Jump to content

ពិធីបុណ្យអុំទូក

ពីវិគីភីឌា

បុណ្យអុំទូក

ឯកសារ:Cambodia Water and Moon Festival Poster.jpg

Cambodia Recording Royal Water Festival 1873.
ព្រះរាជពិធីបុណ្យអុំទូកប្រារព្ធលើកដំបូងក្នុងរាជព្រះបាទ នរោត្ដម ឆ្នាំ១៨៧៣
ឈ្មោះ​ផ្លូវការណ៍ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ
ឈ្មោះហៅកាត់ បុណ្យអុំទូក
ប្រភេទបុណ្យ បុណ្យសន្តៈរដូវ (រដូវរំហើយ)
ប្រារព្ធដោយ ជនជាតិខ្មែរ
រយៈពេល ៣ ថ្ងៃ
ថ្ងៃចាប់ផ្ដើម និង ថ្ងៃបញ្ចប់ រៀងរាល់ខែវិច្ឆិកា ពេលខ្លះចុងខែតុលា
ប្រវត្តិទេវៈកថា ទាក់ទងនិងសាសនា ហិណ្ឌូ និង ពុទ្ធសាសនា
ប្រារព្ធលើកដំបូង រាជព្រះបាទ នរោត្ដម
ចុះកាលបរិច្ឆេទ ឆ្នាំ ១៨៧៣

បុណ្យអុំទូក ជាពិធីបុណ្យជាតិធំមួយក្នុងចំណោមពិធីបុណ្យជាតិធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលកម្ពុជាប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ចិកា ដែលពេលខ្លះអាចធ្លាក់មកចុងខែតុលា ដែលជាខែចេញវស្សា នៃរដូវរកត្រី ពិធីបុណ្យអុំទូកត្រូវគេជឿថា ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​តាំង​ពី​សម័យ​បុរាណកាលមក​ ក្នុង​រជ្ជកាល​ព្រះ​បាទ​ ជ័យវរ្ម័នទី៧ ក្នុងឆ្នាំ (១១៨១ នៃ គ.ស) រហូតមកដល់បច្ចុប្បន្ន ។ ដើម្បីរំលឹកដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កង​ទ័ព​​ជើង​ទឹក​ខ្មែរ ដែល​បាន​រំដោះ​ទឹកដី​រួច​ផុត​ពី​ការ​ជិះ​ជាន់​ របស់​ពួក​ខ្មាំង​សត្រូវ​ (​ពួក​ចាម) នៃអាណាចក្រចម្ប៉ា  ចម្ប៉ា ក្នុងចម្បាំងលើទូកនាបឹងទន្លេសាប [] ។ ហើយពិធីបុណ្យអុំទូក របស់កម្ពុជាបានប្រារព្ធធ្វើជាលើកដំបូងក្នុងរាជព្រះបាទ នរោត្ដម ក្នុងឆ្នាំ ១៨៧៣ នេះបើយោងតាមឯកសាររបស់បារាំង (Magasin Pittoresque 1873) [] ។​

ពិធីបុណ្យអុំទូកមានរយៈពេល ៣ថ្ងៃ​

ឯកសារ:Preah Mae Kongkea.jpg
ព្រះម៉ែគង្គា​នៃសិល្បៈខ្មែរ

ដោយថ្ងៃទីមួយ ជាថ្ងៃបើកកិច្ចប្រណាំងទូក​ ស្ថាប័នព្រះមហាក្ស័ត្រ ត្រូវរៀបចំទូកព្រះទីនាំងជហ្វាជ័យ ចំនួន២ ដាក់ឲ្យទន្ទឹមគ្នា ដើម្បីធ្វើជាទីព្រ័ត លុះក្រោយពេលដែលកម្មវិធីប្រណាំងទូកប្រព្រឹត្តទៅដល់ពេលល្ងាច គេមានការលយប្រទីបធំៗនៅម៉ោង ៦ ល្ងាច ដែលតំណាងឲ្យស្ថាប័នជាតិ ដើម្បីបួងសួងសុំសេចក្ដីសុខពី ព្រះម៉ែគង្គារ ឬ (Goddess Ganga ) [] ព្រះម៉ែគង្គា មានព្រះហស្ថកាន់ផ្កាឈូក និង ក្អមទឹក មានយាន្តជំនិះ ជាសត្វទឹក មកករ ត្រីរាជ ក្រពើ អណ្តើក .ល។ គង្គា មកពីពាក្យ ទន្លេនៅឥណ្ឌាឈ្មោះថា កាំងកា (Ganga river) ជាទន្លេ ពិសិដ្ឋ នៃ គ្រប់ជំនឿសាសនាទាំងអស់នៅឥណ្ឌា ជាពិសេស ពួកហិណ្ឌូ ទោះបី ពុំមានទន្លេ (Ganga) នៅខ្មែរ តែព្រះម៉ែគង្គា នៅតែជាព្រះម៉ែថែរក្សាទឹកទាំងអស់ដូចជា សមុទ្រ ទន្លេ ស្ទឹង ព្រែក បឹង ដែលជាប្រភពទឹកនៃការចិញ្ចឹបបីបាច់ដល់មនុស្សសត្វទាំងពួង និង ការហូរនាំនូវដីល្បាប់និង ភោគផលត្រីជាដើម ។ ខ្មែរក៏មានទន្លេដពិសិដ្ឋមួយដែរ ដែលមានលក្ខណះជា ជ័យភូមិហិណ្ឌូ គឺ ទន្លេសាប ការស្រលាញ់ និង គោរពនូវធម្មជាតិ ជាមាតា និងថែរក្សា មាតាខ្លួន ប្រកបដោយ ការដឹងគុណ និង ខមាលទោស ប្រជាជនខ្មែរតែងតែ ធ្វើនូវកូនប្រទីបតូចៗ ដើម្បីជាការដឹងគុណដល់ព្រះម៉ែគង្គាផង និងដើម្បីជាការបួងសួងផង ដែល​បាន​ផ្ដល់​នូវ​សេចក្ដី​សុខ​សប្បាយ​ ភោគ​ផល​ក្នុង​ការ​នេសាទត្រី ដែលជារបរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ។[] នៅ​ពេល​យប់ តាម​ក្រសួង​នីមួយ​ៗ មាន​បណ្ដែត​ប្រទីប​លម្អ​ទៅ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​គួរ​ជា​ទី​គយ​គន់ និង​បាញ់​កាំជ្រួច​ អបអរភាពរុងរឿងសំបូរសប្បាយរបស់ជាតិ រីឯថ្ងៃទី២ ជាថ្ងៃសំពះព្រះខែ និង អកអំបុក ដែលប្រព្រឹត្តទៅនៅម៉ោង​ ១២ រំលងអាធ្រាតុ ដែលទាក់ទង ទៅនិងពិធីដាលអំបុក និង អុចចង្កៀងគោម បួងសួងទៅដល់ព្រះពោធិសាត់ ដែលទ្រង់យកកំណើតជា (សៈសៈបណ្ឌិត) ទន្សាយ ក្នុងដួងព្រះច័ន្ទ ចំនែក នៅក្នុងពិធីអកអំបុកគេអាចលេងល្បែងជាក្រុម ដែលឲសមាជិកងើយអកអំបុកហើយប្រើពិធីចំអកឡកលើយធ្វើយ៉ាងណាឲ្យសមាជិក អករហូតដល់ឈ្លក់សើចទើបសម្រេចថាឲចាញ់ ហើយគេឲអ្នកចាញ់ហូបអំបុកជាមួយចេករហូតដល់អួរ ហើយថ្ងៃចុងក្រោយ គឺជាការកាត់ព្រ័ត្យ ដើម្បីបញ្ចប់នៅកិច្ចពិធី បុណ្យអុំទូក ។

