កម្ពុជាប្រជាធិបតេយ្យ
Coordinates: 12°15′N 105°36′E / 12.250°N 105.600°E
១៩៧៥–១៩៨២ | |||||||||||
![]() ទីតាំងនៃកម្ពុជាប្រជាធិបតេយ្យ | |||||||||||
ធានី | ភ្នំពេញ | ||||||||||
ភាសាទូទៅ | ខ្មែរ | ||||||||||
សាសនា | អទេវនិយមរដ្ឋ | ||||||||||
រដ្ឋាភិបាល | រដ្ឋបក្សតែមួយ ម៉ៅនិយម សាធារណរដ្ឋសង្គមនិយមនៅក្រោមអំណាចផ្តាច់ការ | ||||||||||
អង្គលេខាធិការបក្ស និងជានាយករដ្ឋមន្រ្តី | |||||||||||
▪ ១៩៧៦–១៩៧៩ | ប៉ុល-ពត | ||||||||||
ប្រធានគណៈប្រធានរដ្ឋ | |||||||||||
▪ ១៩៧៥–១៩៧៦ | នរោត្តម-សីហនុ (ជាព្រះអង្គម្ចាស់កម្ពុជា) | ||||||||||
▪ ១៩៧៦–១៩៨២ | ខៀវ សំផន | ||||||||||
ប្រមុខរដ្ឋាភិបាល | |||||||||||
▪ ១៩៧៥–១៩៧៦ | សម្ដេចប៉ែន នុត | ||||||||||
▪ ១៩៧៦ | ខៀវ សំផន | ||||||||||
▪ ១៩៧៦–១៩៨២ | ប៉ុល-ពត | ||||||||||
នីតិបញ្ញត្តិ | សភាអ្នកតំណាង | ||||||||||
សម័យកាលប្រវត្តិសាស្រ្ត | សង្គ្រាមត្រជាក់ | ||||||||||
១៩៦៧–១៩៧៥ | |||||||||||
១៧ មេសា ១៩៧៥ | |||||||||||
▪ ប្រកាសរដ្ឋធម្មនុញ្ញ | ៥ មករា ១៩៧៦ | ||||||||||
៧ មករា ១៩៧៩ | |||||||||||
▪ រ.ច.ក.ប.បានបង្កើតឡើង | ២២ មិថុនា ១៩៨២ | ||||||||||
រូបិយវត្ថុ | គ្មាន ពេលនោះលុយត្រូវបានគេបំបាត់ចោល | ||||||||||
ទិសបើកបរ | ស្តាំ | ||||||||||
កូដហៅទូរសព្ទ | ៨៥៥ | ||||||||||
| |||||||||||
ឥឡូវជាផ្នែកនៃ | ![]() |
កម្ពុជា, ឈ្មោះជាផ្លូវការ៖ កម្ពុជាប្រជាធិបតេយ្យ (ឫអាចហៅបានថា៖ របបប្រលាយពូជសាសន៍) គឺឈ្មោះតំណាងឱ្យរបបផ្តាច់ការនៅប្រទេសកម្ពុជានៅចន្លោះឆ្នាំ១៩៧៥ និង១៩៧៩ ដែលគ្រប់គ្រងដោយពួកខ្មែរក្រហម។ វាត្រូវបានបង្កើតឡើងបន្ទាប់ពីកងកម្លាំងខ្មែរក្រហមវាយដណ្តើមបានទីក្រុងភ្នំពេញពីកងទ័ពសាធារណរដ្ឋរបស់លន់ នល់។
រវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ខ្មែរក្រហមគឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាជនកម្ពុជារាប់លាននាក់តាមរយៈការបង្ខំឱ្យធ្វើការធ្ងន់ៗនិងអំពើប្រល័យពូជសាសន៍ខ្មែរគ្នាឯង។ បន្ទាប់ពីបាត់បង់ការគ្រប់គ្រងភាគច្រើននៃទឹកដីកម្ពុជាទៅក្រោមការកាន់កាប់របស់វៀតណាម រដ្ឋនេះបានរស់រានជារដ្ឋស្រមោលដែលគាំទ្រដោយចិន ។ នៅខែមិថុនា ឆ្នាំ១៩៨២ ពួកខ្មែរក្រហមបានបង្កើតរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យជាមួយក្រុមពួកទ័ពព្រៃមិនមែនកុម្មុយនិស្តពីរទៀត ដែលទទួលបានការទទួលស្គាល់ដោយអន្តរជាតិ។[១] រដ្ឋនេះត្រូវបានប្តូរឈ្មោះមក"កម្ពុជា"ធម្មតាវិញ ស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៃឆ្នាំ១៩៩១ ដែលធ្វើឡើងដោយអង្គការសហប្រជាជាតិ។
ប្រវត្តិសាស្រ្ត

