Jump to content

កម្ពុជាប្រជាធិបតេយ្យ

ពីវិគីភីឌា

Coordinates: 12°15′N 105°36′E / 12.250°N 105.600°E / 12.250; 105.600

កម្ពុជា
(១៩៧៥–១៩៧៦)

(១៩៧៦–១៩៧៩)
១៩៧៥–១៩៨២
ទីតាំងនៃកម្ពុជាប្រជាធិបតេយ្យ
ទីតាំងនៃកម្ពុជាប្រជាធិបតេយ្យ
ធានីភ្នំពេញ
ភាសាទូទៅ ខ្មែរ
សាសនា
អទេវនិយមរដ្ឋ
រដ្ឋាភិបាលរដ្ឋបក្សតែមួយ
ម៉ៅនិយម
សាធារណរដ្ឋសង្គមនិយមនៅក្រោមអំណាចផ្តាច់ការ
អង្គលេខាធិការបក្ស និងជានាយករដ្ឋមន្រ្តី 
▪ ១៩៧៦–១៩៧៩
ប៉ុល-ពត
ប្រធានគណៈប្រធានរដ្ឋ 
▪ ១៩៧៥–១៩៧៦
នរោត្តម-សីហនុ
(ជាព្រះអង្គម្ចាស់កម្ពុជា)
▪ ១៩៧៦–១៩៨២
ខៀវ សំផន
ប្រមុខរដ្ឋាភិបាល 
▪ ១៩៧៥–១៩៧៦
សម្ដេចប៉ែន នុត
▪ ១៩៧៦
ខៀវ សំផន
▪ ១៩៧៦–១៩៨២
ប៉ុល-ពត
នីតិបញ្ញត្តិសភាអ្នកតំណាង
សម័យកាលប្រវត្តិសាស្រ្តសង្គ្រាមត្រជាក់
១៩៦៧–១៩៧៥
១៧ មេសា ១៩៧៥
▪ ប្រកាសរដ្ឋធម្មនុញ្ញ
៥ មករា ១៩៧៦
៧ មករា ១៩៧៩
▪ រ.ច.ក.ប.បានបង្កើតឡើង
២២ មិថុនា ១៩៨២
រូបិយវត្ថុគ្មាន ពេលនោះលុយត្រូវបានគេបំបាត់ចោល
ទិសបើកបរស្តាំ
កូដហៅទូរសព្ទ៨៥៥
Preceded by
Succeeded by
សាធារណរដ្ឋខ្មែរ
សាធារណរដ្ឋប្រជាមានិតកម្ពុជា
រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ
ឥឡូវជាផ្នែកនៃ កម្ពុជា

កម្ពុជា, ឈ្មោះជាផ្លូវការ៖ កម្ពុជាប្រជាធិបតេយ្យ (ឫអាចហៅបានថា៖ របបប្រលាយពូជសាសន៍) គឺឈ្មោះតំណាងឱ្យរបបផ្តាច់ការនៅប្រទេសកម្ពុជានៅចន្លោះឆ្នាំ១៩៧៥ និង១៩៧៩ ដែលគ្រប់គ្រងដោយពួកខ្មែរក្រហម។ វាត្រូវបានបង្កើតឡើងបន្ទាប់ពីកងកម្លាំងខ្មែរក្រហមវាយដណ្តើមបានទីក្រុងភ្នំពេញពីកងទ័ពសាធារណរដ្ឋរបស់លន់ នល់

រវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ខ្មែរក្រហមគឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាជនកម្ពុជារាប់លាននាក់តាមរយៈការបង្ខំឱ្យធ្វើការធ្ងន់ៗនិងអំពើប្រល័យពូជសាសន៍ខ្មែរគ្នាឯង។ បន្ទាប់ពីបាត់បង់ការគ្រប់គ្រងភាគច្រើននៃទឹកដីកម្ពុជាទៅក្រោមការកាន់កាប់របស់វៀតណាម រដ្ឋនេះបានរស់រានជារដ្ឋស្រមោលដែលគាំទ្រដោយចិន ។ នៅខែមិថុនា ឆ្នាំ១៩៨២ ពួកខ្មែរក្រហមបានបង្កើតរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យជាមួយក្រុមពួកទ័ពព្រៃមិនមែនកុម្មុយនិស្តពីរទៀត ដែលទទួលបានការទទួលស្គាល់ដោយអន្តរជាតិ។[] រដ្ឋនេះត្រូវបានប្តូរឈ្មោះមក"កម្ពុជា"ធម្មតាវិញ ស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៃឆ្នាំ១៩៩១ ដែលធ្វើឡើងដោយអង្គការសហប្រជាជាតិ

ប្រវត្តិសាស្រ្ត

ទង់បក្សកុម្មុយនិស្តកម្ពុជា (ប.ក.ក.) ដៃនៃនយោបាយរបស់ខ្មែរក្រហម[]

