កម្ពុជាប្រជាធិបតេយ្យ
Coordinates: 12°15′N 105°36′E / 12.250°N 105.600°E
១៩៧៥–១៩៨២ | |||||||||||
![]() ទីតាំងនៃកម្ពុជាប្រជាធិបតេយ្យ | |||||||||||
ធានី | ភ្នំពេញ | ||||||||||
ភាសាទូទៅ | ខ្មែរ | ||||||||||
សាសនា | អទេវនិយមរដ្ឋ | ||||||||||
រដ្ឋាភិបាល | រដ្ឋបក្សតែមួយ ម៉ៅនិយម សាធារណរដ្ឋសង្គមនិយមនៅក្រោមអំណាចផ្តាច់ការ | ||||||||||
អង្គលេខាធិការបក្ស និងជានាយករដ្ឋមន្រ្តី | |||||||||||
▪ ១៩៧៦–១៩៧៩ | ប៉ុល-ពត | ||||||||||
ប្រធានគណៈប្រធានរដ្ឋ | |||||||||||
▪ ១៩៧៥–១៩៧៦ | នរោត្តម-សីហនុ (ជាព្រះអង្គម្ចាស់កម្ពុជា) | ||||||||||
▪ ១៩៧៦–១៩៨២ | ខៀវ សំផន | ||||||||||
ប្រមុខរដ្ឋាភិបាល | |||||||||||
▪ ១៩៧៥–១៩៧៦ | សម្ដេចប៉ែន នុត | ||||||||||
▪ ១៩៧៦ | ខៀវ សំផន | ||||||||||
▪ ១៩៧៦–១៩៨២ | ប៉ុល-ពត | ||||||||||
នីតិបញ្ញត្តិ | សភាអ្នកតំណាង | ||||||||||
សម័យកាលប្រវត្តិសាស្រ្ត | សង្គ្រាមត្រជាក់ | ||||||||||
១៩៦៧–១៩៧៥ | |||||||||||
១៧ មេសា ១៩៧៥ | |||||||||||
▪ ប្រកាសរដ្ឋធម្មនុញ្ញ | ៥ មករា ១៩៧៦ | ||||||||||
៧ មករា ១៩៧៩ | |||||||||||
▪ រ.ច.ក.ប.បានបង្កើតឡើង | ២២ មិថុនា ១៩៨២ | ||||||||||
រូបិយវត្ថុ | គ្មាន ពេលនោះលុយត្រូវបានគេបំបាត់ចោល | ||||||||||
ទិសបើកបរ | ស្តាំ | ||||||||||
កូដហៅទូរសព្ទ | ៨៥៥ | ||||||||||
| |||||||||||
ឥឡូវជាផ្នែកនៃ | ![]() |
កម្ពុជា, ឈ្មោះជាផ្លូវការ៖ កម្ពុជាប្រជាធិបតេយ្យ (ឫអាចហៅបានថា៖ របបប្រលាយពូជសាសន៍) គឺឈ្មោះតំណាងឱ្យរបបផ្តាច់ការនៅប្រទេសកម្ពុជានៅចន្លោះឆ្នាំ១៩៧៥ និង១៩៧៩ ដែលគ្រប់គ្រងដោយពួកខ្មែរក្រហម។ វាត្រូវបានបង្កើតឡើងបន្ទាប់ពីកងកម្លាំងខ្មែរក្រហមវាយដណ្តើមបានទីក្រុងភ្នំពេញពីកងទ័ពសាធារណរដ្ឋរបស់លន់ នល់។
រវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ខ្មែរក្រហមគឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាជនកម្ពុជារាប់លាននាក់តាមរយៈការបង្ខំឱ្យធ្វើការធ្ងន់ៗនិងអំពើប្រល័យពូជសាសន៍ខ្មែរគ្នាឯង។ បន្ទាប់ពីបាត់បង់ការគ្រប់គ្រងភាគច្រើននៃទឹកដីកម្ពុជាទៅក្រោមការកាន់កាប់របស់វៀតណាម រដ្ឋនេះបានរស់រានជារដ្ឋស្រមោលដែលគាំទ្រដោយចិន ។ នៅខែមិថុនា ឆ្នាំ១៩៨២ ពួកខ្មែរក្រហមបានបង្កើតរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យជាមួយក្រុមពួកទ័ពព្រៃមិនមែនកុម្មុយនិស្តពីរទៀត ដែលទទួលបានការទទួលស្គាល់ដោយអន្តរជាតិ។[១] រដ្ឋនេះត្រូវបានប្តូរឈ្មោះមក"កម្ពុជា"ធម្មតាវិញ ស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៃឆ្នាំ១៩៩១ ដែលធ្វើឡើងដោយអង្គការសហប្រជាជាតិ។
