Jump to content

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

ពីវិគីភីឌា
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ League for Democracy Party
បាវចនារួមគិត រួមធ្វើ រួមទទួលខុសត្រូវ
អ្នកដឹកនាំខឹម វាសនា
អគ្គលេខាធិការចិន ថុន
បង្កើតឡើងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៦
ទីស្នាក់ការកណ្ដាលផ្ទះលេខ១០៨ ផ្លូវ៣១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ផែនទី
មនោគមវិជ្ជាធម្មាធិបតេយ្យ ប្រជាធិបតេយ្យ សេរីនិយម
រដ្ឋសភា
០ / ១២៣
ព្រឹទ្ធសភា
០ / ៥៧
គេហទំព័រ
www.camldp.org

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (អង់គ្លេស៖ League for Democracy Party, ហៅកាត់ថា​LDP, ប្រមុខ៖ លោក ខឹម វាសនា) គឺជាចលនានយោបាយមួយ​ដែលកើតពីការចូលរួមរបស់ប្រជាពលរដ្ឋដែលជាម្ចាស់សិទ្ធ ហើយមានលក្ខណៈភ្លឺស្វាង ក្នុងការធ្វើអោយបានសម្រេចនូវសុបិនរួមរបស់ពួកគេគឺ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ ដោយកណ្តាប់ដៃរបស់ពួកគេ ដែលត្រូវធ្វើអោយបានសម្រេចឡើងដោយយន្តការ៨ចំណុច

ដើម្បីឈានទៅដាក់អោយបាននូវយន្តការ៨ចំណុច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ផ្តើមចេញពីការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋទៅលើគោលធំៗបីគឺ ៖

១. ការយល់ដឹងអំពីប្រជាធិបតេយ្យ

២. កិច្ចបដិបត្តិព្រះធម៌

៣. សីលធម៌សង្គម ឬ​ទស្សនវិជ្ជា​ជីវិត។[]

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានអត្តសញ្ញណចំនួន ៤ គឺ៖

១. គោលដៅ ៖ សុបិនរួមរបស់ពួកយើងគឺ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់

ដែលត្រូវធ្វើអោយស្តែងឡើង ដោយយន្តការ៨ចំណុច

២. ចំណុចចាប់ផ្តើម ៖ អ្វីៗទាំងអស់ត្រូវផ្តើមចេញពីការចូលរួមរបស់ប្រជាពលរដ្ឋ។

៣. ឥរិយាបទនយាបាយ ៖ សុទ្ធចរិតភាពជាបាតគ្រឹះដែលជាអត្តចរិកផង ដែលជាខ្លឹមសារពិតប្រាកដរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។

៤. ធនធានមនុស្ស ៖ គុណសម្បត្តិរបស់បេះដូង និងគុណសម្បត្តិខួរក្បាល ជាលក្ខណមិនអាចខ្វះបានរបស់ចលនាស្នូល។[]

គោលនយោបាយ

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានគោលបំណងចង់ឲ្យរាស្ត្រមានអំណាចតាមរូបមន្ត: (បន្ថយអំណាចរដ្ឋ = រាស្ត្រមានអំណាច) ។ ក្នុងនោះរួមមានយន្តទាំង៨ជាគោលនយោបាយស្នូល ។

យន្តការ៨ចំណុច

ឯកសារ:Khem Veasna congress.jpg
លោក ខឹម វាសនា ប្រមុខបក្ស

យន្តការ៨ចំណុច និងការបកស្រាយខ្លឹមសារខ្លីៗពីសារប្រយោជន៍របស់ចំណុចនីមួយៗ ដើម្បីរៀបចំសង្គមប្រជាធិបតេយ្យដែលសិទ្ធិនិងអំណាចស្ថិតក្នុង កណ្តាប់ដៃរបស់ប្រជាពលរដ្ឋ ហើយសិទ្ធិនិងអំណាចត្រូវធានាដោយ ប្រព័ន្ធមួយជាអចិន្ត្រៃយ៍ ៖

១. ត្រូវកំណត់អាណត្ដិសម្រាប់នាយករដ្ឋមន្ដ្រី (២ អាណត្ដិ)

ការកំណត់ត្រឹមពីរអាណត្តិនេះ គឺជៀសវាងកុំឲ្យនាយករដ្ឋមន្រ្តី មានឱកាសបង្កើតជាបណ្តាញខ្សែរយៈ គ្រួសារ បក្សពួកក្នុងគ្រប់ស្ថាប័នរដ្ឋពង្រឹងអំណាចរហូតដល់បង្កើតជា របបផ្តាច់ការ បក្សពួកក្រុមគ្រួសារនិយម បំផ្លាញដល់ផលប្រយោជន៍ជាតិ និងប្រជាជន។

២. មិនអនុញ្ញាតឱ្យនាយករដ្ឋមន្ដ្រីបង្កើតក្រុមអង្គរក្សដោយខ្លួនឯង

ការ បង្កើតក្រុមអង្គរក្សដោយខ្លួនឯង ស្មើនឹងការបង្កើតក្រុមប្រដាប់អាវុធមួយអាចជាលទ្ធភាពយកទៅ បំរើមហិច្ឆិតាអ្នកគ្រប់គ្រង ធ្វើការគៀបសង្កត់ ឬគំរាមកំហែងដល់ប្រជាពលរដ្ឋ ដើម្បីរក្សា និងបន្តក្រាញក្នុងអំណាចរបស់ខ្លួន។