សិល្បៈនៃការាំនៅលើក្បាលទូក

ឯកសារ:Dancing on the racing boats.png
សិល្បៈនៃការាំនៅលើក្បាលទូក

សិល្បៈនៃការាំនៅលើក្បាលទូក មានវត្តមានមកជាច្រើនឆ្នាំមកហើយ ត្រូវបានពលរដ្ឋគ្រប់រូបជឿថា តំណាងឲ្យដួងវិញាណនៃអ្នកថែរក្សាទូក ឬហៅថា ជំនាងទូក ដែលអាចជាវិញាណ ស្ត្រី ឬ បុរស ដែលមកថែរក្សាទូក តាមការអុចធូបសែនព្រេនអញ្ជើញហៅ មុនពេលក្រុមកីឡាករ យកទូកប្រណាំងរបស់ពួកគេមកប្រណាំងជាផ្លូវការណ៍ ក្នុងព្រះរាជពិធីបុណ្យអុំទូក ទំនៀមយកស្ត្រីមករាំនៅលើក្បាលទូកនេះ បានបន្តក្នុងផ្នត់គំនិតពលរដ្ឋខ្មែរមកដល់សព្វថ្ងៃនេះ ។ សិល្បៈនៃការាំនៅលើក្បាលទូក ក៏មានវត្តមាន បុរសផងដែរ ដែលតំណាងឲ្យអ្នកដឹកនាំទូក ដែលមានជាសម្រែកបញ្ជាក់ប្រាប់ ឲ្យក្រុមរបស់ខ្លួន ប្រតិបត្តិការណ៍ព្រមគ្នាៗ ដោយស្វាហាប់ និង ស្រុះគ្នាដើម្បីឈានទៅដល់ទីគោលដៅរបស់ពួកគេ។ ទូកប្រណាំងទាំងអស់តែងតែមាននៅរូបគំនូរ ភ្នែកទូក ដែលធ្វើឲ្យទូកហាក់ដូច ជាមានជីវិត តំណាងឲ្យ សត្វនាគ ផុសអណ្ដែតនៅលើផ្ទៃទឹកដូច្នោះដែរ។ []


កំណត់ត្រា នៃការប្រារព្ធពិធីបុណ្យអុំទូក

ពិធីលយប្រទីប ត្រូវបានប្រជាជនខ្មែរជឿថា បានកើតឡើងនៅស.វទី ១៣ តាមរយៈរូបចម្លាក់នៅ ប្រាសាទបាយ័ន ដែលពណ៌នាអំពី ប្រជាជននាសម័យអង្គរ បានប្រារព្ធពិធីដឹងគុណដល់ ព្រះម៉ែគង្គាទេវី អទិទេពនៃអ្នកថែរក្សាទឹក ជំនឿនៃពិធីលយប្រទីបនេះត្រូវបានពលរដ្ឋខ្មែរគោរព តរៀងមក មកដល់បច្ចុប្បន្ននេះ ។ តាមកំណត់ត្រាលោក ថាច់ប៉ែន ហៅពិក្ខុ (ប៉ាង ខាត់} ខេត្តឃ្លាំងកម្ពុជាក្រោម នៅក្នុងឆ្នាំ (១៥២៨ នៃ គ.ស) ព្រះបាទ ចន្ទរាជា ឬ អង្គចន្ទ ទី១ នៃអាណាចក្រលង្វែក បានបញ្ជាឲ្យ ស្ដេចត្រាញ់ នាមពញ្ញាតាត នៅស្រុកបាសាក់ ខេត្តបាសាក់ កម្ពុជាក្រោម​ ឲ្យត្រៀមទ័ពខ្មែរជើងទឹកដើម្បីច្បាំងជាមួយ និង ទ័ពយួនជើងទឹក ដែលបានចូលមកលុកលុយ ខេត្តព្រះត្រពាំង (បច្ចុប្បន្នវៀតណាមហៅ ត្រាវិញ) ដឹកនាំដោយ ស្ដេចត្រាញ់យួននាម ម៉ាក ដាងដុង (Mạc Đăng Dung of Đại Việt) នៃអាណាចក្រដាយវៀត ។ ទ័ពជើងទឹក ត្រូវប្រជុំធ្វើសមយុទ្ធ ដើម្បីសាកល្បងអុំប្រណាំងគ្នា ដើម្បីបង្កើនល្បឿននៃកងទ័ពជើងទឹក ពញ្ញាតាត លោកបាន​ចាត់​របៀប​រៀបចំ​ការពារ​ស្រុក​ឲ្យ​មាន​ទាហាន​ជើង​ទឹក​ចែក​ជា ៣​ក្រុម÷