ប្រវត្តិសាស្រ្ត

នៅឆ្នាំ១៩៧០ នាយករដ្ឋមន្រ្តីលន់ នល់ និងរដ្ឋសភាបានទម្លាក់ព្រះអង្គនរោត្តម សីហនុចេញពីតំណែងជាប្រមុខរដ្ឋ។ សីហនុបានប្រឆាំងនឹងរដ្ឋាភិបាលថ្មីនេះដោយបានចូលជាសម្ព័ន្ធមិត្តជាមួយពួកខ្មែរក្រហម។ ដោយទទួលប្រយោជន៍ពីការកាន់កាប់របស់វៀតណាមនៅភាគខាងកើតប្រទេសកម្ពុជា ការទម្លាក់គ្រាប់បែកក្រាលព្រំដោយសហរដ្ឋអាមេរិកដ៏ច្រើនសន្ធឹកជាជួរឆ្លងកាត់ប្រទេសនេះ និងកិត្តិនាមរបស់ព្រះសីហនុ ពួកខ្មែរក្រហមអាចបង្ហាញខ្លួនជាបក្សដែលមានទិសដៅឆ្ពស់ទៅរកសន្តិភាព ដែលជាហេតុដែលប្រជាជនភាគច្រើនគាំទ្រពួកគេ។ ដោយមានការគាំទ្រប្រកបដោយប្រជាប្រិយយ៉ាងច្រើនក្នុងទីជនបទ ខ្មែរក្រហមក៏ដណ្ដើមយកបានទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ពួកគេបានបន្តប្រើប្រាស់ព្រះបាទនរោត្តម សីហនុជាមេដឹកនាំដែលមានតែឈ្មោះសម្រាប់រដ្ឋាភិបាលមួយនេះរហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ១៩៧៦ បន្ទាប់ពីសីហនុបានលាលែងចេញពីតំណែងជាប្រមុខរដ្ឋ។ សីហនុក៏ត្រូវខ្មែរក្រហមដាក់ឃុំក្នុងរាជដំណាក់នៅភ្នំពេញ រហូតដល់ពេលមានសង្គ្រាមជាមួយវៀតណាម ទ្រង់ក៏បានចាកចេញទៅសហរដ្ឋអាមេរិក ដែលជាកន្លែងដែលទ្រង់បានធ្វើរឿងក្តីរបស់កម្ពុជាប្រជាធិបតេយ្យចំពោះមុខក្រុមប្រឹក្សាសន្តិសុខ។ ក្រោយមក ទ្រង់ក៏បានយាងទៅគង់នៅប្រទេសចិន។
មុនពេលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងសង្គ្រាមឥណ្ឌូចិនលើកទី៣ រួចទៅហើយ ចំណែកឯទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមក៏ចាប់មានភាពតានតឹងព្រោះប្រទេសទាំងពីរបានប្រកាន់យកមនោគមវិជ្ជាកុម្មុយនិស្តខុសពីគ្នា និងដោយមានវត្តមាននៃកងកម្លាំងវៀតណាមនៅក្នុងទឹកដីប្រទេសកម្ពុជា។ បរិបទនៃសង្គ្រាមនេះបានបង្កឱ្យមានអស្ថិរភាពនៅក្នុងប្រទេសនិងបានបង្ខំឱ្យប្រជាជនផ្លាស់ប្តូរទីលំនៅ ដែលបណ្តាលឱ្យខ្មែរក្រហមក្លាយជាតួអង្គដ៏សំខាន់មួយនៅក្នុងសង្គ្រាម។ ដោយសារតែសង្គ្រាមកំពុងឆាបឆេះនៅក្បែរព្រំដែន កងកម្លាំងខ្មែរក្រហមក៏ចាប់ផ្តើមរីកធំឡើងៗហើយបានចាប់អនុវត្តអំពើឃោរឃៅនិងហិង្សារបស់ខ្លួននៅក្នុងសង្គ្រាម។ នេះប្រហែលជាមូលហេតុមួយ ដែលធ្វើឱ្យពួកខ្មែរក្រហមចាប់អនុវត្ត ឫប្រកាន់យកអំពើឃោរឃៅ និងគោលនយោបាយមូលវិវដ្តនៅក្នុងរបបរបស់ពួកវា។[៣] រដ្ឋកម្ពុជាប្រជាធិបតេយ្យនិងទំនោររបស់វាចំពោះអំពើហិង្សាអាចជាគន្លឹះរបស់ក្រុមខ្មែរក្រហមក្នុងការពង្រឹងប្រជាជនខ្មែរឱ្យមានភាពមាំមួននិងបង្កើនភាពអត់ធ្មត់និងត្រៀមខ្លួន