Jump to content

គណបក្សកុម្មុយនិស្តឥណ្ឌូចិន

ពីវិគីភីឌា

គណបក្សកុម្មុយនិស្តឥណ្ឌូចិន
Parti Communiste Indochinois
Đảng Cộng sản Đông Dương
印度支那共產黨
ອິນດູຈີນພັກກອມມູນິດ
ស្ថាបនិកហូ ជីមិញ
បង្កើត៣ កុម្ភៈ ១៩៣០
រំលាយ១១ វិច្ឆិកា ១៩៤៥
បក្សស្នងប.ក.វ, ប.ក.ក និង ប.ប.ប.ល
មនោគមវិជ្ជាលទ្ធិកុម្មុយនិស្ត
ម៉ាក្ស-លេនីននិយម
ប្រឆាំងអាណានិគមនិយម
គោលជំហរនយោបាយឆ្វេងនិយម
ទំនាក់ទំនងអន្តរជាតិComintern
ពណ៌ផ្លូវការ     ក្រហម
នយោបាយនៅVietnam
គណបក្សនយោបាយ
ការបោះឆ្នោត

គណបក្សកុម្មុយនិស្តឥណ្ឌូចិន (បារាំង: Parti Communiste Indochinois, វៀតណាម:Đảng Cộng sản Đông Dương, លាវ:ອິນດູຈີນພັກກອມມູນິດ) គឺជាគណបក្សនយោបាយស្នងឱ្យគណបក្សកុម្មុយនិស្តវៀតណាមចាស់នៅខែតុលា ឆ្នាំ១៩៣០។ គណបក្សនេះត្រូវបានរំលាយទៅវិញនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៤៥។

ប្រវត្តិដើម

បក្សកុម្មុយនិស្តវៀតណាមត្រូវបានបង្កើតឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ ដោយបង្រួបបង្រួមគណបក្សកុម្មុយនិស្តនៃឥណ្ឌូចិន (បក្សកុម្មុយនិស្តនៅតុងកឹង) និងបក្សកុម្មុយនិស្តអាណ្ណាម (នៅកូសាំងស៊ីន) រួមគ្នា។ ក្រោយមកក្រុមសម្ព័ន្ធកុម្មុយនិស្តឥណ្ឌូចិន (នៅអាណ្ណាម) ក៏បានសម្រេចចុះចូលជាមួយបក្សកុម្មុយនិស្តវៀតណាមរួមថ្មី។ ប៉ុន្ តែComintern បានប្រកែកថាចលនាកុម្មុយនិស្តគួរតែមាននៅក្នុងឥណ្ឌូចិនទាំងមូល (ពោលគឺកម្ពុជា លាវ និងវៀតណាម) ជាជាងមានតែនៅក្នុងប្រទេសវៀតណាម ដូច្នេះហើយ Comintern ក៏បានជំរុញឱ្យ"បក្សកុម្មុយនិស្តវៀតណាម"ផ្លាស់ឈ្មោះមក"បក្សកុម្មុយនិស្តឥណ្ឌូចិន"។[]

សម្ព័ន្ធដើម្បីសង្គ្រោះជាតិវៀតណាមនៅកម្ពុជា

...

ឯកសារយោង