នៅឆ្នាំ១៩៧០ នាយករដ្ឋមន្រ្តីលន់ នល់ និងរដ្ឋសភាបានទម្លាក់ព្រះអង្គនរោត្តម សីហនុចេញពីតំណែងជាប្រមុខរដ្ឋ។ សីហនុបានប្រឆាំងនឹងរដ្ឋាភិបាលថ្មីនេះដោយបានចូលជាសម្ព័ន្ធមិត្តជាមួយពួកខ្មែរក្រហម។ ដោយទទួលប្រយោជន៍ពីការកាន់កាប់របស់វៀតណាមនៅភាគខាងកើតប្រទេសកម្ពុជា ការទម្លាក់គ្រាប់បែកក្រាលព្រំដោយសហរដ្ឋអាមេរិកដ៏ច្រើនសន្ធឹកជាជួរឆ្លងកាត់ប្រទេសនេះ និងកិត្តិនាមរបស់ព្រះសីហនុ ពួកខ្មែរក្រហមអាចបង្ហាញខ្លួនជាបក្សដែលមានទិសដៅឆ្ពស់ទៅរកសន្តិភាព ដែលជាហេតុដែលប្រជាជនភាគច្រើនគាំទ្រពួកគេ។ ដោយមានការគាំទ្រប្រកបដោយប្រជាប្រិយយ៉ាងច្រើនក្នុងទីជនបទ ខ្មែរក្រហមក៏ដណ្ដើមយកបានទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ពួកគេបានបន្តប្រើប្រាស់ព្រះបាទនរោត្តម សីហនុជាមេដឹកនាំដែលមានតែឈ្មោះសម្រាប់រដ្ឋាភិបាលមួយនេះរហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ១៩៧៦ បន្ទាប់ពីសីហនុបានលាលែងចេញពីតំណែងជាប្រមុខរដ្ឋ។ សីហនុក៏ត្រូវខ្មែរក្រហមដាក់ឃុំក្នុងរាជដំណាក់នៅភ្នំពេញ រហូតដល់ពេលមានសង្គ្រាមជាមួយវៀតណាម ទ្រង់ក៏បានចាកចេញទៅសហរដ្ឋអាមេរិក ដែលជាកន្លែងដែលទ្រង់បានធ្វើរឿងក្តីរបស់កម្ពុជាប្រជាធិបតេយ្យចំពោះមុខក្រុមប្រឹក្សាសន្តិសុខ។ ក្រោយមក ទ្រង់ក៏បានយាងទៅគង់នៅប្រទេសចិន។

មុនពេលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងសង្គ្រាមឥណ្ឌូចិនលើកទី៣ រួចទៅហើយ ចំណែកឯទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមក៏ចាប់មានភាពតានតឹងព្រោះប្រទេសទាំងពីរបានប្រកាន់យកមនោគមវិជ្ជាកុម្មុយនិស្តខុសពីគ្នា និងដោយមានវត្តមាននៃកងកម្លាំងវៀតណាមនៅក្នុងទឹកដីប្រទេសកម្ពុជា។ បរិបទនៃសង្គ្រាមនេះបានបង្កឱ្យមានអស្ថិរភាពនៅក្នុងប្រទេសនិងបានបង្ខំឱ្យប្រជាជនផ្លាស់ប្តូរទីលំនៅ ដែលបណ្តាលឱ្យខ្មែរក្រហមក្លាយជាតួអង្គដ៏សំខាន់មួយនៅក្នុងសង្គ្រាម។ ដោយសារតែសង្គ្រាមកំពុងឆាបឆេះនៅក្បែរព្រំដែន កងកម្លាំងខ្មែរក្រហមក៏ចាប់ផ្តើមរីកធំឡើងៗហើយបានចាប់អនុវត្តអំពើឃោរឃៅនិងហិង្សារបស់ខ្លួននៅក្នុងសង្គ្រាម។ នេះប្រហែលជាមូលហេតុមួយ ដែលធ្វើឱ្យពួកខ្មែរក្រហមចាប់អនុវត្ត ឫប្រកាន់យកអំពើឃោរឃៅ និងគោលនយោបាយមូលវិវដ្តនៅក្នុងរបបរបស់ពួកវា។[] រដ្ឋកម្ពុជាប្រជាធិបតេយ្យនិងទំនោររបស់វាចំពោះអំពើហិង្សាអាចជាគន្លឹះរបស់ក្រុមខ្មែរក្រហមក្នុងការពង្រឹងប្រជាជនខ្មែរឱ្យមានភាពមាំមួននិងបង្កើនភាពអត់ធ្មត់និងត្រៀមខ្លួន ត្រៀមចិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងវៀតណាម។ បើយោងទៅតាមហេតុផលនិងចំណុចខាងលើ យើងអាចសន្មតបានថា ខ្មែរក្រហមបានចាប់មានអច្ចន្តិភាពអំឡុងពេលនៅក្នុងសង្គ្រាមហើយបានលើកវាមកដាក់លើខ្នងប្រជាជនដោយរំពឹងថាវានឹងបណ្តុះស្មារតីអ្នកទាំងនោះឱ្យមានភាពក្លាហាន លុតដំ មិនខ្លាចខ្មាំងសត្រូវ។[] ស្ថានភាពនៃអំពើហិង្សានិងភាពសាហាវឃោរឃៅរបស់ខ្មែរក្រហមបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជានាសម័យនោះដោយវាបានបង្ខំឱ្យពួកគេប្រព្រឹត្តិអំពើឃោរឃៅទាំងឡាយណាដែលពួកគេមិនគួរធ្វើ។