៣. ត្រូវរៀបចំគេហដ្ឋានឱ្យនាយករដ្ឋមន្ដ្រីរស់នៅដែលផ្ដល់ដោយរដ្ឋ

គឺជាវិធានការ ជួយដល់ការការពារសន្តិសុខ និងទំនុកបំរុងជីវភាពគ្រួសារនាយករដ្ឋមន្រ្តី ប្រកបដោយ សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ បង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ ទទួលខុសត្រូវខ្ពស់ បំរើ ប្រទេសជាតិ ហើយក៏ជាការផ្តល់ មុខមាត់ដល់ប្រទេសជាតិផងដែរ។

Khem Veasna 003

៤. ត្រូវបង្កើតតុលាការរដ្ឋបាល

ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ប្តឹងចំពោះទង្វើមិនសមស្រប ឬរំលោភរបស់មន្រ្តីរាជការ ក្នុងការបំពេញការងារ ឬពលរដ្ឋអាចប្តឹងឲ្យស្ថាប័ននេះពិនិត្យលើភាពមិនស្របច្បាប់ នៃលិខិតស្នាម ឬសេចក្តីសម្រេច ផ្សេងៗចេញដោយអង្គភាពរដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់ ។

៥. ត្រូវសុំការទុកចិត្ដពីសភាសម្រាប់តួនាទីភារកិច្ច និងឋានន្ដរសក្ដិចាប់ពីថ្នាក់ឧត្ដមសេនីយ៍ យោធា និងនគរបាល

វិធានការនេះ គឺដើម្បីឲ្យសភាជាតំណាងរបស់ពលរដ្ឋ អាចមានឥទ្ធិពលខ្លះទៅលើនាយទាហាន និង នាយនគរបាលជាន់ខ្ពស់ ដែលជាអ្នកបញ្ជាលើកងកំលាំងប្រដាប់អាវុធ រក្សាបូរណភាពទឹកដី និងសន្តិសុខ ស្ថេរភាពសង្គម ហើយក៏អាចជួយទប់ស្កាត់ ការប្រើប្រាស់កងកំលាំងប្រដាប់ អាវុធជាឧបករណ៍ផ្តាច់ការរបស់មេគណបក្សកាន់អំណាចផងដែរ។

Khem Veasna 01

៦. អព្យាក្រឹត្យមន្ដ្រីរាជការ

ការដាក់ឲ្យអនុវត្តចំណុចនេះ គឺដើម្បីធានាការចាត់តាំងបែងចែកការងារដល់មន្រ្តីរាជការចំជំ នាញ ស្របតាមសមត្ថភាព បទពិសោធន៍ការងារ និងផ្តល់នូវសេចក្តីថ្លៃថ្នូរដល់មន្ត្រីរាជការដែលជាភ្នាក់ងារ របស់រដ្ឋ ។ ដូច្នេះ មន្ត្រីរាជការត្រូវមានភាពស្មោះត្រង់មិនលំអៀង។ ចៀសវាងការប្រើប្រាស់មន្ត្រីរាជការជាឧបករណ៍ឃោសនបំរើប្រយោជន៍ គណបក្ស។

៧. បោះឆ្នោតដោយផ្ទាល់ជ្រើសរើស និងទំលាក់តំណាងគ្រប់លំដាប់ថ្នាក់ដោយប្រជាពលរដ្ឋ(ថ្នាក់ឃុំ/សង្កាត់ ស្រុក/ខណ្ឌ និងខេត្ដ/ក្រុង)

គឺជាវិធានការ ធ្វើឲ្យតំណាងពលរដ្ឋគ្រប់លំដាប់ថ្នាក់ ទទួលខុសត្រូវផ្ទាល់ ចំពោះមុខប្រជាពលរដ្ឋ ដែលជាម្ចាស់ អំណាច ហើយក៏ជួយកាត់ផ្តាច់ខ្សែរយៈបក្សពួក ពីថ្នាក់ជាតិ ដល់មូលដ្ឋានដែលជាចំណុចផ្តើម នៃការកកើត នូវអំណាចផ្តាច់ការ ។

៨. ប្រើប្រព័ន្ធឯកត្ដនាមជ្រើសរើសតំណាងរាស្ដ្រ

ប្រព័ន្ធឯកត្តនាមនេះ បានកាត់បន្ថយយ៉ាងខ្លាំងនូវឥទ្ធិពលរបស់មេបក្សទៅលើអ្នកតំណាង រាស្រ្ត។ ឥទ្ធិពលមេបក្សអាចធ្វើឲ្យតំណាងរាស្រ្ត បាត់ឯករាជ្យភាព ខ្វល់ខ្វាយតែផលប្រយោជន៍បក្សខ្លួន ជាជាងគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស។ តំណាងរាស្រ្តមានឯករាជ្យ និងសេរីភាពគ្រប់គ្រាន់ ដោយគ្មានរងសម្ពាធពីជនមានឥទ្ធិពលណាម្នាក់នោះ តំណាងរាស្រ្តនោះអាចបំពេញការងារជួយកែតម្រង់រដ្ឋាភិបាល យ៉ាងមានប្រសិទ្ធភាព និងរៀបចំធ្វើច្បាប់ណាដែលបំរើដល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនពិតៗ។[]

ប្រវត្តិ​សង្ខេប

គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជាធិប​តេយ្យ​ ត្រូវ​បាន​​ផ្តួច​ផ្តើម​បង្កើត​ទ្បើង​នៅ​ថ្ងៃ​​១៥ ខែ​កក្កដា​ ឆ្នាំ​ ២០០៥​ ដោយ​ពលរដ្ឋ​មួយ​ក្រុម​តូច​ ដែល​មាន​ចិត្ត​គំនិត​ និង​ទស្សនៈ​ប្រ​ហាក់​ប្រហែល​ គ្នា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សង្គម​ខ្មែរ​។

