សង្គ្រាមផ្ទៃក្នុងកម្ពុជា
សង្គ្រាមផ្ទៃក្នុងកម្ពុជា | |||||||
---|---|---|---|---|---|---|---|
ផ្នែកនៃសង្គ្រាមវៀតណាម សង្គ្រាមឥណ្ឌូចិន និងសង្គ្រាមត្រជាក់ | |||||||
![]() រថក្រោះអាមេរិកកំពុងបើកចូលភូមិមួយនៅកម្ពុជា | |||||||
| |||||||
ភាគីសង្គ្រាម | |||||||
![]() (១៩៦៧–១៩៧០) ![]() (១៩៧០–១៩៧៥) ![]() ![]() គាំទ្រដោយ៖ |
![]()
| ||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||
![]() ![]() ![]() ![]() ![]() ![]() |
![]() ![]() ![]() ![]() ![]() ![]() | ||||||
កម្លាំង | |||||||
![]() ![]() ![]() ![]() ![]() |
![]() ![]() ![]() | ||||||
សហេតុភាព និង ការខាងបង់ | |||||||
មនុស្សប្រមាណ ២៧៥,០០០–៣១០,០០០ នាក់ត្រូវបានស្លាប់[៤][៥][៦] |
សង្គ្រាមផ្ទៃក្នុង/ក្នុងស្រុកកម្ពុជា ឬ សង្គ្រាមស៊ីវិលកម្ពុជា គឺជាការប៉ះទង្គិចយោធារវាងកងកម្លាំងនៃបក្សកុម្មុយនិស្តកម្ពុជា (ដែលគេស្គាល់ថាខ្មែរក្រហម ដែលគាំទ្រដោយវៀតណាមខាងជើង និងពួកវៀតកុង) ប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលកម្ពុជា ហើយក្រោយមកគឺសាធារណរដ្ឋខ្មែរ ដែលមានការគាំទ្រពីសហរដ្ឋអាមេរិក (ស.រ.អ) និងវៀងណាមខាងត្បូង។
សង្គ្រាមនេះបានផ្ទុះចេញឡើងដោយសារឥទ្ធិពល និងសកម្មភាពនានារបស់សម្ព័ន្ធមិត្តភាគីសង្គ្រាមទាំងសងខាង។ កងទ័ពប្រជាជនវៀតណាមត្រូវបានបង្កើតឡើងដើម្បីការពារតំបន់មូលដ្ឋាននិងទីជម្រករបស់ខ្លួននៅភាគខាងកើតប្រទេសកម្ពុជា បើពួកគេមិនធ្វើអញ្ជឹងទេ នោះសង្គ្រាមរបស់ពួកគេទរទល់នឹងវៀតណាមខាងត្បូតនឹងអុសបន្លាយកាន់តែយូរបន្ថែម។ ដំបូងឡើយ ព្រះអង្គម្ចាស់នរោត្តម សីហនុគឺជាអ្នកដែលអនុញ្ញាតឱ្យមានវត្តមានរបស់កងកម្លាំងវៀតណាមខាងជើងនៅលើទឹកដីកម្ពុជា ប៉ុន្តែយូរៗទៅ ចលនាកុម្មុយនិស្តវៀតណាមក៏ចាប់ផ្តើមផ្តល់ជំនួយមកឱ្យខ្មែរក្រហមដើម្បីប្រឆាំងនឹងរដ្ឋាភិបាលទ្រង់ទៅវិញ។ ពេលដឹងឮបែបនេះ សីហនុក៏យាងទៅទីក្រុងមូស្គូក្នុងគោលបំណងស្នើសុំឱ្យសូវៀតចូលឃាត់សកម្មភាពរបស់វៀតណាមខាងជើងនៅលើទឹកដីកម្ពុជា។[៧] សីហនុក៏ត្រូវរដ្ឋសភាជាតិកម្ពុជាទម្លាក់ចេញពីតំណែងនៅខែមីនា ឆ្នាំ១៩៧០ បន្ទាប់ពីមានបាតុកម្មប្រឆាំងនឹងវៀតណាមដ៏ធំមួយកើតឡើងនៅទីក្រុងភ្នំពេញ។ រដ្ឋាភិបាលថ្មីក៏ឡើងកាន់អំណាចបន្ត រួចហើយក៏ប្តូរឈ្មោះប្រទេសមកសាធារណរដ្ឋខ្មែរ រដ្ឋាភិបាលថ្មីនេះគឺមានភាពលំអៀងទៅសហរដ្ឋអាមេរិក។ សាធារណរដ្ឋខ្មែរក៏បានប្រកាសទាមទារឱ្យកងកម្លាំងវៀតណាមចុះចេញពីទឹកដីកម្ពុជាភ្លាមៗ ប៉ុន្តែសំណើត្រូវបានបដិសេដ ហើយក្រោយមក ចលនាខ្មែរក្រហមក៏ចាប់លេចឡើងប្រឆាំងនឹងរដ្ឋាភិបាលសាធារណរដ្ឋថ្មី។
បន្ទាប់ពីប្រាំឆ្នាំនៃការប្រយុទ្ធគ្នាដ៏សាហាវឃោរឃៅដែលបាននាំមកនូវផលវិបាកដ៏សន្ធឹកសន្ធាប់ និស្ថាបនកម្មសេដ្ឋកិច្ច ការអត់ឃ្លាននៃប្រជាជន និងទារុណកម្មដ៏ធ្ងន់ធ្ងរ រដ្ឋាភិបាលសាធារណរដ្ឋត្រូវបានបរាជ័យនៅថ្ងៃ ១៧មេសា ១៩៧៥ នៅពេលពួកខ្មែរក្រហមជោគជ័យបានប្រកាសការបង្កើតឡើងនូវកម្ពុជាប្រជាធិបតេយ្យ ។ ដូច្នេះហើយ វាត្រូវបានគេលើកឡើងទឡ្ហីករណ៍ថាអន្តរាគមន៍ស.រ.នៅកម្ពុជាបានបង្កអោយមានការវាយច្បាមយកអំណាចដោយពួកខ្មែរក្រហម ដែលបានកើនឡើងចាប់ពី១៤,០០០នាក់ជាចំនួននៅឆ្នាំ១៩៧០ដល់៧០,០០០នាក់នៅឆ្នាំ១៩៧៥ ។[៨] ទិដ្ឋភាពនេះត្រូវបានគេជំទាស់ប្រកែក[៩][១០][១១] ដែលមានអ្នកនិពន្ធចនម.-ដេលវេជ្ឈីអូ (John M. Del Vecchio) អះអាងថាកងទ័ពកុម្មុយនិស្តជាង១០០,០០០នាក់បានបានលុកលុយពីរភាគបីនៃផ្ទៃប្រទេសមុនការទម្លាក់គ្រាប់បែកខ្លះៗរបស់អាមេរិក និងជាមួយឯកសារជាច្រើនដែលបានលាតត្រដាងពីបណ្ណសារដ្ឋានរបស់សូវៀត ដែលបានអោយដឹងថាការលុកលុយរបស់វៀតណាមខាងជើង នៅឆ្នាំ១៩៧០ត្រូវបានចាប់ផ្ដើមនៅក្នុងការស្នើសុំជាក់ស្ដែងរបស់ពួកខ្មែរក្រហមបន្តបន្ទាប់ពីការចរចារជាច្រើនដងជាមួយនួន-ជា ។[១២]
ការប៉ះទង្គិចគ្នានេះ ទោះបីជាសង្គ្រាមផ្ទៃក្នុងកើតក្នុងស្រុកក៏ដោយ ក៏ត្រូវបានគេចាត់ទុកថាជាផ្នែកនៃសង្គ្រាមវៀតណាមដែលធំជាង (១៩៥៩–១៩៧៥) ដែលបានឆេះរាលដាលដល់ព្រះរាជាណាចក្រឡាវជិតខាង វៀតណាមខាងត្បូង និងវៀតណាមខាងជើងផងដែរ ។ សង្គ្រាមផ្ទៃក្នុងនេះបាននាំទៅដល់ការប្រល័យពូជសាសន៍ខ្មែរ គឺជារឿងមួយនៃការបង្ហូរឈាមដ៏ខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្រ ។
ការកំណត់ដំណាក់កាល (១៩៦៥–១៩៧០)
ផ្ទៃរឿង
កំឡុងដើមដល់ពាក់កណ្ដាលទសវត្ស១៩៦០ គោលនយោបាយឆ្វេងនិយមរបស់សម្ដេចនរោត្តម-សីហនុបានការពារប្រទេសជាតិរបស់ទ្រង់ពីភាពច្របូកច្របល់ដែលលូតលយចូលឡាវ និងវៀតណាមខាងត្បូង ។[១៣] មិនត្រឹមតែសាធារណរដ្ឋប្រជាមានិតចិន (ស.ប.ច.) រឺក៏ វៀតណាមខាងជើងទេបានជំទាស់ប្រឆាំងការអះអាងរបស់ព្រះសីហនុដើម្បីបង្ហាញគោលការណ៍នយោបាយដែលជឿនលឿន និងភាពអ្នកដឹកនាំនៃការប្រឆាំងឆ្វេងនិយមក្នុងស្រុករបស់សម្ដេច គណបក្សក្រុមប្រជាជនក៏បានធ្វើសមាហរណកម្មចូលទៅក្នុងរដ្ឋាភិបាលនេះ ។[១៤] ថ្ងៃ៣ឧសភា ១៩៦៥ ព្រះសីហនុបានធ្វើអោយបែកបាក់ទំនាក់ទំនងទូតជាមួយស.រ. ដោយបញ្ចប់លំហូរនៃជំនួយអាមេរិក និងបែទៅរកស.ប.ច. និងសហភាពសូវៀតវិញចំពោះជំនួយសេដ្ឋកិច្ច និងយោធា ។[១៤]
នៅចុងទសវត្ស១៩៦០ ការធ្វើអោយមានលំនឹងនយោបាយក្នុងស្រុក និងការបរទេសដ៏ម៉ត់ចត់របស់ព្រះសីហនុ កំពុងតែចាប់ផ្ដើមទៅជាមានភាពលំអៀងទៅម្ខាងៗ ។ ក្នុងឆ្នាំ១៩៦៦ កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចរវាងសម្ដេចនិងពួកចិន ដែលអនុញ្ញាតអោយមានវត្តមាននៃការពង្រាយកងទ័ពប្រជាជនវៀតណាម (ក.ប.វ.ណ) និងរ.រ.ជ. និងមូលដ្ឋានខាងដឹកនាំសាស្ត្រនានានៅក្នុងតំបន់ព្រំដែនខាងកើត ។[១៥] ទ្រង់ក៏បានយល់ព្រមអនុញ្ញាតអោយប្រើកំពង់ផែព្រះសីហនុដោយកប៉ាល់ដែលមានទង់កុម្មុយនិស្តជាច្រើនដឹកនាំគ្រឿងផ្គត់ផ្គង់ និងសម្ភារៈដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងយោធារបស់ក.ប.វ.ណ./រ.រ.ជ.នៅវៀតណាម ។[១៦] សម្បទានទាំងនេះធ្វើអោយមានការក្លែងបន្លំភ្នែក[ត្រូវការអំណះអំណាង] នៃអព្យាក្រឹតភាពកម្ពុជា ដែលបានធានាដោយសន្និសីទសឺរណែវឆ្នាំ១៩៥៤ ។

ព្រះសីហនុមានជំនឿទុកចិត្តថាស.ប.ច. មិនមែនស.រ.ទេ ដែលនៅទីបំផុតនឹងអាចគ្រប់គ្រងទៀបកោះឥណ្ឌូចិន និងថា ចំណាប់អារម្មណ៍របស់យើងត្រូវប្រើអោយល្អបំផុត ដោយការទាក់ទងជាមួយបក្សពួកដែលថ្ងៃណាមួយនឹងត្រួតត្រាអាស៊ីទាំងមូល– ហើយនឹងឈានទៅដល់លក្ខ័ណ្ឌមុនពេលជ័យជំនះរបស់ខ្លួន– ដើម្បីទទួលលក្ខ័ណ្ឌល្អបំផុតដែលអាចទៅរួច ។[១៥]
កំឡុងឆ្នាំដដែល យ៉ាងណាៗ ព្រះអង្គបានអនុញ្ញាតអោយរដ្ឋមន្ត្រីការពារជាតិនិយមអាមេរិករបស់ទ្រង់ ឧត្តមសេនីយ៍លន់-ណុល ឱ្យចាត់វិធានការបំបាត់សកម្មភាពឆ្វេងនិយមនានា ដោយកម្ទេចពួក ក្រុមប្រជាជន ដោយការចោទប្រកាន់ពួកសមាជិកវិទ្ធង្សនាខ្លួន ហើយដែលស្ដាប់បង្គាប់ហាណូយ ។[១៧] ក្នុងពេលដំណាលគ្នានេះដែរ ព្រះសីហនុបានបាត់បង់ការគាំទ្រដោយពួកអ្នកអភិរក្សរបស់កម្ពុជាជាលទ្ធផលនៃបរាជ័យរបស់ទ្រង់ដល់ការចាប់ច្បាមជាមួយស្ថានភាពសេដ្ឋកិច្ចខ្ទេចខ្ទាំ (បានធ្វើអោយធ្ងន់ឡើងដោយការខាតបង់នៃការនាំចេញស្រូវ ភាគច្រើនក្នុងនោះទៅដល់ក.ប.វ.ណ./រ.រ.ជ.) និងជាមួយវត្តមានយោធាកុម្មុយនិស្តដែលកំពុងតែកើនឡើង ។[១៨]