ភ្នំពេញត្រូវបានធ្លាក់មកក្នុងដៃខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ សីហនុត្រូវខ្មែរក្រហមផ្តល់តំណែងជាប្រមុខរដ្ឋ (មានតំណែងមែន តែគ្មានអំណាច) សម្រាប់រដ្ឋាភិបាលថ្មីនៃកម្ពុជាប្រជាធិបតេយ្យហើយនៅខែកញ្ញា ឆ្នាំ១៩៧៥ ព្រះអង្គក៏បានត្រឡប់ពីចិនមកកម្ពុជាវិញ គឺមួយឆ្នាំបន្ទាប់ពីខ្មែរក្រហមឡើងកាន់កាប់អំណាច។ សីហនុបានលាលែងពីតំណែងនៅពាក់កណ្តាលខែមេសា ឆ្នាំ១៩៧៦ និងត្រូវបានគេឃុំខ្លួនព្រះអង្គនៅក្នុងរាជតំណាក់រហូតដល់ឆ្នាំ១៩៧៩, បណ្តាលឱ្យពួកខ្មែរក្រហមកាន់អំណាចតែម្នាក់ឯង។

អង្គការខ្មែរក្រហម

នៅខែមករា ឆ្នាំ១៩៧៦ បក្សកុម្មុយនិស្តកម្ពុជា (ប.ក.ក.) បានប្រកាសអោយប្រើរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ។ រដ្ឋធម្មនុញ្ញបានអនុញ្ញាតឱ្យមានការបោះឆ្នោតសម្ងាត់សម្រាប់សភាតំណាងប្រជាជនកម្ពុជា (ស.ត.ប.ក.) ហើយគណៈប្រធានរដ្ឋត្រូវបានជ្រើសរើសនិងតែងតាំងរាល់ប្រាំឆ្នាំម្ដងដោយស.ត.ប.ក.។ ស.ត.ប.ក. មានការប្រជុំតែម្ដងគត់គឺនៅខែមេសា ឆ្នាំ១៩៧៦។ សមាជិក ស.ត.ប.ក. គឺមិនដែលបានគេបោះឆ្នោតជ្រើសរើសឡើយ ផ្ទុយទៅវិញគណៈមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជាគឺជាអ្នកតែងតាំងជ្រើសយកប្រធាននិងពួកមន្ត្រីជាន់ខ្ពស់ធ្វើជាសមាជិកសភានិងគណៈប្រធានរដ្ឋតែម្តង។ ផែនការក្នុងការជ្រើសតាំងសមាជិកសភាត្រូវបានពិភាក្សា ក៏ប៉ុន្តែសមាជិកទាំង ២៥០ រូបនៃ ស.ត.ប.ក. ត្រូវបានតែងតាំងដោយអ្នកថ្នាក់លើទាំងអស់។

កម្ពុជាប្រជាធិបតេយ្យគឺជាអទេវនិយមរដ្ឋ ពោលគឺគ្មានជឿលើជំនឿសាសនា ឫជំនឿអ្វីឡើយ។[] រាល់សាសនាទាំងអស់ត្រូវបានហាមឃាត់មិនឱ្យអនុវត្ត ដូចជាសាសនាឥស្លាម[] សាសនាគ្រិស្ត[] និងជាពិសេសគឺសាសនាព្រះពុទ្ធ។ ព្រះសង្ឃជិត ២៥,០០០ អង្គត្រូវបានខ្មែរក្រហមធ្វើគត។[]

អំណាចទាំងអស់គឺស្ថិតនៅក្នុងដៃគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស ដែលមានប៉ុល-ពត នួន-ជា និងមនុស្ស ៧ រូបទៀតជាសមាជិក។ គណៈកម្មាធិការអចិន្រ្តៃយ៍នេះត្រូវបានមនុស្សភាគច្រើនស្គាល់ថា"អង្គការ" ហើយកិច្ចការរបស់វាត្រូវបានប្រព្រឹត្តិនៅការិយាល័យ ៨៧០ នៅឯក្រុងភ្នំពេញ។ ជាជាងរយៈពេលពីរឆ្នាំបន្ទាប់ពីបានកាន់កាប់អំណាច ខ្មែរក្រហមបានសំដៅមកលើខ្លួនឯងថា"អង្គការ"។ នៅខែមីនា ឆ្នាំ១៩៧៧ ទើបប៉ុល-ពតបានបង្ហាញពីអត្ថិភាពនៃបក្សកុម្មុយនិស្តកម្ពុជានៅក្នុងសុន្ទរកថារបស់គាត់។ នាពេលនោះដែរ ទើបគេបានដឹងថាប៉ុល-ពត និងសាឡុត ស គឺជាមនុស្សតែមួយ ហើយត្រូវជាមេដឹកនាំខ្មែរក្រហម។


បំណែងចែករដ្ឋបាល

តំបន់រដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ

ក្នុងឆ្នាំ១៩៧៥ រដ្ឋាភិបាលខ្មែរក្រហមបានលុបបំបាត់នូវរបៀបបែងចែករដ្ឋបាលប្រទេសកម្ពុជាពីមុនៗមកទាំងអស់។ កម្ពុជាប្រជាធិបតេយ្យត្រូវបានចែកជាតំបន់ភូមិភាគចំនួន ៨, តំបន់ទាំងនោះគឺបានមកពីពេលដែលពួកគេកំពុងប្រយុទ្ធប្រឆាំងនឹងសាធារណរដ្ឋខ្មែរ[] ភូមិភាគទាំង ៨ នោះមានដូចជា៖ តំបន់ពាយព្យ ឧត្តរ ឦសាន បូព៌ា និរតី បស្ចឹម និងកណ្ដាល ហើយបូករួម តំបន់ពិសេស ពីរទៀតគឺ៖ តំបន់ពិសេសក្រចេះលេខ៥០៥ និង (មុនពាក់កណ្ដាលឆ្នាំ១៩៧៧) តំបន់ពិសេសសៀមរាបលេខ១០៦។[១០] ភូមិភាគទាំងនេះត្រូវបានចែកបន្តទៅជាតំបន់តូចៗច្រើនទៀត។ ភូមិនីមួយៗត្រូវបានបែងចែកទៅជាក្រុម, ក្នុងក្រុមនីមួយៗគឺមានក្រុមគ្រួសារពីចំនួន១៥-២០ ហើយគ្រប់គ្រងនិងដឹកនាំដោយមេក្រុម