  • ក្រុម​ទី​១ ហៅ​ទ័ព​ស្រួច ហាត់​ច្បាំង និង​ទូក​ដែល​មាន​ទ្រង់ទ្រាយ​ដូច​ទូក​ប្រណាំង​សព្វថ្ងៃ ដែលហៅថាទូក
  • ក្រុម​ទី​២ ហៅ​ទ័ព​ជំនួយ ហាត់​ច្បាំង និង​ទូក​ចែវ​ពីរ​ជួរ​ដែល​មាន​ទ្រង់ទ្រាយ​ដូច​ទូក​ប្រណាំង​សព្វថ្ងៃ។
  • ក្រុម​ទី​៣ ហៅ​ទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល​មាន​ចែវ មាន​ក្ដោង​មាន​ទ្រង់ទ្រាយ​ដូចជា​ទូក​បាសាក់ ហៅ​ទូក​ប៉ុកចាយ ហើយទូក​រាង​ស្ដួច​វែង​មាន​ដំបូល​តែ​មួយ​កាត់​ខាង​មុខ ឥត​ជញ្ជាំងប្រើប្រាសតែពេលយប់ជាមួយនិងភ្លើងចង្កៀង ដែលជា​ទូក​ដាក់​ស្បៀង​អាហារ​សម្រាប់​កងទ័ព ដែលជាការបញ្ជូនស្បៀងស្រូវអង្ករពីកំពង់ឆ្នាំង មកកាន់កម្ពុជាក្រោមនាខេត្តព្រះត្រពាំង រហូតដល់កងទ័ពជើងទឹកកម្ពុជាបានទទួលជ័យជំនះ ។ [] ក្រោយពេលទទួលជ័យជំនះ ស្របពេលដែលព្រះបាទពញ្ញាចន្ទឡើងសោយរាជ ក្នុងឆ្នាំ (១៥២៩ នៃ គ.ស) ទើបទ្រង់បង្កើតឲ្យមានពិធីលយប្រទីបនេះឡើង​ ជារៀងរាល់ឆ្នាំជាមួយនិងភ្លើងទាននៅពេលរាត្រី ដើម្បីជាការអបអរជ័យជំនះខាងជើងទឹកផង ដើម្បីឧទ្ទិសដល់ព្រះចង្កូមកែវ ព្រះពុទ្ធ បរមគ្រូនៃយើងផង ដែលរក្សាទុកនៅពិភពនាគផង និង ដើម្បីដឹងគុណដល់ព្រះម៉ែគង្គារផង ពេលនោះមកប្រជារាស្ត្របានប្រតិបត្តិគ្រប់គ្នាក្នុងការលយប្រទីប តូចៗជាមួយនិងការបួងសួងរហូតមកដល់សព្វថ្ងៃនេះ ហើយថៃបានចម្លងពីកម្ពុជា ហៅថា ឡូយក្រាថង ដែលបំឡែងចេញពីពាក្យ កន្ទោង របស់ខ្មែរ ។ [] [] []

ចំណាត់ថ្នាក់នៃការប្រណាំងទូក (២០១០ - ២០២០)

ចំណាត់ថ្នាក់នៃការប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ ដែលទទួលជ័យលាភី ពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ [១០]

ចំណាត់ថ្នាក់ ឈ្មោះទូក ចំណុះកីឡាករទូក តំណាងខេត្ត ក្រុង កំណត់ត្រាប្រចាំឆ្នាំ
N/A ការផ្អាកពិធីបុណ្យអុំទូក ទាក់ទងនិងព្រឹត្តិការណ៍ពិភពលោក ការរាតត្បាតនៃជំងឺ Covid-19 ២០២០
លេខ១ សារាយតេជោសែនជ័យ ៧៧ នាក់ ខេត្តកណ្ដាល ២០១៩
លេខ១ កោះកែសែនជ័យបារមីព្រះអង្គខ្មៅ ៧៧ នាក់ ខេត្តព្រះវិហារ ២០១៨
លេខ១ សារាយតេជោសែនជ័យ ៧៧ នាក់ ខេត្តកណ្ដាល ២០១៧
លេខ១ ក្ដាមប្រៃ ៦៤ នាក់ ខេត្តកំពង់ឆ្នាំង ២០១៦
N/A ការផ្អាកពិធីបុណ្យអុំទូក ដោយសារកម្ពស់ទឹកទាបពេក ហេតុផលផ្សេង នៃបាតុកម្មនយោបាយ ២០១៥
លេខ១ ស្រី​ស្រស់​គៀនជ្រៃ​ បារមី​តេ​ជោ ៧៥​ នាក់ ខេត្តកំពង់ចាម ២០១៤
N/A ការផ្អាកពិធីបុណ្យអុំទូក ទាក់ទងទៅនិងព្រឹត្តិការណ៍ជាតិ ការបោះឆ្នោតថ្នាក់ជាតិ ២០១៣
N/A ការផ្អាកពិធីបុណ្យអុំទូក ការយាងសោយព្រះទីវង្គត់ ព្រះបាទ នរោត្ដមសីហនុ ២០១២
N/A ការផ្អាកពិធីបុណ្យអុំទូក ព្រឹត្តិការណ៍​ដួលជាន់គ្នា​ស្លាប់នៅលើស្ពានកោះពេជ្រ នៅថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ 2010 ដែលឆក់យកជីវិតមនុស្ស ៣៥០​នាក់ ២០១១
លេខ១ ព្រឹទ្ធាចារ្យ​មហា​តេជោ​សែន​ជ័យ (ម្ទេស​ខ្មាំង) ៧២ នាក់ ខេត្តកំពង់ចាម ២០១០

ពិធីបណ្ដែតប្រទីប

ប្រទីបរដ្ឋសភាជាតិ
ឯកសារ:Loy Bratib.jpg

ពិធីបណ្ដែតប្រទីប របស់កម្ពុជា ដូចគ្នាទៅនិង ពិធី "Ganga puja" or "Ganga Dussehra​" របស់ឥណ្ឌា ដែលប្រារព្ធដើម្បីដឹងគុណដល់ព្រះម៉ែគង្គា ឬ (Goddess Ganga) ដែលធ្វើឡើងជារៀងរាល់ឆ្នាំ​។ ពិធីបណ្ដែតប្រទីប​ គឺជាពិធីដ៏សំខាន់មួយ ដើម្បីឲ្យពលរដ្ឋកម្ពុជាចេះ រំលឹកដល់ការដឹងគុណដល់ប្រភពទឹក ដែលប្រទានដោយព្រះជាម្ចាស់ ដែលជាសារៈសំខាន់ដល់ការទ្រទ្រង់ជីវិតប្រចាំថ្ងៃ​នៃជំនឿសាសនារបស់ពួកគេ ការប្រារព្ធពិធីបណ្ដែតប្រទីបនេះដើម្បីឲ្យប្រជាជនគ្រប់រូប អាចបួងសួងសុំសេចក្ដីសុខផង និងបួងសួង សុំបំណងប្រថ្នារបស់ខ្លួន​ផងដែរ ដើម្បីឲ្យព្រះអទិទេពប្រទានពរជ័យដល់ពួកគេ ។ បណ្ដែតប្រទីប គឺជាការបណ្ដែតចង្កៀងគោមដើម្បីឧទ្ទិសដល់ ព្រហ្មញ្ញសាសនាផង និង ពុទ្ធសាសនាផង