នៅថ្ងៃ១១កញ្ញា កម្ពុជាបានប្រារព្ធការបោះឆ្នោតបើកចំហលើកដំបូងរបស់ខ្លួន ។ តាមរយៈសហត្ថាករណ៍ និងការរុកគួន (និងដើម្បីការពញ្ញាក់ព្រះសីហនុ) ពួកអ្នកអភិរក្សបានឈ្នះ៧៥ភាគរយនៃអាសនៈនៅក្នុងរដ្ឋសភា ។[១៩][២០] លន់-ណុលត្រូវបានគេជ្រើសរើសដោយភាពត្រឹមត្រូវជានាយករដ្ឋមន្ត្រី និងឧបៈរបស់គាត់ ដែលពួកគេស្គាល់ឈ្មោះថាសិរិមតៈ ជាសមាជិកអភិរក្សជ្រុលនៃខ្សែស៊ីសុវត្ថិនៃរាជត្រកូល និងជាសត្រូវតាំងពីយូររបស់ព្រះសីហនុ ។ បន្ថែមចំពោះការវិវត្តទាំងនេះ ហើយនិងការប៉ះទង្គិចផលប្រយោជន៍នានាចំណោមពួកឥស្សរជននយោបាយនៅភ្នំពេញ អាយតកម្មសង្គមនានាបានបង្កើតអោយមានបរិស្ថានអនុគ្រោះដល់ការលូតលាស់នៃកុបកម្មកុម្មុយនិស្តក្នុងស្រុកនៅតាមតំបន់ជនបទនានា ។[២១]
ការបះបោរនៅបាត់ដំបង
សម្ដេចក្រោយមកបានដឹងខ្លួនព្រះអង្គថាស្ថិតនៅក្នុងទ្វេគ្រោះនយោបាយ ។ ដើម្បីថែរក្សាតុល្យភាពទល់នឹងជំនោរកើនឡើងនៃពួកអភិរក្ស ព្រះអង្គបានដាក់ឈ្មោះអោយពួកមេដឹកនាំគ្រប់ក្រុម ដែលព្រះអង្គកំពុងគាបសង្កត់ថាជាពួកសមាជិក ប្រឆាំងរដ្ឋាភិបាល ដែលបានសេចក្ដីថាត្រូវត្រួតពិនិត្យ និងរិះគន់ដល់រដ្ឋបាលគ្រប់គ្រងរបស់លន់-ណុល ។[២២] មួយក្នុងចំណោមអាទិភាពដំបូងរបស់លន់-ណុលគឺត្រូវប៉ះប៉ូវសេដ្ឋកិច្ចដែលកំពុងទន់ខ្សោយ ដោយការបញ្ឈប់ការលក់ស្រូវខុសច្បាប់ដល់ពួកកុម្មុយនិស្ត ។ ពួកទាហានត្រូវរួសរាន់ទៅកាន់តំបន់ដែលកំពុងដាំដុះស្រូវ ដើម្បីប្រមូលការច្រូតកាត់ដោយបង្ខំដោយការភ្ជុងកាំភ្លើង ហើយពួកគេបានបង់ត្រឹមតែតាមតម្លៃដោយរដ្ឋាភិបាលបានកំណត់ថោកៗប៉ុណ្ណោះ ។ មានការរំជើបរំជួលទូទៅ ជាពិសេសនៅក្នុងខេត្តបាត់ដំបងដែលសំបូរស្រូវ តំបន់មួយដែលបានកត់សម្គាល់យូរមកហើយចំពោះវត្តមាននៃពួកម្ចាស់ដីធំៗ ភាពខុសគ្នាស្រឡះខាងទ្រព្យសម្បត្តិ និងជាកន្លែងដែលពួកកុម្មុយនិស្តនៅតែមានឥទ្ធិពលខ្លះៗ ។[២៣][២៤] ថ្ងៃ១១មីនា១៩៦៧ ដែលគ្រានោះព្រះសីហនុនៅក្រៅប្រទេសក្នុងប្រទេសបារាំង ឧទ្ទាមកម្ម (ការបះបោរ) បានផ្ទុះឡើងនៅតំបន់ជុំវិញសំឡូតនៅបាត់ដំបង ពេលនោះដែលបានបញ្ឆេះកំហឹងអោយពួកអ្នកស្រុកអោយវាយប្រហារកងប្រមូលពន្ធ ។ ជាមួយការជម្រុញចិត្ត ដែលអាចទៅរួចដោយពួកកម្មាភិបាលកុម្មុយនិស្តក្នុងតំបន់ បដិកម្បនាបានរីករាលដាលសាយភាយយ៉ាងលឿនទូទាំងតំបន់ទាំងមូល ។[២៥] លន់-ណុល កំពុងដើរតួក្នុងអវត្តមានរបស់សម្ដេច (ប៉ុន្តែមានការយល់ព្រមដោយព្រះអង្គ) បានឆ្លើយតបដោយការប្រកាសនូវច្បាប់អាជ្ញាសឹក ។[២២] រាប់រយនាក់នៃពួកអ្នកស្រុកស្រែចម្ការត្រូវបានសម្លាប់ និងភូមិនានាទាំងស្រុងត្រូវបានបំផ្លិចបំផ្លាញកំឡុងការបង្ក្រាប ។[២៦] បន្ទាប់ពីការវិលត្រឡប់ចូលស្រុកវិញនៅខែមីនា ព្រះសីហនុបានបោះបង់ចោលទីតាំងកណ្ដាលនិយមរបស់ទ្រង់ និងបានបញ្ជាដោយអង្គឯងអោយមានការចាប់ខ្លួនខៀវ-សំផន ហ៊ូ-យុន និងហ៊ូ-នឹម ពួកមេដឹកនាំនៃពួកប្រឆាំងរដ្ឋាភិបាល ទាំងអស់គ្នានៃចំណោមពួកគេបានគេចខ្លួនទៅកាន់ភាគខាងជើងឆៀងខាងកើត (ឦសាន)។[២៧]
ក្នុងពេលដំណាលគ្នា ព្រះសីហនុបានបញ្ជាអោយមានការចាប់ខ្លួនពួកឈ្មួញកណ្ដាលចិន ដែលពាក់ព័ន្ធក្នុងការជួញដូរស្រូវខុសច្បាប់ ដោយមូលហេតុ ការបង្កើនចំណូលរដ្ឋាភិបាល និងការសម្ងប់ពួកអភិរក្ស ។ លន់-ណុលត្រូវបង្ខំអោយលាលែង និងនៅក្នុងកាយវិការធម្មតា សម្ដេចបានដាក់ឈ្មោះពួកឆ្វេងនិយមថ្មីៗទៅក្នុងរដ្ឋាភិបាលដើម្បីធ្វើអោយមានតុល្យភាពនឹងពួកអភិរក្ស ។[២៧] វិបត្តិភ្លាមៗបានកន្លងហួសទៅ ក៏ប៉ុន្តែវាបណ្ដាលអោយមានវិបាកជាសោកនាដកម្មពីរយ៉ាង ។ ទីមួយ វាបានជម្រុញអោយមានកំណែនថ្មីរាប់ពាន់នាក់ចូលទៅក្នុងពួកប្រដាប់អាវុធនៃ ចលនាតស៊ូ រឹងត្អឹងនៃបក្សកុម្មុយនិស្តកម្ពុជា (ដែលព្រះសីហនុបានបិទស្លាកថាពួក ខ្មែរក្រហម) ។ ទីពីរ សម្រាប់វណ្ណៈកសិករ ឈ្មោះលន់-ណុលក្លាយជាអ្នកចូលរួមការបង្ក្រាបដោយគ្មានមេត្តាទូទាំងកម្ពុជា ។[២៨]
ការប្រមូលក្រុមកុម្មុយនិស្តឡើងវិញ
កាលណោះកុបកម្ម១៩៦៧មិនត្រូវបានរៀបផែនការទុកឡើយ ពួកខ្មែរក្រហមបានព្យាយាម ដោយគ្មានជោគជ័យច្រើនទេ ដើម្បីរៀបចំការបះបោរប្រាកដប្រជាទៀតកំឡុងឆ្នាំបន្តបន្ទាប់ ។ ការបំផ្លាញយ៉ាងខ្លាំងពួកក្រុមប្រជាជនរបស់សម្ដេច និងពួកកម្មុយនិស្តតាមទីក្រុង យ៉ាងណាៗបានធ្វើអោយច្បាស់ឡើងនូវទីលាននៃការប្រកួតប្រជែងរបស់សាឡុត-ស (ដែលគេស្គាល់ថាជាប៉ុល-ពត) អៀង-សារី និងស៊ុន-សេន— ភាពអ្នកដឹកនាំម៉ៅនិយមនៃពួកអ្នកតស៊ូ ។[២៩] ពួកគេបានដឹកនាំពួកអ្នកដើរតាមខ្លួនទៅកាន់ដែនដីខ្ពស់ៗ (ដីខ្ពង់) នានាភាគឦសាន និងទៅកាន់ដែនដីពួកខ្មែរលើ ប្រជាជនបុព្វកាលដែលមានអរិភាពទៅនឹងពួកខ្មែរដីទំនាប និងរដ្ឋាភិបាលកណ្ដាល ។ ចំពោះពួកខ្មែរក្រហម ដែលនៅតែខ្វះខាតជំនួយពីពួកវៀតណាមខាងជើង វាគឺសម័យកាលមួយនៃការប្រមូលក្រុមឡើងវិញ ការរៀបចំ និងការហ្វឹកហាត់ ។ ហាណូយជាមូលដ្ឋានគ្រឹះមិនខ្វាយខ្វល់នឹងពួកសម្ព័ន្ធមិត្ត ដែលធានាដោយចិនរបស់ខ្លួនឡើយ និងភាពមិនខុសគ្នានៃ ពួកមិត្តសម្លាញ់បងប្អូន ខ្លួន ទៅនឹងកុបកម្មពួកខ្លួនរវាង១៩៦៧ និង១៩៦៩ដែលអាចនឹងធ្វើអោយមានការដិតដាម ដែលលុបមិនជ្រះលើភាពអ្នកដឹកនាំរបស់ពួកខ្មែរក្រហម ។ [៣០][៣១]
ថ្ងៃ១៧មករា១៩៦៨ ពួកខ្មែរក្រហមបានផ្ដើមការវាយលុកលើកទីមួយរបស់ខ្លួន ។ គឺមានបំណងថែមទៀតនៅក្នុងការប្រមូលអាវុធយុទ្ធភណ្ឌ និងឃោសនាអោយផុសផុលជាងការដណ្ដើមយកទឹកដី ព្រោះថា នៅពេលនោះ ពួកអ្នកកុបកម្មមានចំនួនមិនច្រើនជាង៤–៥,០០០ពាន់ឡើយ ។[៣២][៣៣] កំឡុងខែដដែល ពួកកុម្មុយនិស្តបានបង្កើតឡើងនូវកងទ័ពបដិវត្តន៍កម្ពុជាជាស្លាបយោធានៃបក្ស ។ ខាងដើមក៏ដូចជាទីបញ្ចប់នៃការបះបោរនៅបាត់ដំបង ព្រះសីហនុបានចាប់ផ្ដើមវាយតម្លៃឡើងវិញនូវទំនាក់ទំនងរបស់ព្រះអង្គជាមួយពួកកុម្មុយនិស្ត ។[៣៤] កិច្ចព្រមព្រៀងដំបូងគេរបស់ទ្រង់ជាមួយពួកចិនមិនបានហុចប្រយោជន៍ដល់ព្រះអង្គអ្វីទាំងអស់ ។ ពួកគេមិនត្រឹមតែបរាជ័យដើម្បីដាក់បញ្ឈប់ពួកវៀតណាមខាងជើងប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញពួកគេក៏បានជាប់ពាក់ព័ន្ធយ៉ាងពិតប្រាកដ (តាមរយៈពួកខ្មែរក្រហម) នៅក្នុងវិទ្ធង្សនាជាក់ស្ដែងក្នុងប្រទេសរបស់ទ្រង់ទៀត ។[២៥] នៅក្នុងសំណើរបស់លន់-ណុល (ដែលបានត្រឡប់ទៅក្នុងគណៈរដ្ឋមន្ត្រីជារដ្ឋមន្ត្រីការពារជាតិនៅខែវិច្ឆិកា១៩៦៨) និងពួកអ្នកនយោបាយអភិរក្ស នៅថ្ងៃ១១ឧសភា១៩៦៩ សម្ដេចបានស្វាគមន៍នូវការស្ដារទំនាក់ទំនងទូតជាមួយស.រ.និងបានបង្កើតរដ្ឋាភិបាលសង្គ្រោះជាតិថ្មីជាមួយលន់-ណុលដែលគាត់ជានាយករដ្ឋមន្ត្រីរបស់ទ្រង់ ។[៧] ទ្រង់បានធ្វើដូច្នេះ ដើម្បីលេងសន្លឹកបៀរថ្មី ដោយហេតុថាពួកកុម្មុយនិស្តអាស៊ីកំពុងតែត្រៀមរួចរាល់វាយប្រហារយើងមុនពេលបញ្ចប់សង្គ្រាមវៀតណាម ។[៣៥] ម្យ៉ាងទៀត ក.ប.វ.ណ.(PAVN) និងពួករ.រ.ជ.(NLF)អាចនឹងបង្កើតពួកអ្នករងកំហុសជំនួសអោយពួកខ្លួនយ៉ាងសមរម្យសម្រាប់ភាពឈឺចាប់ជាច្រើនរបស់កម្ពុជា បន្ថែមកាន់តែច្រើនជាងពួកខ្មែរក្រហមដ៏តូចទៀត ហើយថែមនិងការជិះជាន់កម្ពុជាដោយវត្តមានរបស់ខ្លួនដែលអាចនឹងដោះស្រាយបញ្ហាជាច្រើនក្នុងពេលព្រមៗគ្នា ។[៣៦] ពួកអាមេរិកបានទាញយកអត្ថប្រយោជន៍បានពីឱកាសដូចគ្នានេះ ដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួនជាច្រើននៅអាស៊ីអាគ្នេយ៍ ។