នីត្យានុកូល

ពួកខ្មែរក្រហមបានកម្ទេចរចនាសម្ព័ន្ធនីត្យានុកូល និងតុលាការនៃរបបសាធារណរដ្ឋខ្មែរចោលទាំងអស់។ នៅក្នុងសង្គមកម្ពុជាប្រជាធិបតេយ្យគឺគ្មានតុលាការ ចៅក្រម ច្បាប់ រឺ ការជំនុំជម្រះអ្វីទេ។ តុលាការប្រជាជន ដែលបានចែងនៅក្នុងមាត្រា ៩ នៃរដ្ឋធម្មនុញ្ញនោះគឺមិនដែលបានឃើញបង្កើតឡើងឡើយ។ រចនាសម្ព័ន្ធនីត្យានុកូលចាស់ៗត្រូវបានជំនួសមកវិញដោយការចាប់យកទៅអប់រំ ការសួរចម្លើយ និងយកទៅមណ្ឌលសន្តិសុខ ដែលជាកន្លែងដែលពួកមន្ត្រីរដ្ឋការនិងអ្នកគាំទ្ររបបសាធារណរដ្ឋខ្មែរ និងមនុស្សផ្សេងៗទៀត ត្រូវបានឃុំឃាំងនិងប្រហារជីវិត។[១១]

ទំនាក់ទំនងបរទេស

កម្ពុជាប្រជាធិបតេយ្យបានរក្សាទំនាក់ទំនងជិតស្និទជាមួយប្រទេសចំនួនពីរគឺ សាធារណរដ្ឋប្រជាមានិតចិន និងកូរ៉េខាងជើង។ នៅក្នុងគម្របខួប ១៧ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តកម្ពុជា គឺក្នុងឆ្នាំ១៩៧៧, លោកគីម ចុងអ៊ីលបានបញ្ជូនសារសរសើរប្រជាជនកម្ពុជាថា"បានកម្ចាត់ចោលរាល់អ្នកប្រឆាំងបដិវត្តន៍ ដែលអ្នកទាំងនោះជា'ឈ្លើងសង្គម' និងមានគោលបំណងចង់'បំផ្លាញ'ប្រទេសជាតិ។"[១២] កាលនុះ មានតែប្រទេសចិន កូរ៉េខាងជើង អេហ្ស៊ីប អាល់បានី គុយបា ឡាវ វៀតណាម (ត្រឹមខែធ្នូ ឆ្នាំ១៩៧៧) រ៉ូម៉ានី និងយូហ្គោស្លាវីទេដែលមានទំនាក់ទំនងការទូតជាមួយកម្ពុជាប្រជាធិបតេយ្យ។[១៣]

កងយោធាខ្មែរក្រហម

វង់យន្តហោះនៃក.ប.ក. ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩

កងកម្លាំងខ្មែរក្រហមប្រមាណ ៦៨,០០០ រូបបានប្តូរឈ្មោះរបស់ខ្លួនមកជាកងទ័ពបដិវត្តន៍កម្ពុជា (ក.ប.ក.) បន្ទាប់ពីពួកគេបានដណ្តើមទីក្រុងភ្នំពេញបាននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ឈ្មោះនេះគឺមានប្រភពមកពីការប៉ះបោរនៅស្រុកសំឡូត ខេត្តបាត់ដំបងនៅអំឡុងឆ្នាំ១៩៦៧ ដោយមានការចូលរួមពីប្រជាកសិករជាច្រើន។ នៅក្រោមការដឹកនាំរបស់លោកសុន សេន ដែលពេលនោះត្រូវជាមេបញ្ជាការនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិ, កបក មានកងវរសេនាតូចចំនួន ២៣០ ក្រុម កងវរសេនាធំពី ៣០ ទៅ ៤០ ក្រុម និងកងពលតូចពី ១២ ទៅ ១៤ ក្រុម។ រចនាសម្ព័ន្ធនៃកិច្ចបញ្ជាការនៅក្នុងអង្គភាពនីមួយៗត្រូវផ្អែកលើគណៈកម្មាធិការ ៣ រូប, ក្នុងនោះ គណៈកម្មាធិការនយោបាយគឺមានអំណាចជាងគេ បន្ទាប់មកគឺគណៈកម្មការយោធា និងអនុកម្មការ។

កម្ពុជាត្រូវបានចែកទៅជាភូមិភាគ និងតំបន់ពិសេសៗដោយ ក.ប.ក.។ ភារកិច្ចដំបូងៗរបស់ កបក គឺត្រូវប្រហារជីវិតអតីតមន្រ្តីខ្មែរសាធារណរដ្ឋនិងគ្រួសាររបស់ពួកគេដោយគ្មានការវិនិច្ឆ័យ ឫការប្តេជ្ញាចិត្តក្នុងការកំចាត់សត្រូវពួកគេ។

