សៅម្យ៉ាងមកប្រើមានសណ្ឋានដូចដីសនៅស្រុកចិន ដោយលញ់ឱ្យវែងចិតចុងស្រូចគេហៅថាសោ ហើយគេសរសេរដោយដៃបានជាប់ដិតល្អណាស់ មិនងាយនឹងរលុបឡើយ។ កាលណាគេសរសេរហើយគេយកដីសមកសៀតនឹងត្រចៀកនាំឱ្យគេចំណាំបានថាអ្នកនោះហើយជាអ្នកសរសេរ។ បើសរសេរហើយត្រូវការលុបវិញតោងប្រើរបស់ទទឹកយកមកជូតទើបរលុបអក្សរនោះទៅវិញ។ អក្សរនោះមានរូបរាងដូចអក្សរជនជាតិតូវដូច្នោះដែរ។ ការសរសេរជាលិខិតអ្វីក៏ដោយគេសុទ្ធតែសរសេរពីក្រោយទៅមុខ មិនសរសេរពីលើចុះក្រោមទេ[]

ឯកសារយោង

[កែប្រែ]
  1. កំណត់ហេតុរបស់ជីវ តាក្វាន់ អំពីប្រពៃណីអ្នកស្រុកចេនឡា លីធាម តែង ឆ្នាំ១៩៧៣ ទំព័រទី១៨