នៅឆ្នាំ១៩៧០ នាយករដ្ឋមន្រ្តីលន់ នល់ និងរដ្ឋសភាបានទម្លាក់ព្រះអង្គនរោត្តម សីហនុចេញពីតំណែងជាប្រមុខរដ្ឋ។ សីហនុបានប្រឆាំងនឹងរដ្ឋាភិបាលថ្មីនេះដោយបានចូលជាសម្ព័ន្ធមិត្តជាមួយពួកខ្មែរក្រហម។ ដោយទទួលប្រយោជន៍ពីការកាន់កាប់របស់វៀតណាមនៅភាគខាងកើតប្រទេសកម្ពុជា ការទម្លាក់គ្រាប់បែកក្រាលព្រំដោយសហរដ្ឋអាមេរិកដ៏ច្រើនសន្ធឹកជាជួរឆ្លងកាត់ប្រទេសនេះ និងកិត្តិនាមរបស់ព្រះសីហនុ ពួកខ្មែរក្រហមអាចបង្ហាញខ្លួនជាបក្សដែលមានទិសដៅឆ្ពស់ទៅរកសន្តិភាព ដែលជាហេតុដែលប្រជាជនភាគច្រើនគាំទ្រពួកគេ។ ដោយមានការគាំទ្រប្រកបដោយប្រជាប្រិយយ៉ាងច្រើនក្នុងទីជនបទ ខ្មែរក្រហមក៏ដណ្ដើមយកបានទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ពួកគេបានបន្តប្រើប្រាស់ព្រះបាទនរោត្តម សីហនុជាមេដឹកនាំដែលមានតែឈ្មោះសម្រាប់រដ្ឋាភិបាលមួយនេះរហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ១៩៧៦ បន្ទាប់ពីសីហនុបានលាលែងចេញពីតំណែងជាប្រមុខរដ្ឋ។ សីហនុក៏ត្រូវខ្មែរក្រហមដាក់ឃុំក្នុងរាជដំណាក់នៅភ្នំពេញ រហូតដល់ពេលមានសង្គ្រាមជាមួយវៀតណាម ទ្រង់ក៏បានចាកចេញទៅសហរដ្ឋអាមេរិក ដែលជាកន្លែងដែលទ្រង់បានធ្វើរឿងក្តីរបស់កម្ពុជាប្រជាធិបតេយ្យចំពោះមុខក្រុមប្រឹក្សាសន្តិសុខ។ ក្រោយមក ទ្រង់ក៏បានយាងទៅគង់នៅប្រទេសចិន។
មុនពេលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងសង្គ្រាមឥណ្ឌូចិនលើកទី៣ រួចទៅហើយ ចំណែកឯទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមក៏ចាប់មានភាពតានតឹងព្រោះប្រទេសទាំងពីរបានប្រកាន់យកមនោគមវិជ្ជាកុម្មុយនិស្តខុសពីគ្នា និងដោយមានវត្តមាននៃកងកម្លាំងវៀតណាមនៅក្នុងទឹកដីប្រទេសកម្ពុជា។ បរិបទនៃសង្គ្រាមនេះបានបង្កឱ្យមានអស្ថិរភាពនៅក្នុងប្រទេសនិងបានបង្ខំឱ្យប្រជាជនផ្លាស់ប្តូរទីលំនៅ ដែលបណ្តាលឱ្យខ្មែរក្រហមក្លាយជាតួអង្គដ៏សំខាន់មួយនៅក្នុងសង្គ្រាម។ ដោយសារតែសង្គ្រាមកំពុងឆាបឆេះនៅក្បែរព្រំដែន កងកម្លាំងខ្មែរក្រហមក៏ចាប់ផ្តើមរីកធំឡើងៗហើយបានចាប់អនុវត្តអំពើឃោរឃៅនិងហិង្សារបស់ខ្លួននៅក្នុងសង្គ្រាម។ នេះប្រហែលជាមូលហេតុមួយ ដែលធ្វើឱ្យពួកខ្មែរក្រហមចាប់អនុវត្ត ឫប្រកាន់យកអំពើឃោរឃៅ និងគោលនយោបាយមូលវិវដ្តនៅក្នុងរបបរបស់ពួកវា។[៣] រដ្ឋកម្ពុជាប្រជាធិបតេយ្យនិងទំនោររបស់វាចំពោះអំពើហិង្សាអាចជាគន្លឹះរបស់ក្រុមខ្មែរក្រហមក្នុងការពង្រឹងប្រជាជនខ្មែរឱ្យមានភាពមាំមួននិងបង្កើនភាពអត់ធ្មត់និងត្រៀមខ្លួន ត្រៀមចិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងវៀតណាម។ បើយោងទៅតាមហេតុផលនិងចំណុចខាងលើ យើងអាចសន្មតបានថា ខ្មែរក្រហមបានចាប់មានអច្ចន្តិភាពអំឡុងពេលនៅក្នុងសង្គ្រាមហើយបានលើកវាមកដាក់លើខ្នងប្រជាជនដោយរំពឹងថាវានឹងបណ្តុះស្មារតីអ្នកទាំងនោះឱ្យមានភាពក្លាហាន លុតដំ មិនខ្លាចខ្មាំងសត្រូវ។[៤] ស្ថានភាពនៃអំពើហិង្សានិងភាពសាហាវឃោរឃៅរបស់ខ្មែរក្រហមបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជានាសម័យនោះដោយវាបានបង្ខំឱ្យពួកគេប្រព្រឹត្តិអំពើឃោរឃៅទាំងឡាយណាដែលពួកគេមិនគួរធ្វើ។