អាទិភាពបន្ទាប់គឺពួកគេត្រូវបង្រួមចូលទៅជាកងទ័ពជាតិមួយ ដែលកំពុងខ្វះកម្លាំងក្នុងការធ្វើប្រតិបត្តិការនៅតាមតំបន់ភូមិភាគនីមួយៗ។ អង្គភាពខ្មែរក្រហមត្រូវបានបញ្ជាដោយលេខាធិការភូមិភាគដែលជាបក្សនិងមន្រ្តីយោធាក្នុងពេលដំណាលគ្នា, អ្នកខ្លះបាននិយាយថា អ្នកលេខាធិការភូមិទាំងនោះគឺមានអំណាចព្រៀបបាននឹងស្តេចត្រាញ់អញ្ជឹង។ ជាញឹកញាប់ កងទ័ពខ្មែរក្រហមត្រូវបានគេបញ្ជូនពីភូមិភាគមួយទៅកាន់ភូមិភាគមួយផ្សេងទៀតដើម្បីអនុវត្តវិន័យ។ កិច្ចប្រឹងប្រែងទាំងនេះគឺដើម្បីបន្ថែមវិន័យមកលើលេខាភូមិ ឫកម្មាភិបាលណាដែលពួកគេគិតថាប្រកាន់មនោគមវិជ្ជាខុសប្លែកពីគេ។ ការធ្វើបែបនេះគឺមានគោលបំណងចង់កម្ចាត់និងដកឫសណាដែលមើលទៅជាឧបសគ្គរារាំងវឌ្ឍនភាពរបស់គេ។ ទាំងនេះគឺជាមូលហេតុដែលបណ្តាលឱ្យមានការបាត់បង់ជំនឿមកលើគ្នា ហើយបាននាំឱ្យមានការសម្លាប់គ្នីគ្នាឯង។[១៤] និយាយជារួមគឺ ខ្មែរក្រហមបានប្រើប្រាស់កងកម្លាំងខ្លួនឱ្យអនុវត្តគោលការហិង្សាសាហាវឃោរឃៅនេះ។

មនោគមវិជ្ជាខ្មែរក្រហម

ឥទ្ធិពលនៃមនោគមវិជ្ជា

ប៉ុល-ពត ក្នុងឆ្នាំ១៩៧៨
ខៀវ សំផន ក្នុងឆ្នាំ១៩៧៨

មនោគមវិជ្ជាខ្មែរក្រហមភាគច្រើនគឺទទួលឥទ្ធិពលពីលទ្ធិម៉ៅនិយម[១៥] បក្សកុម្មុយនិស្តបារាំង ហើយនិងសំណេរដែលនិពន្ធដោយកាល់ ម៉ាក្ស និងវ៉្លាឌីមៀ លេនីន[១៦] ក៏ដូចនឹងគំនិតឧត្តមភាពនៃពូជសាសន៍ខ្មែរ[១៧] បើយើងជីករកមើលឫសដើមនៃមនោគមវិជ្ជាខ្មែរក្រហមនោះ យើងនឹងដឹងថាហេតុអ្វីបានជាបញ្ញាវន្តខ្មែរក្រហមទាំងនេះបានប្រកាន់យកអំពើហិង្សាសាហាវឃោរឃៅសម្រាប់បដិវត្តន៍របស់ពួកគេ។ វាពិតជាច្បាស់ណាស់ថាគំនិតមូលវិវដ្តបែបនេះគឺបានមកពីការទៅរៀនសូត្រនៅឯប្រទេសបារាំង។ មន្រ្តីខ្មែរក្រហមភាគច្រើនគឺទទួលបានការបង្ហាត់បង្រៀននៅឯទីក្រុងប៉ារីសដែលជាកន្លែងដែលធ្វើឱ្យពួកគេចាប់គិតថា លទ្ធិកុម្មុយនិស្តគឺចាំបាច់ត្រូវទាមទារឱ្យមានអំពើហិង្សា។[១៨][១៩] បានទទួលឥទ្ធិពលពីបដិវត្តន៍បារាំង វាបាននាំឱ្យបុគ្គលជាច្រើននាក់ដែលបានសិក្សានៅទីក្រុងប៉ារីសជឿថា ទ្រឹស្តីនយោបាយម៉ាក្សនិយមដែលផ្អែកលើការតស៊ូប្រឆាំងវណ្ណៈ អាចនឹងយកមកអនុវត្តចំពោះបុព្វហេតុជាតិដែលកំពុងកើតមាននៅកម្ពុជា។[២០] បុព្វហេតុនៃការតស៊ូប្រកាន់វណ្ណៈបានបណ្តុះឫសមនោគមវិជ្ជាមេដឹកនាំខ្មែរក្រហមឱ្យងាកទៅរកអំពើហិង្សា ហើយវាគឺជាផ្នែកដ៏ចាំបាច់មួយដើម្បីធ្វើឱ្យបដិវត្តន៍អ្នកទាំងនោះទទួលបានជោគជ័យ។ លើសពីនេះទៅទៀត ដោយសារតែមន្ត្រីជាន់ខ្ពស់ខ្មែរក្រហមជាច្រើននាក់នាពេលនោះដូចជា ប៉ុល-ពត ខៀវ-សំផន និងកាំង ហ្កិច អ៊ាវ (ហៅ ឌុច) គឺជាអ្នកអប់រំនិងបញ្ញាវន្ត ដូច្នេះហើយ ពួកគេមិនអាចបង្កើតទំនាក់ទំនងអ្វីជាមួយនឹងមហាជនបានឡើយ ហើយត្រូវបានផ្តាច់ឆ្ងាយពីមហាជននៅពេលបានត្រឡប់មកប្រទេសកម្ពុជាវិញ មូលហេតុនេះហើយដែលបានជំរុញឱ្យគំនិតមូលវិវដ្តរបស់ពួកគេកាន់តែកើនទៅៗ។[២១] ទោះជាយ៉ាងណាក៏ដោយ លោកវីកឃឺរីបានបង្ហាញពីចំណុចសំខាន់មួយនៃបុគ្គលិកលក្ខណៈអ្នកនោះនៅក្នុងការពន្យល់ពី'បាតុភូតកម្ពុជាប្រជាធិបតេយ្យ'របស់លោក ដោយកត់សំគាល់ថា មេដឹកនាំកម្ពុជាប្រជាធិបតេយ្យមិនដែលត្រូវបានគេចាត់ទុកថាអាក្រក់ដោយមនុស្សសម័យមុន"រំដោះ"ឡើយ។ ក៏ប៉ុន្តែ ទស្សនៈនេះត្រូវបានជំទាស់ដោយអ្នកខ្លះ រួមមានលោករិទ្ធី-ផាន។ បន្ទាប់ពីផានបានសម្ភាសមិត្តឌុចដែលជាអតីតប្រធានគុកទួលស្លែង លោកបានលើកឡើងថា ឌុចគឺជាបុគ្គលដែលគួរឱ្យខ្លាចព្រោះឌុចតែងតែឃ្លាំមើលនិងចាប់យកចំណុចខ្សោយរបស់អ្នកដទៃជានិច្ច។[២២][២៣] និយាយជារួម បរិបទប្រវត្តិសាស្រ្តនៃសង្គ្រាមស៊ីវិលនៅកម្ពុជា រួមនឹងការកើនឡើងនៃមនោគមវិជ្ជារបស់បញ្ញវន្តខ្មែរដែលបានត្រឡប់មកពីប្រទេសបារាំងវិញ គឺជាដំណាក់កាលដំបូងឈានទៅរកបដិវត្តន៍ខ្មែរក្រហមនិងការរីករាលដាលនៃអំពើសាហាវឃោរឃៅនៅពាសពេញផ្ទៃប្រទេសកម្ពុជា។

