សាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី
សាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី Российская Советская Федеративная Социалистическая Республика Rossiyskaya Sovetskaya Federativnaya Sotsialisticheskaya Respublika | |||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
១៩១៧–១៩៩១ | |||||||||||||||||||||||
បាវចនាកម្មករនៅទូទាំងពិភពលោក, ចូលយើងរួបរួមគ្នា! Пролетарии всех стран, соединяйтесь! Proletarii vsekh stran, soyedinyaytes'! | |||||||||||||||||||||||
ភ្លេងជាតិ(១៩១៧–១៩១៨) Рабочая Марсельеза Rabochaya Marsel'yeza ("បទភ្លេងនៃកម្មករ") (១៩១៨–១៩៤៤) Интернационал Internasional ("ចម្រៀងអន្តរជាតិ") (១៩៩០–១៩៩១) Патриотическая песня Patrioticheskaya pesnya ("ចម្រៀងស្នេហាជាតិ") | |||||||||||||||||||||||
![]() ទឹកដី សសសស រុស្ស៊ី (ក្រហម) នៅក្នុងសហភាពសូវៀតរវាងឆ្នាំ១៩៥៦ និងឆ្នាំ១៩៩១។ | |||||||||||||||||||||||
ធានី | ពេតូក្រាត (១៩១៧–១៩១៨) មូស្គូ (១៩១៨–១៩៩១)[១] | ||||||||||||||||||||||
ភាសាផ្លូវការ | ភាសារុស្ស៊ី | ||||||||||||||||||||||
ភាសាទទួលស្គាល់ | សូមមើល ភាសានៃប្រទេសរុស្ស៊ី | ||||||||||||||||||||||
សាសនា | អទេវនិយមរដ្ឋ | ||||||||||||||||||||||
រដ្ឋាភិបាល | ១៩១៧–១៩៩០៖ សាធារណរដ្ឋសូវៀត សហព័ន្ធសង្គមនិយមបក្សតែមួយប្រកាន់លទ្ធិម៉ាក្ស–លេនីន[២] ១៩៩០–១៩៩១៖ សាធារណរដ្ឋសហព័ន្ធប្រធានាធិបតីនិយម[៣] | ||||||||||||||||||||||
ប្រមុខរដ្ឋ | |||||||||||||||||||||||
▪ ១៩១៧ (ដំបូង) | លេហ្វ កាមីណេហ្វ | ||||||||||||||||||||||
▪ ១៩៩០–១៩៩១ (ក្រោយ) | បូរីស យែលស៊ីន | ||||||||||||||||||||||
ប្រមុខរដ្ឋាភិបាល | |||||||||||||||||||||||
▪ ១៩១៧–១៩២៤ (ដំបូង) | វ្លាឌីមៀរ លេនីន | ||||||||||||||||||||||
▪ ១៩៩០–១៩៩១ | អ៊ីវ៉ាន ស៊ីលែហ្វ | ||||||||||||||||||||||
▪ ១៩៩១ (ក្រោយ) | បូរីស យែលស៊ីន | ||||||||||||||||||||||
នីតិបញ្ញត្តិ | ១៩១៧–១៩៣៨៖ VTslK/សភានៃសូវៀត ១៩៣៨–១៩៩០៖ សភាជាន់ខ្ពស់ ១៩៩០–១៩៩១៖ សភាតំណាងប្រជាជនរុស្ស៊ី | ||||||||||||||||||||||
សម័យកាលប្រវត្តិសាស្រ្ត | សតវត្សទី២០ | ||||||||||||||||||||||
▪ បដិវត្តន៍ខែតុលា, ប្រកាសបង្កើតសាធារណរដ្ឋសូវៀត | ៧ វិច្ឆិកា ១៩១៧ | ||||||||||||||||||||||
៣០ ធ្នូ ១៩២២ | |||||||||||||||||||||||
▪ តំបន់គ្រីមៀត្រូវប្រគល់មកឱ្យសសស អ៊ុយក្រែន | ១៩ កុម្ភៈ ១៩៥៤ | ||||||||||||||||||||||
▪ អាទិភាពច្បាប់រុស្ស៊ីបានប្រកាសការលុបចោលផ្នែកខ្លះនៃទម្រង់រដ្ឋាភិបាលសូវៀត | ១២ មិថុនា ១៩៩០ | ||||||||||||||||||||||
១២ ធ្នូ ១៩៩១ | |||||||||||||||||||||||
▪ ឈ្មោះ សសសស រុស្ស៊ីត្រូវបានប្តូរមកជាសហព័ន្ធរុស្ស៊ី | ២៥ ធ្នូ ១៩៩១ | ||||||||||||||||||||||