ត្រៀមចិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងវៀតណាម។ បើយោងទៅតាមហេតុផលនិងចំណុចខាងលើ យើងអាចសន្មតបានថា ខ្មែរក្រហមបានចាប់មានអច្ចន្តិភាពអំឡុងពេលនៅក្នុងសង្គ្រាមហើយបានលើកវាមកដាក់លើខ្នងប្រជាជនដោយរំពឹងថាវានឹងបណ្តុះស្មារតីអ្នកទាំងនោះឱ្យមានភាពក្លាហាន លុតដំ មិនខ្លាចខ្មាំងសត្រូវ។[៤] ស្ថានភាពនៃអំពើហិង្សានិងភាពសាហាវឃោរឃៅរបស់ខ្មែរក្រហមបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជានាសម័យនោះដោយវាបានបង្ខំឱ្យពួកគេប្រព្រឹត្តិអំពើឃោរឃៅទាំងឡាយណាដែលពួកគេមិនគួរធ្វើ។
ភ្នំពេញត្រូវបានធ្លាក់មកក្នុងដៃខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ សីហនុត្រូវខ្មែរក្រហមផ្តល់តំណែងជាប្រមុខរដ្ឋ (មានតំណែងមែន តែគ្មានអំណាច) សម្រាប់រដ្ឋាភិបាលថ្មីនៃកម្ពុជាប្រជាធិបតេយ្យហើយនៅខែកញ្ញា ឆ្នាំ១៩៧៥ ព្រះអង្គក៏បានត្រឡប់ពីចិនមកកម្ពុជាវិញ គឺមួយឆ្នាំបន្ទាប់ពីខ្មែរក្រហមឡើងកាន់កាប់អំណាច។ សីហនុបានលាលែងពីតំណែងនៅពាក់កណ្តាលខែមេសា ឆ្នាំ១៩៧៦ និងត្រូវបានគេឃុំខ្លួនព្រះអង្គនៅក្នុងរាជតំណាក់រហូតដល់ឆ្នាំ១៩៧៩, បណ្តាលឱ្យពួកខ្មែរក្រហមកាន់អំណាចតែម្នាក់ឯង។
អង្គការខ្មែរក្រហម
នៅខែ មករា ១៩៧៦ បក្សកម្មុយនិស្តកម្ពុជា (ប.ក.ក.) បានប្រកាសអោយប្រើ រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ ។ រដ្ឋធម្មនុញ្ញនេះបានផ្ដល់នសភាតំណាងប្រជាជនកម្ពុជា (ស.ត.ប.ក.) ដែលត្រូវបានបោះឆ្នោតដោយសន្លឹកឆ្នោតសម្ងាត់ក្នុងការបោះឆ្នោតសកលដោយផ្ទាល់ និងគណៈប្រធានរដ្ឋត្រូវបានជ្រើសរើសនិងតែងតាំងរាល់ប្រាំឆ្នាំម្ដងដោយស.ត.ប.ក.នេះ ។ ស.ត.ប.ក.បានប្រជុំតែម្ដងគត់នៅខែ មេសា ១៩៧៦ ។ ពួកសមាជិកនៃស.ត.ប.ក. យ៉ាងណាៗ មិនដែលត្រូវបានគេបោះឆ្នោតអោយឡើយ គណៈមជ្ឍិមប.ក.ក.បានតែងតាំងប្រធាននិងពួកមន្ត្រីជាន់ខ្ពស់ដទៃទៀតទាំងសភានិងទាំងគណៈប្រធានរដ្ឋ ។ ផែនការនានាសម្រាប់ការជ្រើសតាំងពួកសមាជិកត្រូវបានពិភាក្សា ក៏ប៉ុន្តែសមាជិក២៥០រូបនៃស.ត.ប.ក.ជាការពិតបានតែងតាំងដោយថ្នាក់លើនៃប.ក.ក. ។
ជាក់ស្ដែង អំណាចទាំងអស់ជារបស់គណៈអចិន្ត្រៃយ៍នៃប.ក.ក. សមាជិកភាពដែលក្នុងនោះត្រូវបានចងក្រងឡើងដោយលេខានិងនាយករដ្ឋមន្ត្រីប៉ុល-ពត លេខារងរបស់គាត់នួន-ជានិងពួកអ្នកដទៃប្រាំពីរនាក់ផ្សេងទៀត ។ ការងារប្រចាំថ្ងៃរបស់គណៈនេះត្រូវប្រព្រឹត្តឡើងចាប់ពីការិយាល័យ៨៧០នៅភ្នំពេញមក ។ ការិយាល័យ៨៧០ និងគណៈអចិន្ត្រៃយ៍ត្រូវគេស្គាល់ថាជា មជ្ឈមណ្ឌល រឺ អង្គការ ។