  • ឧទ្ទិសដល់ ពុទ្ធសាសនាដែលមានរៀបរាប់ក្នុងគម្ពីរ ទាថាវង្ស ភាសាបាលីមានចែងថា ព្រះចង្កូមកែវទាំង៤ នៃព្រះសម្មាសម្ពុទ្ធ ប្រតិស្ថាននៅទីទាំង៤ គឺ៖
    • នៅត្រៃត្រឹង្សសួគ៌ (Trāyastriṃśa)​ ឋានសួគ៌នៃទេវតាទាំង ៣៣ពួក
    • នៅពិភពនាគ (Naga World)​
    • នៅកាន្ធី (Kandy) ស្រីលង្កា
    • នៅទន្តៈបុរី (Dantapuri) ឬ ឥណ្ឌា [១១]

វិចិត្រសាល (លយប្រទីប)

ប្រវត្តិសត្វមករ

ឯកសារ:Loy Bratib Royal arms of Cambodia.jpg
ប្រទីបព្រះបរមរាជវាំង

មករ​ជា​ពាក្យ​សំស្ក្រឹត​ ដែល​មាន​ន័យ​ថា នាគ​សមុទ្រ ឬ សត្វ​ទឹក​ចម្លែក ។ ពាក្យ​នេះ​ជា​ពាក្យ​ដើម​នៃ​ពាក្យ 'mugger' ( गुंडा ) ក្នុង​ភាសា​ហិណ្ឌី។ ភាសា​ហិណ្ឌី ហៅក្រពើ​ថា मकर (មករ ឬ មករៈ)។ មានតំណាលថា មានអសុរៈមួយនាម វរៈត្រា (Vritra) ដែលជាអសុរៈ ដែលគ្រប់គ្រងលើពពួកនាគ បានទប់ទឹកទាំងអស់មិនឲ្យបង្អុរមកឋានមនុស្ស ដោយធ្វើឲ្យមានការកើតគ្រោះរាំងស្ងួតពាសពេញតំបន់ មនុស្សម្នាចាប់ផ្ដើមបួងសួងសុំឲ្យ ពួកទេវៈជួយ រំពេចនោះទេវតាស្រីមួយអង្គ ប្រកបដោយកិរិយាល្អស្អាត បានរំសាយសក់ចុះមកបង្កើតជាប្រភពទឹក នៅតំបន់នោះ មនុស្សម្នាសប្បាយចិត្តជាខ្លាំងក៏ប្រសិដ្ឋនាមទ្រង់ថា "ព្រះម៉ែគង្គា" (Goddess Ganga) ពេលនោះព្រះកេសារ (សក់) មួយសរសៃរបស់ព្រះនាងគង្គា បានធ្លាក់​មកដល់​ឋាន​មនុស្ស ក៏បានក្លាយជាសត្វមករ ហើយខ្លាំងជាងអ្វីៗទាំងអស់នៅលើលោក វាក៏បានលេប​​រាល់​សព្វសត្វ ទាំងពួងដែលវាជួបប្រទះ មិនថាមនុស្ស្ រាជសីហ៍ ឬ ពស់នាគរាជ ឡើយ ។ ដោយនៅឋានកណ្តាលគ្មានអ្នកណាអាចបង្ក្រាបសត្វមករនេះបាន ព្រះឥសូរ ឬ ព្រះសីវៈ (Shiva) ក៏ចុះមកតទល់ជាមួយមករ ដោយមានការសន្យាពីព្រះនាងគង្គាថា បើ​ព្រះឥសូរ​អាចចាប់សត្វមករ នោះបាន ទ្រង់នឹងរៀបអភិសេកជាមួយ។ ព្រះឥសូរក៏បានចុះមកតទល់ជាមួយនឹងមករ​អស់រយៈ​ពេលជាច្រើនថ្ងៃនៅតែមិនដឹងឈ្នះចាញ់។ ព្រះនាងគង្គាក៏បានប្រាប់ព្រះឥសូរ ថាបើព្រះអង្គចង់បង្ក្រាបមករ​បាន លុះត្រាតែព្រះអង្គលើកទូលព្រះបង្គំមកដាក់លើបាតដៃរបស់ព្រះអង្គ ហើយព្រះនាងគង្គារ បានប្រើកេសាររបស់ខ្លួនទម្លាក់ទៅក្នុងទឹក ដើម្បីស្រូបទាញយកទឹកទាំងអស់ចេញ រួចទុកឲ្យតែមករ​នោះឲ្យនៅលើគោក មករដែលជាសត្វទឹក ក៏ប្រែមកជាជើងរាជសី ព្រះឥសូរ ក៏ប្រើមហាទម្ងន់ អង្គុយសង្កត់ពីលើសត្វមករ មករមិនអាចទ្រាំនិងទម្ងន់ដែលសង្កត់របស់ព្រះឥសូរបាន មករ ក៏សុខចិត្តចុះចាញ់ព្រះឥសូរ ដោយអនុភាពកាចសាហាវ របស់សត្វមករ ព្រះឥសូរក៏ជប់ត្រង់មាត់សត្វមករ ឲ្យទៅជាប្រមោយសត្វដំរី សត្វមករ ក៏សន្យាថា និងខ្ជាក់រាល់សព្វសត្វ​ទាំងពួង​​នោះ​ចេញ​មកវិញ ហើយព្រះឥសូរ ក៏បានយកសត្វមករធ្វើជាយាន្តជំនិះចាប់ពីពេលនោះមក ហើយសត្វមករក្នុងទម្រង់ប្រមោយដំរី ក៏ត្រូវបានគេប្រសិទ្ធនាមថា គជសី ដែលមានរូបរាង្គស្រដៀងគ្នាទៅនិង រាជសី ដែលជាស្តេចតោ ជាអ្នកការពារ ព្រះរាជាណាចក្រកម្ពុជាបានធ្វើយកមកធ្វើជានិមិត្តរូប បាវចនាជាតិ នៃព្រះរាជាណាចក្រកម្ពុជា​ ។ ការប្រណាំងទូកនាគអាចត្រូវបានគេមើលឃើញថាជាការបង្ហាញឡើងវិញនូវនិមិត្តរូបទាំងនេះ ដែលជា ការប្រយុទ្ធគ្នានៃនិទាន ទេវកថា ផងដែរ ។ [១២]

ពិធីសំពះព្រះខែ (Offering to the Moon)