២៦ ធ្នូ ១៩៩១ ១៩៩១ | |||||||||||||||||||||||
▪ ការលុបចោលនូវទម្រង់រដ្ឋាភិបាលសូវៀតទាំងស្រុង | ១២ ធ្នូ ១៩៩៣ | ||||||||||||||||||||||
ក្រឡាផ្ទៃ | |||||||||||||||||||||||
១៩៥៦ | ១៧១២៥២០០ គ.ម២ (៦៦១២១០០ ម៉ាយ ក.) | ||||||||||||||||||||||
ប្រជាជន | |||||||||||||||||||||||
▪ ១៩៨៩ | ១៤៧,៣៨៦,០០០ | ||||||||||||||||||||||
រូបិយវត្ថុ | រូបសូវៀត (руб) (SUR) | ||||||||||||||||||||||
ល្វែងម៉ោង | (UTC +២ ទៅ +១២) | ||||||||||||||||||||||
កូដហៅទូរសព្ទ | +៧ | ||||||||||||||||||||||
កូដ ISO 3166 | RU | ||||||||||||||||||||||
ដែនកម្រិតខ្ពស់ | .su | ||||||||||||||||||||||
|
សាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី (សសសស រុស្ស៊ី, ភាសារុស្ស៊ី៖ Российская Советская Федеративная Социалистическая Республика) ឬត្រូវបានគេស្គាល់ជាទូទៅថាសាធារណរដ្ឋសូវៀតរុស្ស៊ី[៤] ឬ សូវៀតរុស្ស៊ី[៥] គឺជារដ្ឋឯករាជ្យនៅចន្លោះឆ្នាំ១៩១៧ ដល់ឆ្នាំ១៩២២ ហើយក្រោយមកបានក្លាយជាសាធារណរដ្ឋសង្គមនិយមសូវៀតធំជាងគេនៅក្នុងសហភាពសូវៀតរវាងឆ្នាំ១៩២២ រហូតដល់ឆ្នាំ១៩៩១។ នៅចន្លោះឆ្នាំ១៩៩០ និងឆ្នាំ១៩៩១ វាបានក្លាយជាផ្នែកអធិបតេយ្យមួយនៃសហភាពសូវៀតមុនពេលត្រូវបានរំលាយ។[៦] សាធារណរដ្ឋរុស្ស៊ីនេះត្រូវបង្កើតឡើងដោយមានអង្គតូចៗនៃសាធារណរដ្ឋស្វយ័តចំនួនដប់ប្រាំមួយ តំបន់ស្វយ័តចំនួនប្រាំ ស្រុកស្វយ័ត (о́круг) ចំនួនដប់ ក្រៃចំនួនប្រាំមួយ និងតំបន់ភូមិភាគចំនួនសែសិប។[៦] មូស្គូគឺជារដ្ឋធានីរបស់ សសសស រុស្ស៊ី ហើយវាត្រូវជារដ្ឋដែលមានក្រុមជនជាតិចម្រុះច្រើនជាងគេបំផុតលើលោក។
សេដ្ឋកិច្ចរុស្ស៊ីគឺពឹងផ្អែកយ៉ាងខ្លាំងលើវិស័យឧស្សាហកម្ម ឧទាហរណ៍៖ ថាមពមអគ្គិសនីប្រមាណ ២ ភាគ ៣ នៅក្នុងសហភាពសូវៀតគឺត្រូវបានផលិតនិងចែកចាយដោយរុស្ស៊ីទាំងអស់។ ត្រឹមឆ្នាំ១៩៦១ វាបានក្លាយជារដ្ឋដែលផលិតប្រេងកាតធំជាងគេទី ៣ បន្ទាប់ពីបានរកឃើញប្រភពនៃប្រេងកាតនៅតំបន់វ៉ុលហ្កា-អ៊ូរ៉ាល[៧] ដោយនៅពីក្រោយតែសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអ៊ូឌីតប៉ុណ្ណោះ។[៨] នៅឆ្នាំ១៩៧៤ សាធារណរដ្ឋនេះមានវិទ្យាស្ថានឧត្តមសិក្សាចំនួន ៤៧៥ ដែលផ្តល់ការអប់រំជា ៤៧ ភាសាដល់និស្សិតប្រមាណ ២៣,៤៩១,០០០ នាក់។ បណ្តាញសេវាសុខភាពសាធារណៈត្រូវបានរៀបចំយ៉ាងល្អនៅតាមតំបន់នីមួយៗនៃសាធារណរដ្ឋ។[៦] ក្រោយឆ្នាំ១៩៨៥ គោលនយោបាយរៀបចំរចនាសម្ព័ន្ធរបស់រដ្ឋបាលលោកហ្គ័របាឆូវបានធ្វើឱ្យកើតមាននូវសេរីភាវូបនីយកម្មសេដ្ឋកិច្ចនៅរុស្ស៊ីនិងសហភាពសូវៀតទាំងមូលដែលធ្លាប់បានជាប់គាំងតាំងពីចុងទស្សវត្ត ១៩៧០ មកម្លេះក្រោមការដឹកនាំរបស់លោកប្រេស្នេវ។