ក្រុម​ស្ថាប​និក​នេះ​ បាន​បំពេញ​បែប​បទ​បង្កើត ​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជាធិប​តេយ្យ​ទ្បើង​ ស្រប​តាម​ច្បាប់​ស្តី​ពី ​គណ​បក្ស​នយោ​បាយ​ ហើយ​ក៏​បាន​ទទួល​ស្គាល់​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​តាម​ប្រ​កាស​ក្រ​សួង​មហា​ ផ្ទៃ ​លេខ​៧៩២​ប្រ.ក​ ចុះ​ថ្ងៃទី​២៦​ ខែ​មិថុនា​ ឆ្នាំ​២០០៦​។


គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជាធិប​តេយ្យ​​ យើង​បាន​បង្កើត​ទ្បើង​ ក្នុង​ស្ថាន​ភាព​មួយ ​ដ៏​លំបាក​ បំផុត​ដោយ​សារ​ខ្វះ​ខាត​ទាំង​ធនធាន​មនុស្ស​ដែល​ហ៊ាន​ប្រ​ឈម​រាល់​គំនិត​ ត្រួត​ត្រា អាត្មា និយម តែ​មាន​ឥទ្ធិពល​ នៅ​ក្នុង​សង្គម​ខ្មែរ​ និង​ ខ្សត់​ខ្សោយ​ប្រ​ភព​ថវិកា​ ព្រម​ជា​មួយ​នេះ ​នៅ​មាន​ការ​ឃោស​នា​មួល​បង្កាច់​ ពី​អ្នក​នយោ​បាយ​មួយ​ក្រុម​ដ៏​ល្បី​ ដែល​គេ​ប្រ​សិទ្ធ​នាម ខ្លួន​គេ​ថា​ ជា​អ្នក​ប្រ​ជា​ធិបតេយ្យ ដោយ​ចោទ​យើង​ថា ជា​ក្រុម​លក់​ខ្លួន​ជា​គណបក្ស​ អាយ៉ង​។ ក៏​ប៉ុន្តែ​ឧបសគ្គ​ទាំង​នេះ ពុំ​អាច​វាយ​បំបាក់ ឬ​ក៏​រា​រាំង​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុះ​មុត របស់​ពួក​យើង​បាន​ទ្បើយ​ ព្រោះ​យើង​មាន​លក្ខណៈ​សម្បត្តិ​ពិសេស ដែល​អ្នក​ទាំង​នោះ គ្មាន​គឺ ភាព​សុចរិត​​បេះ​ដូង​បរិសុទ្ធ​ ចង់​ជួយ​ពលរដ្ឋ​របស់​យើង​ពិត​ប្រាកដ និង​មាន​ ទស្សនៈ​ច្បាស់​លាស់​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​សង្គម​​ជាតិ​ ដែល​អ្នក​នយោ​បាយ​ទាំង​នោះ ពុំ​បាន​យក​ចិត្ត​ទុក​ដាក់ ឬ​ក៏​យល់​មិន​ដល់​។ យើង​បាន​កំណត់​យ៉ាង​ច្បាស់ នូវ​ប្រ​ភព​បញ្ហា ទាំង​អស់​ក្នុង​សង្គម​ជាតិ​ខ្មែរ តាំង​ពី​ដើម រៀង​ៗ​មក​គឺ​ អំ​ណាច​​ប្រ​មូល​ផ្តុំ​ ជា ​មូល​​ហេតុ​ ធ្វើ​ឲ្យ​បាត់​តុល្យ​ភាព​អំណាច​រវាង​អ្នក​កាន់​អំណាច​ និង​ប្រ​ជា​ពល​រដ្ឋ​ ដែល​ជា​ម្ចាស់​ប្រទេស​ ម្ចាស់​អំណាច​ នាំ​​ឲ្យ​អ្នក​កាន់​អំណាច​គ្រប់​ ជំនាន់​ប្រើ​អំណាច​ដោយ​រំលោភ​គ្មាន​កោត​ក្រែង​ គ្មាន​ការ​ទទួល​ខុស​ត្រូវ​ ហើយ​ក៏​ជា​ហេតុ​មួយ​ធ្វើ​អោយ​ពលរដ្ឋ​យើង​អស​កម្ម​ផង​ដែរ​។

ចំណែក ​ពលរដ្ឋ​ជា​ម្ចាស់​អំណាច​ ពុំ​មាន​លទ្ធ​ភាព​ប្រើ​សិទ្ធិ​របស់​ខ្លួន​ ឲ្យ​បាន​ទាន់​ពេល​វេលា​ ដើម្បី​ទប់​ស្កាត់​មិន​អោយ​ អ្នក​កាន់​អំណាច​ នាំ​ប្រ​ទេស​ជាតិ​ធ្លាក់​ក្នុង​ភាព​មហន្ត​រាយ​ ដូច​ ដែល​ប្រ​វត្តិ​សាស្ត្រ​ បាន​បង្ហាញ​យើង​គ្រប់ៗ​គ្នា រួច​មក​ហើយ។​ ពលរដ្ឋ​យើង​ត្រូវ​បាន​ អ្នក​នយោ​បាយ​បំពុល​ដោយ​ប្រើ​គ្រប់​​មធ្យោ​បាយ​លែង ឲ្យ​ខ្វល់​ខ្វាយ​ពី​រឿង​នយោ​បាយ ប្រ​ទេស​ជាតិ​ ឬ​ក៏​ត្រូវ​បាន​អ្នក​នយោ​បាយ​បោក​បញ្ឆោត​ ឲ្យ​ធ្លាក់​ខ្លួន​​ចូល​បំរើ​នយោ​បាយ​ ទាំង​ងងឹត​ងងល់​។