ប្រតិបត្តិការបញ្ជី
ទោះបីយ៉ាងណាស.រ.បានដឹងអំពីកន្លែងលាក់ខ្លួនរបស់ក.ប.វ.ណ./រ.រ.ជ.ជាច្រើននៅកម្ពុជាតាំងពីឆ្នាំ១៩៦៦ក៏ដោយ ក៏លោកប្រធានាធិបតីលីនដុន-ប.-ចនសុនបានជ្រើសរើសមិនវាយប្រហារពួកគេ ដោយសារតែទង្គុកទង្គើអន្តរជាតិដែលអាចទៅរួច និងជំនឿរបស់លោកដែលយល់ថា ព្រះសីហនុអាចទុកចិត្តបានថានឹងផ្លាស់ប្ដូរគោលនយោបាយរបស់ទ្រង់សារឡើងវិញ ។[៣៧] លោកចនសុនបានធ្វើ យ៉ាងណាៗ អោយសិទ្ធិអំណាចដល់ក្រុមឈ្លបការណ៍នៃបញ្ជាការជំនួយយោធា ក្រុមសិក្សាការនិងអង្កេតការវៀតណាម (ក.ស.អ. រឺ SOG)ដែលត្រូវបានចាត់ជាក្រុមជាន់ខ្ពស់ដើម្បីចូលទៅកម្ពុជា និងប្រមូលការណ៍សម្ងាត់តាមតំបន់មូលដ្ឋានទ័ពនានានៅឆ្នាំ១៩៦៧ ។[៣៨] ការបោះឆ្នោតជ្រើសរើសលោករីឆាដម.-និច្សុននៅឆ្នាំ១៩៦៨ និងការបញ្ចូលគោលនយោបាយនៃការដកទ័ពស.រ.បន្តិចម្ដងៗរបស់លោក ពីវៀតណាមខាងត្បូង ហើយនិងវៀតណាមនីយកម្មចំពោះការប៉ះទង្គិចគ្នានៅទីនោះ បានផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាង ។ ថ្ងៃ១៨មីនា១៩៦៩ តាមបញ្ជាសម្ងាត់ពីលោកនិច្សុន កងទ័ពអាកាសស.រ.បានអនុវត្តការទម្លាក់គ្រាប់បែកនៅតំបន់មូលដ្ឋាន៣៥៣ (នៅក្នុងតំបន់ផ្លែសន្ទូចទល់នឹងខេត្តតៃនិញវៀតណាមខាងត្បូង) ដោយពួកយន្តហោះទម្លាក់គ្រាប់បែកប.៥២ស្ទ្រែតូផ្វតត្រិស្ស (B-52 Stratofortress) ។ ការវាយប្រហារជាលើកដំបូងនៅក្នុងការវាយប្រហារបន្តៗគ្នា លើកន្លែងលាក់បំពួននានាដែលបានបន្តរហូតដល់ខែឧសភា១៩៧០ ។ កំឡុងពេលប្រតិបត្តិការបញ្ជី កងទ័ពអាកាសបានធ្វើបាន៣,៨៧៥ជើង និងបានទម្លាក់ច្រើនជាង១០៨,០០០តោននៃភស្តុភារយោធានៅតាមតំបន់ព្រំដែននានានៅភាគខាងកើត ។[៣៩] កំឡុងប្រតិបត្តិការនេះ ព្រះសីហនុនៅស្ងៀមស្ងាត់ចំពោះកិច្ចការទាំងអស់ ដោយសង្ឃឹមថាអាចទៅរួចដែលស.រ.អាចនឹងបណ្ដេញកងទ័ពក.ប.វ.ណ. និងរ.រ.ជ.ពីប្រទេសព្រះអង្គ ។ ហាណូយដែរ នៅតែស្ងាត់ស្ងៀម គ្មានបំណងដើម្បីផ្សព្វផ្សាយវត្តមាននៃកងកម្លាំងរបស់ខ្លួនឡើយនៅកម្ពុជាអព្យាក្រឹត ។ ការទម្លាក់គ្រាប់បែកតាម បញ្ជី នៅតែជាការសម្ងាត់ពីសមាជនិងប្រជាជនស.រ. រហូតដល់ឆ្នាំ១៩៧៣ ។
ការទម្លាក់ព្រះសីហនុ (១៩៧០)
រដ្ឋប្រហារលន់-ណុល
គ្រានោះព្រះសីហនុបានគង់នៅក្រៅប្រទេសលើដំណើរមួយទៅកាន់បារាំង ការធ្វើកុបកម្មប្រឆាំងយួន (ដែលគឺត្រូវបានគាំទ្រពាក់កណ្ដាលដោយរដ្ឋាភិបាល) បានធ្វើឡើងនៅភ្នំពេញ កំឡុងពេលនោះដែលស្ថានទូតវៀតណាមខាងជើង និងរ.រ.ជ.ត្រូវបានបំផ្លិចបំផ្លាញ ។[៤០][៤១] នៅក្នុងអវត្តមានរបស់សម្ដេច លន់-ណុលមិនបានធ្វើអ្វីទាល់តែសោះដើម្បីបញ្ឈប់សកម្មភាពទាំងនេះ ។[៤២] ថ្ងៃទី១២ លោកនាយករដ្ឋមន្ត្រីបានបិទកំពង់ផែក្រុងព្រះសីហនុចំពោះពួកវៀតណាមខាងជើងនិងបានចេញឧសានវាទដ៏ពិបាកទៅកាន់ពួកគេ ។ កងកម្លាំងក.ប.វ.ណ./រ.រ.ជ.ទាំងអស់ត្រូវដកចេញពីដីកម្ពុជាអោយអស់ក្នុងរយៈពេល៧២ម៉ោង (ថ្ងៃ១៥មីនា) រឺមួយក៏ចង់ប្រឈមមុខនឹងសកម្មភាពយោធា ។ [៤៣]
ព្រះសហីនុ ដោយលឺអំពីភាពច្របូកច្របល់ ក៏បានពាំនាំទៅដល់ម៉ូស្គូ និងប៉ីជិងដើម្បីទាមទារបរិបាលនានាលើ ក.ប.វ.ណ.និងរ.រ.ជ.ដែលដាក់ការត្រួតត្រាបន្ថែមលើអ្នកពឹងពាក់ខ្លួន ។[៧] ថ្ងៃ១៨មីនា១៩៧០ លន់-ណុលបានស្នើអោយរដ្ឋសភាបោះឆ្នោតលើអនាគតតំណែងអ្នកដឹកនាំជាតិរបស់សម្ដេច ។ ព្រះសីហនុត្រូវបានបណ្ដេញចេញពីអំណាចដោយការបោះឆ្នោត៩២–០ ។[៤៤] ឆេង-ហេងបានក្លាយជាប្រធានរដ្ឋសភា ដែលកាលណោះលោកនាយករដ្ឋមន្ត្រីលន់-ណុលត្រូវបានផ្ដល់អំណាចជាបណ្ដោះអាសន្ន ។ ទ្រង់សិរិមតៈបានទទួលក្រោយគាត់ជាឧបនាយករដ្ឋមន្ត្រី ។ រដ្ឋាភិបាលថ្មីបានសង្កត់ថាការផ្ទេរអំណាចត្រូវស្របច្បាប់ និងរដ្ឋធម្មនុញ្ញ ហើយវាបានទទួលស្គាល់ដោយរដ្ឋាភិបាលបរទេសភាគច្រើន ។ មាន និងបន្តជាការចោទប្រកាន់ជាច្រើនថារដ្ឋាភិបាលស.រ.បានដើរតួខ្លះនៅក្នុងការទម្លាក់ព្រះសីហនុ ប៉ុន្តែភស្តុតាងប្រាកដប្រជាមិនដែលត្រូវបានរកឃើញដើម្បីគាំទ្រការចោទប្រកាន់ទាំងនោះឡើយ ។[៤៥]
ភាគច្រើននៃវណ្ណៈកណ្ដាលនិងពួកខ្មែរចេះដឹងបានប្រែជាធុញថប់ចំពោះសម្ដេច និងបានស្វាគមការផ្លាស់ប្ដូររដ្ឋាភិបាល ។[៤៦] ពួកគេត្រូវបានចូលរួមដោយពួកយោធា សម្រាប់ពួកគេ ក្ដីសង្ឃឹមការត្រឡប់មកវិញនៃជំនួយយោធា និងហិរញ្ញវត្ថុអាមេរិកគឺជាហេតុមួយសម្រាប់ការសំដែងសេចក្ដីត្រេកអរ ។[៤៧] ក្នុងរយៈពេលជាច្រើនថ្ងៃនៃការទម្លាក់ព្រះអង្គ ព្រះសីហនុ ឥឡូវនោះនៅប៉ីជិង បានផ្សព្វផ្សាយអំពាវនាវទៅកាន់ប្រជាជនដើម្បតស៊ូនឹងពួកអ្នកដណ្ដើមអំណាច ។[៧] បាតុកម្មនិងកុប្បកម្មនានាបានកើតឡើង (ជាចម្បងនៅតំបន់ដែលនៅជិតទៅនឹងតំបន់គ្រប់គ្រងរបស់ក.ប.វ.ណ./រ.រ.ជ.) ក៏ប៉ុន្តែមិនបានរីកធំឡើងតាមមូលដ្ឋានទូទាំងប្រទេសគំរាមកំហែងដល់រដ្ឋាភិបាលឡើយ ។[៤៨] នៅក្នុងឧប្បត្តិហេតុមួយនៅកំពង់ចាមនៅថ្ងៃ២៩មីនា យ៉ាងណាៗ ហ្វូងមនុស្សដែលប្រកបដោយកំហឹងបានសម្លាប់បងប្អូនលន់-ណុល គឺលន់-និល ដែលបានវះយកថ្លើមគាត់ចេញមកក្រៅ ហើយចម្អិននិងស៊ីវា ។[៤៧] ពួកកសិករប្រមាណ៤០០០នាក់ក្រោយមកទៀតបានចាប់ផ្ដើមដង្ហែក្បួនតាមរដ្ឋធានីដើម្បីទាមទារអោយមានការធ្វើអោយដូចដើមព្រះសីហនុឡើងវិញ ។ ពួកគាត់ត្រូវបានគេបំបែកខ្ចាត់ខ្ចាយ ជាមួយនឹងសហេតុភាពជាច្រើនដោយពួកក្រុមកងកម្លាំងប្រដាប់អាវុធ ។
ការសម្លាប់រង្គាលពួកយួន
ភាគច្រើននៃប្រជាជនតាមទីក្រុងនិងជនបទបានបញ្ចេញកំហឹង និងការអាក់អន់ចិត្តរបស់ខ្លួនលើប្រជាជនវៀតណាមរបស់ជាតិ ។ ការដង្ហើយហៅរបស់ល់ន-ណុលរកពួកស្ម័គ្រចិត្ត១០,០០០នាក់ដើម្បីលើកស្ទួយកម្លាំងប្រុសៗក្នុងចំណោមទាហានប្រុសៗ៣០,០០០នាក់ដែលបានបំពាក់គ្រឿងបរិក្ខារខ្សត់ខ្សោយរបស់កម្ពុជា ដោយរៀបចំបានកងទ័ពច្រើនហូហៀរជាមួយពួកអ្នកកំណែនថ្មីបានជាង៧០,០០០នាក់ ។[៤៩] ពាក្យចចាមអារាមដែលមានច្រើនអំពីការវាយលុកក.ប.វ.ណ.ដែលអាចទៅរួចតម្រង់មកភ្នំពេញខ្លួនឯង ។ រោគផ្ដេសផ្ដាសបានវិវត្ត ហើយនេះវាបានបង្កអោយមានប្រតិកម្មហឹង្សាប្រឆាំងនឹងជនជាតិយួន៤០០,០០០នាក់របស់ប្រទសជាតិនេះ ។[៤៧]
លន់-ណុលសង្ឃឹមថាប្រើប្រាស់ពួកយួនជាចំណាប់ខ្មាំងប្រឆាំងទល់នឹងសកម្មភាពនានានៃក.ប.វ.ណ./រ.រ.ជ. ហើយពួកយោធាបានផ្ដើមការឡោមព័ទ្ធពួកគេរហូតទៅដល់ការកាន់កាប់ជំរុំនានា ។[៤៧] នោះគឺជាពេលដែលការសម្លាប់បានចាប់ផ្ដើម ។ នៅតាមទីប្រជុំជននិងភូមិនានាទូទាំងកម្ពុជា ពួកទាហាននិងអសេនិកជន (ជនស៊ីវិល)បានស្រាវជ្រាវពួកអ្នកជិតខាងវៀតណាមរបស់ខ្លួនដើម្បីសម្លាប់ពួកគេចោល ។[៥០] ថ្ងៃ១៥មេសា សាកសពនៃពួកយួន៨០០នាក់បានបណ្ដែតហូរចុះទៅក្រោមតាមទន្លេមេគង្គ និងហូរទៅកាន់វៀតណាមខាងត្បូង ។
ពួកយួនខាងត្បូង ខាងជើង និងរ.រ.ជ.បានប្រកាសបរិហារយ៉ាងខ្លាំងក្លានូវសកម្មភាពដ៏អាក្រក់ក្រៃលែងទាំងនេះ ។[៥១] ជាការសំខាន់ មិនមានពួកខ្មែរ មិនថាតែសហគមន៍ពុទ្ធសាសនាឡើយ ក៏មិនបានផ្ដន្ទាទោសលើកការសម្លាប់នោះដែរ ។ នៅក្នុងការដោះសារទៅកាន់រដ្ឋាភិបាលសៃហ្គន លន់-ណុលបានថ្លែងថា
វាពិបាកដើម្បីញែករវាងពលរដ្ឋយួនដែលជាវៀតកុងនិងអ្នកដែលមិនមែនណាស់ ។ ដូច្នេះវាគឺជាការធម្មតាណាស់ដែលប្រតិកម្មចំពោះកងទ័ពខ្មែរ ដែលពួកគេមានអារម្មណ៍ថាខ្លួនឯងលាក់ពុត គឺពិបាកត្រួតពិនិត្យ ។[៥២]
រ.រ.ជ.ក. និង រ.រ.រ.ជ.ក.