សាធារណរដ្ឋសូវៀតរុស្ស៊ីត្រូវបានប្រកាសបង្កើតឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩១៧ (បដិវត្តន៍ខែតុលា) ជារដ្ឋអធិបតេយ្យនិងជារដ្ឋសង្គមនិយមដំបូងបង្អស់ដែលដឹកនាំដោយមនោគមវិជ្ជាកុម្មុយនិស្តទាំងស្រុង។ រដ្ឋធម្មនុញ្ញដំបូងត្រូវបានអនុម័តឡើងនៅអំឡុងឆ្នាំ១៩១៨។ ក្នុងឆ្នាំ១៩២២ សសសស រុស្ស៊ីបានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការបង្កើតសហភាពសូវៀត ហើយសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតក៏ចាប់មានអត្ថិភាពជាផ្លូវការតាំងពីពេលនោះមក។ រដ្ឋធម្មនុញ្ញសូវៀតឆ្នាំ១៩៧៧ បានចែងថា៖ "សហភាពសាធារណរដ្ឋគឺជារដ្ឋអធិបតេយ្យ [...] ដែលបានបង្រួបបង្រួមជាមួយ [...] នៅក្នុងសហភាព"[៩] ហើយ "សាធារណរដ្ឋសហភាពនីមួយៗគឺមានសិទ្ធិអាចផ្តាច់ខ្លួនចេញពីសហភាពសូវៀតនៅពេលណាក៏បាន"។[១០] នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩០ សភាតំណាងប្រជាជនរុស្ស៊ីបានអនុម័តនូវសេចក្តីប្រកាសស្តីពីអធិបតេយ្យភាពនៃរដ្ឋដែលបានបង្កើតសញ្ជាតិរបស់ប្រទេសរុស្ស៊ីនិងបានថ្លែងថា សសសស រុស្ស៊ី មានសិទ្ធិក្នុងការផ្តាច់ខ្លួនចេញពីសហភាពសូវៀត។ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩១ បូរីស យែលស៊ីនត្រូវបានគាំទ្រដោយចលនាកំណែទម្រង់ប្រជាធិបតេយ្យរុស្ស៊ីហើយក៏ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីនៃ សសសស រុស្ស៊ីដែលក្រោយមក មុខតំណែងនេះបានផ្លាស់មកប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី។
ការប៉ុនប៉ងធ្វើរដ្ឋប្រហារនាខែសីហានៃឆ្នាំ១៩៩១ ជាមួយនឹងការបាត់ខ្លួនរបស់លោកប្រធានាធិបតីមីខាអ៊ីល ហ្គ័របាឆូវមួយរយៈបានធ្វើឱ្យកើតមានភាពវឹកវរនៅក្នុងសហភាពសូវៀត។ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៩១ ប្រមុខនៃប្រទេសរុស្ស៊ី អ៊ុយក្រែន និងបេឡារុសបានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងបាឡាវេហ្សា។ កិច្ចព្រមព្រៀងនេះបានប្រកាសរំលាយសហភាពសូវៀត (ពោលគឺបោះចោលនូវសន្ធិសញ្ញាឆ្នាំ១៩២២ ស្តីពីការបង្កើតសហភាពសូវៀត) ហើយបានមកបង្កើតសហគមន៍នៃរដ្ឋឯករាជ្យវិញដែលជាសហព័ន្ធដ៏ផុយស្រួយមួយ។ នៅថ្ងៃទី១២ ខែធ្នូ កិច្ចព្រមព្រៀងនោះត្រូវបានធ្វើសច្ចាប័នដោយសភាសូវៀតកំពូល, ជាលទ្ធផល សន្ធិសញ្ញាបង្កើតសហភាពសូវៀតឆ្នាំ១៩២២ ក៏លែងមានប្រសិទ្ធិភាព ចំណែកឯរុស្ស៊ីក៏បានប្រកាសឯករាជ្យចេញពីសហភាពសូវៀតដោយខ្លួនឯងនិងសាធារណរដ្ឋសង្គមនិយមសូវៀតដទៃទៀត។
នៅថ្ងៃទី២៥ ខែធ្នូ ក្រោយពីលោកហ្គ័របាឆូវបានលាលែងពីតំណែងជាប្រធានាធិបតីភ្លាម (រួមទាំងតំណែងជាលេខាបក្សកុម្មុយនិស្តនៃសហភាពសូវៀតផង) សាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ីក៏បានប្តូរឈ្មោះមកជាសហព័ន្ធរុស្ស៊ីភ្លែត។[១១] នៅថ្ងៃបន្ទាប់ ក្រោយពីគេបានបញ្ចុះទង់ក្រហមសូវៀតពីលើអគារព្រឹទ្ធសភាគ្រែមលីនក្នុងទីក្រុងមូស្គូ អត្ថិភាពនៃសហភាពសូវៀតក៏បានចូលមកទីបញ្ចប់ដោយវាត្រូវរំលាយដោយសភានៃសញ្ជាតិសូវៀតនៅថ្ងៃទី២៦ ខែធ្នូ។ ក្រោយពីការរំលាយ រដ្ឋាភិបាលរុស្ស៊ីថ្មីបានប្រកាសថាខ្លួននឹងទទួលយកសិទ្ធិនិងកាតព្វកិច្ចតបន្តពីរដ្ឋាភិបាលបស្ចឹមសូវៀតដែលទើបនឹងរំលាយ ហើយសិទ្ធិនិងកាតព្វកិច្ចទាំងនោះមាន៖ សមាជិកភាពនៃអង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខជាដើម ប៉ុន្តែពួកគេមិនបានរាប់បញ្ចូលបំណុលនិងទ្រព្យសម្បត្តិបរទេសរបស់សហភាពសូវៀតនោះទេ។