ដើម្បី ​លុប​បំបាត់​នូវ​ប្រ​ព័ន្ធ​ដឹក​នាំ​ប្រើ​អំណាច​ប្រ​មូល​ផ្តុំ ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​នៅ​ក្នុង​សង្គម​អាច​រួច​ផុត​ពី​ប្រ​ព័ន្ធ​ច្បាប់​ ឬ​នៅ​លើ​ច្បាប់​ ដើម្បី​ឲ្យ​អ្នក​នយោ​បាយ​ងាក​មក​រក​ផ្លូវ​សុចរិត​ មិន​ប្រើ​នយោ​បាយ​ប្រ​ជា​ភិថុត​ និង​ ទទួល​ខុស​ត្រូវ​រាល់​សកម្ម​ភាព​របស់​ខ្លួន​ចំពោះ​មុខ ប្រ​ជាពល​រដ្ឋ​ដោយ​ផ្ទាល់​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជា​ធិប​តេយ្យ​បាន​ដាក់​ចេញ​នូវ​យន្ត​ការ​៨​ចំណុច​ និង​ធ្វើ​ការ​ ពន្យល់​បក​ស្រាយ​ ឲ្យ​ពលរដ្ឋ​យល់​ដឹង​អត្ថ​ប្រ​យោជន៏​នៃ​ចំណុច​នីមួយៗ​នៃ​យន្ត​ការ​នេះ​ដើម្បី​ សំរេច​ចិត្ត​ចូល​រួម​ក្នុង​ចលនា​មួយ​នេះ​ ដោយ​យល់​ដឹង ​និង​ស្គាល់​ពី​ គោល​ដៅ​ច្បាស់​លាស់​។ ​គោល​ដៅ​យើង​នៅ​ឆ្ងាយ ​តែ​ជា​គោល​ដៅ​ដែល​យើង​អាច​ទៅ​ដល់​។[]

ទស្សនៈនយោបាយ

  • គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ ការងារថ្លៃថ្នូរគឺជាការងាររកប្រយោជន៍ដល់អ្នកដទៃ។
  • គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ ការងារថ្លៃថ្នូរគឺជាការងារប្រាសចាកអត្មានិយម។
  • គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ បញ្ហាធំបំផុតនៅក្នុងប្រទេសកម្ពុជាគឺភាពល្ងង់ខ្លៅរបស់ប្រជាជន។
  • គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ អំណាចប្រមូលផ្តំគឺជានយោបាយជីកកប់ខ្លួនឯង។
  • គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ មនុស្សឆ្លាត រៀនពីកំហុស ឬទង្វើរបស់អ្នកដទៃ មនុស្សល្ងង់រៀពីកំហុស ឬទង្វើខ្លួនឯង រីឯមនុស្សមហាល្ងង់រៀនពីកំហុស ឬទង្វើខ្លួនឯងមិនចេះផង។
  • គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ នៅលើលោកនេះ ឲ្យតែចង់បោកប្រាស់ មិនខ្វះមនុស្ស ដែលអាចបោកប្រាស់បានទេ។
  • គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ នៅលើលោកនេះ ធម៌ទាំងអស់កើតមិនដាច់ពីគ្នា។
  • គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ នៅលើលោកនេះ រឿងពិតមានតែមួយគត់។
  • គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាបក្សរបស់ប្រជាពលរដ្ន។ ដូចនេះការចូលរួមរបស់របស់ប្រជាពលរដ្ឋដូចជាបង់ប្រាក់ គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន។
  • គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ កើតពីអ្នកក្រ របស់អ្នកក្រ ដើម្បីអ្នកក្រ។
    ឯកសារ:Khem Veasna 21.jpg
    ឃោសនាបោះឆ្នោតឆ្នាំ ២០១៣ ខេត្តសៀមរាប
  • គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ សត្រូវនៃភាពល្អប្រសើរ មិនមែនភាពអាក្រក់ទេ ប៉ុន្តែសត្រូវពិតប្រាកដ នៃភាពល្អប្រសើរគឺភាពល្អ។
  • គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ ធ្វើនយោបាយ ដោយប្រើបេះដូងបរិសុទ្ធ។
  • គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ ផ្តល់ឳកាសដល់កូនខ្មែរ ដែលមានសមត្ថភាព ដើម្បី បញ្ចេញសមត្ថភាពដឹកនាំប្រទេស។
  • គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ រៀបចំប្រព័ន្ធដឹកនាំ ឲ្យអ្នកដឹកនាំធ្វើជាកញ្ជះរបស់រាស្រ្ត។
  • គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ ទាំងអស់គ្នា ដើម្បីទាំងអស់គ្នា។
  • គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ ក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋទទួលខុសត្រូវលើវាសនាប្រទេសជាតិខ្លួនឯងក្នុងនាមជាម្ចាស់ អ្នកកាន់ការងារស្រុកទេស ទទួលខុសត្រូវវាសនាប្រទេសជាតិក្នុងនាមជាអ្នកតំណាង។
  • គណបក្សសម្ធ័ន្ធដើម្បីប្រជាធិបតេយ្យ ៖ បើសិនបងប្អូនប្រជាពលរដ្ឋខ្មែរ មិនព្រមចូលរួមគិតគូរបញ្ហាប្រទេសជាតិដោយខ្លួនឯងទេ ហើយ បងប្អូននៅតែបណ្ដោយឱ្យគេគិតគូរ ជីវភាពបងប្អូននៅតែប៉ុណ្ណឹង សង្គមរបស់បងប្អូននៅតែប៉ុណ្ណឹង អយុត្តិធម៌នៅតែអ៊ីចឹង បរទេសនៅតែរំកិលចូលដីខ្មែរអ៊ីចឹង កូនយើងឈឺថ្កាត់នៅតែគ្មានពេទ្យ ព្យាបាលអ៊ីចឹង ពួកយើងនៅតែចែកជើងគ្នាទៅធ្វើកញ្ជះគេនៅស្រុកថៃអ៊ីចឹង។[]

ការចេញទៅឃោសនានយោបាយ គឺដើម្បីស្វែងរកការគាំទ្រគំនិត

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យតែងប្រកាសថា ការចេញទៅឃោសនានយោបាយ មិនមែនដើម្បីស្វែងរក សន្លឹកឆ្នោតទេ ប៉ុន្តែជាការស្វែងរកការគាំទ្រគំនិត។ ចុះចាំបាច់បង្កើតគណបក្សនិងឈរឈ្មោះបោះឆ្នោត ធ្វើអ្វី បើមិនចង់បានសន្លឹកឆ្នោត? ហើយហេតុអ្វីបានជាមានអ្នកបោះឆ្នោតឲ្យកាលពីឆ្នាំ២០០៨ និង ២០១២ នឹង ២០១៣?

