Jump to content

ចម្រៀងនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា

ពីវិគីភីឌា
ចម្រៀងនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា
វរលញ្ចករនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា

អតីត ភ្លេងជាតិរបស់ កម្ពុជា
ភ្លេងសុខ ឧត្តមឌិត, ១៩៧៦
ចាប់ប្រើ១៩៧៩
បោះបង់ប្រើ១៩៩០

ចម្រៀងនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា គឺជាភ្លេងជាតិនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩០ និងនិពន្ធតែង(ភ្លេង)ដោយលោកសុខ ឧត្តមឌិត។ ខណៈពេលដែលរដ្ឋាភិបាលប្រជាមានិតកម្ពុជាថ្មីនេះត្រូវបានទទួលស្គាល់ដោយប្រទេសវៀតណាម និងប្រទេសកុម្មុយនិស្តមួយចំនួន, ពួកខ្មែរក្រហម ជាមួយនឹងរណសិរ្សរំដោះជាតិប្រជាជនខ្មែរបានរួមគ្នាទៅបង្កើតរដ្ឋាភិបាលប្រឆាំងថ្មី គឺរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ ហើយបន្តប្រើចម្រៀងជាតិនៃកម្ពុជាប្រជាធិបតេយ្យជាចម្រៀងជាតិរបស់ខ្លួន។ រដ្ឋាភិបាលប្រឆាំងនេះហើយដែលត្រូវបានទទួលស្គាល់ដោយចិន, កូរ៉េខាងជើង, រដ្ឋាភិបាលប្លុកលោកខាងលិច និងអង្គការសហប្រជាជាតិនោះ, ដូច្នេះហើយ បានជាប្រទេសលោកខាងលិចជាច្រើនបានចាត់ទុកចម្រៀង"ដប់ប្រាំពីរមេសាជោគជ័យ"ជាចម្រៀងជាតិរបស់ប្រទេសកម្ពុជារហូតទាន់តែដល់ឆ្នាំ១៩៩៣ ជាពេលដែលរាជាធិបតេយ្យត្រូវបានស្តើរឡើងវិញនៅកម្ពុជា។[]

ទំនុក

ចម្រៀងនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា

Anthem of the People's Republic of Kampuchea

ភាសាខ្មែរ អក្សរឡាតាំងសរសេរតាមសូរស័ព្ទ បកប្រែជាភាសាអង់គ្លេស
ពលរដ្ឋកម្ពុជាជាកម្លាំងប្ដូរផ្ដាច់
សច្ចាកម្ទេចអស់ពួកបច្ចាមិត្ត
តាំងចិត្តសាមគ្គីទើបមានមហិទ្ធិឫទ្ធិ
ស៊ូប្ដូរជីវិតបង្ហូរឈាមប្ដូរយកជ័យ។
កងទ័ពកម្ពុជាពុះពារក្លាហានសម្រុក
ឧបសគ្គរាំងមុខឆ្លងកាត់សម្រេចបាន
កម្ទេចខ្មាំងចង្រៃពូជសាមាន្យ
នាំសេរីថ្កើងថ្កានជូនប្រជាជន។
វីរកម្ពុជាបុត្រមោះមុតក្នុងសង្គ្រាម
ប្ដេជ្ញាសងឈាមនឹងខ្មាំងសត្រូវ
ទង់ជ័យប្រាសាទពណ៌ឈាមខ្ពស់សន្ធៅ
នាំជាតិឈានទៅសាងសុខក្សេមក្សាន្ត។
Polroth Kampuchea chea kamlang phdo pdach
Sachcha kamtech ars puok pachamit
Tangchet samakki teub mean mahethearith
Suor phdo chevit banghor cheam phdo yok chey.
Kangtorp Kampuchea pou pear klahan samrouk
Oppasak raeng mok chlong kat samrach ban
Kamtech khmang chongrai pouk saman
Noam serey thkoen thkan chuon pracheachon.
Vireak Kampuchea bot mohmout knoung sangkream
Pdach nha sang cheam nung khmang sattrov
Tungchey prasat por cheam kpous santhov
Noam cheat chean tov sang sok ksaem ksant
Cambodians are a force for change,
we swear to destroy all enemies,
harmonization makes us stronger,
we sacrifice our life for victory.
Cambodian army is valorous,
we cross all barriers,
all enemies are destroyed,
we bring the precious freedom to the people.
Cambodian heroes are aimed at the wars,
we swear to seek revenge towards our enemies,
the victorious red temple flag is erected,
we lead the nation into happiness.

ឯកសារយោង

  1. "Cambodia (1979–1989)". nationalanthems.info. Retrieved 27 May 2015.  This article incorporates text from this source, which is licensed under a Creative Commons Attribution 3.0 Unported License.

តំណភ្ជាប់ខាងក្រៅ

National anthem of the PRK (tune)