លោកកាំង ហ្កិច អ៊ាវ (ឫ សមមត្តិឌុច) កំពុងនៅមុខអង្គជំនុំជម្រះវិសាមញ្ញនៅឯតុលាការកម្ពុជា

ការអនុវត្តមនោគមវិជ្ជាតាមរយៈអំពើហិង្សា

ខ្មែរក្រហមបានប្តេជ្ញាចិត្តប្រែក្លាយប្រទេសកម្ពុជាទៅជាប្រជាជាតិកសិករមួយ ដែលអំពើពុករលួយនិង"ប៉ារ៉ាស៊ីត"នៃជីវិតទីក្រុងនឹងត្រូវបានដកហូតចេញទាំងស្រុង។ សហគមនីយកម្មត្រូវបានអនុវត្តដោយការដាក់បុរសៗ ស្ត្រីៗ និងកុមារអោយធ្វើការក្នុងវាលស្រែ ដែលជាហេតុនាំឱ្យបែកបាក់គ្រួសារ។ របបកម្ពុជាប្រជាធិបតេយ្យបានអះអាងថាខ្លួនបាន"រំដោះ"ស្រ្តីតាមរយៈការអនុវត្តខាងលើនេះ។ បើយោងទៅតាមលោកហ្សាល កាការីបានឱ្យដឹងថា"កម្ពុជាប្រជាធិបតេយ្យបានអនុវត្តតាមគោលលទ្ធិរបស់លោកអេហ្គលដោយថា៖ ស្រ្តីមានភារកិច្ចធ្វើការបានផលស្មើនឹងបុរស នេះមានន័យថាពួកគេបានទទួលសេរីភាពពិតប្រាកដហើយ។"[] នៅក្នុងសង្គមកម្ពុជាប្រជាធិបតេយ្យគឺមិនមានសមភាពដូចដែលបានចែងនោះឡើយ។ ប៉ុន្តែនេះមិនមែនជាករណីជាក់ស្តែងទេព្រោះថាបុគ្គលដែលមានឋានៈជាសមាជិកបក្ស ឫមេដឹកនាំមូលដ្ឋានដែលមានប្រវត្តិជាប្រជាកសិករក្រីក្រ ឫនរណាដែលសហការជាមួយ'អង្គការបដិវត្តន៍' ឫកងកម្លាំងយោធា គឺសុទ្ធតែមានកម្រិតជីវភាពខ្ពស់ជាងអ្នកផ្សេងៗទាំងអស់។[ត្រូវការអំណះអំណាង]