បំណែងចែករដ្ឋបាល

ក្នុងឆ្នាំ១៩៧៥ រដ្ឋាភិបាលខ្មែរក្រហមបានបំបាត់នូវបំណែងចែករដ្ឋបាលតាមប្រពៃណីកម្ពុជាពីមុនៗទាំងអស់ ។ ជំនួសឱ្យខេត្ត កម្ពុជាប្រជាធិបតេយ្យត្រូវបានចែកទៅជាភូមិភាគ បានមកពីការបែងចែកដោយខ្មែរក្រហមនៅពេលដែលពួកខ្លួនបានប្រយុទ្ធទល់នឹងសាធារណរដ្ឋខ្មែរដែលមានវាសនាអាក្រក់ដឹកនាំដោយឧត្តមសេនីយ៍លន់-ណុល ។[៥] ធ្លាប់មានភូមិភាគប្រាំពីរ: ពាយព្យ ឧត្តរ ឦសាន បូព៌ា និរតី បស្ចឹម និង កណ្ដាល បូករួម តំបន់ពិសេស ពីរទៀត: តំបន់ពិសេសក្រចេះលេខ៥០៥ និង (មុនពាក់កណ្ដាលឆ្នាំ១៩៧៧) តំបន់ពិសេសសៀមរាបលេខ១០៦ ។[៦] តំបន់ទាំងនេះត្រូវបានចែកបន្តទៅជា តំបន់តូចៗ ។ ទាំងនេះត្រូវបានគេស្គាល់តាមរយៈលេខ ដែលត្រូវបានគេកំណត់ដោយគ្មានគំរូហាក់បីដូចជាជាប់ទាក់ទងគ្នាឡើយ ។
ភូមិនានាក៏ត្រូវបានបែងចែកបន្តទៅជាក្រុមដែលមាន១៥-២០គ្រួដែលត្រូវបានដឹកនាំដោយ មេក្រុម ។ ការអនុវត្តដូចនេះបានបន្តបន្ទាប់ពីការលុកលុយរបស់វៀតណាមនៅកម្ពុជា ។ វាលែងជាផ្នែកនៃប្រព័ន្ធរដ្ឋបាលផ្លូវការនិងឥឡូវមិនត្រូវបានគេអនុវត្តជាសំខាន់ឡើយ ។
នីត្យានុកូល
ពួកខ្មែរក្រហមបានកម្ទេចរចនាសម្ព័ន្ធនីត្យានុកូល និងតុលាការនៃសាធារណរដ្ឋ ។ គ្មានតុលាការ ចៅក្រម ច្បាប់ រឺ ការជំនុំជម្រះក្នុងកម្ពុជាប្រជាធិបតេយ្យឡើយ ។ តុលាការប្រជាជន បានចែងនៅក្នុងមាត្រា៩នៃរដ្ឋធម្មនុញ្ញមិនដែលឃើញបានបង្កើតឡើងឡើយ ។ រចនាសម្ព័ន្ធនីត្យានុកូលចាស់ៗត្រូវបានជំនួសមកវិញដោយការអប់រំឡើងវិញ ការសួរចម្លើយ និងមជ្ឈមណ្ឌលសន្តិសុខ ជាកន្លែងដែលពួកមន្ត្រីរដ្ឋការនិងអ្នកគាំទ្រអតីតសាធារណរដ្ឋខ្មែរ ក៏ដូចគ្នាដែរពួកអ្នកផ្សេងក៏ត្រូវបានឃុំឃាំង និងប្រហារជីវិតចោលដែរ ។[៧]
កងប្រដាប់អាវុធកម្ពុជាប្រជាធិបតេយ្យ

ក.រ.ជ.ប.ក. (កងទ័ពរំដោះជាតិប្រជាជនកម្ពុជា) ដែលត្រួតត្រាដោយខ្មែរក្រហមមានសមាជិក៦៨០០០នាក់ ដែលបានបំពេញការសញ្ជ័យកម្ពុជារបស់ខ្លួននៅខែ មេសា ១៩៧៥[៨], ដែលត្រូវបានដាក់ឈ្មោះឡើងវិញថាក.ប.ក. (កងទ័ពបដិវត្តន៍កម្ពុជា) ។ ឈ្មោះនេះបានចុះកាលបរិច្ឆេទត្រឡប់ទៅការបះឡើងរបស់កសិករដែលបានផ្ទុះឡើងនៅ ស្រុកសំឡូតខេត្តបាត់ដំបង ក្នុងឆ្នាំ១៩៦៧ ។
ក្រោមមេបញ្ជាការដ៏យូរយាររបស់ខ្លួននិងក្រោយមកទៀតរដ្ឋមន្ត្រីការពារជាតិស៊ុន-សេន ក.ប.ក.មានកងវរសេនាតូច២៣០កងក្នុងកងវរសេនាធំ៣៥ទៅ៤០កង និងក្នុងកងពលតូច១២ទៅ១៤កង ។ រចនាសម្ព័ន្ធបញ្ជាការក្នុងអង្គភាពត្រូវពឹងផ្អែកលើគណៈដែលមានមនុស្សបីនាក់ដែលក្នុងនោះស្នងការនយោបាយមានស័ក្ដិខ្ពស់ជាងមេបញ្ជាការយោធានិងឧបៈ របស់គាត់ទៀត ។
