Jump to content

សម្ដេចព្រះភគវតី ព្រះឯកក្សត្រី

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៨:៣៣ ថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ ដោយ Escarbot (ការពិភាក្សា | ការរួមចំណែក) (wikidata interwiki)
ព្រះបាទត្រសក់ផ្អែម
រជ្ជកាល១៣៣៦-១៣៤០
រាជ្យមុនព្រះបាទជ័យវរ្ម័នទី៩
រាជ្យបន្តព្រះបាទនិព្វានបទ
សាសនាព្រះពុទ្ធសាសនា និងរាជធានីអង្គរ

ព្រះបាទត្រសក់ផ្អែម(ឆ្នាំ១៣៣៦-ឆ្នាំ១៣៤០នៃគ.ស)

ព្រះបាទត្រសក់ផ្អែម ឬនាយជ័យជារាជសុណិសារព្រះបាទជ័យវរ្ម័នទី៩ព្រះអង្គគ្រងរាជ្យបន្តពីព្រះបាទជ័យវរ្ម័នទី៩ និងកសាងរាជ្យវង្សត្រសក់ផ្អែមរៀងមក។ ប្រវត្តិព្រេងនាយមានតាបសបានតាំងសមាធិក្នុងព្រៃ។ ក្រោយមកគាត់បានរៀបការជាមួយកូនក្រមុំអ្នកភូមិស្រុកបានកូនប្រុសពីរនាក់ឈ្មោះជ័យ និងសួស្តិ៍។ ចំណេរកាលកន្លងទៅ តាបសក៏សុគត កូនទាំងពីរបានដាំត្រសក់ដែលមានរស់ជាតិផ្អែមខុសគេ។ ព្រះបាទជ័យវរ្ម័នទី៩ បានសព្វព្រះទ័យនឹងត្រសក់ផ្អែម ក៏បានធ្វើលំពែងឱ្យតាសក់ផ្អែមទុកការពារចម្ការត្រសក់។ ថ្ងៃមួយព្រះអង្គចង់សាកល្បងក៏យាងចូលលួចត្រសក់ តែត្រូវនាយត្រសក់ផ្អែមចាក់នឹងលំពែងសុគតទៅ។ ដោយស្តេចនេះគ្មានរជ្ជទាយាទ ទើបនាម៉ឺនមន្ត្រីលើកនាយត្រសក់ផ្អែមធ្វើជាស្តេចផែនដី[]

ឯកសារយោង

  1. សៀវភៅ សិក្សាសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជននិងកីឡា ទំព័រទី១៦៧