រដ្ឋធម្មនុញ្ញ សសសស រុស្ស៊ីនៃឆ្នាំ១៩៧៨ ត្រូវបានធ្វើវិសោធនកម្មជាច្រើនលើកច្រើនដងដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យ ទ្រព្យសម្បត្តិឯកជន និងសេដ្ឋកិច្ចទីផ្សារ។ រដ្ឋធម្មនុញ្ញថ្មីនៃប្រទេសរុស្ស៊ីដែលចូលជាធរមាននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩៣ បានលុបចោលទាំងស្រុងនូវទម្រង់រដ្ឋាភិបាលសូវៀតនិងជំនួសមកវិញនូវប្រព័ន្ធពាក់កណ្តាលប្រធានាធិបតីនិយម។
ឈ្មោះ
ក្រោមការដឹកនាំរបស់វ្លាឌីមៀរ លេនីន និងលីយ៉ុង ទ្រុតស្គី បក្សបុលសេវិចបានបង្កើតរដ្ឋសូវៀតនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩១៧ ក្រោយពីបានផ្តួលរលំរដ្ឋាភិបាលបណ្តោះអាសន្ននៃសាធារណរដ្ឋរុស្ស៊ីនៅក្នុងបដិវត្តន៍ខែតុលា។ ដំបូង រដ្ឋកុម្មុយនិស្តមួយនេះគឺមិនមានឈ្មោះផ្លូវការនិងត្រូវទទួលស្គាល់ដោយរដ្ឋណាមួយឡើយនៅក្នុងពេល ៥ ខែដំបូងក្រោយការបង្កើត។[១២]
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩១៨ កិច្ចប្រជុំលើកទី៣ នៃសភាសូវៀតរុស្ស៊ីរួមបានធ្វើឡើង ហើយជាលទ្ធផល ប្រទេសរុស្ស៊ីត្រូវបានប្តូរឈ្មោះមកសាធារណរដ្ឋសូវៀតរុស្ស៊ី។[៤] សន្ធិសញ្ញាប្រេស្ត-លីតូវស្កត្រូវបានចុះនៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩១៨ ដោយរុស្ស៊ីនិងអាល្លឺម៉ង់។ ក្នុងសន្ធិសញ្ញានេះ រុស្ស៊ីបានប្រគល់ទឹកដីភាគខាងលិចនៃអតីតចក្រភពរុស្ស៊ីទៅឱ្យចក្រភពអាល្លឺម៉ង់ ជាថ្នូរនឹងសន្តិភាព។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩១៨ រដ្ឋធម្មនុញ្ញរុស្ស៊ីបានផ្លាស់ប្តូរឈ្មោះប្រទេសមកជា សាធារណរដ្ឋសូវៀតសហព័ន្ធសង្គមនិយមរុស្ស៊ី។[១៣] នៅឆ្នាំ១៩១៨ ខណៈពេលដែលសង្គ្រាមស៊ីវិលកំពុងតែឆាបឆេះនៅពាសពេញផ្ទៃប្រទេស រដ្ឋមួយចំនួនដែលធ្លាប់នៅក្រោមការកាន់កាប់របស់ចក្រភពរុស្ស៊ី បានប្រកាសឯករាជ្យដោយផ្តាច់ខ្លួនចេញពីប្រទេសរុស្ស៊ីដែលជាហេតុនាំឱ្យទឹកដីរុស្ស៊ីកាន់តែតូចទៅៗ។
នៅឆ្នាំ១៩២០ សសសស រុស្ស៊ីត្រូវបានទទួលស្គាល់ថាជារដ្ឋឯករាជ្យមួយដោយប្រទេសជិតខាងតែប៉ុណ្ណោះគឺ ប្រទេសអេស្តូនី ហ្វាំងឡង់ ឡេតូនី និងលីទុយអានីនៅក្នុងសន្ធិសញ្ញាតាទូ។[១៤]
នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩២២ សន្ធិសញ្ញាស្តីពីការបង្កើតសហភាពសូវៀតក៏ត្រូវបានចុះដោយរុស្ស៊ីជាមួយនឹងសាធារណរដ្ឋសង្គមនិយមចំនួនបីទៀតដូចជា ត្រង់ករកាស៊ី អ៊ុយក្រែន និងបេឡារុស។ ទីបំផុត ឈ្មោះ សសសស រុស្ស៊ីក៏ត្រូវក្លាយជាឈ្មោះផ្លូវការបន្ទាប់ពីរដ្ឋធម្មនុញ្ញនៃឆ្នាំ១៩៣៦ ត្រូវបានអនុម័ត។