ការស្វែងរកសន្លឹកឆ្នោត

អ្វីដែលអ្នកនយោបាយមុនធ្វើគឺធ្វើយ៉ាងណាឲ្យតែបានសន្លឹកឆ្នោតដូចជា ទិញសន្លឹកឆ្នោតក្រោមរូបភាពជា អំណោយ បំភាន់ បំភ័យ លាបពណ៍ អុជអាល ញុះញង់ កុហកបោកប្រាស់គ្រប់មធ្យោបាយតាមតែ អាចធ្វើបានទោះបីជាសកម្មភាពទាំងនោះទុច្ចរិតក៍គេនៅតែធ្វើដើម្បីសន្លឹកឆ្នោត។ គណបក្សមួយចំនួន បានបង្ខំឲ្យសមាជិក ឬ អ្នកស៊ីនុយពីបក្សរបស់គេស្បថថានឹងបោះឆ្នោតឲ្យបក្សរបស់គេ។ ជាក់ស្តែង កាលពីមុនពេលបោះឆ្នោតឆ្នាំ២០១២ គណបក្សសម រង្ស៊ីបានលាបពណ៍គណបក្សសិទ្ធិមនុស្ស ថាជាអាយ៉ងរបស់គណបក្សប្រជាជនដើម្បីកុំឲ្យប្រជាជនបោះឆ្នោតឲ្យបក្សសិទ្ធិមនុស្សហើយបោះឆ្នោតឲ្យ បក្សសមរង្ស៊ីវិញ។ នៅឆ្នាំ២០០៨ កម្មវិធីរាជានិយមដែលជាកម្មវិធីរបស់គណបក្សនរោត្តម រណឬទ្ធិ ក៍បានចោទប្រកាន់លោក កឹម សុខា ប្រធានបក្សសិទ្ធិមនុស្សជាអាយ៉ងបក្សប្រជាជន។ នេះជាការ លាបពណ៍បក្សដទៃដើម្បីបានសន្លឹកឆ្នោត។ នៅខែកញ្ញា ឆ្នាំ ២០១១ អជ្ញាធរបានរុះរ៉ើផ្ទះសម្បែង អ្នកបឹងកក់ នៅពេលនោះលោក សួង សុភ័ណដែលជាប្រធានយុវជនគណបក្សសម រង្ស៊ីបានឆ្លៀតឱកាស ចូលរួមញុះញង់ឲ្យយុវជនក្មេងៗនៅបឹងកក់គប់ដុំថ្មលើគ្រឿងចក្ររុះរ៉ើ និង ប៉ូលីស ហើយត្រូវបានប៉ូលីស វាយបែកក្បាលហូរឈាម( បើចង់ដឹងច្បាស់សូមមើលវិដេអូដែលថតនិងផ្សាយដោយវិទ្យុអាស៊ីសេរី ដែលបង្ហាញសកម្មភាពលោក សួង សុភ័ណ ឆ្កាដៃឆ្កាជើងស្រែកឲ្យក្មេងៗធ្វើសកម្មភាពប្រឆាំងប៉ូលីស)។ នេះជាការញុះញង់ដើម្បីធ្វើឲ្យប្រជាជនស្អប់រដ្ឋាភិបាលនិងបោះឆ្នោតឲ្យបក្សប្រឆាំងវិញ។ ចំណែកបក្សកាន់អំណាចប្រើប្រាស់វិធីសាស្រ្តអុជអាលបំបែកបំបាក់បក្សប្រឆាំងទាំងពីរតាមរយៈការ បញ្ចេញសារសំឡេងនៃការសន្ទនារវាងលោកនាយករដ្ឋមន្រ្តីនិងលោក កឹម សុខា។ បក្សកាន់អំនាច ចែកនុយក្រោមរូបភាពជាអំណោយដូចជា សារ៉ុង ក្រម៉ា ប៊ីចេង និង លុយជាដើមដើម្បីបានសន្លឹកឆ្នោត។ កំឡុងពេលបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៣នេះ ក្រុមការងារគណបក្សប្រជាជនបានស្វែងរកសន្លឹកឆ្នោត តាមរយៈការធ្វើពិធីងូតទឹកឲ្យចាស់ៗ ព្រោះចាស់ៗមួយចំនួនបានងាករេទៅគាំទ្របក្សប្រឆាំងដែលសន្យា ផ្តល់ប្រាក់ឧបត្ថម្ភដល់ចាស់ៗចាប់ពីអាយុ៦៥ឆ្នាំឡើងទៅ៤ម៉ឺនរៀលក្នុងមួយខែ។ម៉្យាងវិញទៀតគេបំភាន់ ប្រជាជនដោយប្រៀបធៀបតួនាទីក្នុងការកសាង អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹកជាដើមរបស់រដ្ឋាភិបាល ជាមួយគណបក្សប្រឆាំងដែលមានតែតួនាទីឃ្លាំមើលការ អនុវត្តរបស់រដ្ឋាភិបាល។មិនត្រឹមតែប៉ុណ្ណោះ អនុប្រធានគណបក្សកាន់អំណាចថែមទាំងគំរាម ដកហូត យកមាស៊ីនបូមទឹកវិញ និងឈប់ធ្វើបុណ្យប្រសិនគណបក្សរបស់គាត់ចាញ់ឆ្នោត។ បក្សកាន់អំនាច តែងរំលឹកថ្ងៃ៧មករាដើម្បីឲ្យប្រជាជនសងគុណតាមរយៈសន្លឹកឆ្នោត។ ទស្សនៈវិទូចិន ខុង ជឺ បានលើកឡើងថា គុណដែលយើងធ្វើចំពោះអ្នកដទៃនឹងរលាយសាបសូន្យនៅពេលយើង ទាមទារឲ្យគេ សងគុណយើងវិញ។ នេះបញ្ជាក់យ៉ាងច្បាស់ថាអ្នកនយោបាយមួយចំនួនខិតខំធ្វើអ្វីគ្រប់យ៉ាងប៉ុន្តែក្នុង គោលបំណងឲ្យប្រជាជនស្រឡាញ់ដើម្បីបានសន្លឹកឆ្នោតតែប៉ុណ្ណោះមិនមែនកើតឡើងដោយសារកាតព្វ កិច្ចឬ ក្តីអាណិតស្រឡាញ់ពិតប្រាកដចំពោះជនរួមជាតិឡើយ។នេះមានន័យថាអ្វីដែលគេធ្វើគឺដើម្បីប្តូរ យកសន្លឹកឆ្នោតដែលជាប្រយោជន៍អំណាចផ្ទាល់ខ្លួន។