ភ្នំពេញត្រូវបានធ្លាក់មកក្នុងដៃខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ សីហនុត្រូវខ្មែរក្រហមផ្តល់តំណែងជាប្រមុខរដ្ឋ (មានតំណែងមែន តែគ្មានអំណាច) សម្រាប់រដ្ឋាភិបាលថ្មីនៃកម្ពុជាប្រជាធិបតេយ្យហើយនៅខែកញ្ញា ឆ្នាំ១៩៧៥ ព្រះអង្គក៏បានត្រឡប់ពីចិនមកកម្ពុជាវិញ គឺមួយឆ្នាំបន្ទាប់ពីខ្មែរក្រហមឡើងកាន់កាប់អំណាច។ សីហនុបានលាលែងពីតំណែងនៅពាក់កណ្តាលខែមេសា ឆ្នាំ១៩៧៦ និងត្រូវបានគេឃុំខ្លួនព្រះអង្គនៅក្នុងរាជតំណាក់រហូតដល់ឆ្នាំ១៩៧៩, បណ្តាលឱ្យពួកខ្មែរក្រហមកាន់អំណាចតែម្នាក់ឯង។
អង្គការខ្មែរក្រហម
នៅខែមករា ឆ្នាំ១៩៧៦ បក្សកុម្មុយនិស្តកម្ពុជា (ប.ក.ក.) បានប្រកាសអោយប្រើរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ។ រដ្ឋធម្មនុញ្ញបានអនុញ្ញាតឱ្យមានការបោះឆ្នោតសម្ងាត់សម្រាប់សភាតំណាងប្រជាជនកម្ពុជា (ស.ត.ប.ក.) ហើយគណៈប្រធានរដ្ឋត្រូវបានជ្រើសរើសនិងតែងតាំងរាល់ប្រាំឆ្នាំម្ដងដោយស.ត.ប.ក.។ ស.ត.ប.ក. មានការប្រជុំតែម្ដងគត់គឺនៅខែមេសា ឆ្នាំ១៩៧៦។ សមាជិក ស.ត.ប.ក. គឺមិនដែលបានគេបោះឆ្នោតជ្រើសរើសឡើយ ផ្ទុយទៅវិញគណៈមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជាគឺជាអ្នកតែងតាំងជ្រើសយកប្រធាននិងពួកមន្ត្រីជាន់ខ្ពស់ធ្វើជាសមាជិកសភានិងគណៈប្រធានរដ្ឋតែម្តង។ ផែនការក្នុងការជ្រើសតាំងសមាជិកសភាត្រូវបានពិភាក្សា ក៏ប៉ុន្តែសមាជិកទាំង ២៥០ រូបនៃ ស.ត.ប.ក. ត្រូវបានតែងតាំងដោយអ្នកថ្នាក់លើទាំងអស់។
កម្ពុជាប្រជាធិបតេយ្យគឺជាអទេវនិយមរដ្ឋ ពោលគឺគ្មានជឿលើជំនឿសាសនា ឫជំនឿអ្វីឡើយ។[៥] រាល់សាសនាទាំងអស់ត្រូវបានហាមឃាត់មិនឱ្យអនុវត្ត ដូចជាសាសនាឥស្លាម[៦] សាសនាគ្រិស្ត[៧] និងជាពិសេសគឺសាសនាព្រះពុទ្ធ។ ព្រះសង្ឃជិត ២៥,០០០ អង្គត្រូវបានខ្មែរក្រហមធ្វើគត។[៨]
អំណាចទាំងអស់គឺស្ថិតនៅក្នុងដៃគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស ដែលមានប៉ុល-ពត នួន-ជា និងមនុស្ស ៧ រូបទៀតជាសមាជិក។ គណៈកម្មាធិការអចិន្រ្តៃយ៍នេះត្រូវបានមនុស្សភាគច្រើនស្គាល់ថា"អង្គការ" ហើយកិច្ចការរបស់វាត្រូវបានប្រព្រឹត្តិនៅការិយាល័យ ៨៧០ នៅឯក្រុងភ្នំពេញ។ ជាជាងរយៈពេលពីរឆ្នាំបន្ទាប់ពីបានកាន់កាប់អំណាច ខ្មែរក្រហមបានសំដៅមកលើខ្លួនឯងថា"អង្គការ"។ នៅខែមីនា ឆ្នាំ១៩៧៧ ទើបប៉ុល-ពតបានបង្ហាញពីអត្ថិភាពនៃបក្សកុម្មុយនិស្តកម្ពុជានៅក្នុងសុន្ទរកថារបស់គាត់។ នាពេលនោះដែរ ទើបគេបានដឹងថាប៉ុល-ពត និងសាឡុត ស គឺជាមនុស្សតែមួយ ហើយត្រូវជាមេដឹកនាំខ្មែរក្រហម។