ពីប៉ីជិង ព្រះសីហនុបានប្រកាសថារដ្ឋាភិបាលនៅភ្នំពេញត្រូវបានរំលាយហើយ ហើយចេតនារបស់ទ្រង់គឺដើម្បីបង្កើត Front Uni National du Kampuchea រឺ NUFK រឺ រ.រ.ជ.ក.(រណសិរ្សរួបរួមជាតិកម្ពុជា) ។ ព្រះសីហនុក្រោយមកបានមានបន្ទូលថា ខ្ញុំជ្រើសរើសមិននៅជាមួយពួកអាមេរិក រឺ ពួកកុម្មុយនិស្ត ព្រោះតែខ្ញុំចាត់ទុកថាមានគ្រោះថ្នាក់ពីរយ៉ាង គឺចក្រពត្តិនិយមអាមេរិក និងកុម្មុយនិស្តអាស៊ី ។ គឺលន់-ណុលដែលតម្រូវអោយខ្ញុំជ្រើសរើសរវាងពួកគេ ។[៤៧]
ពួកវៀតណាមខាងជើងបានប្រតិកម្មតបទៅនឹងការផ្លាស់ប្ដូរនយោបាយនៅកម្ពុជាដោយការបញ្ជូនរដ្ឋមន្ត្រីប្រមុខផាម-វ៉ាន់ដុងទៅជួបព្រះសីហនុនៅចិននិងជ្រើសរើសទ្រង់ជាសម្ព័ន្ធមិត្តជាមួយពួកខ្មែរក្រហម ។ សាឡុត-សក៏បានទាក់ទងដោយពួកវៀតណាមដែរ ដែលកាលណោះពួកគេបានផ្ដល់អោយគាត់នូវធនធានអ្វីៗ ដែលគាត់ត្រូវការសម្រាប់កុបកម្មរបស់គាត់ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ។ សាឡុត-សនិងព្រះសីហនុពិតមែននៅប៉ីជិងក្នុងពេលដូចគ្នាមែន ក៏ប៉ុន្តែពួកមេដឹកនាំវៀតណាម និងចិនមិនដែលផ្ដល់ព័ត៌មានព្រះសីហនុពីវត្តមានរបស់សាឡុត-ស រឹមួយក៏អនុញ្ញាតអោយបុរសទាំងពីរបានជួបគ្នាឡើយ ។ មួយរយៈពេលខ្លីក្រោយមក ព្រះសីហនុបានចេញការអំពាវនាវតាមវិទ្យុ ទៅកាន់ប្រជាជនកម្ពុជាអោយងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលហើយ និងគាំទ្រដល់ពួកខ្មែរក្រហម ។ នៅខែឧសភា១៩៧០ សាឡុត-សនៅទីបញ្ចប់បានត្រឡប់ទៅកាន់កម្ពុជាវិញ ហើយដំណើរនៃកុបកម្មបានចម្រើនយ៉ាងខ្លាំងក្លា ។ បន្ទាប់ពីព្រះសីហនុបានបង្ហាញការគាំទ្ររបស់ទ្រង់ដល់ពួកខ្មែរក្រហមតាមរយៈការធ្វើទស្សនកិច្ចពួកគេនៅតាមវាលស្រែ ការចូលជួររបស់ពួកគេបានរីកប៉ោងឡើង ចាប់ពីយុទ្ធជន៦,០០០នាក់ដល់៥០,០០០នាក់ ។
សម្ដេចក្រោយមកទៀតបានចងសម្ព័ន្ធព្រះអង្គឯងជាមួយពួកខ្មែរក្រហម ពួកវៀតណាមខាងជើង ពួកបទេសឡាវរបស់ឡាវ និងរ.រ.ជ. ដោយចោលកិត្យានុភាពផ្ទាល់របស់ព្រះអង្គ ហើយនៅពីក្រោយពួកកុម្មុយនិស្ត ថ្ងៃ៥ឧសភា ការបង្កើតឡើងជាជាក់ស្ដែងនៃរ.រ.ជ.ក. និង Gouvernement Royal d'Union Nationale du Kampuchea រឺ រ.រ.រ.ជ.ក. (រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា) ក៏ត្រូវបានប្រកាសឡើង ។ ព្រះសីហនុបានកាន់តំណែងជាប្រមុខរដ្ឋ ដោយតែងតាំងប៉ែន-នុត ម្នាក់ក្នុងចំណោមពួកអ្នកគាំទ្រដ៏ស្មោះត្រង់បំផុតអោយធ្វើជានាយករដ្ឋមន្ត្រី ។[៤៧]
ខៀវ-សំផនត្រូវបានជ្រើសរើសជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងជាអគ្គបញ្ជាការនៃកងទ័ពរ.រ.រ.ជ.ក. រឺ RGNUK (ទោះបីប្រតិបត្តិការយោធាជាក់ស្ដែងត្រូវបានដឹកនាំដោយប៉ុល-ពតក៏ដោយ) ។ ហ៊ូ-នឹមបានក្លាយជារដ្ឋមន្ត្រីឃោសនាការ និងហ៊ូ-យុនបានក្ដោបក្ដាប់ការទទួលខុសត្រូវទ្វេដងជារដ្ឋមន្ត្រីមហាផ្ទៃ កំណែទម្រង់រួម និងសហករណ៍ ។ រ.រ.រ.ជ.ក.បានអះអាងថាវាមិនមែនជារដ្ឋាភិបាលនិរទេសដោយហេតុថាខៀវ-សំផន និងពួកកុបករមាននៅខាងក្នុងប្រទេសកម្ពុជានៅឡើយ ។ ព្រះសីហនុនិងពួកស្ម័គ្រស្មោះព្រះអង្គបាននៅចិន យ៉ាងណាៗសម្ដេចបានធ្វើទស្សនកិច្ចទៅកាន់ តំបន់រំដោះ នៃកម្ពុជា រួមមានអង្គរវត្ត នៅខែមីនា១៩៧៣ ។ ទស្សនកិច្ចទាំងនេះត្រូវបានប្រើប្រាស់ជាសំខាន់សម្រាប់គោលបំណងឃោសនា និងគ្មានឥទ្ធិពលពិតៗលើកិច្ចការនយោបាយឡើយ ។[៥៣]
ចំពោះព្រះសីហនុ នេះបានបង្ហាញជាអាពាហ៍ពិពាហ៍បង្ខិតបង្ខំប្រមើលមើលឃើញរយៈពេលខ្លីដែលត្រូវបានជម្រុញចិត្ត ដោយការស្រេកឃ្លានការសងសឹករបស់ទ្រង់ប្រឆាំងនឹងពួកគេដែលបានក្បត់ទ្រង់ ។[៥៤][៥៥] ចំពោះពួកខ្មែរក្រហម វាគឺជាមធ្យោបាយមួយដើម្បីពង្រីកឡើង អោយមានការអំពាវនាវកាន់តែធំឡើងដល់ចលនារបស់ខ្លួន ។ ពួកសិករ បានជម្រុញចិត្តដោយភាពស្មោះត្រង់ភក្ដីភាពទៅនឹងរាជាធិបតេយ្យបានគាំទ្រដល់ហេតុផលរបស់ផ្វាំង្ខរឺFUNK (រណសិរ្សរួបរួមជាតិកម្ពុជា) ។ [៥៦] ការអំពាវនាវផ្ទាល់របស់ព្រះសីហនុ ឥរិយាបថដ៏ល្អប្រសើរទាំងស្រុងនៃកងទ័ពកុម្មុយនិស្ត និងការបាញ់ទម្លាក់គ្រាប់នៃសម្ព័ន្ធមិត្តពេញទីបានធ្វើអោយកាន់តែងាយស្រួលដល់ការកែនកងទ័ព ។ កិច្ចការនេះត្រូវបានបង្កើតអោយកាន់តែងាយស្រួលបន្ថែម សម្រាប់ពួកកុម្មុយនិស្តបន្ទាប់ពីខែ៩តុលា១៩៧០ ពេលដែលលន់-ណុលបានលុបចោលរាជាធិបតេយ្យសហព័ន្ធនិយមយ៉ាងងាយស្រួល ហើយបានប្រកាសការបង្កើតសាធារណរដ្ឋខ្មែរមជ្ឈការឡើង ។[៥៧]
សង្គ្រាមកំពុងតែរីករាលដាល (១៩៧០–១៩៧១)
ពួកខាងប្រឆាំង
ស្ថានការណ៍បន្តបន្ទាប់នៃរដ្ឋប្រហារ លន់-ណុលមិនបានចាប់ផ្ដើមអោយកម្ពុជាប្រឡូកក្នុងសង្គ្រាមភ្លាមៗទេ ។ គាត់បានអំពាវនាវដល់សហគមន៍អន្តរជាតិនិងសហប្រជាជាតិនៅក្នុងការប៉ុនប៉ងដើម្បីទទួលបានការគាំទ្រដល់រដ្ឋាភិបាលថ្មី និងបានបន្ទាសការរំលោភបំពាននូវអព្យាក្រឹតភាពកម្ពុជាដោយកងកម្លាំងបរទេស ជំរុំអ្វីក៏ដោយដែល ពួកគេចាប់តាំងទីឡើង ។[៥៨] ក្ដីសង្ឃឹមរបស់គាត់សម្រាប់អព្យាក្រឹតនិយមអោយមានបន្តគ្មានបានជួយជាប្រយោជន៍ដល់គាត់ច្រើនជាងព្រះសីហនុឡើយ ។
តាមប្រតិបត្តិការប្រយុទ្ធនានាបានដឹងភ្លាមៗថា ទាំងសងខាងត្រូវបានប្រកួតខុសគូយ៉ាងអាក្រក់ ។ កងទ័ពរដ្ឋាភិបាល ឥឡូវត្រូវបានដាក់ឈ្មោះជាថ្មីថា Forces Armees Nationales Khemeres រឺ FANK (កងទ័ពជាតិខ្មែរ) និងរាប់ពាន់នាក់ពួកខ្មែរទីក្រុងក្មេងៗបានប្រមែប្រមូលគ្នាដើម្បីចូលរួមនៅប៉ុន្មានខែបន្តបន្ទាប់ពីការដកព្រះសីហនុចេញ ។ ជាមួយនឹងការកញ្ជ្រោលឡើងនៃការកែនកងទ័ព យ៉ាងណាៗ ក.ជ.ខ.បានពង្រីកសមត្ថភាពរបស់ខ្លួនកាន់តែល្អដើម្បីស្រូបទាញមនុស្សថ្មីៗមកទៀត ។[៥៩] ក្រោយមក ដោយបានប្រាប់សារពត៌មាននូវប្រតិបត្តិការតាមកលយុទ្ធ និងការត្រូវការដើម្បីផ្លាស់ប្ដូរសហេតុភាពប្រយុទ្ធនានា គ្មានពេលគ្រប់គ្រាន់ទេដើម្បីផ្ដល់អោយនូវជំនាញដែលត្រូវការទៅដល់បុគ្គលម្នាក់ៗ រឺ អង្គភាព ហើយនិងការខ្វះខាតការហ្វឹកហាត់ដែលធ្វើអោយមានអន្តរាយដល់អត្ថិភាពរបស់ក.ជ.ខ.រហូតដល់ការដួលរលំរបស់ខ្លួន ។[៦០]
កំឡុងសម័យ១៩៧៤–១៩៧៥ កងទ័ពក.ជ.ខ.បានកើនឡើងជាផ្លូវការចាប់ពី១០០,០០០ដល់ទៅប្រហែល២៥០,០០០នាក់ ក៏ប៉ុន្តែមុខជាមានចំនួនក្បែរៗ១៨០,០០០តែប៉ុណ្ណោះទេ ដោយសារបញ្ជីប្រាក់ខែដែលខ្វះខាតដល់ពួកនាយទាហានរបស់ខ្លួន និងដោយសារការរត់ចោលជួរជាច្រើន ។ [៦១] ជំនួយយោធាស.រ. (អាវុធយុទ្ធភណ្ឌ គ្រឿងផ្គត់ផ្គង់ និងគ្រឿងបរិក្ខា) ត្រូវបានគេប្រមូលឡើងដើម្បក.ជ.ខ.តាមរយៈក្រុមដឹកជញ្ជូនបរិក្ខារយោធាកម្ពុជា (ក.ដ.ប.យ.ក. រឺMEDTC ) ។ ដោយបានអោយអំណាចទាំងស្រុងដល់ពួកនាយទាហាននិងមនុស្ស១១៣នាក់ ក្រុមនេះបានមកដល់ភ្នំពេញនៅឆ្នាំ១៩៧១[៦២] ក្រោមបញ្ជាការទាំងស្រុងនៃឧត្តមនាវីឯកCINCPACលោកចនស.ម៉ខ់ខេន, ជែអ [៦៣] ឥរិយាបទនៃរដ្ឋបាលលោកនិខ្សុនអាចត្រូវបានបូកបញ្ចូលតាមការណែនាំដោយហិនរី-ឃិស្ស៊ីងហ្គឺរទៅកាន់ប្រមុខទីមួយនៃក្រុមសម្ព័ន្ធការ លោកវីរសេនីយឯកចូណាថាន់-លែដ្ដថា: កុំគិតដល់ជ័យជំនះ គ្រាន់តែអោយរស់បានហើយ ។[៦៤] យ៉ាងណាក៏ដោយ លោកម៉ខ់ខេនបានដាក់ញត្តិទៅបញ្ចកោណជារឿយៗដើម្បីសុំអាវុធ គ្រឿងបរិក្ខារ និងសេនាធិការចំពោះអ្វីដែលលោកបានបង្ហាញកម្មសិទ្ធិថាជាសង្គ្រាមរបស់ខ្ញុំ ។[៦៥]
មានបញ្ហាផ្សេងៗដទៃទៀត ។ កងទាហាននៃក.ជ.ខ.ជាទូទៅពុករលួយនិងលោភលន់ ។[៦៦] ដោយការបញ្ចូលនូវពួកទាហានខ្មោចបានបង្កអោយមានការខ្វះខាតបញ្ជីប្រាក់ខែដ៏សន្ធឹក ការផ្ដល់អាហារវិភាគត្រូវបានគេកឹបកេងដោយពួកនាយទាហាន ពេលដែលកូនទាហានរបស់ពួកខ្លួនស្រេកឃ្លាន រួចហើយការលក់អាវុធនិងយុទ្ធភ័ណ្ឌទៅកាន់ផ្សារងងឹត (រឺ ទៅកាន់សត្រូវ) គឺជារឿងធម្មតា ។[៦៧][៦៨] ភាពអាក្រក់មែនទែននោះ គឺភាពផ្ដេសផ្ដាសខាងកលយុទ្ធចំណោមពួកនាយទាហានក.ជ.ខ.ជាធម្មតាក៏ដូចជាសេចក្ដីលោភលន់របស់ពួកគេដែរ ។[៦៩]លន់-ណុលជារឿយៗបានចៀសវាងពួកអគ្គសេនាធិកា និងបានដឹកនាំប្រតិបត្តិការចុះដល់កម្រិតកងវរសេនាតូចដែលកាលណោះក៏កំពុងតែហាមឃាត់ការធ្វើអោយស៊ីគ្នាពិតៗណាមួយរវាងកងប្រដាប់អាវុធ ជើងទឹក និងអាកាស ។[៧០]
ពួកទាហានសាមញ្ញបានប្រយុទ្ធយ៉ាងក្លាហានលើកដំបូង ក៏ប៉ុន្តែពួកគេត្រូវទទួលបានជាមួយប្រាក់ខែទាបៗ (រួមជាមួយដែលពួកគេត្រូវទិញអាហារនិងតំហែទាំវេជ្ជសាស្ត្រផ្ទាល់ខ្លួន) កង្វះខាតសព្វាវុធយុទ្ធភណ្ឌ និងគ្រឿងបរិក្ខារចម្រុះនានា ។ ដោយសារប្រព័ន្ធប្រាក់ខែនេះ គ្មានការចែករំលែកដល់គ្រួសាររបស់ពួកគាត់ ដូច្នេះហើយបានបង្ខំអោយប្ដី/កូនរបស់ពួកគាត់ចូលទៅកាន់តំបន់សមរភូមិ ។ បញ្ហាទាំងនេះ (ដែលកាន់តែធ្ងន់ធ្ងរឡើងបន្តអោយទឹកចិត្តធ្លាក់ចុះ) ក៏ត្រូវកើនឡើងច្រើនលើកហួសហេតុតែប៉ុណ្ណឹង ។[៦៦]