កម្ពុជាត្រូវបានចែកទៅជាភូមិភាគ និងភាគពិសេសៗដោយក.ប.ក. ព្រំសីមាក្នុងនោះបានប្រែប្រួលតិចតួចអស់រយៈពេលជាងច្រើនឆ្នាំ ។ ដែលក្នុងតំបន់ទាំងនេះ ដំបូងរបស់ក.ប.ក.មានកិច្ចការលើការរំដោះ តាមគោលនយោបាយដែលបានគន់គូររួចហើយ គឺការប្រហារជីវិតដាច់ខាតនូវអតីតពួកនាយទាហានកងទ័ពជាតិខ្មែរ (ក.ជ.ខ.) និងគ្រួសាររបស់ពួកគេ ដោយគ្មានការជំនុំជម្រះ រឺ ការប្រារព្ធពិធីអ្វីឡើយ ។
អាទិភាពបន្ទាប់គឺត្រូវបង្រួបបង្រួមទៅជាកងទ័ពជាតិមួយដែលកងកម្លាំងដែលបែកខ្ញែកគ្នានោះកំពុងតែប្រតិបត្តិការច្រើន រឺ តិចដោយស្វ័យត នៅក្នុងភូមិភាគផ្សេងៗ ។ អង្គភាពខ្មែរក្រហមត្រូវបានបញ្ជាការដោយពួកលេខាភូមិភាគ ដែលពួកគេគឺជាមន្ត្រីយោធានិងបក្សក្នុងពេលដំណាលគ្នា ពួកអ្នកខ្លះក្នុងចំណោមមន្ត្រីទាំងនោះត្រូវបានគេនិយាយថាបានស្ដែងអោយឃើញនូវ ចរិកលក្ខណៈស្ដេចត្រាញ់ ។ កងទ័ពជាច្រើនមកពីភូមិភាគមួយជាញឹកញាប់ត្រូវបានបញ្ជូនទៅកាន់ភូមិភាគមួយផ្សេងទៀតដើម្បីគោរពវិន័យ ។ កិច្ចប្រឹងប្រែងទាំងនេះដើម្បីបំពត់លេខាភូមិភាគនិង ពួកអ្នកប្រឆាំង រឺ ពួកកម្មាភិបាលគ្មានចិត្តស្មោះត្រង់តាមមនោគមវិជ្ជារបស់ខ្លួនដែលផ្ដល់អោយមានការលើកកម្ពស់បន្សុទ្ធកម្មដែលត្រូវសម្លាប់ដប់ដងជួរក.ប.ក. ដែលធ្វើឱ្យដល់ទឹកចិត្តកងទ័ពដែលមានជ័យជម្នះ និងដើម្បធ្វើអោយលែងមានគ្រាប់ពូជនៃឧទ្ទាមកម្ម ។[៩]
ទំនាក់ទំនងបរទេស
ការតម្រង់ទិសនៃខ្មែរក្រហមគឺសម្អប់បរទេសដ៏ខ្លាំង គឺការសង្កត់ធ្ងន់លើកំណែមនោគមនីយកម្ម ឱ្យនៅដាច់អោយឆ្ងាយ និងគ្រប់គ្រាន់ខ្លួនឯងនៃសង្គមកម្ពុជា ។ កម្ពុជាប្រជាធិបតេយ្យបានថែរក្សាស្ថានទូតនានាអោយមានត្រឹមតែបីប្រទេសប៉ុណ្ណោះ: សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) និងវៀតណាម ។ (ទំនាក់ទំនងជាមួយពេលក្រោយៗបានធ្វើអោយលែងទុកចិត្តនិងត្រូវបានបញ្ឈប់ជាបណ្ដោះអាសន្នក្នុងឆ្នាំ១៩៧៧ ។) [១០] ក្នុងចំណោមអាទិភាពដំបូងនៃគោលនយោបាយពីរបីរបស់របបនេះគឺមានការទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ដែលបានជោគជ័យនៅទីបំផុត ។[១១]
មនោគមវិជ្ជារបស់ខ្មែរក្រហម
ឥទ្ធិពលនៃមនោគមវិជ្ជា
ពួកខ្មែរក្រហមបានទទួលឥទ្ធិពលយ៉ាងខ្លាំងក្លាដោយលទ្ធិម៉ៅនិយម។ បក្សកម្មុយនិស្តបារាំងនិងសំណេរនៃម៉ាក្សនិងលេនីន[១២] ដូចគ្នានឹងគំនិតនៃឧត្តមភាពដាច់ខាតខ្មែរដែរ ។[១៣] នេះបានហុចលទ្ធផលក្នុងដំណើរដើម្បីបង្កើតទាំងបន្សុទ្ធកម្មជនជាតិនិងសង្គមខ្មែរគ្មានវណ្ណៈ[១៤][១៣] ដែលបានធ្វើឱ្យរបបខ្មែរក្រហមរលឹកដល់ទាំង លទ្ធិកុម្មុយនិស្ត និងសង្គមនិយមជាតិ រឺ កុលាបនិយម (ផាស៊ីស) តាមរយៈពួកអ្នកប្រាជ្ញខ្លះ ។[១៥][១៤] ពួកអ្នកដទៃបានច្រានចោលការកត់សម្គាល់នេះថារបបនេះជាកលាបនិយមផ្អែកលើមូលដ្ឋានថាពួកខ្មែរក្រហមមិនបានការពារកម្មសិទ្ធិឯកជនទេ ។[១៦] អង្គគ្រប់គ្រងគឺសំដៅលើអង្គការលើ ។[១៧] ពួកមេដឹកនាំបក្សកុម្មុយនិស្តកម្ពុជា (ប.