In the Buddhist Jataka tales called Cheadok in its Khmer version

តាមគម្ពីរ ពុទ្ធសាសនា សុវណ្ណសាមជាតក (ភាសាបាលី) ក្នុងកាល​កន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយ​រាជ្យក្នុង​ក្រុង​ពារាណសី​ មានតំណាលនិទានថា កាល​នោះ​ព្រះសម្ពុទ្ធបរមគ្រូ ទ្រង់សោយព្រះជាតិជាសត្វ​ទន្សាយ នៅអាស្រ័យ​ក្នុងដងព្រៃមួយ ក្នុងព្រៃនោះមាន ស្វា១ ចចក១ ភេ១ ជា​សំឡាញ់​​នឹង​គ្នា ​បាននៅរួមជាមួយនឹងទន្សាយ សុទ្ធតែជាបណ្ឌិត​សត្វ គឺសត្វ​ដែលមានចំណេះដឹង ​តែងនាំគ្នាស្វែងរកអាហារតាមគោចរស្ថានរៀងៗខ្លួន ដល់ពេល​ល្ងាច​ទើប​មកជួបជុំគ្នា ។ ចំណែកសៈសៈបណ្ឌិតគឺ (ទន្សាយ) តែងពន្យល់​ធម៌ដល់​សត្វទាំង​បីថា៖ អ្នករាល់គ្នាត្រូវធ្វើទាន រក្សាសីល ធ្វើឧបោសថកម្មកុំបីខាន ។ ​* នែ ! សំឡាញ់ស្អែកនេះជាថ្ងៃឧបោសថ អ្នក​ទាំង​អស់គ្នា​ត្រូវរក្សា​ឧបោសថ​ហើយឳ្យ​ទាន​ផង ​ព្រោះ​ការ​រក្សា​​សីល​​ហើយ​​ឳ្យទាន ​​តែង​បាន​​ផល​ច្រើន ទៅអនាគតជាតិ ។ សត្វ​ទាំងបីនោះ​ព្រម​ទទួល​ធ្វើតាម និង បានត្រាច់ចរណ៍ រកអាហារទៅតាមសណ្ឋានរៀងៗខ្លួន (សត្វភេ រកបាន​ត្រីថ្ពិនងាប់ស្រាប់ ​៧ក្បាល) (សត្វចចក រកបានសាច់ ​ទន្សងទើបតែស្លាប់មួយក្បាល) (សត្វស្វា រកបានផ្លែស្វាយមួយផ្លែ) ចំណេកឯ សៈសៈបណ្ឌិត (ទន្សាយ រកមិនអាហារសោះ) វេលានោះដែរ សក្កៈទេវរាជ នៃឋានទេវតា ឬ ព្រះឥន្ទ្រ (Indra) បានក្រឡាខ្លួនជាពួក សមណៈព្រាហ្មណ៍ នៃសាសនាហិណ្ឌូ ហៅថា ឥន្ទ្រព្រាហ្មណ៍ ចុះមកសាកល្បង ការបំពេញបរមីសីលនៃសត្វទាំងបួន ដោយល្បងជាការសុំអហារ នៃទាន​ ភេ ចចក ស្វា បានឲ្យអាហាររបស់ខ្លួន រៀងៗខ្លួន ប៉ុន្តែ សៈសៈបណ្ឌិត (ទន្សាយ) គឺមិនមានអាហារជាប់ខ្លួននោះទេ ឥន្ទ្រព្រាហ្មណ៍ បានសុំអាហារ សៈសៈបណ្ឌិត (ទន្សាយ) ជាច្រើនលើក ហើយពោលថា ៖ ម្នាទន្សាយ អង្គអត្មា មិនធ្វើ​បាណាតិបាតា នោះទេ​ "បាណាតិបាតា ប្រែថា ការមិនសំលាប់សត្វ ឬ ប្រមាថជីវិតអ្នកដទៃ" ទន្សាយ តបថា ចូរម្នាលព្រាហ្មណ៍ទៅរក​អុសបង្កាត់​ភ្លើង​ហើយមក​ប្រាប់​ដល់ខ្ញុំចុះ ខ្ញុំនិង​លោត​​ ទម្លាក់​ខ្លួនត្រង់កណ្តាល​រ​ងើកភ្លើងនោះ ​បើសាច់ខ្ញុំ​ឆ្អិនល្មម​ហើយ​ សូម​ម្នាលព្រាហ្មណ៍ពិសាហើយធ្វើសមណៈធម៌ចុះ ។ វេលានោះឥន្ទ​ព្រាហ្មណ៍បានបង្កាត់ភ្លើង ​ឆេះសន្ធោរ​សន្ធៅ​ ហើយមកប្រាប់ដល់​ទន្សាយបណ្ឌិត ទន្សាយបណ្ឌិត ក៏លោតទៅជិត​គំនរភ្លើង​នោះហើយពោលថា៖ ទានរមែងដោយសចៈ បើទានដែលករុណាឲ្យនោះមិនបរិសុទ្ធ ការបំពេញបរមីក៏គ្មានន័យនោះដែរ ​ពោលចប់ សៈសៈបណ្ឌិត (ទន្សាយ) ក៏​​រលាស់​ខ្លួនបីដងហើយ ក៏លោតទៅក្នុងគំនរភ្លើង​ដោយ​ចិត្ត​រីករាយ​​និងជ្រះថ្លា ប៉ុន្តែគំនរភ្លើងនោះមិនកក្ដៅឆេះរោមបណ្ឌិត ទន្សាយឡើយ ក្រោយមកឥន្ទ្រព្រាហ្មណ៍ បានក្រឡាខ្លួនជា ព្រះឥន្ទ្រវិញ ហើយពោលថា ទានដែលជ្រះថ្លាគឺជាគុណដប្រពៃ ព្រះឥន្ទ្ ក៏បន់ស្រន់សុំឲ្យព្រះម៉ែគង្គា ដែលរក្សាពិភពទឹកនៅក្នុងលោក ហោះនាំយក ម្នាលទន្សាយបណ្ឌិត ដែលមានគុណរបស់អ្នក​ចូរតាំង​នៅអស់​មួយ​​កប្ប កុំឳ្យ​រលុបបាត់នៅក្នុងភទ្ទកប្បឡើយ ព្រះម៉ែគង្គាក៏ពរទន្សាយពោធិសត្វហោះទៅមណ្ឌលព្រះច័ន្ទ រួចអធិដ្ឋានសូមឲ្យរូបទន្សាយមានឌិតជាប់ក្នុងដួងព្រះច័ន្ទ ។ ឯសត្វទាំង ៤ ក៏នាំគ្នារក្សាសុចរិតធម៌ ដរាបដល់អស់អាយុ បានទៅកើតក្នុង​ទេវលោក​ទាំងអស់គ្នា ជាតកនេះព្រះសាស្តាទ្រង់ត្រាស់ថា ភេក្នុងកាលនោះគឺអានន្ទ ចចកគឺ​មោគ្គល្លាន​ ស្វាគឺសារីបុត្រ ព្រះឥន្ទ្រគឺឥន្ទ្រព្រាហ្មណ៍ ទន្សាយបណ្ឌិត​គឺអង្គ​ព្រះតថាគត ​៕​ ចាប់ពីពេលនោះមក ព្រេងនិទានដ៏មានអត្ថន័យនេះ បានដក់ជាប់នៅក្នុងផ្នត់គំនិត ខ្មែរពុទ្ធសាសនិក មកដល់បច្ចុប្បន្ន ហើយបានផ្សារភ្ជាប់ទៅនិងជំនឿ សែនព្រេន សំពះព្រះខែ សូមពរពីពួកទេវតា ដើម្បីថែរក្សាសេចក្ដីសុខចម្រើនដល់ពលរដ្ឋជារៀងរាល់ឆ្នាំ ។ [១៣]