នៅក្នុងការចាប់ផ្តើមឆ្នាំ១៩៧៤ បញ្ជីសារពើភណ្ឌកងទ័ពកម្ពុជារួមមាន កាំភ្លើង២៤១,៦៣០ដើម កាំភ្លើងយន្ត៧,០៧៩ដើម កាំភ្លើងត្បាល់២,៧២៦ដើម កាំភ្លើងផ្លោងគ្រាប់បែក២០,៤៨១ដើម កាំភ្លើងឥតធាក់៣០៤ដើម កាំភ្លើងផ្លោង២៨៩ដើម រថAPCs (រថដឹកពាសដែកផ្ទាល់ខ្លួន)២០២គ្រឿង និងរថដឹកជញ្ជូន៤,៣១៦គ្រឿង ។ កងទ័ពជើងទឹកខ្មែរមាន១៧១កប៉ាល់ កងអាកាសខ្មែរមានយន្តហោះ២១១គ្រឿង រួមមាន T-២៨អាមេរិកខាងជើង៦៤គ្រឿង នាវាកាំភ្លើងឌូហ្គ្លាសAC-៤៧ ១៤គ្រឿង និងឧទ្ធម្ភាគចក្រ៤៤គ្រឿង ។ បុគ្គលិកយោធាស្ថានទូតអាមេរិក– ដែលត្រូវបានគេគិតស្មានថាអោយសម្របសម្រួលកម្មវិធីជំនួយអាវុធ–តែប៉ុណ្ណោះ ជួនកាលក៏បានរកឃើញថាបានពាក់ព័ន្ធនៅក្នុងការប្រឹក្សាដែលគេហាមប្រាមនិងកិច្ចការប្រយុទ្ធ ។
ដើមឡើយបានរៀចំប្រយុទ្ធតទល់នឹងកងកម្លាំងប្រដាប់អាវុធអំពីសមត្ថភាពដែលមានកំណត់តែប៉ុណ្ណេះទេ – ពួកកងទ័ពប្រជាជនវៀតណាមគឺជាកងទ័ពថ្មើរជើងមួយដ៏ភ្លឺថ្លាល្អបំផុតនៅក្នុងពិភពលោកនៅសម័យនោះ ។[៧១] នៅពេលកងទ័ពរបស់ខ្លួនត្រូវបានដណ្ដើមកន្លែងបាន គឺដោយសារពួកស្បែកស្វិត ហើយពួកនោះក៏បានអប់រំបណ្ដុះបណ្ដាលកងទ័ពកសិកររបស់ពួកខ្មែរក្រហមយ៉ាងតឹងរឹងជាមួយនឹងស្នូលនៃពួកមេដឹកនាំមានបទពិសោធន៍របស់ខ្លួន ដែលពួកមេដឹកនាំទាំងនោះ កាលណោះបានទទួលការគ្រាំទ្រពេញទីពីហាណូយ ។ កងកម្លាំងខ្មែរក្រហម ដែលត្រូវបានរៀបចំឡើងវិញនៅក្នុងកិច្ចប្រជុំកំពូលឥណ្ឌូចិនដែលប្រារព្ធនៅឆុងហួ ចិន នៅខែមេសា១៩៧០ នឹងកើនឡើងចាប់ពី១២–១៥,០០០នៅឆ្នាំ១៩៧០ទៅ ដល់៣៥–៤០,០០០នៅឆ្នាំ១៩៧២ នៅពេលនោះខ្មែរូបនីយកម្មនៃជម្លោះបានអួតថាបានចូលរួមនិងប្រតិបត្តិការប្រយុទ្ធតទល់នឹងពួកសាធារណរដ្ឋត្រូវបានក្ដោបក្ដាប់ទាំងស្រុងដោយពួកកុបករ ។[៧២]
ការវិវត្តនៃកងកម្លាំងទាំងនេះបានចូលរួមជាបីដំណាក់កាល ។ ឆ្នាំ១៩៧០ដល់១៩៧២គឺជាសម័យកាលនៃការរៀបចំនិងការកេណ្ឌទ័ព កំឡុងពេលដែលអង្គភាពខ្មែរក្រហមបានបម្រើជាពួកអ្នកជួយដល់ក.ប.វ.ណ. ។ ចាប់ពីឆ្នាំ១៩៧២ដល់ពាក់កណ្ដាលឆ្នាំ១៩៧៤ ពួកកុបករបានបង្កើតអង្គភាពក្នុងទំហំជាកងវរសេនាតូចនិងកងវរសេនាធំ ។ វាគឺកំឡុងសម័យកាលនេះដែលពួកខ្មែរក្រហមចាប់ផ្ដើមបានញែកព្រះសីហនុនិងពួកអ្នកគាំទ្ររបស់ព្រះអង្គចេញហើយនិងសមូហភាវកម្មនៃកសិកម្មត្រូវបានចាប់ផ្ដើមនៅតំបន់រំដោះនានា ។ អង្គភាពដែលមានទំហំប៉ុនកងពលដែលកំពុងដាក់នៅសមរភូមិឆ្នាំ១៩៧៤–១៩៧៥ នៅពេលគណបក្សនេះស្ថិតនៅជារបស់ខ្លួន ហើយក៏ចាប់ផ្ដើមរូបបរិវត្តន៍ (ការផ្លាស់ប្ដូរ)ដាច់ខាតនៃប្រទេសនេះ ។[៧៣]
រួមជាមួយការទម្លាក់ព្រះសីហនុ ហាណូយបានព្រួយបារម្ភការប្រមើលមើលឃើញទុកជាមុននូវរបបនិយមលោកខាងលិចដែលអាចអនុញ្ញាតអោយពួកអាមេរិកបង្កើតឡើងវត្តមានយោធាលើផ្នែកសង្ខាងខាងលិចរបស់ពួកគេ ។ ដើម្បីទប់ស្កាត់រឿងនោះពីការកើតឡើង ពួកគេបានចាប់ផ្ដើមការផ្ទេរឋបនភណ្ឌយោធាអោយឆ្ងាយពីតំបន់ព្រំដែននានាទៅទីតាំងកាន់តែជ្រៅនៅក្នុងទឹកដីកម្ពុជា ។ មជ្ឈមណ្ឌលបញ្ជាការថ្មីត្រូវបង្កើតឡើងនៅទីក្រុងក្រចេះនិងការលៃលកពេលការចល័តដែលល្អប្រសើរ ។ ប្រធានាធិបតីនិច្សុនដែលមានយោបល់ថា:
"យើងត្រូវការការចល័តយ៉ាងអង់អាចនៅកម្ពុជាដើម្បីបង្ហាញថាយើងឈរជាមួយលន់-ណុល...អ្វីមួយជាសញ្ញាសម្គាល់...សម្រាប់តែរបបកម្ពុជាតែមួយគត់ដែលមានសេចក្ដីក្លាហានឈរខាងលោកខាងលិចនិងអាមេរិក ។"[៧៤]
ការលុកលុយកម្ពុជា
ថ្ងៃ២៩មេសា១៩៧០ អង្គភាពវៀតណាមខាងត្បូងនិងស.រ. (ផងដែរក៏បានបំភ័យដោយការមើលឃើញទុកជាមុនថាកម្ពុជាកំពុងតែរាតត្បាយដោយពួកកុម្មុយនិស្ត) បានបណ្ដោយអោយមានយុទ្ធនាការកម្ពុជាដែលមានកំណត់មុខច្រើនដែលវ៉ាស៊ីងតោនសង្ឃឹមថានឹងអាចដោះស្រាយបញ្ហាបីផ្សេងទៀត: ទីមួយ វានឹងផ្ដល់អោយខែលមួយសម្រាប់ការដកទ័ពថយរបស់អាមេរិក (ដោយការកម្ទេចប្រព័ន្ធដឹកនាំសាស្ត្រក.ប.វ.ណ.និងការសម្លាប់កងទ័ពសត្រូវ) ទីពីរ វានឹងផ្ដល់អោយមានការសាកល្បងចំពោះនយោបាយនៃវៀតណាមនីយកម្ម ទីបី វានឹងប្រើជាសញ្ញាមួយទៅដល់ហាណូយដែលលោកនិច្សុនចង់បានន័យថាជាធុរកិច្ច ។[៧៥] ទោះបីជាមានការអបអររបស់លោកនិច្សុនចំពោះតំណែងរបស់លន់-ណុលក៏ដោយ ក៏មេដឹកនាំកម្ពុជាប្រាកដជាមិនត្រូវបានគេអោយការណ៍នូវការរីកចំរើនជឿនលឿក្នុងការសម្រេចអោយមានការឈ្លានពានប្រទេសរបស់គាត់ឡើយ ។ គាត់បានដឹងអំពីរឿងនឹងតែប៉ុណ្ណឹងទេ បន្ទាប់ពីប្រមុខបេសកកម្មស.រ. ដែលគាត់បានដឹងខ្លួនឯងអំពីរឿងនឹងពីការផ្សព្វផ្សាយតាមវិទ្យុ ។[៧៤]
បឋនភណ្ឌដឹកនាំសាស្ត្រដ៏សន្ធឹកនិងចំនួនការផ្គត់ផ្គង់ដ៏ច្រើនត្រូវបានគេដឹង និងកម្ទេចចោល ក៏ប៉ុន្តែតាមការរាយការណ៍ពីបញ្ជាការអាមេរិកនៅសៃហ្គនបានផ្សាយចេញ នៅតែមានចំនួនសម្ភារៈកាន់តែច្រើនសន្ធឹកបានត្រៀមរួចរាល់ ហើយត្រូវបានគេរំកិលកាន់តែជ្រៅទៅកាន់ទីជនបទ ។[៧៦] តាមរយៈឧត្តមសេនីយ៍សាធារណរដ្ឋលោកសាក់-សុតសាខន ការដកទ័ពថយនៃកងកម្លាំងស.រ. បន្ទាប់ពីយុទ្ធនាការតែ៣០ថ្ងៃប៉ុណ្ណោះ បានបង្កើតអោយមានទីចំហដ៏ធំមួយលើខាងសម្ព័ន្ធមិត្តដែលមិនថាតែកងទ័ពកម្ពុជា រឺក៏វៀតណាមខាងត្បូងទេដែលធ្លាប់តែអាចបំពញវាបាន ។[៧៧]
នៅថ្ងៃដែលការលុកលុយបានចាប់ផ្ដើម ពួកយួនខាងជើងបានប្រតិកម្មដោយការចាប់ផ្ដើមការវាយលុក (យុទ្ធនាការ X) ដោយខ្លួនឯងផ្ទាល់ប្រឆាំងនឹងកងកម្លាំងក.ជ.ខ.ដើម្បីការពារនិងពង្រីកតំបន់មូលដ្ឋានរបស់ពួកគេនិងប្រព័ន្ធដឹកនាំសាស្ត្រ ។[៧៨] នៅខែមិថុនា បីខែបន្ទាប់ពីការដកព្រះសីហនុចេញ ពួកគេបានបោសសំអាតកងកម្លាំងរដ្ឋាភិបាលចេញមួយភាគបីនៃផ្ទៃប្រទេសនៅភាគឦសានទាំងស្រុង ។ បន្ទាប់ពីការកម្ចាត់កងកម្លាំងទាំងនោះមក ពួកយួនខាងជើងបានបែរមករកទឹកដីដែលបានឈ្នះថ្មីលើពួកកុបករក្នុងតំបន់វិញ ។ ពួកខ្មែរក្រហម ក៏បានបង្កើតតំបន់រំដោះនានានៅប៉ែកខាងត្បូងនិងនិរតីនៃផ្ទៃប្រទេស ដែលជាទីពួកគេបានចាត់ការដោយឯករាជ្យពីពួកយួនខាងជើង ។[៣២]
ចេនឡា២

កំឡុងពេលយប់២១មករា១៩៧១ កម្លាំងកម្មង់ដូក.ប.វ.ណ./រ.រ.ជ.១០០នាក់បានវាយប្រហារវាលយន្តហោះពោធិ៍ចិនតុង មូលដ្ឋានសំខាន់នៃកងទ័ពអាកាសសាធារណរដ្ឋ ។ នៅក្នុងសកម្មភាពមួយនេះ ពួកអ្នកវាយឆ្មក់បានកម្ទេចស្ទើរតែទាំងស្រុងសារពើរភណ្ឌនៃអាកាសយានរដ្ឋាភិបាល រួមមានយន្តហោះចម្បាំងរបស់រដ្ឋាភិបាលទាំងអស់ ។ នេះប្រហែលធ្លាប់ជាការប្រសិទ្ធពរដោយក្លែងបន្លំមែន យ៉ាងណាៗ ចាប់តាំងពីពេលនោះមកកងទ័ពអាកាសប្រកបទៅដោយយន្តហោះសូវៀតចាស់ៗ (ត្បិតគេលែងប្រើអស់ហើយ) ។ ពួកអាមេរិកភ្លាមៗបានដាក់ជំនួសមកវិញនូវយន្តហោះជាច្រើនជាមួយគំរូទំនើបជឿនលឿនបន្ថែមទៀត ។ ការវាយប្រហារបានធ្វើហើយ ក៏ប៉ុន្តែក៏បញ្ឈប់ការវាយលុករបស់ក.ជ.ខ.ដែលបានស្នើសុំដែរ ។ ពីរអាទិត្យក្រោយមក លន់-ណុលបានរងការឈឺចាប់ដែលបណ្ដាលអោយពិការអវយវៈ (stroke)និងបានចេញចាកទៅហាវ៉ៃដើម្បីព្យាបាល ។ វាគឺជាស្ត្រូកខ្សោយទេ យ៉ាងណាយ៉ាងណី ក៏លោកឧត្តមសេនីយ៍បានជាសះស្បើយភ្លាមៗ ហើយក៏ត្រឡប់មកកម្ពុជាវិញបន្ទាប់ពីពីរខែតែប៉ុណ្ណោះ ។
វាមិនទាន់ដល់ថ្ងៃ២០សីហា ដែលក.ជ.ខ.បានផ្ដើមប្រតិបត្តិការចេនឡា២ គឺការវាយលុកលើកទីមួយរបស់ខ្លួននៅឆ្នាំនេះ ។ គោលដៅនៃយុទ្ធនាការគឺដើម្បីបោសសំអាតផ្លូវលេខ៦នៃកងកម្លាំងសត្រូវនិងដោយហេតុបើកឡើងវិញគមនាគមន៍នានាជាមួយកំពង់ធំ ទីក្រុងធំបំផុតទីពីរនៃសាធារណរដ្ឋ ដែលបានញែកដាច់ពីរដ្ឋធានីអស់រយៈពេលជាងមួយឆ្នាំហើយ ។ ប្រតិបត្តិការដើមឡើយបានជោគជ័យ និងទីក្រុងត្រូវយកបានមកវិញ ។ ពួកក.ប.វ.ណ.និងខ្មែរក្រហមបានវាយប្រហារតបវិញនៅ ខែវិច្ឆិកា និង ធ្នូ ដែលបំផ្លាញកងកម្លាំងរដ្ឋាភិបាលជាដំណាក់ៗ ។ មិនដែលមានការរាប់អោយត្រឹមត្រូវនៃការខាតបង់ឡើយ ក៏ប៉ុន្តែការប៉ាន់ស្មានគឺ ជាលំដាប់បុគ្គលិកដប់កងវរសេនាតូចនិងគ្រឿងបរិក្ខារបានបាត់បង់បូករួមទាំងគ្រឿងបរិក្ខារដប់កងវរសេនាតូចបន្ថែមទៀត ។[៧៩] លទ្ធផលយុទ្ធសាស្ត្រនៃការបរាជ័យចេនឡា២គឺថាដើមគំនិតនៃការវាយលុកបានហុចដល់កណ្ដាប់ដៃនៃក.ប.វ.ណ.និងពួកខ្មែរក្រហមទាំងស្រុងវិញ ។
ការត្រដរខ្យល់នៃសាធារណរដ្ឋខ្មែរ (១៩៧២–១៩៧៥)
ការតស៊ូដើម្បីរស់រាន