ការស្វែងរកការគាំទ្រគំនិត

គណបក្សនយោបាយគឺជាមនុស្សមួយក្រុមដែលមានគំនិតទស្សនៈដូចគ្នា ឬ ស្រដៀងចំពោះអ្វីដែល រដ្ឋាភិបាលគួរធ្វើហើយរួមគ្នាបង្កើតជារចនាសម្ព័ន្ធដឹកនាំនិងធ្វើសកម្មភាពស្វែងរកការគាំទ្រគំនិតនោះពី មហាជនបន្ថែមទៀតដើម្បីឲ្យប្រជាជនចូលរូមនិងឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលអាចអនុវត្តនូវគំនិតទាំងនោះ បាន។មនុស្សមួយក្រុមតូចមិនអាចឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលបានឡើយ ទាល់តែស្វែងរកការគាំទ្រគំនិត ឲ្យបានចាប់ពី៥០%+១ឡើងទៅ។ ក្នុងប្រទេសប្រជាធិបតេយ្យពិតប្រាកដ ការស្វែងរកការគាំទ្រគំនិត ត្រង់នេះសំដៅទៅលើការស្វែងរកការគាំទ្រគោលនយោបាយ ឬ យន្តការរបស់គណបក្សសម្រាប់យកទៅ អនុវត្តនៅពេលឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល។ ដើម្បីទទួលបានការគាំទ្រលុះត្រាតែពន្យល់ពីអត្ថប្រយោជន៍ នៃគំនិតនោះពេលត្រូវបានអនុវត្ត។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យយល់ឃើញថាប្រភពនៃបញ្ហាទាំងឡាយគឺបណ្តាលមកពីអំណាច ប្រមូលផ្តុំលើមនុស្សម្នាក់ ហើយទស្សនៈដើម្បីដោះស្រាយបញ្ហាគឺ ត្រូវបំបែកអំណាចអ្នកដឹកនាំឬ បន្ថយអំណាច អ្នកដឹកនាំ តាមរយៈយន្តការ៨ចំណុច។លក្ខណៈគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គោលដៅ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ ដោយធ្វើឲ្យសម្រេចបានតាមរយៈការអនុវត្តយន្តការ៨ចំណុច។ ចំណុចចាប់ផ្តើម ពន្យល់ពីប្រជាធិបតេយ្យ សីលធម៍សង្គម កិច្ចប្រតិបត្តិព្រះធម៍ ដើម្បីឲ្យប្រជាជនយល់ដឹងពីប្រជាធិបតេយ្យនិងចូលរួមប្រកបដោយសីលធម៍។ ធនធានមនុស្ស បេះដូងស្រឡាញ់ជាតិនិងមានចំណេះដឹង ឥរិយាបទនយោបាយ សុចរិតជាបាតគ្រឹះនៃគ្រប់ឥរិយាបទនយោបាយ។ មិនបំផ្លើសបំផ្លោង មិនញុះញុងអុចអាល មិនកុហកបោកប្រាស់ មិនលាបពណ៍អ្នកដទៃ គឺធ្វើតែសកម្មភាពដែលយល់ថា ត្រឹមត្រូវស្របតាមឧត្តមគតិក្នុងការជួយអ្នកដទៃ។ យើងបោះឆ្នោតគាំទ្រគណបក្សប្រជាធិបតេយ្យ មានន័យថាយើងគាំទ្រគំនិតរបស់គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យនិងលក្ខណៈទាំង៤ខាងលើរួមមាន គោលដៅ ចំណុចចាប់ផ្តើម ធនធានមនុស្ស និង ឥរិយាបទនយោបាយ។ អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនដែល ប្រាប់ ឬ ណែនាំឲ្យក្រុមគ្រួសារ មិត្តភក្រ័្ក បោះឆ្នោត ឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដោយគ្មានយល់អ្វីសោះឡើយ ប៉ុន្តែពួកគេប្រាប់ឲ្យក្រុមគ្រួសារ មិត្តភក្រ័្កស្តាប់ការពន្យល់អំពីគំនិតឬ ទស្សនៈរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដើម្បីយល់រួច គាំទ្រគំនិតនោះ។ ទាល់តែយល់សិនចាំបោះឆ្នោតឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ព្រោះគណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យស្វែងរកការគាំទ្រគំនិត។ កាលណាយើងគាំទ្រគំនិតរបស់គណបក្សប្រជាធិបតេយ្យ នោះយើងនឹងទៅបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យ។ សន្លឹកឆ្នោតដែលបោះឆ្នោតគាំទ្រគណបក្ស ប្រជាធិបតេយ្យបង្ហាញថាអ្នកបោះឆ្នោតយល់ស្របនិងគាំទ្រគំនិត ទស្សនៈរបស់គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ។ យើងធ្វើនយោបាយដោយចំណុចចាប់ផ្តើមគឺពន្យល់ដើម្បីស្វែងរកការគាំទ្រគំនិតឲ្យបាន ចាប់ពី៥០%+១ឡើងទៅដើម្បីឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល។ ប្រជាជនដែលយល់និងគាំទ្រគំនិត គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចូលរួមជាកម្លាំងកាយ កម្លាំងប្រាជ្ញា និង កម្លាំងថវិកា ហើយ បោះឆ្នោតឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ មកដល់ត្រង់ចំណុចនេះអ្នកប្រាកដជាយល់ពីអត្ថន័យនៃ ការស្វែងរកសន្លឹកឆ្នោត និងការស្វែងរកការគាំ ទ្រគំនិត។ មនុស្សមួយចំនួនយល់ពីអត្ថន័យនៃការស្វែងរកសន្លឹកឆ្នោត និង ការស្វែងរកការគាំទ្រគំនិត បាននិយាយថានឹងមិនទៅបោះឆ្នោតទេ ប្រសិនបើគ្មានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។