ពិធីអកអំបុក

ប្រវត្តិពិធី អកអំបុក ប្រវត្តិនេះមានមកយូលង់ណាស់មកហើយ ដែលគេជឿថា ក្នុងរាជព្រះបាទ បរមរាជា ក្នុងឆ្នាំ (១៥៦៨ នៃ គ.ស) ដែលកើតឡើងតាមរយៈព្រះសុបិន របស់ព្រះអង្គ ដែលព្រះអង្គ សុបិន ឃើញព្រះឥន្ទ្រ (Indra) ប្រយុទ្ធគ្នាជាមួយពួកបីសាច (Demon) នៅក្នុងបន្ទាយលង្វែក ហើយទ្រង់ឃើញ ព្រះឥន្ទ្រ បានចោលកាំរស្មីរន្ទះសម្លាប់ពួកបីសាចនោះ ភ្លាមនោះសម្លេងរន្ទះ បានបាញ់បន្លឺឡើង ធ្វើឲ្យទ្រង់ភ្ញាក់ឡើង លុះព្រឹកឡើងទ្រង់ចាត់ឲ្យមន្ត្រីហែរហមទៅមើលដីបរិវេណជុំវិញក្នុងបន្ទាយលង្វែក ក៏ប្រទះឃើញដីមួយកន្លែងមានស្នាមរន្ទះបាញ់ពិតមែននោះ ព្រះរាជាទ្រង់ ក៏បាននាំព្រះមហេសី ស្រីស្នំ ក្រុមការ រួមទាំងញាតិវង្ស ព្រាហ្មបរោហិត មន្រ្តីសេនាបតី ទាំងអស់ ធ្វើពិធីសែនក្រុងពាលី បួងសួងដល់ទេវតាទាំង ៨ទិស អស់រយៈពេល ៣ថ្ងៃ។ ។ ហើយទ្រង់បានបញ្ជារឲនាមុឺនសេនាសាងសង់វត្តមួយដើម្បីបូជាដល់ព្រះឥន្ទ្រ ដែលមានឈ្មោះថា វត្តព្រះឥន្ទ្រ "Indra Pagoda" ក្នុងខេត្តកំពង់ឆ្នាំង ហើយក្រោយមកបានប្ដូរឈ្មោះមក វត្តព្រះឥន្ទ្រទេពវិញ ដោយការសាងរូបបដិមាព្រះពុទ្ធដែលមាននៅក្នុងខេត្តកំពង់ឆ្នាំងសព្វថ្ងៃនេះ ។ [១៤] [១៥]​ ពេលសាងសង់វត្តនេះបញ្ចប់ទ្រង់រៀបចំឲ្យមានកិច្ចពិធី ដាលអំបុក នេះឡើង គេ​ត្រូវ​ចាត់តាំង​អ្នក​ដាល់​ដោយមាន​កម្លាំង​ត្រៀម​ជំនួយ៤ ឬ៥នាក់ អ្នក​លីង​ដែល​អាចមាន២ឬ៣នាក់ ក្នុងមួយក្រុម។ គេ​ចាត់តាំង​អ្នកដើរ​ប្រមូល​ត្បាល់​អង្រែ ដើររក​អំបែង​ធ្វើ​ឈើ​ឆ្កៀស​ត្រៀម​ទុកជាមុន​ឲ្យ​ស្រេច។ ធម្មតា​បុណ្យ​មហា​អំបុក គេ​ត្រូវមាន​ត្បាល់​ពី ៣០ ទៅ ៥០ ដើម្បី​ញ៉ាំង​ពិធី​នេះ​ឲ្យ​មាន​ភាព​ឧឡា​រិ​ក។ ដូច្នេះ គេ​ក៨ត្រៀម​មនុស្ស ៣០ ឬ ៥០ ក្រុម​ដើម្បី​ចូលរួម​ក្នុង​ពិធី​នេះដែរ។

នៅ​ថ្ងៃបុណ្យ​សម្ភារៈ​គ្រប់​ប្រភេទ​ដែល​ត្រូវការ​ចាំបាច់​ក្នុង​ពិធី ត្រូវបាន​ដឹកជញ្ជូន​យកទៅដាក់​ឯ​វត្ត​ជាស្រេច​តាំងពី​ថ្ងៃរសៀល​ម្ល៉េះ។ នៅពេល​ព្រលប់​ប្រមាណ​ម៉ោង ៦ កន្លះ អ្នកចាត់ចែង​បុណ្យ​បាន​បង្គាប់​ឲ្យ​ក្រុម​ដាល់អំបុកនីមួយៗ តម្រៀប​ត្បាល់ ចង្ក្រាន​ជា​ជួរ​យ៉ាង​ត្រង់ ហើយ​វែង នៅតាម​ចំនួន​ត្បាល់​ដែល​អាចមាន។ ដំបូង​ឡើង​អ្នក​បញ្ជាការ បាន​បង្គាប់​ឲ្យ​គ្រប់​ក្រុម​បង្កាត់ភ្លើង ដាំ​អំបែង​ឲ្យ​បាន​ក្ដៅស្មើៗគ្នា​មុន​ចាប់ផ្ដើម​ពិធី។ នៅពេល​ពិធី​មហា​អំបុក​ចាប់ផ្ដើម​សកម្មភាព​គេ​សន្មតគ្នា​យក​សំឡេង​គង​ជា​សញ្ញា​បញ្ជា។ លុះ​ឃើញថា អំបែង​គ្រប់​ក្រុម​មានកំ​ដៅ​ល្មម​ហើយ គេ​នោះ​គង​មួយ​អន្លូង​ជាស​ញ្ញា ប្រាប់​ឲ្យ​ចាក់​ស្រូវ​ទៅក្នុង​អំបែង។ អ្នក​លីង​បាន​វាស​វី​ឈើ​លីង​ទៅលើ​គ្រាប់ស្រូវ​ក្នុង​អំបែង​ទៅតាម​បច្ចេកទេស ឬ​បទពិសោធន៍​របស់ខ្លួន។ លុះ​ប៉ាន់ស្មាន​ដឹងថា ស្រូវ​លីង​នោះ​ឆ្អិន (ដោយ​គ្រាប់ស្រូវ​ចាប់​ផ្ទុះ​ប្រែសៗ ជា​បន្ត​បន្តា​ប់) ហើយ​នោះ​ស្នូរ​គង​អន្លូង​ទី​ពីរបាន​បន្លឺ​ឡើងជា​សញ្ញា​ប្រាប់ថា ឲ្យ​អ្នក​លីង​លើក​អំបែង​ចាក់​ស្រូវ​លីង​ឆ្អិន​ល្មម​នោះ​ទៅក្នុង​ត្បាល់ ព្រម​គ្នា បន្ទាប់ពីនោះ​ភ្លាម​ស្នូរ​អង្រែ​បាន​បញ្ចេញ​សន្ធឹក​យ៉ាង​កក្រើក​ដី។