បំណែងចែករដ្ឋបាល

ក្នុងឆ្នាំ១៩៧៥ រដ្ឋាភិបាលខ្មែរក្រហមបានលុបបំបាត់នូវរបៀបបែងចែករដ្ឋបាលប្រទេសកម្ពុជាពីមុនៗមកទាំងអស់។ កម្ពុជាប្រជាធិបតេយ្យត្រូវបានចែកជាតំបន់ភូមិភាគចំនួន ៨, តំបន់ទាំងនោះគឺបានមកពីពេលដែលពួកគេកំពុងប្រយុទ្ធប្រឆាំងនឹងសាធារណរដ្ឋខ្មែរ។[៩] ភូមិភាគទាំង ៨ នោះមានដូចជា៖ តំបន់ពាយព្យ ឧត្តរ ឦសាន បូព៌ា និរតី បស្ចឹម និងកណ្ដាល ហើយបូករួម តំបន់ពិសេស ពីរទៀតគឺ៖ តំបន់ពិសេសក្រចេះលេខ៥០៥ និង (មុនពាក់កណ្ដាលឆ្នាំ១៩៧៧) តំបន់ពិសេសសៀមរាបលេខ១០៦។[១០] ភូមិភាគទាំងនេះត្រូវបានចែកបន្តទៅជាតំបន់តូចៗច្រើនទៀត។ ភូមិនីមួយៗត្រូវបានបែងចែកទៅជាក្រុម, ក្នុងក្រុមនីមួយៗគឺមានក្រុមគ្រួសារពីចំនួន១៥-២០ ហើយគ្រប់គ្រងនិងដឹកនាំដោយមេក្រុម។
នីត្យានុកូល
ពួកខ្មែរក្រហមបានកម្ទេចរចនាសម្ព័ន្ធនីត្យានុកូល និងតុលាការនៃរបបសាធារណរដ្ឋខ្មែរចោលទាំងអស់។ នៅក្នុងសង្គមកម្ពុជាប្រជាធិបតេយ្យគឺគ្មានតុលាការ ចៅក្រម ច្បាប់ រឺ ការជំនុំជម្រះអ្វីទេ។ តុលាការប្រជាជន ដែលបានចែងនៅក្នុងមាត្រា ៩ នៃរដ្ឋធម្មនុញ្ញនោះគឺមិនដែលបានឃើញបង្កើតឡើងឡើយ។ រចនាសម្ព័ន្ធនីត្យានុកូលចាស់ៗត្រូវបានជំនួសមកវិញដោយការចាប់យកទៅអប់រំ ការសួរចម្លើយ និងយកទៅមណ្ឌលសន្តិសុខ ដែលជាកន្លែងដែលពួកមន្ត្រីរដ្ឋការនិងអ្នកគាំទ្ររបបសាធារណរដ្ឋខ្មែរ និងមនុស្សផ្សេងៗទៀត ត្រូវបានឃុំឃាំងនិងប្រហារជីវិត។[១១]
កងប្រដាប់អាវុធកម្ពុជាប្រជាធិបតេយ្យ

ក.រ.ជ.ប.ក. (កងទ័ពរំដោះជាតិប្រជាជនកម្ពុជា) ដែលត្រួតត្រាដោយខ្មែរក្រហមមានសមាជិក៦៨០០០នាក់ ដែលបានបំពេញការសញ្ជ័យកម្ពុជារបស់ខ្លួននៅខែ មេសា ១៩៧៥[១២], ដែលត្រូវបានដាក់ឈ្មោះឡើងវិញថាក.ប.ក. (កងទ័ពបដិវត្តន៍កម្ពុជា) ។ ឈ្មោះនេះបានចុះកាលបរិច្ឆេទត្រឡប់ទៅការបះឡើងរបស់កសិករដែលបានផ្ទុះឡើងនៅ ស្រុកសំឡូតខេត្តបាត់ដំបង ក្នុងឆ្នាំ១៩៦៧ ។
ក្រោមមេបញ្ជាការដ៏យូរយាររបស់ខ្លួននិងក្រោយមកទៀតរដ្ឋមន្ត្រីការពារជាតិស៊ុន-សេន ក.ប.ក.មានកងវរសេនាតូច២៣០កងក្នុងកងវរសេនាធំ៣៥ទៅ៤០កង និងក្នុងកងពលតូច១២ទៅ១៤កង ។ រចនាសម្ព័ន្ធបញ្ជាការក្នុងអង្គភាពត្រូវពឹងផ្អែកលើគណៈដែលមានមនុស្សបីនាក់ដែលក្នុងនោះស្នងការនយោបាយមានស័ក្ដិខ្ពស់ជាងមេបញ្ជាការយោធានិងឧបៈ របស់គាត់ទៀត ។
កម្ពុជាត្រូវបានចែកទៅជាភូមិភាគ និងភាគពិសេសៗដោយក.ប.ក. ព្រំសីមាក្នុងនោះបានប្រែប្រួលតិចតួចអស់រយៈពេលជាងច្រើនឆ្នាំ ។ ដែលក្នុងតំបន់ទាំងនេះ ដំបូងរបស់ក.ប.ក.មានកិច្ចការលើការរំដោះ តាមគោលនយោបាយដែលបានគន់គូររួចហើយ គឺការប្រហារជីវិតដាច់ខាតនូវអតីតពួកនាយទាហានកងទ័ពជាតិខ្មែរ (ក.ជ.ខ.) និងគ្រួសាររបស់ពួកគេ ដោយគ្មានការជំនុំជម្រះ រឺ ការប្រារព្ធពិធីអ្វីឡើយ ។