ចាប់ពី១៩៧២រហូតដល់១៩៧៤ សង្គ្រាមត្រូវប្រព្រឹត្តទៅតាមបណ្ដោយខ្សែគមនាគមន៍នានារបស់ក.ជ.ខ.ខាងជើងនិងខាងត្បូងនៃរដ្ឋធានី ។ ការវាយលុកដែលបានកំណត់ត្រូវផ្ដើមដើម្បីរក្សាទំនាក់ទំនងជាមួយតំបន់ដាំដុះស្រូវនៅភាគពាយព្យ និងតាមបណ្ដោយទន្លេមេគង្គនិងផ្លូវជាតិលេខ៥ តំណផ្លូវគោករបស់សាធារណរដ្ឋទៅកាន់វៀតណាមខាងត្បូង ។ យុទ្ធសាស្ត្រនៃពួកខ្មែរក្រហមគឺកាត់ផ្ដាច់ខ្សែគមនាគមន៍ទាំងនោះបន្តិចម្ដងៗ ហើយគាបយកភ្នំពេញ ។ តាមលទ្ធផល កងកម្លាំងក.ជ.ខ.បានប្រែក្លាយជាបែកជាផ្នែក ញែកចេញពីគ្នា និងមិនអាចខ្ចីការជួយគ្នាទៅវិញទៅមកពីមួយណាផ្សេងទៀតឡើយ ។
វិភាគទានរបស់ស.រ.ដ៏សំខាន់ចំពោះកិច្ចប្រឹងប្រែងរបស់ក.ជ.ខ.បានប្រែមកជាទម្រង់យន្តហោះទម្លាក់គ្រាប់បែក និងយន្តអាកាសកលយុទ្ធនៃកងអាកាសស.រ. ។ នៅពេលនោះលោកប្រធានាធិបតីនិច្សុនបានផ្ដើមការលុកលុយនៅឆ្នាំ១៩៧០ កងទ័ពអាមេរិកនិងវៀតណាមខាងត្បូងបានប្រតិបត្តិការក្រោមឆ័ត្រនៃការគ្របដណ្ដប់អាកាសដែលត្រូវបានកំណត់ឡើងប្រតិបត្តិការ ចែកចាយសេរី ។ នៅពេលនោះកងទ័ពទាំងនោះត្រូវបានដកចេញ ប្រតិបត្តិការអាកាសបានបន្ត ដោយសំញ៉ែងហាមឃាត់ចលនានិងដឹកនាំសាស្ត្រកងទ័ពក.ប.វ.ណ./រ.រ.ជ. ។[៨០] ដោយពិតទៅ (ហើយនិងមិនបានដឹងដល់សមាជនិងសាធារណជនអាមេរិកទេ), ពួកគេត្រូវប្រើប្រាស់ដើម្បីផ្ដល់ជំនួយអាកាសខាងកលយុទ្ធដល់ក.ជ.ខ. ។[៨១] តាមអតីតនាយទាហានស.រ.ម្នាក់នៅភ្នំពេញបានរាយការណ៍ តំបន់ក្បែរទន្លេមេគង្គគឺពោរពេញដោយរណ្ដៅគ្រាប់បែកមកតែ ពីការវាយប្រហាររបស់ប-៥២នោះ នៅឆ្នាំ១៩៧៣ រណ្ដៅទាំងនោះមើលទៅដូចជាជ្រលងនានានៃស្ថានព្រះចន្ទ ។"[៨២]

ថ្ងៃ១០មីនា១៩៧២ គ្រាន់តែមុនសភាធម្មនុញ្ញដែលបានដាក់ឈ្មោះថ្មីយល់ព្រមរដ្ឋធម្មនុញ្ញ ដែលបន្ថែមបន្ថយ លន់-ណុលបានប្រកាសថាគាត់នឹងព្យួរការពិភាក្សាបណ្ដោះអាសន្នសិន ។ ក្រោយមកទៀតគាត់បានបង្ខំឆេង-ហេង ដែលជាអគ្គរដ្ឋចាប់តាំងពីការធ្លាក់ខ្លួនរបស់ព្រះសីហនុ អោយប្រគល់អំណាចអោយគាត់ ។ ខួបអនុស្សាវរីយ៍រដ្ឋប្រហារលើកទីពីរ លន់-ណុលបានលាលែងអំណាចជាអគ្គរដ្ឋ ក៏ប៉ុន្តែបានទទួលតំណែងជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិវិញ ។
ថ្ងៃ០៤មិថុនា លន់-ណុលត្រូវបានគេបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីដំបូងគេនៃសាធារណរដ្ឋខ្មែរនៅក្នុងការបោះឆ្នោតមិនសុចរិតដោយមានសម្លេងច្រើន ។[៨៣] តាមក្នុងរដ្ឋធម្មនុញ្ញថ្មី (បានផ្ដល់សច្ចាប័នថ្ងៃ៣០មេសា) គណបក្សនយោបាយបង្កើតជាប្រទេសជាតិថ្មី ភ្លាមៗក៏ក្លាយជាប្រភពនៃបក្សនិយមនយោបាយ ។ លោកឧត្តមសេនីយ៍សុតសាខនបានថ្លែងថា: គ្រាប់ពូជប្រជាធិបតេយ្យូបនីយកម្ម ដែលបានបោះចូលទៅក្នុងខ្យល់រួមជាមួយគ្នាដូចជាសេចក្ដីប៉ងប្រាថ្នាដោយពួកមេដឹកនាំខ្មែរ ដែលត្រឡប់មករកសាធារណរដ្ឋខ្មែរគ្មានអ្វីសោះ ថែមទាំងបានទិន្នផលតិចតួចទៀត ។[៧០]
នៅខែមករា១៩៧៣ ក្ដីសង្ឃឹមបានកើតឡើងនៅក្នុងទ្រូងនៃរដ្ឋាភិបាល ទាហាន និងប្រជាជានរបស់សាធារណរដ្ឋ នៅពេលកិច្ចសម្រុះសម្រួលសន្តិភាពប៉ារីសត្រូវបានគេចុះហត្ថលេខា ដែលដាក់បញ្ចប់ការប៉ះទង្គិចគ្នា (សម្រាប់ពេលវេលាដែលកំពុងតែដើរ) នៅវៀតណាមខាងត្បូង និងឡាវ ។ ថ្ងៃ២៩មករា លន់-ណុលបានប្រកាសបទឈប់បាញ់ឯកតោភាគីទូទាំងប្រទេស ។ ប្រតិបត្តិការទម្លាក់គ្រាប់បែកស.រ.ទាំងអស់ត្រូវបានផ្អាកដោយសង្ឃឹមការបានមកនូវឱកាសសន្តិភាពមួយ ។ វាមិនបានដូច្នោះឡើយ ។ ពួកខ្មែរក្រហមមិនខ្វាយខ្វល់មែនទែនលើការប្រកាស ហើយបន្តការប្រយុទ្ធតទៅទៀត ។ នៅខែមីនា សហេតុភាពធ្ងន់ធ្ងរជាច្រើន ការរត់ចោលជួល និងការកេណ្ឌទ័ពធ្លាក់ចុះទាបបានបង្ខំលន់-ណុលបញ្ចូលការកេណ្ឌទាហានថ្មី ហើយនៅខែមេសា កងកម្លាំងកុបកម្មបានបើកការវាយលុកមួយដែលបានរុញច្រានទៅដល់ជាយរដ្ឋធានី ។ កងអាកាសស.រ.បានឆ្លើយតបវិញដោយការផ្ដើមនូវប្រតិបត្តិការទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់ ដែលបង្ខំអោយពួកកុម្មុយនិស្តបែរខ្នងត្រឡប់ទៅកាន់ជនបទវិញ បន្ទាប់ពីការបំផ្លាញជាច្រើនដោយការវាយប្រហារតាមអាកាស ។[៨៤] កងអាកាសទីប្រាំពីររបស់ស.រ.បានប្រកែកដោយលើកហេតុផលថាការទម្លាក់គ្រាប់បែកគឺដើម្បីទប់ស្កាត់ការធ្លាក់ភ្នំពេញនៅឆ្នាំ១៩៧៣ដោយសម្លាប់១៦,០០០នាក់ចំណោមយុទ្ធជនខ្មែរក្រហម២៥,៥០០នាក់ដែលកំពុងតែឡោមព័ទ្ធទីក្រុង ។[៨៥]
នៅថ្ងៃចុងក្រោយនៃប្រតិបត្តិការ ចែកចាយសេរី (១៥សីហា១៩៧៣) ២៥០,០០០តោននៃគ្រាប់បែកបានទម្លាក់លើសាធារណរដ្ឋខ្មែរ ៨២,០០០តោននៃគ្រាប់បែកបានប្រឡេះតទៅទៀតនៅក្នុង៤៥ថ្ងៃចុងក្រោយនៃប្រតិបត្តិការនេះ ។[៨៦] ចាប់តាំងពីការផ្ដើមប្រតិបត្តិការបញ្ជី នៅឆ្នាំ១៩៦៩ កងអាកាសស.រ.បានទម្លាក់៥៣៩,១២៩តោននៃអាវុធយុទ្ធភណ្ឌលើកម្ពុជា/សាធារណរដ្ឋខ្មែរ ។[៨៧]
ការព្រាងទុកអ្វីមួយនឹងមកដល់
ចុងក្រោយដូចគ្នាឆ្នាំ១៩៧២–១៩៧៣ វាគឺជាជំនឿដែលប្រកាន់ខ្ជាប់ជាសាមញ្ញទៅហើយ ទាំងខាងក្នុងនិងក្រៅកម្ពុជា ដែលថាសង្គ្រាមគឺជាការប៉ះទង្គិចគ្នារបស់បរទេសដ៏ចាំបាច់មួយដែលមិនបានផ្លាស់ប្ដូរជាមូលដ្ឋាននូវចរិកលក្ខណៈធម្មជាតិរបស់ប្រជាជនខ្មែរឡើយ ។[៨៨] នៅចុងឆ្នាំ១៩៧៣ មានការដឹងខ្លួនបន្តិចម្ដងក្នុងចំណោមរដ្ឋាភិបាលនិងប្រជាជននៃបក្សនិយម សរុបទៅគ្មានការព្រួយបារម្ភលើសហេតុភាពនានា ហើយការច្រានចោលទាំងស្រុងចំពោះការផ្ដល់នូវការពិភាក្សាសន្តិភាពណាមួយដែលចាប់ផ្ដើមណែនាំថាបក្សនិយមនិងសមត្ថភាពហិង្សារបស់ពួកខ្មែរក្រហមគឺជ្រាលជ្រៅជាងគ្រប់គ្នាដែលបានរំពឹងទុកទៅទៀត ។[៨៨]
របាយការណ៍នៃគោលនយោបាយព្រៃផ្សៃនៃអង្គការភ្លាមៗបានបង្កើតអោយមានមធ្យោបាយរបស់ខ្លួនទៅភ្នំពេញនិងទៅកាន់ប្រជាជនដែលកំពុងប្រាប់ជាមុននូវភាពឆ្កួតឃោរឃៅដែលហៀបនឹងបំផ្លាញប្រទេសជាតិ ។ មានព្រឹត្តិការណ៍នៃការតាំងលំនៅថ្មីដោយបង្ខំនៃភូមិទាំងអស់ ការប្រហារជីវិតនៃនរណាម្នាក់ភ្លាមៗដែលមិនស្ដាប់បង្គាប់ធ្វើតាម រឺក៏សូម្បីសួរសំនួរ ការហាមឃាត់ការប្រតិបត្តិសាសនា ចំពោះពួកសង្ឃព្រះអង្គក៏ត្រូវសម្រាតស្បង់ រឺក៏សម្លាប់ចោល ហើយនិងកន្លែងដែលទម្លាប់រវាងភេទតាមប្រពៃណីនិងសង្គ្រាមត្រូវបានស្បថអោយឈប់ប្រព្រឹត្តិ ។[៨៩][៩០] សង្គ្រាមគឺជារឿងមួយ បែបបទមើលងាយនៅខាងក្នុងដែលពួកខ្មែរក្រហមបានចែកចាយសេចក្ដីស្លាប់ទៅខាងក្រៅ ផ្ទុយស្រឡះមែនទែនទៅនឹងចរិកលក្ខណៈរបស់ខ្មែរ គឺផ្សេងគ្នាមែនទែន ។[៩១] របាយការណ៍នៃទារុណកម្មនានាបានចាប់ផ្ដើមលេចឡើងកំឡុងពេលដូចគ្នានៅខាងក្នុងកងទ័ពវៀតណាមខាងជើងដែលកំពុងតែដកថយពីសមរភូមិកម្ពុជានានា ។ នេះគឺគ្មានការកើតព្រមគ្នាឡើយ ។ ការប្រមូលផ្ដុំនៃកិច្ចប្រឹងប្រែងរបស់ក.ប.វ.ណ.លើវៀតណាមខាងត្បូងដែលបានអនុញ្ញាតអោយពួកខ្មែរក្រហមអនុវត្តលទ្ធិ និងគោលនយោបាយរបស់ខ្លួនដោយគ្មានបានបង្ខាំងតាំងពីលើកដំបូង ។[៩២]

ភាពមេដឹកនាំខ្មែរក្រហមគឺស្ទើរតែមិនបានដឹងទាំងស្រុងដោយសាធារណជនឡើយ ។ ពួកគេសំដៅដោយពួកជនរួមជាតិសមមិត្តរបស់ពួកថាជា ទ័ពព្រៃ ។ ពីមុន ការមានពិតនៃបក្សកុម្មុយនិស្តគឺជាធាតុមួយនៃរ.រ.រ.ជ.ក.ដែលត្រូវបានគេលាក់កំបាំង ។[៨៩] នៅខាងក្នុង តំបន់រំដោះនានា គឺជាធម្មតាសំដៅលើអង្គការ ។ កំឡុងឆ្នាំ១៩៧៣ បក្សកុម្មុយនិស្តបានធ្លាក់ក្រោមការគ្រប់គ្រងនៃពួកសមាជិកដែលនិយមជ្រុលបំផុតរបស់ខ្លួន គឺ ប៉ុល-ពត និងស៊ុន-សេន ដែលជឿថា កម្ពុជាគឺត្រូវដើរទៅតាមរយៈបដិវត្តន៍សង្គមទាំងស្រុងនិងថាគ្រប់យ៉ាងដែលបានដំណើរការទៅមុខវាគឺជាការប្រទេចផ្ដាសាហើយត្រូវតែកម្ទេចចោល ។"[៩២]
ក៏បានលាក់កំបាំងពីការពិនិត្យពិច័យផងដែរ គឺជាបដិបក្ខនិយមដែលកំពុងតែកើនឡើងរវាងពួកខ្មែរក្រហមនិងសម្ព័ន្ធមិត្តវៀតណាមខាងជើងរបស់ពួកគេ ។[៩២][៩៣] តំណែងមេដឹកនាំមូលវិវដ្ដនៃបក្សដែលមិនអាចគេចពីការសង្ស័យរៀងរហូតដែលហាណូយមានគម្រោងការលើការសាងសហព័ន្ធឥណ្ឌូចិនជាមួយវៀតណាមខាងជើងតាមអ្នកជំនាញរបស់ខ្លួន ។[៩៤] ពួកខ្មែរក្រហមត្រូវបានចងភ្ជាប់ខ្លួនទៅនឹងពួកចិនតាមមនោគមវិជ្ជា ដែលគ្រានោះពួកអ្នកគាំទ្រធំរបស់វៀតណាមខាងជើង គឺសហភាពសូវៀត នៅតែទទួលស្គាល់រដ្ឋាភិបាលលន់-ណុលថាស្របច្បាប់ ។[៩៥] បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសម្រុះសម្រួលសន្តិភាពប៉ារីស ក.ប.វ.ណ.បានកាត់ផ្ដាច់ការផ្គត់ផ្គង់សព្វាវុធទៅដល់ពួកខ្មែរក្រហម ដោយសង្ឃឹមដើម្បីបង្ខំពួកគេអោយចូលទៅក្នុងបទឈប់បាញ់ ។[៩២][៩៦] នៅពេលដែលពួកអាមេរិកបានរួចខ្លួនដោយការចុះហត្ថលេខានៃកិច្ចសម្រុះសម្រួលដើម្បីបង្វែរអំណាចអាកាសរបស់ខ្លួនទាំងស្រុងលើពួកខ្មែរក្រហម រឿងនេះផង ក៏ត្រូវបានស្ដីបន្ទោសទៅលើហាណូយដែរ ។[៩៧] កំឡុងឆ្នាំនោះ ការសង្ស័យនិងអាកប្បកិរិយានានាទាំងនេះបាននាំអោយភាពមេដឹកនាំបក្សអនុវត្តបន្សុទ្ធកម្មនៅខាងក្នុងជួររបស់ខ្លួន ។ ភាគច្រើននៃសមាជិកដែលរៀនសូត្រនៅហាណូយក្រោយមកត្រូវបានប្រហាជីវិតជាបន្តបន្ទាប់ដោយប៉ុល-ពត ។[៩៨]