អ្នក​ដាល់អំបុក​ គ្រប់​ក្រុម​បាន​បុក​និង​ឆ្កៀស​យ៉ាង​ញាប់ដៃ ដើម្បី​លៃ​យ៉ាងណា​ឲ្យ​អំបុក​របស់ខ្លួន​មានគុណ​ភាពល្អ។ នៅពេលនេះ ទស្សនិកជន​រាប់ពាន់នាក់​មកឈរ​ចោមរោម​មើល​ទស្សនីយភាព​នេះ​យ៉ាង​សប្បាយ​ព្រឺព្រួច ដោយ​ឃើញ​ត្បាល់​អំបែង ចង្ក្រាន​តម្រៀប​គ្នា​យ៉ាង​ត្រង់ ដោយ​ឃើញ​ចង្កៀងគោម ឬ​ចង្កៀងម៉ាំងសុង​ជះ​ពន្លឺ​ព្រោងព្រាត ដើម្បី​បំភ្លឺ​អ្នក​ដល់​អំបុក និង​ទស្សនិកជន។ គេ​រំភើប​រីករាយ​ដោយ​ឃើញ​ចលនា​ស្ត្រី​អ្នក​ដល់​អំបុក មាន​រូបរាង​ស្អាតបាត ប្រដាប់​ដោយ​សម្លៀកបំពាក់​សម្រាប់​ថ្ងៃបុណ្យ​ធ្វើ​កាយវិការ​លើក​អង្រែ​បុក​អំបុក​យ៉ាង​ទន់ភ្លន់។ មិនយូរប៉ុន្មាន ស្នូរ​គង​ទី៣បានធ្វើ​ឡើង (មូង) ជា​សញ្ញា​ប្រាប់​ឲ្យ​អ្នក​ដាល់អំបុក​កាយ​អំបុក​ដាក់​កញ្ជើ។ រួច​សំឡេង​គង ក៏បាន​បន្លឺ​ជាស​ញ្ញា​ប្រាប់​ឲ្យ​អ្នក​ដាល់អំបុក​កាយ​អំបុក​ដាក់​កញ្ជើ។ រួច​សំឡេង​គង ក៏បាន​បន្លឺ​ជាស​ញ្ញា​ឲ្យ​ចាក់​ស្រូវ​ទៅក្នុង​អំបែង ដើម្បី​លីង​ជា​បន្តទៀត។ សកម្មភាព​នេះ ប្រព្រឹត្តឡើង​ក្នុង​ចលនាដដែលៗទាល់តែ​អស់​ស្រូវ​មួយ​តៅ ទើប​បញ្ជាការ​ដាល់អំបុក​ជា​សមូហភាព​នេះ។ គេ​អាច​ប៉ាន់ស្មាន​បាន​ថា តាំងពី​ពេល​ចាប់ផ្ដើម​រហូតដល់​ពេល​បញ្ចប់​នៃ​ពិធី​ដាល់អំបុក អាចមាន​ថេរៈវេលា​ពី៤ ទៅ ៥ ម៉ោង។ អ្នកផង​ធ្លាប់​បានដឹងហើយថា ពិធី​អកអំបុក​ត្រូវ​ប្រព្រឹត្តធ្វើ​នៅពេលព្រះ​ខែរៈត្រ​ង់ ឬ ពេលដែល​ព្រះ​ចន្ទ​គោចរ​មក​ចំ​ពីលើ​ក្បាល។ ដូច្នេះ នៅពេល​ដាល់អំបុក​បាន​ចប់​ហើយ គេ​ចាត់ចែង​អុំ​អំបុក​ជាបន្ទាន់ ដោយ​គេ​បាន​ត្រៀម​ចង្អេរ៣ឬ៤ ក្នុងមួយក្រុមៗ សម្រាប់​អុំ​អំបុក​ឲ្យ​បាន​ឆាប់​ទាន់ពេលវេលា​ដែល​លោក​អាចារ្យ​បានគ្រោង​ទុក​ក្នុង​កម្មវិធី។ លោក​អាចារ្យ បាន​ប្រកូក​ប្រកាស​ឲ្យប្រុសៗ កម្លោះៗចូលមក​អកអំបុក​នៅ​តាម​តុ តាម​ក្រុម​ដែល​បាន​តម្រៀ​ម​គ្នា​ហូរហែ​ជា​ជួរ បំភ្លឺ​ដោយ​ចង្កៀងគោម គួរ​ឲ្យ​សប្បាយរីករាយ។ ស្រី​ម្នាក់​ចាប់​សក់​បុរស​ភ្ងើយ ហើយ​បង្គាប់​ឲ្យ​ប្រុស​នោះ​ហាមាត់​ឲ្យ​ធំ។ ស្រី​ម្នាក់ទៀត​ក្ដាប់​អំបុក ហើយ​បង្ហូរ​អំបុក ទៅក្នុង​មាត់​ប្រុស​នោះ។ គេ​បង្អក​ដូច្នេះ ម្ដង​ហើយ​ម្ដងទៀត ដោយ​សួរថា "ពេញ​ឬ​នៅ? “ អ្នក​ត្រូវគេ​បង្អក មិនទាន់​ឆ្លើយ​ស្រួលបួល​ផង ក៏​ត្រូវគេ​បង្អក​បន្ថែមទៀត ទាល់តែ​ឆ្លើយ​ចេញមក​ទាំង​ឡុលៗ មិន​ច្បាស់​ថា ពេញ​ហើយ។ បន្ទាប់ពី​បង្អក​អំបុក​ហើយ គេ​បង្អក​ចេញ​ទៀត ដោយ​ចាប់​ញាត់​ឲ្យ​តែ​ខាង​ឈ្នះ​ដៃ។ ប្រុស​អ្នក​អកអំបុក មើល​ពី​ខាងក្រៅ ហាក់ដូច​បានទទួល​នូវ​ទា​រុក​ណ​កម្ម​មួយ ព្រោះ​ត្រូវគេ​បង្អក​អំបុក​ពេញមាត់​ហើយ ត្រូវគេ​ញាត់​ចេក​ទាំងមូល​ថែមទៀត ធ្វើ​ឲ្យ​មាត់​គេ​ពេញ​ហួស​ពី​ចេញ គឺ​ដល់​ថ្នាក់ «ហៀរ»។ និយាយ​ក៏​មិន​រួច ទំពារ​ក៏​មិនកើត​យ៉ាង​នេះហើយ​នៅ​ត្រូវគេ​គក់​ខ្នង​ឮសូ «ឌិប» ដោយ​សួរថា «ពេញ​ឬ​នៅ?» ។ លុះ​ឆ្លើយ​ដោយ​មិន​ច្បាស់​ថា «ពេញ​ហើយ» ស្រីៗ ក៏​សួរ​ទៀតថា ឆ្នាំក្រោយ​ភ្លៀង​ល្អ ឬទេ ? ឬ​សួរ​សង្ខេប​ខ្លី​ថា "ភ្លៀង​ឬ​មិន​ភ្លៀង" អក​ឆ្លើយ​មិន​ច្បាស់«ឡុល»ថា «ភ្លៀង!» ។ ក្រុម​ណា​ក៏​អក​តាម​របៀបនេះ គឺស្រីៗបង្អក​អំបុកប្រុសៗ ។ ព្រមជាមួយ​ចលនា​អកអំបុក​ជា​ទ្រង់ទ្រាយ​ធំ ដូច​មហា​អំបុក​ដែរ​នេះ គេ​ឃើញ​សកម្មភាព​មួយ គឺ, កសិករ​ខ្មែរ​នៅ​ស្រុកស្រែ បាន​ឱកាស​ជួបគ្នា ក​ម្លោះ​ជួប​ក្រមុំ។ គេ​បាន​សម្ដែង​ការស្និទ្ធស្នាល​ជាមួយគ្នា តាម​ការអនុគ្រោះ​របស់​ប្រពៃណី នៅក្រោម​ក្រសែភ្នែកចាស់ៗ ជា​ឱ​ពុក​ម្ដាយ​របស់​ក​ម្លោះ និង​ក្រមុំ។ អត្ថន័យ​ម្យ៉ាងទៀត គឺ​ក្នុង​ពិធី​មហា​អំបុក អកអំបុក​នេះ ទាំងអស់គ្នា​បានបង្ហាញ​អំពី​សាមគ្គីភាព​ជិតស្និទ្ធ​ក្រោម​ការដឹកនាំ​របស់​បញ្ជា​ការ​ម្នាក់ គឺ​ចាស់​ស្រុក។ អ្នកអនុវត្ត​គោរព​បទបញ្ជា​របស់​មេ​កោយ​យ៉ាង​សស្រាក់សស្រាំ ធ្វើ​ឲ្យ​ពិធី​នេះ​ទទួលបាន​ជោគជ័យ។ ពេល​អកអំបុក​ទៀតសោត គេ​ឃើញ​អំបុកពេញៗកញ្ជើ ចេក​គ្រប់មុខ​រៀបចំ​ពោរ​ពាស​លើ​តុ។ គេ​ឃើញ​ម្យ៉ាងទៀត នៅពេល​បង្អក និង​ពេល​អកអំបុក​នឹង​ចេក​កំពប់ ធ្លាក់​រពោង​របា​យមក​លើដី ជាការ​បកស្រាយ​នូវ​ភាពសម្បូរ​ហូរហៀរ​រប​ស់​ស្រុកទេស​ពី​បុរាណ។ [១៦]