អាទិភាពបន្ទាប់គឺត្រូវបង្រួបបង្រួមទៅជាកងទ័ពជាតិមួយដែលកងកម្លាំងដែលបែកខ្ញែកគ្នានោះកំពុងតែប្រតិបត្តិការច្រើន រឺ តិចដោយស្វ័យត នៅក្នុងភូមិភាគផ្សេងៗ ។ អង្គភាពខ្មែរក្រហមត្រូវបានបញ្ជាការដោយពួកលេខាភូមិភាគ ដែលពួកគេគឺជាមន្ត្រីយោធានិងបក្សក្នុងពេលដំណាលគ្នា ពួកអ្នកខ្លះក្នុងចំណោមមន្ត្រីទាំងនោះត្រូវបានគេនិយាយថាបានស្ដែងអោយឃើញនូវ ចរិកលក្ខណៈស្ដេចត្រាញ់ ។ កងទ័ពជាច្រើនមកពីភូមិភាគមួយជាញឹកញាប់ត្រូវបានបញ្ជូនទៅកាន់ភូមិភាគមួយផ្សេងទៀតដើម្បីគោរពវិន័យ ។ កិច្ចប្រឹងប្រែងទាំងនេះដើម្បីបំពត់លេខាភូមិភាគនិង ពួកអ្នកប្រឆាំង រឺ ពួកកម្មាភិបាលគ្មានចិត្តស្មោះត្រង់តាមមនោគមវិជ្ជារបស់ខ្លួនដែលផ្ដល់អោយមានការលើកកម្ពស់បន្សុទ្ធកម្មដែលត្រូវសម្លាប់ដប់ដងជួរក.ប.ក. ដែលធ្វើឱ្យដល់ទឹកចិត្តកងទ័ពដែលមានជ័យជម្នះ និងដើម្បធ្វើអោយលែងមានគ្រាប់ពូជនៃឧទ្ទាមកម្ម ។[១៣]
ទំនាក់ទំនងបរទេស
ការតម្រង់ទិសនៃខ្មែរក្រហមគឺសម្អប់បរទេសដ៏ខ្លាំង គឺការសង្កត់ធ្ងន់លើកំណែមនោគមនីយកម្ម ឱ្យនៅដាច់អោយឆ្ងាយ និងគ្រប់គ្រាន់ខ្លួនឯងនៃសង្គមកម្ពុជា ។ កម្ពុជាប្រជាធិបតេយ្យបានថែរក្សាស្ថានទូតនានាអោយមានត្រឹមតែបីប្រទេសប៉ុណ្ណោះ: សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) និងវៀតណាម ។ (ទំនាក់ទំនងជាមួយពេលក្រោយៗបានធ្វើអោយលែងទុកចិត្តនិងត្រូវបានបញ្ឈប់ជាបណ្ដោះអាសន្នក្នុងឆ្នាំ១៩៧៧ ។) [១៤] ក្នុងចំណោមអាទិភាពដំបូងនៃគោលនយោបាយពីរបីរបស់របបនេះគឺមានការទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ដែលបានជោគជ័យនៅទីបំផុត ។[១៥]
មនោគមវិជ្ជារបស់ខ្មែរក្រហម
ឥទ្ធិពលនៃមនោគមវិជ្ជា
ពួកខ្មែរក្រហមបានទទួលឥទ្ធិពលយ៉ាងខ្លាំងក្លាដោយលទ្ធិម៉ៅនិយម។ បក្សកម្មុយនិស្តបារាំងនិងសំណេរនៃម៉ាក្សនិងលេនីន[១៦] ដូចគ្នានឹងគំនិតនៃឧត្តមភាពដាច់ខាតខ្មែរដែរ ។[១៧] នេះបានហុចលទ្ធផលក្នុងដំណើរដើម្បីបង្កើតទាំងបន្សុទ្ធកម្មជនជាតិនិងសង្គមខ្មែរគ្មានវណ្ណៈ[១៨][១៧] ដែលបានធ្វើឱ្យរបបខ្មែរក្រហមរលឹកដល់ទាំង លទ្ធិកុម្មុយនិស្ត និងសង្គមនិយមជាតិ រឺ កុលាបនិយម (ផាស៊ីស) តាមរយៈពួកអ្នកប្រាជ្ញខ្លះ ។[១៩][១៨] ពួកអ្នកដទៃបានច្រានចោលការកត់សម្គាល់នេះថារបបនេះជាកលាបនិយមផ្អែកលើមូលដ្ឋានថាពួកខ្មែរក្រហមមិនបានការពារកម្មសិទ្ធិឯកជនទេ ។[២០] អង្គគ្រប់គ្រងគឺសំដៅលើអង្គការលើ ។[២១] ពួកមេដឹកនាំបក្សកុម្មុយនិស្តកម្ពុជា (ប.ក.ក.)បានចាត់ទុកខ្លួនឯងថាជាអង្គការបដិវត្តន៍កំឡុងសម័យនេះ ។[២២] រដ្ឋធម្មនុញ្ញនៃរបបនេះបានអោយចែងថាជា រដ្ឋរបស់ប្រជាជន ពួកកម្មករ កសិករ និងគ្រប់ពួកពលករកម្ពុជាដទៃទៀត[២៣]