នៅពេលកន្លងទៅ តម្រូវការនៃពួកខ្មែរក្រហមចំពោះការងារបន្តិចបន្តួចនៃសម្ដេចសីហនុបានចុះថយ ។ អង្គការបានបង្ហាញប្រជាជននៃតំបន់ 'រំដោះ' នានានៅក្នុងលក្ខ័ណ្ឌទុកចិត្តបាន ដែលបើកចំហអាការៈគាំទ្រចំពោះព្រះសីហនុដែលនឹងហុចជាលទ្ធផលក្នុងការជម្រះបញ្ជីរបស់ខ្លួន ។[៩៩] ទោះបីជាយ៉ាងណាសម្ដេចនៅតែពេញចិត្តការការពារដោយពួកចិន ដែលនៅពេលនោះព្រះអង្គបានបង្ហាញខ្លួនជាសាធារណៈនៅក្រៅប្រទេសដើម្បីផ្សព្វផ្សាយបុព្វហេតុរបស់ហ្គ្រាំង្ក (GRUNK) ដែលព្រះអង្គត្រូវចរចារជាមួយការមើលងាយស្ទើរតែបើកចំហដោយពួករដ្ឋមន្ត្រីអៀង-សារីនិងខៀវ-សំផន ។[១០០] នៅខែមិថុនា សម្ដេចបានប្រាប់អ្នកសារព័ត៌មានអ៊ីតាលី លោកអូរៀណា-ផ្វាល្លាស៊ីថានៅពេលដែលពួកគេ[ពួកខ្មែរក្រហម]បានបឺតជញ្ជក់ខ្ញុំស្ងួតអស់ជាតិហើយ ពួកគេនឹងខ្ជាក់ខ្ញុំចេញដូចជាថ្មឆឺរីអញ្ជឹង ។[១០១]
នៅចុងឆ្នាំ១៩៧៣ ពួកអ្នកស្មោះត្រង់នឹងព្រះសីហនុត្រូវបានគេធ្វើវិសុទ្ធកម្មចេញពីពួករដ្ឋមន្ត្រីរ.រ.រ.ជ.ក.ទាំងអស់និងពួកគាំទ្រសម្ដេចទាំងអស់នៅក្នុងជួរកុបកម្មក៏ត្រូវគេទម្លាក់ចោលដែរ ។[៩២] ដោយខ្លីទៅបន្ទាប់ពីគ្រិស្តម៉ាស ពេលនោះពួកកុបករកំពុងរៀបចំបម្រុងសម្រាប់ការវាយលុកចុងក្រោយរបស់ខ្លួន ព្រះសីហនុបាននិយាយជាមួយអ្នកការទូតបារាំងលោកអេធៀន្នេ-ម៉ាណាច់ (Etienne Manac'h) ។ ព្រះអង្គបានមានបន្ទូលថាក្ដីសង្ឃឹមរបស់ទ្រង់សង្គមនិយមកណ្ដាលប្រហាក់ប្រហែលទៅនឹងរបស់យូហ៊្គោស្លាវីដែលឥឡូវនេះត្រូវបានគេបំភ្លេចចោលទាំងស្រុងហើយ ។ អាល់បានីស្តាលីននិយម ទ្រង់បានមានបន្ទូលថាអាចនឹងក្លាយជាគំរូ ។[១០២]
ការធ្លាក់ភ្នំពេញ
នៅពេលនោះពួកខ្មែរក្រហមបានផ្ដើមការវាយលុករដូវប្រាំងរបស់ខ្លួនដើម្បីកាន់កាប់រដ្ឋធានីកម្ពុជាដែលបានឡោមព័ទ្ធនៅថ្ងៃ១មករា១៩៧៥ សាធារណរដ្ឋបានស្ថិតនៅក្នុងភាពច្របូកច្របល់ ។ សេដ្ឋកិច្ចត្រូវបានគេប្លន់ដណ្ដើម បណ្ដាញដំណឹកជញ្ជូនត្រូវបានកាត់បន្ថយទៅអោយប្រព័ន្ធផ្លូវអាកាសនិងផ្លូវទឹក ទិន្នផលស្រូវត្រូវបានកាត់បន្ថយចុះមកត្រឹមមួយភាគបួន និងការផ្គត់ផ្គង់ត្រីទឹកសាប (ប្រភពនៃមូលជាតិដ៏សំខាន់) បានធ្លាក់ចុះយ៉ាងគំហុក ។ ថ្លៃចំណីអាហារកើនឡើង២០ដងជាងកម្រិតថ្លៃមុនសង្គ្រាម និងនិកម្មភាព (ភាពអត់ការងារធ្វើ) មិនត្រូវបានថ្លឹងថ្លែងវាស់ស្ទង់ទៀតទេ ។[១០៣]

ភ្នំពេញ ដែលមានប្រជាជនមុនសង្គ្រាមប្រហែល៦០០,០០០នាក់ គឺបានលើសលប់ដោយពួកជនភៀសខ្លួន (ជាពួកអ្នកដែលបន្តជន់ជោរចាប់ពីបរិវេណការពារដែលលិចលង់ជានិច្ច) ដែលកំពុងកើនឡើងដល់ទំហំមួយក្បែរៗពីរលាននាក់ ។ ពួកអសេនិកជនឥតជំនួយនិងបែកខ្ញែកទាំងនេះគ្មានការងារនិងខ្វះខាតនៅក្នុងវិធីរកអាហារ ជម្រក រឺ តំហែទាំវេជ្ជសាស្ត្រ ។ ស្ថានភាពរបស់ពួកគេ (ហើយនិងរបស់រដ្ឋាភិបាល) កាន់តែអាក្រក់នៅពេលដែលកងកម្លាំងខ្មែរក្រហមបានទទួលការគ្រប់គ្រងតាមដងទន្លេមេគង្គបន្តិចម្ដងៗ ។ ចាប់ពីច្រាំងទន្លេ មីននិងការបាញ់កាំភ្លើងរបស់ពួកគេបានកាត់បន្ថយជាទៀងទាត់នូវក្បួនជញ្ជូនតាមទន្លេដែលនាំយកគ្រឿងផ្គត់ផ្គង់ឧបត្ថម្ភចំណីអាហារ ឥន្ធនៈ និងអាវុធយុទ្ធភណ្ឌដល់ទីក្រុងដែលកំពុងតែផ្ដើមអត់ឃ្លានយ៉ាងយឺតៗ (៩០ភាគរយនៃគ្រឿងផ្គត់ផ្គង់របស់សាធារណរដ្ឋបានរំកិលទៅដោយមធ្យោបាយក្បួនជញ្ជូន) ពីវៀតណាមខាងត្បូង ។ បន្ទាប់មកទន្លេត្រូវបានបិទដោយប្រសិទ្ធិភាព នៅដើមខែកុម្ភៈ ស.រ.បានចាប់ផ្ដើមការលើកជញ្ជូនគ្រឿងផ្គត់ផ្គង់តាមអាកាស ។ នេះបានប្រែទៅជាគ្រោះថ្នាក់កាន់តែខ្លាំងឡើង យ៉ាងណាៗ ដោយសារតែរ៉ូកែតនិងការបាញ់កាំភ្លើងធំពួកកុម្មុយនិស្ត ដែលស្រោចចុះលើប្រលានយន្តហោះនិងទីក្រុងឥតដាច់ ។
ដោយអស់សង្ឃឹម ប៉ុន្តែដោយប្ដេជ្ញាចិត្ត អង្គភាពនៃពួកទាហានសាធារណរដ្ឋនានា ដែលភាគច្រើននៃពួកគេបានអស់នូវអាវុធយុទ្ធភណ្ឌ ត្រូវបានជីកកប់នៅក្បែររដ្ឋធានីនិងបានប្រយុទ្ធរហូតដល់ពួកគេត្រូវបានលុកលុយពេលដែលពួកខ្មែរក្រហមបានរុលមកដល់ ។ នៅចុងសប្ដាហ៍នៃខែមីនា១៩៧៥ កងទ័ពកុម្មុយនិស្តប្រហែល៤០,០០០នាក់បានព័ទ្ធជុំវិញរដ្ឋធានី ហើយបានចាប់ផ្ដើមរៀបចំដើម្បីបញ្ជូន ប្រហារបង្ហើយ ប្រហែលពាក់កណ្ដាលជាកងកម្លាំងសាធារណរដ្ឋដ៏ច្រើន ។[១០៤]
លន់-ណុលបានលាលែងពីតំណែងហើយបានចាកចេញពីប្រទេសនៅថ្ងៃ១មេសា ដោយសង្ឃឹមថាការផ្សះផ្សារដែលបានចរចារអាចនៅតែទៅរួច បើសិនជាគាត់អវត្តមានពីឆាកនយោបាយ ។[១០៥] លោកសូខាំ-ខូយបានដើរតួជាប្រធានាធិបតីនៃរដ្ឋាភិបាលដែលមានពេលតិចជាង បីអាទិត្យដើម្បីរស់ ។ កិច្ចប្រឹងប្រែងនានាទីចុងក្រោយជាក់លាក់របស់ស.រ.ដើម្បីរៀបចំកិច្ចព្រមព្រៀងសន្តិភាពមួយដែលទាក់ទងនឹងព្រះសីហនុបានបញ្ចប់ដោយបរាជ័យ ។ នៅពេលដែលការបោះឆ្នោតមួយនៅក្នុងសមាជស.រ.ដើម្បីអោយមានការធ្វើបន្តទៅទៀតនៃជំនួយអាកាសរបស់អាមេរិកបានបរាជ័យ អហេតុភ័យនិងការវិនិច្ឆ័យនៃសេចក្ដីវិនាសដែលបានរាលដាលពាសពេញរដ្ឋធានី ។ ស្ថានភាពគឺល្អបំផុតដែលបានពិព័ណ៌នាដោយលោកឧត្តមសេនីយ៍សាក់-សុតសាខន (ឥឡូវនាយអគ្គសេនាធិកាក.ជ.ខ.):
"រូបថតនៃពួកសាធារណរដ្ឋខ្មែរដែលបានចូលមកដើម្បីរំលឹកដល់ពេលនោះ គឺជាម្នាក់ក្នុងចំណោមបុរសឈឺដែលនៅរស់តែម្នាក់គត់ដោយមធ្យោបាយខាងក្រៅនានា ហើយថា ក្នុងលក្ខ័ណ្ឌខ្លួន ការត្រួតពិនិត្យការប្រើប្រាស់ឱសថ ប្រសិទ្ធិភាពយ៉ាងណាៗវាអាចទៅរួច គឺប្រហែលជាគ្មានតម្លៃថែមទៀតទេ ។"[១០៦]

ថ្ងៃ១២មេសា ដោយសន្និដ្ឋានថាអ្វីទាំងអស់បានចាញ់អស់ហើយ (ហើយដោយគ្មានការជម្រាបអោយដឹងពីរដ្ឋាភិបាលខ្មែរ) ស.រ.បានជម្លៀសបុគ្គលិកស្ថានទូតរបស់ខ្លួនដោយឧទ្ធម្ភាគចក្រកំឡុងប្រតិបត្តិការឥន្ទ្រីដកថយ ។ ពួកអ្នកជម្លៀសខ្លួន២៧៦នាក់រួមមានឯកអគ្គរដ្ឋទូតស.រ.ចន-ហ្គាន់ថឺរ-ឌៀន (John Gunther Dean) បុគ្គលិកទូតអាមេរិកដ៏ទៃទៀត ប្រធានាធិបតីកំពុងដើរតួលោកសូខាំ-ខូយ ពួកឥស្សរជនរដ្ឋភិបាលសាធារណរដ្ឋខ្មែរជើងចាស់ និងគ្រួសាររបស់ពួកគេ និងពួកសមាជិកនៃប្រព័ន្ធឃោសនាព័ត៌មាន ។ ទាំងអស់ ស.រ.៨២នាក់ ខ្មែរ១៥៩នាក់ និងប្រជាជាតិប្រទេសទីបី៣៥នាក់ត្រូវបានជម្លៀសចេញ ។[១០៧] ទោះបីជាត្រូវបានអញ្ជើញដោយឯកអគ្គរដ្ឋទូតឌៀនដើម្បីចូលរួមការជម្លៀសនេះក៏ដោយ (ហើយច្រើនដល់ធ្វើអោយភ្ញាក់ផ្អើលនៃពួកអាមេរិក) ក៏ព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ ឡុង-បូរ៉េត លន់-ណុន (បងប្អូនរបស់លន់-ណុល) ហើយនិងសមាជិកភាគច្រើននៃគណៈរដ្ឋមន្ត្រីរបស់លន់-ណុលបានបដិសេធសំនើនេះដែរ ។[១០៨] ពួកគេទាំងអស់បានជ្រើសរើសដើម្បីចែករំលែកគ្រោះកម្មនៃប្រជាជនរបស់ខ្លួន ។ ឈ្មោះរបស់ពួកគេមិនត្រូវបាននៅលើបញ្ជីមរណៈ ហើយភាគច្រើនត្រូវគេជឿជាក់សម្ដីអះអាងពួកខ្មែរក្រហមថា ពួកអតីតមន្ត្រីរដ្ឋការអាចនឹងមិនត្រូវបានសម្លាប់ទេ ក៏ប៉ុន្តែនឹងត្រូវគេស្វាគមនៅក្នុងការជួយកសាងកម្ពុជាថ្មីមួយឡើងវិញ ។ ក្រោយមកទៀត ពួកគេគឺត្រូវបានប្រហារជីវិតទាំងអស់ដោយពួកខ្មែរក្រហម ។
បន្ទាប់ពីពួកអាមេរិក (ហើយនិងសូខាំ-ខូយ)បានចាកចេញទៅ គណៈកម្មាធិការជានខ្ពស់ដែលមានសមាជិកប្រាំពីររូបត្រូវបានដឹកនាំ ដោយលោកឧត្តមសេនីយ៍សាក់-សុតសាខន បានក្ដោបក្ដាប់អំណាចលើសាធារណរដ្ឋដែលកំពុងតែលិចលង់ ។ នៅថ្ងៃ១៥មេសា ការការពារទីក្រុងដ៏មុតមាំចុងក្រោយត្រូវបានយកជ័យជម្នះដោយពួកកុម្មុយនិស្ត ។ នៅប៉ុន្មានម៉ោងទៀបភ្លឺនៃថ្ងៃ១៧មេសា ពួកគណៈកម្មាធិការបានសម្រេចចិត្តផ្លាស់អាសនៈរដ្ឋាភិបាលទៅកាន់ខេត្តឧត្តរមានជ័យនៅឯទិសពាយព្យ ។ នៅក្បែរម៉ោង១០:០០ សម្លេងនៃលោកឧត្តមសេនីយ៍ម៉ី-ស៊ីចាន់នៃអគ្គសេនាធិកាក.ជ.ខ.បានផ្សាយតាមវិទ្យុ ដោយចេញបញ្ជាអោយកងកម្លាំងក.ជ.ខ.ទាំងអស់អោយផ្អាកការបាញ់គ្នា ដោយហេតុថា ការចរចារបានជឿនលឿនទៅមុខ ចំពោះការចុះចាញ់នៅឯភ្នំពេញ ។[១០៩] សង្គ្រាមបានបញ្ចប់ ក៏ប៉ុន្តែសុបិន្តអាក្រក់នៃពួកខ្មែរក្រហមប្រហែល នឹងមកអោយផលជាកម្ពុជាប្រជាធិបតេយ្យដែលបានប្រកាសខ្លួនថ្មីឡើង ។ កងទ័ពខ្មែរក្រហមភ្លាមៗបានចាប់ផ្ដើមចាកចោលទីក្រុងរដ្ឋធានីដោយបង្ខំ ដោយការជម្លៀសប្រជាជនទៅកាន់ជនបទ និងសម្លាប់រាប់ពាន់នាក់ជាបន្តៗគ្នា ។ ឆ្នាំសូន្យក៏បានចាប់ផ្ដើមឡើង ។
មើលផងដែរ
- កម្ពុជា
- សាលាក្ដីកម្ពុជា
- ប្រវត្តិសាស្ត្រខ្មែរ
- ខ្មែរក្រហម
- សព្វាវុធក្នុងសង្គ្រាមផ្ទៃក្នុងកម្ពុជា
- សង្គ្រាមវៀតណាម
កំនត់ចំណាំ
- ↑ ១,០ ១,១ "Global security – Cambodia Civil War". Archived from the original on 21 January 2017. Retrieved 20 December 2016.