នៅឆ្នាំ២០០៧ គណបក្ស​​បានចូលរួមដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ/សង្កាត់ បាន២៥ឃុំ​​ ក្នុងខេត្តចំនួន៥។

ការបោះឆ្នោតឆ្នាំ២០០៨

គណបក្សបានចូលរួមបោះឆ្នោតជាតិដោយបានដាក់បេក្ខភាពទូទាំងប្រទេសចំនួន​ ២៤ ខេត្ត/ក្រុង និងបានទទួលសំឡេងគាំទ្រសរុបចំនួន៦៨៩០៩ សំឡេង។ ក្រោយការបោះឆ្នោតខែកក្តដាឆ្នាំ២០០៨ គ.ស.ប នៅតែបន្តសកម្មភាពរបស់ខ្លួនដោប្រកាន់ខ្ជាប់នៅយុទ្ធវិធីដដែលគឺ​១ ពន្យល់ ២ ពន្យល់ ៣ ក៏នៅតែពន្យល់។[]

ការបោះឆ្នោតឆ្នាំ២០១៣

ឯកសារ:Battambang ldp office.jpg
ឃោសនាបោះឆ្នោតខេត្តបាត់ដំបង

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៣ នៅខេត្តសៀមរាប គណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យបានហែក្បួនសម្រាប់ការឃោសនារបស់ខ្លួន មានទ្រង់ទ្រាយធំជាងនៅភ្នំពេញដែលមានអ្នកចូលរួមរហូតប្រមាណជាង៣ពាន់នាក់។[]

កម្មវិធីវិទ្យុអីលឌីភី

ឯកសារ:Khem Veasna 1.jpg
ផ្សាយផ្ទាល់វិទ្យុសំបុកឃ្មុំ FM105 កម្មវិធីសំឡេងសម្ព័ន្ធដើម្បីប្រជាធិតេយ្យ

>>ប្រភព

សារសំឡេងខ្លីៗ

មនុស្សធ្វើប្រយោជន៍ដើម្បីមាតុភូមិធំៗ Nak brach live little for himself កាន់ព្រះពុទ្ធសាសនាប្រៀបដូចស្វាបានដូង។ Buddha's teaching គ្មានបុណ្យណាធំជាងបុណ្យជួយជាតិទេ។ 01:57 No good deeds is better than good deeds from helping the nation.

បណ្តាញទំព័រហ្វេសបុក

បញ្ជីឈ្មោះគណៈកម្មាធិការអចិន្រ្តៃយ៍

ឯកសារ:Khem Veasna 4.jpg
ការប្រារព្ធធ្វើវេទិកាសាធារណៈគណបក្ស ជួបជុំសមាជិកអ្នកគាំទ្រ

១. ខឹម វាសនា (ប្រុស) ប្រធាន

២. អ៊ី សាំងឡេង (ប្រុស) អនុប្រធានទី១

៣. គុណ សាក់ឌីន (ប្រុស) អនុប្រធានទី២

៤. កូវ គា (ប្រុស) អគ្គលេខាធិការរង

៥. ចិន​ ថុន(ប្រុស) អគ្គលេខាធិការ​

៦. សុខ សាន្ត (ប្រុស) អចិន្រ្តៃយ៍

៧. ទូច ពុធ្ធសូរីដា (ប្រុស) អចិន្រ្តៃយ៍

៨. ឆឺយ ប៊ុនធឿន (ប្រុស) អចិន្រ្តៃយ៍បម្រុង[]

ទីស្នាក់ការរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

មើលផែនទី ​ទីស្នាក់ការរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបង្កើតទ្បើងក្នុងគោលបំណង ៖