ក្នុងមួយអត្ថិភាពនៃសហភាពសូវៀត វាត្រូវបានគេសម្តៅជាទូទៅថា'រុស្ស៊ី' ទោះបីជារុស្ស៊ីគ្រាន់តែជារដ្ឋតែមួយក្នុងចំណោមរដ្ឋចំនួន ១៥ នៅក្នុងសហភាពមហាអំណាចដ៏ធំនោះក៏ដោយ។ ប្រវត្តិវិទូខ្លះបានបង្ហាញថា មូលហេតុដែលមនុស្សមួយចំនួនចូលចិត្តសម្តៅមកលើសហភាពសូវៀតថារុស្ស៊ីព្រោះតែរុស្ស៊ីជាសាធារណរដ្ឋដែលធំនិងខ្លាំងជាងគេនៅក្នុងចំណោមសាធារណរដ្ឋទាំងអស់នៃសហភាពសូវៀត។
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩១ អំឡុងពេលការកំពុងដួលរលំនៃសហភាពសូវៀត សាធារណរដ្ឋមួយនេះក៏បានប្តូរឈ្មោះមកសហព័ន្ធរុស្ស៊ីដែលជាឈ្មោះផ្លូវការរបស់ប្រទេសរុស្ស៊ីរហូតមកដល់សព្វថ្ងៃ។[១៥]
ភូមិសាស្ត្រ
សសសស រុស្ស៊ីគឺជាសាធារណរដ្ឋសង្គមនិយមសូវៀតដ៏ធំជាងគេនៅក្នុងចំណោមសាធារណរដ្ឋទាំងអស់ចំនួន ១៥ ដោយមានផ្ទៃក្រឡាចំនួន ១៧,១២៥,២០០ គម (ស្មើនឹង ៦,៦១២,០០០ ម៉ាយការ៉េ)។
សសសស រុស្ស៊ីមានព្រំប្រទល់អន្តរជាតិជាប់នឹងប្រទេសជាច្រើនដូចជា៖ ភាគខាងលិចជាប់នឹងប្រទេសប៉ូឡូញ ទិសពាយព្យជាប់នឹងប្រទេសន័រវែសនិងហ្វាំងឡង់ ភាគអាគ្នេយ៍ជាប់នឹងតំបន់អាស៊ីបូព៌ាដែលមានប្រទេសដូចជាសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ប្រទេសម៉ុងហ្គោល និងសាធារណរដ្ឋប្រជាមានិតចិន (ដើមឡើយគឺសាធារណរដ្ឋចិន)។ ចំណែកនៅក្នុងសហភាពសូវៀតវិញ សសសស រុស្ស៊ីមានព្រំប្រទល់ជាប់នឹង៖ ភាគខាងលិចមាន សសស អ៊ុយក្រែន (អ៊ុយក្រែន), សសស បេឡារុស (បេឡារុស), សសស អេស្តូនី (អេស្តូនី), សសស ឡេតូនី (ឡេតូនី) និងសសស លីទុយអានី ចំណែកឯនៅអាស៊ីវិញ (ត្បូងនិងកណ្តាល) មាន សសស អាស៊ែបៃសង់ (អាស៊ែបៃសង់), សសស ចចជី (ចចជី), និងសសស កាសាក់ (កាសាក់ស្ថាន)។[៦]
ប្រហែល ៧០% នៃផ្ទៃដី សសសស រុស្ស៊ីជាតំបន់ទំនាបដ៏ធំរួមជាមួយនឹងតំបន់ភ្នំទុនដ្រាដែលភាគច្រើនមាននៅភាគខាងកើតនៃតំបន់ស៊ីបេរីជាមួយអាស៊ីកណ្តាលនិងអាស៊ីខាងកើត។ តំបន់នេះគឺសម្បូរទៅដោយធនធានរ៉ែជាច្រើនដូចជា ប្រេងកាត ឧស្ម័នធម្មជាតិ និងរ៉ែដែកជាដើម។[១៦]
ប្រវត្តិសាស្ត្រ
ឆ្នាំដំបូងៗ
រដ្ឋាភិបាលសូវៀតបានឡើងកាន់កាប់អំណាចដំបូងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩១៧ ក្រោយពីបានផ្តួលរលំរដ្ឋាភិបាលបណ្តោះអាសន្ននៃសាធារណរដ្ឋរុស្ស៊ីនៅក្នុងបដិវត្តន៍ខែតុលា។ បន្ទាប់ពីសូវៀតបានឡើងកាន់កាប់អំណាច ប្រទេសរុស្ស៊ីគឺមិនមានឈ្មោះផ្លូវការច្បាស់លាស់ឡើយហើយវាមិនត្រូវបានទទួលស្គាល់ដោយរដ្ឋមួយណាក្នុងរយៈពេលប្រាំខែដំបូងនោះទេ។
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩១៨ កិច្ចប្រជុំលើកទី៣ នៃសភាសូវៀតរុស្ស៊ីរួមបានសម្រេចផ្លាស់ប្តូរឈ្មោះរដ្ឋមួយនេះទៅជាសាធារណរដ្ឋសូវៀតរុស្ស៊ី។[៤] នៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩១៨ សន្ធិសញ្ញាប្រេស្ត-លីតូវស្កក៏ត្រូវបានចុះហើយទឹកដីភាគខាងកើតរបស់អតីតចក្រភពរុស្ស៊ីក៏ត្រូវបានប្រគល់ទៅឱ្យចក្រភពអាល្លឺម៉ង់ជាថ្នូរនឹងសន្តិភាព។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩១៨ រដ្ឋធម្មនុញ្ញរុស្ស៊ីឆ្នាំ១៩១៨ បានប្តូរឈ្មោះប្រទេសមក សាធារណរដ្ឋសូវៀតសហព័ន្ធសង្គមនិយមរុស្ស៊ី។[១៣] ក្នុងឆ្នាំ១៩១៨ នេះដែរអំឡុងពេលសង្គ្រាមស៊ីវិលកំពុងតែឆាបឆេះ រដ្ឋមួយចំនួនដែលធ្លាប់នៅក្រោមការកាន់កាប់របស់ចក្រភពរុស្ស៊ី បានផ្តាច់ខ្លួនចេញដែលជាហេតុធ្វើឱ្យប្រទេសរុស្ស៊ីកាន់តែមានទំហំទៅៗ។