- ↑ ២,០ ២,១ ២,២ ២,៣ ២,៤ ២,៥ Spencer C. Tucker (2011). The Encyclopedia of the Vietnam War: A Political, Social, and Military History. ABC-CLIO. pp. 376. ល.ស.ប.អ. 978-1-85109-960-3. https://books.google.com/books?id=qh5lffww-KsC។ បានយកមក 5 December 2017.
- ↑ Sarah Streed (2002). Leaving the house of ghosts: Cambodian refugees in the American Midwest. McFarland. pp. 10. ល.ស.ប.អ. 0-7864-1354-9. https://books.google.com/books?id=vIZF9EiexuoC។ បានយកមក 5 December 2017.
- ↑ Heuveline, Patrick (2001). "The Demographic Analysis of Mortality Crises: The Case of Cambodia, 1970–1979". Forced Migration and Mortality. National Academies Press. ល.ស.ប.អ. 9780309073349. "Subsequent reevaluations of the demographic data situated the death toll for the [civil war] in the order of 300,000 or less." cf. "Cambodia: U.S. bombing, civil war, & Khmer Rouge". World Peace Foundation. 7 August 2015.
On the higher end of estimates, journalist Elizabeth Becker writes that 'officially, more than half a million Cambodians died on the Lon Nol side of the war; another 600,000 were said to have died in the Khmer Rouge zones.' However, it is not clear how these numbers were calculated or whether they disaggregate civilian and soldier deaths. Others' attempts to verify the numbers suggest a lower number. Demographer Patrick Heuveline has produced evidence suggesting a range of 150,000 to 300,000 violent deaths from 1970 to 1975. In an article reviewing different sources about civilian deaths during the civil war, Bruce Sharp argues that the total number is likely to be around 250,000 violent deaths. ... [Heuveline]'s conclusion is that an average of 2.52 million people (range of 1.17–3.42 million) died as a result of regime actions between 1970 and 1979, with an average estimate of 1.4 million (range of 1.09–2.16 million) directly violent deaths.
- ↑ Banister, Judith; Johnson, E. Paige (1993). "After the Nightmare: The Population of Cambodia". Genocide and Democracy in Cambodia: The Khmer Rouge, the United Nations and the International Community. Yale University Southeast Asia Studies. ល.ស.ប.អ. 9780938692492. https://archive.org/details/genocidedemocrac00kier/page/87. "An estimated 275,000 excess deaths. We have modeled the highest mortality that we can justify for the early 1970s."
- ↑ Sliwinski, Marek (1995). Le Génocide Khmer Rouge: Une Analyse Démographique. Paris: L'Harmattan. ល.ស.ប.អ. 978-2-738-43525-5.
- ↑ ៧,០ ៧,១ ៧,២ ៧,៣ Isaacs, Hardy and Brown, p. 90.
- ↑ http://books.google.com/books?id=jeECAAAAMBAJ&pg=PA12&dq=khmer+rouge+kissinger&lr=&as_drrb_is=b&as_minm_is=0&as_miny_is=1970&as_maxm_is=0&as_maxy_is=1979&as_brr=3&as_pt=ALLTYPES#PPA13,M1
- ↑ The Economist, February 26, 1983.
- ↑ Washington Post, April 23, 1985.
- ↑ Rodman, Peter "Returning to Cambodia": http://www.brookings.edu/opinions/2007/0823iraq_rodman.aspx
- ↑ Dmitry Mosyakov, “The Khmer Rouge and the Vietnamese Communists: A History of Their Relations as Told in the Soviet Archives,” in Susan E. Cook, ed., Genocide in Cambodia and Rwanda (Yale Genocide Studies Program Monograph Series No. 1, 2004), p54ff. Available online at: http://128.36.236.77/workpaper/pdfs/GS20.pdf "In April–May 1970, many North Vietnamese forces entered Cambodia in response to the call for help addressed to Vietnam not by Pol Pot, but by his deputy Nuon Chea. Nguyen Co Thach recalls: “Nuon Chea has asked for help and we have liberated five provinces of Cambodia in ten days.”"
- ↑ Isaacs, Hardy and Brown et al., pp. 54–58.
- ↑ ១៤,០ ១៤,១ Isaacs, Hardy and Brown, p. 83.
- ↑ ១៥,០ ១៥,១ Lipsman and Doyle, p. 127.
- ↑ Victory in Vietnam, p. 465, fn. 24.
- ↑ Isaacs, Hardy and Brown, p. 85.
- ↑ Beginning in 1966, Cambodians sold 100,000 tons of Cambodian rice to PAVN, who offered the world price and paid in U.S. dollars. The government paid only a low fixed price and thereby lost the taxes and profits that would have been gained. The drop in rice for export (from 583,700 tons in 1965 to 199,049 tons in 1966) elevated an economic crises that grew worse with each passing year. Isaacs, Hardy and Brown, p. 85.
- ↑ Chandler, pp. 153–156.
- ↑ Osborne, p. 187.
- ↑ Chandler, p.157.
- ↑ ២២,០ ២២,១ Isaacs, Hardy and Brown, p. 86.
- ↑ Chandler, pp. 164–165.
- ↑ Osborne, p. 192.
- ↑ ២៥,០ ២៥,១ Lipsman and Doyle, p. 130.
- ↑ Chandler, p. 165.
- ↑ ២៧,០ ២៧,១ Chandler, p. 166.
- ↑ Isaacs, Hardy and Brown, p. 87.
- ↑ Chandler, p. 128.
- ↑ Deac, p. 55.
- ↑ Chandler, p. 141.
- ↑ ៣២,០ ៣២,១ Sutsakhan, p. 32.
- ↑ Chandler, pp. 174–176.
- ↑ Isaacs, Hardy and Brown, p. 89.
- ↑ Lipsman and Doyle, p. 140.
- ↑ Isaacs, Hardy and Brown, p. 88.
- ↑ Karnow, p. 590.
- ↑ Military Assistance Command, Vietnam, Command History 1967, Annex F, Saigon, 1968, p. 4.
- ↑ Nalty, pp. 127–133.
- ↑ Shawcross, p. 118.
- ↑ Deac, pp. 56–57.
- ↑ Lipsman and Doyle, p. 142.
- ↑ Sutsakhan, p. 42.
- ↑ Lipsman and Doyle, p. 143.
- ↑ Shawcross, pp. 112–122.
- ↑ Shawcross, p. 126.
- ↑ ៤៧,០ ៤៧,១ ៤៧,២ ៤៧,៣ ៤៧,៤ ៤៧,៥ Lipsman and Doyle, p. 144.
- ↑ Deac, p. 69.
- ↑ Deac, p. 71.
- ↑ Deac, p. 75.
- ↑ Lipsman and Doyle, p. 145.
- ↑ Lipsman and Doyle, p. 146.
- ↑ Chandler, pp. 228–229.
- ↑ Chandler, p. 200.
- ↑ Osborne, pp. 214, 218.
- ↑ Chandler, p. 201.
- ↑ Chandler, p. 202.
- ↑ Lipsman and Brown, p. 146.
- ↑ Sutsakhan, p. 48.
- ↑ Deac, p. 172.
- ↑ Sutsakhan, p. 39.
- ↑ Nalty, p. 276.
- ↑ Shawcross, p. 190.
- ↑ Shawcross, p. 169.
- ↑ Shawcross, pp. 169, 191.
- ↑ ៦៦,០ ៦៦,១ Isaacs, Hardy and Brown, p. 108.
- ↑ Shawcross, pp. 313–315.
- ↑ Chandler, p. 205.
- ↑ General Abrams dispatched General Conroy to Phnom Penh to observe the situation and report back. Conroy's conclusions were that the Cambodian officer corps "had no combat experience...did not know how to run an army nor were they seemingly concerned about their ignorance in the face of the mortal threats that they faced." Shaw, p. 137.
- ↑ ៧០,០ ៧០,១ Sutsakhan, p. 89.
- ↑ In a post-war survey of U.S. infantry officers that had served in the Vietnam Conflict, 44 percent rated PAVN as "skilled and tough fighters". One officer commented "There was a tendency to underestimate the enemy. They were, in fact, the best enemy we have faced in our history." Kinnard, p. 67.
- ↑ Sutsakhan, pp. 26–27.
- ↑ The evolution of the communist forces is described in Sutsakhan, pp. 78–82.
- ↑ ៧៤,០ ៧៤,១ Karnow, p. 608.
- ↑ Karnow, p. 607.
- ↑ Deac, p. 79.
- ↑ Sutsakhan, p. 174.
- ↑ Deac, p. 72. PAVN units involved included the 1st, 5th, 7th, and 9th Divisions and the PAVN/NLF C40 Division. Artillery support was provided by the 69th Artillery Division.
- ↑ Sutsakhan, p. 79
- ↑ Nalty, p. 199.
- ↑ Douglas Pike, John Prados, James W. Gibson, Shelby Stanton, Col. Rod Paschall, John Morrocco, and Benjamin F. Schemmer, War in the Shadows. Boston: Boston Publishing Company, 1988, p. 146.
- ↑ War in the Shadows, p. 149.
- ↑ Chandler, pp. 222–223.
- ↑ Isaacs, Hardy and Brown, p. 100.
- ↑ http://www.earthwalkers.no/History.php
- ↑ Morrocco, p. 172.
- ↑ Shawcross, p. 297.
- ↑ ៨៨,០ ៨៨,១ Isaacs, Hardy and Brown, p. 106.
- ↑ ៨៩,០ ៨៩,១ Isaacs, Hardy and Brown, pp. 106–107.
- ↑ Shawcross, p. 322.
- ↑ Osborne, p. 203.
- ↑ ៩២,០ ៩២,១ ៩២,២ ៩២,៣ ៩២,៤ Isaacs, Hardy and Brown, p. 107.
- ↑ Chandler, p. 216.
- ↑ Ideology was not all that separated the two communist groups. Many Cambodian communists shared racially-based views about the Vietnamese with their fellow countrymen. Deac, pp. 216, 230.
- ↑ Deac, p. 68.
- ↑ Shawcross, p. 281.
- ↑ Isaacs, Hardy and Brown, p. 107
- ↑ Chandler, p. 211.
- ↑ Chandler, p. 231.
- ↑ Osborne, p. 224.
- ↑ Shawcross, p. 321.
- ↑ Shawcross, p. 343.
- ↑ Lipsman and Weiss, p. 119.
- ↑ Snepp, p. 279.
- ↑ Deac, p. 218.
- ↑ Sutsakhan, p. 155.
- ↑ The Republic's five-year war cost the U.S. about a million dollars a day – a total of $1.8 billion in military and economic aid. Operation Freedom Deal added another $7 billion. Deac, p. 221.
- ↑ Isaacs, Hardy and Brown, p. 111.
- ↑ Ponchaud, p. 7.
ឯកសារយោង
- Published government documents
- Military History Institute of Vietnam (2002). Victory in Vietnam: A History of the People's Army of Vietnam, 1954–1975. trans. Pribbenow, Merle. Lawrence KS: University of Kansas Press. ល.ស.ប.អ. 0700611754.
- Nalty, Bernard C. (2000). Air War Over South Vietnam: 1968–1975. Washington DC: Air Force History and Museums Program.
- Sutsakhan, Lt. Gen. Sak, The Khmer Republic at War and the Final Collapse. Washington DC: មជ្ឈមណ្ឌលប្រវត្តិសាស្ត្រកងទ័ពសហរដ្ឋ, 1987.
- Biographies
- Osborne, Milton (1994). Sihanouk: Prince of Light, Prince of Darkness. Sydney: Allen & Unwin. ល.ស.ប.អ. 1863736425.
- Secondary sources
- Chandler, David P. (1991). The Tragedy of Cambodian History. New Haven CT: Yale University Press. ល.ស.ប.អ. 0300049196.
- Deac, Wilfred P. (2000). Road to the Killing Fields: the Cambodian War of 1970–1975. College Station TX: Texas A&M University Press.
- Dougan, Clark; Fulghum, David, et al. (1985). The Fall of the South. Boston: Boston Publishing Company. ល.ស.ប.អ. 0939526166.
- Isaacs, Arnold; Hardy, Gordon (1988). Pawns of War: Cambodia and Laos. Boston: Boston Publishing Company. ល.ស.ប.អ. 0-939526-24-7.
- Karnow, Stanley (1983). Vietnam: A History. New York: Viking Press. ល.ស.ប.អ. 0670746045.
- Kinnard, Douglas, The War Managers. Wayne NJ: Avery Publishing Group, 1988.
- Lipsman, Samuel; Doyle, Edward, et al (1983). Fighting for Time: 1969–1970. Boston: Boston Publishing Company. ល.ស.ប.អ. 0-939526-07-7.
- Lipsman, Samuel; Weiss, Stephen (1985). The False Peace: 1972–74. Boston: Boston Publishing Company. ល.ស.ប.អ. 0-939526-15-8.
- Morris, Stephen (1999). Why Vietnam invaded Cambodia : political culture and the causes of war. Stanford CA: Stanford University Press. ល.ស.ប.អ. 0-8047-3049-0.
- Morrocco, John (1985). Rain of Fire: Air War, 1969–1973. Boston: Boston Publishing Company. ល.ស.ប.អ. 0-939526-14-X.
- Osborne, Milton (1979). Before Kampuchea: Preludes to Tragedy. Sydney: George Allen & Unwin. ល.ស.ប.អ. 0868612499.
- Pike Douglas, John Prados, James W. Gibson, Shelby Stanton, Col. Rod Paschall, John Morrocco, and Benjamin F. Schemmer, War in the Shadows. Boston: Boston Publishing Company, 1991.
- Ponchaud, Francois, Cambodia: Year Zero. New York: Holt, Rinehart, and Winston, 1981.
- Shaw, John M. (2005). The Cambodian Campaign: the 1970 offensive and America's Vietnam War. Lawrence KS: University of Kansas Press. ល.ស.ប.អ. 0700614052.
- Shawcross, William (1979). Sideshow: Kissinger, Nixon and the Destruction of Cambodia. University of Michigan. ល.ស.ប.អ. 0671230700.
- Snepp, Frank (1977). Decent Interval: An Insider's Account of Saigon's Indecent End Told by the CIA's Chief Strategy Analyst in Vietnam. New York: Random House. ល.ស.ប.អ. 0394407431.
- Tully, John (2005). A short history of Cambodia: from empire to survival. Singapore: Allen & Unwin. ល.ស.ប.អ. 1-74114-763-8.
តំណភ្ជាប់ខាងក្រៅ
- U.S. and Vietnamese Involvement in Cambodian Civil War from the Dean Peter Krogh Foreign Affairs Digital Archives