  • ១. ជា កន្លែងសម្រាប់ផ្សព្វផ្សាយពីមនោគមន៏វិជ្ជា របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ផ្តល់មូលដ្ឋានពិចារណា និងផ្សព្វផ្សាយគំនិតដល់ប្រជាពលរដ្ឋទូទៅ
  • ២. ជា កន្លែងសម្រាប់ជួបជុំសមាជិកខេត្ត ស្រុក និងឃុំ ដើម្បីពិភាក្សាគ្នាដោះស្រាយបញ្ហាផ្សេងៗ ឬជាកន្លែងរៀបចំផែនការសម្រាប់ដំណើរការគណបក្សក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត
  • ៣. ជា កន្លែងសម្រាប់ប្រមូលថវិការដើម្បីប្រើប្រាស់តម្រូវការផ្សេងៗដូច ជាការជួលវិទ្យុផ្សាយ ការធ្វើស្លាកគណបក្សតាមកន្លែងនីមួយៗ និងផ្គត់ផ្គង់តម្រូវការក្នុងទីស្នាក់ការ
  • ៤. ជាកន្លែងរៀនពីរបៀបធ្វើការជាក្រុម និងការចែករំលែកចំណេះដឹង បទពិសោធន៏ឲ្យគ្នាទៅវិញទៅមក
  • ៥. ជាកន្លែងសម្រាប់ចែករំលែក ព័ត៌មានទាក់ទងគណបក្ស
  • ៦. ជាកន្លែងសម្រាប់បើក វេទិកាជួបជុំជាមួយសមាជិកនិងអ្នកគាំទ្រប្រចាំខែ។

ទីស្នាក់ការកណ្តាល ភ្នំពេញ

  • អាសយ​ដ្ឋាន៖ ​ស្ថិត​នៅ​​​ ផ្ទះ​លេខ​ 108 B2 ​ផ្លូវ ​315 ​សង្កាត់​បឹង​កក់​ពីរ​ ​ខណ្ឌ​ទួល​គោក​ រាជ​ធានី​ភ្នំ​ពេញ​។
  • ទូរ​ស័ព្ទ​៖ ០១០ ៥៣ ២០០៣, ០១១ ៥៣ ២០០៣, ០១២ ៥៣ ២០០៣, ០១៣ ៥៣ ២០០៣ ០១៥ ៥៣ ២០០៣, ០៩០ ៥៣ ២០០៣, ០១២ ៣៦ ៣៦ ២២
  • អ៊ីម៉ែល៖ camldp3@gmail.com[]

ទីស្នាក់​ការ​​​ ខេត្តសៀមរាប

  • អាសយ​ដ្ឋាន៖ ​ស្ថិត​នៅ​​​ ផ្ទះ​លេខ​០០៥៨ ភូមិ​តា​វៀន​ សង្កាត់​សាលា​កំរើក ក្រុង​សៀម​រាប ខេត្ត​សៀម​រាប។

ទីស្នាក់​ការ​​​ បាត់ដំបង

  • អាសយ​ដ្ឋាន៖ ​ផ្ទះ​លេខ​ ២៤៩​ ផ្លូវ​ជាតិ​លេខ​៥ ​ភូមិ​បេង​ ឃុំ​អន្លង់​វិល ស្រុក​សង្កែ​ ខេត្ត​​បាត់​ដំបង។​
  • ទូរ​ស័ព្ទ​៖ ០៩២​ ៥៣ ២០០៣[១១]

ទីស្នាក់​ការ​​​ ខេត្តកំពង់ចាម

  • អាសយ​ដ្ឋាន៖ ​ស្ថិត​នៅ​​​ ផ្ទះ​លេខ​​២២​ ផ្លូវ​ជាតិ​លេខ​៧ ​ភូមិ​បឹង​ស្នាយ​​ សង្កាត់​​សំបួ​រ​មាស ក្រុង​​កំពង់​ចាម​​ ខេត្ត​កំពង់​ចាម។
  • ទូរ​ស័ព្ទ​៖ ០១៦ ២៨ ២០០៣, ០៦១ ៥៣ ២០០៣, ០៦៧ ៥៣ ២០០៣[១២]

ទីស្នាក់​ការ​​​ ខេត្តព្រៃវែង

  • អាសយ​ដ្ឋាន៖ ​ស្ថិត​នៅ​​​ ភូមិ​​ពីរ​ សង្កាត់​កំពង់​​លាវ​ ​ក្រុង​ព្រៃ​​វែង​​ ខេត្ត​ព្រៃវែង​។
  • ទូរ​ស័ព្ទ​៖ ០៨៥ ៥៣ ២០០៣, ០៨៧ ៥៣ ២០០៣[១៣]

ទីស្នាក់​ការ​​​ ខេត្តកំពង់ស្ពឺ

  • អាសយ​ដ្ឋាន៖ ​ស្ថិត​នៅ​​​ ​​ភូមិ​​ឧកញ៉ា​ទេព​​ ឃុំ​ត្រពាំង​គង​ ​ស្រុក​សំរោង​ទង​​​ ខេត្ត​កំពង់​ស្ពឺ។
  • ទូរ​ស័ព្ទ​៖ ០៧៧ ៥៣ ២០០៣

ទីស្នាក់​ការ​​​ ខេត្តកំពង់ឆ្នាំង

  • អាសយ​ដ្ឋាន៖ ភូមិ​ត្រពាំង​អញ្ខាញ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង។
  • ទូរ​ស័ព្ទ​៖ ០១៥ ៤៤៦ ៧៤៤[១៤]

ទីស្នាក់ការខេត្តតាកែវ

ឯកសារ:Ldp-takeo.jpg
  • អាសយ​ដ្ឋាន៖ ភូមិ​ផ្សារ​តាកោ សង្កាត់​រការក្នុង ក្រុង​ដូន​កែវ​ ខេត្ត​តាកែវ។
  • ទូរ​ស័ព្ទ​៖ ០១៦ ៩៣២ ៦០៨[១៥]

ឯកសារយោង

អានបន្ថែម

ពីសារព័ត៌មានក្នុងស្រុក រស្មីកម្ពុជា

YouTube