ក្រោមពួកមេដឹកនាំប៉ុល-ពត ទីក្រុងនានាត្រូវបានធ្វើអោយទទេរ សាសនាដែលមានស្រាប់ហើយត្រូវបានគេលុបបំបាត់ចោល និងកម្មសិទ្ធិឯកជន លុយ និងទីផ្សារនានាត្រូវបំបាត់ចោលដែរ ។[២៤] យុទ្ធនាការប្រល័យពូជសាសន៍ដែលធ្លាប់មានពីមុនមកបានជាលទ្ធផលដែលនាំទៅដល់ការធ្វើអោយអស់ប្រជាជននៃប្រទេសនេះប្រហែល២០% រួមជាមួយការសម្លាប់ជាច្រើនដោយការជម្រុញតាមរយៈមនោគមវិជ្ជាខ្មែរក្រហមដែលពន្យុះអោយមានកំហឹងសងសឹកគ្នាមិនត្រឹមត្រូវប្រឆាំងនឹងពួកអ្នកជិះជាន់មានលុយ និងពោរពេញដោយអំណាច ។[២៥][២៦] ពួកជនរងគ្រោះមានដូចជាសត្រូវវណ្ណៈ ពួកមូលធននិយមមានៗ ពួកអ្នកមានវិជ្ជាជីវៈ ពួកបញ្ញវន្ត នគរបាល និងនិយោជិករដ្ឋាភិបាល (រួមមានភាគច្រើននៃពួកមេដឹកនាំនៃរបបលន់-ណុល)[២៧] រួមជាមួយគ្នាជនជាតិភាគតិចដូចជា ចិន យួន ឡាវ និង ចាម ។[១៨]
ការអនុវត្តមនោគមវិជ្ជាតាមរយៈអំពើហិង្សា
ខ្មែរក្រហមបានសម្រេចចិត្តបង្វែរប្រទេសនេះទៅជាប្រទេសជាតិនៃពួកកសិករដែលក្នុងនោះអំពើពុករលួយ និង បញ្ញើប្រាណនិយម (បរាសិតនិយម) នៃជីវិតទីក្រុងនឹងត្រូវបានគេជីកដកឫសគល់ទាំងស្រុង ។ សហគមនីយកម្មត្រូវបានអនុវត្តដោយការដាក់បុរសៗ ស្ត្រីៗ និងកុមារអោយធ្វើការក្នុងវាលស្រែ ដែលរារាំងដល់ជីវិតគ្រួសារ ។ របបនេះបានពោលដើម្បីអោយស្ត្រីបានរំដោះ រឺ សេរីភាពតាមរយៈដំណើរការនេះ និងតាមរយៈហ្សាល់-កាការី បានផុសឡើងដើម្បីអនុវត្តលទ្ធិរបស់អេងង៉ឺល្ស៍ក្នុងទម្រង់បរិសុទ្ធបំផុតរបស់ខ្លួន: ស្ត្រីបានផលិត ដូច្នេះពួកគេមានសេរីភាពហើយ ។[២] នៅផ្ទៃលើ សង្គមក្នុងកម្ពុជាប្រជាធិបតេយ្យគឺមានសមភាពដាច់ខាត ។ នេះមិនមែនជាករណីក្នុងការអនុវត្ត យ៉ាងនេះក្ដីក៏ដោយ ។ ពួកសមាជិកនិងពួកសមាជិកបេក្ខជននៃប.ក.ក. គឺជាពួកមេដឹកនាំថ្នាក់មូលដ្ឋានដែលមានសាវតារជាកសិករក្រីក្រដែលបានធ្វើសហប្រតិបត្តិការជាមួយអង្គការ និងពួកសមាជិកនៃកងទ័ពដែលមានបទដ្ឋាននៃការរស់នៅខ្ពស់ជាងប្រជាជនទាំងអស់ ។[ត្រូវការអំណះអំណាង]
ភាពឃោរឃៅ និងអំពើហិង្សា
អនុស្សាវរីយ៍ និងការចងចាំ
សូមមើលផងដែរ
- សង្គមនិយមកសិកម្ម
- ប្រវត្តិសាស្ត្រខ្មែរ
- ឥណ្ឌូចិននៃបារាំង
- សង្គ្រាមឥណ្ឌូចិនលើកទីមួយ
- សង្គ្រាមវៀតណាម (សង្គ្រាមឥណ្ឌូចិនលើកទីពីរ)
- សាធារណរដ្ឋខ្មែរ
- ការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជា (១៩៧៥–១៩៧៩)
- ភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យ
- សាធារណរដ្ឋប្រជាមានិតកម្ពុជា (ការកាន់កាប់របស់វៀតណាម ១៩៧៩–១៩៨៩)
- វាលពិឃាត (ភាពយន្ត)
ឯកសារយោង
- ↑ "Coalition Government of Democratic Kampuchea". countrystudies.us. Archived from the original on 5 ខែសីហា 2011. Retrieved 16 ខែវិច្ឆិកា 2007.