ឯកសារយោង

  1. Higham, C., 2001, The Civilization of Angkor, London: Weidenfeld & Nicolson, ISBN 9781842125847
  2. Canoe racing in Cambodia a racing boat appeared in the French record publication “Le Magasin Pittoresque.” 1873
  3. Vatsala Sperling, River that Flows from Heaven to Earth Date 2008 Publisher-Inner Traditions ISBN 1591430895 p.32
  4. Harish Johari, Pieter Weltevrede, Birth of the Ganga Date 1998 Publisher-Inner Traditions India ISBN 0892816902 p.120
  5. អេង សុត (1969) ឯកសារមហាបុរសខ្មែរ-ផែនដីព្រះស្ដេចកន Published: 2014
  6. ពិក្ខុ (ប៉ាង ខាត់} វប្បធម៌-អរីយធម៌-ខ្មែរ-ឥណ្ឌា 1970 elibrabry Published: 2016
  7. ត្រឹង ងា ប្រវត្តិសាស្ត្រខ្មែរភាគ១ និង ភាគ២ 1973 elibrabry Published: April 11, 2014
  8. Eng Soth, Lim Yan, Cambodia. Ministry of Education, Youth, and Sport (1969) មហាបុរសខ្មែរ (ព្រះរាជពង្សាវតារខ្មែរ) Published: 2009
  9. អេង សុត លីម​យ៉ាន (១៩៦៩) មហាបុរសខ្មែរ ភាគ ១ និង ២ Ebooks, History on July 27, 2015
  10. គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ
  11. Buddhist city of Dantapuri a 2nd century BC capital of kalinga empire.
  12. ប្រជុំរឿងព្រេងខ្មែរ (1963) the University of Michigan Publisher: Buddhasāsana Paṇḍity Date: 22 May 2006
  13. H.T. Francis and R.A. Neil (1897). "SASA-JĀTAKA". Sacred-texts.com. Ashgate Publishing Limited, Farnham 2010.
  14. Kampuchea Soriya (1963) Original from the University of Michigan Buddhasāsana Paṇḍity 5 May 2006
  15. Hoc Dy Khing​, Original from the University of Michigan, général sur la littérature khmère L'Harmattan, 1997 ISBN 2738451403 p.205
  16. មៀ​ច ប៉ុណ្ណ ប្រធានការិយាល័យ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​នៃ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ 1960