ទស្សវត្ត ១៩២០



គ្រោះទុរ្ហិក្សរុស្ស៊ីឆ្នាំ១៩២១–២២ បានសម្លាប់មនុស្សប្រមាណ ៥ លាននាក់ហើយចំនួនអ្នកស្លាប់ភាគច្រើនគឺមកពីតំបន់វ៉ុលហ្កា និងទន្លេអ៊ូរ៉ាល។[១៧]
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩២២ សមាជលើកទី១ នៃសភាសូវៀតបានអនុម័តលើសន្ធិសញ្ញាស្តីពីការបង្កើតសហភាពសូវៀតដោយក្នុងសន្ធិសញ្ញានេះ រុស្ស៊ីត្រូវបានបង្រួបបង្រួមជាមួយសាធារណរដ្ឋសង្គមនិយមសូវៀតអ៊ុយក្រែន សាធារណរដ្ឋសង្គមនិយមសូវៀតបេឡារុស និងសាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតត្រង់ករកាស៊ីចូលជារដ្ឋសហព័ន្ធតែមួយ។ សន្ធិសញ្ញាមួយនេះត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញសូវៀតឆ្នាំ១៩២៤ ដែលបានអនុម័តនៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩២៤ នៅក្នុងសមាជលើកទី២ នៃសភាសូវៀត។
កថាខណ្ឌទី៣ នៃជំពូក ១ នៃរដ្ឋធម្មនុញ្ញ សសសស រុស្ស៊ីឆ្នាំ១៩២៥ បានចែងដូចខាងក្រោម៖[១៨]
ដោយឆន្ទៈរបស់ប្រជាជននៃសាធារណរដ្ឋសូវៀតសហព័ន្ធសង្គមនិយមរុស្ស៊ីក្នុងការសម្រេចបង្កើតសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតនៅក្នុងមហាសន្និបាតទីដប់នៃសភាសូវៀតរុស្ស៊ីរួម, សាធារណរដ្ឋសូវៀតសហព័ន្ធសង្គមនិយមរុស្ស៊ីដែលឥឡូវជាផ្នែកនៃសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត នឹងប្រគល់អំណាចរបស់ខ្លួនទៅឱ្យសហភាព បើយោងទៅតាមមាត្រា ១ នៃរដ្ឋធម្មនុញ្ញនៃសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត, អង្គភាពនៃរដ្ឋាភិបាលសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតឥឡូវនឹងទទួលខុសត្រូវចំពោះអំណាចទាំងនោះ។
ទស្សវត្ត ១៩៣០

នៅអំឡុងឆ្នាំ១៩៣២–៣៣ គ្រោះទុរ្ហិក្សមួយទៀតក៏បានកើតឡើងនៅសហភាពសូវៀតហើយវាបានប៉ះពាល់ដល់តំបន់ជាច្រើនដូចជា៖ តំបន់វ៉ុលហ្កា ករកាសខាងជើង អ៊ូរ៉ាល គ្រីមៀ ផ្នែកមួយនៃតំបន់ស៊ីបេរីខាងលិច និងរដ្ឋសសសស កាសាក់។ រដ្ឋធម្មនុញ្ញសូវៀតឆ្នាំ១៩៣៦ ដែលបានអនុម័តនៅថ្ងៃទី៥ ខែធ្នូ បានកាត់ទឹកដី សសសស រុស្ស៊ីកាន់តែច្រើនឡើង។ រដ្ឋសសសស កាសាក់ត្រូវបានប្រែក្លាយទៅជាសាធារណរដ្ឋសង្គមនិយមសូវៀតកាសាក់ ចំណែកឯសសសស កៀគិសត្រូវបានប្រែមកជាសាធារណរដ្ឋសង្គមនិយមសូវៀតកៀគិស។ ទឹកដីនៃសាធារណរដ្ឋសូវៀតសង្គមនិយមស្វយ័តការ៉ាកាប៉ាក់ដែលធ្លាប់កាន់កាប់ដោយរុស្ស៊ីត្រូវបានប្រគល់ទៅឱ្យសសស អ៊ូសបេក។
ទីបំផុត ឈ្មោះ សាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី ក៏ត្រូវបានទទួលស្គាល់ជាផ្លូវការថាជាឈ្មោះរបស់រដ្ឋនៅក្នុងរដ្ឋធម្មនុញ្ញរុស្ស៊ីនៃឆ្នាំ១៩៣៧។
ទស្សវត្ត ១៩៤០