- ↑ ២,០ ២,១ Karkaria, Zal. Failure "Through Neglect: The Women's Policies of the Khmer Rouge in Comparative Perspective". Concordia University Department of History. Archived 26 July 2011 at the វេយប៊ែខ ម៉ាស៊ីន..
- ↑ Kiernan, Ben. "The Pol Pot Regime: Race, Power, and Genocide in Cambodia Under the Khmer Rouge, 1975-79." New Haven, Conn: Yale University Press, 2002. p. 19.
- ↑ Jackson, Karl D (ed.). "Cambodia, 1975-1978: Rendezvous with Death." Princeton, N.J: Princeton University Press, 1992, p215.
- ↑ Wessinger, Catherine (2000) (ជាEnglish). Millennialism, Persecution, and Violence: Historical Cases. Syracuse University Press. p. 282. ល.ស.ប.អ. 9780815628095. "Democratic Kampuchea was officially an atheist state, and the persecution of religion by the Khmer Rouge was matched in severity only by the persecution of religion in the communist states of Albania and North Korea, so there were no direct historical continuities with Buddhism into the Democratic Kampuchean era."
- ↑ Juergensmeyer, Mark. The Oxford Handbook of Global Religions. Oxford University Press. p. 495.
- ↑ Quinn-Judge, Westad, Odd Arne, Sophie. The Third Indochina War: Conflict Between China, Vietnam and Cambodia, 1972-79. Routledge. p. 189.
- ↑ Philip Shenon, Phnom Penh Journal; Lord Buddha Returns, With Artists His Soldiers Archived 15 June 2018 at the វេយប៊ែខ ម៉ាស៊ីន. The New York Times - January 2, 1992
- ↑ Tyner, James A. (2008). The Killing of Cambodia: Geopolitics, Genocide, and the Unmaking of Space. Burlington, VT: Ashgate. ល.ស.ប.អ. 978-0-7546-7096-4.
- ↑ Vickery, Michael (1984). Cambodia : 1975–1982. Boston: South End Press. ល.ស.ប.អ. 0-89608-189-3.
- ↑ Judgement of the Trial Chamber of the Extraordinary Chambers in the Courts of Cambodia
- ↑ a video of a 1975 Khmer Rouge parade is available here [១]
- ↑ Becker, Elizabeth (1986). When the War Was over: Cambodia and the Khmer Rouge Revolution. New York: Simon and Schuster. ល.ស.ប.អ. 0-671-41787-8.
- ↑ Martin, M.A. Cambodia: A Shattered Society. University of California, 1994. p 204.
- ↑ Martin 1994, p. 204.