ក.ក.)បានចាត់ទុកខ្លួនឯងថាជាអង្គការបដិវត្តន៍កំឡុងសម័យនេះ ។[១៨] រដ្ឋធម្មនុញ្ញនៃរបបនេះបានអោយចែងថាជា រដ្ឋរបស់ប្រជាជន ពួកកម្មករ កសិករ និងគ្រប់ពួកពលករកម្ពុជាដទៃទៀត[១៩]
ក្រោមពួកមេដឹកនាំប៉ុល-ពត ទីក្រុងនានាត្រូវបានធ្វើអោយទទេរ សាសនាដែលមានស្រាប់ហើយត្រូវបានគេលុបបំបាត់ចោល និងកម្មសិទ្ធិឯកជន លុយ និងទីផ្សារនានាត្រូវបំបាត់ចោលដែរ ។[២០] យុទ្ធនាការប្រល័យពូជសាសន៍ដែលធ្លាប់មានពីមុនមកបានជាលទ្ធផលដែលនាំទៅដល់ការធ្វើអោយអស់ប្រជាជននៃប្រទេសនេះប្រហែល២០% រួមជាមួយការសម្លាប់ជាច្រើនដោយការជម្រុញតាមរយៈមនោគមវិជ្ជាខ្មែរក្រហមដែលពន្យុះអោយមានកំហឹងសងសឹកគ្នាមិនត្រឹមត្រូវប្រឆាំងនឹងពួកអ្នកជិះជាន់មានលុយ និងពោរពេញដោយអំណាច ។[២១][២២] ពួកជនរងគ្រោះមានដូចជាសត្រូវវណ្ណៈ ពួកមូលធននិយមមានៗ ពួកអ្នកមានវិជ្ជាជីវៈ ពួកបញ្ញវន្ត នគរបាល និងនិយោជិករដ្ឋាភិបាល (រួមមានភាគច្រើននៃពួកមេដឹកនាំនៃរបបលន់-ណុល)[២៣] រួមជាមួយគ្នាជនជាតិភាគតិចដូចជា ចិន យួន ឡាវ និង ចាម ។[១៤]
ការអនុវត្តមនោគមវិជ្ជាតាមរយៈអំពើហិង្សា
ខ្មែរក្រហមបានសម្រេចចិត្តបង្វែរប្រទេសនេះទៅជាប្រទេសជាតិនៃពួកកសិករដែលក្នុងនោះអំពើពុករលួយ និង បញ្ញើប្រាណនិយម (បរាសិតនិយម) នៃជីវិតទីក្រុងនឹងត្រូវបានគេជីកដកឫសគល់ទាំងស្រុង ។ សហគមនីយកម្មត្រូវបានអនុវត្តដោយការដាក់បុរសៗ ស្ត្រីៗ និងកុមារអោយធ្វើការក្នុងវាលស្រែ ដែលរារាំងដល់ជីវិតគ្រួសារ ។ របបនេះបានពោលដើម្បីអោយស្ត្រីបានរំដោះ រឺ សេរីភាពតាមរយៈដំណើរការនេះ និងតាមរយៈហ្សាល់-កាការី បានផុសឡើងដើម្បីអនុវត្តលទ្ធិរបស់អេងង៉ឺល្ស៍ក្នុងទម្រង់បរិសុទ្ធបំផុតរបស់ខ្លួន: ស្ត្រីបានផលិត ដូច្នេះពួកគេមានសេរីភាពហើយ ។[២] នៅផ្ទៃលើ សង្គមក្នុងកម្ពុជាប្រជាធិបតេយ្យគឺមានសមភាពដាច់ខាត ។ នេះមិនមែនជាករណីក្នុងការអនុវត្ត យ៉ាងនេះក្ដីក៏ដោយ ។ ពួកសមាជិកនិងពួកសមាជិកបេក្ខជននៃប.ក.ក. គឺជាពួកមេដឹកនាំថ្នាក់មូលដ្ឋានដែលមានសាវតារជាកសិករក្រីក្រដែលបានធ្វើសហប្រតិបត្តិការជាមួយអង្គការ និងពួកសមាជិកនៃកងទ័ពដែលមានបទដ្ឋាននៃការរស់នៅខ្ពស់ជាងប្រជាជនទាំងអស់ ។[ត្រូវការអំណះអំណាង]
ភាពឃោរឃៅ និងអំពើហិង្សា
អនុស្សាវរីយ៍ និងការចងចាំ