ក្នុងឆ្នាំ១៩៤៣ តំបន់របស់ជនជាតិការ៉ាឆេត្រូវបានលុបចោលពីផែនទីសហភាពសូវៀតដោយហ្សូសែហ្វ ស្តាលីន ហើយជនជាតិការ៉ាឆេក៏ត្រូវបានគេបង្ខំនិរទេសទៅភូមិភាគអាស៊ីកណ្តាលក្រោយពីត្រូវបានចោទប្រកាន់ថាបានចូលដៃជាមួយអាល្លឺម៉ង់ណាស៊ីក្នុងការប្រឆាំងនឹងទឹកដីមាតុភូមិសូវៀត។ ក្រោយបន្តិចមក តំបន់ជនជាតិការ៉ាឆេនោះក៏បានដាក់បញ្ចូលទៅក្នុងសាធារណរដ្ឋសង្គមនិយមសូវៀតចចជី។
នៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៤៤ ព្រឹត្តិការណ៍ស្រដៀងគ្នានឹងជនជាតិការ៉ាឆេបានកើតឡើងដោយលើកនេះគឺនៅក្នុងទឹកដីសសសស ឆេឆេន–អ៊ីហ្គីស។ ប្រជាជនដែលរស់នៅក្នុងទឹកដីនេះត្រូវបានគេនិរទេសដោយបង្ខំក្រោយពីមានការចោទប្រកាន់ថា ប្រជាជននៅតំបន់ឆេឆេន–អ៊ីហ្គីសបានរួមដៃជាមួយសត្រូវឈ្លានពាន។
នៅថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៤៤ សាធារណរដ្ឋប្រជាមានិតទូវ៉ានបានសម្រេចចុះចូលជាមួយ សសសស រុស្ស៊ី ដោយបានក្លាយជាសាធារណរដ្ឋសង្គមនិយមសូវៀតស្វយ័តមួយ។ ប្រទេសអេស្តូនីនិងឡេតូនីបានធ្លាក់ក្រោមការកាន់កាប់របស់រុស្ស៊ីម្តងទៀតនៅអំឡុងឆ្នាំ១៩៤៤។
នៅចុងសង្គ្រាមលោកលើកទី២ កងទ័ពសូវៀតបានចូលកាន់កាប់តំបន់ភាគខាងត្បូងនៃកោះសាកាលីន និងកោះគូរៀលដែលមានទីតាំងស្ថិតនៅភាគខាងជើងប្រទេសជប៉ុនហើយបានកាត់ទឹកដីនៃកោះទាំងពីរចូលជាផ្នែកនៃ សសសស រុស្ស៊ី។ ក្រោយសង្គ្រាមលោកបានបញ្ចប់ ជម្លោះទឹកដីក៏កើតមានរវាងជប៉ុននិងសហភាពសូវៀតនៅទឹកដីចុងភាគខាងត្បូងបំផុតនៃកោះគូរៀល ក្រោយមកគឺនៅឆ្នាំ១៩៥១ ជម្លោះទឹកដីរវាងរដ្ឋទាំងពីរក៏បានបញ្ចប់ក្រោយពីបានចុះលើសន្ធិសញ្ញាសន្តិភាពដែលឧបត្ថមដោយអាមេរិក។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៤៦ តំបន់កាលីនីនក្រាដដែលជាអតីតទឹកដីរបស់ចក្រភពអាល្លឺម៉ង់និងសព្វថ្ងៃស្ថិតនៅភាគខាងជើងប្រទេសប៉ូឡូញ ត្រូវបានសូវៀតកាត់ជាទឹកដីរបស់ខ្លួន។
ទស្សវត្ត ១៩៥០
ក្រោយពីលោកហ្សូសែហ្វ ស្តាលីនបានទទួលមរណភាពនៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៥៣ លោកចចជី ម៉ាលិងកូវក៏ឡើងក្លាយជាមេដឹកនាំថ្មីនៃសហភាពសូវៀត។
នៅខែមករា ឆ្នាំ១៩៥៤ លោកម៉ាលិងកូវបានកាត់ទឹកដីតំបន់គ្រីមៀទៅឱ្យរដ្ឋអ៊ុយក្រែន។
នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ម៉ាលិងកូវត្រូវបានគេបញ្ចុះតំណែងមកជាឧបនាយករដ្ឋមន្ត្រីនៃសហភាពសូវៀត។ ការកាត់បន្ថយអំណាចរបស់លោកម៉ាលិងកូវគឺជាការបង្កើននូវប្រជាប្រិយភាពឱ្យអាជ្ញាធរលោកនីគីតា គ្រូឆេវ។
ក្រោមការដឹកនាំរបស់គ្រូឆេវ ទឹកដីការ៉េឡូ–ហ្វាំងឡង់ត្រូវបានប្រគល់មកឱ្យ សសសស រុស្ស៊ីវិញនៅឆ្នាំ១៩៥៦។
នៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៧ អតីតទឹកដីការ៉ាឆេ និងឆេឆេន–អ៊ីហ្គីសត្រូវបានបង្កើតឡើងវិញដោយលោកគ្រូឆេវដោយកាត់ទឹកដីទាំងពីរពីរដ្ឋចចជីនិងបញ្ចូលមកជាផ្នែកនៃ សសសស រុស្ស៊ីវិញ។
អំឡុងទស្សវត្ត ១៩៦០–១៩៨០
ឯកសារយោង
- ↑ LENINE'S MIGRATION A QUEER SCENE Archived 16 September 2018 at the វេយប៊ែខ ម៉ាស៊ីន., Arthur Ransome for The New York Times, 16 March 1918.
