Jump to content

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨

ពីវិគីភីឌា
ការបោះឆ្នោតសកល ឆ្នាំ២០១៨ នៅកម្ពុជា
កម្ពុជា
២០១៣ ←
២៩ កក្កដា ២០១៨
→ ២០២៣

សរុបចំនួន ១២៥ អាសនៈនៃរដ្ឋសភាជាតិ
ចំនួនអាសនៈភាគច្រើនដាច់ខាត ៦៣
លទ្ធផល ៦,៩៥៦,៩០០ (៨៣.០២%) increase ១៣.៤១%
  គណបក្សទីមួយ


 


អ្នកដឹកនាំ ហ៊ុន សែន
គណបក្ស ប្រ.ជ
តាំងពី ១៤ មករា ១៩៨៥
អាសនៈអ្នកដឹកនាំ ខេត្តកណ្តាល
លទ្ធផលលើកមុន ៦៨ អាសនៈ, ៤៨.៨៣%
អាសនៈឈ្នះ ១២៥
អាសនៈប្តូរ increase ៥៧
សំឡេងគាំទ្រ ៤,៨៨៩,១១៣
ភាគរយ ៧៦.៨៥%
យោល increase ២៨.០២%

គបក:      ៦០-៧០%      ៧០-៨០%      ៨០-៩០%

នាយករដ្ឋមន្រ្តីមុនការបោះឆ្នោត

ហ៊ុន សែន
គណបក្សប្រជាជនកម្ពុជា

នាយករដ្ឋមន្រ្តីជាប់ឆ្នោត

ហ៊ុន សែន
គណបក្សប្រជាជនកម្ពុជា

កម្ពុជា

អត្ថបទនេះគឺជាផ្នែកបន្តៗគ្នាស្ដីពី
នយោបាយ និង រដ្ឋាភិបាល
កម្ពុជា



ប្រទេសដទៃទៀត · សៀវភៅផែនទី
តោរណៈនយោបាយ

ការ​បោះ​ឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ អណត្តិទី៦ គឺត្រូវបានប្រព្រឹត្តធ្វើឡើងក្នុងប្រទេសកម្ពុជា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីជ្រើសតាំងសមាជិករដ្ឋសភាថ្មី។ ការិយាល័យបោះឆ្នោតបានចាប់បើកពីម៉ោង៧:០០ ព្រឹក និងបិទទៅវិញនៅម៉ោង ៣:០០ ល្ងាច។ ចំនួនអ្នកចូលរួមបោះឆ្នោតលើកនេះត្រូវបានថយចុះ ១៣% ពីចំនួនអ្នកបោះឆ្នោតកាលពីឆ្នាំ២០១៣

ដោយគ្មានវត្តមានពីគណបក្សប្រឆាំង ការបោះឆ្នោតនេះត្រូវបានសហគមន៍អន្តរជាតិមើលឃើញជា"ការបោះឆ្នោតគ្រាន់តែបង្គ្រប់កិច្ច និងក្លែង"។[][] ដូចដែលបានរំពឹងទុកអញ្ជឹង គណបក្សប្រជាជនដែលជាបក្សកាន់អំណាច បានទទួលសន្លឹកឆ្នោតយ៉ាងលើសលប់ ទូលំទូលាយដោយដណ្តើមបានអសានៈទាំង ១២៥ នៅក្នុងរដ្ឋសភា។[] ទោះបីជាមានការអំពាវនាវឱ្យធ្វើពហិការការបោះឆ្នោតក៏ដោយក៏ចំនួនអ្នកទៅបោះឆ្នោតត្រូវបានគេរាយការណ៍ថាមានចំនួនប្រមាណ ៨៣.០២%។

ផ្ទៃរឿង

លទ្ធផល

គណបក្ស សម្លេង % កៅអី/អាសនៈ +/–
គណបក្សប្រជាជនកម្ពុជា ៤,៨៨៩,១១៣ ៧៦.៨៥ ១២៥ +៥៧
ហ៊្វុនស៊ិនប៉ិច ៣៧៤,៥១០ ៥.៨៩
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៣០៩,៣៦៤ ៤.៨៦
គណបក្សខ្មែររួបរួមជាតិ ២១២,៨៦៩ ៣.៣៥ ថ្មី
គណបក្សឆន្ទៈខ្មែរ ៩៩,៣៧៧ ១.៥៦ ថ្មី
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ៧០,៥៦៧ ១.១១ ថ្មី
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ៥៦,០២៤ ០.៨៨ ថ្មី
គណបក្សខ្មែរឈប់ក្រ ៥៥,២៩៨ ០.៨៧
គណបក្សខ្មែរតែមួយ ៤៨,៧៨៥ ០.៧៧ ថ្មី
គណបក្សសញ្ជាតិកម្ពុជា ៤៥,៣៧០ ០.៧១
គណបក្សខ្មែរសាធារណរដ្ឋ ៤១,៦៣១ ០.៦៥ ថ្មី
គណបក្សយុវជនកម្ពុជា ៣៩,៣៣៣ ០.៦២ ថ្មី
គណបក្សធម្មាធិបតេយ្យ ២៩,០៦០ ០.៤៦ ថ្មី
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ២៣,២៥៥ ០.៣៧
គណបក្សខ្មែរក្រោក ២២,០០២ ០.៣៥ ថ្មី
គណបក្សពន្លឺថ្មី ១៣,៥០៩ ០.២១ ថ្មី
គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ១០,១៩៧ ០.១៦ ថ្មី
គណបក្សមាតុភូមិយើង ៩,១៧៤ ០.១៤ ថ្មី
គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ៨,៥៩១ ០.១៤
គណបក្សរស្មីខេមរា ៤,២១២ ០.០៧ ថ្មី
សម្លេងទុព្វលភាព/មិនបានការ ៥៩៤,៦៥៩
សរុប ៦,៩៥៦,៩០០ ១០០ ១២៥ +២
អ្នកចុះឈ្មោះបោះឆ្នោត ៨,៣៨០,២១៧ ៨៣.០២
ប្រភព: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ឯកសារយោង

  1. "(ភាសាអង់គ្លេស) តុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ". ភ្នំពេញ ប៉ុស្តិ៍. 16 November 2017. http://www.phnompenhpost.com/national/breaking-supreme-court-rules-dissolve-cnrp។ បានយកមក 16 November 2017. 
  2. "Rights Groups Call Out Cambodia’s ‘Sham’ Election". VOA Cambodia (Voice of America). 29 July 2018. https://www.voacambodia.com/a/rights-groups-call-out-cambodia-sham-election/4503007.html. 
  3. "Hun Sen's CPP wins all parliamentary seats in Cambodia election". Al Jazeera. 15 August 2018.