- ↑ អឺរវ៉ិន-ស្តប ។ ឫសគល់នៃអំពើអាក្រក់: ដើមកំណើតនៃការប្រល័យពូជសាសន៍ និង អំពើហិង្សាក្រុមដទៃទៀត ។ សារព័ត៌មានសាកលវិទ្យាល័យឃែមប៊្រីច ១៩៨៩ ។ p. 202
- ↑ ១៧,០ ១៧,១ David Chandler & Ben Kiernan, រៀ. (1983). Revolution and its Aftermath. New Haven.
- ↑ ១៨,០ ១៨,១ ១៨,២ Helen Fein. Revolutionary and Antirevolutionary Genocides: A Comparison of State Murders in Democratic Kampuchea, 1975 to 1979, and in Indonesia, 1965 to 1966. Comparative Studies in Society and History, Vol. 35, No. 4 (Oct., 1993), pp. 796–823
- ↑ Becker, Elizabeth. 1986. When the War Was Over. New York: Simon and Schuster, 1986, p.136.
- ↑ Cyprian Blamires, Paul Jackson. World fascism: a historical encyclopedia, Volume 1 ABC-CLIO, 2006. ISBN 1-57607-940-6 p. 363: "In the final analysis, several typical features of fascist regimes - such as qualified protection of private property, state toleration of a national religion, and an express rejection of Marxism-Leninism in all its variants - were not in evidence during Democratic Kampuchea, and the regime cannot, as such, be considered fascist."
- ↑ "Cambodia Since April 1975". Center for Southeast Asian Studies, Northern Illinois University. Retrieved 2007-11-26.
- ↑ "A History of Democratic Kampuchea (1975–1979)". monument-books.com. Archived from the original on 2007-10-18. Retrieved 2007-11-26.
- ↑ "Constitution of Democratic Kampuchea". Dccam.org. Retrieved 2010-07-27.
- ↑ ដំណោះស្រាយចុងក្រោយ: ការសម្លាប់និងការប្រល័យពូជសាសន៍ដ៏ច្រើនក្នុងសតវត្សទីម្ភៃ សារព័ត៌មានសាកលវិទ្យាល័យខននេល ២០០៤ ។ ISBN 0-8014-3965-5 p. 127.
- ↑ Nicholas A. Robins, Adam Jones. Genocides by the oppressed: subaltern genocide in theory and practice. Indiana University Press, 2009. p. 98
- ↑ Alexander Laban Hinton. A Head for an Eye: Revenge in the Cambodian Genocide. American Ethnologist, Vol. 25, No. 3 (Aug., 1998), pp. 352–377
- ↑ Nicholas A. Robins, Adam Jones. Genocides by the oppressed: subaltern genocide in theory and practice. Indiana University Press, 2009. p. 97
អានបន្ថែម
- Beang, Pivoine, and Wynne Cougill. Vanished Stories from Cambodia's New People Under Democratic Kampuchea. Phnom Penh: Documentation Center of Cambodia, 2006. ISBN 99950-60-07-8
- Dy, Khamboly. A History of Democratic Kampuchea (1975–1979). Phnom Penh, Cambodia: Documentation Center of Cambodia, 2007. ISBN 99950-60-04-3 Foreword
- Etcheson, Craig. The Rise and Demise of Democratic Kampuchea. Westview special studies on South and Southeast Asia. Boulder, Colo: Westview, 1984. ISBN 0-86531-650-3
- Pescali, Piergiorgio. Indocina. Emil, Bologna, 2010. ISBN 978-88-96026-42-7
- Daniel Bultmann: Irrigating a Socialist Utopia: Disciplinary Space and Population Control under the Khmer Rouge, 1975-1979, Transcience, Volume 3, Issue 1 (2012), pp. 40-52 (Text-Link)
តំណភ្ជាប់ក្រៅ
- Democratic Kampuchea is moving forward
- Democratic Kampuchea, a workers' and peasants' state in South-East Asia.
មេឌាដែលទាក់ទងនឹងកម្ពុជាប្រជាធិបតេយ្យនៅក្នុងវិគីមេឌា Commons
- Constitution of Democratic Kampuchea
- Dark memories of Cambodia's killing spree BBC News commemorating the 30th anniversary of the Khmer Rouge's demise
|
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- Pages using ISBN magic links
- Pages using duplicate arguments in template calls
- Coordinates on Wikidata
- Pages using infobox country with unknown parameters
- Pages using infobox country or infobox former country with the flag caption or type parameters
- Pages using infobox country or infobox former country with the symbol caption or type parameters
- អត្ថបទទាំងអស់ជាមួយការថ្លែងគ្មានប្រភព
- អត្ថបទជាមួយការថ្លែងគ្មានប្រភពពីមីនា២០០៩
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- អតីតប្រទេសនៅអាស៊ីអាគ្នេយ៍
- កុម្មុយនិស្តនៅកម្ពុជា
- រដ្ឋកុម្មុយនិស្ត
- រដ្ឋបក្សតែមួយ
- កម្ពុជាប្រជាធិបតេយ្យ