ក្រោមការដឹកនាំរបស់ប៉ុល-ពត ទីក្រុងនានាបានក្លាយជាទីក្រុងខ្មោច (គ្មានមនុស្សរស់នៅ) សាសនាត្រូវបានគេលុបបំបាត់ចោល ហើយកម្មសិទ្ធិឯកជន លុយ និងទីផ្សារនានាក៏ត្រូវបានបំបាត់ចោលដែរ។[២៤] យុទ្ធនាការប្រល័យពូជសាសន៍ដែលមិនធ្លាប់មានពីមុនមកបានធ្វើឱ្យស្លាប់ប្រជាជនប្រមាណ ២៥% នៃចំនួនប្រជាជនសរុបហើយការសម្លាប់ជីវិតទាំងនេះភាគច្រើនគឺមកពីមនោគមវិជ្ជាខ្មែរក្រហម ដែលបានជំរុញឱ្យមាន"ការសងសឹក"ទៅនឹងអ្នកជិះជាន់គេ អ្នកមាន និងអ្នកមានអំណាចផ្សេងៗ។[២៥][២៦][២៧] ជនរងគ្រោះនៅក្នុងរបបនេះសុទ្ធតែជាសត្រូវរបស់ពួកខ្មែរក្រហមមានដូចជា អ្នកមានដើមទុន អ្នកជំនាញ បញ្ញវន្ត ប៉ូលីស និងបុគ្គលិករដ្ឋាភិបាល (រួមទាំងក្រុមមេដឹកនាំរបស់លន់ នល់)[២៨] ហើយក៏មានជនជាតិចិន យួន លាវ និង ចាមផងដែរ។[២៩]

របបខ្មែរក្រហមគឺជារបបមួយដែលឃោរឃៅបំផុតនៅក្នុងប្រវត្តិសាស្រ្ត ជាពិសេសបើយើងប្រៀបរបបនេះទៅនឹងរបបនយោបាយសាហាវឃោរឃៅនៅជុំវិញពិភពលោក របបខ្មែរក្រហមគឺគ្រប់គ្រងអំណាចបានរយៈពេលតិចណាស់ (៣ឆ្នាំ ៨ខែ ២០ថ្ងៃ)។ ផ្អែកលើការវិភាគនៃកន្លែងបញ្ចុះសពដ៏ធំទាំងប៉ុន្មាននៅកម្ពុជា និងកម្មវិធីផែនការឌីស៊ី–ខេមនិងសាកលវិទ្យាល័យយេល បានប៉ាន់ស្មានថា ខ្មែរក្រហមបានសម្លាប់ប្រជាជនជាង ១.៣៨ លាននាក់។[៣០][៣១] ប៉ុន្តែបើយើងគិតទាំងករណីអ្នកស្លាប់ដោយជំងឺនិងការអត់ឃ្លានទៀតនោះ ចំនួនអ្នកស្លាប់នៅក្នុងរបបខ្មែរក្រហមនឹងកើនដល់ ២.៥ លាននាក់ (រាប់បញ្ចូលទាំងជនជាតិភាគតិចនៅកម្ពុជា)។[៣២] ឧទាហរណ៍៖ ជនជាតិវៀតណាមដែលមានវត្តមានលើទឹកដីកម្ពុជាត្រូវបានពួកខ្មែរក្រហមសម្លាប់ចោលស្ទើរគ្មានសល់។ មន្ទីរស.២១ (ឥឡូវជាសារមន្ទីរប្រល័យពូជាសាសន៍ទួលស្លែង) បានឃុំខ្លួននិងសម្លាប់មនុស្សប្រមាណ ១៧,០០០ នាក់ ហើយមានតែមនុស្សចំនួន ៧ នាក់ទេដែលបានរត់គេចខ្លួនរួចពីស.២១។