សូមមើលផងដែរ
- សង្គមនិយមកសិកម្ម
- ប្រវត្តិសាស្ត្រខ្មែរ
- ឥណ្ឌូចិននៃបារាំង
- សង្គ្រាមឥណ្ឌូចិនលើកទីមួយ
- សង្គ្រាមវៀតណាម (សង្គ្រាមឥណ្ឌូចិនលើកទីពីរ)
- សាធារណរដ្ឋខ្មែរ
- ការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជា (១៩៧៥–១៩៧៩)
- ភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យ
- សាធារណរដ្ឋប្រជាមានិតកម្ពុជា (ការកាន់កាប់របស់វៀតណាម ១៩៧៩–១៩៨៩)
- វាលពិឃាត (ភាពយន្ត)
ឯកសារយោង
- ↑ "Coalition Government of Democratic Kampuchea". countrystudies.us. Archived from the original on 5 ខែសីហា 2011. Retrieved 16 ខែវិច្ឆិកា 2007.
- ↑ ២,០ ២,១ Karkaria, Zal. Failure "Through Neglect: The Women's Policies of the Khmer Rouge in Comparative Perspective". Concordia University Department of History. Archived 26 July 2011 at the វេយប៊ែខ ម៉ាស៊ីន..
- ↑ Kiernan, Ben. "The Pol Pot Regime: Race, Power, and Genocide in Cambodia Under the Khmer Rouge, 1975-79." New Haven, Conn: Yale University Press, 2002. p. 19.
- ↑ Jackson, Karl D (ed.). "Cambodia, 1975-1978: Rendezvous with Death." Princeton, N.J: Princeton University Press, 1992, p215.
- ↑ Tyner, James A. (2008). The Killing of Cambodia: Geopolitics, Genocide, and the Unmaking of Space. Burlington, VT: Ashgate. ល.ស.ប.អ. 978-0-7546-7096-4.
- ↑ Vickery, Michael (1984). Cambodia : 1975–1982. Boston: South End Press. ល.ស.ប.អ. 0-89608-189-3.
- ↑ Judgement of the Trial Chamber of the Extraordinary Chambers in the Courts of Cambodia
- ↑ a video of a 1975 Khmer Rouge parade is available here [១]
- ↑ Becker, Elizabeth (1986). When the War Was over: Cambodia and the Khmer Rouge Revolution. New York: Simon and Schuster. ល.ស.ប.អ. 0-671-41787-8.
- ↑ Martin, M.A. Cambodia: A Shattered Society. University of California, 1994. p 204.
- ↑ Martin 1994, p. 204.
- ↑ អឺរវ៉ិន-ស្តប ។ ឫសគល់នៃអំពើអាក្រក់: ដើមកំណើតនៃការប្រល័យពូជសាសន៍ និង អំពើហិង្សាក្រុមដទៃទៀត ។ សារព័ត៌មានសាកលវិទ្យាល័យឃែមប៊្រីច ១៩៨៩ ។ p. 202
- ↑ ១៣,០ ១៣,១ David Chandler & Ben Kiernan, រៀ. (1983). Revolution and its Aftermath. New Haven.