- ↑ Historical Dictionary of Socialism. James C. Docherty, Peter Lamb. Page 85. "The Soviet Union was a one-party Marxist-Leninist state.".
- ↑ "Law of the USSR of March 13, 1990 N 1360-I 'On the establishment of the office of the President of the USSR and the making of changes and additions to the Constitution (Basic Law) of the USSR'". Garant.ru. Archived from the original on 13 ខែសីហា 2011. Retrieved 12 ខែកក្កដា 2010.
- ↑ ៤,០ ៤,១ ៤,២ Конституции РСФСР 1918 г. Archived 2 July 2018 at the វេយប៊ែខ ម៉ាស៊ីន. (in Russian). Hist.msu.ru. Retrieved on 22 June 2011.
- ↑ Declaration of Rights of the laboring and exploited people (original VTsIK variant Archived 7 August 2011 at the វេយប៊ែខ ម៉ាស៊ីន., III Congress revision), article I.
- ↑ ៦,០ ៦,១ ៦,២ ៦,៣ The Free Dictionary Russian Soviet Federated Socialist Republic Archived 13 August 2011 at the វេយប៊ែខ ម៉ាស៊ីន.. Encyclopedia2.thefreedictionary.com. Retrieved on 22 June 2011.
- ↑ Peterson, James A.; Clarke, James W. "Petroleum Geology and Resources of the Volga-Ural Province, U.S.S.R." (PDF). Pubs.USGS.gov. 1983, U.S. Department of the Interior – U.S. Geological Survey. Archived (PDF) from the original on 2 ខែមេសា 2015. Retrieved 11 ខែមីនា 2015.
- ↑ Sokolov, Vasily Andreevich (2002). Petroleum. Honolulu: University Press of the Pacific. p. 183. ល.ស.ប.អ. 0898757258. https://books.google.com/books?id=WHcv8OGV_WgC&pg=PA183។ បានយកមក 11 March 2015.
- ↑ Article 76
- ↑ Article 72
- ↑ The names Russian Federation and Russia are equal since 25 December 1993
- ↑ Mawdsley, Evan (2007). "Sovdepia: The Soviet Zone, October 1917 – November 1918". The Russian Civil War. Pegasus Books. p. 70. ល.ស.ប.អ. 9781933648156. https://archive.org/details/russiancivilwar00evan។ បានយកមក 25 January 2014. "The Bolsheviks' enemies gave the name 'Sovdepia' to the area under the authority of the Soviets of Workers' and Peasants' Deputies. The comic-opera term was intended to mock [...]."
- ↑ ១៣,០ ១៣,១ Soviet Russia information Archived 26 August 2010 at the វេយប៊ែខ ម៉ាស៊ីន.. Russians.net (23 August 1943). Retrieved on 22 June 2011.
- ↑ Carr, EH The Bolshevik Revolution 1917–23, vol 3 Penguin Books, London, 4th reprint (1983), pp. 257–258. The draft treaty was published for propaganda purposes in the 1921 British document Intercourse between Bolshevism and Sinn Féin (Cmd 1326).
- ↑ Chronicle of Events Archived 27 July 2011 at the វេយប៊ែខ ម៉ាស៊ីន.. Marxistsfr.org. Retrieved on 22 June 2011.
- ↑ "Russia the Great: Mineral resources". Russian Information Network. Archived from the original on 19 ខែមករា 2011. Retrieved 22 ខែវិច្ឆិកា 2010.
- ↑ Courtois, Stéphane; Werth, Nicolas; Panné, Jean-Louis; Paczkowski, Andrzej; Bartošek, Karel; Margolin, Jean-Louis (1999). The Black Book of Communism: Crimes, Terror, Repression. Harvard University Press. pp. 123. ល.ស.ប.អ. 9780674076082. https://archive.org/stream/TheBlackBookofCommunism10/the-black-book-of-communism-jean-louis-margolin-1999-communism#page/n71/។ បានយកមក 5 May 2019.
- ↑ Constitution (Basic Law) of the Russian Socialist Federative Soviet Republic (approved by Twelfth All-Russian Congress of Soviets on 11 May 1925).