ភាពឃោរឃៅ និងអំពើហិង្សា

អនុស្សាវរីយ៍ និងការចងចាំ

សូមមើលផងដែរ

ឯកសារយោង

  1. "Coalition Government of Democratic Kampuchea". countrystudies.us. Archived from the original on 5 ខែសីហា 2011. Retrieved 16 ខែវិច្ឆិកា 2007.
  2. ២,០ ២,១ Karkaria, Zal. Failure "Through Neglect: The Women's Policies of the Khmer Rouge in Comparative Perspective". Concordia University Department of History. Archived 26 July 2011 at the វេយប៊ែខ ម៉ាស៊ីន..
  3. Kiernan, Ben. "The Pol Pot Regime: Race, Power, and Genocide in Cambodia Under the Khmer Rouge, 1975-79." New Haven, Conn: Yale University Press, 2002. p. 19.
  4. Jackson, Karl D (ed.). "Cambodia, 1975-1978: Rendezvous with Death." Princeton, N.J: Princeton University Press, 1992, p215.
  5. Wessinger, Catherine (2000) (ជាEnglish). Millennialism, Persecution, and Violence: Historical Cases. Syracuse University Press. p. 282. ល.ស.ប.អ. 9780815628095. "Democratic Kampuchea was officially an atheist state, and the persecution of religion by the Khmer Rouge was matched in severity only by the persecution of religion in the communist states of Albania and North Korea, so there were no direct historical continuities with Buddhism into the Democratic Kampuchean era." 
  6. Juergensmeyer, Mark. The Oxford Handbook of Global Religions. Oxford University Press. p. 495. 
  7. Quinn-Judge, Westad, Odd Arne, Sophie. The Third Indochina War: Conflict Between China, Vietnam and Cambodia, 1972-79. Routledge. p. 189. 
  8. Philip Shenon, Phnom Penh Journal; Lord Buddha Returns, With Artists His Soldiers Archived 15 June 2018 at the វេយប៊ែខ ម៉ាស៊ីន. The New York Times - January 2, 1992
  9. Tyner, James A. (2008). The Killing of Cambodia: Geopolitics, Genocide, and the Unmaking of Space. Burlington, VT: Ashgate. ល.ស.ប.អ. 978-0-7546-7096-4. 
  10. Vickery, Michael (1984). Cambodia : 1975–1982. Boston: South End Press. ល.ស.ប.អ. 0-89608-189-3. 
  11. Judgement of the Trial Chamber of the Extraordinary Chambers in the Courts of Cambodia
  12. Martin, M.A. Cambodia: A Shattered Society. University of California, 1994. p 204.
  13. Martin 1994, p. 204.
  14. Becker, Elizabeth (1986). When the War Was over: Cambodia and the Khmer Rouge Revolution. New York: Simon and Schuster. ល.ស.ប.អ. 0-671-41787-8. 
  15. Jackson, Karl D. Cambodia, 1975–1978: Rendezvous with Death. Princeton University Press. p. 219. ល.ស.ប.អ. 0-691-02541-X. 
  16. Ervin Staub. The roots of evil: the origins of genocide and other group violence. Cambridge University Press, 1989. p. 202 Archived 3 June 2016 at the វេយប៊ែខ ម៉ាស៊ីន.
  17. David Chandler & Ben Kiernan, រៀ. (1983). Revolution and its Aftermath. New Haven. 
  18. Kiernan, Ben. "The Pol Pot Regime: Race, Power, and Genocide in Cambodia Under the Khmer Rouge, 1975-79." New Haven, Conn: Yale University Press, 2002. p11.
  19. Jackson, Karl D (ed.). "Cambodia, 1975-1978: Rendezvous with Death." Princeton, N.J: Princeton University Press, 1992, p231.
  20. Etcheson, Craig. "The Rise and Demise of Democratic Kampuchea." Boulder, Colo: Westview, 1984. p27.
  21. Jackson, Karl D (ed.). "Cambodia, 1975-1978: Rendezvous with Death." Princeton, N.J: Princeton University Press, 1992, p232.
  22. Phan, Rithy and Bataille, Christopher. "The Elimination: a Survivor of the Khmer Rouge Confronts His Past." Clerkenwell Press, 2012. p34.
  23. Vickery, Michael. "Cambodia, 1975-1982." Boston, MA: South End Press, 1984. p152.
  24. Final Solutions: Mass Killing and Genocide in the Twentieth Century Cornell University Press, 2004. ISBN 0-8014-3965-5 p. 127 Archived 4 May 2016 at the វេយប៊ែខ ម៉ាស៊ីន..
  25. Locard, Henri, State Violence in Democratic Kampuchea (1975-1979) and Retribution (1979-2004) Archived 30 October 2013 at the វេយប៊ែខ ម៉ាស៊ីន., European Review of History, Vol. 12, No. 1, March 2005, pp.121–143.
  26. Nicholas A. Robins, Adam Jones. Genocides by the oppressed: subaltern genocide in theory and practice. Indiana University Press, 2009. p. 98 Archived 25 April 2016 at the វេយប៊ែខ ម៉ាស៊ីន.
  27. Alexander Laban Hinton. A Head for an Eye: Revenge in the Cambodian Genocide. American Ethnologist, Vol. 25, No. 3 (Aug. 1998), pp. 352–377
  28. Nicholas A. Robins, Adam Jones. Genocides by the oppressed: subaltern genocide in theory and practice. Indiana University Press, 2009. p. 97
  29. Helen Fein. Revolutionary and Antirevolutionary Genocides: A Comparison of State Murders in Democratic Kampuchea, 1975 to 1979, and in Indonesia, 1965 to 1966. Comparative Studies in Society and History, Vol. 35, No. 4 (Oct., 1993), pp. 796–823
  30. Documentation Center of Cambodia Archived 28 July 2011 at the វេយប៊ែខ ម៉ាស៊ីន.
  31. "Yale Cambodian Genocide Program". Archived from the original on 16 ខែកញ្ញា 2013. Retrieved 19 ខែកញ្ញា 2013.
  32. Bruce Sharp, Counting Hell: The Death Toll of the Khmer Rouge Regime in Cambodia Archived 15 November 2013 at the វេយប៊ែខ ម៉ាស៊ីន., Mekong.net, 2008.

អានបន្ថែម


  • Beang, Pivoine, and Wynne Cougill. Vanished Stories from Cambodia's New People Under Democratic Kampuchea. Phnom Penh: Documentation Center of Cambodia, 2006. ISBN 99950-60-07-8
  • Dy, Khamboly. A History of Democratic Kampuchea (1975–1979). Phnom Penh, Cambodia: Documentation Center of Cambodia, 2007. ISBN 99950-60-04-3 Foreword
  • Etcheson, Craig. The Rise and Demise of Democratic Kampuchea. Westview special studies on South and Southeast Asia. Boulder, Colo: Westview, 1984. ISBN 0-86531-650-3
  • Pescali, Piergiorgio. Indocina. Emil, Bologna, 2010. ISBN 978-88-96026-42-7
  • Daniel Bultmann: Irrigating a Socialist Utopia: Disciplinary Space and Population Control under the Khmer Rouge, 1975-1979, Transcience, Volume 3, Issue 1 (2012), pp. 40-52 (Text-Link)

តំណភ្ជាប់ក្រៅ

មេឌាដែលទាក់ទងនឹងកម្ពុជាប្រជាធិបតេយ្យនៅក្នុងវិគីមេឌា Commons