- ↑ ១៤,០ ១៤,១ ១៤,២ Helen Fein. Revolutionary and Antirevolutionary Genocides: A Comparison of State Murders in Democratic Kampuchea, 1975 to 1979, and in Indonesia, 1965 to 1966. Comparative Studies in Society and History, Vol. 35, No. 4 (Oct., 1993), pp. 796–823
- ↑ Becker, Elizabeth. 1986. When the War Was Over. New York: Simon and Schuster, 1986, p.136.
- ↑ Cyprian Blamires, Paul Jackson. World fascism: a historical encyclopedia, Volume 1 ABC-CLIO, 2006. ISBN 1-57607-940-6 p. 363: "In the final analysis, several typical features of fascist regimes - such as qualified protection of private property, state toleration of a national religion, and an express rejection of Marxism-Leninism in all its variants - were not in evidence during Democratic Kampuchea, and the regime cannot, as such, be considered fascist."
- ↑ "Cambodia Since April 1975". Center for Southeast Asian Studies, Northern Illinois University. Retrieved 2007-11-26.
- ↑ "A History of Democratic Kampuchea (1975–1979)". monument-books.com. Archived from the original on 2007-10-18. Retrieved 2007-11-26.
- ↑ "Constitution of Democratic Kampuchea". Dccam.org. Retrieved 2010-07-27.
- ↑ ដំណោះស្រាយចុងក្រោយ: ការសម្លាប់និងការប្រល័យពូជសាសន៍ដ៏ច្រើនក្នុងសតវត្សទីម្ភៃ សារព័ត៌មានសាកលវិទ្យាល័យខននេល ២០០៤ ។ ISBN 0-8014-3965-5 p. 127.
- ↑ Nicholas A. Robins, Adam Jones. Genocides by the oppressed: subaltern genocide in theory and practice. Indiana University Press, 2009. p. 98
- ↑ Alexander Laban Hinton. A Head for an Eye: Revenge in the Cambodian Genocide. American Ethnologist, Vol. 25, No. 3 (Aug., 1998), pp. 352–377
- ↑ Nicholas A. Robins, Adam Jones. Genocides by the oppressed: subaltern genocide in theory and practice. Indiana University Press, 2009. p. 97
អានបន្ថែម
- Beang, Pivoine, and Wynne Cougill. Vanished Stories from Cambodia's New People Under Democratic Kampuchea. Phnom Penh: Documentation Center of Cambodia, 2006. ISBN 99950-60-07-8
- Dy, Khamboly. A History of Democratic Kampuchea (1975–1979). Phnom Penh, Cambodia: Documentation Center of Cambodia, 2007. ISBN 99950-60-04-3 Foreword
- Etcheson, Craig. The Rise and Demise of Democratic Kampuchea. Westview special studies on South and Southeast Asia. Boulder, Colo: Westview, 1984. ISBN 0-86531-650-3
- Pescali, Piergiorgio. Indocina. Emil, Bologna, 2010. ISBN 978-88-96026-42-7
- Daniel Bultmann: Irrigating a Socialist Utopia: Disciplinary Space and Population Control under the Khmer Rouge, 1975-1979, Transcience, Volume 3, Issue 1 (2012), pp. 40-52 (Text-Link)
តំណភ្ជាប់ក្រៅ
- Democratic Kampuchea is moving forward
- Democratic Kampuchea, a workers' and peasants' state in South-East Asia.
មេឌាដែលទាក់ទងនឹងកម្ពុជាប្រជាធិបតេយ្យនៅក្នុងវិគីមេឌា Commons
- Constitution of Democratic Kampuchea
- Dark memories of Cambodia's killing spree BBC News commemorating the 30th anniversary of the Khmer Rouge's demise
|
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- Pages using ISBN magic links
- Pages using duplicate arguments in template calls
- Coordinates on Wikidata
- Pages using infobox country with unknown parameters
- Pages using infobox country or infobox former country with the flag caption or type parameters
- Pages using infobox country or infobox former country with the symbol caption or type parameters
- អត្ថបទទាំងអស់ជាមួយការថ្លែងគ្មានប្រភព
- អត្ថបទជាមួយការថ្លែងគ្មានប្រភពពីមីនា២០០៩
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- អតីតប្រទេសនៅអាស៊ីអាគ្នេយ៍
- កុម្មុយនិស្តនៅកម្ពុជា
- រដ្ឋកុម្មុយនិស្ត
- រដ្ឋបក្សតែមួយ
- កម្ពុជាប្រជាធិបតេយ្យ